ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ក្រុមតាលីបង់សន្យាផ្តល់តំណែងដល់ស្ត្រីក្នុងរដ្ឋាភិបាលថ្មី

អ្នកនាំពាក្យក្រុមតាលីបង់ Zabihullah Mujahid បានឱ្យដឹងថា ក្នុងពេលអនាគតរដ្ឋាភិបាលថ្មីអាហ្វហ្គានីស្ថាននឹងមានតំណែងសម្រាប់ស្ត្រី។ កាលពីថ្ងៃទី ៧ខែកញ្ញាក្រុមតាលីបង់បានប្រកាសពីសមាសភាពរដ្ឋាភិបាលបណ្តោះអាសន្ន ប៉ុន្តែមិនមានស្ត្រី កាន់តំណែងជារដ្ឋមន្ត្រីនោះឡើយ។ អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ Zabihullah Mujahid កាលពីថ្ងៃទី៨ខែកញ្ញា បានបញ្ជាក់ថា «នេះគ្រាន់តែជារដ្ឋាភិបាលបណ្តោះអាសន្នប៉ុណ្ណោះ ... Read More »

ខ្សែការពារ Umtiti ទទួលយកការកាត់ប្រាក់ឈ្នួលនៅក្លិប Barcelona

បន្ទាប់ពីរដូវក្តៅដ៏លំបាកមួយសម្រាប់ក្រុម Barcelona ដោយសារតែស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេមានភាពលំបាក កីឡាករវ័យចំណាស់ជាច្រើនបានយល់ព្រមកាត់បន្ថយប្រាក់ឈ្នួល ដោយមានកីឡាករ Gerard Pique, Jordi Alba និង Sergio Busquets ជាអ្នកប្រកាសកាត់ប្រាក់ឈ្នួលដំបូងគេ។ ចាប់តាំងពីអ្នកទាំង៣បានព្រមព្រៀងគ្នា កីឡាករ ... Read More »

កូរ៉េខាងជើងដង្ហែក្បួនព្យុហយាត្រា ពាក់កណ្តាលយប់

នៅថ្ងៃទី៩ ខែកញ្ញា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានផ្សាយថា កូរ៉េខាងជើងបានរៀបចំពិធីដង្ហែក្បួនព្យុហយាត្រាទ្រង់ទ្រាយធំនៅពាក់កណ្តាលយប់ អបអរសាទរទិវាឯករាជ្យជាតិ។ សារព័ត៌មានយ៉ុងហាប់ និង Japan timesបានផ្សាយថា ពិធីដង្ហែក្បួនព្យុហយាត្រាយោធា បានធ្វើឡើងនៅទីក្រុងព្យុងយ៉ាងនាថ្ងៃទី៩ ខែកញ្ញា ដោយព្រឹត្តិការណ៍នេះធ្វើឡើងនៅពាក់កណ្តាលយប់ ។ សារព័ត៌មាន ... Read More »

Cristiano Ronaldo បានផ្សារភ្ជាប់ទៅនឹងគ្រូបង្វឹក៣រូបដែលធ្លាប់លេង និងប្រកួតជាមួយ

អាជីពរបស់ Cristiano Ronaldo ត្រូវការនិយាយតិចតួចណាស់អំពីពេលវេលាដែលមានរយៈពេលយូរ។ ទោះយ៉ាងណាភាពយូរអង្វែងរបស់គាត់នៅលើទីលានគឺដូចជាអ្វីដែលយើងកម្របានឃើញពីមុនមក ហើយនេះពិតជាត្រូវបានគូសបញ្ជាក់តាមរយៈការភ្ជាប់ទំនាក់ទំនងដែលគាត់មានទៅអ្នកដែលបានបង្វឹកគាត់ដែលមានអ្នកចាត់ការ៣រូបដែលគាត់ធ្លាប់លេងឲ្យក្លិបធំៗទាំង៣។ ក្រោយពីធ្លាប់ចូលរួមជាមួយក្រុមបិសាចក្រហម Manchester United ក្នុងវ័យជំទង់កាលពីឆ្នាំ២០០៣ Ronaldo បានក្លាយជាមិត្តរួមក្រុមរបស់លោក Ole Gunnar Solskjaer ... Read More »

Jesse Lingard បដិសេធកុងត្រាថ្មីជាមួយក្លិប Manchester United

ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Jesse Lingard បានច្រានចោលការផ្តល់ជូនកិច្ចសន្យាមួយពីក្រុមបិសាចក្រហម Manchester United។ កុងត្រាបច្ចុប្បន្នរបស់កីឡាករវ័យ២៨ឆ្នាំរូបនេះនឹងផុតកំណត់នៅដំណាច់រដូវកាលនេះ។ ការមិនបន្តកុងត្រាថ្មីនេះត្រូវបានគេយល់ថា Lingard មានការព្រួយបារម្ភអំពីថា តើគាត់ទំនងជាលេងញឹកញាប់ប៉ុណ្ណានៅរដូវនេះ ជាពិសេសចាប់តាំងពីការមកដល់របស់ខ្សែប្រយុទ្ធ Cristiano Ronaldo ។ ... Read More »

