ភ្នំពេញ៖ យោងតាមសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា សូមថ្វាយបង្គំ ព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ បងប្អូនជនរួមជាតិជាទីស្នេហា ជារៀងរាល់ឆ្នាំ ... Read More »
ព័ត៌មានជាតិ
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីចែកចាយជួញដូរគ្រឿងញៀនខុសច្បាប់
ខេត្តស្វាយរៀង៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ធករណីចែកចាយជួញដូរគ្រឿងញៀនខុសច្បាប់។ យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា ជនសង្ស័យមានឈ្មោះព្រំ រតនា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរសញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិដូងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀងនិងឈ្មោះព្រុំ ខ្នា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិដូង ... Read More »
សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួម «មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨»នាព្រឹកនេះ!
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួម ... Read More »
ផ្ទុះតង់ស្យុងម៉ាសុីនសម្ងួត បង្កជាអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ ផ្អេីលដល់សមត្ថកិច្ចជំនាញចុះអន្តរាគមន៍បាញ់ទឹកពន្លត់
ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងយ៉ាងសន្ធោសន្ធៅ ដែលផ្ដេីមពីការផ្ទុះតង់ស្យុងម៉ាសុីនសម្ងួត កាលពីវេលាម៉ោង១៩និង២០នាទីយប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្ទះលេខផ្ទះ៤៨៤ ផ្លូវ១៨MC ភូមិព្រែកទាល់ ក្រុមទី៦ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ... Read More »
រថយន្តស៊េរីទំនើបបើកបុករថយន្តព្រូសពេញទំហឹងវិលប្រាំជុំរងការខូចខាតយ៉ាងដំណំ តែសំណាងល្អអ្នកបើកបររងរបួសស្រាល
ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តឡង់គ្រីស័របុកជាមួយថយន្តតូយ៉ូតាព្រូសពេញទំហឹងបណ្តាលអោយរងការខូចខាតទាំងសងខាងយ៉ាងដំណំ តែសំណាងល្អអ្នកបើកបររងរបួសស្រាល។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២៣នៅចំណុចភ្លើងស្តុប២៤ម៉ោងផ្លូវភ្នំពេញហាណូយកែងនឹងផ្លូវឧកញ៉ាម៉ុងរិទ្ធីក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមការបញ្ជាក់ពីបុរសម្នាក់ដែលជាអ្នកបើកបររថយន្តតូយ៉ូតាព្រូសបានអោយដឹងថា នៅមុនពេលកើតហេតុរូបគាត់បានបើករថយន្ត១គ្រឿងម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2A-2994 ដោយបើកបរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តស៊េរីទំនើប១គ្រឿងម៉ាកឡង់គ្រីស័រ ពណ៌សពាក់ស្លាកកម្ពុជាMDL7889 បើកបរដោយបុរសជនជាតិចិននិងអ្នករួមដំណើរ4-5នាក់បើកមកពីជើងទៅត្បូងមកបុករថយន្តរបស់គាត់ពេញទំហឹងធ្វើអោយរថយន្តវិល៤ទៅ៥ជុំឡើងវង្វេងស្មារតី ... Read More »
ទីស្តីការគណៈរដ្ឋមន្រ្តី ចេញសេចក្តីប្រកាសព័ត៌មាន លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី
ភ្នំពេញ ៖ ទីស្តីការគណៈរដ្ឋមន្រ្តី ចេញសេចក្តីប្រកាសព័ត៌មាន លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ កិច្ចប្រជុំបានធ្វើឡើងតាំងពីវេលាម៉ោងប្រមាណ៨ព្រឹក រហូតដល់វេលា ... Read More »
ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជូញដូរនិងប្រេីប្រាស់គ្រឿងញៀន
ខេត្តតាកែវ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនជាប់ពាក់ព័ន្ធករណីប្រេីប្រាស់និងជូញដូរគ្រឿងញៀន។ ការឃាត់ខ្លូននេះបានធ្វេីឡេីងកាលពីវេលាម៉ោង១៦និង ៣០នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅភូមិសំរ៉ង ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។ សមត្ថកិច្ចបានឱ្យដឹងថា ដោយមានបទបញ្ជារយ៉ាងមើងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ... Read More »
យុវជនម្នាក់ជិះម៉ូតូបុកជាមួយរថយន្តនៅផ្លូវព្រៃស បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម
ភ្នំពេញ ៖ យុវជនម្នាក់បានជិះម៉ូតូលឿនជ្រុលទៅបុកក្បាលរថយន្តដែលកំពុងបត់ឆ្លងផ្លូវ បណ្ដាលឱ្យដួលបោកក្បាលនិងបង្គោលភ្លេីងស្លាប់ភ្លាមៗ កាលពីរសៀលថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៣ នៅនៅចំណុចមុខអនុវិទ្យាល័យព្រៃវែង ផ្លូវព្រៃស ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ... Read More »
ករណីយុវជន០១ក្រុម មានជម្លោះជាមួយលោកអធិការរងនគរបាលខណ្ឌច្បារអំពៅមួយរូប ត្រូវបានកោះហៅឱ្យចូលខ្លួនបំភ្លឺ នឹងសុំទោសទទួលកំហុសជាសាធារណៈ
ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះថា ករណីយុវជន០១ក្រុម មានជម្លោះជាមួយលោកអធិការរងនគរបាលខណ្ឌច្បារអំពៅម្នាក់ ក្នុងហាងផឹកស៊ីមួយកន្លែងកាលពីពេលថ្មីៗនេះ ត្រូវបានអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ កោះហៅឱ្យចូលខ្លួនបំភ្លឺ នឹងសុំទោសទទួលកំហុសជាសាធារណៈ។ ជាក់ស្ដែងក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ... Read More »
រថយន្តធុនធំសណ្តោងរុឺម៉កបែកកង់មុខរេចង្កូតទៅបុកអ្នកជិះម៉ូតូបណ្តាលឱ្យស្លាប់ម្តាយនិងកូនប្រុសរបួសធ្ងន់
ខេត្តបន្ទាយមានជ័យ៖ ស្ត្រីម្នាក់បានស្លាប់ រីឯកូនម្នាក់ទៀតរងរបួសធ្ងន់ ដោយសាររថយន្តធុនធំសណ្តោងរុឺម៉កដឹកថៃលឿបែកកង់មុខហើយរេចង្កូតទៅបុកជនរងគ្រោះកំពុងជិះម៉ូតូបណ្តាលឱ្យស្លាប់ម្តាយ និងរបួសកូនប្រុសធ្ងន់នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣តាមផ្លូវជាតិលេខ៥ស្ថិតក្នុងភូមិសាលាក្រហម ឃុំសំរោង ស្រុកអូរជ្រៅ ។ សមត្ថកិច្ចប្រាប់ថា៖ នៅមុនពេលកើតហេតុគេឃើញស្ត្រីម្នាក់បានជិះម៉ូតូហុងដាឌ្រីមពាក់ផ្លាកលេខបន្ទាយមានជ័យ1Z-6300 ... Read More »
លោក ហ៊ុយ វណ្ណៈ ផ្តល់បទពិសោធន៍ និងការទទួលខុសត្រូវ លើវិស័យព័ត៌មាន អំពី «សុជីវធម៌ & ក្រមសីលធម៌» សម្រាប់អ្នកធ្វើការក្នុងទម្រង់ផ្សព្វផ្សាយជាសាធារណៈ
ភ្នំពេញ ៖ អ្នកសារព័ត៌មានអាជីព ប្រកបដោយវិជ្ជាជីវៈ សីលធម៌ វិជ្ជាជីវៈ បទពិសោធន៍ ពហុជំនាញ គួបផ្សំសមត្ថភាព ចំណេះដឹង ជាមូលដ្ឋានសរសេរដោយគ្រឹះរឹងមាំ ទាំងអក្សរសិល្ប៍ , លោក ហ៊ុយ ... Read More »
សម្រង់ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូកីឡា កីឡាករ កីឡាការិនីកម្ពុជា ទៅចូលរួមការប្រកួតកីឡាអាស៊ីលើកទី១៩ នៅទីក្រុងហាន់ចូវ សាធារណរដ្ឋប្រជាមានិតចិន
ភ្នំពេញ ៖ សម្រង់ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូកីឡា កីឡាករ កីឡាការិនីកម្ពុជា ទៅចូលរួមការប្រកួតកីឡាអាស៊ីលើកទី១៩ នៅទីក្រុងហាន់ចូវ សាធារណរដ្ឋប្រជាមានិតចិន នៅវិមានសន្តិភាព នារសៀលថ្ងៃពុធ ... Read More »
