ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ក្លឹប RB Leipzig ទិញបានខ្សែប្រយុទ្ធកូរ៉េខាងត្បូង Hwang ដើម្បីជំនួសកន្លែង Timo Werner

ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូងបានរាយការណ៍ថា ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង Hwang Hee-chan របស់ក្រុម RB Salzburg នឹងចូលរួមជាមួយក្រុម RB Leipzig របស់លីគកំពូលអាល្លឺម៉ង់ Bundesliga ឆាប់ៗនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានស៊ីនហួរនៅព្រឹកថ្ងៃពុធនេះ។ ក្លឹប ... Read More »

លោក Pirlo ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុម Juventus U-23

អុីតាលី៖ ប្រព័ន្ធផ្សព្វផ្សាយអុីតាលីជាច្រើនបានរាយការណ៍ថា អតីតកីឡាកររបស់ក្លឹបសេះបង្កង់ Juventus លោក Andrea Pirlo នឹងវិលត្រឡប់មកកាន់ក្លឹបវិញក្នុងនាមជាគ្រូបង្វឹកក្រុម U-23 របស់ពួកគេក្នុងលីគលំដាប់ទី៣ អុីតាលីSerie C ។ បន្ទាប់ពីទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងរយៈពេល១០ឆ្នាំជាមួយក្លឹប AC Milan ... Read More »

Messi​ រកបានគ្រាប់បាល់ទី៧០០ក្នុងអាជីពរបស់ខ្លួន និងរកបាន៦៣០គ្រាប់ ក្នុងក្លឹប Barcelona

 កីឡាករ Lionel Messi បានរកគ្រាប់បាល់ទី៧០០ក្នុងអាជីពរបស់ខ្លួនជាមួយនឹងការពិន័យបាល់ប៉េណាល់ទីក្នុងការប្រកួតពានរង្វាន់ La Liga របស់ Barcelona ជាមួយ Atletico Madrid កាលពីថ្ងៃអង្គារ ក្នុងលទ្ធផល ២ទល់២។ នេះបើយោងតាម ... Read More »

តោះចង់ដឹងអត់? មានប្រទេសចំនួន១៤ ដែលសហភាពអឺរ៉ុប បានចាត់ទុកថាមានសុវត្ថិភាពពី COVID-19

អន្តរជាតិ៖ ចាប់ពីថ្ងៃទី០១ ខែកក្កដា ស្អែកនេះតទៅ សម្រាប់ប្រជាជនចំនួន១៤ ប្រទេស នឹងត្រូវអនុញ្ញាតឲ្យធ្វើដំណើរមកកាន់ បណ្ដាប្រទេសអឺរ៉ុបឡើងវិញ បន្ទាប់ពីសហភាពអឺរ៉ុបបានបញ្ចេញបញ្ជីឈ្មោះ របស់ប្រទេសទាំងនោះ ដែលត្រូវបានចាត់ទុកថាមានសុវត្ថិភាពពី COVID-19 ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន ... Read More »

អតីតនាយករដ្ឋមន្ដ្រីបារាំងលោកFrançois Fillon ត្រូវបា នផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំពីបទកិបកេងថវិកាសាធារណៈ

ទីក្រុងប៉ារីស៖ អតីតនាយករដ្ឋមន្រ្ដីបារាំងលោកFrançois Fillon ត្រូវបានរកឃើញថាមានពិរុទ្ធភាពហើយត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំនិងពិន័យជាប្រាក់ចំនួន៣៧៥០០០€និងការកាត់ទោសមិនមានសិទ្ធ១០ឆ្នាំជាអ្នកនយោបាយចំណែកភរិយារបស់គាត់លោកស្រីPenelope Fillon ក៏ត្រូវបានគេរកឃើញថាមានពិរុទ្ធភាពដូចគ្នាដែរក្នុងនាមជាអ្នកសមគំនិតហើយត្រូវបានផ្ដន្ទាទោសជាប់ពន្ធនាគាររយៈពេល៣ឆ្នាំពិន័យជាទឹកប្រាក់ចំនួន៣៧៥០០០€និងមិនមានសិទ្ធជាអ្នកនយោបាយរយៈពេល២ឆ្នាំ។ លោកFrançois Fillon ភរិយារបស់លោកនិងអតីតជំនួយការសភាលោក Marc Joulaud ត្រូវបានកាត់ទោសកាលពីថ្ងៃច័ន្ទទី២៩ខែមិថុនាពីបទកិបកេងថវិកាសាធារណៈនិងការលាក់បាំង។ ប្រធានតុលាការទីក្រុងប៉ារីសអ្នកស្រី Nathalie Gavarino ... Read More »

