ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

អ្នកឆ្លងកូវីដ-១៩នៅវៀតណាមថយចុះសល់តែជាង ៣,៥ពាន់នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ

ប្រទេសវៀតណាម ពិសេសគឺតំបន់ភាគខាងត្បូង មានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់រហូតដល់ជាង១ម៉ឺននាក់ក្នុងមួយថ្ងៃៗ កាលពីខែសីហា- កញ្ញា កន្លងមក។ ប៉ុន្តែដោយសារតែការខិតខំទប់ស្កាត់ពេលនេះករណីឆ្លងនៅវៀតណាមបានថយចុះយ៉ាងខ្លាំង ។ តាមការប្រកាសរបស់ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យទី១០ខែតុលានេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ-១៩ ចំនួន៣,៥២៨ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន១៥ករណីជាករណីនាំចូល ... Read More »

ចិនជាប្រទេសនាំមុខគេបង្អស់លើពិភពលោកពីចំនួនវ៉ាក់សាំងបានចាក់ជូនពលរដ្ឋ

គិតត្រឹមថ្ងៃទី១០ខែតុលា នៅទូទាំងពិភពលោកមានវ៉ាក់សាំងចំនួន ៦,៤៨ពាន់លានដូសហើយត្រូវបានចាក់ជូនពលរដ្ឋ។ ក្នុងរយៈពេលមួយថ្ងៃមានវ៉ាក់សាំងចំនួនជាង ២៣លានដូសបានចាក់ជូនពលរដ្ឋ។ ក្នុងចំណោមវ៉ាក់សាំងដែលបានចាក់ជូនពលរដ្ឋនោះភាគច្រើនស្ថិតនៅក្នុងប្រទេសអ្នកមាន ចំណែកប្រទេសក្រីក្រទើបតែចាក់បាន២,៥%ប៉ុណ្ណោះ។ ប្រទេសដែលបានចាក់វ៉ាក់សាំងច្រើនជាងគេគឺប្រទេសចិន ដែលមកទល់ពេលនេះចិនសម្រេចបានការចាក់វ៉ាក់សាំងជាង «២.២២ពាន់លានដូស» ។ គណៈកម្មាធិការសុខាភិបាលជាតិចិន (NHC) បានប្រកាសថា វ៉ាក់សាំងបង្ការជំងឺ ... Read More »

ចិន-រុស្ស៊ីអំពាវនាវទប់ស្កាត់ការធ្វើសង្គ្រាមជីវសាស្ត្ររបស់អាមេរិក

ចិន និងរុស្ស៊ីបានរួមគ្នាអំពាវនាវឱ្យអាមេរិកគោរពសន្ធិសញ្ញាអង្គការសហប្រជាជាតិស្តីពីអាវុធជីវសាស្ត្រ ក្នុងពេលដែលបណ្តាប្រទេសមហាអំណាចចោទប្រកាន់គ្នាទៅវិញទៅមកថាមានសកម្មភាពគំរាមកំហែងសន្តិសុខពិភពលោក។ សារព័ត៌មាន South China Morning Post បានផ្សាយថា សកម្មភាពជីវសាស្ត្រយោធារបស់អាមេរិកនិងសម្ពន្ធមិត្តនៅក្រៅប្រទេស បង្កការគំរាមកំហែងយ៉ាងខ្លាំងដល់សន្តិសុខជាតិរុស្ស៊ី និងចិន ក៏ដូចជាក្នុងតំបន់។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងចិនបានលើកឡើងនៅក្នុងសេចក្តីប្រកាសរួមនៅអង្គការសហប្រជាជាតិក្នុងពេលដែលគណៈកម្មការអង្គការសហប្រជាជាតិទទួលបន្ទុកគ្រប់គ្រង់អាវុធតាមសន្ធិសញ្ញាអង្គការសហប្រជាជាតិ ហាមប្រាមរក្សាទុកនិងផលិតអាវុធជីវសាស្ត្រ។ ... Read More »

ប្រធានក្លិប Barcelona សង្ឃឹមថា Lionel Messi នឹងមកអេស្ប៉ាញវិញក្រោយពេលចូលរួមជាមួយ PSG