សមត្ថកិច្ចចម្រុះ បន្តសហការចះុអនុវត្តត្រួតពិនិត្យចល័តបង្ការទប់ស្កាត់ និងបង្ក្រាបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្រ្ត
ខេត្តបាត់ដំបង៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តបាត់ដំបង នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបន្តសហការចះុអនុវត្តត្រួតពិនិត្យចល័តបង្ការទប់ស្កាត់ និងបង្ក្រាបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្រ្ត ដើម្បីទប់ស្កាត់ការចរាចរគ្រឿងញៀនឆ្លងដែន។ ជាក់ស្ដែងសមត្ថកិច្ចបានរកឃើញអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀនចំនួន ០៥នាក់ ជាអ្នកបេីកបររថយន្ត ០២នាក់ និងអ្នកបើកបរម៉ូតូ ... Read More »
ឃាតកលាក់មុខ! បន្តសម្លាប់មនុស្សពីរនាក់ និង២៧នាក់ទៀតរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២០ កញ្ញា!
ភ្នំពេញ៖ សូមគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បណ្តាលឱ្យមនុស្សស្លាប់ ២នាក់ របួសធ្ងន់ ៥នាក់ និងស្រាល ២២នាក់ ។ ជាក់ស្ដែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ ... Read More »
សមត្ថកិច្ចចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកមោងឫស្សី និងដុតបំផ្លាញវត្ថុតាងចោលនឹងកន្លែង
ខេត្តបាត់ដំបង៖ ដោយអនុវត្តតាមបទបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដឹកនាំដោយលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានចុះបង្រ្កាបបទល្មើ ... Read More »
គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ខណៈមនុស្សចំនួន ១១០នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀនចំនួន ៤៤ករណីទូទាំងប្រទេសថ្ងៃទី២០ កញ្ញា!
ភ្នំពេញ៖ ជនសង្ស័យចំនួន ១១០នាក់ (ស្រី ៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៤៤ករណី ទូទាំងប្រទេសនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ។ ដូច្នេះសូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ... Read More »
មនុស្សចំនួន ៦នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសនេសាទខុសច្បាប់នៅស្រុកកងមាស ចំនួន៨ករណី
ខេត្តកំពង់ចាម៖ លោក អ៊ុក ណារិន នាយខណ្ឌជលផលកំពង់ចាម បានឱ្យដឹងនៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះថា៖ ក្រុុមអ្នកនេសាទខុសច្បាប់សរុបចំនួន ៦នាក់ត្រូវកម្លាំងជំនាញជលផលកំពង់ចាម ឃាត់ខ្លួន និងដកហូតវត្ថុតាងជាឧបករណ៍នេសាទខុសច្បាប់នៅស្រុកកងមាស មានចំនួន៨ករណី។ លោកនាយខណ្ឌជលផលរូបនេះ បានបន្តថា ... Read More »
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមការពារព្រៃឈើ និងបន្តដាំដើមឈើ ដើម្បីកម្ពុជាក្លាយជាប្រទេសមួយ ពោរពេញទៅដោយបរិស្ថានបៃតង មានខ្យល់បរិសុទ្ធ និងបរិយាកាសល្អ
ខេត្តកំពង់ស្ពឺ ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋរួមគ្នាថែរក្សការពារព្រៃឈើ និងបន្តចូលរួមដាំកូនឈើគ្រប់ប្រភេទ នៅលើដីទំនេរ តាមទីអារាម ភូមិដ្ឋាន និងទីកន្លែងផ្សេងៗទៀត ឱ្យបានកាន់តែច្រើន តាមលទ្ធភាពដែលអាចដាំបាន ... Read More »
រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺជារាជរដ្ឋាភិបាលកំណែទម្រង់និងគាំពារប្រជាពលរដ្ឋ
ភ្នំពេញ ៖ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺជារាជរដ្ឋាភិបាលកំណែទម្រង់និងគាំពារប្រជាពលរដ្ឋ ។ នេះជាការលើកឡើង ដោយ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី២០ ខែកញ្ញា ... Read More »
កម្ពុជា! មានអ្នកកំពុងជាប់ឃុំជាង ៤ម៉ឺននាក់ គិតមកទល់ពេលបច្ចុប្បន្ន
ភ្នំពេញ៖ បើតាមការបង្ហើបឱ្យដឹងពីលោក ឈន សាណាត ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ គិតមកទល់ពេលបច្ចុប្បន្ន កម្ពុជាមានអ្នកកំពុងជាប់ឃុំចំនួន ៤,១៣១៨នាក់។ ការថ្លែងបែបនេះរបស់លោក ឈន សាណាត នាឱកាសនៅក្នុងកិច្ចប្រជុំ ស្ដីពីការងារគ្រប់គ្រងមណ្ឌលអប់រំកែប្រែ ... Read More »
ស្ត្រីម្នាក់មានជំងឺប្រចាំកាយដួលស្លាប់ក្នុងបន្ទប់ទឹក
ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវបានប្តីរបស់ខ្លួនប្រទះឃេីញដេកស្លាប់ក្នុងបន្ទប់ទឹកបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅបន្ទប់ជួលលេខ២១ ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះឈ្មោះ សាន ស្រីមុំ ភេទស្រីអាយុ៣៥ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ២១ ភូមិអង្គ សង្កាត់ចោមចៅទី៣ ... Read More »
សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន
ភ្នំពេញ៖ នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១១:៣០នាទីថ្ងៃត្រង់ កម្លាំងប៉ុស្តិ៍នគរបាលស្វាយប៉ាក សហការជាមួយកម្លាំងជំនាញខណ្ឌ បានឃាត់ខ្លួនជាក់ស្តែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចសំណង់មិនរៀបរយ ផ្លូវលំ ក្រុម៤ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ... Read More »
ក្រសួងកសិកម្មអំពាវនាវម្ចាស់ចម្ការ និងសហគមន៍ ដូងក្រអូប និងអ្នកវេចខ្ចប់ដូងក្រអូប មកដាក់ពាក្យស្នើសុំចុះបញ្ជី ដើម្បីអាចនាំចេញទៅទីផ្សារចិន
ភ្នំពេញ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានអំពាវនាវដល់ម្ចាស់ចំការដូងក្រអូបដាក់ពាក្យស្នើសុំចូលបញ្ជីដើម្បីអាចនាំផ្លែដូងទៅកាន់ទីផ្សារប្រទេសចិន។ ការអំពាវនាវនេះបន្ទាប់ពីកម្ពុជា-ចិនសម្រេចបានពិធីសារពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន នៅថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ២០២៣នេះ ។ តាមរយៈអ្នកនាំពាក្យ ការអំពាវនាវរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបានធ្វើឡើងបន្ទាប់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងអគ្គរដ្ឋបាលគយចិន ... Read More »
អាវុធហត្ថខណ្ឌដង្កោ ចាប់ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ
ភ្នំពេញ ៖ ជនសង្ស័យចំនួន០៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោ ធ្វេីការចាប់ឃាត់ខ្លួនជាបន្តបន្ទាប់នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ ពាក់ព័ន្ធករណីប៉ុនប៉ងលួច បន្ទាប់ពីកម្លាំងជំនាញបានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ឈុម ចន្ធលក្ខណ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរនិស្សិត ... Read More »
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងឡានដឹកកម្មកររោងចក្រនឹងឡានប្រភេទគ្រួសារកាមរីហើមបណ្តាលឱ្យមនុស្សជាង១០នាក់រងរបួស
ខេត្តកំពង់ស្ពឺ៖ គ្រោះថ្នាក់ចរាចរណ៍រវាងឡានដឹកកម្មកររោងចក្រនឹងឡានប្រភេទគ្រួសារកាមរីហើមបានបុកគ្នាពេញទំហឹង រហូតដល់ក្រឡាប់រថយន្តដឹកកម្មករ បណ្តាលឲ្យមនុស្សប្រុសស្រីរបួសជាង១០ នាក់ ក្នុងនោះមានស្ត្រីម្នាក់មានផ្ទៃពោះទៀតផង។ ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥១ ... Read More »
ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩៖ គ្មានអ្នកឆ្លងថ្មី , អ្នកជាសះស្បើយ ០១នាក់ និងគ្មានអ្នកជំងឺស្លាប់
ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី គ្មានអ្នកឆ្លងថ្មី , ឣ្នកជាសះស្បើយ ០១នាក់ ខណៈអ្នកជំងឺស្លាប់គ្មាន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនាំគ្នាអនុវត្តវិធានការ បីកុំបីការពារទាំងអស់គ្នា ។ សូមជម្រាបថា ... Read More »
អធិការរងខណ្ឌព្រែកព្នៅម្នាក់ធ្លាក់ពីលើអគារ the skyline នៃជាន់ទី៣៧ ដាច់សាកសពជាពីរកំណាត់ ខណៈព្យាយាមរត់គេចពីសមត្ថកិច្ចបង្រ្កាបគ្រឿងញៀន
ភ្នំពេញ៖ អធិការរងខណ្ឌព្រែកព្នៅម្នាក់ សង្ស័យកំពុងជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់នៅក្នុងបន្ទប់ជាន់ទី៣៧ នៃអគារស្កាយឡាញ ត្រូវបានកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្ក្រាបរហូតដល់ជនរងគ្រោះដែលជាជនសង្ស័យបានព្យាយាមតោងបង្អួច ដើម្បីរត់គេចខ្លួនពីកម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនធ្វើឱ្យរបូតដៃធ្លាក់មកខាងក្រោមស្លាប់ភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុចអគារ the ... Read More »
កម្មករសំណង់ម្នាក់ត្រូវខ្សែភ្លើងឆក់ស្លាប់ហើយសពត្រូវបានដឹកចេញ សមត្ថកិច្ចកំពុងស្រាវជ្រាវ
ខេត្តបន្ទាយមានជ័យ៖ អធិការក្រុងប៉ោយប៉ែតលោកសៅ សារឿន នៅព្រឹកថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២៣នេះបានមានប្រសាសន៍ថា ចំពោះករណីសពកម្មករសំណង់ម្នាក់ដែលត្រូវខ្សែភ្លើងឆក់ស្លាប់ហើយដឹកសពចេញពីការដ្ឋានសំណង់ដោយគ្មានសមត្ថកិច្ចធ្វើកំណត់ហេតុឬការធ្វើកោសល្យវិច័យរបស់មន្ត្រីជំនាញនោះ ខាងកម្លាំងនគរបាលក្រុងបានសហការជាមួយមន្ត្រីជំនាញកំពុងតែចុះស្រាវជ្រាវ។ តាមការសាកសួរកម្មករសំណង់ម្នាក់មានឈ្មោះ ហ៊ុក សារឿន ភេទប្រុសអាយុ៣៧ឆ្នាំ ដែលធ្វើការជាមួយសពរងគ្រោះបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ស្រឿន ... Read More »
លោក ទីវ សុភា ចូលរួមអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក
ខេត្តស្វាយរៀង៖ លោក ទីវ សុភា ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តស្វាយរៀង នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ត្រី នៃមន្ទីរ និងព្រះសង្ឃចំនួន២៤៦វត្ត ព្រមទាំងប្រជាពុទ្ធបរិស័ទ សិស្សានុសិស្ស ... Read More »
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដឹកនាំវាយស្គរជ័យយ៉ាងលាន់រំពង រួមជាមួយការច្រៀងចម្រៀងបទពង្សាវតាខ្មែរ ដើម្បីអបអរសាទរទិវាជាប្រវត្តិសាស្ត្រសម្រាប់ជាតិ និងប្រជាជនកម្ពុជាទាំងមូល
ភ្នំពេញ ៖ នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមជាមួយឥស្សរជនជាន់ខ្ពស់ ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច