ព័ត៌មានទាន់ហេតុការណ៍៖

ឯកសារស្រាវជ្រាវ

ខណ្ឌដង្កោ មានវត្ថុបុរាណកប់តាំងពីមុនគ្រឹស្ករាជ ជាចំណុចកណ្តាលមួយរបស់មេទ័ពខ្មែរធំៗ, ក្រុមអ្នកជំនាញកំពុងធ្វើកំណាយ យកមកទុកជាសម្បត្តិជាតិ

ភ្នំពេញ៖ ក្រោយពីមានអ្នកជំនាញស្រាវជ្រាវ បានអះអាងថា មានវត្ថុបុរាណជាច្រើនបន្សល់ទុកតាំងពី មុនគ្រឹស្ដសករាជ ស្ថិតនៅរាយប៉ាយ ក្នុងភូមិសាស្រ្តភូមិដើមចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រួចមក ក្រុមការងារជំនាញកំណាយ បានបង្កើតស្ថានីយ៍បុរាណវិទ្យាមួយ ឈ្មោះថា «ស្ថានីយភូមិមូលជើងឯក» ដើម្បីកកាយរកវត្ថុបុរាណទាំងនោះ ... Read More »

ប្រជាពលរដ្ឋរស់នៅស្រុកប្រាសាទបាគងយកស្បែកគោឆ្លាក់ជារូបចម្លាក់លក់ឱ្យភ្ញៀវទេសចរ

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋរស់នៅ ភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគងខេត្តសៀមរាបបានយកស្បែកគោឆ្លាក់រូបចម្លាក់ជាច្រើនប្រភេទ សម្រាប់លក់ឲ្យភ្ញៀវ ទេសចរបរទេសដើម្បីរកកម្រៃបន្ទាប់ពីធ្វើស្រែចម្ការ ហើយបច្ចុប្បន្នហាងលក់វត្ថុ អនុស្សាវរីយ៍ដ៏តូចមួយនេះកំពុងទាក់ទាញ ភ្ញៀវទេសចរនៅក្នុងតំបន់ប្រាសាទព្រះគោ។ បច្ចុប្បន្ន ចម្លាក់ស្បែកដែលជាសិល្បៈ របស់ខ្មែរដ៏យូរលង់មកហើយស្ទើរតែបាត់ បង់រលត់សូន្យទាំងស្រុង ... Read More »

រៀងរាល់ឆ្នាំប្រជាពលរដ្ឋរកត្រីត្រៀមឡើងខែមាឃ ជាទំនៀមអ្នកស្រុកអង្គរ ដែលនៅបន្តរហូតដល់ពេលបច្ចុប្បន្ន

ខេត្តសៀមរាប៖ អ្នកភូមិប្រមាណ២៦០គ្រួសារ តែងតែនាំគ្នារកត្រីនៅត្រពាំងបឹង បុរាណ ដែលសហគមន៍បានអភិរក្សទុកមិនឱ្យមានការលួចនេសាទឡើយ គឺរហូតដល់មានការណាត់គ្នាពីលោកមេភូមិថា កំណត់ថ្ងៃណាមួយដើម្បីនេសាទ ទើបអ្នកភូមិនាំគ្នាទៅរកត្រីដើម្បីធ្វើម្ហូបត្រៀមឡើងខែមាឃ នៅថ្ងៃបន្ទាប់ជាលក្ខណៈគ្រួសារ ហើយការធ្វើនេសាទដែលត្រូវប្រើឧបករណ៍របៀបខ្មែរបុរាណនោះ មានដូចជា៖ អង្រុត ដែករៀត សំណាញ់ ឫឈ្នៀង ... Read More »

ប្រាសាទនាគព័ន្ធត្រូវបានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលចិត្តមកទស្សនាកម្សាន្តច្រើនជាងប្រាសាទដ៏ទៃ