ប្រធានក្លិប Barcelona លោក Joan Laporta បាននិយាយថា គាត់សង្ឃឹមថា Lionel Messi នឹងនៅជាមួយក្លិបហើយលេងដោយឥតគិតថ្លៃ។ Messi វ័យ៣៤ឆ្នាំបានចាកចេញទៅក្លិប Paris St-Germain កាលពីខែសីហាបន្ទាប់ពី ... Read More »

ឥណ្ឌាទទួលភ្ញៀវទេសចរបរទេសដំបូងបង្អស់ក្រោយបិទទ្វាររយៈពេល១៨ខែ

អ្នកទេសចរបរទេសអាចបំពេញទស្សនកិច្ចទៅកាន់វិមាន Taj Mahal និង Rajasthan ជាលើកដំបូងចាប់តាំងពីខែមីនាឆ្នាំ២០២០មក ក្រោយឥណ្ឌាបិទទ្វារប្រទេសទប់ស្កាត់កូវីដ-១៩។ នេះជាសកម្មភាពដើម្បីដំណើរការវិស័យទេសចរណ៍ឡើងវិញនៅក្នុងប្រទេសនេះដែលរងផលប៉ះពាល់យ៉ាងខ្លាំងនាពេលកន្លងមក។ តាមការប្រកាសរបស់រដ្ឋាភិបាលឥណ្ឌា ប្រទេសនេះនឹងទទួលភ្ញៀវទេសចរបរទេសចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ ក្រោយរយៈពេល១៨ខែបិទទ្វារ។ សារព័ត៌មាន CNN ... Read More »

មកដឹងពីទ្រព្យសម្បត្តិសុទ្ធរបស់ម្ចាស់ក្លិប Newcastle United ថ្មីគឺព្រះអង្គម្ចាស់ Mohammed bin Salman

ការលក់ក្លិប Newcastle United ទៅឱ្យមូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអ៊ូឌីតកាលពីថ្ងៃព្រហស្បតិ៍បាននាំមកនូវទស្សនីយភាពរីករាយពីកីឡដ្ឋាន St James ខណៈដែលអ្នកគាំទ្របានចាប់ផ្តើមសុបិនអំពីអនាគតរបស់ក្លិបជាលើកដំបូងក្នុងរយៈពេលយូរបន្ទាប់ពីភាពជាម្ចាស់កម្មសិទ្ធិ១៤ឆ្នាំរបស់ Mike Ashley បានមកដល់បញ្ចប់។ បុរសដែលត្រូវបានគេជឿជាក់ថា នៅពីក្រោយមូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអ៊ូឌីតគឺព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអ៊ូឌីត Mohammed bin Salman ... Read More »

ធ្លាក់យន្តហោះយោធានៅបូឡាវី ស្លាប់៦នាក់

មន្ត្រីប៉ូលិសក្នុងតំបន់បានបញ្ជាក់ថា យន្តហោះមួយគ្រឿងរបស់កម្លាំងទាហានអាកាសបូឡាវី កាលពីថ្ងៃទី៩ខែតុលា បានធ្លាក់នៅតំបន់ព្រៃអាម៉ាហ្សូន ស្ថិតនៅភាគឦសានប្រទេសនេះ បណ្តាលឲ្យមនុស្ស ទាំង៦នាក់នៅលើយន្តហោះស្លាប់ទាំងអស់ ។ តាមការប្រកាសរបស់កម្លាំងប៉ូលិស បូឡាវី អាកាសយានិកយោធា២នាក់ និងអ្នកដំណើរ៤នាក់ជាជនស៊ីវិលនៅលើយន្តហោះនោះបានស្លាប់ទាំងអស់ដោយសារតែគ្រោះថ្នាក់ធ្លាក់យន្តហោះ។ យន្តហោះសំណាងអាក្រក់នោះបានឆាបឆេះពេលធ្លាក់ចូលក្នុងតំបន់ព្រៃឈើអាម៉ាហ្សូន ។ ពលរដ្ឋនៅក្នុងសហគមន៍ ... Read More »

លោក Mikel Arteta ឈ្នះពានអ្នកចាត់ការទូទៅល្អប្រចាំខែកញ្ញានៅ Premier League

លោក Mikel Arteta បានឈ្នះតំណែងជាអ្នកចាត់ការល្អនៅ Premier League ប្រចាំខែកញ្ញាបន្ទាប់ពីដឹកនាំក្រុម Arsenal ឈ្នះ៣ប្រកួតជាប់ៗគ្នា។ ក្រុមកាំភ្លើងធំArsenalបានផ្តួលក្រុម Norwich, Burnley និងគូប្រជែងក្នុងតំបន់ Tottenham ដើម្បីឡើងចេញពីតំបន់កាត់ចោលបន្ទាប់ពីចាប់ផ្តើមរដូវកាលជាមួយនឹងការបរាជ័យ៣ដងជាប់ៗគ្នា។ ... Read More »

ព្រៃឈើអាម៉ាហ្សូនប្រមាណ៩៨៥គីឡូម៉ែត្រក្រឡា រងការបំផ្លាញក្នុងខែកញ្ញាឆ្នាំ២០២១

តាមទិន្នន័យផ្កាយរណបរបស់មជ្ឈមណ្ឌលស្រាវជ្រាវអវកាសជាតិប្រេស៊ីល INPE បានប្រកាសឱ្យដឹងថា ព្រៃឈើអាម៉ាហ្សូនប្រមាណ ៩៨៥គីឡូម៉ែត្រក្រឡា ត្រូវបានកាប់បំផ្លាញនៅក្នុងខែកញ្ញា ឆ្នាំ២០២១ គឺកើនឡើង២% បើប្រៀបធៀបនឹងដំណាក់កាលដូចគ្នានៅក្នុងឆ្នាំ២០២០។ ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២១ ប្រេស៊ីលបានបាត់បង់ព្រៃឈើអាម៉ាហ្សូនរហូតដល់ទៅ ៧០១១គីឡូម៉ែត្រក្រឡា ។ មានប្រសាសន៍នៅថ្ងៃទី៨ខែតុលា អនុប្រធានាធិបតីប្រេស៊ីល ... Read More »

ទំនាក់ទំនងបារាំង-ចិន កាន់តែតានតឹងដោយសារតំណាងរាស្ត្របារាំងបំពេញទស្សនកិច្ចកោះតៃវ៉ាន់

ទំនាក់ទំនងរវាងបារាំង នឹងចិន ប្រែក្លាយទៅជាតានតឹង ក្រោយពេលសមាជិកព្រឹទ្ធសភា ៤រូបរបស់បារាំងទៅបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់រយៈពេល៥ថ្ងៃ។ មិនតែប៉ុណ្ណោះតំណាងរាស្ត្រទាំងនោះបានហៅកោះតៃវ៉ាន់ថាជា«ប្រទេសកោះ»បើទោះបីរងការប្រឆាំងយ៉ាងខ្លាំងពីប្រទេសចិនក្តី។ អ្នកដឹកនាំគណៈប្រតិភូបារាំង គឺលោក Alain Richard អតីតរដ្ឋមន្ត្រីការពារជាតិ និងជាប្រធានក្រុមមិត្តភាពជាមួយកោះតៃវ៉ាន់ដែលបានដឹកនាំគណៈប្រតិភូទៅកាន់តៃវ៉ាន់ក្រោយរយៈពេល ៣ឆ្នាំបានអាក់ខាន។ ប៉ុន្តែសកម្មភាពខាងលើត្រូវបានទីក្រុងប៉េកាំងចាត់ទុកថា សកម្មភាពរបស់បារាំងដែលហៅតៃវ៉ាន់ថាជាប្រទេសកោះ ... Read More »

នាយករដ្ឋមន្ត្រីថ្មីជប៉ុនស្នើរុស្ស៊ីឱ្យបោះបង់ប្រជុំកោះគូរីល«Kuril »

នាយករដ្ឋមន្ត្រីថ្មីជប៉ុន លោកFumio Kishida បានប្រកាសថា លោកបានស្នើដល់រុស្ស៊ីប្រគល់កោះដែលមានវិវាទ គឺប្រជុំកោះគូរីល ដែលរដ្ឋាភិបាលទីក្រុងតូក្យូហៅថាទឹកដីភាគខាងជើង។ ជប៉ុនបានគំរាមកំហែងបញ្ចប់រាល់កិច្ចពិភាក្សាសន្តិភាព រវាងទីក្រុងមូស្គូ នឹងតូក្យូ ស្តីពីការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព។ តាមការលើកឡើងរបស់នាយករដ្ឋមន្ត្រី Fumio Kishida ការបន្តកិច្ចពិភាក្សាមិនមានផលប្រយោជន៍ដល់ជប៉ុននោះឡើយ ... Read More »

ប្រទេសប៉ូឡូញអាចដើរតាមគន្លងអង់គ្លេស ចាប់ផ្តើមយុទ្ធនាការ Polexit ចេញពីសហគមន៍អឺរ៉ុប

អនាគតរបស់ប្រទេសប៉ូឡូញក្នុងសហគមន៍អឺរ៉ុប ស្ថិតក្នុងភាពស្រពេចស្រពិល ក្រោយពេលចៅក្រមប៉ូឡូញប្រកាសច្បាប់ផ្ទាល់ខ្លួនជំនួសច្បាប់របស់EU ក្រោយពេលមានវិវាទរវាង រដ្ឋាភិបាល Warsaw នឹងទីក្រុង Brussels ។ លោក Jaroslaw Kaczynski មេដឹកនាំគណបក្ស ច្បាប់និងយុត្តិធម៌ ដែលមានឥទ្ធិពលបំផុតក្នុងរដ្ឋាភិបាលប៉ូឡូញបានបញ្ជាក់ថា ... Read More »

រុស្ស៊ីចោទប្រកាន់បុគ្គលិកស្ថានទូតអាមេរិក«លួច»នៅក្នុងពេលស្រវឹង ទីក្រុងវ៉ាស៊ីនតោនរក្សាភាពស្ងប់ស្ងាត់

រុស្ស៊ីបានស្នើដល់ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងមូស្គូ ដកតំណែងមន្ត្រីការបរទេស៣រូបដែលបានលួចទ្រព្យសម្បត្តិរបស់ពលរដ្ឋរុស្ស៊ីក្នុងពេលស្រវឹងស្រា ។ ប្រសិនបើអាមេរិកមិនដោះស្រាយទេនោះ រុស្ស៊ីនឹងបណ្តេញបុគ្គលិកស្ថានទូតទាំង៣រូបនោះចេញជាបន្ទាន់។ សារព័ត៌មាន Interfax បានដកស្រង់ប្រភពព័ត៌មានដែលបានឱ្យដឹងថា ពលរដ្ឋអាមេរិក៣រូបដែលធ្វើការក្នុងស្ថានទូតអាមេរិក ក្នុងទីក្រុងមូស្គូ បានរងការចោទប្រកាន់ថាបានលួចវ៉ាលិសរបស់ពលរដ្ឋរុស្ស៊ីកាលពីថ្ងៃទី១៨ខែកញ្ញាក្នុងពេលស្រវឹងស្រា។ មន្ត្រីប៉ូលិសរុស្ស៊ីបានកំណត់អត្តសញ្ញាណថា ជនសង្ស័យ៣រូបជាទាហានជើងទឹកវាយឡើងគោកអាមេរិក ធ្វើការជាបុគ្គលិកសន្តិសុខការពារស្ថានទូតអាមេរិកមានអាយុប្រមាណ២០ឆ្នាំ។ នៅក្នុងលិខិតផ្ញើទៅកាន់ស្ថានទូតអាមេរិក ... Read More »

ខ្សែប្រយុទ្ធ Cristiano Ronaldo ជាប់ឈ្មោះជាកីឡាករល្អបំផុតប្រចាំខែកញ្ញានៅ Premier League

Cristiano Ronaldo មិនត្រូវការពេលវេលាដើម្បីកែប្រែជីវិតថ្មីនៅ Premier League ឡើយ បន្ទាប់ពីផ្លាស់ទៅ Manchester United ពីក្លិបJuventus ដោយតារាឆ្នើមសញ្ជាតិព័រទុយហ្គាល់មានឈ្មោះថា Player of the Month ... Read More »

Jorginho, Lionel Messi និង Robert Lewandowski ស្ថិតក្នុងចំណោមបេក្ខជនដែលត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់ Ballon d’Or ឆ្នាំ២០២១

