ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិអុីស្រាអែលចេញបញ្ជាឱ្យកម្លាំងទាហានបន្តវាយប្រហារកាហ្សា

ក្រោយវាយតម្លៃពីស្ថានភាពនៅជុំវិញតំបន់កាហ្សាក្នុងកិច្ចប្រជុំជាន់ខ្ពស់មន្ត្រីយោធា រដ្ឋមន្ត្រីក្រសួងការពារជាតិអុីស្រាអែល Benny Gantz បានចេញបញ្ជាឱ្យកម្លាំងទាហានបន្តវាយប្រហារតាមដែនអាកាសទៅលើទីតាំងនានារបស់របស់ក្រុមអុីស្លាមជ្រុលនិយម។ សារព័ត៌មាន Sputnik នៅថ្ងៃទី ៧ខែសីហា បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិបានបញ្ជាឱ្យបន្តវាយប្រហារទៅលើកម្លាំងទាហានអ៊ិស្លាមជ្រុលនិយមនៅតំបន់កាហ្សា ដើម្បីទប់ស្កាត់ការវាយប្រហារបន្តទៅលើប្រទេសអុីស្រាអែល។ នៅថ្ងៃទី៦ខែសីហា នាយករដ្ឋមន្ត្រីអុីស្រាអែល លោក ... Read More »

UEFA ដាក់ទណ្ឌកម្មក្លិប Fenerbahce ចំពោះការស្រែកគាំទ្រលោកពូទីនរបស់អ្នកចូលទស្សនា

ក្លិប Fenerbahce ត្រូវបានពិន័យដោយសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA បន្ទាប់ពីអ្នកគាំទ្ររបស់ក្លិបនេះបានស្រែកចំឈ្មោះប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក្នុងអំឡុងពេលប្រកួតជម្រុះ Champions League កាលពីខែកក្កដា ដោយ Fenerbahce ចាញ់ក្រុម Dynamo ... Read More »

ឆេះអាងស្តុកប្រេង ស្លាប់និងរបួសជាង១០០នាក់

គិតត្រឹមព្រឹកថ្ងៃទី៧ ខែសីហា មានមនុស្សដល់ទៅ១២១នាក់រងរបួស និងក្រុមពន្លត់អគ្គិភ័យ១៧នាក់បាត់ខ្លួននៅក្នុងហេតុការណ៍ឆេះអាងស្តុកប្រេងឆៅនៅគុយបា ដោយសារតែត្រូវរន្ទះបាញ់ចំ។ ក្នុងចំណោមអ្នករងរបួស មានមនុស្សជាច្រើនស្ថិតនៅក្នុងសភាពគ្រោះថ្នាក់ដល់អាយុជីវិត ។ កាលពីថ្ងៃទី៦ខែសីហា ប្រមុខដឹកនាំគុយបា លោក Miguel Díaz-Canel បានបញ្ជាក់ថា នឹងខិតខំស្វែងរកក្រុមពន្លត់អគ្គិភ័យ១៧នាក់ដែលបានបាត់ខ្លួនក្នុងពេលបំពេញការងារពន្លត់អាងស្តុកប្រេងចំនួនពីរនៅក្នុងតំបន់ ... Read More »

ក្លិប DC United របស់អាមេរិកនាំយកខ្សែប្រយុទ្ធ Benteke ពី Crystal Palace ក្នុងកិច្ចសន្យា២ឆ្នាំ

ក្លិប DC United បានចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិក Christian Benteke ពីក្លិប Crystal Palace នៅអង់គ្លេស។ កីឡាករវ័យ៣១ឆ្នាំរូបនេះបានចូលរួមជាមួយក្រុម Major League Soccer ដែលជាលីកកំពូលអាមេរិកក្នុងកិច្ចសន្យារយៈពេល២ឆ្នាំកន្លះ ... Read More »

ហង្សក្រហម Liverpool បានត្រឹមស្មើ ខណៈ Tottenham, Chelsea, Newcastle និង Bournemouth រកបាន៣ពិន្ទុក្នុងថ្ងៃបើករដូវកាលថ្មី

