មានសំណួរជាច្រើនបានចោទសួរពីកម្រិតសុវត្ថិភាពសម្រាប់នាវាចម្បាំងអង់គ្លេសដែលជិតបញ្ជូនទៅឲ្យអ៊ុយក្រែន ។ ក្រុមអ្នកជំនាញបានលើកឡើងថា នាវាចម្បំាងដែលអង់គ្លេសប្រគល់ឱ្យអ៊ុយក្រែនអាចនឹងត្រូវកម្ទេចដោយមីស៊ីលរបស់រុស្ស៊ី។ កំពង់ផែអ៊ុយក្រែនស្ថិតនៅក្នុងគោលដៅវាយប្រហាររបស់កម្លាំងទាហានរុស្ស៊ី ដូច្នេះហើយនាវាចម្បាំងរបស់អង់គ្លេសដែលប្រគល់ឱ្យទីក្រុងកៀវអាចនឹងត្រូវកម្ទេចភ្លាមៗពេលចូលដល់កំពង់ផែអ៊ុយក្រែន។ ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅទីក្រុងឡុងដុងលោក Vadym Prystaiko បញ្ជាក់ថា «នាវាចម្បាំងរបស់កម្លាំងទាហានជើងទឹកអង់គ្លេសនឹងបញ្ជុនទៅកាន់ប្រទេសអ៊ុយក្រែនក្នុងពេលដ៏ខ្លីខាងមុខ។ តាមការលើកឡើងរបស់មន្ត្រីការទូតអ៊ុយក្រែនឱ្យដឹងថា អង់គ្លេសនឹងផ្តល់ជូនអ៊ុយក្រែននូវនាវាប្រឆាំងមីន នាវាការពារធុនតូច ។ ... Read More »
ព័ត៌មានអន្តរជាតិ
អ្នកចាំទី Kasper Schmeichel ផ្លាស់ពី Leicester City ទៅក្លិប Nice នៅបារាំង
ប្រធានក្រុម Leicester City កីឡាករ Kasper Schmeichel បានចាកចេញពីក្លិបបន្ទាប់ពីរយៈពេល១១ ឆ្នាំ ហើយបានចូលរួមជាមួយក្រុម Nice ក្នុង Ligue 1 ។ អ្នកចាំទីវ័យ៣៥ឆ្នាំរូបនេះបានបង្ហាញខ្លួន៤៧៩ប្រកួតឱ្យក្រុម ... Read More »
ផ្កាយរណបយោធារុស្ស៊ីកំពុងតែតាមដានផ្កាយរណបស៊ើបការណ៍អាមេរិក
ក្រុមអ្នកឯកទេសស្រាវជ្រាវឯករាជ្យ បានលើកឡើងថា រុស្ស៊ីទើបតែបាញ់បង្ហោះផ្កាយរណបឈ្មោះថា Kosmos-2558 ដើម្បីតាមដានផ្កាយរណបស៊ើបការណ៍អាមេរិក USA-326 ។ កាលពីថ្ងៃទី១ខែសីហា រុស្ស៊ីបានបាញ់បង្ហោះមីស៊ីល 14F150 Nivelir ឡើងទៅកាន់តារាវិថីផែនដី ។ មានប្រភពព័ត៌មានបានផ្សាយថា ផ្កាយរណបរុស្ស៊ីនឹងបំពេញភារកិច្ច ... Read More »
West Ham យល់ព្រមលើកិច្ចព្រមព្រៀង៣៣.៥លានផោនឱ្យក្លិប Lille ដើម្បីនាំយកខ្សែបម្រើបែលហ្សុិក Amadou Onana
ក្លិបញញួរធំ West Ham បានយល់ព្រមលើតម្លៃខ្លួន៤០លានអឺរ៉ូ (៣៣.៥លានផោន) រួមទាំងការបន្ថែមសម្រាប់ខ្សែបម្រើ AmadouOnana របស់ក្លិប Lille ។ ក្រុមញញួរធំកំពុងស្វែងរកការពង្រឹងក្រុមរបស់អ្នកចាត់ការលោក David Moyes មុនពេលយុទ្ធនាការអឺរ៉ុបជាលើកទីពីរជាប់ៗគ្នា។ ទោះជាយ៉ាងណាក៏ដោយ ... Read More »
អង្គការលើកលែងទោសអន្តរជាតិ៖ អ៊ុយក្រែនបំពានច្បាប់សង្គ្រាមដែលដាក់ពង្រាយអាវុធនៅមន្ទីរពេទ្យ សាលារៀន