ជើងខ្លាំងអុីតាលីបន្តជ័យជម្នះលើលីទុយអានីក្នុងកំណត់ត្រាមិនដែលចាញ់វគ្គជម្រុះ World Cup តំបន់អឺរ៉ុប

ក្រុមជើងឯកទ្វីបអឺរ៉ុបអុីតាលីបានក្លាយជាក្រុមជម្រើសជាតិដំបូងគេដែលមាន៣៧ប្រកួតដោយគ្មានការបរាជ័យ ខណៈដែលពួកគេបានផ្តួលលីទុយអានីក្នុងការប្រកួតជម្រុះ World Cup តំបន់អឺរ៉ុបក្នុងពូលC។ ក្រោមការដឹកនាំរបស់លោក Roberto Mancini ក្រុមជម្រើសជាតិអុីតាលីប្រកួតស្មើក្នុងវគ្គជម្រុះ World Cup តែ២ដងប៉ុណ្ណោះក្នុងចំណោម៦ប្រកួតកន្លងមក។ ការប្រកួតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ កញ្ញាក្រុមអុីតាលីបានបំបាក់ក្រុមលីទុយអានីក្នុងលទ្ធផល៥ទល់០ ដោយ២គ្រាប់រកបានដោយកីឡាករ ... Read More »

វៀតណាមមានករណីស្លាប់ដោយកូវីដ-១៩ចំនួន៣៣៥នាក់និងឆ្លងថ្មីជាង១២ពាន់នាក់ក្នុងរយៈពេល២៤ម៉ោង

ក្រសួងសុខាភិបាលវៀតណាមនៅយប់ថ្ងៃទី៨ខែកញ្ញាបានប្រកាសថាមានករណីស្លាប់ដោយកូវីដ-១៩ដល់ទៅ៣៣៥នាក់កេីនឡេីងនៅខេត្តក្រុងចំនួន១១ទូទាំងប្រទេស។ ចំណុចដែលចាប់អារម្មណ៍នោះគឺមានអ្នកជំងឺធ្ងន់កេីនឡេីងខ្ពស់ជាងពេលមុន។ ក្នុងចំណោមអ្នកស្លាប់មានទីក្រុងហូជីមិញមាន២៦៨នាក់ខេត្តប៊ិញយឿង៨៣នាក់។ ក្រៅពីនេះនៅតាមបណ្ដាខេត្តផ្សេងៗក៏មានករណីធ្ងន់កេីនឡេីងដែរ។ តាមតួលេខអ្នកជំងឺធ្ងន់មាន៦.៤៧៩នាក់ក្នុងនោះមានអ្នក ជំងឺត្រូវប្រេីម៉ាសុីនជំនួយដកដង្ហេីមដោយអុកសុីហ្សែនមានជាង៤ពាន់នាក់។ ជាមួយគ្នានេះដែរក៏មានអ្នកឆ្លងកូវីដ-១៩ថ្មីនាថ្ងៃទី០៨ខែកញ្ញាមាន១២.៦៨០ពាន់នាក់ ក្នុងនោះទីក្រុងហូជីមិញនិងខេត្តប៊ិញយឿងមានករណីឆ្លងជាង១០ពាន់នាក់។ជាមួយគ្នានេះក៏មានអ្នកជំងឺជាសះស្បេីយវិលត្រឡប់ទៅផ្ទះវិញមានជាង១៣ពាន់នាក់ដែរ។ ដូច្នេះក្នុងរយៈពេល២៤ម៉ោងកន្លងមកមានអ្នកឆ្លងជំងឺថយចុះជាង១៥០០នាក់។ សរុបអ្នកឆ្លងនៅទូទាំងប្រទេសវៀតណាមគិតមកដល់ពេលនេះមាន៥៦៣.៦៧៦នាក់ឈរលំដាប់ទី៥០ក្នុងចំណោម២២២ប្រទេសនិងដែនដី។ ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងមកដល់ថ្ងៃនេះវៀតណាមចាក់វ៉ាក់សាំងជូនពលរដ្ឋជាង២៣.៥លានដូស ក្នុងនោះពលរដ្ឋចាក់បាន១ដូសមានជាង១៩.៨លាននិងពលរដ្ឋចាក់គ្រប់២ដូសមានចំនួនជាង៣.៧លាន។ក្រសួងសុខាភិបាលវៀតណាមបានបង្កេីនល្បឿននៃការចាក់វ៉ាក់សាំងឱ្យបានល្អនាពេលខាងមុខ៕ ដោយ៖ធីរីណា Read More »

ចិនបញ្ជាក់ថា នឹងរក្សាទំនាក់ទំនង ជាមួយរដ្ឋាភិបាលថ្មីអាហ្វហ្គានីស្ថាន

រដ្ឋាភិបាលចិន នៅថ្ងៃទី៨ខែកញ្ញា បានឱ្យដឹងថា នឹងបន្តរក្សាទំនាក់ទំនងជាមួយថ្នាក់ដឹកនាំថ្មីអាហ្វហ្គានីស្ថាន ។ ទន្ទឹមនឹងនោះចិនបានចាត់ទុកការបង្កើតរដ្ឋាភិបាលថ្មីគឺជាជំហានវិជ្ជមានក្នុងការស្តារប្រទេសអាហ្វហ្គានីស្ថានឡើងវិញ។ អ្នកនាំពាក្យរដ្ឋាភិបាលចិនបានលើកឡើងថា ប្រទេសចិនគោរពអធិបតេយ្យភាព ឯករាជ្យភាពរបស់ប្រទេសអាហ្វហ្គានីស្ថាន ។ ចិន សង្ឃឹមថា រដ្ឋាភិបាលថ្មីរបស់អាហ្វហ្គានីស្ថាននឹងស្តាប់នូវអ្វីដែលពលរដ្ឋរបស់ខ្លួនចង់បាន ក៏ដូចជាក្តីសង្ឃឹមរបស់សហគមន៍អន្តរជាតិ ។ ... Read More »

ស្លាប់១៧នាក់នៅក្នុងមន្ទីរពេទ្យមួយនៃប្រទេសម៉ិចស៊ីកូ ដោយសារគ្រោះទឹកជំនន់

រដ្ឋាភិបាលម៉ិចសុីកូបានប្រកាសឱ្យដឹងថា គ្រោះទឹកជំនន់ទ្រង់ទ្រាយធំបានសម្លាប់មនុស្សដល់ទៅ១៧នាក់នៅក្នុងមន្ទីរពេទ្យ រដ្ឋ Hidalgo ភាគកណ្តាលនៃប្រទេសនេះ។ ប្រធានការិយាល័យប្រធានាធិបតី លោក Andres Manuel Lopez Obrador បានឱ្យដឹងថា មានមនុស្ស១៧នាក់បានស្លាប់ដោយគ្រោះទឹកជំនន់ក្នុងមន្ទីរពេទ្យ IMSS ស្ថិតនៅតំបន់ ... Read More »

រាជធានីបាងកក ទីក្រុងឈៀងម៉ៃនិងតំបន់រមណីយដ្ឋានល្បីផ្សេងៗទៀត នឹងបើកទ្វារទទួលភ្ញៀវទេសចរនៅខែតុលានេះ

រាជធានីបាងកក ក៏ដូចជាទីក្រុងឈៀងម៉ៃ និងតំបន់ទេសចរណ៍ ល្បីៗជាច្រើនផ្សេងទៀតនៅក្នុងប្រទេសថៃ ដែលមានពលរដ្ឋចាក់វ៉ាក់សាំងបានច្រើន នឹងបើកទ្វារទទួលអ្នកទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងរួចរាល់នៅខែតុលាឆ្នាំ២០២១នេះ ដើម្បីជួយដល់សេដ្ឋកិច្ចជាតិដំណើរការល្អឡើងវិញ។ សារព័ត៌មាន Bloomberg នៅថ្ងៃទី៨ខែកញ្ញាបានផ្សាយថា ទីក្រុងបាងកក ឈៀងមៃ និងតំបន់រមណីយដ្ឋានជាច្រើនទៀត ដូចជា ឆ្នេរសមុទ្រប៉ាទីយ៉ា ... Read More »

WHO៖ កូវីដ-១៩ នឹងរួមរស់ជាមួយមនុស្ស ហើយវិវត្តដូចជំងឺផ្តាសាយធម្មតា

មន្រ្តីអង្គការសុខភាពពិភពលោកបាននិយាយនៅថ្ងៃទី ៧ ខែកញ្ញាថា ជំងឺរាតត្បាតកូវីដ-១៩ ទំនងជា“ រស់នៅជាមួយយើង” ខណៈដែលវីរុសនេះនៅតែបន្តឆ្លងរាលដាលនៅក្នុងប្រទេសដែលមិនបានចាក់វ៉ាក់សាំង ហើយសង្ឃឹមថានឹងអាចកំចាត់មេរោគនេះបានទាំងស្រុងគឺបានថយចុះបន្តិចម្តង។ លោក Mike Ryan អគ្គនាយកកម្មវិធីសុខភាពបន្ទាន់នៃអង្គការសុខភាពពិភពលោក បានឲ្យដឹងនៅក្នុងសន្និសីទកាសែតថា «ខ្ញុំគិតថាវីរុសកូវីដ-១៩ នឹងរស់នៅជាមួយយើង ... Read More »

