នាយកដ្ឋានសុវត្ថិភាពសាធារណៈនៃប្រទេសកាណាដាបានចេញផ្សាយតារាងតម្លៃដែលរៀបរាប់លម្អិតអំពីចំនួនទឹកប្រាក់ដែលម្ចាស់ប្រើប្រាស់កាំភ្លើងដែលត្រូវបានហាមប្រាម នឹងទទួលបានការទិញមកវិញក្នុងតម្លៃសមរម្យ ។ រដ្ឋាភិបាលកាណាដាបានប្រកាសតម្លៃសម្រាប់កាំភ្លើងគ្រប់ភេទ ក្នុងនោះកាំភ្លើង AR-15 នឹងទទួលបានទឹកប្រាក់១.៣៣៧ដុល្លារកាណាដា។ នេះជាកម្មវិធីទិញអាវុធឡើងវិញរបស់រដ្ឋាភិបាល ក្រោយពីរដ្ឋាភិបាលបានដាក់បញ្ជូនអាវុធ ១៥០០ប្រភេទក្នុងការហាមឃាត់។ សកម្មភាពខាងលើកើតមានក្រោយពេលប្រទេសកាណាដា ប្រឈមនឹងការបាញ់ប្រហារជាប្រវត្តិសាស្ត្រ សម្លាប់មនុស្ស ២២នាក់ ។ ... Read More »
ព័ត៌មានអន្តរជាតិ
វិស័យពាណិជ្ជកម្មរុស្ស៊ីនិងចិនឆ្ពោះទៅកាន់កំណត់ត្រាថ្មី បើទោះជារងការដាក់ទណ្ឌកម្មថ្មីក្តី
ក្រោយពេលរុស្ស៊ីបើកយុទ្ធនាការ យោធាទ្រង់ទ្រាយធំទៅលើប្រទេសអ៊ុយក្រែនមក បណ្តាប្រទេសលោកខាងលិចបាននាំគ្នាអនុវត្តការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ក្នុងគោលដៅឡោមព័ទ្ធសេដ្ឋកិច្ចប្រទេសនេះ។ ប៉ុន្តែកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម រវាងរុស្ស៊ីនឹងចិនកាន់តែរីចម្រើនខ្ពស់ ។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរុស្ស៊ី លោក Maxim Reshetnikov បានឱ្យដឹងថា វិស័យពាណិជ្ជកម្មទ្វេភាគីរវាងរុស្ស៊ីនឹងចិនអាចឈានដល់កម្រិតប្រវត្តិសាស្ត្រថ្មី១៧០ ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២២។ នៅក្នុងសេចក្តីប្រកាស ... Read More »
អាល្លឺម៉ង់កាត់ប្រព័ន្ធទឹកក្តៅប្រើប្រាស់ដើម្បីសង្សំសំចៃថាមពល ក្រោយខ្វះការផ្គត់ផ្គង់ពីរុស្ស៊ី
ទីក្រុង Hanover បានក្លាយទៅជាទីតាំងដំបូងបង្អស់នៅក្នុងប្រទេសអាល្លឺម៉ង់ដែលបានអនុវត្តវិធានការចាំបាច់ដើម្បីសន្សំសំចៃថាមពលបន្ទាន់ ដូចជាកាត់ផ្តាច់ប្រព័ន្ធទឹកក្តៅសាធារណៈ ទីកន្លែងកម្សាន្ត និងបិទភ្លើងនៅទីតាំងសាធារណៈ ។ តាមសារព័ត៌មាន The Guardian នៅថ្ងៃទី២៩ខែកក្កដា បានផ្សាយថា ក្នុងពេលដែលអាល្លឺម៉ង់កំពុងប្រឈមកង្វះថាមពលហ្គាសយ៉ាងខ្លាំងនោះ បណ្តាទីក្រុងធំៗក្នុងប្រទេសនេះបានចាប់ផ្តើមអនុវត្តការសន្សំសំចៃថាមពល ក្នុងនោះមានកាត់ប្រព័ន្ធអគ្គិសនីសាធារណៈ ... Read More »
អុីរ៉ង់កាត់ទោសប្រហារជីវិតស្ត្រី៣នាក់ក្នុងមួយថ្ងៃ
មន្ត្រីអុីរ៉ង់បានកាត់ទោសប្រហារជីវិតមនុស្ស៣នាក់ក្នុងមួយថ្ងៃ គឺថ្ងៃទី២៧ខែកក្កដា ពីបទសម្លាប់ប្តី ក្នុងនោះមានស្ត្រីម្នាក់ត្រូវបង្ខំរៀបការតាំងពីអាយុ១៥ឆ្នាំ។ សារព័ត៌មាន BBC បានដកស្រង់សម្តីមន្ត្រីអង្គការសិទ្ធិមនុស្សអុីរ៉ង់ (IHR) ដែលបញ្ជាក់ថា នៅជាមនុស្ស៣នាក់ក្នុងចំណោម ៣២នាក់ដែលត្រូវកាត់ទោសប្រហារជីវិតក្នុងរយៈពេលមួយសប្តាហ៍កន្លងមក ។ តាមសកម្មជនសិទ្ធិមនុស្សបាននិយាយថា មានបទល្មើសជាច្រើនពាក់ព័ន្ធនឹងអំពើហិង្សានៅក្នុងគ្រួសារ ប្រពន្ធមិនអាចស៊ូទ្រាំបាន ... Read More »
Barcelona ខិតជិតយកឈ្នះ Chelsea ក្នុងការនាំយក Jules Koundéបន្ទាប់ពីយល់ព្រមលើតម្លៃ៥០លានអឺរ៉ូ
ក្លិប Barcelona ជិតយកឈ្នះ Chelsea ហើយក្នុងការចុះហត្ថលេខាលើកីឡាករ Jules Koundé បន្ទាប់ពីយល់ព្រមលើតម្លៃ៥០លានអឺរ៉ូជាមួយក្លិបSevilla សម្រាប់ខ្សែការពារសញ្ជាតិបារាំង។ Chelsea គិតថា ពួកគេបានឈ្នះការប្រជែងដើម្បីចុះហត្ថលេខាលើ Koundé កាលពីសប្តាហ៍មុន ប៉ុន្តែលោក ... Read More »
រុស្ស៊ីប្រកាសថានឹងរំដោះអ៊ុយក្រែនទាំងមូលដាក់ក្រោមការគ្រប់គ្រងរបស់រុស្ស៊ី
សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននាពេលនេះ នឹងមិនអាចបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខនោះបានឡើយ ដោយសារតែប្រទេសលោកខាងលិចបន្តផ្តល់ជំនួយអាវុធជាបន្តបន្ទាប់ឱ្យអ៊ុយក្រែនដើម្បីតទល់ជាមួយរុស្ស៊ី។ ទាំងនោះហើយដែលធ្វើឱ្សសង្គ្រាមអូសបន្លាយរយៈពេលយូរ ប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចតំបន់អឺរ៉ុប។ ដើម្បីបញ្ចប់សង្គ្រាមនេះ រុស្ស៊ីចាំបាច់ត្រូវតែដណ្តើមគ្រប់គ្រងទឹកដីអ៊ុយក្រែនទាំងមូល។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov នៅថ្ងៃទី២៨ខែកក្កដា ក្រោយពេលវិភាគទៅលើការវាយតម្លៃរបស់សាធារណរដ្ឋ Donetsk (DPR) ... Read More »
កីឡាករអន្តរជាតិអាមេរិក Chris Richards ចេញពី Bayern Munichចូលរួមជាមួយ Crystal Palace
ក្លិប Crystal Palace បានបញ្ចប់ការចុះហត្ថលេខាលើខ្សែការពារ Chris Richards របស់ក្លិប Bayern Munich ក្នុងតម្លៃដំបូង៨.៥លានផោន បូករួមទាំងបន្ថែម២.៥លានផោនលើកិច្ចសន្យារយៈពេល៥ឆ្នាំ។ កីឡាករអន្តរជាតិអាមេរិកវ័យ២២ឆ្នាំរូបនេះបានចំណាយកាល២រដូវកាលមុនក្នុងការខ្ចីជើងនៅក្លិប Hoffenheim នៃលីគកំពូលអាល្លឺម៉ង់ Bundesliga។ ... Read More »
UEFA ប្រកាសពីគម្រោងសាកល្បងតំបន់សុវត្ថិភាពសម្រាប់អ្នកទស្សនាក្នុងការប្រកួតនៅអឺរ៉ុប
សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានប្រកាសដើម្បីសាកល្បងការឈរដោយសុវត្ថិភាពរបស់អ្នកទស្សនាក្នុងទីលានប្រកួតនៅក្នុងការប្រកួតរបស់ក្លិបអឺរ៉ុបបុរសនៅប្រទេសអង់គ្លេស អាល្លឺម៉ង់ និងបារាំងក្នុងរដូវកាល២០២២–២០២៣។ ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុបនឹងសង្កេតមើលកន្លែងឈរ ដើម្បីមើលថា តើវាអាចត្រូវបានណែនាំឡើងវិញឬអត់? វាត្រូវបានកំណត់ចំពោះប្រទេសដែលមានជំហរសុវត្ថិភាព “ត្រូវបានអនុញ្ញាត និងអនុវត្តនៅកម្រិតក្នុងស្រុក”។ នៅក្នុងខែកក្កដា លីគកំពូល Premier League ... Read More »
អាមេរិកមានករណីឆ្លងជំងឺអុតស្វាកើនឡើងជាង១០០០នាក់ក្នុងមួយថ្ងៃ
មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងអាមេរិក (CDC) បានបញ្ជាក់ថា មានករណីកើតជំងឺអុតស្វានៅអាមេរិកកើនឡើងជាង ១០០០នាក់ក្នុងរយៈពេល២៤ម៉ោង ក្លាយទៅជាប្រទេសដែលមានករណីឆ្លងជំងឺអុតស្វាច្រើនជាងគេបំផុតលើពិភពលោក។ តាមការប្រកាសរបស់(CDC) នៅថ្ងៃទី២៧ខែកក្កដា នៅទូទាំងអាមេរិកបានរកឃើញករណីកើតជំងឺអុតស្វាដល់ទៅ១.០៤៨នាក់ សរុបអ្នកកើតជំងឺអុតស្វានៅអាមេរិកកើនឡើងដល់៤.៦៣៩នាក់ឈរលំដាប់ទីមួយនៅលើពិភពលោក។ ក្នុងចំណោមនោះទីក្រុងញូវយ៉កមានករណីកើតជំងឺអុតស្វាច្រើនជាងគេ គឺមានដល់ទៅ១.២២៨នាក់ និងរដ្ឋកាលីហ្វ័រនីញ៉ាមានករណីកើតអុតស្វា៧៩៩នាក់។ ប្រទេសអេស្ប៉ាញឈរលំដាប់លេខពីរនៅលើពិភពលោកបន្ទាប់ពីអាមេរិក គឺមានករណីកើតជំងឺអុតស្វា៣៧៣៩នាក់ ... Read More »
អ៊ុយក្រែនព្រមានវាយប្រហារទៅលើទឹកដីរុស្ស៊ី
លោក Aleksey Danilov ប្រធានគណៈកម្មការសន្តិសុខនិងការពារជាតិអ៊ុយក្រែនបានប្រកាសថា រដ្ឋាភិបាលទីក្រុងកៀវមិនបង្អង់នៅក្នុងការវាយប្រហារទៅលើទឹកដីរុស្ស៊ីនោះឡើយក្នុងពេលចាំបាច់។ លោក Aleksey Danilov បានបញ្ជាក់ថា គណៈកម្មការសន្តិសុខ និងការពារជាតិអ៊ុយក្រែនបានតាមដានយ៉ាងយកចិត្តទុកដាក់ ទៅលើការវាយប្រហារដោយមីស៊ីល ដែលរុស្ស៊ីវាយប្រហារទៅលើទីតាំង ក្នុងប្រទេសអ៊ុយក្រែន ។ ... Read More »
អង់គ្លេស៖ កម្មករជាង៤ម៉ឺននាក់ធ្វើបាតុកម្មធ្វើឱ្យបណ្តាញដឹកជញ្ជូនផ្លូវដែកធ្លាក់ក្នុងភាពចលាចល
មានកម្មករប្រមាណ៤ម៉ឺននាក់ធ្វើការក្នុងវិស័យដឹកជញ្ជូនផ្លូវដែកអង់គ្លេសបានចូលរួមធ្វើបាតុកម្មនៅថ្ងៃទី២៧ខែកក្កដា ក្នុងពេលដែលប្រទេសអង់គ្លេសកំពុងប្រឈមមុខនឹងអតិផរណាក្នុងកម្រិតខ្ពស់មិនធ្លាប់មានពីមុនមក ក្នុងរយៈពេល៤០ឆ្នាំចុងក្រោយនេះ បង្កឱ្យមានវិបត្តិ ការចំណាយប្រចាំថ្ងៃកើនឡើងខ្ពស់របស់ពលរដ្ឋ។ ការដង្ហែក្បួនបាតុកម្មបានអូសបន្លាយរយៈពេល២៤ម៉ោងនៅទូទាំងប្រទេសពាក់ព័ន្ធនឹងបញ្ហា ប្រាក់ខែ និងបរិយាកាសការងារ។ ការធ្វើបាតុកម្មខាងលើរបស់កម្មករ ធ្វើឱ្យវិស័យផ្លូវដែកត្រូវជាប់គាំង ហើយមានរថភ្លើងតែ២០%ប៉ុណ្ណោះបន្តដំណើរការ ក្រៅពីនេះផ្អាកទាំងអស់ ។ ជាមួយនឹងអតិផរណាក្នុងកម្រិតខ្ពស់មិនធ្លាប់មានក្នុងរយៈពេល៤០ឆ្នាំកន្លងមករបស់អង់គ្លេសអាចនឹងបន្តកើនឡើងខ្ពស់។ វិបត្តិនៃការចំណាយប្រចាំថ្ងៃ ... Read More »