អង្គការលើកលែងទោស អន្តរជាតិនៅថ្ងៃទី៤ខែសីហាបានចោទប្រកាន់អ៊ុយក្រែនថាបានបំពានច្បាប់សង្គ្រាម ព្រោះរុញពលរដ្ឋឱ្យធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់ ដោយបានដាក់ពង្រាយអាវុធនៅតាមសាលារៀន និងមន្ទីរពេទ្យដែលជាតំបន់ហាមឃាត់។ សារព័ត៌មាន TASS បានដកស្រង់សម្តីលោកស្រី Agnes Callamard អគ្គនាយកអង្គការលើកលែងទោសអន្តរជាតិដែលបានលើកឡើងថា «យើងទទួលបានព័ត៌មានថា កម្លាំងទាហានអ៊ុយក្រែន បានជំរុញពលរដ្ឋឱ្យធ្លាក់ក្នុងសភាពគ្រោះថ្នាក់ដោយសារតែការបំពានច្បាប់អន្តរជាតិស្តីពីសង្គ្រាម ក្រោយពេលរដ្ឋាភិបាលប្រទេសនេះបានដាក់ពង្រាយអាវុធនៅតាមសាលារៀន, ... Read More »
មានជនភៀសខ្លួនអ៊ុយក្រែន ៦,៣លាននាក់ទៅកាន់អឺរ៉ុប ចាប់តាំងពីផ្ទុះសង្គ្រាម
តាមការលើកឡើងរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានឲ្យដឹងថា គិតចាប់តាំងពីថ្ងៃ ទី ២៤ ខែកុម្ភៈ ដល់ថ្ងៃ ទី ៣ ខែសីហា ឆ្នាំ ២០២២ មានជនភៀសខ្លួនអ៊ុយក្រែនរហូតដល់ទៅ ... Read More »
ចិនបញ្ជូនយន្តហោះបំបាំងកាយ កាំជ្រួចមីស៊ីលល្បឿនលឿនចូលរួមធ្វើសមយុទ្ធ
ចិនបានចាប់ផ្តើមធ្វើសមយុទ្ធទ្រង់ទ្រាយធំជុំវិញកោះតៃវ៉ាន់ ដោយមានអាវុធទំនើបៗជាច្រើន ក្នុងនោះក៏មានមីស៊ីលល្បឿនលឿន DF-17 ផងដែរ។ ការធ្វើសមយុទ្ធនោះ គឺមានយុទ្ធសាស្ត្របិទខ្ទប់ វាយលុកនៅលើដែនសមុទ្រ ដែនគោកនិងដែនអាកាស។ កម្លាំងទាហានចិនធ្វើសមយុទ្ធនៅក្នុងតំបន់សមុទ្រដែលជាច្រកផ្លូវដឹកជញ្ជូនដ៏សំខាន់ ។ ក្រុមអ្នកឯកទេសបានលើកឡើងថាកម្លាំងទាហានចិនបានឡោមព័ទ្ធ ជុំវិញកោះតៃវ់ាន់។ ចិននឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ព័ទ្ធជុំវិញកោះតៃវ៉ាន់ ... Read More »
Chelsea ឈានដល់កិច្ចព្រមព្រៀងចុះហត្ថលេខាយក Chukwuemeka ពីAston Villa ក្នុងតម្លៃ២០លានផោន
ក្លិបតោខៀវ Chelsea បានឈានដល់កិច្ចព្រមព្រៀងដើម្បីចុះហត្ថលេខាលើកីឡាករវ័យជំទង់ Carney Chukwuemeka របស់ក្លិប Aston Villa ក្នុងតម្លៃ២០លានផោន។ ខ្សែបម្រើវ័យ១៨ឆ្នាំរូបនេះបានចាកចេញពីដំណើរប្រកួតមុនរដូវកាលរបស់ Aston Villa ទៅកាន់ប្រទេសអូស្ត្រាលី បន្ទាប់ពីបដិសេធមិនចុះហត្ថលេខាលើកិច្ចសន្យាថ្មីដែលនឹងផុតកំណត់នៅរដូវក្តៅក្រោយ។ Chukwuemeka ... Read More »
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Lavrov បំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានបំពេញទស្សនកិច្ចទៅកាន់រដ្ឋធានី ណៃពិដោ របស់មីយ៉ាន់ម៉ា នាថ្ងៃទី ៣ខែសីហាដើម្បីជួបពិភាក្សាជាមួយថ្នាក់ដឹកនាំប្រទេសនេះ។ តាមការប្រកាសរបស់ក្រសួងការបរទេសរុស្ស៊ីបានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេស Sergey Lavrov នឹងជួបពិភាក្សាជាមួយសមភាគីមីយ៉ាន់ម៉ា លោក ... Read More »
អូស្ត្រាលី ហ្ស៊កដានី និងអ៊ូសបេគីស្ថាន កំពុងសម្លឹងរកការប្រជែងគ្នាធ្វើជាម្ចាស់ផ្ទះ Asian Cup នារីឆ្នាំ២០២៦
សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានឲ្យដឹងថា ប្រទេសអារ៉ាប៊ីសាអ៊ូឌីត អូស្រ្តាលី ហ្ស៊កដានី និងអ៊ូសបេគីស្ថានបានដាក់បង្ហាញចំណាប់អារម្មណ៍ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Asian Cup ផ្នែកនារីឆ្នាំ២០២៦ខាងមុខ។ ប្រសិនបើត្រូវបានជ្រើសរើសនោះ អារ៉ាប៊ីសាអ៊ូឌីតដែលក្រុមបាល់ទាត់នារីទើបតែប្រកួតលើកដំបូងក្នុងខែកុម្ភៈឆ្នាំនេះ នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតអន្តរជាតិផ្លូវការលើកដំបូងរបស់ខ្លួន។ ទោះបីជាកំណែទម្រង់ថ្មីៗនេះបានផ្តល់ឱ្យស្ត្រីនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីតមានសេរីភាពកាន់តែច្រើនក៏ដោយក៏សិទ្ធិរបស់ពួកគេជាច្រើននៅតែត្រូវបានរឹតបន្តឹង។ ស្ត្រីអារ៉ាប៊ីសាអ៊ូឌីតធ្លាប់ត្រូវបានហាមមិនឱ្យចូលរួមការប្រកួតក្នុងកីឡដ្ឋានរហូតដល់ឆ្នាំ២០១៧។ ... Read More »
ចិនផ្អាកនាំចូលទំនិញជាច្រើនប្រភេទពីកោះតៃវ៉ាន់
ចិនបានប្រកាសផ្អាកនាំចូលទំនិញជាច្រើនប្រភេទពីកោះតៃវ៉ាន់ ក្នុងពេលដែលប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi បំពេញទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ ។ នៅក្នុងសេចក្តីប្រកាសថ្មីបំផុត នាយកដ្ឋានពន្ធដារចិន បានប្រកាសផ្អាកនាំចូលទំនិញមួយចំនួនពីកោះតៃវ៉ាន់ ក្នុងនោះមាន ក្រូច ត្រី…ចាប់ពីថ្ងៃទី៣ខែសីហាតទៅ ។ ក្នុងថ្ងៃជាមួយគ្នានេះដែរ ... Read More »
Mead របស់អង់គ្លេសជាប់ឈ្មោះកីឡាការិនីឆ្នើមនៃការប្រកួតបន្ទាប់ពីលើកពានយូរ៉ូស្ត្រី
ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសកីឡាការិនី Beth Mead ត្រូវបានជាប់ជាអ្នកលេងបាល់ទាត់ UEFA Women’s EURO 2022 Player of the Tournament បន្ទាប់ពីពួកគេយកឈ្នះអាល្លឺម៉ង់ ២-១ ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យកន្លងទៅ។ ... Read More »
ធ្លាក់ឧទ្ធម្ភាគចក្រយោធានៅប៉ាគីស្ថាន មន្ត្រីយោធាជាច្រើននាក់ស្លាប់
មន្ត្រីយោធាជាន់ខ្ពស់៦នាក់នៃកម្លាំងទាហានប៉ាគីស្ថានបានស្លាប់ ក្រោយឧទ្ធម្ភាគចក្រដឹកពួកគាត់ជួបគ្រោះថ្នាក់ពេលកំពុងបំពេញការងារ ។ មូលហេតុបណ្តាលឱ្យមានគ្រោះថ្នាក់គឺដោយសារតែអាកាសធាតុអាក្រក់ ។ កម្លាំងទាហានប៉ាគីស្ថាន នៅថ្ងៃទី៣ខែសីហាបានបញ្ជាក់ថា ក្រុមជួយសង្គ្រោះបានរកឃើញបំណែកឧទ្ធម្ភាគចក្រ ។ លោក ឧត្តមសេនីយ៍ឯក Sarfraz Ali និងមន្ត្រីយោធា៥រូបទៀតស្ថិតនៅក្នុងចំណោមជនរងគ្រោះ ។ ... Read More »
ចិនស្នើអាមេរិកដកអាវុធបរមាណូទាំងអស់ចេញពីតំបន់អឺរ៉ុប
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូតចិនបានស្នើដល់អាមេរិកដកអាវុធបរមាណូទាំងអស់ចេញពីតំបន់អឺរ៉ុប ហើយបញ្ចប់រាល់ការដាក់ពង្រាយអាវុធបរមាណូ នៅក្រៅទឹកដីអាមេរិក ។ សារព័ត៌មាន Putnik នៅថ្ងៃទី២ខែសីហាបានដកស្រង់សម្តីលោក Fu Tong ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធនៃក្រសួងការបរទេសចិនដែលបានឱ្យដឹងថា អាមេរិកគួរតែដកអាវុធបរមាណូទាំងអស់ចេញពីតំបន់អឺរ៉ុប ហើយឈប់ពង្រាយអាវុធប្រល័យលោក នៅទីតាំងនានាលើពិភពលោកបន្តទៀត។ លោក ... Read More »
រដ្ឋមន្ត្រីការពារជាតិចិន ៖ យុទ្ធសាស្ត្រប្រើប្រាស់កោះតៃវ៉ាន់ដើម្បីទប់ស្កាត់ចិននឹងត្រូវបរាជ័យ
រដ្ឋមន្ត្រីការពារជាតិចិន លោក វ៉ាង យី នៅព្រឹកថ្ងៃទី៣ខែសីហា បានប្រកាសពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi ។ លោកវ៉ាង យីបញ្ជាក់ថា អាមេរិកមិនត្រូវស្រមៃពីការរារាំងការបង្រួបបង្រួមជាតិរបស់ចិននោះឡើយ ហើយការដែលអាមេរិកប្រើប្រាស់កោះតៃវ៉ាន់ដើម្បីទប់ស្កាត់ចិននោះនឹងត្រូវបរាជ័យ។ លោកវ៉ាង ... Read More »
ចិនធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅជិតកោះតៃវ៉ាន់ នាយប់ថ្ងៃទី២ខែសីហា
កោះតៃវ៉ាន់បានប្រកាសថា បានឃើញយន្តហោះចិនចំនួន២១គ្រឿងហោះចូលដែនអាកាសរបស់កោះតៃវ៉ាន់ ។ នៅយប់ថ្ងៃទី២ខែសីហា ចិនបានធ្វើសកម្មភាពយោធានៅជុំវិញកោះតៃវ៉ាន់ នៅក្នុងសកម្មភាពធ្វើសមយុទ្ធបាញ់គ្រាប់ពិត។ ការធ្វើសមយុទ្ធនោះមានយុទ្ធសាស្ត្រពីរគឺបាញ់គ្រាប់ពិតរយៈចម្ងាយឆ្ងាយ និងសាកល្បងមីស៊ីលបំពាក់ក្បាលគ្រាប់ធម្មតា ដោយមានគោលដៅវាយប្រហារនៅភាគខាងកើតកោះតៃវ៉ាន់។ នៅព្រឹកថ្ងៃទី៣ខែសីហា កម្លាំងការពារដែនអាកាសកោះតៃវ៉ាន់បានឱ្យដឹងថា យន្តហោះចម្បំាង ២១គ្រឿងដែលកោះតៃវ៉ាន់បានឃើញនោះ មាន៨គ្រឿងប្រភេទJ-11 និង១០គ្រឿងទៀតប្រភេទ ... Read More »