Maria Sakkari ផ្តួល Bianca Andreescu ឈានទៅវគ្គ៨ក្រុមចុងក្រោយជាលើកទី១ នៅ US Open

កីឡាការិនីវាយតឺន្នីស Maria Sakkari បានផ្តួលកីឡាការិនី Bianca Andreescu ក្នុងការជួបគ្នាយ៉ាងស្វិតស្វាញក្នុងរយៈពេលរហូតដល់ជាង៣ម៉ោង និងឈានដល់វគ្គ១/៤ផ្តាច់ព្រ័ត្រ កម្មវិធី US Open ជាលើកទី១របស់នាង។ គ្រាប់ទី១៧របស់កីឡាការិនី Maria Sakkari ... Read More »

អតីតម្ចាស់ជើងឯកពិភពលោកបារាំង និងអតីតម្ចាស់ជើងឯកយូរ៉ូ ព័រទុយហ្គាល់ ឈ្នះដូចគ្នា ខណៈដាណឺម៉ាកមិនទាន់ស្គាល់រសជាតិចាញ់ក្នុងពូលF ក្នុងវគ្គជម្រុះ World Cup

ការប្រកួតវគ្គជម្រុះ World Cup តំបន់អឺរ៉ុបបានបញ្ចប់ក្នុងសប្តាហ៍ទី៦ហើយ ក្នុងនោះក្រុមខ្លាំងៗកំពុងតែប្រជែងយកលេខ១ នៅក្នុងពូលរៀងៗខ្លួន។ ក្នុងនោះមានតែ៥ពូលប៉ុណ្ណោះដែលមានក្រុមខ្លាំងប្រកួតមិនដែលចាញ់ទាល់តែសោះ ហើយមានតែ២ពូលប៉ុណ្ណោះដែលមិនទាន់ស្គាល់រសជាតិស្មើគឺឈ្នះទាំងអស់។ សម្រាប់ការប្រកួតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ កញ្ញានេះក្រុមអតីតម្ចាស់ជើងឯកពិភពលោក មាន់គកបារាំងបានបន្តយកជ័យជម្នះក្នុងលទ្ធផល២ទល់០ទៅលើក្រុមហ្វាំងឡង់ ដែល២គ្រាប់នេះរកបានដោយខ្សែប្រយុទ្ធ Antoine Griezmann។ ជ័យជម្នះនេះធ្វើបារាំងឡើងឈរលេខ១ក្នុងពូល ... Read More »

តុលាការជប៉ុនកោះហៅមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន

តុលាការជប៉ុននាពេលថ្មីៗនេះ បានកោះហៅមេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន ក្រោយពេលមានសំណើឲ្យផ្តល់សំណងពីពលរដ្ឋដើមកំណើតកូរ៉េខាងជើងនៅក្នុងទឹកដីជប៉ុន។ លោក Kenji Fukuda មេធាវីជប៉ុន តំណាងឲ្យដើមបណ្តឹងចំនួន៥បានឱ្យដឹងថា ចៅក្រមបានសម្រេចកោះហៅមេដឹកនាំកូរ៉េខាងជើង(ជារឿងកម្រ)មកបំភ្លឺ។ ប៉ុន្តែមេធាវី Kenji Fukuda មិនសង្ឃឹមថា កូរ៉េខាងជើងនឹងមានតំណាងមកកាន់តុលាការជប៉ុន ... Read More »

អតីតខ្សែបម្រើស្លាបរបស់បារាំង Franck Ribery ចុះហត្ថលេខាជាមួយក្លិប Salernitana ក្នុងវ័យ៣៨ឆ្នាំ

អតីតកីឡាករជម្រើសជាតិបារាំង Franck Ribery បានចុះហត្ថលេខាជាមួយក្លិបថ្មី Serie A ដែលមានឈ្មោះថា Salernitana ក្នុងវ័យ៣៨ឆ្នាំ។ Ribery ចូលរួមជាមួយក្លិបនេះបន្ទាប់ពីចាកចេញពី Fiorentina នៅចុងរដូវកាលមុន។ ខ្សែបម្រើស្លាបជើងចាស់រូបនេះដែលបានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Bundesliga ... Read More »