ការប្រកួតសម្រាប់សប្តាហ៍ទី១នៃថ្ងៃបើករដូវកាលថ្មីកាលពីរាត្រីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ក្នុងក្របខ័ណ្ឌ Premier League ដោយក្រុមអតីតជើងឯករងហង្សក្រហម Liverpool បានត្រឹមស្មើជាមួយក្រុមម្ចាស់ផ្ទះ Fulham ២ទល់២ប៉ុណ្ណោះ។ ចំណែក៥ក្រុមទៀតគឺទទួលបានលទ្ធផលល្អរកបាន៣ពិន្ទុនៃថ្ងៃដំបូងនេះ ដោយក្រុមមាន់ខ្នាយមាស Tottenham បានយកឈ្នះក្រុមភ្ញៀវ ... Read More »

ក្លិបញញួរធំ West Ham យកបានខ្សែបម្រើស្លាបសញ្ជាតិកូតឌីវ័រMaxwel Cornet ពីក្រុម Burnley

ក្លិបញញួរធំ West Ham United បានចុះហត្ថលេខាលើខ្សែបម្រើស្លាបសញ្ជាតិកូតឌីវ័រ Maxwel Cornet ពីក្លិប Burnley ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំសម្រាប់តម្លៃដែលមិនបានបង្ហាញឱ្យឃើញបន្ទាប់ពីបានបង់ប្រាក់១៧.៥លានផោនក្នុងការចាកចេញកីឡាកររូបនេះ។ កីឡាករវ័យ២៥ឆ្នាំរូបនេះបានមកដល់ Turf Moor ពី Lyon ... Read More »

តួកគីយល់ព្រមទូទាត់តម្លៃឧស្ម័នហ្គាសដោយប្រាក់រុស្ស៊ី

ប្រធានាធិបតីរុស្ស៊ី និងសមភាគី តួកគី នៅថ្ងៃទី៥ខែសីហាបានសន្យាថានឹងធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែប្រសើរឡើងវិញក្នុងពេលដែលទីក្រុងមូស្គូកំពុងព្យាយាមកាត់បន្ថយផលប៉ះពាល់ដោយសារតែការដាក់ទណ្ឌកម្មពីលោកខាងលិច។ ក្រោយជំនួបពិភាក្សារយៈពេល៤ម៉ោងនៅទីក្រុង Sochi កាលពីថ្ងៃទី៥ខែសីហា រវាង ប្រធានាធិបតីរុស្ស៊ីលោកពូទីន នឹងសមភាគីលោក Recep Erdoğan មេដឹកនាំប្រទេសទាំងពីរបានសន្យាបង្កើនវិស័យពាណិជ្ជកម្មទ្វេភាគី និងធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅរបស់ប្រទេសទាំងពីរ។ ក្នុងពេលជាមួយគ្នានោះដែរ ... Read More »

កូរ៉េខាងជើងបញ្ជាក់ថា ការផលិតគ្រាប់បែកបរមាណូនិងកាំជ្រួចមី ស៊ីលគឺដើម្បីការពារខ្លួន

កាលពីថ្ងៃទី៥ខែសីហាកូរ៉េខាងជើងបានបញ្ជាក់ថា កម្មវិធីបរមាណូ និងកាំជ្រួចមីស៊ីលរបស់ប្រទេសនេះគឺក្នុងគោលដៅការពារខ្លួនតែប៉ុណ្ណោះ មិនគំរាមកំហែងដល់ប្រទេសណាមួយនោះឡើយ។ ការលើកឡើងខាងលើរបស់កូរ៉េខាងជើង គឺខណៈដែលមានក្តីបារម្ភពីការសាកល្បងអាវុធបរមាណូជាថ្មីរបស់កូរ៉េខាងជើង ក្រោយរយៈពេល៥ឆ្នាំបានផ្អាកការសាកល្បង ។ ជាមួយគ្នានេះដែរ កូរ៉េខាងជើងបានថ្កោលទោសប្រធានសភាតំណាងរាស្ត្រអាមេរិកលោកស្រី ណាន់ស៊ី ប៉េឡូស៊ី ដែលបានបង្ហាញការគាំទ្រដល់ការកំញើញប្រឆាំងនឹងទីក្រុងព្យុងយ៉ាង អំឡុងបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងក្នុងសប្ដាហ៍នេះ។ លោកស្រីប៉េឡូស៊ី ... Read More »

