នៅថ្ងៃទី៩ ខែសីហា ក្រសួងការពារជាតិរុស្ស៊ីបានប្រកាស ពីករណីផ្ទុះនៅអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុង Saki នៅតំបន់គ្រីមៀ ។ ការផ្ទុះឆេះនោះគឺដោយសារតែឧបទ្ទវហេតុនៅក្នុងឃ្លាំងគ្រាប់ មិនមែនជាការបាញ់ប្រហារពីសត្រូវនោះឡើយ។ សារព័ត៌មាន BBC នៅថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២ ... Read More »
ព័ត៌មានអន្តរជាតិ
Bournemouth យកបានខ្សែការពារអាហ្សង់ទីន Senesi ពីក្លិបFeyenoord ក្នុងកិច្ចសន្យា៤ឆ្នាំ
ក្លិប Bournemouth ដែលទើបនឹងឡើងមកលេងនៅលីគកំពូលអង់គ្លេសថ្មីៗបានចុះហត្ថលេខាលើខ្សែការពារអាហ្សង់ទីន Marcos Senesi ក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំពីក្លិប Feyenoord របស់ហូឡង់ Eredivisie។ នេះបើយោងតាមក្លិបនៅ Premier League បានប្រកាសកាលពីថ្ងៃអង្គារ។ ក្លិប Bournemouth ... Read More »
តំណាងរាស្ត្រស្និទ្ធលោកត្រាំ ត្រូវ FBI ដកហូតទូរស័ព្ទ
តំណាងរាស្ត្រគណបក្សសាធារណរដ្ឋ លោក Scott Perry នៅថ្ងៃទី៩ ខែសីហា ត្រូវក្រុម FBI ដកហូតទូរស័ព្ទដើម្បីបំពេញសកម្មភាពស្រាវជ្រាវ។ សារព័ត៌មានរ៉យទ័រ បានផ្សាយថា ការរឹបអូសថ្មីបំផុតនេះគឺដើម្បីបំពេញតម្រូវការស្រាវជ្រាវនៃក្រសួងយុត្តិធម៌អាមេរិក ពាក់ព័ន្ធនឹងការវាយប្រហារនៅវិមានកាពីតូល កាលពីឆ្នាំ២០២១។ នៅក្នុងសេចក្តីប្រកាស ... Read More »
ឆេះអាងស្តុកប្រេងនៅគុយបាបាន រាលដាលដល់អាងទី៤ហើយៗនៅមិនទាន់គ្រប់គ្រងបាននៅឡើយ
ក្រោយរយៈពេលឆាបឆេះអាងស្តុកប្រេងនៅគុយបា៥ថ្ងៃមកហើយនោះ ពេលនេះអណ្តាតភ្លើងបានឆាបឆេះដល់អាងស្តុកទី៤ហើយក្នុងចំណោម៨អាង ហើយមកទល់ពេលនេះនៅមិនទាន់គ្រប់គ្រងបាននៅឡើយ ចំណែកក្រុមពន្លត់អគ្គិភ័យ១៤នាក់ក៏នៅបាត់ខ្លួននៅឡើយដែរ។ ភ្លើងឆេះអាងស្តុកប្រេង កើតឡើងនៅក្នុងទីក្រុងដែលមានពលរដ្ឋជាង១៤០ពាន់នាក់ស្ថិតនៅក្នុងខេត្ត Mantanzas នៃប្រទេសគុយបា តាំងពីថ្ងៃទី៥ខែសីហា ក្រោយត្រូវរន្ទះបាញ់ចំអាងស្តុកប្រេង។ លោក Alexander Avalos Jorge ប្រធានក្រុមពន្លត់អគ្គិភ័យ ... Read More »
Inter Milan បញ្ចប់កិច្ចសន្យារបស់ខ្សែប្រយុទ្ធ Alexis Sanchez ចំពេលមានទំនាក់ទំនងជាមួយ Marseille