អតីតកីឡាករជម្រើសជាតិបារាំង Jean-Pierre Adams ទទួលមរណភាពក្នុងវ័យ៧៣ឆ្នាំ

អតីតកីឡាករបាល់ទាត់បារាំង Jean-Pierre Adams ដែលបានសន្លប់អស់រយៈពេលជាយូរបានទទួលមរណភាពក្នុងអាយុ៧៣ឆ្នាំ។ Adams ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីវះកាត់ជង្គង់កាលពីខែមីនា ឆ្នាំ១៩៨២ ប៉ុន្តែមិនដែលដឹងខ្លួនឡើងវិញទេបន្ទាប់ពីមានបញ្ហាជាមួយនឹងការផ្គត់ផ្គង់ថ្នាំស្ពឹក។ កើតនៅប្រទេសសេណេហ្គាល់អតីតខ្សែការពាររូបនេះបានបង្ហាញខ្លួនជាង១៤០ដងសម្រាប់ក្លិប Nice ហើយក៏លេងឱ្យក្រុម Paris St-Germain និងក្លិប Nimes ផងដែរ។ ... Read More »

បោះឆ្នោតទីក្រុង St. Petersburg បេក្ខភាព៣រូបមានឈ្មោះមានត្រកូលដូចគ្នាទាំងអស់

ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតរុស្ស៊ីបានឱ្យដឹងថា ការណ៍ដែលមានបេក្ខភាព ដល់ទៅ៣រូបសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ក្នុងទីក្រុង St. Petersburg គឺមានឈ្មោះ និងត្រកូលដូចគ្នាទាំងអស់ « Boris Vishnevsky» ។ សារព័ត៌មាន AFP បានផ្សាយថា ... Read More »

ចិនបានចាក់វ៉ាក់សាំងកូវីដ-១៩គ្រប់ចំនួនពីរដូសដល់ពលរដ្ឋ១ពាន់លាននាក់ហើយ

គិតត្រឹមថ្ងៃទី៦ខែកញ្ញា ចិនបានចាក់វ៉ាក់សាំងជូនពលរដ្ឋបាន២,១១ពាន់លានដូសហើយ ក្នុងនោះមានពលរដ្ឋដល់ទៅជាង៩៦៩លាននាក់ បានចាក់គ្រប់ចំនួនពីរដូស ។ គិតត្រឹមចុងខែសីហា ចិនបានចាក់វ៉ាក់សាំងជូនពលរដ្ឋបាន១,៧ពាន់លានដូសហើយ ស្មើនឹង៧៦%នៃចំនួនប្រជាជនសរុប ។ ចិនមានពលរដ្ឋ ១,៤១ពាន់លាននាក់ ហើយចិនបានកំណត់គោលដៅចាក់វ៉ាក់សាំងជូនពលរដ្ឋទាំងអសនៅចុងឆ្នាំ២០២១នេះ។ មន្ត្រីគ្រប់គ្រងការចាក់វ៉ាក់សាំងនៅប្រទេសចិនបានឱ្យដឹងថា ដើម្បីឈានដល់គោលដៅដែលបានគ្រោងទុកចិនចាំបាច់ត្រូវចាក់វ៉ាក់សាំងជូនពលរដ្ឋគ្រប់ចំនួនពីរដូសឱ្យបាន៨៣,៣%នៃពលរដ្ឋសរុប ។ ... Read More »

វីរុសបំប្លែងថ្មីប្រភេទ Mu ឆ្លងរាលដាលនៅរដ្ឋចំនួន ៤៩/៥០ក្នុងទឹកដីអាមេរិក

ចាប់តាំងពីផ្ទុះកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទ Mu ដែលផ្ទុះឡើងនៅប្រទេសកូឡុំប៊ី កាលពីខែមករាឆ្នាំ២០២១ មកទល់ពេលនេះបានឆ្លងរាលដាលដល់៤០ប្រទេសជុំវិញពិភពលោក ពិសេសគឺនៅអាមេរិក។ នៅពេលនេះមាន៤៩រដ្ឋក្នុងទឹកដីអាមេរិកមានករណីឆ្លងកូវីដ-១៩ ប្រភេទ Mu។ មានតែរដ្ឋមួយគត់នៅអាមេរិកគឺរដ្ឋ Nebraska មិនមានវត្តមានវីរុសMu ។ មន្ត្រីសុខាភិបាលអាមេរិកបានឱ្យដឹងថា វីរុសMu ... Read More »

អុីស្រាអែលបើកការវាយប្រហារទីតាំងផលិតកាំជ្រួចមីស៊ីលរបស់ក្រុមហាម៉ាស់នៅកាហ្សា

យន្តហោះចម្បាំងអុីស្រាអែលបានបើកការវាយប្រហារទៅលើទី តាំងផលិតមីស៊ីលរបស់ក្រុមហាម៉ាស់នៅតំបន់កាហ្សា។ ការវាយប្រហារកើតឡើងនៅពាក់កណ្តាលយប់ថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០២១ ។ សារព័ត៌មាន Quds របស់ប៉ាឡេស្ទីនបានផ្សាយថា យន្តហោះចម្បាំងនិងយន្តហោះគ្មានមនុស្សបើករបស់អុីស្រាអែលបានហោះហើរនៅដែនអាកាសក្នុងទឹកដីកាហ្សាមុនពេលវាយប្រហារទៅលើទីតាំងស្ថិតនៅតំបន់ Khan Younis ភាគខាងត្បូងកាហ្សា។ កម្លាំងទាហានអុីស្រាអែលបានប្រកាសថា បានវាយប្រហារកម្ទេចទីតាំងយោធាមួយកន្លែងរបស់ក្រុមហាម៉ាស់ដើម្បីជាការសងសឹកដល់ក្រុមហាម៉ាស់ដែលបានបង្ហោះប៉េងប៉ោងចូលទឹកដីអុីស្រាអែលបង្កឲ្យឆាបឆេះនៅក្នុងប្រទេសនេះ ។ ... Read More »

Neymar រកចំណូលបាន៤០០លានអឺរ៉ូក្នុងរដូវកាលដំបូងពេលមកដល់ក្លិប PSG

ព័ត៌មានលម្អិតអំពីអ្វីដែល Neymar ទទួលបានចំណូលក្នុងឆ្នាំដំបូងរបស់គាត់នៅ Paris Saint-Germain ត្រូវបានបង្ហាញ ហើយតួលេខនេះពិតជាគួរឱ្យភ្ញាក់ផ្អើល។ យោងតាមរបាយការណ៍ដែលសារព័ត៌មានអេស្ប៉ាញ MARCA ចេញផ្សាយបានបង្ហាញថា ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះទទួលបានប្រាក់៤០០លានអឺរ៉ូក្នុងរដូវកាលដំបូងរបស់គាត់នៅប្រទេសបារាំងដោយសារកិច្ចសន្យាពាណិជ្ជកម្មជាច្រើន និងផលប៉ះពាល់ដែលគាត់មាននៅទូទាំងពិភពលោកនៅពេលផ្លាស់ទៅប៉ារីស។ ផលបូកដែលបានបង្ហាញនៅក្នុងរបាយការណ៍ត្រូវបានការពារដោយក្លិប PSG ដោយទទូចថា ... Read More »

ក្រុមបិសាចក្រហម Manchester United នឹងត្រូវពិនិត្យរកជំងឺកូវីដ-១៩នៅកីឡដ្ឋាន Old Trafford ដោយចាប់ផ្តើមប្រកួតជាមួយ Newcastle

ក្រុមបិសាចក្រហម Manchester United នឹងណែនាំការត្រួតពិនិត្យកន្លែងរកជំងឺ Covid-19 នៅថ្ងៃប្រកួតនៅកីឡដ្ឋាន Old Trafford ដោយចាប់ផ្តើមពីការប្រកួតនៅថ្ងៃសៅរ៍ទល់នឹងក្រុម Newcastle។ ប៉ុន្តែការត្រួតពិនិត្យនេះមិនទាន់ជាតម្រូវការចាំបាច់ដើម្បីចូល Old Trafford នៅឡើយទេ។ ទោះយ៉ាងណាក្លិបបានប្រកាសថា ... Read More »

វីរបុរសប្រេស៊ីលលោកតា Pele ចូលពេទ្យវះកាត់យកដុំសាច់ចេញពីពោះវៀនធំ

វីរបុរសបាល់ទាត់ប្រេស៊ីលលោក Pele បានវះកាត់យកដុំសាច់ចេញពីពោះវៀនធំរបស់គាត់ បន្ទាប់ពីមានសេចក្តីរាយការណ៍ថាលោកតាអាយុ៨០ឆ្នាំរូបនេះបានស្ថិតនៅក្នុងមន្ទីរពេទ្យរយៈពេល៦ថ្ងៃ ហើយគាត់បានបង្ហោះនៅលើបណ្តាញសង្គមកាលពីថ្ងៃចន្ទដោយនិយាយថា គាត់បានវះកាត់ដើម្បីយកចេញនូវដំបៅគួរឱ្យសង្ស័យកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ ម្ចាស់ជ័យលាភីជួយឲ្យប្រេស៊ីលឈ្នះ World Cup បីដងរូបនេះបាននិយាយថា “សំណាងដែរខ្ញុំធ្លាប់អបអរជ័យជំនះដ៏អស្ចារ្យជាមួយអ្នក។ ខ្ញុំនឹងប្រឈមមុខនឹងការវះកាត់នេះដោយស្នាមញញឹម ដែលខ្ញុំសុទិដ្ឋិនិយមនិងភាពរីករាយជាច្រើនសម្រាប់ការរស់នៅ”។ កាលពី៥ថ្ងៃមុនអតីតខ្សែប្រយុទ្ធក្លិប Santos ... Read More »

គុយបាជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោកដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ដល់កុមារមានអាយុពី២-១១ឆ្នាំ

បើទោះបីប្រទេសជាច្រើននៅជុំវិញពិភពលោកមានគម្រោងចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ដល់កុមារ ប៉ុន្តែភាគច្រើនគឺចាក់ជូនកុមារមានវ័យពី១២ឆ្នាំឡើង ។ នៅពេលនេះ គុយបាគឺជាប្រទេសដែលបានចាក់វ៉ាក់សាំងដល់កុមារដែលមានវ័យចាប់ពី២-១១ឆ្នាំ។ ទាំងនោះហើយគុយបាបានក្លាយជាប្រទេសទីមួយនៅលើពិភពលោកដែលបានចាក់វ៉ាក់សាំងដល់កុមារមានវ័យទាបបំផុត។ តាំងពីថ្ងៃទី៤ ខែកញ្ញា គុយបាបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដល់កុមារមានអាយុចាប់ពី១២ឆ្នាំឡើងទៅ។ ដល់ថ្ងៃទី៦ ខែកញ្ញា គុយបាក៏ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារមានអាយុ២ឆ្នាំដល់១១ឆ្នាំ ស្ថិតនៅក្នុងខេត្ត Cienfuegos ... Read More »

ក្រុមតាលីបង់អញ្ជើញបណ្តាប្រទេសចូលរួមពិធីប្រកាសសមាសភាពរដ្ឋាភិបាលថ្មី

នៅថ្ងៃទី៦ខែកញ្ញា អ្នកនាំពាក្យក្រុមតាលីបង់ លោក Taliban Zabihullah Mujahid បានឱ្យដឹងថា សង្គ្រាមបានបញ្ចប់ហើយ រដ្ឋាភិបាលថ្មីនឹងបង្កើតឡើងក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។ នៅក្នុងសន្និសីទកាសែតនៅរដ្ឋធានីកាប៊ុលកាលពីថ្ងៃទី៦ ខែកញ្ញា អ្នកនាំពាក្យក្រុមតាលីបង់ លោក Zabihullah Mujahid ... Read More »

ចិនឈរចំណាត់ថ្នាក់លេខ១ក្នុងតារាងមេដាយនៃការប្រកួតកីឡាប៉ារ៉ាឡាំពិកនៅទីក្រុងតូក្យូឆ្នាំនេះ

ការប្រកួតកីឡាប៉ារ៉ាឡាំពិកនៅទីក្រុងតូក្យូ ប្រទេសជប៉ុនបានបិទបញ្ចប់ហើយកាលពីថ្ងៃទី៦ ខែកញ្ញា ដោយមានរៀបចំកម្មវិធីដ៏រំជើបរំជួលបានចាប់ផ្តើមនៅម៉ោង៨យប់។ ក្នុងនោះប្រទេសចិនជាអ្នកទទួលបានមេដាយច្រើនជាងគេក្នុងព្រឹត្តិការណ៍នេះ ហើយការប្រកួតបានប្រព្រឹត្តទៅដោយរលូន ។ ប្រទេសចិនដណ្តើមបានមេដាយសរុប២០៦គ្រឿង ក្នុងនោះមេដាយមាសមាន៩៦គ្រឿង, ប្រាក់៦០គ្រឿង និងមេដាយសំរិទ្ធិ៥១គ្រឿង ខណៈចំណាត់ថ្នាក់លេខ២គឺប្រទេសអង់គ្លេសទទួលបានមេដាយសរុប១២៤គ្រឿង ក្នុងនោះមេដាយមាស៤១គ្រឿង, ប្រាក់៣៨គ្រឿង និងមេដាយសំរិទ្ធិ៤៥គ្រឿង។ ... Read More »

ហ្វុីលីពីនមានករណីឆ្លងកូវីដ-១៩ខ្ពស់បំផុតមិនធ្លាប់មានពីមុនមក

ហ្វុីលីពីនបានរកឃើញករណីវិជ្ជមានកូវីដ-១៩ សរុបចំនួន២២.៤១៥នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងមក គឺជាចំនួនខ្ពស់បំផុតមិនធ្លាប់មានពីមុនមក ធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ-១៩ សរុបនៅក្នុងប្រទេសនេះ កើនឡើងដល់ជាង ២,១លាននាក់ហើយ។ ក្រសួងសុខាភិបាលហ្វុីលីពីនបានប្រកាសនៅថ្ងៃទី៦ខែកញ្ញាថា នៅថ្ងៃនេះគឺជាថ្ងៃទី៤ហើយដែលហ្វុីលីពីនរកឃើញករណីវិជ្ជមានលើសពី២ម៉ឺននាក់ក្នុងមួយថ្ងៃ ។ ក្នុងរយៈពេល២៤ម៉ោងកន្លងមកហ្វុីលីពីនក៏មានអ្នកស្លាប់ដោយកូវីដ ១០៣នាក់ដែរ ធ្វើឲ្យអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនឡើង ដល់៣៤.៣៣៧នាក់ ... Read More »

អាមេរិក៖ សិស្សសាលារាប់ពាន់កន្លែងត្រូវបិទទ្វារជាថ្មីក្រោយករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់

យ៉ាងហោចណាស់ក៏មានសាលារៀនដល់ទៅ ១០០០កន្លែងដែរនៅក្នុងរដ្ឋចំនួន៣៥របស់អាមេរិកបានបិទទ្វារជាថ្មី ក្រោយពីមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់។ សារព័ត៌មាន USA today នៅថ្ងៃទី ៥ខែកញ្ញា(ពេលវេលាអាមេរិក) បានដកស្រង់ទិន្នន័យរបស់ក្រុមហ៊ុន Burbio មានឯកទេសតាមដានសកម្មភាពបើកសាសារៀនឡើងវិញនៅអាមរិកបានឱ្យដឹងថា សាសារៀនមួយចំនួនបានបើកការសិក្សាពីចម្ងាយ ហើយសាលារៀនមួយចំនួនទៀតមិនទាន់មានគម្រោងបើកទ្វារនៅឡើយទេ ។ ... Read More »

ក្រុមតាលីបង់ប្រកាសបញ្ចប់សង្គ្រាមក្រោយគ្រប់គ្រងបានខេត្ត Panjshir ទាំងស្រុង

ក្រុមតាលីបង់បានប្រកាសថា ខ្លួនទទួលបានជោគជ័យនៅក្នុងការគ្រប់គ្រងខេត្ត Panjshir ដែលជាទីតាំងចុងក្រោយបង្អស់របស់ក្រុមប្រឆាំងតាលីបង់គ្រប់គ្រង រយៈពេលកន្លងមក។ សារព័ត៌មាន Al Jazeera បានដកស្រង់សម្តីអ្នកនាំពាក្យក្រុមតាលីបង់ដែលបានឱ្យដឹងនៅថ្ងៃទី៦ ខែកញ្ញាថា ក្រុមតាលីបង់បានគ្រប់គ្រងទាំងស្រុងខេត្ត Panjshir ស្ថិតនៅតំបន់ភាគឦសាននៃប្រទេសអាហ្វហ្គានីស្ថាន។ ជាមួយនឹងជោគជ័យខាងលើក្រុមតាលីបង់បានប្រកាសថានឹងបង្កើតរដ្ឋាភិបាលថ្មីដើម្បីដឹកនាំប្រទេសក្នុងពេលដ៏ខ្លីខាងមុខនេះ ។ ... Read More »

សិស្សសាលានៅទីក្រុងវូហានវិលត្រឡប់ទៅសិក្សាវិញដូចមិនដែលធ្លាប់ឆ្លងកូវីដ-១៩

កាលពីចុងសប្តាហ៍កន្លងមក សិស្សសាលានៅទីក្រុងវូហានចំនួន ១,៤លាននាក់បានចូលរួមបើកបវេសនកាលឆ្នាំសិក្សាថ្មី ។ សិស្សទាំងអស់ត្រូវតែពាក់ម៉ាស់ជាចាំបាច់ពេលទៅសាលា ទាំងនៅក្នុងថ្នាក់រៀនផងដែរ។ ទីក្រុងវូហានប្រទេសចិនគឺជាតំបន់មានករណីឆ្លងកូវីដ-១៩ដំបូងគេបង្អស់នៅលើពិភពលោកកាលពីចុងឆ្នាំ២០១៩ ។ កាលពីចុងសប្តាហ៍កន្លងមក មានសិស្សដល់ទៅ ១,៤លាននាក់ ក្នុងទីក្រុង នេះបានវិលត្រឡប់ចូលសិក្សាវិញហើយ។ មន្ត្រីអបរំបានអំពាវនាវដល់អាណាព្យាបាលនាំកូនទៅសាលាដោយខ្លួនឯង ជាជាងជិះរថយន្តក្រុង ... Read More »