ខេត្តសៀមរាបៈ ប្រសិនបើយើងចង់ទៅទស្សនាប្រាសាទនាគព័ន្ធនោះ យើងអាចធ្វើដំណើរចេញពីទីរួមខេត្តសៀមរាប ឆ្ពោះទៅផ្លូវវង្សធំនៃបរិវេណអង្គរ នោះយើងនឹងឃើញប្រាសាទជាច្រើនជាហូរហែ ក្នុងនោះក៏មានប្រាសាទនាគព័ន្ធផងដែរ ។ ប្រាសាទនេះ មានទំហំតូច ស្ថិតនៅក្នុងស្រះទឹករាង៤ជ្រុង ប្រៀបបីដូចជាកូនកោះមួយ ដែលមានទឹកព័ន្ធជុំវិញស្រះទឹកនេះមាន ទំហំ ៣៥០ម បានសាងសង់ឡើងពីថ្មភក់នៅក្នុងរាជ្ជកាល ... Read More »

រម្មណីយដ្ឋានធម្មជាតិអូរស៊ិនលែរ៍

ខេត្តរតនគិរី៖ រម្មណីយ ដ្ឋានធម្មជាតិអូរស៊ិនលែរ៍ ស្ថិតនៅភូមិកាឡែង ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី។ ជារម្មណីយដ្ឋានមានទេសភាពត្រជាក់ប្លែកភ្នែក ប្លែកអារម្មណ៍ ថ្វីត្បិតផ្លូវធ្វើដំណើរទៅមានការលំបាកបន្តិចមែន ដោយសារដីហ៊ុយ(ផ្លូវក្រាលក្រួសក្រហម) ប៉ុន្តែអ្នកដែលបានទៅដល់ហើយ គឺប្រាកដជាមានអារម្មណ៍ថា មិនអាចបំភ្លេចបាននោះឡើយ។ ទឹកត្រជាក់ធម្មជាតិខៀវស្រងាត់ហៅថា ... Read More »

រកឃើញគ្រាប់បែកផ្ទុះមានសារធាតុគីមីដ៏ គ្រោះថ្នាក់បន្សល់ទុកដោយស្នាដៃអាមេរិកនៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ នៅគ្រាដែលមានការ ជជែកអំពីបញ្ហាបំណុលរបស់សហរដ្ឋអាមេ រិកចំពោះកម្ពុជានោះអាជ្ញាធរមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជាបានរកឃើញគ្រាប់បែកផ្ទុះមានសារធាតុគីមី២កន្លែងនៅក្នុងស្រុក រមាសហែក ខេត្តស្វាយរៀង។ ពេលនេះ មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជាកំពុងរៀបចំបោសសម្អាតទីតាំងទាំងនោះហើយ ។ លោក ហេង រតនា អគ្គនាយកមជ្ឈ មណ្ឌលកម្ចាត់មីនកម្ពុជាហៅកាត់ថា ... Read More »

សកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុន សហការជាមួយអាជ្ញាធរអប្សរាជួសជុលស្ពានហាលផ្លូវចូលខាងលិចអង្គរវត្ត

ខេត្តសៀមរាប៖ យោងតាមការសិក្សារបស់អ្នកស្រាវជ្រាវ ស្ពានអណ្តែតទឹកធ្លាប់បានប្រើប្រាស់តាំងពីសម័យបុរាណយ៉ាងហោចណាស់ ក៏នៅក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ដែរហើយស្ពានអណ្តែតអង្គរ នេះ ក៏បាន រួមចំណែកក្នុងកិច្ចអភិរក្សមរតកបេតិកភណ្ឌជាតិ។ គួរបញ្ជាក់ថា វត្តមាននៃស្ពានអណ្តែតទឹកឆ្លងកាត់ទស្សិនអង្គរវត្តដើម្បីប្រើជាបណ្តោះអាសន្នក្នុងពេលដែលស្ពានហាលផ្លូវចូលខាងលិចកំពុងជួសជុលឡើងវិញដោយអាជ្ញាធរអប្សរាសហការជាមួយសកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុននោះបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនទូទៅការប្រើប្រាស់ឡើងវិញនូវស្ពានអណ្តែតទឹកនេះគឺជាគំនិតអភិរក្សប្រកបដោយទេពកោសល្យខ្ពស់ស្ពានអណ្តែតដែលធ្លាប់ប្រើក្នុងសម័យបុរាណដោយបុព្វបុរសខ្មែរត្រូវបានអ្នកស្រាវជ្រាវកត់សំគាល់ថាធ្វើពីឬស្សី ចងជាបាច់ និងក្រាលដោយបន្ទះឈើឬ ឬស្សី។ ចំពោះការទ្រទម្ងន់បានប៉ុន្មាននោះមិនមានការបញ្ជាក់បានច្បាស់លាស់ទេតែបើតាមចម្លាក់ដែលមាននៅលើជញ្ជាំងប្រាសាទបាយ័ន និងបន្ទាយឆ្មារនោះស្ពានអណ្តែតត្រូវបានប្រើប្រាស់សម្រាប់ឆ្លងកាត់របស់មនុស្សទូទៅដើម្បីដឹកទំនិញផ្សេងៗក៏ដូចជាការធ្វើដំណើររបស់ពលទាហ៊ាន ឬទ័ពដំរីជាដើម។ ... Read More »