ឈាបនដ្ឋាននៅអាល្លឺម៉ង់អាចនឹងផ្អាកដំណើរការដោយសារតែខ្វះថាមពលហ្គាស
បណ្តាឈាបនដ្ឋាន(ឡបូជាសព)នៅអាល្លឺម៉ង់ត្រូវបានផ្អាកទាំងស្រុងក្នុងពេលដែលប្រទេសនេះកំពុងប្រឈមវិបត្តិកង្វះថាមពល យ៉ាងខ្លាំង។ កន្លងមកអាល្លឺម៉ង់ក៏បានចេញបញ្ជាឱ្យបិទភ្លើងនៅតាមទីសាធារណៈ បិទប្រព័ន្ធទឹកក្តៅ ដើម្បីសន្សំសំចៃថាមពលសម្រាប់រដូវរងានាពេលខាងមុខ។ សារព័ត៌មានរ៉យទ័របានផ្សាយថា ការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចបង្កឱ្យមានការប្រឈមមុខកាន់តែតានតឹងរវាងអឺរ៉ុបនឹងរុស្ស៊ី ។ ប្រទេសជាច្រើនត្រូវបានរុស្ស៊ីកាត់ផ្តាច់ទាំងស្រុងនូវការផ្គត់ផ្គង់ថាមពល ។ ក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសអាល្លឺម៉ង់ កំពុងតែខិតខំរក្សាថាមពលហ្គាសទុកឱ្យបានច្រើនខ្លាចរុស្ស៊ីកាត់ផ្តាច់ទាំងស្រុងក្នុងពេលអាល្លឺម៉ង់ត្រូវការប្រើប្រាស់ខ្ពស់បំផុតនៅរដូវរងា។ រាល់សកម្មភាពសាធារណៈដែលប្រើប្រាស់ហ្គាសត្រូវបានផ្អាកទាំងស្រុង ដូចជា ឈាបនដ្ឋានជាដើម។ ... Read More »
អាមេរិកបញ្ជូននាវាផ្ទុកយន្តហោះទៅក្បែរកោះតៃវ៉ាន់ ពាក់ព័ន្ធដំណើរទស្សនកិច្ចរបស់លោកស្រីប៉េឡូសុី
ប្រធានរដ្ឋសភាអាមេរិក លោកស្រីប៉េឡូសុី អាចនឹងទៅកាន់កោះតៃវ៉ាន់ក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់អាស៊ីរបស់លោកស្រី។ ប៉ុន្តែប្រសិនបើលោកស្រី ប៉េឡូសុី បំពេញទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់នោះ នឹងធ្វើឱ្យស្ថានភាព កាន់តែតានតឹង ។ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២បានចុះផ្សាយថា ... Read More »
លោកត្រាំបង្ហាញការសោកស្តាយយ៉ាងខ្លាំងដែលអ៊ុយក្រែនមិនយោគយល់រុស្ស៊ី
អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានលើកឡើងថា គួរណាស់តែអ៊ុយក្រែនទទួលបានកិច្ចព្រមព្រៀងជាមួយប្រធានាធិបតីពូទីន គឺយល់ព្រមបោះបង់ទឹកដីតំបន់គ្រីមៀ យល់ព្រមមិនចូលជាសមាជិកណាតូ …ទាំងនោះអាចបញ្ចៀសរាល់ការវាយប្រហារដោយយោធាពីរុស្ស៊ីទៅលើអ៊ុយក្រែន។ មានប្រសាសន៍នៅក្នុងកម្មវិធី podcast នាពេលថ្មីៗនេះ អតីតប្រធានាធិបតីដូណាល់ ត្រាំ បានលើកឡើងពីទស្សនៈផ្ទាល់ខ្លួនក្រោយពេលប្រធានាធិបតីអ៊ុយក្រែន ថតរូបដាក់នៅលើទស្សនាវដ្តី ... Read More »
ប្រធានាធិបតីពូទីនប្រកាសមិនទទួលយកបានឡើយពីការបំផ្ទុះសង្គ្រាមបរមាណូ