កីឡាករ Jorginho របស់ក្រុមតោខៀវ Chelsea, កីឡាករ Lionel Messiរបស់ក្រុម Paris St-Germain និងកីឡាករ Robert Lewandowski របស់ក្លិប Bayern Munich ... Read More »

អាមេរិកអនុញ្ញាតឱ្យអ្នកចាក់វ៉ាក់សាំងទទួលស្គាល់ដោយWHO ចូលក្នុងទឹកដីរបស់ខ្លួន

មជ្ឈមណ្ឌលបង្ការនិងទប់ស្កាត់ជំងឺឆ្លងអាមេរិក CDC បានឱ្យដឹងថា អាមេរិកនឹងអនុញ្ញាតឲ្យជនបរទេសដែលបានចាក់វ៉ាក់សាំងគ្រប់គ្រាន់ចូលក្នុងទឹកដីអាមេរិកនូវប្រភេទវ៉ាក់សាំងដែលអង្គការសុខភាពពិភពលោកទទួលស្គាល់។ នេះជាសកម្មភាពវិជ្ជមានមួយដែលពីមុនអាមេរិកអនុញ្ញាតឱ្យតែពលរដ្ឋដែលចាក់វ៉ាក់សាំងអាមេរិកឬអឺរ៉ុបតែប៉ុណ្ណោះ។ អ្នកនាំពាក្យ CDC អាមេរិក នៅថ្ងៃទី៩ខែតុលាបានប្រកាសថា អ្នកដែលចាក់វ៉ាក់សាំងគ្រប់ចំនួនមិនថា វ៉ាក់សាំងប្រភេទណានោះឡើយឱ្យតែអង្គការសុខភាពពិភពលោកទទួលស្គាល់ ។ ការសម្រេចខាងលើ មានន័យថា អ្នកដែលចាក់វ៉ាក់សាំង ... Read More »

កីឡាការិនី Ellen White និង Fran Kirby មានឈ្មោះក្នុងបញ្ជីសម្រាំងពានរង្វាន់ Ballon d’Or របស់ស្ត្រីឆ្នាំនេះ

កីឡាការិនីបាល់ទាត់ Ellen White របស់អង់គ្លេស និង Fran Kirby ស្ថិតនៅក្នុងបញ្ជីសម្រាំងទាំង២០នាក់សម្រាប់ពានរង្វាន់បាល់មាសផ្នែកនារី (Ballon d’Or) ឆ្នាំ២០២១ ។ Fran Kirby វ័យ២៨ឆ្នាំបានជួយឱ្យក្រុមតោខៀវ ... Read More »

ខ្សែប្រយុទ្ធ Muller ជួយឲ្យអាល្លឺម៉ង់យកឈ្នះរ៉ូម៉ានីឡើងឈរលេខ១ក្នុងពូលវគ្គជម្រុះ World Cup តំបន់អឺរ៉ុប

ខ្សែប្រយុទ្ធ Thomas Muller បានរកគ្រាប់បាល់បញ្ចូលទីដំបូងរបស់ខ្លួនសម្រាប់ក្រុមជម្រើសជាតិអាឡឺម៉ង់ចាប់តាំងពីឆ្នាំ២០១៧ ខណៈដែលពួកគេតាមពីក្រោយដើម្បីផ្តួលក្រុមរ៉ូម៉ានីក្នុងវគ្គជម្រុះ World Cup ក្នុងពូល J កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែតុលានេះ។ កីឡាករ Ianis Hagi របស់ក្រុម ... Read More »

យន្តហោះដឹកអ្នកដំណើរចុះចតជាបន្ទាន់ក្រោយរងការគំរាមវាយប្រហារគ្រាប់បែក

យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍គុយវែត បានចុះចតជាបន្ទាន់នៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Trabzon ភាគខាងជើងប្រទេសតួកគី ក្រោយទទួលបានការគំរាមកំហែងវាយប្រហារគ្រាប់បែកនៅលើយន្តហោះនោះ។អភិបាលរដ្ឋ Trazbon លោក Ismail Ustaoglu បានឲ្យដឹងថា ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Jazeera Airways ហោះហើរចេញពីប្រទេសគុយវែត ត្រូវចុះចតជាបន្ទាន់ ... Read More »

វាយប្រហារដោយគ្រាប់បែកនៅព្រះវិហារអ៊ិស្លាមក្នុងប្រទេសអាហ្វហ្គានីស្ថាន ស្លាប់និងរបួស១០០នាក់

មន្ត្រីប៉ូលិសក្រុមតាលីបង់ បានឱ្យដឹងថា យ៉ាងហោចណាស់ក៏មានមនុស្ស១០០នាក់ដែរបានស្លាប់និងរងរបួសក្នុងការវាយប្រហារដោយគ្រាប់បែកទៅលើព្រះវិហារនិកាយស៊ីអុីត ក្នុងទីក្រុង Kuduz នៅល្ងាចថ្ងៃទី៨ខែតុលា ។ សារព័ត៌មានរ៉យទ័របានផ្សាយនៅថ្ងៃទី៨ខែតុលាថា មានសាកសពជាច្រើនត្រូវបានរកឃើញនៅក្រោមគំនរអគារព្រះវិហារដែលបាក់បែក ។ មកទល់ពេលនេះមិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់ពីការវាយប្រហារខាងលើនេះនៅឡើយទេ ។ ប៉ុន្តែក្រុមរដ្ឋអ៊ិស្លាម IS ដែលជាសត្រូវជាមួយក្រុមតាលីបង់ ... Read More »

ឥណ្ឌាឃុំខ្លួនទាហានចិនដែលឆ្លងដែនខុសច្បាប់ ហើយព្យាយាមបំផ្លិចបំផ្លាញ

ទាហានចិនប្រមាណ២០០នាក់ បានឆ្លងព្រំដែន LAC ចូលទៅកាន់ទឹកដីឥណ្ឌាស្ថិតនៅក្នុងស្រុក Tawang រដ្ឋ Arunachal Pradesh ។ ក្រុមទាហានទាំងនោះបានព្យាយាមបំផ្លាញលេណដ្ឋាន(Boongke)របស់ទាហានឥណ្ឌានៅទីនោះ ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា ទាហានចិនមួយចំនួនក្នុងចំណោម២០០នាក់ត្រូវបានទាហានឥណ្ឌាចាប់ឃុំខ្លួនជាបណ្តោះអាសន្ននៅក្នុងស្រុក Tawang ។ ... Read More »

ពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២១ បានទៅលើអ្នកសារព័ត៌មានពីររូបដែលបានខិតខំការពារសេរីភាពបញ្ចេញមតិ

គណៈកម្មការណូបែលសន្តិភាព បានប្រកាសថា ពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២១ បានទៅលើ អ្នកស្រី Maria Ressa និង លោក Dmitry Muratov ដែលបានខិតខំការពារសេរីភាពបញ្ចេញមតិ និងសន្តិភាពយូរអង្វែង ។ គណៈកម្មការណូបែលសន្តិភាពនៅប្រទេសន័រវែស ... Read More »

នាវិក​អា​មេ​រិ​ក​ជា​ច្រើន​នាក់​​រង​របួស​ ខណៈ​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែ​រ​ បុក​វត្ថុ​អាថ៌​កំបាំង​នៅ​សមុទ្រ​​ចិន​​ខាងត្បូង​

អន្តរជាតិ​៖ បេី​យោង​តាមប្រភពព័ត៌មានពី​ទីភ្នាក់ងារ​សារព័ត៌មាន​ BBC​ បានចុះផ្សាយថា​៖​ ​ខណៈដែល​​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែ​រ​ បានបុក​នឹង​វត្ថុ​អាថ៌​កំបាំង​ម្យ៉ាង​ ពេល​កំពុង​ធ្វើ​ដំណើរ​នៅ​ដែនទឹក​ជុំវិញ​សមុទ្រ​ចិន​ខាងត្បូង​ បណ្ដាល​ឱ្យ​នាវិក​អា​មេ​រិ​ក​ជា​ច្រើន​នាក់​​រង​របួសផងដែរ។ បេី​តាមការបញ្ជាក់ពី​មន្ត្រី​អា​មេ​រិ​ក​ បាននិយាយថា​ នាវិក​ចំនួន​១៥​នាក់​បាន​រង​របួសស្រាល នៅ​ពេល​នាវាមុជទឹក USS Connecticut បាន​បុក​នឹង​វត្ថុ​នោះ​កាលពី​ថ្ងៃ​សៅ​រ៍សប្ដាហ៍មុន​ ... Read More »

មន្រ្តីសុខាភិបាលថៃ៖ អ្នកជំងឺកូវីដ​-១៩​ នៅតែបន្ត​ស្លាប់ជាង១០០នាក់, ខណៈ​រកឃើញអ្នកឆ្លងថ្មី​ៗជាងមួយម៉ឺននាក់ដដែល

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post​ ដែលបានដកស្រង់ការចេញផ្សាយពី​ក្រសួងសុខាភិបាលថៃ​ បានប្រកាសនៅថ្ងៃសុក្រទី០៨ ខែតុលា ឆ្នាំ២០២១នេះថា៖​ គិតត្រឹម​រយៈពេល​២៤ម៉ោងប៉ុណ្ណោះ​ អាជ្ញាធរ​មូលដ្ឋាន​បន្តរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១១,១៤០ករណីបន្ថែមទៀត ខណៈ​ដែលអ្នកជំងឺកូវីដ​-១៩​ ចំនួន ... Read More »

កងកម្លាំង​ពិសេស​អាមេរិក​លួច​បង្វឹក​ទាហាន​តៃវ៉ាន់ស្ងាត់ៗ​ ដែល​ទង្វើ​​នេះ​មុខជា​ធ្វើឱ្យ​​ចិន​ខឹង​​

​អន្តរជាតិ​​៖​ បេី​តាមការបញ្ជាក់ពី​មន្ត្រី​ក្រសួង​ការពារជាតិ​អាមេរិក​ម្នាក់​ បាន​អះអាងលើ​របាយការណ៍​ក្នុង​កាសែត​Wall Street Journal​​ថា៖ កងកម្លាំង​ប្រតិបត្តិការ​ពិសេស​អាម៉េរិក បាន​ជួយ​បង្វឹក​ទាហាន​តៃវ៉ាន់​ស្ងាត់ៗ​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ ដែល​ទង្វើ​​នេះ​មុខជា​ធ្វើឱ្យ​​ចិន​ខឹង​ពុំខាន។​ មន្ត្រី​រូបនេះ​ បាន​និយាយបន្ថែម​ថា ទាហាន​មួយក្រុម​មាន​គ្នា​២០​នាក់​ បាន​ធ្វើ​ការបង្ហាត់​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​មកហើយ និង​ថា​គ្រូបង្វឹក​ខ្លះ​បាន​ដូរ​ចេញ​និង​ដូរចូល​កោះ​តៃវ៉ាន់​ថែម​ទៀត​។​ ​មន្ត្រី​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ខាងលេីនេះ​បានបញ្ជាក់បន្ថែមថា​​ ការហ្វឹកហាត់​នេះ​ ... Read More »

Zverev ស្វាគមន៍ការស៊ើបអង្កេតរបស់ ATP ចំពោះការចោទប្រកាន់រំលោភបំពាន

កីឡាករវាយតឺន្នីស Alexander Zverev បានស្វាគមន៍ការស៊ើបអង្កេតរបស់ស្ថាប័ន ATP ចំពោះការចោទប្រកាន់ពីបទរំលោភបំពានក្នុងគ្រួសារប្រឆាំងនឹងរូបគេដោយលោកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាវាដល់ពេលហើយ។ អតីតមិត្តស្រីរបស់ Zverev នាង Olga Sharypova បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តីអនឡាញ Slate កាលពីថ្ងៃទី២៥ ខែសីហាថា ... Read More »

រញ្ជួយដីកម្រិត៦,១រ៉ិចទ័រ កក្រើកទីក្រុងតូក្យូ ធ្វើឱ្យមនុស្សជាច្រើននាក់ស្លាប់និងរបួស