មន្ត្រីជំនាញផ្នែកផលិតមីស៊ីលរបស់កោះតៃវ៉ាន់ស្លាប់នៅក្នុងសណ្ឋាគារ

អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវនិងផលិតអាវុធនៃស្ថាប័នការពារជាតិកោះតៃវ៉ាន់ត្រូវបានគេរកឃើញស្លាប់នៅក្នុងបន្ទប់សណ្ឋាគារ នាព្រឹកថ្ងៃទី៦ខែសីហា ។ សារព័ត៌មានតៃវ៉ាន់បានផ្សាយថា លោក Ou Yang Li-hsing នាយករងនៃវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Chung-Shan ត្រូវបានរកឃើញស្លាប់នៅក្នុងបន្ទប់សណ្ឋាគារមួយនៅភាគខាងត្បូងនៃកោះនេះ។ សារព័ត៌មាន តៃវ៉ាន់ Central ... Read More »

គ្រោះអគ្គិភ័យសម្លាប់មនុស្ស១០នាក់នៅភាគខាងកើតអាមេរិក

យ៉ាងហោចណាស់ក៏មានមនុស្ស១០នាក់ដែរបានស្លាប់ ក្នុងនោះមានកុមារ៣នាក់ ក្នុងគ្រោះអគ្គិភ័យឆាបឆេះផ្ទះមួយខ្នងនៅរដ្ឋ Pennsylvania នាថ្ងៃទី៥ខែសីហាពេលវេលានៅអាមេរិក។ កម្លាំងប៉ូលិសបានឱ្យដឹងថា អណ្តាតភ្លើងបានឆាបឆេះនៅព្រឹកថ្ងៃទី៥ខែសីហាលើផ្ទះមួយក្នុងតំបន់ Nescopeck ស្ថិតនៅភាគខាងកើតរដ្ឋ Pennsylvania ។ អណ្តាតភ្លើងបានឆាបឆេះផ្ទះមួយខ្នងកម្ពស់២ជាន់។ កុមារ៣នាក់ស្លាប់មានអាយុពី ៥-៧ឆ្នាំ ក្រៅពីនេះគឺមានអាយុ១៩-៧៩ឆ្នាំ ... Read More »

Georginio Wijnaldum ចូលរួមជាមួយក្លិប Roma ក្នុងលក្ខខណ្ឌខ្ចីជើង

ក្លិប Roma បានចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិហូឡង់ GeorginioWijnaldum ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល១រដូវកាល ជាមួយនឹងជម្រើសក្នុងការទិញផ្តាច់ពីក្លិបយក្សបារាំង Paris St-Germain។ ប្រធានក្រុមជម្រើសជាតិហូឡង់រូបនេះបានជួយក្រុម PSG ឈ្នះជើងឯក Ligue 1 និងបានបង្ហាញខ្លួន៣៧ប្រកួតក្នុងគ្រប់ការប្រកួតទាំងអស់ បន្ទាប់ពីផ្ទេរទៅ ... Read More »

Premier League រដូវកាលថ្មីចាប់ផ្តើម៖ ហង្សក្រហមប្រកួតក្រៅដី ខណៈ Everton ត្រូវធ្វើការធ្ងន់ប៉ះ Chelsea

ការប្រកួតក្របខ័ណ្ឌបាល់ទាត់កំពូលរបស់អង់គ្លេសគឺ Premier League រដូវកាលថ្មី ២០២២–២០២៣ បានចាប់ផ្តើមហើយ ដោយមាន១ប្រកួតបានប្រកួតរួចរាល់ហើយកាលពីរាត្រីថ្ងៃសុក្រ។ សម្រាប់រាត្រីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យគឺមានការប្រកួតច្រើនដែលក្រុមទាំងអស់នៅលីគកំពូលមួយនេះនឹងត្រូវប៉ះគ្នា។ សម្រាប់ពេលវេលាប្រកួតនៅ Premier League រាត្រីថ្ងៃសៅរ៍នេះមាន៦គូ ដែលនឹងអង្រួនអ្នកដែលចូលចិត្តទស្សនាបាល់ទាត់នៅអឺរ៉ុបច្បាស់ជាជក់ចិត្ត ដោយការប្រកួតបើកឆាកដំបូងគឺជាការប៉ះគ្នារវាងក្រុមម្ចាស់ផ្ទះ ... Read More »

រដ្ឋមន្ត្រីការពារជាតិអាមេរិកទូរស័ព្ទទៅភាគីចិន តែភាគីចិនមិនឆ្លើយតប

នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ មានប្រភពព័ត៌មានជាច្រើនបានឱ្យដឹងថា មន្ត្រីយោធាជាន់ខ្ពស់ចិនមិនឆ្លើយតបនឹងការហៅទូរស័ព្ទពីមន្ត្រីយោធាជាន់ខ្ពស់អាមេរិកនោះឡើយក្នុងពេលទំនាក់ទំនងប្រទេសទាំងពីរកំពុងប្រឈមមុខតានតឹងដាក់គ្នា។ សារព័ត៌មាន Politico បានដកស្រង់ប្រភពព័ត៌មាន៣ផ្សេងគ្នា ដែលបានឱ្យដឹងថា មន្ត្រីយោធាចិន បានធ្វើព្រងើយមិនឆ្លើយតបទៅនឹងការហៅទូរស័ព្ទពីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និងប្រធានគណៈបញ្ជាការយោធាអាមេរិក ... Read More »

Chelsea ចុះហត្ថលេខាយកខ្សែការពារ Marc Cucurella ពី Brighton ជាផ្លូវការក្នុងតម្លៃ៦០លានផោន

ក្លិបតោខៀ Chelsea បានចុះហត្ថលេខាលើខ្សែការពារអេស្ប៉ាញ Marc Cucurella ពីក្លិប Brighton ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃជាង៦០លានផោន។ ខ្សែការពារឆ្វេងវ័យ២៤ឆ្នាំរូបនេះដែលបានស៊ុតបញ្ចូលទីបាន១គ្រាប់ក្នុង៣៨ប្រកួតក្នុងរដូវកាលតែមួយគត់របស់គាត់សម្រាប់ក្រុម បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៦ឆ្នាំនៅ Chelsea។ Cucurella បាននិយាយថា “ខ្ញុំពិតជារីករាយណាស់ វាជាឱកាសដ៏ធំមួយសម្រាប់ខ្ញុំក្នុងការចូលរួមជាមួយក្លិបដ៏ល្អបំផុតមួយនៅក្នុងពិភពលោក។ ... Read More »

អុីស្រាអែលរង«ព្យុះរ៉ុក្កែត»ពីតំបន់កាហ្សា

កម្លាំងទាហានប៉ាឡេស្ទីននៅតំបន់កាហ្សាបានបាញ់រ៉ុក្កែតរាប់សិបគ្រាប់ទៅលើទីតាំងនៅក្នុងប្រទេសអុីស្រាអែលនាថ្ងៃទី៥ ខែសីហា ដើម្បីតបតនឹងការវាយប្រហារតាមដែនអាកាសរបស់កម្លាំងទាហានអុីស្រាអែលសម្លាប់មនុស្ស១០នាក់។ ក្នុងពេលថ្ងៃអស្តង្គត មន្ត្រីអុីស្រាអែលបានប្រកាសថា សារ៉ែនបានប្រកាសអាសន្ននៅគ្រប់ទិសទីនាភាគខាងត្បូងនិងភាគកណ្តាលនៃប្រទេសអុីស្រាអែល ។ ប្រព័ន្ធការពារដែនអាកាសអុីស្រាអែល បានបាញ់កម្ទេចរ៉ុក្កែតជាច្រើនដែលហោះសំដៅទៅកាន់តំបន់ប្រជុំជន។ កម្លាំងទាហានប៉ាឡេស្ទីននៅកាហ្សាបានបញ្ជាក់ថា ខ្លួនបានបាញ់រ៉ុក្កែតយ៉ាងតិចក៏ជាង១០០គ្រាប់ដែរទៅលើទីក្រុងរបស់អុីស្រាអែល រួមមានទាំងរដ្ឋធានីតែល អាវីវ ផងដែរ ។ ... Read More »

Arsenal រកបាន៣ពិន្ទុក្នុងការប្រកួតបើកឆាក Premier League រដូវកាលថ្មី២០២២-២០២៣

លោក Mikel Arteta បាននិយាយថា ក្រុម Arsenal របស់គាត់មើលទៅហាក់ដូចជាស្រេកឃ្លានជ័យជម្នះ បន្ទាប់ពីចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនក្នុងការចាប់ផ្តើមដ៏ល្អឥតខ្ចោះជាមួយនឹងជ័យជម្នះលើក្រុម Crystal Palace នៅថ្ងៃប្រកួតបើកឆាកស្វាគមន៍រដូវកាលថ្មី Premier League ២០២២–២០២៣ នៅកីឡដ្ឋាន ... Read More »

ជប៉ុនប្រារព្ធខួប៧៧ឆ្នាំថ្ងៃអាមេរិកទម្លាក់គ្រាប់បែកបរមាណូនៅហ៊ីរ៉ូស៊ីម៉ា

នៅព្រឹកថ្ងៃទី៦ខែសីហា ទីក្រុងហ៊ីរ៉ូស៊ីម៉ារបស់ជប៉ុន បានប្រារព្ធខួប ៧៧ឆ្នាំថ្ងៃអាមេរិកទម្លាក់គ្រាប់បែកបរមាណូទៅលើទីក្រុងនេះ។ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងមន្ត្រីរដ្ឋាភិបាលជាច្រើនរូបបានចូលរួមនៅក្នុងពិធីនេះដោយមានការចូលរួមពីភ្ញៀវអន្តរជាតិផងដែរ។ នៅក្នុងសុន្ទរកថា នាយករដ្ឋមន្ត្រីជប៉ុនបានបញ្ជាក់ថា ពិធីគោរពវិញ្ញាណក្ខន្ធឆ្នាំនេះមានទ្រង់ទ្រាយធំជាងឆ្នាំមុនដោយសារតែការបន្ថយរឹតត្បិតទប់ស្កាត់កូវីដ-១៩ ។ ប៉ុន្តែចំនួនពលរដ្ឋចូលរួមមិនច្រើនដូចមុនពេលផ្ទុះកូវីដ-១៩នោះឡើយ។ ចូលរួមនៅក្នុងពិធីឆ្នាំនេះមានតំណាងមកពី៩៩ប្រទេស ... Read More »

ចិនដាក់ទណ្ឌកម្មទៅលើប្រធានរដ្ឋសភាអាមេរិក លោកស្រីប៉េឡូសុី

ក្រសួងការបរទេសចិនបានប្រកាសដាក់ទណ្ឌកម្មទៅលើប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi ដោយសារតែលោកស្រីបានបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់នាពេលកន្លងមក ។ នៅក្នុងសេចក្តីប្រកាសលើគេហទំព័ររបស់ក្រសួងការបរទេសចិនបានបញ្ជាក់ថា «ដើម្បីទប់ទល់ជាមួយសកម្មភាពឌឺដងរបស់លោកស្រី Nancy Pelosi ភាគីចិនបានសម្រេចដាក់ទណ្ឌកម្មលោកស្រី និងគ្រួសារទៅតាមច្បាប់ ពាក់ព័ន្ធរបស់ចិន»។ ការប្រកាសរបស់ក្រសួងការបរទេសចិនមិនបានបញ្ជាក់ច្បាស់លាស់ពីខ្លឹមសារនៃការដាក់ទណ្ឌកម្មលើលោកស្រី Nancy ... Read More »

តើជាប្រផ្នូលអាក្រក់សម្រាប់អាមេរិកឬ? រន្ទះបាញ់ក្បែរសេតវិមានអាមេរិក មនុស្ស៤នាក់របួសធ្ងន់

រន្ទះបាញ់នៅរមណីយដ្ឋានបរិវេណនៃសេតវិមាន បណ្តាលឱ្យមនុស្ស៤នាក់រងរបួសធ្ងន់ នៅថ្ងៃទី៤ខែសីហា ។ តើនេះជាប្រផ្នូលអាក្រក់សម្រាប់រដ្ឋាភិបាលអាមេរិក ឬ? ខណៈដែលអាមេរិកកំពុងប្រឈមមុខតានតឹងជាមួយចិន ជុំវិញដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភា លោកស្រី ប៉េឡូស៊ី ទៅកាន់កោះតៃវ៉ាន់ ដែលជាការបំពានច្បាប់ចិនតែមួយ។ សារព័ត៌មានរ៉យទ័រ បានផ្សាយថា មានមនុស្ស៤នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ... Read More »

អ៊ុយក្រែនលើកឡើងថា ត្រូវបោះបង់ទឹកដីមួយចំនួនដើម្បីដោះដូរសន្តិភាព

នៅថ្ងៃទី៤ខែសីហា អ៊ុយក្រែនបានប្រកាសថា អាចនឹងលះបង់ទឹកដីមួយចំនួននៅភាគខាងកើតប្រទេសនេះក្នុងពេលដែលរុស្ស៊ីបើកការវាយប្រហារកាន់តែខ្លាំងទៅលើទីតាំងនានាក្នុងប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky នៅក្នុងសប្តាហ៍នេះបានចាត់ទុកការដាក់គំនាបដោយកម្លាំងយោធានៅក្នុងតំបន់ Donbass គឺជា «ឋាននរក» ។ លោក Zelensky បានបញ្ជាក់ថា ការវាយប្រហារគ្នាយ៉ាងខ្លាំងនៅតំបន់ ... Read More »

LA Galaxy នឹងចុះហត្ថលេខាលើខ្សែបម្រើ Puig ពីក្លិប Barcelona

ខ្សែបម្រើ Riqui Puig របស់ក្លិប Barcelona បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីចូលរួមជាមួយក្លិប Los Angeles Galaxy នៃ Major League Soccer ក្លិបទាំងពីរបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (ទី ... Read More »

កូរ៉េខាងជើងប្រកាសថា អ្នកជំងឺកូវីដ-១៩បានជាសះស្បើយអស់ហើយ

នៅថ្ងៃទី៥ ខែសីហា គឺជាលើកដំបូងដែលកូរ៉េខាងជើងប្រកាសថា អ្នកជំងឺគ្រុនក្តៅពាក់ព័ន្ធនឹងកូវីដ-១៩នៅក្នុងប្រទេសនេះបានជាសះស្បើយអស់ទាំងស្រុងហើយ។ នេះជាការបញ្ចប់ដំណាក់កាលនៃការឆ្លងកូវីដ-១៩ នៅកូវ៉េខាងជើង។ សារព័ត៌មានរ៉យទ័រ បានដកស្រង់ប្រភពព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងដែលបានផ្សាយថា យុទ្ធនាការប្រឆាំងកូវីដ-១៩ នៅក្នុងប្រទេសនេះបានឈានដល់ដំណាក់កាលបញ្ចប់ដោយមិនមានករណីគ្រុនក្តៅទៀតឡើយ។ នៅកូរ៉េខាងជើងមានពលរដ្ឋរហូតដល់៤,៧៧លាននាក់មានជំងឺគ្រុនក្តៅ តែឥឡូវនេះបានជាសះស្បើយទាំងស្រុងហើយ ហើយក៏មានអ្នកស្លាប់៧៤នាក់ផងដែរ គិតចាប់តាំងពីខែមេសាមក។ ចាប់តាំងពីថ្ងៃទី៣០ខែកក្កដាមក ... Read More »