ក្លិបជើងខ្លាំងនៅអុីតាលី Inter Milan បានបញ្ចប់កិច្ចសន្យារបស់ខ្សែប្រយុទ្ធ Alexis Sanchez ដោយកិច្ចព្រមព្រៀងទៅវិញទៅមក។ Sanchez ជាជម្រើសជាតិឈីលីស៊ុតបញ្ចូលទីបាន២០គ្រាប់ក្នុងការបង្ហាញខ្លួន១០៩ប្រកួតសម្រាប់ក្រុម Serie A បន្ទាប់ពីចូលរួមពី Manchester United ក្នុងកិច្ចសន្យាខ្ចីជើងដំបូងកាលពីឆ្នាំ២០១៩។ ... Read More »
ទីក្រុងណាហ្គាសាគី ប្រារព្ធ៧៧ឆ្នាំថ្ងៃអាមេរិកទម្លាក់គ្រាប់បែកបរមាណូ
នៅថ្ងៃទី ៩ខែសីហា នៅទីក្រុងណាហ្គាសាគី ពលរដ្ឋបានប្រារព្ធខួប៧៧ឆ្នាំថ្ងៃអាមេរិកទម្លាក់គ្រាប់បែកបរមាណូ មកលើទីក្រុងនេះ។ នៅវេលាម៉ោង ១១និង០២នាទី ថ្ងៃទី ៩ខែសីហា ពលរដ្ឋនៅក្នុងទីក្រុង បានស្មឹងស្មាត១នាទីដើម្បីគោរពដល់ជនរងគ្រោះ៧០ពាន់នាក់ស្លាប់ដោយការទម្លាក់គ្រាប់បែកបរមាណូពីអាមេរិក។ សារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអង្គារ ទី៩ ... Read More »
អាមេរិកប្រកាសថានឹងធ្វើសកម្មភាព ពាក់ព័ន្ធកោះតៃវ៉ាន់នៅប៉ុន្មានសប្តាហ៍ខាងមុខ
រដ្ឋមន្ត្រីការពារជាតិអាមេរិកបានប្រកាសថា នឹងអនុវត្តសកម្មភាពដើម្បីរក្សាសន្តិសុខនិងសេរីភាពចរាចរណ៍នៅដែនសមុទ្រកោះតៃវ៉ាន់ ។ នៅក្នុងសេចក្តីប្រកាសកាលពីខែសីហា រដ្ឋលេខាធិការក្រសួងការពារជាតិអាមរិក ទទួលបន្ទុកគោលនយោបាយ លោក Colin Kahl បានឲ្យដឹងថា វិវាទនាពេលបច្ចុប្បន្ន នៅក្នុងតំបន់សមុទ្រកោះតវ៉ាន ដោយសារតែការធ្វើសមយុទ្ធរបស់ចិន ក្រោយប្រធានរដ្ឋសភាអាមេរិក បំពេញទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់។ ... Read More »
អតីតប្រធានាធិបតីត្រាំ បំផ្លាញឯកសារ ហែកទម្លាក់ចូលបង្គន់
អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ បានច្រានចោលការចោទប្រកាន់ ថាបានបំផ្លាញឯកសារសំខាន់ៗ ហើយទម្លាក់ចូលក្នុងចានបង្គន់។ រូបភាពដែលបានផ្សព្វផ្សាយនៅក្នុងសៀវភៅដែលជិតដាក់លក់ អ្នកសារព័ត៌មាន New York Times បានផ្សាយថា លោកត្រាំធ្លាប់បានបំផ្លាញឯកសារហើយទម្លាក់ចូលបង្គន់បើកទឹក ឲ្យហូរទៅបាត់ រហូតដល់ទៅ២លើក។ លោកស្រី ... Read More »
បណ្តាប្រទេសនៅអឺរ៉ុប ស្ងាត់ៗបង្កើនការទិញប្រេងពីរុស្ស៊ី
តាមលទ្ធផលនៃការតាមដាន បណ្តាប្រទេស នៅតំបន់អាមេរិកខាងត្បូង រួមទាំងអុីតាលី អេស្ប៉ាញបានបង្កើនការទិញប្រេងឆៅពីរុស្ស៊ី ខណៈនៅដល់តែ៤ខែទៀតប៉ុណ្ណោះ ច្បាប់ហាមប្រាមទិញប្រេងពីរុស្ស៊ីរបស់អឺរ៉ុប ចូលជាធរមាន។ សារព័ត៌មាន Bloomberg នៅថ្ងៃទី ៨ខែសីហាបានផ្សាយថា តាមតួលេខនៃការតាមដាន នាវាដឹកប្រេងជាច្រើនបានទៅកាន់តំបន់អឺរ៉ុប តួលេខប្រេងឆៅរុស្ស៊ីចូលទៅកាន់កំពង់ផែអុីតាលីនិងតួកគី ... Read More »
លោកត្រាំថ្កោលទោសយ៉ាងខ្លាំង ដល់ក្រុម FBI ដែលបានឆែកផ្ទះរបស់លោកដោយមិនផ្តល់ព័ត៌មានជាមុន
អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ក្រោយពេលក្រុម FBI បានចូលឆែកឆេរផ្ទះរបស់លោកនៅតំបន់រមណីយដ្ឋាន Mar-a-Lago ក្នុងតំបន់ Palm Beach នៃទីក្រុង Florida ។ ... Read More »
Manchester United ឈានដល់កិច្ចព្រមព្រៀងចុះហត្ថលេខាលើ Adrien Rabiot ក្នុងតម្លៃដំបូង១៥ លានផោន
ក្លិបបិសាចក្រហម Manchester United បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លិបសេះបង្កង់ Juventus លើការទិញខ្សែបម្រើសញ្ជាតិបារាំង Adrien Rabiot ក្នុងតម្លៃដំបូង១៥លានផោន។ ការពិភាក្សាគឺស្ថិតក្នុងដំណាក់កាលដំបូងទាក់ទងនឹងលក្ខខណ្ឌផ្ទាល់ខ្លួនរបស់កីឡាករខាងលើ ហើយខណៈដែល Juventus រីករាយក្នុងការលក់ការយល់ព្រមលើកីឡាករវ័យ២៧ឆ្នាំរូបនេះនឹងត្រូវបានទាមទារពីភ្នាក់ងារ និងម្តាយរបស់គាត់គឺ Veronique ... Read More »
ក្លិប Dortmund និយាយជាមួយខ្សែការពារ Nico Schulz ករណីពាក្យបណ្តឹងប្រើអំពើហិង្សាក្នុងគ្រួសារ
ក្លិប Borussia Dortmund បានប្រកាសកាលពីថ្ងៃចន្ទថា មន្ត្រីក្លិបបានពិភាក្សាជាមួយអតីតកីឡាករជម្រើសជាតិអាឡឺម៉ង់ Nico Schulz អំពីពាក្យបណ្តឹងនៃអំពើហិង្សាក្នុងគ្រួសារដែលបានប្តឹងគាត់ ប៉ុន្តែនៅដំណាក់កាលនេះនឹងមិនចាត់វិធានការណាមួយឡើយ។ អតីតមិត្តស្រីរបស់កីឡាកររូបនេះដែលមានផ្ទៃពោះនៅពេលនោះ បានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងគាត់ពីបទហិង្សាក្នុងគ្រួសារកាលពីឆ្នាំ២០២០ជាមួយនឹងការស៊ើបអង្កេតកំពុងដំណើរការ។ ក្លិបអះអាងថា បានជួបកីឡាករ និងទីប្រឹក្សារបស់គាត់ដើម្បីពិភាក្សាអំពីបញ្ហានេះ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្លិបបានបង្ហាញថា ... Read More »
អាងស្តុកប្រេងទីបីនៅគុយបា ចាប់ផ្តើមឆាបឆេះ
អាងស្តុកប្រេងទីបីរបស់គុយបាបានចាប់ផ្តើមឆាបឆេះ ហើយអាងស្ទុកប្រេងដែលឆេះនៅពេលមុនបានបាក់ស្រុត ។ ផ្សែងខ្មៅបានគ្របដណ្តប់លើដែនអាកាសក្នុងតំបន់ជាច្រើនដោយអាចមើលឃើញពីចម្ងាយ។ សារព័ត៌មាន រ៉យទ័រ បានដកស្រង់សម្តីអភិបាលខេត្ត Matanzas លោក Mario Sabines ដែលបានលើកឡើងថា «អណ្តាតភ្លើងចេញពីអាងស្តុកប្រេងទីពីរបានឆ្លងរាលដាលដល់អាងស្តុកទីបី »។ អាងស្តុកប្រេងទីបីបានឆេះនៅយប់ថ្ងៃទី៨ ... Read More »