នៅថ្ងៃទី៨ខែតុលា មានករណីរញ្ជួយដីកម្រិត៦,១រ៉ិចទ័រ ធ្វើឲ្យកក្រើកទីក្រុងតូក្យូ ប្រទេសជប៉ុន បណ្តាលឲ្យមនុស្សជាង២០នាក់ស្លាប់និងរបួស ។ ការរញ្ជួយដីកើតឡើងនៅយប់ថ្ងៃទី៧ខែតុលា បណ្តាលឲ្យមនុស្សជាង២០នាក់រងរបួស។ ក្រសួងព្យាករណ៍អាកាសធាតុជប៉ុន JMA បានឱ្យដឹងថា មិនមានការគំរាមកំហែងដោយរលកយក្សស៊ូណាមិនោះឡើយ។ ការរញ្ជួយដីនេះបណ្តាលឱ្យអគារ កម្រើកញប់ញ័រ ហើយការប្រកាសអាសន្នតាមទូរស័ព្ទក៏ត្រូវបានបន្លឺឡើងដើម្បីជួយដល់ពលរដ្ឋឱ្យរកកន្លែងលាក់ខ្លួនបញ្ចៀសគ្រោះថ្នាក់។ ... Read More »

ក្លិប Barcelona គាំទ្រក្របខ័ណ្ឌ Super League ដោយសារតែកង្វល់របស់ច្បាប់ FFP

នាយកប្រតិបត្តិរបស់ក្លិប Barcelona បាននិយាយថា ក្លិបគាំទ្រដល់ក្របខ័ណ្ឌEuropean Super League ដើម្បីពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុតឹងរ៉ឹងលើក្រុមខណៈដែលច្បាប់លេងដោយយុត្តិធម៌ផ្នែកហិរញ្ញវត្ថុ (FFP) របស់ UEFA ដើរតួក្នុងការគ្រប់គ្រងដែលគាំទ្រដោយក្លិបដូចជា Paris St Germain និងManchester ... Read More »

កិច្ចព្រមព្រៀងទិញក្លិប Newcastle ដែលគាំទ្រដោយអារ៉ាប៊ីសាអ៊ូឌីតជិតឈានដល់ហើយ

ការទិញយកក្លិប Newcastle United របស់អារ៉ាប៊ីសាអ៊ូឌីតជិតឈានដល់ការព្រមព្រៀងគ្នាហើយ។ ការយល់ព្រមពីក្របខ័ណ្ឌ Premier League អាចនឹងកើតឡើងក្នុងរយៈពេល២៤ម៉ោងបន្ទាប់ពីសម្ព័ន្ធមួយបានបង្ហាញថា រដ្ឋអារ៉ាប៊ីសាអ៊ូឌីតអាចនឹងមានការគ្រប់គ្រងលើក្លិបមួយនេះ។ ផ្ទុយទៅវិញមូលនិធិវិនិយោគសាធារណៈ (PIF) ដែលត្រូវបានកំណត់ផ្តល់៨០% នៃមូលនិធិសម្រាប់កិច្ចព្រមព្រៀង៣០០លានផោននឹងត្រូវបានគេចាត់ទុកថា ដាច់ដោយឡែកពីគ្នាចំពោះរដ្ឋហើយដូច្នេះអនុញ្ញាតឱ្យការទិញយកឆ្លងកាត់ការសាកល្បងម្ចាស់ និងនាយកនៃក្របខ័ណ្ឌ ... Read More »

រញ្ជួយដីនៅប៉ាគីស្ថានស្លាប់និងរបួសជិត៣០០នាក់

មានការរញ្ជួយដីកម្រិត៦រ៉ិចទ័រ វាយប្រហារតំបន់ភាគខាងត្បូង ប៉ាគីស្ថាននៅព្រឹកថ្ងៃទី៧ខែតុលា បណ្តាលឲ្យមនុស្ស២០នាក់ស្លាប់ និងរាប់សិបនាក់ត្រូវជាប់គាំងក្រោមគំនរអគារបាក់បែក។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Zia Langov បានឱ្យដឹងថា ការរញ្ជួយដីកើតឡើងនៅខេត្ត Balochistan ជិតព្រំដែនជាប់ប្រទេសអុីរ៉ង់ ហើយការរញ្ជួយដីកើតឡើងក្នុងពេលមនុស្សជាច្រើន កំពុងតែដេកលង់លក់។ ... Read More »