មេសកម្មជនគាំទ្រលិទ្ធិប្រជាធិបតេយ្យនៅហុងកុង ប្រកាសដកខ្លួនចេញពីសកម្មភាពនយោបាយ ព្រោះតែភាពភ័យខ្លាច

អន្តរជាតិ៖ លោក ចូសហ័រ វ៉ុង (Joshua Wong) ដែលជាសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏លេចធ្លោនៅហុងកុង បានបង្ហាញពីភាពភ័យខ្លាច និងបានប្រកាសដកខ្លួនចេញពីសកម្មភាពនយោបាយ ក្រោយពីច្បាប់ថ្មីនេះត្រូវបានអនុម័ត មិនបានប៉ុន្មានម៉ោងផង ។ ខណៈសភាប្រជាជនចិន នៅព្រឹកថ្ងៃអង្គារ ទី៣០ ... Read More »

អ្នកគ្រប់គ្រងវែបសាយ ប្រឆាំងបដិវត្តន៍អ៉ីរ៉ង់ ត្រូវតុលាការអ៉ីរ៉ង់សម្រេចផ្តន្ទាទោស “ប្រហារជីវិត”

អន្តរជាតិ៖ លោក រូហូលឡាហ៍ ហ្សាម (Ruhollah Zam) ជាអ្នកគ្រប់គ្រងវែបសាយ និង Channel តេឡេក្រាម (Telegram) ប្រឆាំងបដិវត្តន៍អ៉ីរ៉ង់ ត្រូវបានតុលាការអ៉ីរ៉ង់ សម្រេចផ្តន្ទាទោសប្រហារជីវិតហើយ។ បើតាមការចេញផ្សាយដោយ ... Read More »

នៅកាលៈទេសៈនេះចំពោះប្រជាពលរដ្ឋរុស្ស៊ីអឺរ៉ុបនៅមិនអនុញ្ញាតបើកច្រកព្រំដែនឱ្យចេញចូល

កាលពីថ្ងៃចន្ទទី២៩ខែមិថុនាឆ្នាំ២០២០រដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយនៅក្នុងបទសម្ភាសន៍មួយសម្រាប់សារព័ត៌មាន RT ថា បណ្តាប្រទេសនៅអឺរ៉ុបមិនបានគិតពិចារណាក្នុងការបើកច្រក ព្រំដែនរបស់ពួកគេសម្រាប់ប្រជាជនរុស្ស៊ីនៅឡើយទេ ដោយសារចំនួននៃអ្នកឆ្លងជំងឺកូវីដ-១៩ ។លោកបាននិយាយថា «អឺរ៉ុបកំពុងបើកដំណើរការជាថ្មីហើយ ប៉ុន្តែដោយពិចារណាទៅលើចំនួននៃអ្នកឆ្លងជំងឺនេះ ដែលក្នុងនោះប្រទេសរុស្ស៊ី ក៏ដូចជាសហរដ្ឋអាមេរិក ... Read More »

អ៉ីរ៉ង់! ចេញដីកាចាប់ខ្លួនលោក ដូណាល់ ត្រាំ ពីបទសម្លាប់ឧត្តមសេនីយ៍ Qassem Soleimani ហើយបានស្នើសុំឱ្យអង្គការ Interpol ជួយតាមចាប់ខ្លួន

អន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់សាធារណរដ្ឋអ៉ីស្លាម បានរាយការណ៍នៅថ្ងៃចន្ទ ទី២៩ ខែមិថុនានេះថា អ៉ីរ៉ង់បានចេញដីកាចាប់ខ្លួនលោក ដូណាល់ ត្រាំ ពីបទសម្លាប់ឧត្តមសេនីយ៍ Qassem Soleimani ហើយបានស្នើសុំឱ្យអង្គការ Interpol ជួយតាមចាប់ខ្លួនគាត់ទៀតផង ។ ... Read More »