Wolves យល់ព្រមលើតម្លៃ២៧.៥លានផោនជាមួយ Valencia លើការផ្ទេរ Goncalo Guedesខណៈដែល Everton ខ្ចីជើង Coady
Wolves បានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ២៧.៥លានផោនជាមួយ Valencia សម្រាប់ខ្សែប្រយុទ្ធ Goncalo Guedes។ កីឡាករអន្តរជាតិព័រទុយហ្គាល់វ័យ២៥ឆ្នាំរូបនេះនឹងត្រូវធ្វើដំណើរទៅពិនិត្យសុខភាពនៅថ្ងៃចន្ទនេះ មុនពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេលវែង។ Guedes គឺជាគោលដៅរដូវក្តៅសម្រាប់អ្នកចាត់ការ Bruno Lage ប៉ុន្តែតម្រូវការរបស់ Wolves សម្រាប់អ្នកវាយប្រហារកាន់តែមានសម្ពាធខ្លាំងឡើង ... Read More »
ភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់ បំផ្លាញទ្រព្យសម្បត្តិនិងអាយុជីវិតមនុស្សជាច្រើននៅកូរ៉េខាងត្បូង
នៅថ្ងៃទី៨ខែសីហា ក្រសួងព្យាករណ៍អាកាសធាតុកូរ៉េខាងត្បូង (KMA) បានឱ្យដឹងថា នៅតំបន់ភាគកណ្តាលប្រទេសកូរ៉េខាងត្បូង ក្នុងនោះមាននរដ្ឋធានីសេអ៊ូលបាន ទទួលរងការធ្លាក់ភ្លៀងយ៉ាងខ្លាំង ដោយមានកម្រិតទឹកភ្លៀងដល់ទៅ១៧០មិលី្លម៉ែត្រធ្វើឱ្យតំបន់ជាច្រើនត្រូវជន់លិច។ ក្នុងថ្ងៃជាមួយ្នគ្នានោះដែរក្រសួងព្យាករណ៍អាកាសធាតុកូរ៉េខាងត្បូង បានព្រមានថានឹងមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងទីក្រុងសេអ៊ូល, ទីក្រុង Incheon និងតំបន់ភាគខាងលិចកូរ៉េខាងត្បូង មានខេត្ត Gyeonggi ... Read More »
ខ្សែប្រយុទ្ធវ័យជ្រេ Cavani កៀកនឹងផ្លាស់ទៅក្លិប Boca Juniors របស់អាហ្សង់ទីន
កីឡាករវ័យជ្រេ Edinson Cavani ជិតចូលរួមជាមួយនឹងក្លិប Boca Juniors ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន។ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសអាហ្សង់ទីន។ សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា កីឡាករវ័យ៣៥ឆ្នាំរូបនេះដែលបច្ចុប្បន្នគ្មានក្លិបបន្ទាប់ពីចែកផ្លូវជាមួយក្លិប Manchester United កាលពីខែមុនត្រូវបានផ្តល់ជូនកិច្ចសន្យាដែលមានរហូតដល់ខែធ្នូ ឆ្នាំ២០២៣។ ក្លិបBoca ... Read More »
ចិនពង្រីកការធ្វើសមយុទ្ធក្នុងពេលកំពុងតានតឹងជាមួយកោះតៃវ៉ាន់
ចិនបានប្រកាសធ្វើសមយុទ្ធថ្មីបន្ថែមទៀតនៅក្នុងតំបន់សមុទ្រជិតកោះតៃវ៉ាន់ ខណៈដែលសមយុទ្ធកន្លងមកទើបតែបញ្ចប់។ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៨ ខែសីហា ឆ្នាំ២០២២ បានផ្សាយថា យោធាចិននាថ្ងៃចន្ទនេះបានឱ្យដឹងថាខ្លួនកំពុងបន្តការធ្វើសមយុទ្ធដដែលនៅលើផ្ទៃសមុទ្រនិងផ្ទៃអាកាសជុំវិញកោះតៃវ៉ាន់ នៅថ្ងៃទី៨ខែសីហានេះ។ ដំណឹងខាងលើត្រូវបានប្រកាស តាមរយៈប្រព័ន្ធបណ្តាញសង្គមចិន វ៉ីប៉ូ (Weibo) ... Read More »
ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំប្រទេសចិនទទួលមរណភាព
តាមប្រភពព័ត៌មានពីក្រសួងការបរទេសមីយ៉ាន់ម៉ាបានប្រកាសឱ្យដឹងថា នៅថ្ងៃទី៧ខែសីហា ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំប្រទេសចិនបានទទួលមរណភាពក្នុងទីក្រុង Kunming ។ ប៉ុន្តែភាគីមីយ៉ាន់ម៉ាមិនបានបញ្ជាក់ពីមូលហេតុនៃការស្លាប់នោះឡើយ ។ មន្ត្រីការទូតមីយ៉ាន់ម៉ានៅទីក្រុងប៉េកាំង និងគេហទំព័រមួយចំនួនរបស់មីយ៉ាន់ម៉ាបានផ្សាយថា មូលហេតុគឺដោយសារតែជំងឺបេះដូង។ នេះជាមន្ត្រីការទូតបរទេសលើកទី៤ហើយដែលបានស្លាប់នៅប្រទេសចិនក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ។ ក្រសួងការបរទេសមីយ៉ាន់ម៉ា បានចេញសេចក្តីប្រកាសអំពីដំណឹងមរណភាពរបស់ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាខាងលើ គឺលោក U ... Read More »
អាវុធ៧០% ដែលលោកខាងលិចបានផ្តល់ជូន មិនបានទៅដល់ដៃទាហានអ៊ុយក្រែនឡើយ
សារព័ត៌មានរ៉យទ័របានដកស្រង់ប្រភពព័ត៌មាន CBS ដែលបានផ្សាយថា មានអាវុធដល់ទៅ៧០%ដែលជាជំនួយរបស់ប្រទេសលោកខាងលិចមិនបានទៅដល់ដៃកម្លាំងទាហានអ៊ុយក្រែននោះឡើយ ។ ចំណែកភាគីអ៊ុយក្រែនវិញបានលើកឡើងថា រុស្ស៊ីបានប្រើប្រាស់សង្គ្រាមព័ត៌មានដើម្បីធ្វើឱ្យក្រុមអ្នកផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនមានការខកចិត្ត។ បណ្តាញព័ត៌មាន RT បានផ្សាយថា អាមេរិកនិងសម្ព័ន្ធមិត្តបានសន្យាផ្តល់អាវុធទៅឱ្យអ៊ុយក្រែនជាទ្រង់ទ្រាយធំ ប៉ុន្តែអាវុធដែលលោកខាងលិចផ្តល់ជំនួយនោះមិនបានទៅដល់កម្លាំងជួរមុខក្នុងសង្គ្រាមរបស់អ៊ុយក្រែននោះឡើយ ។ តាមពាក្យចចាមអារ៉ាមបាននិយាយថា ដោយសារតែអំពើពុករលួយនិងទីផ្សារងងឹតនៅអ៊ុយក្រែនទើបធ្វើឱ្យអាវុធជាច្រើនត្រូវបាត់បង់។ ... Read More »
បាញ់ប្រហារនៅសហរដ្ឋអាមេរិកបណ្តាលឱ្យមនុស្សរងរបួស៩នាក់
