អន្តរជាតិ៖ ក្នុងអំឡុងពេលមានវិបត្តិវីរុសឆ្លងជាសកល នៃជំងឺCOVID-19 មនុស្សនៅទូទាំងពិភពលោកកំពុងសំងំនៅតែផ្ទះ ដោយចំណាយពេលវេលាក្នុងការលេងបណ្ដាញសង្គមច្រើនក៏ដោយ ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយចំនួនអ្នកប្រើប្រាស់ច្រើនមិនមែនមានន័យថាFacebook ឬបណ្ដាញសង្គមដូចជា Twitter និង Snap កំពុងបង្កើនចំណូលរបស់ខ្លួននោះទេ។ កាលពីពេលថ្មីៗនេះ Facebook បានប្រកាសពីស្ថិតិអ្នកប្រើប្រាស់របស់ខ្លួនចាប់តាំងពីវីរុស COVID-19 បានវាយប្រហារ ដោយនិយាយថាមានអ្នកប្រើប្រាស់យ៉ាងហោចណាស់ ៣ ពាន់លានគណនី កំពុងប្រើប្រាស់ Facebook, Instagram, Messenger ឬ WhatsApp ។ វាជាការកើនឡើង ១១% បើធៀបនឹងពេលវេលាដូចគ្នានឹងឆ្នាំកន្លងទៅ និងជាការកើនឡើងខ្ពស់បំផុតសម្រាប់ក្រុមហ៊ុននេះ។ ប៉ុន្តែបើនិយាយថាតើ Facebook បានកើនចំណូលឬអត់? ពិតណាស់គឺមិនបានកើនឡើងនោះទេ។ សូមជម្រាបថា ក្នុងត្រីមាសដំបូង Facebook កើនចំណូល ១៨% បានហួសពីការរំពឹងទុក ប៉ុន្តែមេក្រុមហ៊ុននេះបាននិយាយថា វាមានការធ្លាក់ចុះខាងសេដ្ឋកិច្ចយ៉ាងខ្លាំង។ ទោះជាប៉ុន្មានរយៈដែលមានការបិទទ្វារនេះ មានការកើនឡើងចំនួនអ្នកលេងក៏ដោយ ប៉ុន្តែពួកគេមិនសូវទទួលបានចំណូលពីផ្សាយពាណិជ្ជកម្មនោះទេ ជាពិសេសគឺក្នុងខែមេសាតែម្ដង។ ភាគច្រើននៃអ្នកជាវការផ្សាយពាណិជ្ជកម្ម គឺបានផ្អាកទៅតាមការបិទទ្វារសេដ្ឋកិច្ចទាំងនោះ។ លោក Mark Zuckerberg ក៏ទទួលស្គាលពីភាពមិនច្បាស់លាស់ក្នុងអំឡុងពេលនេះដែរ ប៉ុន្តែបញ្ហានេះមិនមានតែ Facebook នោះទេពោលគឺ Twitter, Google និងស្ទើរតែគ្រប់ក្រុមហ៊ុនផ្សេងទៀតដែលប្រភពចំណូលសំខាន់មកពីការផ្សាយពាណិជ្ជកម្មឌីជីថល កំពុងប្រឈមមុខនឹងសម្ពាធដូចគ្នាទាំងអស់៕ដោយ៖ស តារា Read More »
ព័ត៌មានអន្តរជាតិ
ថ្នាំព្យាបាលជំងឺ Ebola ត្រូវបានសិង្ហបុរីសម្រេចយកមក សាកល្បង ព្យាបាលលើអ្នកជំងឺ COVID-19
សិង្ហបុរី៖ ក្រោមកិច្ចប្រឹងប្រែងនៃការធ្វើតេស្ត សាកល្បងប្រសិទ្ធភាពរបស់ថ្នាំទីបំផុតក្រុមវេជ្ជបណ្ឌិតនៅក្នុងប្រទេសសិង្ហបុរី ពេលនេះកំពុងប្រើប្រាស់ថ្នាំ រ៉េមដេស៊ីវា (Remdesivir) ដែលត្រូវបានបង្កើតឡើងដំបូង ដើម្បីប្រឆាំងជំងឺអុីបូឡា (Ebola) យកទៅព្យាបាលលើអ្នកជំងឺCOVID-19 ។ លោក ហ្សន វ៉ាសូ (Shawn ... Read More »
ប្រធានាធិបតីឥណ្ឌូណេស៊ី អំពាវនាវឲ្យមានសមភាពក្នុងការទទួលបានថ្នាំព្យាបាលជំងឺ COVID-19
ឥណ្ឌូណេស៊ី៖ ស្របពេលដែលអ្នកឆ្លងមានចំនួនលើសពី៣,៥លានករណីនិងស្លាប់ច្រើនជាង២៥ម៉ឺននាក់ ហើយថ្នាំព្យាបាលរកមិនទាន់ឃើញនោះ ។លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី នៅថ្ងៃទី៤ ខែឧសភា បានអំពាវនាវឲ្យមានសមភាពក្នុងការទទួលបានថ្នាំព្យាបាលជំងឺ COVID-19 សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ លោកប្រធានាធិបតី ចូកូ វីដូដូ ... Read More »
វេជ្ជបណ្ឌិតក្របខ័ណ្ឌ Premier League ព្រួយបារម្ភពីការបន្តរដូវកាលឡើងវិញ
សារព័ត៌មានប៊ីប៊ីស៊ីបានដឹងថា ក្រុមគ្រូពេទ្យនៃក្របខ័ណ្ឌអង់គ្លេសPremier League មួយចំនួនបានលើកឡើងពីកង្វល់ជាច្រើនជាមួយម្ចាស់លីកទាក់ទងនឹងផែនការបន្តរដូវកាលនេះគ្រោងចាប់ផ្តើមនៅថ្ងៃទី៨ ខែមិថុនាខាងមុខ។ បញ្ហាមួយដែលគ្រូពេទ្យជាន់ខ្ពស់ព្រួយបារម្ភរួមមានការទទួលខុសត្រូវនិងការធានារ៉ាប់រងរបស់ពួកគេប្រសិនបើអ្នកលេងឆ្លងវីរុសកូរ៉ូណា។ ក្របខ័ណ្ឌ Premier League ក៏ត្រូវបានស្នើសុំឱ្យផ្តល់នូវភាពច្បាស់លាស់ខ្លះៗទាក់ទងនឹងពិធីវេជ្ជសាស្ត្រការធ្វើតេស្តនិងសុខុមាលភាពរបស់កីឡាករក្នុងអំឡុងពេលកីឡាករទាំងនោះផ្អាកការប្រកួត និងខ្លះនៅក្នុងផ្ទះរបស់ខ្លួន។ គ្រូពេទ្យទាំង២០នាក់បានធ្វើការពិភាក្សាគ្នាអំពីគំរោងមួយដែលត្រូវធ្វើឡើងដើម្បីបន្តសកម្មភាពរបស់ខ្លួនក្នុងគោលបំណងបំប៉នគំនិតរបស់ពួកគេទៅក្នុងការដឹកនាំរបស់ Premier League សម្រាប់ការប្រកួតបន្តខាងមុខ។ ... Read More »
ទឹកប្រាក់ជាង៨ពាន់លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំង COVID-19 ត្រូវបានសហភាពអឺរ៉ុប ដឹកមុខរៃអង្គាស
អន្តរជាតិ៖ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងទប់ស្កាត់ជំងឺឆ្លង COVID-19 មេដឹកនាំប្រទេសធំៗ តារាល្បីៗជួរមុខរបស់ពិភពលោក, និងសប្បុរសជននានា បានសន្យាផ្ដល់លុយសរុបចំនួន៧,៤ពាន់លានអឺរ៉ូ ដែលស្មើនឹង៨,១ពាន់លានដុល្លារ ។ ទឹកប្រាក់ដែលត្រូវបានរៃអង្គាសក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៤ ខែឧសភា ដែលដឹកមុខដោយសហភាពអឺរ៉ុប នឹងត្រូវប្រើដើម្បីការស្រាវជ្រាវរកវ៉ាក់សាំង ការព្យាបាល និងការធ្វើតេស្ត។ ... Read More »
កីឡាករវាយតឺន្នីសសញ្ជាតិអេហ្ស៊ីប Youssef Hossam និងបងប្រុសត្រូវបានហាមមិនឲ្យចូលរួមប្រកួតអស់មួយជីវិត
កីឡាករ Youssef Hossam ជនជាតិអេហ្ស៊ីប ត្រូវបានអង្គភាពសុចរិតភាពកីឡាវាយតឺន្នីសអន្តរជាតិហាមប្រាមមិនឲ្យលេងអស់មួយជីវិតបន្ទាប់ពីរកឃើញថា មានពិរុទ្ធពីបទប្រកួតច្រើនដង ការរៀបចំលទ្ធផលទុកមុន និងបទល្មើសពុករលួយផ្សេងទៀត។ បងប្រុសរបស់ Hossam គឺលោក Karim Hossam ក៏ត្រូវបានហាមប្រាមមិនឱ្យលេងកីឡាវាយតឺន្នីសអស់មួយជីវិតដែរចំពោះបទល្មើសកំណត់លទ្ធផលនៃការប្រកួតជាច្រើនលើកកាលពីអំឡុងឆ្នាំ២០១៨ ។ ... Read More »
លីកកំពូល និងលីកទី២របស់អាល្លឺម៉ង់រកឃើញកីឡាករ១០នាក់ផ្ទុក Covid-19
អាល្លឺម៉ង់៖Bundesliga ដែលជាលីកកំពូលរបស់អាល្លឺម៉ង់ និងលីកលំដាប់ទី២ Bundesliga 2 បានរកឃើញកីឡាករ១០នាក់ធ្វើតេស្ដវិជ្ជមាន Covid-19 បន្ទាប់ពីធ្វើតេស្ដលើ៣៦ក្លិបដែលត្រៀមបន្តរដូវកាលឡើងវិញក្នុងពេលឆាប់ៗខាងមុខ ។ ការធ្វើតេស្ដនេះជាផ្នែកមួយនៃការរក្សាអនាម័យសម្រាប់លីកកំពូលទាំង២ក្នុងការចាប់ផ្ដើមបន្តរដូវកាលអាចថ្ងៃទី១៦ ឬថ្ងៃទី២៣ ខែឧសភានេះ។ ការបាត់បង់ហិរញ្ញវត្ថុជាក្តីបារម្ភរបស់ក្លិបនៅអាល្លឺម៉ង់ ប្រសិនបើលីករំសាយចោលដូចលីកបារាំងដែរនោះ។ កីឡាករនិងបុគ្គលិកចំនួន១៧២៤នាក់ត្រូវបានធ្វើតេស្ដចំនួន២ជុំ ... Read More »
ពលរដ្ឋជាង១០០លាននាក់លើពិភពលោកបាត់បង់ការងារធ្វើដោយសារកូវីដ-១៩
ពិភពលោក៖ កូវីដ-១៩ បានធ្វើឲ្យពលរដ្ឋនៅជុំវិញពិភពលោក ជាង១០០លាននាក់ បាត់បង់ការងារធ្វើ ពិសេសនៅក្នុងវិស័យចរាចរណ៍និងទេសចរណ៍ នៅលើពិភពលោករងផលប៉ះពាល់ខ្លាំងជាងគេ។ តាមសារព័ត៌មាន Arirangនៅថ្ងៃទី៥ខែឧសភា បានផ្សាយថា យោងតាមការសិក្សាស្រាវជ្រាវរបស់ក្រុមប្រឹក្សាធ្វើដំណើរ និងទេសចរណ៍ពិភពលោក បានបញ្ជាក់កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ... Read More »
Breaking News ៖ ជំងឺCOVID-19 លើពិភពលោកមានអ្នកឆ្លង កើនដល់ ៣.៦៤លាននាក់ ក្នុងនោះស្លាប់ជាង ២៥ម៉ឺននាក់ និងជាសះស្បើយជាង១លាននាក់
ពិភពលោក៖ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៣,៦៤៣,២៤២ករណី។ នេះបើ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២០នេះ ។ ទន្ទឹមនោះអ្នកស្លាប់មានចំនួន ២៥២,២៤០នាក់ ... Read More »