អាជ្ញាធរ​អាកាសចរណ៍​វៀតណាម ប្រកាស​បញ្ឈរជើង​អ្នកបើកបរ​យន្តហោះ​ជនជាតិ​ប៉ា​គី​ស្ថាន​ទាំងអស់ ក្រោយរកឃើញ​ភាពមិនប្រក្រតី​

អន្តរជាតិ៖ ​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​វៀតណាម  (CAAV) នៅ​ថ្ងៃទី​២៩ខែមិថុនា​ម្សិលមិញនេះ បាន​បញ្ជា​ឲ្យ​ផ្អាក​ការងារ​របស់​អ្នកបើកបរ​យន្តហោះ​ ដែល​កំពុងធ្វើការ​ឲ្យ​អាកាសចរណ៍​វៀតណាម​ទាំងអស់ ដែល​កំពុង​បម្រើការ​ក្នុង​តាម​អាកាសចរណ៍​ក្នុងស្រុក​ ។ ក្រោយ​មានការ​ផ្ទុះឡើង​ក្ដីបារម្ភ​ពី​សុវត្ថិភាព​ផ្លូវអាកាស បន្ទាប់ពី​សមាគម​ដឹកជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ(IATA) រកឃើញ​ភាពមិនប្រក្រតី​ក្នុង​ការចេញ​អាជ្ញា​បណ្ណ​បើកបរ​យន្តហោះ​របស់​អា​កាស​ចរណ៍​ប៉ា​គី​ស្ថាន​អន្តរជាតិ​។ យោងតាមប្រធានអាជ្ញាធរ​អាកាសចរណ៍​វៀតណាម បាននិយាយថា ការដក​បញ្ឈរជើង​នេះ គឺជា​វិធានការ​ទប់ស្កាត់​របស់​ក្រុង​ហាណូយផងដែរ ... Read More »

អតីតមន្ត្រីជាន់ខ្ពស់តៃវ៉ាន់ ព្រមានថា តៃវ៉ាន់គួរតែបញ្ឈប់ការស្រមើស្រមៃថា សហរដ្ឋអាមេរិកនឹងចូលមកជួយធ្វើអន្តរាគមន៍ ក្នុងករណីតៃវ៉ាន់ផ្ទុះសង្គ្រាមជាមួយចិន

អន្តរជាតិ៖ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ សារព័ត៌មានSouth China Morning Post ដែលដកស្រង់សម្តី អតីតអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខកោះតៃវ៉ាន់ ដោយព្រមានថា៖តៃវ៉ាន់គួរតែបញ្ឈប់ការស្រមើស្រមៃថា សហរដ្ឋអាមេរិកនឹងចូលមកជួយធ្វើអន្តរាគមន៍ដោយផ្ទាល់ នៅក្នុងករណីមានការវាយប្រហារណាមួយពីចិនដីគោក ស្របពេលទីក្រុងប៉េកាំង ... Read More »

មហាសេដ្ឋី Bill Gates ព្រមានថាវីរុស Covid-19 នឹងផ្ទុះឡើង​ជាថ្មីនៅអាមេរិក នៅពេលចូលដល់ខែត្រជាក់

បីតាស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates កំពុងព្រមានថា សហរដ្ឋអាមេរិកនៅតែស្ថិតក្នុងសភាពលំបាកបំផុតនៅពេល​និយាយពីបញ្ហានៃវីរុស Covid-19។ ហើយគាត់ជឿជាក់ថាសហរដ្ឋអាមេរិកកំពុងដើរទៅរកការឆ្លងរីករាលដាលដ៏ធំមួយផ្សេងទៀតនេះ នៅក្នុងកម្មវិធី Global Town Hall របស់ CNN ... Read More »

ក្រុមហ៊ុនវេជ្ជសាស្ត្រឥណ្ឌា “បារ៉ាត់ បាយអូធិច ” ទទួលការអនុញ្ញាតឲ្យធ្វើតេស្តវ៉ាក់សាំង COVID-19 លើមនុស្ស

អន្តរជាតិ៖ យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី៣០ខែមិថុនា ឆ្នាំ២០២០នេះ បាននិយាយថា ក្រុមហ៊ុនវេជ្ជសាស្ត្រឥណ្ឌា បារ៉ាត់បាយអូធិច (Bharat Biotech) បានទទួលការអនុញ្ញាតក្នុងការចាប់ផ្ដើមតំណាក់កាលទី ១ និងទី ២ នៃការធ្វើតេស្ដវ៉ាក់សាំងCOVID-19 ... Read More »

ក្របខ័ណ្ឌអង់គ្លេស Premier League មានកីឡាករម្នាក់ទៀតឆ្លងកូវីដ-១៩ក្នុងការធ្វើតេស្តជុំសាកល្បងចុងក្រោយ

អង់គ្លេស៖ក្របខ័ណ្ឌអង់គ្លេស Premier League បានបញ្ជាក់ថា មានករណីឆ្លងវីរុសកូវីដ-១៩ម្នាក់នៅក្នុងការសាកល្បងចុងក្រោយរបស់ខ្លួន។ លីគកំពូលបានប្រកាសកាលពីថ្ងៃចន្ទថា កីឡាករនិងបុគ្គលិកក្លឹបសរុបចំនួន២.២៥០នាក់ត្រូវបានសាកល្បងធ្វើតេស្តនៅចន្លោះថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមិថុនាកន្លងទៅ។ នេះបើយោងតាមការចេញផ្សាយរបស់ Live Score នៅព្រឹកថ្ងៃអង្គារនេះ។ លទ្ធផលធ្វើតេស្តនេះមានន័យថា កីឡាករ ... Read More »

ក្លឹប Benevento កក់កៅអីឡើងទៅលេងក្របខ័ណ្ឌអុីតាលី Serie A

អុីតាលី៖ ក្លឹបកំពុងលេងនៅលីគទី២របស់ប្រទេសអុីតាលី Benevento ត្រូវបានកក់កៅអីឡើងទៅកាន់ក្របខ័ណ្ឌ Serie A ដោយ បន្ទាប់ពីពួកគេបានផ្តួលក្រុម Stabia ១-០ កាលពីថ្ងៃចន្ទ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃអង្គារនេះ។ ក្លឹប ... Read More »

កីឡាករក្លឹប Athletico Paranaense ៥នាក់ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

ប្រេសុីល៖ កីឡាករចំនួន៥នាក់មកពីលីគកំពូល Serie A របស់ប្រទេសប្រេស៊ីលគឺក្លឹប Athletico Paranaense ត្រូវបានគេរាយការណ៍ថា បានធ្វើតេស្តវិជ្ជមានរកឃើញជំងឺកូវីដ-១៩ ខណៈដែលប្រទេសដ៏ធំនៅតំបន់អាមេរិកខាងត្បូងមួយនេះកំពុងឈានមុខគេជាមួយនឹងគំរោងចាប់ផ្តើមប្រកួតបាល់ទាត់ឡើងវិញ។ ប្រភពព័ត៌មានពី Globo Esporte បានរាយការណ៍នៅថ្ងៃនេះថា អ្នកដែលឆ្លងជំងឺនេះរួមមានកីឡាករ៥នាក់និងសមាជិក៣ នាក់នៃបុគ្គលិក, ... Read More »

លោក Xavi កំពុងត្រៀមខ្លួនធ្វើជាគ្រូបង្វឹកដឹកនាំក្រុម Barcelona

លោក Xavi អតីតកីឡាករក្រុមអ្នកមានបុណ្យBarcelona បាននិយាយថា គាត់កំពុងរៀបចំយ៉ាងច្រើនដើម្បីធ្វើជាគ្រូបង្វឹកក្រុម Barcelona ជាទីដែលគាត់ធ្លាប់លេងនៅទីនោះ។ លោក Xavi ត្រូវបានផ្សារភ្ជាប់ជាមួយនឹងកន្លែងទំនេររបស់ក្លឹប Barcelona កាលពីដើមឆ្នាំនៅពេលដែលម្ចាស់ជើងឯក La Liga បានបណ្តេញលោក ... Read More »

Real Madrid ប្រជែងជាមួយ Manchester United ទិញកីឡាករ Sancho

ក្លឹបយក្សអឺរ៉ុបទាំង២គឺអធិរាជស Real Madrid នៅអេស្ប៉ាញ និងក្លឹបបិសាចក្រហម Manchester United ហាក់ដូចជាជំរើសដ៏ល្អបំផុតសំរាប់កីឡាករ Jadon Sancho ដែលនៅតែបន្តជាប់ទាក់ទងនឹងការផ្លាស់ប្តូរពីក្លឹប Borussia Dortmund ។ Sancho ... Read More »

អង្គការសុខភាពពិភពលោកបញ្ជូនក្រុមជំនាញទៅកាន់ប្រទេសចិន ស្រាវជ្រាវពីប្រភពកូវីដ-១៩

WHO៖ នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី ២៩ ខែមិថុនា អគ្គនាយក អង្គការសុខភាពពិភពលោក WHO លោក Tedros Ghebreyesusប្រកាសថា លោកនឹងបញ្ជូនក្រុមអ្នកឯកទេសស្រាវជ្រាវទៅកាន់ប្រទេសចិនដើម្បីស្រាវជ្រាវពីប្រភពនៃការឆ្លងកូវីដ-១៩ ។ លោក Tedros Ghebreyesus ... Read More »

ចិនផ្អាកផ្តល់ទិដ្ឋាការដល់ពលរដ្ឋអាមេរិកដែលជ្រៀតជ្រែកកិច្ចការហុងកុង​

នៅថ្ងៃទី​២៩ ខែមិថុនា ចិនបានប្រកាសផ្អាកផ្តល់ទិដ្ឋាការ​ដល់មន្ត្រី ពលរដ្ឋអាមេរិក​ដែលបានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន គឺហុងកុង​។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលហុងកុង​បានអនុវត្តច្បាប់សន្តិសុខថ្មីយ៉ាងពេញលេញ​។ សារព័ត៌មាន​​ China Daily ​បានផ្សាយថា ​«​ចិនបានសម្រេចកាត់បន្ថយការផ្តល់ទិដ្ឋាការ​ចំពោះបុគ្គល​ មន្ត្រីអាមេរិកដែលមានសកម្មភាព​មិនអាចទទួលយកបានពាក់ព័ន្ធនឹងកោះហុងកុង​»។ អ្នកនាំពាក្យក្រសួងការបរទេសចិន​បានបញ្ជាក់យ៉ាងច្បាស់ថា​ រាល់ការខិតខំរបស់អាមេរិក​ដើម្បីរារាំងច្បាប់សន្តិសុខថ្មីនៅហុងកុង ... Read More »

លោកពូទីនធ្វើតេស្តរកកូវីដ-​១៩ បីថ្ងៃម្តង

រុស្សុី៖ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ​-១៩ ប្រធានាធិបតីរុស្ស៊ី លោកពូទីន​ តែងតែធ្វើតេស្តជាប្រចាំ ស្វែងរកជំងឺកូវីដ-​១៩ ហើយលទ្ធផលគឺអវិជ្ជមានទាំងអស់​។ លោកពូទីន​បានធ្វើតេស្ត​៣ថ្ងៃម្តង​។ បណ្តាញព័ត៌មាន​Rossiya-1បានដកស្រង់សំដីប្រធានាធិបតីពូទីន បញ្ជាក់ថា​«​ជាធម្មតា ខ្ញុំធ្វើតេស្តេ ​៣ថ្ងៃម្តង​ហើយធ្វើជាប្រចាំ ហើយលទ្ធផលគឺអវិជ្ជមានទាំងអស់ ​»។ វាយតម្លៃ​ពីស្ថានភាពកូវីដ-​១៩ ដែលកំពុងតែកើតឡើង​ប្រធានាធិបតីពូទីន​បានបញ្ជាក់ថា«ពលរដ្ឋ​បានទម្លាប់រស់នៅជាមួយ​កូវីដ-១៩​ហើយស្ថានភាព​នឹងល្អប្រសើរឡើងវិញ​។ ... Read More »

វាយប្រហារយ៉ាងរន្ធត់ទៅលើទីតាំង ផ្សារភាគហ៊ុនរបស់ប៉ាគីស្ថាន

ប្រទេសប៉ាគីស្ថាន៖ខ្មាន់កាំភ្លើង​បានប្រើប្រាស់ គ្រាប់បែកនិងកាំភ្លើង​បាញ់ប្រហារទៅលើទីតាំងផ្សារភាគហ៊ុន​នៅក្នុងទីក្រុងការ៉ាជី ប្រទេស​ប៉ាគីស្ថាន នាថ្ងៃទី ២៩ ខែមិថុនានេះ។ នៅក្នុងការបាញ់ប្រហារនោះ មានមន្ត្រីប៉ូលិស​ម្នាក់ស្លាប់និងសន្តិសុខពីរនាក់រងរបួស។ សូមបញ្ជាក់ផងដែរថា អគារទីផ្សារមូលបត្រ​ដែលរងការវាយប្រហារនេះ គឺទទួលបានការយាមល្បាតយ៉ាងតឹងតែងបំផុត ដោយនៅទីនោះមានទីតាំងធនាគារឯកជនជាច្រើន​។​ ទីតាំងផ្សារហ៊ុន (មូលបត្រ)​នៅក្នុងទីក្រុងការ៉ាជី មានអាយុកាលយូរបំផុត ... Read More »

ក្រោយកូវីដកន្លងផុតទៅ ក្រុមហ៊ុន Vietjet នឹងឈរជើងយ៉ាងរឹងមាំ ដោយសារក្រុមហ៊ុនបានសម្រេចជោគជ័យលើគោលដៅ ដឹកអ្នកដំណើរ១០០លាននាក់

ភ្នំពេញ៖ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២0 – ក្រុមហ៊ុនម្ចាស់ភាគហ៊ុនរួមរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានរៀបចំកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំ ២០២០ របស់ខ្លួនដើម្បីពិនិត្យមើលសមិទ្ធិផលអាជីវកម្មរបស់ខ្លួនក្នុងឆ្នាំ ២០១៩ ហើយបានបោះឆ្នោតអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួច និងពិភាក្សាអំពីផែនការអភិវឌ្ឍន៍របស់ក្រុមហ៊ុនសម្រាប់ឆ្នាំ ២០២០។  ក្រុមប្រឹក្សាប្រតិបត្តិបានឲ្យដឹងថា ... Read More »

ក្រោយក្រុមហ៊ុនច្រើនជាង១៦០ ផ្អាកការផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុនFacebook ខាតលុយ៧២ពាន់លានដុល្លារ

អន្តរជាតិ៖ ដើម្បីទប់ស្កាត់ការរីកសាយ នៃសារស្អប់ខ្ពើម–រើសអើង ក្រុមហ៊ុនធំៗលំដាប់អន្តរជាតិរួមមានទាំង Coca-Cola, Starbucks, Unilever និង Verizon ជាដើម សុទ្ធតែបានរួមគ្នាផ្អាកការទិញ ពាណិជ្ជកម្មលើបណ្តាញសង្គមយក្ស Facebook ដោយសម្អាងថាFacebook ពុំបានខំប្រឹងគ្រប់គ្រាន់ក្នុងការចាត់វិធានការនេះ ... Read More »

មនុស្ស​៥៣​នាក់ ត្រូវបាន​ប៉ូលិស​ក្រុង​ហុងកុង​ឃុំខ្លួន ​ពីបទ​ជួបប្រជុំ​គ្នាខុសច្បាប់

អន្តរជាតិ៖ យ៉ាងហោចណាស់មនុស្ស​ ៥៣​នាក់ ត្រូវបាន​ប៉ូលិស​ក្រុង​ហុងកុង​ឃុំខ្លួន​ពីបទ​ជួបប្រជុំ​គ្នាខុសច្បាប់​ ខណៈដែលពលរដ្ឋហុងកុងបាន​ចេញមក​បាតុកម្ម​សារជាថ្មី នៅ​ថ្ងៃទី​២៨ ខែមិថុនាកន្លងទៅនេះ ដើម្បី​ប្រឆាំងនឹង​សេចក្តីស្នើច្បាប់​សន្តិសុខ​ជាតិ​ហុងកុង ។ សូមជម្រាបថា សេចក្តីស្នើច្បាប់​ដ៏​ចម្រូងចម្រាស់​របស់ទីក្រុងហុងកុង នឹងត្រូវ​គណៈអចិន្ត្រៃយ៍​សភា​ប្រជាជន​ចិន​អនុម័ត​នៅ​ថ្ងៃទី​៣០ ខែមិថុនា​នេះ ពោលគឺ​មុន​ថ្ងៃ​ខួប​អង់គ្លេស​ប្រគល់​ទឹកដី​ហុងកុង​ឲ្យ​មក​ចិន​វិញ នៅ​ថ្ងៃទី​១ ... Read More »

ក្រុមសមាជិកបក្សប្រឆាំងតៃវ៉ាន់ ចូលកាន់កាប់អគារសភា ដើម្បីធ្វើការតវ៉ាប្រឆាំងនឹង «ភាពផ្តាច់ការរបស់រដ្ឋាភិបាល»