កម្លាំងប៉ូលិសទីក្រុង Cincinnati ក្នុងរដ្ឋ Ohio សហរដ្ឋអាមេរិក នៅថ្ងៃទី ៧ខែសីហា បានប្រកាសឱ្យដឹងថា មានករណីបាញ់ប្រហារនៅកណ្តាលទីក្រុងនេះបណ្តាលឱ្យមានមនុស្ស៩នាក់រងរបួស។ តាមការលើកឡើងរបស់លោក Mike John មន្ត្រីប៉ូលិសក្នុងទីក្រុង Cincinnati បានឱ្យដឹងថា ... Read More »
Sevilla យល់ព្រមចុះហត្ថលេខាយក Isco លើការផ្ទេរដោយមិនមានតម្លៃខ្លួន
ក្លិប Sevilla បានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ដើម្បីចុះហត្ថលេខាលើកីឡាករ Isco ដែលមិនមានតម្លៃខ្លួនលើកិច្ចសន្យារយៈពេល២ឆ្នាំ។ នេះបើយោងតាមក្លិប La Liga មួយនេះបានប្រកាសកាលពីថ្ងៃអាទិត្យទី៧ ខែសីហា។ ក្លិប Sevilla បានបន្ថែមថា អតីតខ្សែបម្រើរបស់ក្លិបអធិរាជស Real ... Read More »
អគ្គលេខាធិការអង្គការសហប្រជាជាតិព្រមានពីការប្រឈមមុខដោយសង្គ្រាមបរមាណូ
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅថ្ងៃទី៨ខែសីហា បានព្រមានថា ការប្រឈមមុខដាក់គ្នាដោយគ្រាប់បែកបរមាណូបានវិលត្រឡប់មកវិញ ក្រោយរយៈពេលជាច្រើនទសវត្សរ៍ស្ងប់ស្ងាត់។ អគ្គលេខាធិការAntonio Guterres បានអំពាវនាវដល់បណ្តាប្រទេសបរាមណូត្រូវសន្យាមិនប្រើប្រាស់អាវុធប្រល័យលោកទាំងនោះ។ ការព្រមានរបស់អគ្គលេខាធិការក្នុងពេលដែលលោកបានចូលរួមនៅក្នុងពិធីគោរពវិញ្ញាណកន្ធជនរងគ្រោះដោយសារតែការទម្លាក់គ្រាប់បែកបរមាណូនៅទីក្រុង ហ៊ីរ៉ូស៊ីមាប្រទេសជប៉ុនឆ្នាំ១៩៤៥។ នេះជាលើកដំបូងដែលលោក Antonio ... Read More »
ក្នុងពេលចាំបាច់កូរ៉េខាងជើងនឹងបញ្ជូនទាហាន១សែននាក់ទៅជួយរុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន
កូរ៉េខាងជើងមិនត្រឹមតែទទួលស្គាល់តំបន់ឯករាជ្យនៅប្រទេសអ៊ុយក្រែននោះឡើយ គឺនៅពេលនេះបានបង្ហាញពីការគាំទ្រដល់កម្លាំងទាហានរុស្ស៊ីដែលកំពុងធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានផ្សាយថា កូរ៉េខាងជើងបានស្នើបញ្ជូនទាហាន១សែននាក់ដោយស្ម័គ្រចិត្តទៅជួយរុស្ស៊ីក្នុងសង្គ្រាមអ៊ុយក្រែន។ ជាមួយគ្នានេះដែរ កូរ៉េខាងជើងក៏បានប្រកាសថានឹងបញ្ជូនកម្លាំងទៅជួយកសាងតំបន់ Donbass នៃប្រទេសអ៊ុយក្រែនផងដែរ។ តាមសារព័ត៌មាន New York Post បានផ្សាយថា អ្នកឯកទេសយោធា Igor ... Read More »
ម៉ិចស៊ីកូនិងវេណេហ៊្សុយអេឡា ជួយដល់គុយបាគ្រប់គ្រងការឆេះអាងស្តុកប្រេង
កម្លាំងពន្លត់អគ្គិភ័យមកពីកងពលពិសេសនៃកម្លាំងបដិវត្តន៍គុយបា និងក្រុមពន្លត់អគ្គិភ័យផ្សេងទៀត។ ជាមួយគ្នានេះប្រទេសម៉ិចស៊ីកូ និងវេណេហ៊្សុយអេឡា បានចូលរួមពន្លត់ភ្លើងដែលកំពុងឆាបឆេះអាងស្តុកប្រេងនៅក្នុងតំបន់ Matanzas ប្រទេសគុយបា។ មកទល់បច្ចុប្បន្ន មានអាងស្តុកប្រេងចំនួន២ក្នុងចំណោម៨ត្រូវភ្លើងឆាបឆេះ ហើយពេលនេះកំពុងតែគំរាមកំហែងដល់អាងស្តុកប្រេងទីបីផងដែរ។ ប៉ុន្តែមានខ្យល់ពីតំបន់ឈូងសមុទ្រ Matanzas បានជួយមួយផ្នែកណាមួយកាត់បន្ថយកម្តៅដល់បណ្តាអាងស្តុកប្រេងផ្សេងទៀត។ ប៉ុន្តែស្ថានភាពនៃការគ្រប់គ្រងអគ្គិភ័យមិនទាន់បានប្រសើរជាងមុនឡើយ។ តាមការប្រកាសរបស់ក្រសួងសុខាភិបាលគុយបា ... Read More »
Daniil Medvedev របស់រុស្ស៊ីផ្តួល Cameron Norrie គ្រងជើងឯក Los Cabos 2022
កីឡាករ Daniil Medvedev បានឈ្នះជើងឯក ATP ជាលើកដំបូងរបស់គាត់ក្នុងឆ្នាំ២០២២នេះជាមួយនឹងជ័យជម្នះលើកីឡាករលេខ១របស់អង់គ្លេស Cameron Norrie ក្នុងពានរង្វាន់ Los Cabos Open ក្នុងប្រទេសម៉ិកស៊ិកកាលពីរាត្រីថ្ងៃអាទិត្យ ទី៧ សីហា។ ... Read More »
Man Utd ចាប់អារម្មណ៍ខ្សែបម្រើ Leroy Sane បន្ទាប់ពីការមកដល់របស់ Sadio Mane នៅ Bayern Munich
ក្រុមបិសាចក្រហម Manchester United បានធ្វើការស៊ើបអង្កេតនិងចាប់អារម្មណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើអតីតខ្សែបម្រើស្លាប Leroy Sane របស់ក្រុម Manchester City បច្ចុប្បន្នលេងនៅ Bayern Munich ខណៈដែលគ្រូបង្វឹកលោក Erik ten ... Read More »
នាវាចម្បាំងចិននិងតៃវ៉ាន់តាមប្រកៀកប្រកិតគ្នា
នាវាចម្បាំងរបស់ចិននិងតែវ៉ាន់ តាមប្រកៀកប្រកិតគ្នានៅដែនសមុទ្រនាថ្ងៃទី៧ខែសីហា មុនពេលទីក្រុងប៉េកាំងជិតបញ្ចប់ការធ្វើសមយុទ្ធរយៈពេល៤ថ្ងៃ ជុំវិញកោះតៃវ៉ាន់។ នាវាចម្បាំងប្រមាណ១០គ្រឿងរបស់ចិន និង១០គ្រឿងរបស់តៃវ៉ាន់ បានតាមប្រកៀកគ្នានៅក្នុងតំបន់ សមុទ្របែងចែកព្រំដែនទឹកប្រទេសទាំងពីរ។ សកម្មភាពខាងលើមិនខុសអ្វីពីការលេងល្បែងឆ្មានិងកណ្តុរ ក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់នោះទេ ។ សមយុទ្ធរបស់ចិនគឺជាការឆ្លើយតបចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិក មកកាន់កោះតៃវ៉ាន់ ត្រូវបានគ្រោងនឹងបិទបញ្ចប់ទៅវិញ ក្នុងថ្ងៃនេះ។ ... Read More »
អុីស្រាអែលវាយស្ទាក់រ៉ុក្កែតពីកាហ្សាបានដល់ទៅ៥៧០គ្រាប់