ក្នុងនាមជាប្រទេសសមាជិកនៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធបរមាណូ រុស្ស៊ីនឹងអនុវត្តតាមស្មារតីនិងច្បាប់របស់អង្គការសហប្រជាជាតិ(NPT)។ ប្រធានាធិបតីពូទីនបានបញ្ជាក់ថា លោកមិនអនុញ្ញាតឱ្យមានសង្គ្រាមបរមាណូកើតឡើងនោះឡើយ។ ប្រធានាធិបតីពូទីនបានបញ្ជាក់ថា «មិនមានអ្នកឈ្នះក្នុងសង្គ្រាមបរមាណូនោះឡើយ ហើយសង្គ្រាមនេះមិនអនុញ្ញាតឱ្យផ្ទុះឡើងជាដាច់ខាត»។ រុស្ស៊ីគាំទ្រសន្តិសុខតម្លាភាព និងមិនកាត់ផ្តាច់ជាមួយបណ្តាប្រទេសជាសមាជិកសហគមន៍អន្តរជាតិឡើយ។ ប្រធានាធិបតីរុស្ស៊ីបញ្ជាក់ទៀតថា បណ្តាប្រទេសទាំងឡាយត្រូវតែគោរពតាមសន្ធិសញ្ញាមិនរីកសាយភាយអាវុធបរមាណូ។ ប៉ុន្តែលោកពូទីនបញ្ជាក់ថា ប្រទេសទាំងអស់ មានសិទ្ធិក្នុងការអភិវឌ្ឍកម្មវិធីបរមាណូដើម្បីសន្តិភាព ដោយមិនមានលក្ខខណ្ឌណាមួយផ្សេងទៀតឡើយ ... Read More »
អាស៊ីមានករណីស្លាប់ដោយជំងឺអុតស្វាជាលើកដំបូង
ករណីស្លាប់ដំបូងបង្អស់ដោយជំងឺអុតស្វានៅក្នុងតំបន់អាស៊ីគឺបានកើតឡើងទៅលើបុរសវ័យ២២ឆ្នាំជនជាតិឥណ្ឌា ក្រោយធ្វើតេស្តរកឃើញមានជំងឺអុតស្វា បន្ទាប់ពីវិលត្រឡប់មកពីប្រទេសអារ៉ាប់រួមវិញ។ សារព័ត៌មាន រ៉យទ័រ បានដកស្រង់ការប្រកាសរបស់មន្ត្រីសុខាភិបាលក្នុងរដ្ឋ Kerela ដែល បានឱ្យដឹងថា អ្នកជំងឺបានស្លាប់នៅថ្ងៃទី៣០ខែកក្កដា ។ ចំណែកអ្នកប៉ះពាល់ផ្ទាល់អាយុ២១ឆ្នាំ ក៏ត្រូវបានធ្វើចត្តាឡីស័កដែរ ។ បុរសដែលស្លាប់ដោយជំងឺអុតស្វា ... Read More »
បញ្ជូនយន្តហោះចម្បាំងចូលតំបន់ខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់ក្នុងពេលប្រធានរដ្ឋសភាអាមេរិកគ្រោងទៅកាន់តៃវ៉ាន់
សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២ បានផ្សាយថា យន្ដហោះចម្បាំងចិនជាច្រើនគ្រឿងបានហោះទៅក្បែរតំបន់ខ្សែបន្ទាត់កណ្ដាលនៃតំបន់ច្រកសមុទ្រតៃវ៉ាន់នៅព្រឹកថ្ងៃអង្គារនេះ ខណៈដែលមានសេចក្ដីរាយការណ៍កាន់តែច្រើនថាប្រធានសភាសហរដ្ឋអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ត្រូវបានរំពឹងថានឹងបំពេញទស្សនកិច្ចទៅកាន់តៃវ៉ាន់នៅយប់ថ្ងៃអង្គារនេះ។ យន្ដហោះចម្បាំងចិនជាច្រើនគ្រឿង បានហោះឆ្វែលទៅក្បែរតំបន់ ... Read More »
FA ស៊ើបអង្កេតបន្ទាប់ពីមានផ្ទុះឆេះក្នុងអំឡុងពេលប្រកួតពានរង្វាន់Community Shield