West Ham នាំយកខ្សែប្រយុទ្ធអុីតាលី Gianluca Scamacca ពីក្លិបSassuolo ក្នុងតម្លៃ ៣០.៥លានផោន
ក្លិបញញួរធំ West Ham បានចុះហត្ថលេខាលើខ្សែប្រយុទ្ធអុីតាលី Gianluca Scamacca ពីក្លិប Sassuolo ក្នុងកិច្ចព្រមព្រៀង៣០.៥លានផោន។ Scamacca ចូលរួមជាមួយក្លិប Premier League ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំជាមួយនឹងជម្រើសក្នុងការបន្ត១ឆ្នាំទៀត។ កីឡាករវ័យ២៣ឆ្នាំរូបនេះគឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេទី២របស់អុីតាលីនៅ ... Read More »
អាមេរិកបារម្ភខ្លាចអឺរ៉ុបបាត់បង់សាមគ្គីភាពឈានដល់ការបែកបាក់គ្នា ក្រោយត្រូវរុស្ស៊ីកាត់បន្ថយឧស្ម័នហ្គាស
លោក Amos Hochstein ឧបការីទទួលបន្ទុកថាមពលនៅលើពិភពលោករបស់រដ្ឋាភិបាលអាមេរិក បានធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស និងប្រ៊ុចស៊ែល ដើម្បីពិភាក្សាពីច្បាប់បម្រុងរបស់អាមេរិក និងអឺរ៉ុបក្នុងករណីខ្វះថាមពលហ្គាសនៅរដូវរងា។ តាមសារព័ត៌មាន Tass បានផ្សាយថា រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិក លោកបៃឌិន បានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងពីកង្វះថាមពលហ្គាសនៅរដូវរងាខាងមុខ ដោយសារតែរុស្ស៊ីកាត់បន្ថយការផ្គត់ផ្គង់ថាមពលដល់ប្រទេសអឺរ៉ុប ... Read More »
ខ្សែបម្រើ Aaron Ramsey ចាកចេញពីក្លិប Juventus បន្ទាប់ពីកិច្ចសន្យាត្រូវបានលុបចោល
Aaron Ramsey បានចាកចេញពី Juventus បន្ទាប់ពីក្លិបនៅ Serie A មួយនេះបានប្រកាសថា កិច្ចសន្យារបស់ខ្សែបម្រើសញ្ជាតិវែលរូបនេះត្រូវបាន “បញ្ចប់ហើយ”។ កាលពីសប្តាហ៍មុនកីឡាករវ័យ៣១ឆ្នាំរូបនេះត្រូវបានចាកចេញពីក្រុម Juventus សម្រាប់ដំណើរប្រកួតមុនរដូវកាលរបស់ពួកគេទៅកាន់សហរដ្ឋអាមេរិក។ Ramsey បានចូលរួមជាមួយក្លិបអ៊ីតាលីលើការផ្ទេរដោយមិនមានតម្លៃខ្លួនក្នុងឆ្នាំ២០១៩ ... Read More »
រុស្ស៊ីបន្តដណ្តើមគ្រប់គ្រងរោងចក្រអគ្គិសនីធំទីពីររបស់អ៊ុយក្រែន
ទីប្រឹក្សាសន្តិសុខរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នៅថ្ងៃទី ២៧ខែកក្កដាបានប្រកាសថា រុស្ស៊ីបានដណ្តើមគ្រប់គ្រងរោងចក្រអគ្គិសនីធំទីពីររបស់អ៊ុយក្រែន ។ ទន្ទឹមនឹងនោះរុស្ស៊ីក៏បានដាក់ពង្រាយកម្លាំងទាហានទៅកាន់តំបន់ចំនួន៣នៅភាគខាងត្បូងអ៊ុយក្រែនផងដែរ។ ចំណែកកងកម្លាំងរុស្ស៉ីបានប្រកាសថា ពួកគេកំពុងដណ្ដើមកាន់កាប់បានរោងចក្រដើរដោយថាមពលធ្យូងថ្មសល់ពីសម័យសហភាពសូវៀតនៅតំបន់ Vuhlehirsk ដែលនេះជាជោគជ័យថ្មីមួយរបស់ទីក្រុងមូស្គូនៃប្រតិបត្តិការបង្កើនការវាយប្រហារលើអ៊ុយក្រែនរយៈពេលជាង៣សប្តាហ៍មកនេះ។ បើតាមលោក អារ៉េស្តូវ៉ិចបានបញ្ជាក់ថា កងកម្លាំងរុស្ស៉ីពិតជាវាយដណ្តើមកាន់កាប់រោងចក្រនេះបានប្រាកដមែន ... Read More »
ខ្សែប្រយុទ្ធអ៊ុយរូហ្គាយ Luis Suarez មានកិច្ចព្រមព្រៀងបឋមជាមួយក្លិប Nacional
អតីតខ្សែប្រយុទ្ធ Liverpool និង Barcelona កីឡាករ Luis Suarez និយាយថា គាត់មាន “កិច្ចព្រមព្រៀងបឋម” ដើម្បីចូលរួមជាមួយក្លិបកាលពីគាត់លេងដំបូងរបស់គាត់ឈ្មោះ Nacional ក្នុងប្រទេសកំណើត Uruguay ។ ... Read More »
កូរ៉េខាងជើងព្រមានកម្ទេចកូរ៉េខាងត្បូង និងអាមេរិក
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានលើកឡើងថា រដ្ឋាភិបាលកូរ៉េខាងត្បូង Yoon Suk-yeol និងកម្លាំងទាហានរបស់ប្រទេសនេះអាចប្រឈមនឹងការកម្ទេចទាំងស្រុង ប្រសិនបើទីក្រុងសេអ៊ូលមានសកម្មភាពបង្កគ្រោះថ្នាក់ណាមួយដល់កូរ៉េខាងជើង។ សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូង បានដកស្រង់ប្រភពព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងដែលបានឱ្យដឹងថា មេដឹកនាំកូរ៉េខាងជើងបានព្រមានដល់រដ្ឋាភិបាលកូរ៉េខាងត្បូង និងកម្លាំងទាហាន ។ ការព្រមានខាងលើ ... Read More »
តម្លៃថាមពលនៅអឺរ៉ុបកើនឡើងជាង ២០០០ដុល្លារខ្ពស់បំផុតចាប់ពីខែមីនាមក
តម្លៃថាមពលសម្រាប់ខែសីហាឆ្នាំ ២០២២នៅមជ្ឈមណ្ឌល TTF ក្នុងប្រទេសប៉ូឡូញ បានកើនឡើងដល់ទៅ២០០៣ដុល្លារ ក្នុង ១០០០ម៉ែត្រគូប។ តម្លៃកើនឡើងខ្ពស់ក្រោយពេលរុស្ស៊ីបានប្រកាសថា នៅថ្ងៃទី ១៧ខែកក្កដានេះចំនួនថាមពលហ្គាសបូមឆ្លងកាត់បំពង់បង្ហូរ Nord Streamត្រូវកាត់បន្ថយពាក់កណ្តាល នៅសល់តែ ៣៣លានម៉ែត្រគូបប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលពីមុនមានដល់ទៅ ... Read More »
ប្រធានាធិបតីចិនទទួលស្វាគមន៍មេដឹកនាំក្រៅប្រទេសដំបូងបង្អស់តាំងពីខែកុម្ភៈ