លោកដូណាល់ត្រាំ៖ នឹងមានពលរដ្ឋអាមេរិកយ៉ាងតិច១សែននាក់ស្លាប់
អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាន់បង្ហាញក្តីបារម្ភថា នឹងមានពលរដ្ឋអាមេរិកយ៉ាងតិច១សែននាក់ស្លាប់ដោយកូវីដ១៩ ។ ប៉ុន្តែលោកជឿជាក់ថា នៅចុងឆ្នាំ២០២០នេះ អាមេរិកនឹងមានវ៉ាក់សាំង ប្រឆាំងកូវីដ។ សារព័ត៌មាន រ៉យទ័រនៅថ្ងៃទី ៤ខែមេសា បានដកស្រង់សម្តី ... Read More »
Breaking News ៖ តំណាងរាស្ត្រកូរ៉េខាងត្បូង ២រូបសុំទោសជាសាធារណៈ ដោយនិយាយព័ត៌មានមិនពិតពី គីម ជុងអ៊ុន
កូរ៉េខាងត្បូង៖តំណាងរាស្ត្រពីររូបរបស់កូរ៉េខាងត្បូង ដែលមានដើមកំណើតមកពីកូរ៉េខាងជើង នៅថ្ងៃទី៤ខែឧសភា បានសុំទោសជាសាធារណៈ ដោយសារតែ និយាយព័ត៌មានគ្មានការពិត ស្តីពីសុខភាពរបស់មេដឹកនាំ គីម ជុងអ៊ុន ។ សារព័ត៌មាន យ៉ុនហាប់ របស់កូរ៉េខាងត្បូងបានផ្សាយថា លោក Yong ... Read More »
តម្រង់ជួរគ្នាចាំទិញស្រាក្រោយច្បាប់បម្រាមគោចរលុបចោលនៅញូវដេលី
ក្រុងញូវដេលី៖សារព័ត៌មានរ៉យទ័រនៅថ្ងៃទី៤ខែឧសភា បានផ្សាយថា ពលរដ្ឋប្រមាណ៥០០នាក់បានតម្រង់ជួរគ្នា រង់ចាំទិញស្រានៅហាងលក់ស្រាមួយកន្លែងនៅភាគខាងកើតទីក្រុងញូវដេលីប្រទេសឥណ្ឌា ពេលរដ្ឋាភិបាលរដ្ឋធានីលុបច្បាប់បម្រាមគោចរ ។ នៅរដ្ឋធានីញូវដេលី បានចាប់ផ្តើម លុបច្បាប់រិឹតត្បិត នៅតំបន់មួយចំនួនដែលមិនមានអ្នកឆ្លងកូវីដ-១៩ ក្រោយរយៈពេល ៤០ថ្ងៃបិទទ្វារហាមពលរដ្ឋធ្វើដំណើរដើម្បី ទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។ នៅវេលាម៉ោង៩និង៣០នាទី ថ្ងៃទី ... Read More »
ដល់ក! តែ១ថ្ងៃសោះ, រុស្ស៊ីរកឃើញអ្នកឆ្លង COVID-19 ថ្មី ជាង១ម៉ឺននាក់
ទីក្រុងម៉ូស្គូ៖ អាជ្ញាធរសុខាភិបាលរុស្ស៊ី នៅថ្ងៃចន្ទ ទី០៤ ខែឧសភានេះ បានប្រកាសថា ក្នុងមួយថ្ងៃប៉ុណ្ណោះ អ្នកជំងឺ COVID-19 មានរហូតដល់១០,៥៨១នាក់ ដែលនាំឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសដែលមានផ្ទៃដីធំជាងគេបំផុត នៅលើសកលលោកមួយនេះកើនឡើងដល់១៤៥,២៦៨ករណី ។ របាយការណ៍ពីអាជ្ញាធរសុខាភិបាលរុស្ស៊ី ... Read More »
កីឡាករមានសិទ្ធិបដិសេធមិនប្រកួតបានដោយសារកូវីដ-១៩នៅលីកកំពូលអង់គ្លេស
អង់គ្លេស៖ជាការវិលត្រឡប់ប្រកួតឡើងវិញនៅលីកកំពូលអង់គ្លេសបានកំណត់ថា នឹងចាប់ផ្តើមនៅខែមិថុនាហើយក៏ដោយ ប៉ុន្តែយោងតាមការបញ្ជាក់ របស់ប្រធានក្លិបភាគច្រើនកីឡាករ អាចមានសិទ្ធិបដិសេធមិនព្រមប្រកួតបានតាម ការចង់បានរបស់គេគឺមិន មានការបង្ខិតបង្ខំឡើយប្រសិនបើពួកគេនៅតែបារម្ភអំពីជំងឺកូវីដ-១៩។ ក្នុងនោះក្លិបជាច្រើនរួម ទាំងតោខៀវChelseaផងកោះហៅកីឡាករបរទេស របស់ខ្លួនត្រឡប់មកវិញហើយដើម្បីចាប់ផ្តើមហ្វឹកហាត់ សាជាថ្មី។ ការប្រកួតដើម្បីបញ្ចប់ រដូវកាលនេះនឹងធ្វើឡើងដោយមិនមានទស្សនិកជនទស្សនា ប៉ុន្តែនឹងមានការចាក់ផ្សាយផ្ទាល់ដោយឥតគិតថ្លៃតាមបណ្តាទូរទស្សន៍ធំៗក្នុងប្រទេសអង់គ្លេស ។ ... Read More »
WHO៖ «COVID-19 នឹងនៅតែបន្តហានិភ័យខ្ពស់ រហូតទាល់តែយើងមានវ៉ាក់សាំង ដ៏មានប្រសិទ្ធភាព និងសុវត្ថិភាព»
ទីក្រុងហ្សឺណែវ៖ លោក Mike Ryan ជានាយកប្រតិបត្តិកម្មវិធីសង្រ្គោះបន្ទាន់ នៃអង្គការសុខភាពពិភពលោក (WHO) បានលើកឡើងនៅថ្ងៃចន្ទទី៤ ខែឧសភា ឆ្នាំ២០២០ថា ចំពោះCOVID-19 ប្រទេសខ្លះ នៅតែប្រឈមមុខនឹងហានិភ័យខ្ពស់ ហើយខ្លះទៀតមានលទ្ធភាពគ្រប់គ្រងស្ថានការណ៍ឡើងវិញ ដូចជាកូរ៉េខាងត្បូង ... Read More »
អតីតវីរបុរសហង្សក្រហម Alonso មានឈ្មោះក្នុងតំណែងជំនួយការគ្រូបង្វឹកនៅ Man City
វីរបុរសរបស់ក្លិបហង្សក្រហម Liverpool លោក Xabi Alonson ត្រូវបានគេជឿជាក់ថា កំពុងស្ថិតនៅក្នុងបញ្ជី សម្រាប់តំណែងជាជំនួយការគ្រូបង្វឹក របស់ក្លិបមេឃខៀវ Man City ។ នេះបើយោងតាមកាសែត The Sunsports ... Read More »
អតីតម្ចាស់ជើងឯកប្រណាំងកង់ Tour de France ព្រួយបារម្ភអំពីការប្រមូលផ្តុំហ្វូងមនុស្សក្នុងពេលប្រកួត
កីឡាករសញ្ជាតិអង់គ្លេស Chris Froome គិតថា ការប្រកួតប្រណាំងកង់កម្មវិធី Tour de France នៅប្រទេសបារាំងអាចធ្វើឡើងដោយគ្មានអ្នកទស្សនា ប៉ុន្តែមិនដឹងថាតើអ្នករៀបចំអាចបញ្ឈប់ហ្វូងមនុស្សយ៉ាងច្រើនពីការចូលរួមបានយ៉ាងដូចម្តេចនោះទេ។ ការប្រកួតប្រណាំងកង់កម្មវិធី Tour de France គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២៧ ... Read More »
COVID-19 ផ្ទុះឡើងវិញ នៅអាហ្វ្រិកខាងត្បូង គ្រាន់តែកាត់បន្ថយការរឹតត្បិតបានពីរថ្ងៃ
រដ្ឋធានីខេបថោន៖ បន្ទាប់ពីប្រទេសអាហ្វ្រិកខាងត្បូង បានការកាត់បន្ថយវិធានការរឹតត្បិត បានតែរយះពេលពីរថ្ងៃប៉ុណ្ណោះ ស្រាប់តែអាជ្ញាធរប្រកាសរកឃើញអ្នកឆ្លង COVID-19ថ្មី រហូតដល់ ចំនួន៤៤៧នាក់ក្នុងមួយថ្ងៃ ដែលនាំឲ្យចំនួនករណីឆ្លងសរុបកើនដល់ ៦,៧៨៣ករណី ។នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី០៤ខែឧសភា ឆ្នាំ២០២០។ ... Read More »
អាមេរិកនៅតែប្រកាសអះអាងថាកូវីដ១៩ ដែលសម្លាប់ពលរដ្ឋអាមេរិក ជិត៧ម៉ឺននាក់មានប្រភពមកពីវូហាន
អាមេរិក៖ បើទោះបីមានការអះអាងថា ពីស្ថានប័នអន្តរជាតិ ក្នុងនោះមានអង្គការសុខភាពពិភពលោក ថាវីរុសកូវីដ១៩ កើតចេញពីធម្មជាតិ មិនមែនចេញពីមន្ទីរពិសោធ របស់ចិនឡើយ។ កាលពីថ្ងៃទី៣ខែមេសារដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Mike Pompeo បានប្រកាសថាកូវីដ១៩ ចេញពីមន្ទីរពិសោធនៅវូហាន។ លោកបន្តទៀតថា៖ ... Read More »
Barcelona ត្រៀមលក់កីឡាករ៨រូបរដូវកាលក្រោយ
អេស្ប៉ាញ៖ កីឡាករចំនួន៨នាក់នឹងត្រូវក្លិប Barcelona ត្រៀមលក់ក្នុងរដូវក្ដៅនេះ ហើយខ្សែប្រយុទ្ធដែលទើបទិញមិនទាន់បានប៉ុន្មានផងគឺ Antoine Griezmann ដែលផ្ទេរពី Atletico Madrid កាលពីរដូវកាលមុនក្នុងតម្លៃ៨៩លានផោន អាចនឹងត្រូវលក់ចេញដែរ។ ចំណែកខ្សែប្រយុទ្ធ Demberle មិនសូវ បានលេងប៉ុន្មានទេ ... Read More »
ប្រេស៊ីល! រកឃើញករណីឆ្លងថ្មីៗជាង ៤ពាន់ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ខណៈអ្នកជំងឺស្លាប់ជាង៧ពាន់
រីយ៉ូដឺហ្សាណេរ៉ូ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៃប្រទេសប្រេស៊ីល កាលពីថ្ងៃអាទិត្យ (ពេលវេលានៅប្រេស៊ីល) បានឲ្យដឹងថា តួលេខសរុបនៃអ្នកឆ្លងជំងឺ COVID-19 ដែលខ្លួនទទួលបានចុងក្រោយនេះ គឺមានចំនួន ១០១,១៤៧ករណី បន្ទាប់ពីបានរកឃើញករណីឆ្លងថ្មីៗចំនួន ៤,៥៨៨ករណី បន្ថែមទៀតក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ដោយក្នុងនោះអ្នកជំងឺ ... Read More »
រកឃើញកម្មករក្នុងរោងចក្រកែច្នៃសាច់មួយ នៅរដ្ឋ Victoria នៃប្រទេសអូស្ត្រាលី ១៩នាក់ឆ្លង COVID-19
ទីក្រុងស៊ីដនី៖ ប្រធានរដ្ឋបាល នៃរដ្ឋវិចតូរៀ លោក ដានីញែល អាន់ឌ្រូ(Daniel Andrews) បានឱ្យដឹងនៅថ្ងៃចន្ទ ទី០៤ ខែឧសភាឆ្នាំ២០២០នេះថា ក្នុងចំណោមករណីឆ្លងCOVID-19 ថ្មី នៅក្នុងប្រទេសអូស្ត្រាលីចំនួន២២នាក់ ក្នុងនោះមាន១៩នាក់ ជាកម្មករនៅឯរោងចក្រកែច្នៃសាច់ ... Read More »
នាយរដ្ឋមន្ត្រីអង់គ្លេស យកឈ្មោះគ្រូពេទ្យ ព្យាបាលកូវីដ១៩ ឲ្យលោកដាក់ឈ្មោះកូនប្រុសរបស់ខ្លួន
ប្រទេសអង់គ្លេស៖នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris johnson បានប្រកាសនៅលើបណ្តាញសង្គមនូវរូបភាពកូនប្រុសរបស់លោក និងឈ្មោះកូនប្រុសសំណព្វចិត្ត។ សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី ៤ខែឧសភា បានផ្សាយថា នាយករដ្ឋមន្ត្រីអង់គ្លេសលោកBoris Johnson និងភរិយាមិនទាន់រៀបការរបស់លោក គឺលោកស្រី Carrie Symonds ... Read More »
នាយករដ្ឋមន្ត្រីសិង្ហបុរី សន្យាគាំពារកម្មករ និងបុគ្គលិកឲ្យល្អឡើងវិញក្រោយគ្រប់គ្រង Covid-19 បានប្រសើរ
សិង្ហបុរី៖ នៅក្នុងសុន្ទរកថាសម្រាប់ការងារប្រចាំខែឧសភា ឆ្នាំ២០២០នេះ លោក លី សៀនឡុង(Lee Hsien Loong) នាយករដ្ឋមន្ត្រីីសិង្ហបុរី បានប្រកាសពីលទ្ធភាព ក្នុងការបន្ធូរបន្ថយការរឹតត្បិតខ្លះ លើវិធានការការពារ និងទប់ស្កាត់វីរុស Covid-19 ដើម្បីជាផ្នែកមួយនៃការស្តារសេដ្ឋកិច្ចរបស់ប្រទេសឡើងវិញ ... Read More »
មូលហេតុបណ្តាលឲ្យមានការផ្ទុះអាវុធនៅព្រំដែន កូរ៉េទាំងពីរ
នៅសុខៗក៏មានការផ្ទុះអាវុធ នៅព្រំដែនកូរ៉េទាំង ខណៈដែលទំនាក់ទំនងប្រទេសទាំងពីរកំពុងតែល្អប្រសើរនោះ។ នៅពេលនេះបានដឹងពីមូលហេតុនៃការផ្ទុះអាវុធនោះឡើយ ជារឿងអចេតនាតែប៉ុណ្ណោះ។ សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង បានផ្សាយថា កន្លែងយាមនៅព្រំដែនកូរ៉េខាងត្បូងត្រូវគ្រាប់កាំភ្លើងបាញ់ចំពីកូរ៉េខាងជើង ដោយមិនដឹងពីមូលហេតុ ។ពេនោះកូរ៉េខាងត្បូងក៏បានបាញ់តបតវិញ។ ប៉ុន្តែនៅល្ងាចថ្ងៃទី៣ខែឧសភា មន្ត្រីកូរ៉េខាងត្បូង បានបញ្ជាក់ថា ការបាញ់នោះគឺជារឿងចៃដន្យ អចេតនាតែប៉ុណ្ណោះ។ ... Read More »
ធ្លាក់យន្ដហោះ នៅប្រទេសបូលីវី ផ្ដាច់ជីវិតពីឡុត២នាក់ និងពលរដ្ឋអេស្ប៉ាញ៤នាក់
ឡាប៉ាស៖ យ៉ាងហោចណាស់មនុស្ស៦នាក់ បានស្លាប់ ក្នុននោះមានពីឡុត២នាក់ និងពលរដ្ឋអេស្ប៉ាញ៤នាក់ ខណៈដែលយន្ដហោះខ្នាតតូចមួយគ្រឿងរបស់យោធា នៃប្រទេសបូលីវី បានធ្លាក់នៅក្បែរទីក្រុង Trinidad ជាទីដែលអ្នកដំណើរទាំង៤នាក់នោះ ត្រូវបានដឹកទៅកាន់អាកាសយានដ្ឋានទីក្រុង Santa Cruz ដើម្បីបន្តដំណើរត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ។ តាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារព័ត៌មាន ... Read More »
កូរ៉េខាងត្បូង៖ គ្មានការវះកាត់ណាមួយ សម្រាប់លោក គីម ជុងអ៊ុន ដូចដែលពាក្យចចាមអារ៉ាមលើកឡើងនោះទេ
សេអ៊ូល៖ យោងតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី០៣ ខែឧសភា ឆ្នាំ២០២០នេះ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីជាន់ខ្ពស់ម្នាក់ នៃវិមានប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានគូសបញ្ជាក់ដូច្នេះថា៖ «ពិតណាស់! មានសេចក្ដីរាយការណ៍ថាលោកប្រធានគីម បានទទួលការវះកាត់ ដោយផ្អែកលើសកម្មភាពដើររបស់លោក…យើងមាន ... Read More »
អូស្ត្រាលីជួយដល់និស្សិតបរទេស រងផលប៉ះពាល់ដោយកូវីដ១៩
អូស្រ្តាលី៖ មហាវិទ្យាល័យអូស្ត្រាលីបានអនុវត្តវិធីសាស្ត្រជួយដល់ ក្រុមនិស្សិតបរទេស ដែលរងផលប៉ះពាល់ដោយសារកូវីដ១៩នៅក្នុងប្រទេសនេះ។ តាមសារព័ត៌មាន VOV-Australia នៅថ្ងៃទី៣ខែឧសភា បានផ្សាយថា ក្រុមនិស្សិតបរទេស នៅក្នុងប្រទេសអូស្ត្រាលីបានជួយដល់សេដ្ឋកិច្ចប្រទេសនេះរហូតដល់ទៅ ៤០ពាន់លានដុល្លារ អូស្ត្រាលី ក្នុងមួយឆ្នាំៗ ។ ក្នុងពេលនេះក្រុមនិស្សិតបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយកូវីដ១៩ ។ដូច្នេះមហាវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ... Read More »
ស្ថានភាពកូវីដ-១៩ នៅថ្ងៃអាទិត្យ ទី៣ខែឧសភា ២០២០ ពិភពលោកនៅមិនទាន់ឆ្លងផុតដំណាក់កាលគ្រោះថ្នាក់បង្កឡើងដោយកូវីដ-១៩ នៅឡើយទេ
ស្ថានភាពកូវីដ-១៩ នៅថ្ងៃអាទិត្យ ទី៣ខែឧសភា ២០២០ ពិភពលោកនៅមិនទាន់ឆ្លងផុតដំណាក់កាលគ្រោះថ្នាក់បង្កឡើងដោយកូវីដ-១៩ នៅឡើយទេ ដោយប្រទេសជាច្រើនមានអ្នកឆ្លងកើនឡើងខ្ពស់ជាបន្តបន្ទាប់ក្នុងនោះមានប្រទេសរុស្ស៊ីជាដើម។ ទិន្នន័យចុងក្រោយបំផុតបានបញ្ជាក់ថា មនុស្សឆ្លងកូវីដ-១៩ មកទល់ពេលនេះ សរុប ៣ ៤៨៤ ១៧៦ នាក់ ... Read More »
សិស្សនៅខេត្ត Hangzhou ចិនត្រូវបានតម្រូវឲ្យពាក់មួក គម្លាត សុវត្ថិភាព ការពាររាលដាល COVID-19
ទោះប្រទេសចិនអះអាង ពីការគ្រប់ស្ថានភាព រាលដាល COVID-19 បានជោគជ័យ ស្ទើរទាំងស្រុងក៏ដោយ ក៏សាលា ជាច្រើន នៅទូទាំងប្រទេសបានដំណើរការ ឡើងវិញ ។ ក្នុងនោះនៅខេត្ត Hangzhouសិស្សក្មេងៗ នៅតាមសាលាបឋមសិក្សា ត្រូវបានតម្រូវឲ្យ ... Read More »