នាទីឈ្វេងយល់អំពីសត្វកែះ

ភ្នំពេញ៖ សត្វកែះជាប្រភេទសត្វរស់ នៅក្នុងព្រៃភ្នំមានរូបភាពស្រដៀងនឹងពពែមានសម្បុរខ្មៅប្រផេះនិងរោមវែងៗស្តើង មានដងខ្លួនខ្លីនិងជើងទាំងបួនវែង។ ផ្នែក ខាងលើដងខ្លួនមានសម្បុរខ្មៅនិងផ្នែក ខាងក្រោមនៃជើងចាប់ពីក្បាលជង្គង់ចុះ មានពណ៌ចម្រុះខ្មៅប្រផេះលឿងហើយនៅ ពំនូលក្បាលរហូតដល់ស្មាមានរោមរឹង វែងៗដូចជាប្រែង។ បបូរមាត់ពណ៌ស ហើយផ្នែកខាងក្រោមមានពណ៌លឿងឫស ត្រចៀកវែងៗត្រង់ទៅលើ មានស្នែងដូច សត្វពពែដុះកោងទៅក្រោយបន្តិចប្រហែល ... Read More »

ជីកស្រះប្រទះឃើញទេវរូបព្រះវិស្ណុមួយអង្គកម្ពស់ជាង១ម៉ែត្រ អ្នកភូមិភ្ញាក់ផ្អើល

  ខេត្តក្រចេះ៖ ទេវរូបព្រះវិស្ណុមានកម្ពស់ជាង១ម៉ែត្រ ត្រូវបានគេប្រទះឃើញកប់នៅក្រោមបាតដីជម្រៅជាងបីម៉ែត្រ ក្រោយពីគ្រឿងចក្ររបស់ក្រុមការងារសាងសង់ផ្លូវ បានជីកកាយស្រះយកអាចម៍ដីមកចាក់ផ្លូវមួយកន្លែងនៅ ក្នុងភូមិស្រែតាហែន ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។ ក្រោយពីប្រទះឃើញទេវរូបព្រះវិស្ណុ កាលពីរសៀលថ្ងៃទី១១ ខែមករា បានបង្កឱ្យមានការភ្ញាក់ផ្អើលភ្លូកទឹកភ្លូកដីរបស់អ្នកភូមិស្រែតាហែន ... Read More »

“ផ្ទះសិល្បៈ” នឹងបង្ហាញទស្សនីយភាពសិល្បៈខ្មែរជាច្រើនទម្រង់

ភ្នំពេញ៖ ផ្ទាំងទស្សនីយភាពសិល្បៈខ្មែរទាំងបុរាណ និងសម័យជាច្រើនទម្រង់នឹងត្រូវលើកយកមកបង្ហាញក្នុងព្រឹត្តិការណ៍”ផ្ទះសិល្បៈ”។ កម្មវិធីនេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៥ខែមករាឆ្នាំ២០១៧ចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង៧យប់នៅក្នុងបរិវេណសាលាមធ្យម វិចិត្រសិល្បៈ។ កម្មវិធីនេះត្រូវបានរៀបចំដោយក្រុមយុវជនល្ខោនខោលកម្ពុជា ក្រោមការគាំទ្រដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន និងក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនទៀតដែលគេរំពឹងថានឹងមានអ្នកចូលរួមច្រើនកុះករ និងជាឱកាផ្សព្វផ្សាយ អភិរក្សសិល្បៈវប្បធម៌ខ្មែរ។ យោងតាមឯកសាររបស់ក្រុមយុវជនល្ខោនខោលកម្ពុជា បានបញ្ជាក់ថា ព្រឹត្តិការណ៍”ផ្ទះសិល្បៈ”គឺជាឱកាសដាក់តាំងបង្ហាញស្នាដៃ និងការសម្តែងរបស់ក្រុមនិស្សិតនៃជំនាញទាំង៥នៃសាលានេះ។ ... Read More »