ប្រព័ន្ធមីស៊ីលការពារយ៉ាងមានប្រសិទ្ធភាពរបស់អុីស្រាអែល Iron Dome បានវាយស្ទាក់រ៉ុក្តែត បាញ់ចេញពីតំបន់កាហ្សាចូលទៅទឹកដីអុីស្រាអែលបានដល់ទៅ ៩៧% ។ នេះជាប្រព័ន្ធការពារយ៉ាងល្អសម្រាប់ប្រទេសអុីស្រាអែល។ ប្រព័ន្ធមីស៊ីលខាងលើបានដាក់ដំណើរការដំបូងកាលពីឆ្នាំ២០១១។ ប្រព័ន្ធមីស៉ីលការពារដែនអាកាស Iron Dome ត្រូវបានវាយតម្លៃដោយក្រុមមន្រ្តីការពារជាតិអ៉ីស្រា អែលនិងអាមេរិកថា មានប្រសិទ្ធភាពខ្ទង់៨៥ភាគរយក្នុងការបាញ់មីស៉ីលទៅស្ទាក់គ្រាប់រ៉ុក្កែតនិងអាវុធរយៈចម្ងាយខ្លីដទៃទៀត ... Read More »
ភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់ ជន់លិចតំបន់ជាច្រើនក្នុងរដ្ឋធានីនៃប្រទេសឡាវ
នៅព្រឹកថ្ងៃទី៧ខែសីហា ក្នុងប្រទេសឡាវមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅបណ្តាខេត្តភាគកណ្តាលនិងភាគខាងជើងប្រទេស ក្នុងនោះមានរដ្ឋធានីវៀងចន្ទន៍ ត្រូវជំនន់ទឹកភ្លៀងជន់លិចទ្រង់ទ្រាយធំ។ សារព័ត៌មាន Lao Phatthana នៅព្រឹកថ្ងៃទី៧ខែសីហាបានផ្សាយថា ការធ្លាក់ភ្លៀងខ្លាំងយ៉ាងជោកជាំ ចាប់ពីតាំងពីយប់ថ្ងៃសៅរ៍ រហូតដល់វេលារំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យនេះ បានបន្សល់ទុកឱ្យផ្នែកមួយចំនួននៃរដ្ឋធានីវៀងចន្ទន៍របស់ប្រទេសឡាវ ស្ថិតនៅក្រោមការជន់លិច។ នៅតាមភូមិមួយចំនួនមានទឹកលិចដល់ត្រឹមៗចង្កេះ ខណៈដែលផ្ទះសម្បែងជាច្រើនខ្នងត្រូវទឹកជន់ហូរចូលពាសពេញ។ ... Read More »
មេទ័ពអុីរ៉ង់ព្រមានអុីស្រាអែលដែលបន្តបើកការវាយប្រហារនៅតំបន់កាហ្សា
សហគមន៍អន្តរជាតិបានប្រតិកម្មក្នុងពេលសង្គ្រាមវាយប្រហារនៅតំបន់កាហ្សាកាន់តែកើនឡើងខ្ពស់ ។ ក្នុងពេលជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការពារជាតិអុីស្រាអែលបានចេញបញ្ជាឱ្យបន្តវាយប្រហារ ទៅលើទីតាំងនានាក្នុងតំបន់កាហ្សា។ ក្នុងពេលជាមួយគ្នានេះដែរ អគ្គមេបញ្ជាការកម្លាំងទាហានបដិវត្តន៍អ៊ិស្លាមអុីរ៉ង់ប្រកាសថា «នៅថ្ងៃនេះរាល់កម្លាំងទាហានប្រឆាំងអុីស្រាអែលនឹងរួមគ្នាក្រោកឡើងសាមគ្គីគ្នា រំដោះជេរូសាឡឹម និងអនុវត្តសិទ្ធិរបស់ជនជាតិប៉ាឡេស្ទីន»។ នៅក្នុងជំនួបពិភាក្សាជាមួយលោក Ziad al-Nakhala មេដឹកនាំក្រុមអ៊ិស្លាមប៉ាឡេស្ទីននៅថ្ងៃទី៦ខែសីហា មេទ័ពអុីរ៉ង់លោក ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច