ប្រទេសថៃ៖ ផលិតផលកសិកម្ម ដូចជាបន្លែផ្លែឈើជាដើម មិនអាចរក្សាទុកបានយូរឡើយ ហើយដល់ពេលប្រមូលផលទៀត។ កសិករថៃពិបាករកទីផ្សារ ដោយសារតែការបិទប្រទេស និងការលក់ដូរមួយចំនួនធំត្រូវបានផ្អាកដោយសារតែកូវីដ -១៩។ ទាំងនោះហើយធ្វើឲ្យផលដំណាំទាំងឡាយរកទីផ្សារមិនបាន។ កសិករថៃក៏បានអំពាវនាវដល់រដ្ឋាភិបាលជួយធ្វើអន្តរាគមន៍ ដើម្បីកាត់បន្ថយការខាតបង់។ រដ្ឋាភិបាលក៏បានចាត់វិធានការ ដោយឲ្យកងទ័ពដើរប្រមូលទិញផលិតផលកសិកម្មរបស់ពលរដ្ឋ ជាការជួយសម្រាលបន្ទុក នូវការខាតបង់របស់ពួកគាត់ ... Read More »
ព័ត៌មានអន្តរជាតិ
ក្រោយស្ថានភាព COVID-19 បានថមថយខ្លាំង ទីក្រុងប៉េកាំង នឹងបន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើរនៅក្នុងតំបន់របស់ខ្លួន
ខេត្តហឺប៉ី៖ បន្ទាប់ពីស្ថានភាពជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស(COVID-19) បានថមថយយ៉ាងខ្លាំង ទីក្រុងធានជីន និងរដ្ឋធានីទីក្រុងប៉េកាំងដែលនៅភាគខាងជើងចិន នឹងបន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើរនៅក្នុងតំបន់របស់ខ្លួន ។ យ៉ាងណាក៏ដោយ ចិនក៏បានត្រៀមវិធានការផ្សេងទៀតផងដែរ ដើម្បីទប់ស្កាត់រលកឆ្លង COVID-19 លើកទីពីរ ។ តាមរយៈវិធានការកាត់បន្ថយការរឹតត្បិតនេះ ... Read More »
មនុស្ស៣៨នាក់ស្លាប់និង១០នាក់រងរបួសក្នុងគ្រោះអគ្គិភ័យឆេះឃ្លាំងនៅកូរ៉េខាងត្បូង
កូរ៉េខាងត្បូង ៖ បើតាមសារព័ត៌មាន CGTN របស់កូរ៉េខាងត្បូងចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះឲ្យដឹងថាមានមនុស្ស៣៨នាក់បានបាត់បង់ជីវិត និង១០នាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍អគ្គិភ័យឆេះឃ្លាំងមួយកន្លែងក្នុងទីក្រុងអ៊ីនឆ័ន កាលពីថ្ងៃពុធម្សិលមិញ។សោកនាដកម្មដ៏អាក្រក់នេះ បានកើតឡើងនៅម៉ោងប្រមាណ១ និង៣២នាទីរសៀលថ្ងៃពុធម្សិលមិញ (ម៉ោងក្នុងតំបន់)ខណៈក្រុមកម្មករមានចំនួន៧៨នាក់កំពុងធ្វើការនៅជាន់ក្រោមនៃឃ្លាំង ហើយភ្លើងបានឆាបឆេះរាលដាលពាសពេញអគារភ្លាមៗធ្វើឲ្យក្រុមសង្គ្រោះលំបាកក្នុងការចូលទៅជួយធ្វើអន្តរាគមន៍។ ក្រោយមក អគ្គិភ័យត្រូវបានពន្លត់ទាំងស្រុងនៅម៉ោងប្រហែល៦ ... Read More »
ទីប្រឹក្សាសុខាភិបាលរបស់លោកត្រាំលាលែងពីតំណែង
សារព័ត៌មាន Politico របស់អាមេរិក នៅថ្ងៃទី៣០ខែមេសា បានផ្សាយថា លោក Joe Groganទីប្រឹក្សាសុខាភិបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានលាលែងចេញពីតំណែង។ លោក Joe Grogan ជាទីប្រឹក្សា ស្តីពីគោលនយោបាយសុខាភិបាលរបស់លោកត្រាំ ... Read More »
ក្រោយលីកកំពូលរំសាយ ប្រធានាធិបតីបារាំងចង់ឱ្យលីកបាល់ទាត់ធំៗនៅអឺរ៉ុបរំសាយដែរ
ប្រធានាធិបតីបារាំង លោក Emmanuel Macron ចង់ឱ្យលីកបាល់ទាត់ធំៗនៅអឺរ៉ុប រំសាយចោលដូចលីកបារាំងដែរ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងមេរោគ Covid-19 ដែលកំពុងរាលដាលខ្លាំងជាងគេក្នុងប្រទេសនៅអឺរ៉ុប។ រដ្ឋាភិបាលបារាំងបានប្រកាសផ្អាកការប្រកួតកីឡាទាំងអស់រហូតដល់ខែកញ្ញា ឆ្នាំ២០២០។ ដោយសារតែមានការណែនាំបែបនេះហើយ ទើបបានជាលីកកំពូលបារាំង និងលីកលំដាប់ទី២ ... Read More »
កូវីដ-១៩អាចជះឥទ្ធិពលដល់វិស័យបាល់ទាត់អន្តរជាតិរយៈពេល២ ឬ៣ឆ្នាំទៅមុខ
សមាជិកគណៈកម្មាធិការប្រតិបត្តិរបស់យូហ្វា (UEFA)បាននិយាយថា វិបវត្តិជំងឺកូរ៉ូណា ឬ កូវីដ-១៩ អាចជះឥទ្ធិពលលើដំណើរការទាំងឡាយក្នុងវិស័យបាល់ទាត់អន្តរជាតិសម្រាប់រយៈ២ ឬ៣ឆ្នាំទៅមុខទៀត ។ លោក Lars-Christer Olsson ប្រធានសហព័ន្ធបាល់ទាត់អឺរ៉ុបបាននិយាយថា វានឹងជាករណី “រង់ចាំមើល” ដើម្បីវាយតម្លៃពីការរំខាននៃជំងឺរាតត្បាតកូវីដ-១៩រួមទាំងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកកាតាឆ្នាំ២០២២ ... Read More »
ពលករជាង១០០០លាននាក់លើពិភពលោកប្រឈមនឹងការបាត់បង់ចំណូលដោយសារ COVID-19
អន្តរជាតិ៖ក្នុងឧិកាសប្រារព្ធទិវាពលកម្មអន្តរជាតិលើកទី១៣៤នេះ(១ឧសភាឆ្នាំ២០២០) អង្គការពលកម្មអន្តរជាតិបានលើកឡើងពីផលប៉ះពាល់ ដល់កម្លាំងពលករលើពិភពលោអំពីវិធានការបិទទីក្រុង ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ នឹងធ្វើឲ្យអ្នកប្រកបការងារ នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រមាណជាង ១ពាន់លាននាក់ ដែលស្មើនឹងពាក់កណ្តាលនៃចំនួនអ្នកធ្វើការក្នុងពិភពលោក ប្រឈមនឹងការបាត់បង់ការងារប្រឈមនឹងការលំបាកនៃជីវភាពប្រចាំថ្ងៃ ។ អង្គការពលកម្មអន្តរជាតិបានបន្តថា ពលករពួកគេកំពុងមានជីវភាពលំបាករួចទៅហើយ ត្រូវមកប្រឈមនឹងការបាត់បង់មធ្យោបាយទាំងស្រុងបន្ថែមទៀត ដើម្បីចិញ្ចឹមជីវិត។ ... Read More »
Breaking News ៖ អាមេរិក មិនដឹងពីព័ត៌មានពាក់ព័ន្ធ មេដឹកនាំគីម ជុងអ៊ុនឡើយ
កូរ៉េខាងជើង៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Pompeo បានប្រកាសថា អាមេរិកមិនមានព័ត៌មានពាក់ព័ន្ធមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុននោះឡើយ ហើយអាមេរិកកំពុងតែតាមដានព័ត៌មានពាក់ព័ន្ធពីសុខភាពរបស់ មេដឹកនាំកូរ៉េខាងជើង។ នៅថ្ងៃទី៣០ខែមេសា ក្នុងសន្និសីទកាសែត លោក Mike Pompeo ... Read More »
អង្គការសហប្រជាជាតិ៖ ការបិទប្រទេស ស្ត្រី៧លាននាក់ អាចមានផ្ទៃពោះដោយគ្មានគម្រោង
អន្តរជាតិ៖ មូលនិធិប្រជាជន នៃអង្គការសហប្រជាជាតិ (UNFPA) បញ្ជាក់ក្នុងរបាយការណ៍នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ថា ការបិទប្រទេស ឬបម្រាមឲ្យប្រជាជនស្នាក់នៅផ្ទះ ដើម្បីទប់ស្កាត់ការរីកសាយភាយជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) អាចបណ្តាលឲ្យស្ត្រីប្រមាណជា ៧លាននាក់មានផ្ទៃពោះ។ បើទោះបីជាវាជាវិធានការល្អក្នុងការបង្ការកូរ៉ូណាវីរុសក៏ដោយ ... Read More »
Tottenham Hotspur វ៉ាដាច់ Man City ក្លាយជាក្លិបថ្លៃបំផុតនៅអង់គ្លេស
អង់គ្លេស៖ ក្លិបមាន់ខ្នាយមាស Tottenham Hotspur បាន សាងសង់កីឡាដ្ឋាន ថ្មីដែលមានតម្លៃដល់ ទៅជាង១ពាន់លាន ដុល្លារបាននិងការអភិវឌ្ឍក្រុមឲ្យមាន កម្រិតលេងខ្លាំងជាងមុនបានធ្វើឲ្យក្លិបមួយនេះមានតម្លៃថ្លៃជាងគេបំផុតនៅលីក កំពូលអង់គ្លេស។ អ្នកជំនាញរបស់សកលវិទ្យាល័យ Liverpool Management School បានរកឃើញថា ... Read More »
លោកត្រាំ បកស្រាយថាហេតុអ្វីបានជាអាមេរិក ឆ្លងកូវីដ១៩ ច្រើនជាងគេលើពិភពលោក?
សហរដ្ខអាមេរិក៖ នៅក្នុងសន្និសីទកាសែតនាពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានបកស្រាយពីមូលហេតុដែលអាមេរិកមានអ្នកឆ្លងកូវីដ-១៩ ដល់ទៅជាង១លាននាក់ គឺច្រើនជាងប្រទេសនានាទាំងអស់លើពិភពលោក ដូចជាអុីតាលី អេស្ប៉ាញ និងចិនជាដើម។ លោកត្រាំបានលើកឡើងថា កត្តាដែលអាមេរិកឆ្លងច្រើននោះគឺដោយសារតែ អាមេរិក មានសមត្ថភាពធ្វើតេស្តជាងបណ្តាប្រទេសទាំងអស់លើពិភពលោក។ ទាំងនោះហើយទើបអាមេរិករកឃើញអ្នកឆ្លងច្រើន។ ... Read More »
រដ្ឋធានីញូដេលី មាន អ្នកកាសែត ៣នាក់ឆ្លងជំងឺ COVID-19 ក្នុងចំណោម៥២៩នាក់
ប្រទេសឥណ្ឌា៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាយប់ថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០ នេះបានអោយដឹងថា៖ អ្នកកាសែត ៣នាក់ត្រូវបានរកឃើញថា បានឆ្លងជំងឺ COVID-19 នៅក្នុងចំណោមអ្នកកាសែតសរុប ៥២៩នាក់ ដែលត្រូវបានធ្វើតេស្ត ... Read More »
មន្ត្រីជាន់ខ្ពស់ម៉ាឡេស៊ីទាំង២នាក់ ល្មើសបម្រាមបង្ការ និងគ្រប់គ្រងជំងឺឆ្លងCOVID-19
ប្រទេសម៉ាឡេស៉ី៖ លោក Azmi Ghazali អនុរដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ីនិងលោក Razman Zakaria សមាជិកក្រុមប្រឹក្សាប្រតិបត្តិនៃរដ្ឋ Perak កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ត្រូវបានតុលាការរកឃើញមានទោសកំហុស ល្មើសបទបញ្ជាគ្រប់គ្រងការចល័ត (MCO) ... Read More »
នាយករដ្ឋមន្ត្រី ស្វាគមន៍កូនប្រុសដំបូង ក្រោយពីជាសះស្បើយពីកូវីដ ១៩
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson និងមិត្តស្រី នាង Carrie Symonds បានស្វាគមន៍សមាជិកថ្មី គឺកូនប្រុស ដំបូងគេបង្អស់។ នេះជារឿងល្អផ្ទួនៗគ្នា របស់នាយករដ្ឋមន្ត្រី Johnson ក្រោយពេលលោកជាសះប្សើយពីកូវីដ១៩ ... Read More »
រុស្ស៊ីមានអ្នកឆ្លងកូវីដ-១៩ថ្មីកើនឡើងដល់ជាង៥៨០០នាក់ ក្នុងរយៈពេល២៤ម៉ោង
ប្រទេសរុស្សុី៖ ក្នុងរយៈពេល ២៤ម៉ោងកន្លងមក រុស្ស៊ីមានចំនួនអ្នកឆ្លងកូវីដ-១៩ កើនឡើងដល់ទៅជាង ៥៨០០នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនជិត១សែននាក់ហើយ។ ចំនួនអ្នកឆ្លងថ្មីភាគច្រើននៅក្នុងទីក្រុងមូស្គូ ដោយមានដល់ទៅ២២២០នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងក្នុងទីក្រុងនេះសរុបជាង៥ម៉ឺននាក់ហើយ។ គណៈកម្មការទប់ស្កាត់ជំងឺឆ្លង កូវីដ-១៩ របស់រុស្ស៊ីបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងសរុបជិត ១សែននាក់នោះ ... Read More »
COVID-19 បានសម្លាប់ប្រជាជនអាមេរិក ច្រើនជាងចំនួនទាហានអាមេរិកដែលស្លាប់ក្នុងសង្គ្រាមវៀតណាមទៅទៀត
វ៉ាស៊ីនតោន៖ នៅរសៀលថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០ តាមការចេញផ្សាយដោយសារព័ត៌មាន CNBC បានបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅក្នុងសហរដ្ឋអាមេរិក បានកើនលើសចំនួនកងទ័ពអាមេរិកដែលបានពលីជីវិត កាលពីសម័យសង្រ្គាមវៀតណាមទៅទៀត ។ ប៉ុន្តែមន្ត្រីសុខាភិបាលសាធារណៈរបស់អាមេរិក ព្រមានថា ចំនួនអ្នកឆ្លងពិតប្រាកដ អាចមានច្រើនជាងនេះ ព្រោះការធ្វើតេស្តនៅមានកម្រិត ដោយសារខ្វះអ្នកជំនាញ និងឧបករណ៍។ យោងតាមមជ្ឈមណ្ឌលឯកសារជាតិអាមេរិក បញ្ជាក់ថា កងទ័ពអាមេរិកសរុប ៥៨,២២០នាក់ បានបាត់បង់ជីវិតនៅក្នុងសង្រ្គាមវៀតណាមដែលបានចាប់ផ្ដើមពីឆ្នាំ១៩៥៥ និងបញ្ចប់ទៅវិញនៅឆ្នាំ១៩៧៥ ។ ប៉ុន្តែគិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ជំងឺរាតត្បាតសកល COVID-19 បានផ្ដាច់ជីវិតប្រជាជនអាមេរិកច្រើនជាងចំនួនកងទ័ពអាមេរិក ដែលបានស្លាប់នៅក្នុងសង្រ្គាមវៀតណាមទៅទៀតចាប់តាំងពីជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះផ្ទុះឡើង នៅក្នុងសហរដ្ឋអាមេរិក ដំបូងកាលពីខែមករាមក ។ បច្ចុប្បន្នសហរដ្ឋអាមេរិកមានអ្នកស្លាប់ដោយសារ COVID-19 រហូតដល់ទៅ ៥៩,២៦៦នាក់ ក្នុងចំណោមករណីឆ្លងលើស ១លានករណីខណៈចំនួនអ្នកជាសះស្បើយឡើងវិញមានសរុប ១៤១,២៣៨នាក់។ នេះបើតាមគេហទំព័រ worldometers ។ តាមគម្រោងព្យាករណ៍របសសាកលវិទ្យាល័យរដ្ឋវ៉ាស៊ីនតោន បានបញ្ជាក់ថា ចំនួនអ្នកស្លាប់នៅសហរដ្ឋអាមេរិកដោយសារជំងឺ COVID-19 អាចនឹងកើនឡើងដល់លើស ៧៤,០០០នាក់នៅខែសីហា ឆ្នាំ២០២០ ហើយចំនួនអ្នកស្លាប់នឹងកើនឡើងច្រើនជាងនេះ ប្រសិនបើរដ្ឋនានារបស់សហរដ្ឋអាមេរិក បើកដំណើរការសេដ្ឋកិច្ចរបស់ខ្លួនឆាប់រហ័សពេក ។ សូមជម្រាបថា រដ្ឋញូវយ៉ក ដែលជាកន្លែងផ្ទុះជំងឺ COVID-19 ខ្លាំងក្លាមួយនៅអាមេរិក មានករណីឆ្លង ៣០ភាគរយ នៃករណី COVID-19 ទាំងអស់នៅអាមេរិក។ ខណៈរដ្ឋមួយចំនួនទៀត ក៏មានចំនួនច្រើនដែរ ដូចជារដ្ឋញូវជឺស៊ី រដ្ឋម៉ាសាឈូសេត រដ្ឋកាលីហ្វ័រនីញ៉ា និងរដ្ឋផេនស៊ីលវ៉ានីជាដើម ៕ ដោយ៖ស តារា Read More »
ប្រធានគណៈកម្មាធិការរៀបចំកីឡាអូឡាំពិកជប៉ុន ប្រកាសថាព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូ នឹងត្រូវលុបចោល ប្រសិនបើមិនអាចដំណើរបាន ដោយសារ COVID-19
ប្រទេសជប៉ុន៖ លោក Yoshiro Mori ប្រធានគណៈកម្មាធិការរៀបចំកីឡាអូឡាំពិកជប៉ុន បានប្រកាសនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះថា ព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ នឹងត្រូវលុបចោលតែម្តង ប្រសិនបើមិនអាចដំណើរបាននៅឆ្នាំ២០២១ទេនោះ ហើយគ្មានឡើយការពន្យារពេលជាលើកទីពីរ បើជំងឺ COVID-19 នៅតែមិនអាចគ្រប់គ្រងបានដល់ឆ្នាំក្រោយ ។ នៅក្នុងបទសម្ភាសន៍ជាមួយកាសែតជប៉ុន Nikkan Sports លោក Mori ត្រូវបានអ្នកសារព័ត៌មានសួរថា តើអូឡាំពិក ... Read More »
Breaking News ៖ ចឹងតើបានជាពលរដ្ឋអាមេរិកឆ្លងកូវីដ-១៩ ច្រើនជាងគេនៅលើពិភពលោក
អាមេរិក៖ ប្រធានគណៈកម្មការ ទប់ស្កាត់កូវីដ-១៩ គឺជាអនុប្រធានាធិបតីអាមេរិក Mike Pence បានទទួលរងការរិះគន់យ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋាន ក្នុងពេលមានអ្នកស្លាប់និងឆ្លងកូវីដ-១៩បន្តកើនឡើង។ ការថ្កោលទោសនេះគឺដោយសារតែ លោក Mike Pence ទៅសួរសុខទុក្ខអ្នកជំងឺនៅក្នុងមន្ទីរពេទ្យមួយមិនបានពាក់ម៉ាស់ការពារ ខណៈមនុស្សជុំវិញខ្លួនគាត់ពាក់ម៉ាស់ទាំងអស់។ បច្ចុប្បន្នមហាអំណាចអាមេរិកត្រូវបានកត់ត្រាថា ... Read More »
Breaking News ៖ កូរ៉េខាងជើងត្រៀមបញ្ជូនគណៈប្រតិភូសេដ្ឋកិច្ចទៅកាន់ចិនក្នុងពេលមានពាក្យចចាមអារ៉ាមពី សុខភាព គីម ជុងអ៊ុន
ប្រទេសកូរ៉េខាងជើង៖ កូរ៉េខាងជើងបានត្រៀមបញ្ជូនគណៈប្រតិភូសេដ្ឋកិច្ច ទៅកាន់ ប្រទេសចិនដើម្បីពិភាក្សាពីការបើកទ្វារដំណើរការសេដ្ឋកិច្ចឡើងវិញ ក្រោយពេលកូវីដ-១៩ ត្រូវគ្រប់គ្រងបានទាំងស្រុង។ សកម្មភាពខាងលើកើតឡើង ក្នុងពេលមានពាក្យចចាមអារ៉ាមស្តីពិសុខភាព របស់មេដឹកនាំ គីម ជុងអ៊ុន។ សារព័ត៌មាន រ៉យទ័រ បានផ្សាយថា គណៈប្រតិភូសេដ្ឋកិច្ច ... Read More »
អ៉ីតាលីឈរនៅលំដាប់ទី៣ ខណៈអ្នកឆ្លង COVID-19 បានកើនលើស ២០ម៉ឺនករណីហើយ
ប្រទេសអ៉ីតាលី៖ អាជ្ញាធរសុខាភិបាលអ៉ីតាលី បានធ្វើតេស្តរកឃើញករណីអ្នកផ្ទុក COVID-19 ថ្មីចំនួន ២០៩១ករណីថែមទៀត ខណៈអ្នកស្លាប់មានចំនួន ៣៨២នាក់ ។ ដោយករណីជំងឺរលាកសួតនេះ បង្កឡើងដោយកូរ៉ូណាវីរុស (COVID-19)នៅអ៊ីតាលី បានកើនលើស ២០ម៉ឺនករណីហើយបើគិតត្រឹមថ្ងៃទី២៨ ខែមេសា ... Read More »
ពិតជាអស្ចារ្យមែន! លោកយាយវ័យ ១០៧ឆ្នាំម្នាក់ នៅអេស្ប៉ាញ បានជាសះស្បើយពីជំងឺCOVID-19
ប្រទេសអេស្ប៉ាញ៖ លោកយាយម្នាក់ ដែលមានអាយុ១០៧ឆ្នាំ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ នៅអេស្ប៉ាញ បន្ទាប់ពីគាត់បានជាសះស្បើយពីជំងឺ COVID-19 ហើយអ្វីដែលអស្ចារ្យនោះ គឺជាលើកទីពីរហើយសម្រាប់គាត់ ដែលបានយកឈ្នះជំងឺរាលដាលជាសកល ខណៈដែលកាលពីគាត់មានអាយុ៧ឆ្នាំ គាត់ក៏ធ្លាប់ជាសះស្បើយពីជំងឺផ្តាសាយអេស្ប៉ាញ (Spanish Flu) ផងដែរ ... Read More »
ប្រធានវេជ្ជសាស្ត្រ FIFA មិនចង់ឲ្យមានការប្រកួតបន្តនៅរដូវកាលនេះឡើងវិញទេ
ប្រធានវេជ្ជសាស្ត្ររបស់ FIFA បានព្រមានប្រឆាំងនឹងការចាប់ផ្តើមឡើងវិញនូវការប្រកួតបាល់ទាត់បញ្ចប់រដូវកាលឆ្នាំ២០១៩-២០២០ទេ និងស្នើឱ្យស្ថាប័នគ្រប់គ្រងរៀបចំសម្រាប់សកម្មភាពនៅរដូវកាលក្រោយជំនួសវិញ។ លោក Michel D‘Hooghe ដែលជាប្រធានវេជ្ជសាស្ត្រ FIFA បាននិយាយថា “ក្នុងនាមជាវេជ្ជបណ្ឌិត ខ្ញុំមានការសង្ស័យអំពីការបន្តការប្រកួតក្នុងលីកចំពេលមានជំងឺកូវីដ-១៩កំពុងរាតត្បាតយ៉ាងខ្លាំងនៅអឺរ៉ុប“ ។ ប្រធានគណៈកម្មាធិការវេជ្ជសាស្រ្តរបស់ FIFA ... Read More »
ថៃពង្រឹងគុណភាពសិក្សា ចាប់ពីឆ្នាំ២០២០ ដល់២០២២ ដោយចំណាយប្រាក់បន្ថែមជាង១៥ពាន់លានដុល្លារ
ភ្នំពេញ៖ ការសិក្សា គឺជាមូលដ្ឋានគ្រឹះ ជួយឲ្យសង្គមជាតិ រីកចំរើន មានការយល់ដឹងបានខ្ពស់។ទាំងនោះហើយបានជាថៃសម្រេចចំណាយប្រាក់បន្ថែមដល់ទៅ៥០ ពាន់លានបាត (ប្រមាណ១៥ពាន់លានដុល្លារអាមេរិក)លើវិស័យអបរំ បង្កើនគុណ ភាពសិក្សាថ្នាក់បឋមនិងមធ្យមចន្លោះពីឆ្នាំ២០២០ដល់២០២២។ ការបង្កើនគុណភាពសិក្សារបស់រដ្ឋ ដោយសារតែមានគម្លាតរវាងសាលារដ្ឋ និងសាលាឯកជននៅក្នុងប្រទេសនេះ។ មូលនិធិទាំងនោះនឹងបង្កើនគុណភាពសិក្សាឲ្យបានល្អបំផុត។ រដ្ឋមន្រ្ដីក្រសួងអប់រំថៃ ... Read More »
ក្របខ័ណ្ឌ Premier League បង្កើនផែនការសម្រាប់រដូវកាលបន្ត
អង់គ្លេស៖ផែនការដើម្បីបន្តរដូវកាលនៃក្របខ័ណ្ឌបាល់ទាត់ Premier League នឹងកើតឡើងនៅសប្តាហ៍នេះក្នុងអ្វីដែលត្រូវបានគេដាក់ឈ្មោះថា “ការចាប់ផ្តើមគម្រោងឡើងវិញ” ។ ក្រុម Arsenal, Brighton និង West Ham បានបើកមូលដ្ឋានហ្វឹកហាត់របស់ខ្លួនដល់កីឡាករសម្រាប់ការងារផ្ទាល់ខ្លួនកាលពីថ្ងៃចន្ទរួចទៅហើយ ដើម្បីត្រៀមខ្លួនបន្តការប្រកួតនៅរដូវកាលនេះ។ ក្របខ័ណ្ឌកំពូលអង់គ្លេសមួយនេះសង្ឃឹមថា ... Read More »
Formula 1 គ្រោងចាប់ផ្តើមរដូវកាលថ្មីនៅប្រទេសអូទ្រីស
ប្រធានសហព័ន្ធប្រណាំងរថយន្តលំដាប់ពិភពលោក Formula 1 លោក Chase Carey មានប្រសាសន៍ថាលោកគ្រោងនឹងចាប់ផ្តើមរដូវកាលថ្មីនៅប្រទេសអូទ្រីស នាខែកក្កដាបន្ទាប់ពីប្រទេសបារាំងក្លាយជាប្រទេសចុងក្រោយដែលបានពន្យារពេលការប្រណាំងរបស់ខ្លួន។ អ្នករៀបចំកម្មវិធី French Grand Prix បាននិយាយកាលពីថ្ងៃចន្ទថា ការប្រណាំងរថយន្តនៅឯ Paul ... Read More »
ទឹកប្រាក់១៥០លានដុល្លាររបស់ FIFA គ្រោងជួយសម្រាប់មូលនិធិសង្គ្រោះដល់សមាជិកក្នុងវិបត្តិកូវីដ-១៩
គេហទំព័រឆៃណាឌៀលីបានផ្សាយថា គណៈកម្មាធិការជាតិនីមួយៗនឹងទទួលបានថវិកាចំនួន៥០០,០០០ដុល្លារដែលសហព័ន្ធបាល់ទាត់ពិភពលោក FIFA នឹងត្រូវប្រគល់ជូន នៅពេលបំពេញលក្ខន្តិកៈ ជាក់លាក់ ប៉ុន្តែនឹងបញ្ចេញថវិកាទាំងនោះ និងសិទ្ធិដែលនៅសល់ សម្រាប់ឆ្នាំ២០១៩ និង២០២០ ។ លោក Gianni Infantino ប្រធាន ... Read More »
អ្នកឆ្លងនិងស្លាប់ដោយកូវីដ-១៩ នៅបារាំងបន្តកើនឡើងខ្ពស់
បារាំងបានចាប់ផ្តើមបិទប្រទេសតាំងពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតពីវីរុសកូវីដ-១៩ ប៉ុន្តែចំនួនអ្នកឆ្លងនិងស្លាប់នៅតែបន្តកើនឡើងនៅក្នុងប្រទេសនេះ។ សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី២៨ខែមេសា បានផ្សាយថា បារាំងមានអ្នកឆ្លងកើនឡើងជាង២១៣ពាន់នាក់ និងស្លាប់ ជិត២៤ពាន់នាក់ហើយ។នាយករដ្ឋមន្ត្រីបារាំង លោក Edouard Philippe បានថ្លែងថា ... Read More »
លោក Vladimir Putin បានថ្លែងថា រុស្ស៊ីនឹង ប្រឈមមុខជាមួយដំណាក់កាលថ្មីដ៏អាក្រក់មួយ អំពីការរាតត្បាតវីរុសកូរ៉ូណា
ប្រទេសរុស្សុី ៖ ក្នុងស្ថានភាពទប់ស្កាត់ ការរីករាលដាល នៃជំងឺកូរ៉ូណាកូវីដ១៩ ដែលនឹងបន្តកើតជាថ្មី ប្រទេសរុស្ស៊ី នឹងពង្រីកគោលការណ៍ណែនាំការដាក់ខ្លួនអោយនៅដាច់ឡែក ដោយខ្លួនឯងរហូតដល់ថ្ងៃទី ១១ ខែឧសភា។ នេះបើយោងតាមប្រភពពី CNN បានផ្សាយនៅថ្ងៃទី២៨ មេសា ... Read More »
អាសូរណាស់ដល់ថ្នាក់ វេជ្ជបណ្ឌិតអាមេរិកម្នាក់សម្រេចចិត្តសម្លាប់ខ្លួនឯង ក្នុងនាមជាអ្នកប្រយុទ្ធជាមួយ COVID-19
អាមេរិក៖ ចំនួនអ្នកស្លាប់នៅសហរដ្ឋអាមេរិកដោយសារជំងឺ COVID-19 អាចកើនឡើងដល់ច្រើនជាង៧៤,០០០នាក់ នៅខែសីហា ឆ្នាំ២០២០។ នេះបើយោងតាមការព្យាករណ៍ទុកជាមុន របស់សាកលវិទ្យាល័យរដ្ឋវ៉ាស៊ីនតោន ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០។ ខណៈនេះដែរ ... Read More »
មិននៅស្ងៀមឡើយ ចិនប្រតិកម្មតបតសម្តីលោក ត្រាំ ទាមទារចិនសងសំណង ពាក់ព័ន្ធកូវីដ១៩
ការប្រឈមមុខតានតឹងរវាងមហាអំណាចសេដ្ឋកិច្ច ទី១ ទី២លើពិភពលោក កាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយការចោទប្រកាន់របស់អាមេរិក ទៅលើចិន នៅតែបន្តធ្វើឡើង។ ពេលថ្មីៗនេះ ប្រធានាធិបតីដូណាល់ត្រាំបានប្រកាសថា នឹងទាមទារចិនសងសំណងពីការខាតបង់សេដ្ឋកិច្ចបង្កឡើងដោយកូវីដ១៩។ មិនត្រឹមតែចិនប៉ុណ្ណោះទេ លោកត្រាំបានចោទប្រកាន់អង្គការសុខភាពពិភពលោក WHO ត្រូវតែទទួលខុសត្រូវចំពោះបរាជ័យក្នុងការទប់ស្កាត់កូវីដ១៩ រាល់ដាលនៅលើពិភពលោក។ ... Read More »