ភរិយាលោក ស៊ីន ស៊ីសាមុត ប្រាប់លោក ឯកអគ្គរដ្ឋទូតអាមេរិកថា «ប្ដីរបស់ខ្ញុំគ្រាន់តែ ពិសាគុយទាវមួយព្រឹកអាចសរសេរបទចម្រៀងបាន២បទ»

ខេត្តស្ទឹងត្រែង ៖ លោកស្រី ខាវ ថងញ៉ុត ជាភរិយារបស់អធិរាជសំឡេងមាសលោក ស៊ីន ស៊ីសាមុត តារាចម្រៀងដ៏ល្បីល្បាញក្នុងទសវត្សឆ្នាំ៥០-៧០បានថ្លែងកោត សរសើរអំពីទេពកោសល្យរបស់ស្វាមីរបស់ លោកស្រីប្រាប់លោក william A.Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាថាគ្រាន់ តែស្វាមីរបស់គាត់ទៅពិសាគុយទាវមួយ ... Read More »

ព្រឹទ្ធាចារ្យល្ខោនខោល យិត សារិន លើកដៃសុំជំនួយសង្គ្រោះបន្ទាន់

ភ្នំពេញ៖ លោកព្រឹទ្ធាចារ្យយិត សារិត ហៅលោកគ្រូសសាស្ត្រាចារ្យផ្នែកល្ខោនខោល ដែលគ្រានេះមានវ័យ៩១ឆ្នាំកំពុងតែមានជំងឺធ្ងន់ធ្ងរ និងត្រូវការជំនួយចាំបាច់ដើម្បីសង្គ្រោះជាវិត។ មរតកមនុស្សរស និងជាឃ្លាំងចំណេះផ្នែកល្ខោនខោលរូបនេះបានលើកដៃដើម្បីសុំជំនួយដើម្បីចេញទៅព្យាបាលជំងឺនៅមន្ទីរពេទ្យសុរិននៅប្រទេសថៃ។ ការបន្តស្វែងរកការព្យាបាលបន្តនេះធ្វើឡើងក្រោយពីព្រឹទ្ធាចារ្យល្ខោនខោលរូបនេះត្រូវបានក្រុមគ្រួសារបញ្ជូនមកសម្រាកព្យាបាលនៅផ្ទះក្រោយពីចូលទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាលម៉ែត្របានមួយសប្តាហ៍។ ដោយក្តីសង្ឃឹមថា ជំងឺនេះនឹងធូរស្រាលឡើងវិញ ក្រុមគ្រួសារមានបំណងបញ្ជូនលោកព្រឹទ្ធាចារ្យចេញទៅព្យាបាលជំងឺនៅមន្ទីរពេទ្យមួយនៃខេត្តសុរិនប្រទេសថៃ ប៉ុន្តែដោយសារខ្វះលទ្ធភាពទើបក្រុមគ្រួសារដាច់ចិត្តលើកដៃសុំការសណ្តោសពីសប្បុរសជនដើម្បីបន្តការព្យាបាលនេះ។ កូនប្រុលពៅលោកព្រឹទ្ធាចារ្យ យិត ... Read More »