រុស្ស៊ីកាត់ទោសតារាបាល់បោះអាមេរិកជាប់គុក៩,៥ឆ្នាំ

តុលាការរុស្ស៊ីបានសម្រេចកាត់ទោសតារាបាល់បោះអាមេរិក អ្នកស្រី Brittney Griner ឱ្យជាប់គុក៩,៥ឆ្នាំ(ប្រាំបួនឆ្នាំកន្លះ) ពីបទនាំសារធាតុហាមប្រាមចូលក្នុងទឹកដីរុស្ស៊ី។ អតីតកីឡាការិនីបាល់បោះ Brittney Griner ធ្លាប់ទទួលបានពានរង្វាន់មេដាយមាសអូឡាំពិកពីរលើក និងជាតារារបស់សមាគមបាល់បោះជាតិសម្រាប់ស្ត្រី (WNBA)។ នាងត្រូវបានចាប់ខ្លួនកាលពិខែកុម្ភៈ ពេលទៅចូលរួមប្រកួតឲ្យក្លិបក្នុងប្រទេសរុស្ស៊ី ។ ... Read More »

Telles របស់ Man Utd ចូលរួមជាមួយក្រុម Sevilla ក្នុងលក្ខខណ្ឌខ្ចីជើង

ខ្សែការពារឆ្វេង Alex Telles របស់ក្រុមបិសាចក្រហម Manchester United បានចូលរួមជាមួយក្លិប Sevilla របស់អេស្ប៉ាញក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល។ នេះបើយោងតាមការចេញផ្សាយរបស់ CNA កាលពីថ្ងៃព្រហស្បតិ៍ថ្ងៃទី៤ ខែសីហា។ កីឡាករវ័យ២៩ឆ្នាំរូបនេះបានចូលរួមជាមួយក្លិបយក្សអង់គ្លេសពីក្លិប Porto ក្នុងខែតុលា ... Read More »

អាមេរិកប្រកាសអាសន្នសុខាភិបាលស្តីពីជំងឺអុតស្វា

នៅថ្ងៃទី៥ខែសីហា សហរដ្ឋអាមេរិកបានសម្រេចប្រកាសអាសន្នស្តីពីសុខភាពសាធារណៈក្នុងពេលប្រទេសនេះរកឃើញករណីកើតជំងឺអុតស្វាដល់ទៅជាង៧.១០០នាក់។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាមេរិក លោក Xavier Becerra បានលើកឡើងនៅក្នុងកិច្ចប្រជុំ ជាមួយបណ្តាមន្ត្រីសុខាភិបាលស្តីពីយុទ្ធសាស្ត្រទប់ស្កាត់ការឆ្លងរាលដាលជំងឺអុតស្វា ។ លោកបន្តទៀតថា យើងបានត្រៀមលក្ខណៈសម្រាប់ទប់ស្កាត់ការឆ្លងវីរុសនេះ ហើយលោកក៏បានអំពាវនាវដល់ពលរដ្ឋអាមេរិកមានវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺនេះ។ សារព័ត៌មាន AP នៅថ្ងៃសុក្រ ... Read More »

អតីតម្ចាស់ជើងឯកខ្សែក្រវាត់ពិភពលោក Johnny Famechonទទួលមរណភាពក្នុងវ័យ៧៧ឆ្នាំ

អតីត​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ស្រាល​ពិភពលោក Johnny Famechon បានទទួល​មរណភាព​ក្នុង​អាយុ៧៧ឆ្នាំ​។ កីឡាករប្រដាល់សកលអូស្ត្រាលីរូបនេះបានឈ្នះជើងឯកពិភពលោកនៅពេលដែលគាត់បានផ្តួលកីឡាករគុយបា Jose Legra ដោយពិន្ទុនៅឯ Albert Hall ក្នុងទីក្រុងឡុងកាលពីឆ្នាំ១៩៦៩។ Famechon បានការពារតំណែងរបស់គាត់២ដងជាមួយ Fighting Harada ... Read More »

Pogba សម្រេចចិត្តប្រឆាំងនឹងការវះកាត់ជង្គង់ដើម្បីរក្សាក្តីសង្ឃឹមបង្ហាញខ្លួននៅ World Cup

កីឡាករ Paul Pogba បានសម្រេចចិត្តមិនទទួលការវះកាត់ជង្គង់របស់គាត់ទេ ហើយបានសម្រាក និងការស្តារឡើងវិញដើម្បីឲ្យគាត់មានកាយសម្បទាគ្រប់គ្រាន់ក្នុងការលេងឱ្យប្រទេសបារាំងក្នុងការប្រកួត World Cup នៅចុងឆ្នាំនេះក្នុងប្រទេសកាតា។ ខ្សែបម្រើក្លិប Juventus រូបនេះបានធ្វើឱ្យខូចខាតដល់សរសៃពួររបស់គាត់នៅក្នុងវគ្គហ្វឹកហាត់ដំបូងរបស់គាត់ជាមួយក្លិបកាលពីចុងខែមុន ខណៈដែលពួកគេកំពុងធ្វើដំណើរប្រកួតមុនរដូវកាលនៅទីក្រុង Los Angeles ... Read More »

លោក Erik ten Hag រិះគន់កីឡាករក្រុម Man Utd ចំពោះការចាកចេញពីការប្រកួតមិត្តភាពមុនកាលកំណត់

គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Erik ten Hag និយាយថា “មិនអាចទទួលយកបាន” ដែលកីឡាករជាច្រើនរួមទាំង Cristiano Ronaldo បានចាកចេញពីការប្រកួតមិត្តភាពកាលពីថ្ងៃអាទិត្យនៅឯកីឡដ្ឋាន Old Trafford ... Read More »

តៃវ៉ាន់បាញ់ភ្ញីភ្លើងបណ្តេញយន្តហោះគ្មានមនុស្សបើករបស់ចិន

កម្លាំងការពារដែនសមុទ្រកោះតៃវ៉ាន់ នៅថ្ងៃទី៤ខែសីហាបានឱ្យដឹងថា ខ្លួនបានបាញ់ភ្ញីភ្លើងដើម្បីបណ្តេញយន្តហោះគ្មានមនុស្សបើករបស់ចិន នៅក្នុងតំបន់សមុទ្រប្រជុំកោះ Kinmen។ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ទី៣ ខែសីហា ឆ្នាំ២០២២ បានផ្សាយថា ក្រសួងការពារជាតិតៃវ៉ាន់បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា យោធារបស់ខ្លួនបានបាញ់ភ្ញីភ្លើងដើម្បីបណ្ដេញយន្តហោះដ្រូនជាច្រើនគ្រឿងរបស់ចិនដែលហោះកាត់ពីលើកោះ Kinmen កាលពីយប់ថ្ងៃពុធសប្តាហ៍នេះឱ្យចេញឆ្ងាយពីកោះមួយនេះ។ ... Read More »

កីឡាករលេងនៅ Premier League នឹងបញ្ឈប់ការលុតជង្គង់មុនពេលការប្រកួតនៅរដូវកាលថ្មី

កីឡាករនៅ Premier League នឹងបញ្ឈប់កាយវិការប្រឆាំងការរើសអើងជាតិសាសន៍មុនការប្រកួត ដោយលុតជង្គង់មុនពេលប្រកួតនីមួយៗ។ ក្លិបកំពូលៗបានចាប់ផ្តើមលុតជង្គង់គាំទ្រចលនា Black Lives Matter ដែលបានកើនឡើងគួរឱ្យកត់សម្គាល់បន្ទាប់ពីការស្លាប់របស់លោក George Floyd នៅសហរដ្ឋអាមេរិកក្នុងខែឧសភា ឆ្នាំ២០២០។ ប្រធាន ... Read More »