សមាគមបាល់ទាត់អង់គ្លេស (FA) បានបើកការស៊ើបអង្កេតមួយ បន្ទាប់ពីមានអណ្តាតភ្លើងត្រូវបានចេះចេញអំឡុងពេលក្រុម Liverpool ឈ្នះ Manchester City ៣–១ ក្នុងការប្រកួតពានរង្វាន់ Community Shield កាលពីថ្ងៃសៅរ៍កន្លងទៅ។ គ្រាប់បាល់ស៊ុតបញ្ចូលទីពី Trent ... Read More »
វេជ្ជបណ្ឌិតផ្នែកវះកាត់ក្លាយជាមេដឹកនាំភេរវកម្មអាល់កៃដា ពេលនេះត្រូវអាមេរិកសម្លាប់ទៀតហើយ
ក្នុងរដ្ឋកាលដឹកនាំរបស់ប្រធានាធិបតីអូបាម៉ាបានសម្លាប់មេដឹកនាំភេរវកម្ម អាល់កៃដា លោកអូសាម៉ា ប៊ីនឡាដិន ។ នៅពេលនេះ លោកចូ បៃឌិន ក៏បានបន្តសម្លាប់មេដឹកនាំភេរវកម្មអាល់កៃដាផងដែរ គឺលោក Al-Zawahiri ដែលបន្តតំណែងពីប៊ីនឡាដិន ។ កម្លាំងទាហានអាមេរិកកាលពីថ្ងៃទី៣១ខែកក្កដា បានវាយប្រហារតាមដែនអាកាសសម្លាប់មេដឹកនាំភេរវកម្មអាល់កៃដា ... Read More »
មានមនុស្សជាច្រើនរងរបួសនៅក្នុងហេតុការណ៍បាញ់ប្រហារក្នុងរដ្ឋធានីវ៉ាស៊ីនតោន
មន្ត្រីអាមេរិកបានឱ្យដឹងថា មានករណីបាញ់ប្រហារនៅថ្ងៃទី ១ខែសីហា(ពេលវេលាអាមេរិក) ក្នុងតំបន់ភាគខាងជើងរដ្ឋធានីវ៉ាស៊ីនតោន មិនឆ្ងាយប៉ុន្មានពីវិមានកាពីតូល។ អ្នកនាំពាក្យកម្លាំងជួយសង្គ្រោះទីក្រុងវ៉ាស៊ីនតោនលោក Vito Maggiolo បានឱ្យដឹងថា ករណីបាញ់ប្រហារកើតឡើងនៅវេលាម៉ោង ២០និង៣០នាទីថ្ងៃទី១ខែសីហា (ត្រូវនឹងម៉ោង ៨និង៣០នាទីម៉ោងនៅកម្ពុជា ថ្ងៃទី២ខែសីហា) បណ្តាលឱ្យមនុស្សមួយចំនួនរងរបួស។ ... Read More »
សហព័ន្ធបាល់ទាត់ប្រទេសឈីលីប្តឹងឧទ្ធរណ៍លើការសម្រេចចិត្តរបស់ FIFA លើកីឡាករអេក្វាឌ័រ
សហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសឈីលី (ANFP) បានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចចិត្តរបស់ FIFA ក្នុងការច្រានចោលពាក្យបណ្តឹងរបស់ពួកគេដែលថា អេក្វាឌ័របានដាក់កីឡាករមិនមានសិទ្ធិក្នុងអំឡុងពេលយុទ្ធនាការជម្រុះ World Cup។ ការសម្រេចចិត្តរបស់ FIFA កាលពីថ្ងៃទី១០ ខែមិថុនាមានន័យថា អេក្វាឌ័រត្រូវបានជម្រះឱ្យលេង World Cupក្នុងខែវិច្ឆិកានៅប្រទេសកាតា ... Read More »
ការប្រកួតជម្រុះ Africa Cup of Nations ត្រូវពន្យារពេលដោយសារមានការរៀបចំការប្រកួតបាល់ទាត់ពិភពលោក
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាហ្រ្វិកបានប្រកាសកាលពីថ្ងៃចន្ទថា ការប្រកួតជម្រុះជុំបន្ទាប់នៃពានរង្វាន់ Africa Cup of Nations ក្នុងខែកញ្ញាត្រូវបានពន្យារពេល ដើម្បីអនុញ្ញាតឱ្យក្រុមដែលជាប់កាតព្វកិច្ចក្នុងការប្រកួត World Cup ចំនួន៥របស់ទ្វីប មានឱកាសសម្រាប់ការប្រកួតត្រៀមល្អប្រសើរជាងមុន មុនពេលការប្រកួតនៅប្រទេសកាតា។ ការពន្យារពេលនេះត្រូវបានបិទអស់រយៈពេលជាច្រើនសប្តាហ៍ ជាពិសេសបន្ទាប់ពីកាលបរិច្ឆេទសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ... Read More »
នាវាដឹកស្បៀងអាហារអ៊ុយក្រែនចាកចេញពីកំពង់ផែ Odessa
រដ្ឋមន្ត្រីការពារជាតិប្រទេសតួកគី បានឱ្យដឹងថា នេះជាលើកទីមួយ ចាប់តាំងពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែនមក ដែលនាវាដឹកស្បៀងអាហាររបស់អ៊ុយក្រែនបានចាកចេញពីកំពង់ផែ Odessa ឆ្ពោះទៅកាន់ប្រទេសតួកគី។ ក្រសួងការពារជាតិតួកគី បានអះអាងថា កប៉ាល់ឈ្មោះ រ៉ាហ្សូនី (Razoni) មានដោតទង់ជាតិប្រទេសសៀរ៉ាឡេអូន (Sierra Leone) ... Read More »
អ៊ុយក្រែនប្រកាសថាបានបំផ្លាញឃ្លាំងគ្រាប់របស់រុស្ស៊ីនៅអ៊ុយក្រែនអស់១៩កន្លែង
កម្លាំងទាហានអ៊ុយក្រែន បានប្រកាសថា បានកម្ទេចខ្លាំងគ្រាប់រុស្ស៊ីរហូតដល់១៩កន្លែងនៅក្នុងតំបន់ភាគខាងត្បូងអ៊ុយក្រែន ។ ក្នុងពេលនេះរដ្ឋាភិបាលទីក្រុងកៀវ កំពុងតែត្រៀមលក្ខណៈវាយប្រហារនៅតំបន់ Khersonទៀត។ នៅថ្ងៃទី១ខែសីហា បានដកស្រង់ការប្រកាសរបស់ទីបញ្ជាការប្រចាំសមរភូមិខាងត្បូងរបស់កម្លាំងទាហានអ៊ុយក្រែនដែលបានបញ្ជាក់ថា ទើបតែបានបំផ្លាញឃ្លាំងគ្រាប់ចំនួន៤កន្លែងរបស់ទាហានរុស្ស៊ីនៅភាគខាងត្បូង ។ នៅពេលកន្លងមក ទាហានអ៊ុយក្រែនក៏បានបំផ្លាញឃ្លាំងគ្រាប់របស់រុស្ស៊ីចំនួន១៥កន្លែងផងដែរ និងស្ពានមួយចំនួនដូចជាស្ពាន Antonovskiy ... Read More »
លោកខាងលិចបន្ថយការរឹតត្បិតទិញថាមពលពីរុស្ស៊ី
រដ្ឋាភិបាលបណ្តាប្រទេសអឺរ៉ុប បានសម្រេចបន្ថយការរឹតត្បិតក្នុងវិស័យពាណិជ្ជកម្មប្រេងជាមួយរុស្ស៊ី ក្នុងនោះផ្អាកគម្រោងដកទីក្រុងមូស្គូចេញពីទីផ្សារធានារ៉ាប់រង Lloyd’s និងអនុញ្ញាតឱ្យនាវាដឹកទំនិញអន្តរជាតិបន្តសកម្មភាពក្នុងពេលមានក្តីបារម្ភស្តីពីតម្លៃប្រេងឆៅកើនឡើងខ្ពស់ ។ សហគមន៍អឺរ៉ុបបានប្រកាសច្បាប់ហាមប្រាមនៅលើពិភពលោក មិនឱ្យផ្តល់ការធានារ៉ាប់រងដល់បណ្តានាវាដឹកទំនិញរបស់រុស្ស៊ី កាលពីពីរខែមុន ដោយសង្ឃឹមថារដ្ឋាភិបាលអង់គ្លេសនឹងចូលរួមសកម្មភាពនោះ ។ ប៉ុន្តែរដ្ឋាភិបាលអង់គ្លេសមិនបានចូលរួមនោះឡើយដើម្បីធ្វើឱ្យការដាក់ទណ្ឌកម្មមានប្រសិទ្ធភាពកាន់តែខ្ពស់។ ទីក្រុងឡុងដុងប្រទេសអង់គ្លេស គឺជាមជ្ឈមណ្ឌលប្រមូលផ្តុំវិស័យធានារ៉ាប់រងដែនសមុទ្រ ។ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច