ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ការប្រកួតកញ្ញាឯក Miss Grand Cambodia 2020ត្រូវបានលើកពេលព្រោះបញ្ហាជំងឺ Covid-19

    ភ្នំពេញ៖ ការប្រកួត កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២០(Miss Grand Cambodia 2020 Competition) នឹងពន្យាពេលដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ព្រោះតែការរីករាលដាលនៃ ជំងឺ Covid-19។ ​តាមការបញ្ជាក់របស់គេហទំព័រផ្លូវការរបស់អ្នករៀបចំការប្រកួតកញ្ញាឯក ... Read More »

ភ្ញាក់ផ្អើលរឿង ម៉ៅ គីមធីតា មានផ្ទៃពោះជាមួយ គូម៉ា ទាំងមិនទាន់ចូលរោងការ

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលពីអ្នកសិល្បៈ និងមហាជនក្រោយពីតារាសម្តែងស្រស់សោភា ម៉ៅ គីមធីតា បញ្ចេញរូបថតមានផ្ទៃពោះមួយសន្លឹក ។ រូបថតនេះត្រូវបានអ្នកលេងបណ្តាញសង្គមបន្តចែករំលែក និងលើកឡើងថា តារាសម្តែងស្រីរូបនេះទំនងជាមានផ្ទៃពោះជាមួយសង្សារបណ្តូលចិត្ត តារាចម្រៀង លោក គូម៉ា។ ​ស្និទ្ធស្នាលនិងទទួលស្គាល់ដឹងលឺពីឪពុកម្តាយទាំងសងខាង តារាចម្រៀង គូម៉ា ... Read More »

អគ្គិសនីកម្ពុជា! ខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន២ នឹងមានការរអាក់រអួលខ្លះ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែឧសភា

ភ្នំពេញ៖ កាលពីថ្ងៃពុធ ០៦កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ អគ្គិសនីកម្ពុជា ចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ... Read More »

ខ្យល់កន្រ្តាក់បំផ្លាញផ្ទះ១ខ្នងរបួសមនុស្ស ១នាក់នៅឃុំសន្រ្ទៃ

ខេត្តពោធិ៍សាត់៖ យ៉ាងហោចណាស់ផ្ទះ ១ខ្នងបានហោះចេញពីលើជើងសសរ បណ្តាលឱ្យរងរបួសម្ចាស់ផ្ទះម្នាក់ នៅគ្រាដែលមានភ្លៀងធ្លាក់លាយឡំទៅដោយខ្យល់កន្រ្តាក់ ។  ហេតុការណ៍គ្រោះថ្នាក់ធម្មជាតិខាងលើ នេះបានកើតឡើងកាលពីល្ងាចថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ... Read More »

នគរបាលចោមចៅទី៣ ឃាត់ខ្លួនមហាចោរលួចមិនរើសមុខម្នាក់ក្នុងភូមិព្រៃទា

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ ដែលត្រូវប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រៃទា ដាក់រហស្សនាមថា មហាចោរលួចមិនរើសមុខ ប្រទះឃើញអីលួចហ្នឹងពេលនេះត្រូវបានកម្លាំងនគរបាលរដ្ឋបាលចោមចៅទី៣ ចុះបង្ក្រាបនិងឃាត់ខ្លួននាំយកទៅធ្វើការសាកសួរ​ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៨​ ខែឧសភា​ ឆ្នាំ២០២០​ នៅក្នុងវត្តសុភាឃួន​ ស្ថិតក្នុងភូមិព្រៃទា​ សង្កាត់ចោចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​  រាជធានីភ្នំពេញ​។ ... Read More »

កម្លាំងសមត្ថកិច្ចចម្រុះចុះអនុវត្តច្បាប់ តាមដីកាបង្គាប់របស់រដ្ឋបាលខេត្តករណីរុករានកាន់កាប់ដីព្រៃខុសច្បាប់

ខេត្តស្ទឹងត្រែង៖ កម្លាំងសមត្ថកិច្ចចម្រុះ បន្តចុះអនុវត្តតាមដីកាបង្គាប់ការរបស់សាលាខេត្ត ចំពោះពីរទីតាំងធំៗបន្ថែមទៀត។ ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០២០ ដោយមានកម្លាំងចម្រុះចូលរួមសហការ ដូចជាបរិស្ថាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច  កងរាជអាវុធហត្ថ រដ្ឋបាលព្រៃឈើ យោធា ... Read More »

រថយន្ដ​ដឹកឈើ​អត់ច្បាប់ ត្រូវកម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ចិត្របុរី​ចាប់ប្រគល់ឱ្យជំនាញ

ខេត្តក្រចេះ​៖ រថយន្ដ​សាំយ៉ុងមួយគ្រឿងដឹកឈើអត់ច្បាប់​ពេញព្រៀបត្រូវបានកម្លាំងកងរាជអាវុធហត្ថ​ស្រុក​ចិត្រ​បុរីចាប់ប្រគល់ឱ្យជំនាញចាត់ការ​តាមច្បាប់​។  ការបង្ក្រាបរថយន្តដឹកឈើនោះគឺក្រោម​ការបញ្ជា​របស់លោកឧត្ដមសេនីយ៍ត្រី​សាន្ដ ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តដោយ​មាន​ការសម្របសម្រួល​ពី​លោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូង​ខេត្ត ដឹកនាំ​ដោយ​លោក អុឹម ចិ​ត្រា មេ​បញ្ជា​ការកងរាជអាវុធហត្ថ​ស្រុក​ចិត្រ​បុរី។ ប្រតិបត្តិការនោះធ្វើឡើង ​នៅវេលា​ម៉ោង​១២និង៣០​នាទី ថ្ងៃទី​២៧ ... Read More »

កីឡាករប្រដាល់ និងMMA នឹងត្រលប់ទៅឡាសវេហ្គាសវិញនៅចុងសប្តាហ៍នេះ

ព្រឹត្តិការណ៍ប្រដាល់ និងប្រកួតក្បាច់គុនចម្រុះ (MMA) នឹងវិលត្រឡប់មកកាន់ទីក្រុងឡាសវេហ្គាសវិញចាប់ពីចុងសប្តាហ៍នេះបន្ទាប់ពីអាជ្ញាធររដ្ឋនេវ៉ាដាដកបម្រាមកីឡាទាំងពីរប្រភេទនេះចេញ។ ប៉ុន្តែព្រឹត្តិការណ៍ទាំងនេះនឹងប្រព្រឹត្តទៅដោយប្រកួតបិទទ្វារដើម្បីការពារការ ឆ្លងជំងឺកូវីដ១៩សារជាថ្មី ។ ព្រឹត្តិការណ៍ប្រកួតក្បាច់ប្រដាល់ចម្រុះដំបូងបង្អស់គឺ UFC នៅថ្ងៃសៅរ៍នៅឯ Apex ដែលមានការប្រកួតទម្ងន់មធម្យដំបូងដោយកីឡាករ Tyron Woodley និង ... Read More »

តើឲ្យរំពឹងអីទៀត?! ពលរដ្ឋបាត់ម៉ូតូខំជិះម៉ូតូឌុបទៅប្ដឹងនគរបាលប៉ុស្តិ៍ទំនប់ទឹក ពេលទៅដល់រកសមត្ថកិច្ចមិនឃើញ

ភ្នំពេញ ៖ បុរសម្នាក់និងសន្តិសុខម្នាក់បានផឹក​ស៊ីជាមួយគ្នារួចក៏នាំគ្នាដេកលង់លក់​ ដល់ពេលដឹងខ្លួនឡើងបាត់ម៉ូតូ ខំជិះម៉ូតូឌុបទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលទំនប់ទឹក​ បែរជាមិនឃេីញមាននគរបាលប្រចាំការ ។  ​    ករណីនេះបានបង្កឱ្យមានការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២និង ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ... Read More »

ស្ត្រីម្នាក់ធ្វើអត្តឃាតលេបថ្នាំសម្លាប់ខ្លួនសង្ស័យប្រចណ្ឌប្ដី

សៀមរាប៖ស្ត្រីម្នាក់បានធ្វើអត្តឃាតលេបថ្នាំសម្លាប់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៣និង៤០នាទីថ្ងៃទី២៧ខែ ឧសភា ឆ្នាំ២០២០ ស្ថិតនៅក្នុងបន្ទប់ផ្ទះជនរងគ្រោះ ក្នុងភូមិ តាជេត ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។     លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួកបានឲ្យដឹងថាក្រោយទទួលបានព័ត៌មាននេះភ្លាម ... Read More »

រកឃើញល្អាងភ្នំធម្មជាតិ កន្លែងធ្វើការគោរពបូជាកាលពីរសម័យបុរាណ នៅខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ៖ ប្រទះឃើញល្អាងភ្នំធម្មជាតិដែលមានមនុស្សរៀបចំជាកន្លែងធ្វើការគោរពបូជាកាលពីសម័យបុរាណយ៉ាងហោច ណាស់ស្ថិតនៅសម័យអង្គរ។ នេះបើតាមការបញ្ជាក់អោយដឹងពី លោក ហុងយឿន ប្រធានមន្ទីរប្បធម៌និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ។ សូមបញ្ជាក់ថា៖ នៅថ្ងៃពុធ ៦កើត ខែជេស្ឋឆ្នាំជូត ទោស័កព.ស២៥៦៤ត្រូវនិងថ្ងៃទី២៧ខែឧសភា ឆ្នាំ២០២០ លោក ហុងយឿន ... Read More »

សារលិខិតសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបលើកទី ៧១ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី១៩ ទិវាពិភពលោកទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២០

ភ្នំពេញ៖ សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបលើកទី ៧១ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី១៩ ទិវាពិភពលោកទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២០។ ... Read More »

ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីរបស់ Formula 1 កាត់បន្ថយបុគ្គលិក១២០០នាក់ដោយសារវិបត្តិកូវីដ-១៩

ក្រុមហ៊ុនផលិតរថយន្តទំនើបនៅចក្រភពអង់គ្លេស McLaren និងក្រុម Formula 1 គ្រោងកាត់បន្ថយកម្លាំងពលកម្មរបស់ខ្លួនជាងមួយភាគបួនបន្ទាប់ពីវិបត្ដិមេរោគឆ្លងកូវីដ១៩បានប៉ះពាល់ដល់ការលក់ និងប្រាក់ចំណូលនៃការផ្សាយពាណិជ្ជកម្ម។ ក្រុមហ៊ុននេះជួលបុគ្គលិកប្រហែល៤.០០០នាក់ក្នុងចំណោមបុគ្គលិក ១.២០០ នាក់ត្រូវបានកែសំរួលហើយភាគច្រើននឹងស្ថិតនៅក្នុងចក្រភពអង់គ្លេស។ ការប្រណាំងរថយន្ត Formula 1ត្រូវបានផ្អាក ខណៈការបញ្ជាទិញសម្រាប់រថយន្ដម៉ាកធ័ររបស់ម៉ាកឃឺរបានធ្លាក់ចុះដោយសារតែជំងឺកូវីដ១៩។ ក្រុមហ៊ុន ... Read More »

ឃុំខ្លួនបណ្តោះអាសន្នជនបរទេស៣នាក់ និងខ្មែរម្នាក់ក្នុងករណី ចាប់បង្ខាំងមនុស្សដោយខុសច្បាប់

ខេត្តសៀមរាប៖ កម្លាំងនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជូនជនសង្ស័យជាជនបរទេស៣នាក់និងជនជាតិខ្មែរ១នាក់ទៅសាលាដំបូងខេត្តសៀមរាបកាលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ដើម្បីចាត់ការតាមច្បាប់។ មន្រី្តនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ខេត្តសៀមរាបបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់នេះ ត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ... Read More »

ថ្ងៃនេះ.! កម្ពុជាយេីងពុំរកឃេីញអ្នកឆ្លងជំងឺកូវីដ-១៩​ ថ្មីនោះឡើយ

ភ្នំពេញ៖ រហូតដល់ម៉ោង​ ៨និង០០ព្រឹក​ ថ្ងៃទី​ ២៨​ ខែឧសភា​ ឆ្នាំ២០២០​ យេីងពុំរកឃេីញជំងឺកូវីដ-១៩​ ថ្មីទេ​ ។ ដូច្នេះចំនួនអ្នកឆ្លងសរុបកូវីដ-១៩​ ១២៤នាក់ដដែល​, ចំនួនអ្នកកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ២នាក់​, ជាសះស្បេីយហេីយ​ចំនួន១២២​នាក់​ ,និងគ្មាន​ ... Read More »

ខ្សែការពារអតីតរបស់ក្លិប Motherwell កីឡាករ Christian Mbulu បានទទួលមរណភាពក្នុងវ័យ២៣ឆ្នាំ

ខ្សែការពាររបស់ក្លិប  Morecambe កីឡាករ Christian Mbulu បានទទួលមរណភាពក្នុងអាយុ២៣ឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់ BBC Sport កាលពីថ្ងៃទីពុធ ។ អតីតកីឡាករក្លិប Motherwell រូបនេះកើតនៅទីក្រុងឡុងបានផ្លាស់ទៅទីក្រុង Morecambe ... Read More »

ការសាងសង់សំណង់នៅវត្តទេពប្រណម្យក្នុងក្រុងអង្គរធំ ត្រូវបានព្រះមេគណខេត្តសៀមរាបបិណ្ឌបាតសុំឲ្យបញ្ឈប់

ខេត្តសៀមរាប៖ ការរៀបចំសាងសង់ ខឿនជុំវិញព្រះវិហារ និងសំណង់ មួយចំនួនទៀតក្នុងវត្តទេពប្រណម្យដែលកំពុងសាងសង់ដោយគ្មានការអនុញ្ញាតត្រូវបានព្រះសុមង្គល សិលាចារ្យអាភាករោ ជុំ គឹមឡេង ព្រះមេគណ ខេត្តសៀមរាប និងជាព្រះប្រធានក្រុមប្រឹក្សាកិច្ចការវត្តអារាម និមន្តទៅពិនិត្យនិងហាមឃាត់។ ព្រះសុមង្គល សិលាចារ្យអាភាករោ ជុំ គឹមឡេង ... Read More »

ជាងផ្សារដែកធ្វើឲ្យខ្ទាតកម្ទេចភ្លើងឆេះផ្ទះអស់មួយខ្នង

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលក្រុងព្រះសីហនុបានប្រាប់ឲ្យដឹងថា មានអគ្គិភយ័មួយបំផ្លាញផ្ទះប្រជាពលរដ្ឋនៅម្តុំក្រោយ(កោះទន្សាយ)ក្នុងសង្កាត់លេខ២ក្រុងព្រះសីហនុ វេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃ២៧ឧសភា ឆ្នាំ២០២០។  បើតាមសមត្ថកិច្ចឲ្យដឹងថា អគ្គិភយ័នេះបានឆេះចេញពីផ្ទះលក់សម្ភារៈអេឡិចត្រូនិកនិងសម្ភារៈការិយាលយ័ ដូចជាម៉ាសុីនត្រជាក់និងកុំព្យុទរ័ជាដើម ដោយក្នុងនោះក្រៅពីផ្ទះរងគ្រោះដែលជាដើមហេតុនាំឲ្យមានភ្លើងឆេះមួយនេះ និងបានរងការខូចខាតច្រើនជាងគេនោះ ក៏មានផ្ទះជាប់ៗគ្នាមួយចំនួនទៀតរងការប៉ះពាល់ខូចខាតខ្លះៗដែរ ។   សមត្ថកិច្ចឲ្យដឹងទៀតថាករណីនេះបណ្តាលមកពីជាងផ្សារដែកធ្វើឲ្យខ្ទាតកម្ទេចភ្លើងប៉ះចំគំនរសំរាមឆេះរាលដាលដល់ធុងសាំងក្បែរនោះពន្លត់មិនឈ្នះ។ ក្រោយមានឧប្បត្តិហេតុនេះសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភយ័ច្រើនគ្រឿងដើម្បីចេញទៅបាញ់ទឹកពន្លត់ការពារមិនឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនិងថាករណីនេះមិនមានមនុស្សរងគ្រោះថ្នាក់ទេ ... Read More »

នគរបាលឃាត់ខ្លនជនសង្ស័យ២នាក់ដកហូតសម្ភារកាច់សោ.កម៉ូតូមួយឈុត

ភ្នំពេញ​៖​ ជនសង្ស័យចំនួន២នាក់ត្រូវបានកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យធ្វេីការឃាត់ខ្លួនដកហូតសោអក្សតេសម្រាប់កាច់សោ.កម៉ូតូមួយឈុត។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨​ ខែឧសភា​ ឆ្នាំ២០២០​ នៅចំណុចផ្លូវបេតុង​ សង្កាត់បឹងទំពុនទី២​ ខណ្ឌមានជ័យ។  ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ ឃាត់​ខ្លួន​ មាន​ឈ្មោះ​  អាឡុង​ ភេទ​ប្រុស​ អាយុ​២៥ឆ្នាំ​  មុខ​របរ​មិន​ពិត​ប្រាកដ​ ... Read More »

រថយន្តធុនត្រាបេីកបុករបាំងថ្មពុះចែកទ្រូងផ្លូវអស់២កង់ទៅមុខលែងរួច

ភ្នំពេញ​៖​ បុរសម្នាក់សង្ស័យស្រវឹងបេីករថយន្តម៉ាកធុនត្រាក្នុងល្បឿនលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញបណ្តាលឱ្យរងការខូចខាតអស់ចំនួន២កង់រថយន្តទៅមុខលែងរួច។ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៨​ ខែឧសភា​ ឆ្នាំ២០២០​ នៅចំណុចស្តុុបមេភ្លេីង​ ផ្លូវព្រះមុនីវង្ស​ កែងផ្លូវលេខ៣៦០​ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១​  ខណ្ឌបឹងកេងកង​  រាជធានីភ្នំពេញ​។  តាមសាក្សីនៅកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកធុនត្រា​ ពណ៌ប្រផេះ​ ពាក់ស្លាកលេខភ្នំពេញ2AX ... Read More »

ស្ត្រីជាមន្រ្តីនគរបាលពាក់ស័ក្តិ៣ម្នាក់សម្រេចចិត្តធ្វើអត្តឃាតខ្លួនឯងនៅក្នុងព្រៃ

 ខេត្តកំពង់ឆ្នាំង ៖ ស្រ្តីជាមន្រ្តីនគរបាលខេត្តកំពង់ឆ្នាំងមានឋានន្តរស័ក្តិថ្នាក់អនុសេនីយ៍ឯកម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតនៅក្នុងព្រៃចោលប្តីនិងកូន។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅភូមិស្តុកកប្បាស ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។    សមត្ថកិច្ចបានឱ្យដឹងថា មន្រ្តីនគរបាលដែលសម្លាប់ខ្លួនឯងនេះមានឈ្មោះនងចាន់ ភេទស្រី ... Read More »

ត្រួតពិនិត្យ តាមដានពីអនាម័យ និងសុវត្ថិភាពចំណីអាហារនៅតាមភោជនីយដ្ឋាន អាហារដ្ឋាន និងកន្លែងលក់ចំណីអាហារទូទាំង២៥ រាជធានី ខេត្ត

ភ្នំពេញ៖ ក្រសួងសុខាភិបាលចេញសារាចរណែនាំស្តីពីការត្រួតពិនិត្យ តាមដានពីអនាម័យ និងសុវត្ថិភាពចំណីអាហារនៅតាមភោជនីយដ្ឋាន អាហារដ្ឋាន និងកន្លែងលក់ចំណីអាហារទូទាំង២៥ រាជធានី ខេត្ត។ សូមអានសារាចរណែនាំ របស់ក្រសួងសុខាភិបាលដូខាងក្រោម៖ ដោយ៖សិលា Read More »

Breaking News ៖ ថៃ៖ មនុស្ស​៣នាក់ស្លាប់​ក្នុងការបាញ់ប្រហារនៅស្ថានីយវិទ្យុ

ប៉ូលិសថៃនៅថ្ងៃទី ២៧ខែឧសភា បានប្រកាសថា មានមនុស្ស៣នាក់ស្លាប់ និងម្នាក់ទៀតរងរបួសក្នុងការបាញ់ប្រហារ​នៅស្ថានីយវិទ្យុ​ជាតិ​ស្ថិតក្នុងខេត្ត​ Phitsanulok ភាគខាងជើងប្រទេសនេះ។ ខ្មាន់កាំភ្លើងត្រូវបានគេស្គាល់ឈ្មោះថា​ Wim Sonsud ដែលជាអ្នកឯកទេសរបស់បណ្តាញវិទ្យុថៃ​។ ជនដៃដល់បានប្រើប្រាស់កាំភ្លើងខ្លីពីរដើមក្នុងការបាញ់ប្រហារខាងលើនេះ។ ក្នុងចំណោមមនុស្ស​៣នាក់ស្លាប់ មានប្រធានវិទ្យុ លោក​​ ... Read More »

ការប្រកាន់ជាតិសាសន៍នៅអាមេរិកកាន់តែកើនឡើង ក្រោយប៉ូលិសស្បែកសសម្លាប់ជនជាតិស្បែកខ្មៅ

ដោយសារតែប៉ូលិសស្បែកស បានសម្លាប់ ពលរដ្ឋស្បែកខ្មៅ​នៅតំបន់Minneapolis បានបង្កឲ្យមានបាតុកម្មកាន់តែខ្លាំង​​ឡើង ហើយបានអូសទាញមនុស្សល្បីៗជាច្រើននៅអាមេរិក​ឱ្យចូលរួម ប្រឆាំងនិឹងការប្រកាន់ជាតិសាសន៍លើទឹកដីអាមេរិក​។ ថ្មីៗនេះ​តារាជាច្រើនក្នុងវិស័យសិល្បៈអាមេរិកបានបង្ហាញការខឹងសម្បាយ៉ាងខ្លាំង​ក្រោយពីប៉ូលិស​ស្បែកសម្នាក់នៅ​Minneapolis បានសង្កត់លើ.កបុរសជនជាតិស្បែកខ្មៅ​ម្នាក់ឈ្មោះ George Floyd​ រហូតដល់ដាច់ដង្ហើមស្លាប់។ នៅលើបណ្តាញសង្គម​ តារាចម្រៀងដ៏ល្បីល្បាញ នាងCardi B ... Read More »

ផ្ទះពលរដ្ឋ២ខ្នងត្រូវភ្លើងឆាបឆេះអស់១ខ្នង និង១ខ្នងទៀតឆេះជញ្ជាំង១ចំហៀង

ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់មន្ត្រីជំនាញនៃអធិការដ្ឋាននគរបាលស្រុកសង្កែបានឲ្យដឹងថា នៅព្រឹកថ្ងៃពុធ ៦កើត ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤វេលាម៉ោង៨និង៣០នាទីត្រូវនឹងនៅថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២០ ... Read More »

តស៊ូ​នឹងជីវិតជួបបញ្ហាវិបត្តិផ្លូវចិត្តនិងជំងឺ​ប្រចាំកាយ​លែងបាន​សម្រេច​ចិត្ត​បញ្ចប់​ ជីវិត​ដោយចង.ក

ខេត្តត្បូងឃ្មុំ​ ៖​ បុរសឈ្មោះ​ ហ៊ីម ម៉ាត់ អាយុ៦១ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម រស់នៅភូមិសុខសាន្ត ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំបានធ្វេីអត្តឃាតដោយប្រេីខ្សែអង្រឹងចងក​ដែលសមត្ថ​កិច្ចអះអាងថា​ គាត់ខំតស៊ូ​នឹងជីវិតតែទ្រាំជួបបញ្ហាវិបត្តិផ្លូវចិត្តនិងជំងឺ​ប្រចាំកាយទៀត​លែងបាន​ ក៏សម្រេចចិត្តធ្វើបែបនេះតែម្តង។  ចំពោះករណីបុរស​ស្លាប់ខាងលេីនេះ​សមត្ថកិច្ចជំនាញបាន​ចុះ​មក​ពិនិត្យ​កាលពីវេលាម៉ោងប្រមាណ១១ និង៣០នាទីថ្ងៃទី២៦ ... Read More »

គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩​ ឯកភាពគ្នារឹតបន្តឹងការត្រួតពិនិត្យសុខភាពតាមច្រកចេញចូលអន្តរជាតិ ដើម្បីការពារការនាំចូលកូវីដ១៩ មកក្នុងប្រទេសកម្ពុជា

ភ្នំពេញ​ ៖​ ក្រោយ​បញ្ចប់​កិច្ចប្រជុំនៃគណៈ​កម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ក្រោមវត្តមានដឹកនាំលោក​សាស្រ្តាចារ្យ ម៉ម ប៊ុន​ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ លោក​ជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌិន​ លោក និងលោកស្រី ដែលជាសមាជិក-សមាជិកានៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សរុបចំនួន ... Read More »

ក្មេងស្រី២នាក់ដេញគោឆ្លងស្ទឹង និងក្មេងប្រុសម្នាក់ចុះមុជទឹកស្រះលង់ស្លាប់នៅស្រុកសណ្តាន់និងស្រុកសន្ទុក

ខេត្តកំពង់ធំ៖ យ៉ាងហោចណាស់មានក្មេង៣នាក់បានស្លាប់បាត់បង់ជីវិត នាថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ដោយលង់ទឹកស្លាប់ពីរករណីផ្សេងគ្នានៅស្រុកសណ្តាន់និងស្រុកសន្ទុក ខេត្តកំពង់ធំ ។ មន្រ្តីនគរបាល ខេត្តកំពង់ធំបានឲ្យដឹងថា ... Read More »

បង្ក្រាបករណីជួញដូរគ្រឿងញៀនចាប់បានជនសង្ស័យម្នាក់និងគ្រឿងញៀន១១កញ្ចប់

ខេត្តព្រះសីហនុ៖ នៅយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ កម្លាំងជំនាញ ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនមួយកន្លែង ស្ថិតនៅចំណុចភូមិដូង ក្រុម២១ ភូមិ១ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ខណៈដែលមុខសញ្ញាកំពុងប្រព្រឹត្តបទល្មើសជាក់ស្តែងដោយឃាត់បានជនសង្ស័យម្នាក់ឈ្មោះ វ៉ាង វុទ្ធី ... Read More »

បុរសជនជាតិចិនម្នាក់ អង្គុយចុចទូរស័ព្ទសុខៗ ស្រាប់តែដួលសន្លប់ស្ដូកស្ដឹងរហូតដល់ស្លាប់

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់កំពុងអង្គុយចុចទូរស័ព្ទសុខៗស្រាប់តែដេកដួលសន្លប់ស្ដូកស្ដឹងធ្វើឱ្យមិត្តភក្តិភ័យស្លន់ស្លោរត់រកឱ្យគេឯងជួយ ។ ក្រោយបន្តិចមករថយន្តសង្រ្គោះបានមកដឹកតែជាអកុសលបុរសជនជាតិចិនរូបនោះបានដេកស្លាប់ក្នុងបន្ទប់ទៅហើយបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ ២០២០នៅអគារយៀកថៃ បន្ទប់លេខ ១០០៣ ជាន់ទី១០ តាមមហាវីថីព្រះនរោត្តម ក្រុម៦៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ... Read More »