អន្តរជាតិ៖ កាលពីយប់ថ្ងៃអាទិត្យទី២៨ ម្សិលមិញនេះ សមាជិកសភា មកពីគណបក្សប្រឆាំងដ៏ធំមួយរបស់កោះតៃវ៉ាន់ឈ្មោះ គួមីនតាង ឬហៅកាត់ថាKMT ប្រមាណជាង២០រូប បានចូលកាន់កាប់អគារក្រុមប្រឹក្សានីតិបញ្ញត្តិ(Legislative Yuan) ដើម្បីធ្វើការតវ៉ាប្រឆាំងនឹង «ភាពផ្តាច់ការរបស់រដ្ឋាភិបាល» និងការតែងតាំងជំនួយការរបស់ប្រធានាធិបតី ធ្វើជាអ្នកឃ្លាំមើលរដ្ឋាភិបាល។ បើតាមការចេញផ្សាយ ... Read More »

Pjanic ពិនិត្យសុខភាពរួចរាល់មុនពេលផ្លាស់ទៅ Barcelona

ខ្សែបម្រើសញ្ជាតិបូស្នៀ Miralem Pjanic របស់ក្រុមសេះបង្កង់ Juventus បានទទួលការពិនិត្យសុខភាពរួចរាល់នៅទីក្រុង Turin ប្រទេសអុីតាលីកាលពីថ្ងៃអាទិត្យមុនពេលផ្លាស់ទៅលេងនៅក្លឹប Barcelona ខណៈដែលខ្សែបម្រើសញ្ជាតិប្រេស៊ីល Arthur Melo របស់ក្រុម Barcelona បានត្រៀមចាកចេញទៅក្លឹប ... Read More »

កីឡាវាយតឺន្នីសអង់គ្លេសមានស្ថេរភាពផ្នែកហិរញ្ញវត្ថុបើទោះបីជាមានការលុបចោលកម្មវិធីប្រកួត Wimbledon​ ក៏ដោយ

សារព័ត៌មាន BBC បានផ្សាយនៅព្រឹកថ្ងៃចន្ទនេះថា នាយកប្រតិបត្តិសហព័ន្ធកីឡាវាយតឺន្នីសអង់គ្លេសលោក Richard Lewis មានប្រសាសន៍ថា ហិរញ្ញវត្ថុរបស់កីឡាវាយកូនបាល់(តឺន្នីស) របស់អង់គ្លេសនឹងមិនរងផលប៉ះពាល់ធ្ងន់ធ្ងរនោះទេដោយសារការលុបចោលនៃការប្រកួត Wimbledon ។ លោក Lewis បានបន្តថា “យើងនៅតែស្ថិតក្នុងស្ថានភាពល្អនៅឡើយ ... Read More »

ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup៖ ក្រុមបិសាចក្រហម Manchester United ប៉ះជាមួយក្រុមតោខៀវ Chelsea ខណៈកាំភ្លើងធំ Arsenal ប៉ះមេឃខៀវ Manchester City

ក្រុមបិសាចក្រហម Manchester United នឹងត្រូវជួបជាមួយក្រុមតោខៀវ Chelsea ហើយក្រុម Arsenal នឹងប្រកួតជាមួយក្រុមម្ចាស់ជើងឯក Manchester City នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ FA Cup ។ នេះបើយោងតាមការចេញផ្សាយរបស់ ... Read More »

Real Madrid ឡើងឈរកំពូលតារាងក្រោយឈ្នះ Espanyol ក្រៅទឹកដី

ក្រុមអធិរាជស Real Madrid ទទួលបាន៣ពិន្ទុឡើងឈរកំពូលតារាង La Liga បន្ទាប់ពីបានយកឈ្នះក្រុមបាតតារាង Espanyol ។ ខ្សែបម្រើ Casemiro បានរកគ្រាប់បាល់បញ្ចូលទី១គ្រាប់នៅនាទីទី៤៥ ធ្វើឲ្យលទ្ធផលឈ្នះក្រុមម្ចាស់ផ្ទះ១ទល់០។ សម្រាប់ការប្រកួតសប្តាហ៍ទី៣២របស់លីគកំពូលអេស្ប៉ាញកាលពីរាត្រីម្សិលមិញក្រុមអធិរាជស Real ... Read More »