ជំនឿគ្មានហេតុផលនឹងធ្វើឱ្យមនុស្សបាត់បង់បញ្ញា

ភ្នំពេញ ៖ បើទោះបីជាវិទ្យាសាស្ត្រមាន ការរីកចម្រើនខ្លាំងយ៉ាងណាក្តីក៏បច្ចុប្បន្នផ្នត់គំនិតនៃការជឿទៅលើកម្លាំងក្រៅខ្លួននៅមិនទាន់ រលុបបាត់នៅឡើយ។ ទោះជាយ៉ាងណាងតាមទ្រឹស្តីព្រះពុទ្ធសាសនាជំនឿគ្មានហេតុផលអាចធ្វើឱ្យមនុស្សបាត់បង់បញ្ញា ការ តស៊ូព្យាយាម និងក្តីសង្ឃឹម។ មួយរយៈចុងក្រោយនេះការអួតអាង របស់គ្រូវ័យក្មេងម្នាក់បានធ្វើឲ្យមានការភ្ញាក់ ផ្អើលយ៉ាងខ្លាំងដល់មហាជន ពិសេសនៅ ក្នុងបណ្តាញសង្គមហ្វេសប៊ុកអំពីអំនួតនៃការកាប់មិនមុត ដុតមិនឆេះ ... Read More »

មរតកមនុស្សរស់ព្រឹទ្ធាចារ្យល្ខោនខោល យិត សារិន ចូលមន្ទីរពេទ្យក្រោយជំងឺចាស់ធ្វើទុក្ខ

ភ្នំពេញ៖ លោកព្រឹទ្ធាចារ្យ យិត សារិនហៅលោកគ្រូសសាស្ត្រាចារ្យផ្នែកល្ខោនខោលដែលគ្រានេះមានវ័យ៩១ឆ្នាំត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យកាលពីព្រឹកថ្ងៃទី៨ ខែធ្នូនេះបន្ទាប់ពីជំងឺចាស់ធ្វើទុក្ខខ្លាំង។ ព្រឹទ្ធាចារ្យដែលគេឲ្យរហស្សនាមថាជាស្តេចស្វាសនេះមានជំងឺប្រចាំកាយជាច្រើនមុខ ជាពិសេសជំងឺលើសឈាម សួត ជាដើម ហើយពេលនេះលោកសាស្ត្រា ចារ្យបាននិងកំពុងសម្រាកព្យាបាលនៅមន្ទីរ ពេទ្យកាល់ម៉ែត។ កូនប្រុសពៅរបស់លោក យិត សារិន ... Read More »

ការងារជួសជុលប្រាសាទជាមុខរបរមរតក​មួយ​នៃអ្នកស្រុកអង្គររមណីយដ្ឋានអង្គរគឺជាបេតិកភណ្ឌរស់របស់មនុស្សជាតិខេត្ត

សៀមរាប៖ រមណីយដ្ឋាននេះមិនមែនមានត្រឹមតែប្រាង្គប្រាសាទព្រៃព្រឹក្សា ប៉ុណ្ណោះទេ តែក៏មានមនុស្សរស់នៅប្រកបមុខរបរចិញ្ចឹមជីវិតនិងរក្សាទំនៀមទម្លាប់ប្រពៃណីយ៉ាងល្អទៀតផង។ អ្នកស្រុកដែលរស់នៅក្នុងតំបន់រមណីយដ្ឋានពិភពលោកនេះគេច្រើនហៅថាអ្នកអង្គរ។ ក្រៅពីមុខរបរជាកសិករ អ្នកអង្គរច្រើនតែមានមុខរបរបន្ថែមទៀត ដែលពាក់ព័ន្ធ នឹងកិច្ចការអភិរក្សបេតិកភណ្ឌអង្គរ ដូចជា កម្មករជួសជុលប្រាសាទ ភ្នាក់ងារទេស ចរណ៍ ភ្នាក់ងារសណ្តាប់ធ្នាប់ និងភ្នាក់ងារការពារព្រៃឈើជុំវិញអង្គរជាដើម។ ... Read More »

ប្រាសាទ តានៃ ដែលអ្នកទេសចរណ៍ភាគច្រើនមិនបានទៅដល់

ខេត្តសៀមរាប៖ ប្រាសាទតានៃ គឺជាប្រាសាទមួយដែលមានទេសភាព និងរចនាប័ទ្មដ៏ស្រស់ស្អាត។ មានទីតាំងក្នុងព្រៃ និងផ្លូវចូលជាច្រកផ្លូវលំតូចមួយនោះ ដូច្នេះមិនសូវមានអ្នកទេសចរច្រើនទេ ដែលបានទៅដល់ប្រាសាទមួយនេះ។ ប្រាសាទតានៃ មានទីតាំងនៅខាងកើតប្រាសាទតាកែវ ឆ្ពោះទៅខាងជើងប្រហែល ៨០០ម៉ែត្រ។ ប្រាសាទតានៃកសាងឡើងក្នុងសតវត្សទី១២ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។ ... Read More »

ប្រាសាទបាយ័នកំពុងជួសជុលស្តារឡើងវិញដោយគម្រោងជប៉ុន-អប្សរា

ខេត្តសៀមរាប៖ ប្រាសាទបាយ័នមានទីតាំងស្ថិតនៅចំកណ្តាលនៃក្រុងអង្គរធំ។ ប្រាសាទនេះកសាងឡើងនៅចុងសតវត្សរ៍ទី ១២ និងដើមសតវត្សរ៍ទី ១៣ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។ ដោយភាពមហិមានៃសំណង់ ទឹកមុខញញឹមនៃចម្លាក់មុខព្រហ្មនៃប្រាង្គប្រាសាទបាយ័ន រួមនឹងក្បូរក្បាច់រចនា និងចម្លាក់ពិពណ៌នានូវជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងសម័យនោះផង ប្រាសាទនេះបានក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ដែលមកទស្សនាអង្គរ។ ដោយសារអាយុកាលដ៏យូរលង់ ប្រាង្គប្រាសាទនានាក្នុងតំបន់អង្គរ ក៏ទទួលរងនូវភាពទ្រុឌទ្រោមជាបន្តបន្ទាប់។ ... Read More »

ការព្យាករអំពីដំណើរទឹកភ្លៀងក្នុងរដូវវស្សាឆ្នាំក្រោយបង្ហាញថាទឹកភ្លៀងធ្លាក់ពីមធ្យមទៅច្រើនចាប់ពីដើមរដូវដល់ចុងរដូវ

ភ្នំពេញ៖ ព្រះបរមរាជវាំងបានរៀបចំ ពិធីសម្រក់ទៀនក្នុងការព្យាករអំពីដំណើរទឹកភ្លៀងក្នុងរដូវវស្សាឆ្នាំក្រោយ ដែល បង្ហាញថា ស្ថានភាពទឹកភ្លៀងធ្លាក់ពីដើម រដូវមធ្យម និងដល់ចុងរដូវមានភ្លៀងធ្លាក់ច្រើនតាមបណ្តាខេត្តរាជធានីទាំង២៥ ហើយភ្លៀងនឹងបង្អុរមកគ្រប់គ្រាន់សម្រាប់ការងារបង្កបង្កើនផលរបស់ប្រជាកសិករ ។ ការព្យាករដំណើរទឹកភ្លៀងនេះបាន ធ្វើឡើងនៅក្នុងព្រះបរមរាជវាំងនារាត្រីថ្ងៃពេញបូណ៌មី ខែកក្តិក ត្រូវនឹងថ្ងៃ ទី១៤ ... Read More »

អំបុកបិរភោគជាមួយអ្វីទើបមានឱជារសកាន់តែឆ្ងាញ់?

  ភ្នំពេញ៖ ស្របគ្នាដែលព្រះរាជាណា ចក្រកម្ពុជាកំពុងប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះ ខែនោះអ្នកនិយមបណ្តាញសង្គមហ្វេសប៊ុកនៅកម្ពុជាបានធ្វើការចែករំលែកតៗគ្នាទាក់ទងពិធីដ៏ធំនិងសប្បាយរីករាយនេះ។ ជាមួយគ្នានេះផងដែរនាថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែគឺត្រូវនឹងថ្ងៃ១៥កើតដែល ព្រះចន្ទពេញបូរណ៍មី ដែលពលរដ្ឋខ្មែរទូទាំងប្រទេសចូលរួមរៀបចំពិធីសែនព្រះខែនិងអកអំបុក។ តើធ្វើយ៉ាងម៉េចឲ្យការទទួលទានអំបុក ... Read More »

ឈ្វេងយល់ពីប្រវត្តិរាជវង្សស្តេចថៃតាំងពីការកកើតរដ្ឋរហូតដល់បច្ចុប្បន្ន

ប្រទេសថៃ៖ ព្រះមហាក្សត្រថៃព្រះបាទ ភូមិបុល អាឌុលយ៉ាដេត បានសោយ ទិវង្គតទៅហើយកាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ដែលនេះជាការបញ្ចប់ នូវការគ្រងរាជ្យសម្បត្តិយូរជាងគេនៅលើពិភពលោកចំនួន៧ទសវត្សរ៍។ ការកាន់ទុក្ខ ដ៏សោកសង្រេងជាទីបំផុតបាន និងកំពុងធ្វើឡើងជាសាធារណៈសម្រាប់ប្រទេសថៃទាំងមូល និងប្រជាជនថៃនៅតាមបណ្តា ប្រទេសនានាទូទាំងសកលលោក ... Read More »

ប្រវត្តិសង្ខេបនៃព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យនៅកម្ពុជា

ភ្នំពេញ៖ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦–នៅក្នុងព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រ ខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ «ព្រះបរមរតនកោដ្ឋ» ទ្រង់បានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លា បំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌ ... Read More »

លោក សុខ ទូច ប្រទះឃើញបង្គោលព្រំដែនក្នុងសម័យបារាំងជាច្រើននៅខេត្តតាកែវ

ខេត្តតាកែវ៖ លោកបណ្ឌិត សុខ ទូច ប្រធានក្រុមអ្នកស្រាវជ្រាវកិច្ចការព្រំដែននៃរាជបណ្ឌិត្យសភាបានលើកឡើងថា ក្រុមការងារបានសិក្សាស្រាវជ្រាវបញ្ហាព្រំដែនមកដល់ខេត្តតាកែវ ហើយបានជួបប្រទះ ឃើញប្រភេទបង្គោលព្រំដែនក្នុងសម័យអាណានិគមនិយមបារាំងច្រើនកន្លែង។ នេះបើយោងតាមបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់លោកបណ្ឌិត សុខ ទូច កាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦។ ... Read More »

ខ្លោងទ្វារទី៣ផ្លូវចូលខាងកើតនៃប្រាសាទបន្ទាយស្រី កំពុងជួសជុលឡើងវិញ ដោយក្រុមជំនាញនៃអាជ្ញាធរជាតិអប្សរា

ខេត្តសៀមរាប៖ អ្នកជំនាញបុរាណវិទ្យាពីររូប រួមនឹងកម្លាំងពលករជាង២០នាក់នៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលខ្លោងទ្វារទី៣ ផ្លូវចូលខាងកើត នៃប្រាសាទបន្ទាយស្រី។ ដំណើរការជួសជុលនេះក្នុងគោលបំណងធំៗចំនួនពីរគឺ កាត់បន្ថយការខូចខាតផ្ទាំងសិលាចារឹកទាំងសងខាងស្ថិតនៅលើស៊ុមទ្វារនៃច្រកចូល កណ្តាលខាងកើតពីសំណាក់ភ្ញៀវចូលទស្សនាប្រាសាទប្រចាំថ្ងៃ និងសង្រ្គោះរចនាសម្ព័ន្ធប្រាសាទដែលកំពុងរងការហានិភ័យ។ បន្ទាប់ពីទទួលអនុសាសន៍ណែនាំពីក្រុមអ្នកជំនាញ អាដហុក របស់ អាយស៊ីស៊ី-អង្គរ នៅពេលទស្សនកិច្ចរបស់អ្នកជំនាញនៅប្រាសាទបន្ទាយស្រី ... Read More »

បញ្ចប់ការជួសជុលកំពែងអង្គរធំប្រវែង៤៥ ម៉ែត្រនៅខ្លោងទ្វារដីឆ្នាំង

ខេត្តសៀមរាប៖ កំពែងក្រុងអង្គរធំជ្រុងខាងជើងផ្នែកខាងកើតខ្លោងទ្វារដីឆ្នាំង ប្រវែង៤៥ម៉ែត្រ ដែលរងការខូចខាតដោយឥទ្ធិពលខ្យល់ព្យុះកេតសាណានាឆ្នាំ២០១១កន្លងមក បានជួសជុលរួចជាស្ថាពរហើយនៅខែកញ្ញា ឆ្នាំ២០១៦នេះ ដោយនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាននិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បន្ទាប់ពី បំពេញការងារអស់រយៈពេល៤ឆ្នាំ។ លោក ម៉ៅ សុខនី មន្ត្រីបច្ចេកទេសនិងជាអ្នកគ្រប់គ្រងការដ្ឋានជួសជុលរបស់ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាន អង្គរនិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរាបានប្រាប់ថា ... Read More »

ប្រវត្តិបុណ្យបិណ្ឌភ្ជុំ

ភ្នំពេញ៖ បុណ្យភ្ជុំបិណ្ឌជាបុណ្យដ៏សំខាន​់ មួយដែលប្រារឰធ្វើពីថ្ងៃ១រោចដល់ថ្ងៃ១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ ត្រូវនឹង ខែកញ្ញាឬតុលា។រីឯថ្ងៃ១៥រោចហៅថាភ្ជុំ បិណ្ឌ។ ក្នុងរយៈពេលភ្ជុំបិណ្ឌនេះចាស់ៗ បានលះបង់ផ្ទះសម្បែងកូនចៅទៅនៅវត្ដ សមាទានសីល៥ចាំសីល៨បម្រើព្រះសង្ឃសម្អាតទីអារាម។ចំណែកឯប្រជាពលរដ្ឋបានចែកវេនគ្នាជាវេនចំនួន១៥ថ្ងៃឬបិណ្ឌ។ ក្នុងបិណ្ឌនីមួយៗគេតែងធ្វើដូចជាពេលយប់ជួបជុំពុទ្ធបរិស័ទប្រគេនភេសជ្ជៈចំពោះព្រះសង្ឃនិងជូនចំពោះចាស់ព្រឹទ្ធាចារ្យ នមស្ការគោរពព្រះរតនត្រ័យនិមន្ដព្រះសង្ឃចម្រើនព្រះបរិត្ដនិងសម្ដែងធម៌ទេសនា។ ពេលព្រឹកប្រគេនអាហារចំពោះព្រះសង្ឃ ឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធបុព្វ ... Read More »

ហេតុអ្វីព្រះអាទិត្យរះចំពីលើកំពូលប្រាង្គកណ្តាលប្រាសាទអង្គរវត្ត?

ភ្នំពេញ ៖ តាមការព្យាករទុកនៅព្រលឹម ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខ នេះនាវេលាម៉ោងប្រមាណ៥ទៅម៉ោង៦ ព្រឹកយើងនឹងមើលឃើញព្រះអាទិត្យរះឡើងតាមកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរ វត្តដែលហេតុការណ៍នេះបានទាក់ទាញ ចំណា​ប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើនដែលចង់ឃើញព្រឹត្តិការណ៍ដ៏អស្ចារ្យ ហើយចង់ផ្តិតយករូបភាពនេះទុកជាអនុស្សាវរីយ៍។ អាជ្ញាធរជាតិអប្សរាបានលើកឡើងថា ហេតុអ្វីមានព្រឹត្តិការណ៍បែបនេះកើតឡើង? តើជាព្រឹត្តិការណ៍មានពាក់ព័ន្ធអ្វីនឹងសំណង់ស្ថាបត្យកម្មអង្គរវត្តឬ? ... Read More »

ព្រះបដិមាក្នុងសម័យលង្វែកចំនួន២៥ព្រះអង្គត្រូវបានស្រង់ពីបាតទន្លេមុខ៣ស្រុកពញាឮ

ខេត្តកណ្តាល៖ គិតមកដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ ក្រោមគំនិតផ្តួចផ្តើមរបស់លោកស្រី ឧកញ៉ា សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានស្រង់ព្រះបដិមាក្នុងសម័យលង្វែកមានអាយុកាលជាង ៥០០ឆ្នាំមកហើយនោះបានចំនួន ២៥ព្រះអង្គហើយ ។ ការផ្តួចផ្តើមលើកស្ទួយវិស័យព្រះពុទ្ធសាសនារបស់លោកស្រី ឧកញ៉ា ... Read More »