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានក្លាយជាប្រមុខដឹកនាំបរទេសដំបូងដែលបានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ចាប់តាំងពីខែកុម្ភៈមក ។ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងកាលពីថ្ងៃទី២៦ខែកក្កដា លោក Joko Widodo បានជួបពិភាក្សាជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង និង ... Read More »
អតីតប្រធានាធិបតីស្រីលង្កាទទួលបានការអនុញ្ញាតឱ្យបន្តស្នាក់នៅក្នុងប្រទេសសិង្ហបុរីបន្ថែម២សប្តាហ៍ទៀត
រដ្ឋាភិបាលសិង្ហបុរីពេលថ្មីៗនេះបានសម្រេចអនុញ្ញាតឱ្យអតីតប្រធានាធិបតីស្រីលង្កាដែលភៀសខ្លួនចេញពីប្រទេស គឺលោក Gotabaya Rajapaksa បន្តស្នាក់នៅក្នុងប្រទេសនេះបន្ថែម១៤ថ្ងៃទៀត។ ទិដ្ឋាការផ្តល់ឱ្យអតីតប្រធានាធិបតីស្រីលង្កាមានរយៈពេល២សប្តាហ៍កន្លងមកបានផុតកំណត់ ដូច្នេះក៏បានស្នើសុំបន្តបន្ថែម២សប្តាហ៍ទៀតរហូតដល់ថ្ងៃទី១១ខែសីហា ។ អតីតប្រធានាធិបតីស្រីលង្ការូបនេះមានបំណងត្រឡប់ចូលស្រុកវិញ។ សារព័ត៌មាន Straits Times បានផ្សាយថា ការអនុញ្ញាតឱ្យស្នាក់នៅរយៈពេលខ្លីចំនួន១៤ថ្ងៃ ដែលត្រូវបានផ្ដល់ជូននៅពេលដែលលោក ... Read More »
ក្រុមហ៊ុនរបស់ជប៉ុនជាច្រើនមិនចង់ចាកចេញពីរុស្ស៊ីនោះឡើយ
តាមគេហទំព័ររបស់ក្រុមហ៊ុនTeikoku Databank បានឱ្យដឹងថា មានក្រុមហ៊ុនជប៉ុនចំនួន៧៤ក្រុមហ៊ុន ស្មើនឹង៤០% ក្នុងចំណោម១៦៨ក្រុមហ៊ុននៅក្នុងប្រទេសរុស្ស៊ីបានប្រកាសចាកចេញពីទីផ្សារនៅរុស្ស៊ី ។ ចំណែកក្រុមហ៊ុនផ្សេងទៀតមិនព្រមចាកចេញនោះឡើយ។ តាមលទ្ធផលនៃការស្រាវជ្រាវថ្មីបំផុតរបស់ Teikoku Databank Ltd បានបង្ហាញឱ្យឃើញថា បណ្តាក្រុមហ៊ុនជប៉ុនដែលរកស៊ីនៅក្នុងប្រទេសរុស្ស៊ីនឹងត្រូវចាកចេញពីប្រទេសនេះចាប់ពីថ្ងៃទី ២៣ខែមិថុនា ... Read More »
ប្រធានាធិបតីអាមេរិកនិងប្រធានាធិបតីចិននឹងជួបពិភាក្សាគ្នានៅថ្ងៃទី២៨ខែកក្កដា
ប្រធានាធិបតីអាមេរិកលោកចូ បៃឌិន និងប្រធានាធិបតីចិនលោកស៊ី ជីនពីង នឹងជួបពិភាក្សាគ្នាតាមទូរស័ព្ទនៅថ្ងៃទី២៨ខែកក្កដា ដោយផ្តោតទៅលើបញ្ហាសំខាន់ៗនៅលើពិភពលោក និងទំនាក់ទំនងទ្វេភាគី។ កាលពីថ្ងៃទី២៦ខែកក្កដា លោក John Kirby ឧបការីទទួលបន្ទុកទំនាក់ទំនងស្តីពីយុទ្ធសាស្ត្រនៃ គណៈកម្មការសន្តិសុខជាតិអាមេរិក បានឱ្យដឹងថា គោលដៅសំខាន់នៃជំនួបពិភាក្សាតាមទូរស័ព្ទគឺការគ្រប់គ្រងការប្រកួតប្រជែងរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរនៅលើពិភពលោក។ ... Read More »
កីឡាករចំណូលថ្មី Aguerd របស់ក្លិប West Ham ទទួលការវះកាត់កជើង
កីឡាករចំណូលថ្មីរបស់ក្លិប West Ham United កីឡាករ Nayef Aguerd បានទទួលការវះកាត់កជើង បន្ទាប់ពីរបួសក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលរបស់ពួកគេជាមួយនឹងក្រុម Rangers កាលពីសប្តាហ៍មុន។ នេះបើយោងតាមក្លិបនៅ Premier League មួយនេះបានប្រកាសកាលពីថ្ងៃអង្គារ។ ... Read More »
អុីស្រាអែលអាចនឹងវាយប្រហារអុីរ៉ង់ដើម្បីទប់ស្កាប់កម្មវិធីបរមាណូ
រដ្ឋមន្ត្រីការពារជាតិអុីស្រាអែល លោក Benny Gantz បានបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ Channel 13 ថា អុីស្រាអែលបានត្រៀមលក្ខណៈប្រើប្រាស់អាវុធដើម្បីទប់ស្កាត់ការផលិតបរមាណូរបស់អុីរ៉ង់។ រដ្ឋមន្ត្រីការពារជាតិ អុីស្រាអែល បញ្ជាក់ទៀតថា អុីរ៉ង់គឺជាបញ្ហារបស់ពិភពលោក មិនមែនជាបញ្ហារបស់អុីស្រាអែលនោះឡើយ ដូច្នេះយើងអាចវាយប្រហារអុីរ៉ង់ដើម្បីទប់ស្កាត់ប្រទេសនេះមានអាវុធបរមាណូ។ ក្នុងពេលជាមួយគ្នានេះដែរ ... Read More »
រុស្ស៊ីនឹងសាងសង់ស្ថានីយអវកាសថ្មីរបស់ខ្លួនមុននឹងចាកចេញពីស្ថានីយអន្តរជាតិISS នៅឆ្នាំ២០២៥
រុស្ស៊ីនឹងបញ្ចប់កិច្ចសហប្រតិបត្តិការរយៈពេល២ទសវត្សរ៍កន្លងមក រវាងអាមេរិកជាមួយនឹងរុស្សី ក្រោយសហការគ្នាបង្កើតស្ថានីយអវកាសអន្តរជាតិ ISS ក្រោយបញ្ចប់សង្គ្រាមត្រជាក់ ។ ប្រធាននាយកដ្ឋានរបស់អង្គការអវកាសរុស្ស៊ី Roscosmos លោក យូរី បូរីសូវ(Yuri Borisov) នៅថ្ងៃទី២៦ខែកក្កដាបានប្រកាសថា វិស័យអវកាសរបស់រុស្ស៊ីនឹងដកខ្លួនចេញពីស្ថានីយអវកាសអន្តរជាតិនៅឆ្នាំ២០២៥ ។ ... Read More »
ក្រុមបាល់ទាត់ស្ត្រីអង់គ្លេសឡើងវគ្គផ្តាច់ព្រ័ត្រយូរ៉ូក្រោយបំបាក់ស៊ុយអែត៤ទល់០
ក្រុមនារីអង់គ្លេសបានឈានដល់វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតស្ត្រីជាលើកដំបូងរបស់ពួកគេគិតចាប់តាំងពីឆ្នាំ២០០៩ ក្នុងទម្រង់ដ៏គួរឲ្យភ្ញាក់ផ្អើល ខណៈដែលពួកគេបានយកឈ្នះក្រុមស៊ុយអែតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រអូឡាំពិកក្នុងព្រឹត្តិការណ៍ Euro 2022 នៅទីក្រុង Sheffield។ ក្រុមស្ត្រីអង់គ្លេសដែលបានបន្តការប្រកួតមិនដែលចាញ់របស់ពួកគេដល់ទៅ១៩ប្រកួតក្រោមការដឹកនាំរបស់អ្នកចាត់ការ Sarina Wiegmanនឹងលេងជាមួយអាល្លឺម៉ង់ ឬបារាំងសម្រាប់រង្វាន់ចុងក្រោយនៅ Wembley នៅថ្ងៃទី៣១ ខែកក្កដាខាងមុខនេះ។ វាគឺជាការប្រកួតដ៏រំភើបមួយតាំងពីដើមដល់ចប់នៅកីឡដ្ឋាន ... Read More »
រុស្ស៊ីប្រកាសថា បានបំផ្លាញកាំជ្រួចមីស៊ីល HIMARS ដែលអាមេរិកផ្តល់ឱ្យអ៊ុយក្រែន
ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃទី២៥ខែកក្កដាបានប្រកាសថា រុស្ស៊ីបានវាយប្រហារកម្ទេចឃ្លាំងអាវុធដែលអាមេរិកផ្តល់ឱ្យអ៊ុយក្រែន ក្នុងនោះមានអាវុធធុនធ្ងន់ ។ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២ បានផ្សាយថា ក្នុងពេលនេះដែររុស្ស៊ី ក៏បានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធកំពង់ផែតំបន់ Mykolaiv ... Read More »
ជនល្មើសដែលចូលលុកលុយក្នុងទីលាននឹងទទួលបម្រាមពីក្លិបដោយស្វ័យប្រវត្តិក្រោមវិធានការ Premier League និង EFL ថ្មី
អ្នកដែលសម្រុកចូលក្នុងទីលានប្រកួតនៅក្របខ័ណ្ឌ Premier League និង English Football League នឹងទទួលបានបម្រាមក្លិបដោយស្វ័យប្រវត្តិក្រោមវិធានការថ្មីដើម្បីដោះស្រាយអាកប្បកិរិយារបស់អ្នកគាំទ្រ។ ការព្រួយបារម្ភត្រូវបានលើកឡើងអំពីសុវត្ថិភាពនៅទីលានប្រកួតបន្ទាប់ពីមានការលុកលុយលើទីលានពីអ្នកគាំទ្រជាច្រើននៅចុងរដូវកាលមុន។ បុគ្គលណាដែលកាន់ ឬប្រើឧបករណ៍បំផ្ទុះគ្រាប់បែកផ្សែងនឹងត្រូវហាមឃាត់ ហើយជនល្មើសដែលត្រូវកំណត់អត្តសញ្ញាណនឹងត្រូវរាយការណ៍ទៅប៉ូលិស។ សមាគមកីឡាបាល់ទាត់អង់គ្លេសក៏នឹងអនុវត្តការដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងសម្រាប់ក្លិបផងដែរ។ វាជាបទល្មើសសម្រាប់អ្នកគាំទ្រក្នុងការរត់ចូលទៅក្នុងទីលាន ដោយគ្មានសិទ្ធិអំណាចស្របច្បាប់ ... Read More »
កូរ៉េខាងត្បូង ៖ ទីក្រុងព្យុងយ៉ាងអាចនឹងសាកល្បងគ្រាប់បែកបរមាណូនៅចុងសប្តាហ៍នេះ
រដ្ឋមន្ត្រីក្រសួងឯកភាពជាតិកូរ៉េខាងត្បូង លោក Kwon Young-se នៅថ្ងៃទី២៦ខែកក្កដា បានឱ្យដឹងថា កូរ៉េខាងជើងអាចនឹងសាកល្បងគ្រាប់បែកបរមាណូ ក្នុងឱកាសនៃទិវាជ័យជម្នះនៅក្នុងសប្តាហ៍នេះ។ កូរ៉េខាងជើងនឹងប្រារព្ធខួប៦៩ឆ្នាំ ថ្ងៃចុះហត្ថលេខាលើបទឈប់បាញ់ឆ្នាំ១៩៥៣ ដើម្បីបញ្ចប់សង្គ្រាមឧបទ្វីបកូរ៉េនៅថ្ងៃទី២៧ខែកក្កដា ឆ្នាំ ១៩៥៣ ។ ទីក្រុងព្យុងយ៉ាងបានចាត់ទុកថ្ងៃនេះគឺជា«ទិវាជ័យជម្នះ»ក្នុងសង្គ្រាមរំដោះជាតិ។ ... Read More »
Ronaldo នឹងជួបលោក Erik ten Hag ដើម្បីពិភាក្សាអំពីអនាគតរបស់គាត់នៅ Manchester United
Cristiano Ronaldo នឹងត្រូវជួបអ្នកចាត់ការទូទៅរបស់ក្លិប Manchester United លោក Erik ten Hag ដើម្បីពិភាក្សាអំពីអនាគតរបស់គាត់នៅក្លិប។ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់វ័យ៣៧ឆ្នាំរូបនេះចង់ឱ្យក្លិបអនុញ្ញាតឱ្យគាត់ចាកចេញនៅរដូវក្តៅនេះ ហើយគាត់បានខកខានដំណើរប្រកួតមុនរដូវកាលរបស់ Manchester United ទៅប្រទេសថៃ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច