ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានបង្ហើបឱ្យដឹងនាព្រឹកថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំថោះ ចត្វាស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នេះថា កាលពីម្សិលមិញក្រុមគ្រូពេទ្យ មន្ត្រីនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាន ... Read More »
ព័ត៌មានជាតិ
រដ្ឋសភានឹងប្រជុំពេញអង្គថ្ងៃទី១៧ខែកញ្ញានេះលើសេចក្តីព្រាង ច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ចនិងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា ដើម្បីអនុម័តបញ្ចូលសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងអធិការកិច្ច និងសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ... Read More »
ក្រសួងយុត្តិធម៌បានធ្វើការអភិវឌ្ឍសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ដើម្បីផ្តល់នូវសេវាឆាប់រហ័ស និងភាព ងាយស្រួលជូនដល់សាធារណជន
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងយុត្តិធម៌ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា : ក្រសួងយុត្តិធម៌មានកិត្តិយសសូមជម្រាបជូន សាធារណជនទាំងអស់មេត្តាជ្រាបថា កន្លងមកនេះ ក្រសួងយុត្តិធម៌បានធ្វើការអភិវឌ្ឍសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ដើម្បីផ្តល់នូវសេវាឆាប់រហ័ស និងភាព ... Read More »
ស្ត្រីវ័យ៤៤ឆ្នាំ កាប់សម្លាប់ប្តីអាយុ៧០ ដ៏ឃោរឃៅបំផុតនោះ ពេលសមត្ថកិច្ចសួរចម្លើយ និយាយបំពានទាំងស្រុងមកលើប្តី !
ភ្នំពេញ ៖ កាលពី១សប្តាហ៍មុន ប្រពន្ធបានកាប់សម្លាប់ប្តីនៅក្នុងបន្ទប់ដេកក្នុងផ្ទះ ក្រោយពីប្តីមកពីចូលរួមខួបកំណើតគេ ស្រវឹងដេកលង់លក់មិនដឹងខ្លួន រួចហើយស្ត្រីជាឃាតកបានទៅសារភាពនៅស្នងការដ្ឋាននគរបាលខេត្តនៅវេលាម៉ោងប្រហែល៣ជិតភ្លឺឈានចូលថ្ងៃទី៥ខែកញ្ញាឆ្នាំ២០២៣នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។ ប៉ុន្តែពេលដែលសមត្ថកិច្ចមន្ត្រីនគរបាលយុត្តិធម៌ ធ្វើកំណត់ហេតុស្តាប់ចម្លើយ ឃាតក ដៃឆៅរូបនេះ ផ្តល់ចម្លើយទាំងបំពានមកលើប្តី ដែលស្លាប់ទៅនោះ ... Read More »
បញ្ជូនខ្លួនបុរសសកម្មខាងឆក់ត្រីដែលប្រជាពលរដ្ឋផ្តល់រហស្សនាមថា កំពូលឆក់ត្រីឥតល្ហែទៅពន្ធនាគារខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ជនសកម្មខាងនេសាទឆក់ត្រីឈ្មោះ ម៉ុក រ៉ុក អាយុ៣២ឆ្នាំ រស់នៅភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ដែលប្រជាពលរដ្ឋផ្តល់រហស្សនាមថា កំពូលឆក់ត្រីឥតល្ហែនោះត្រូវបានបញ្ជូនខ្លួនទៅពន្ធនាគារខេត្តហើយ។ តាមច្បាប់ស្ដីពីជលផល ជននេះអាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលពី ... Read More »
ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩៖ គ្មានអ្នកឆ្លងថ្មី , គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកជំងឺស្លាប់
ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី គ្មានអ្នកឆ្លងថ្មី , គ្មានឣ្នកជាសះស្បើយ ខណៈអ្នកជំងឺស្លាប់គ្មាន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនាំគ្នាអនុវត្តវិធានការ បីកុំបីការពារទាំងអស់គ្នា ។ សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ... Read More »
តម្លៃប្រេងឥន្ធនៈនៅកម្ពុជា៖ សាំងធម្មតា និងម៉ាស៊ូត(តម្លៃដដែល)សាំង ត្រូវលក់តម្លៃ៤,៦០០រៀល ខណៈម៉ាស៊ូតលក់៤,៧៥០រៀលក្នុង១លីត្រ ចាប់ពីថ្ងៃទី១១-២០ ខែកញ្ញានេះ!
ភ្នំពេញ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃចន្ទទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ សាំង(តម្លៃដដែល)ខណៈប្រេងម៉ាស៊ូត (តម្លៃដដែល)។ ដូច្នេះ ... Read More »
សមត្ថកិច្ចចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកសង្កែនិងដុតបំផ្លាញវត្ថុតាងចោលនៅនឹងកន្លែង
ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងនគរបាលចម្រុះបានបន្តចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្ត្រស្រុកសង្កែ និងដុតបំផ្លាញវត្ថុតាងចោលនៅនឹងកន្លែង ក្រោយពីធ្វេីការបង្រ្កាបនិងដកហូតវត្ថុតាងបទល្មើសជាក់ស្ដែង។ ប្រភពដដែលបន្តថា កម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ដឹកនាំដោយលោកវរសេនីយ៍ទោ យុត ... Read More »
កម្លាំងនៃអធិការដ្ឋាននគរបាលក្រុង-ស្រុក បន្តចុះផ្សព្វផ្សាយអំពីគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីបង្ការ និងកាត់បន្ថយបទល្មើសតាមមូលដ្ឋាន
ខេត្តកំពង់ឆ្នាំង៖ ដោយអនុវត្តតាមការណែនាំ និងបទបញ្ជាលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះនឹងជាតិពុល បានសហការជាមួយការិយាល័យចរាចរណ៍ និងកងកម្លាំងតាមបណ្ដាអធិការដ្ឋាននគរបាលក្រុងស្រុកទាំង៨ និងក្រុមចម្រុះខេត្ត នៅយប់ថ្ងៃអាទិត្យទី១០ ខែកញ្ញា ឆ្នាំ២០២៣ បានចុះល្បាតត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលយប់ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្ត ... Read More »
ថ្មីទៀតហើយ! លោក ឡេង វណ្ណា អគ្គនាយកក្រុមហ៊ុន Riich me ត្រូវប្រជាពលរដ្ឋជាង៣០នាក់ ប្ដឹងទៅតុលាការក្រោយម្នាក់ៗចាញ់បោកប្រាក់រាប់ម៉ឺនដុល្លារ សរុបទឹកប្រាក់ជាង ១លានដុល្លារ
ភ្នំពេញ៖ រឿងថ្មីទៀតហើយ! ខណៈបុគ្គលម្នាក់ដែលគេស្គាល់ថាជាលោកបណ្ឌិតគ្រូជោគជ័យ គឺលោក ឡេង វណ្ណា អគ្គនាយកក្រុមហ៊ុន” រិចមី(Riich me)” កំពុងរងការចោទប្រកាន់ជុំវិញករណីឆបោកប្រាក់ប្រជាពលរដ្ឋដែលជាម្ចាស់ដេប៉ូលក់គ្រឿងភេសជ្ជៈប្រមាណជាង ៣០នាក់ បានធ្វើការបញ្ជាទិញភេសជ្ជៈតាមរយៈក្រុមហ៊ុន”រិចមី” តាមរយៈទូរស័ព្ទដៃ ដោយប្រើអេប (app) ... Read More »
ក្រសួងធនធានទឹក ចេញ សេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣
ភ្នំពេញ ៖ បើយោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជាក់ថា : ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣) ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប ... Read More »
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការធ្វើបទបង្ហាញអំពីរចនាសម្ព័ន្ធ និងតួនាទីរបស់អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការធ្វើបទបង្ហាញអំពីរចនាសម្ព័ន្ធ និងតួនាទីរបស់អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុ នៅទីស្តីការក្រសួង។ ... Read More »
ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស
ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារត្រូវបាននគរបាលស្រុកស្អាងធ្វើការឃាត់ខ្លួន ករណីហិង្សាមានស្ថានទម្ងន់ទោស បន្ទាប់ពីជនសង្ស័យខាងលើនេះបានយកដំបងឫស្សីវ៉ៃទៅលើបុរសម្នាក់បណ្ដាលអោយរងរបួស រួចបន្តវាយម៉ូតូជនរងគ្រោះបន្ថែមទៀតធ្វើឱ្យខូចខាតយ៉ាងដំណំ។ ករណីនេះបានកើតឡើងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៨ និង៥០នាទី នៅចំណុចផ្លូវលេខ១២១០ ស្ថិតនៅភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។ ... Read More »
យុវជនដែលរកឃើញថាមានផ្ទុកសារធាតុញៀននៅក្នុងខ្លួនចំនួន១៥នាក់ត្រូវរៀបចំបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងអនុវត្តតាមច្បាប់
ខេត្តបាត់ដំបង៖ នៅថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៣នេះសមត្ថកិច្ចនគរបាលផែនការងារប្រឆាំគ្រឿងញៀនរៀបចំឯកសារ បញ្ជូនយុវជនចំនួន ១៥នាក់ដែលបានឃាត់ខ្លួនកាលពីរាត្រីថ្ងៃទី ១០ ខែកញ្ញាឆ្នាំ ២០២៣ ទៅកាន់សាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសកំហុស ទៅតាមផ្លូវច្បាប់ហើយ នេះបើយោងតាមរបាយការណ៍របស់ការិយាល័យនគរបាលប្រឆាំង គ្រឿងញៀនដែលបានចុះហត្ថលេខារួចហើយកាលពីថ្ងៃម្សិលមិញទី១០ ខែកញ្ញាឆ្នាំ២០២៣។ ចំណាត់ការដ៏ក្តៅគគុកនេះធ្វើឡើងក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ... Read More »
នគរបាលខេត្តតាកែវឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលបាញ់ចម្ពាមកៅស៊ូ លើរថយន្តអ្នកដំណើរ នៅខាងមុខផ្សារអង្គតាសោម ស្រុកត្រាំកក់
ខេត្តតាកែវ ៖ ឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការងនិងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានប្រាប់អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃចន្ទ ទី១១ ខែ កញ្ញា ឆ្នាំ២០២៣ នេះថា កាលពីយប់វេលាម៉ោង០០ ... Read More »
ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦៥នាក់ ក្នុងបទល្មើសគ្រឿងញៀនចំនួន ២២ករណីទូទាំងប្រទេសថ្ងៃទី១០ កញ្ញាម្សិលមិញនេះ!
ភ្នំពេញ៖ ជនសង្ស័យចំនួន ៦៥នាក់ (ស្រី ៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២២ករណី ទូទាំងប្រទេសកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញ ។ ដូច្នេះសូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ... Read More »
មនុស្សស្លាប់ ២នាក់ និងរងរបួស ១៤នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១០ កញ្ញាម្សិលមិញ!
ភ្នំពេញ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញនេះ បណ្តាលឱ្យមនុស្សស្លាប់ ២នាក់ របួសធ្ងន់ ៩នាក់ និងស្រាល ៥នាក់ ។ ជាក់ស្ដែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ ... Read More »
អាណោចអាធ័មណាស់! ប្ដីស្លាប់ ប្រពន្ធរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំងព្រឹកនៅលេីផ្លូវបេតុងព្រៃស
ភ្នំពេញ ៖ បុរសម្នាក់បានដួលបោកក្បាលស្លាប់ភ្លាមៗ រីឯស្ត្រីជាប្រពន្ធបានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នាចេញពីផ្ទះទៅធ្វើការក៏ទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតបណ្តាលឱ្យដួលកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវព្រៃស ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ... Read More »
នគរបាលជំនាញស្រុកមោងឫស្សីបង្រ្កាបករណីគ្រឿងញៀន១យប់ចំនួន០២ករណីឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់អនុវត្តតាមច្បាប់
ខេត្តបាត់ដំបង៖ យោងតាមសមត្ថកិច្ចរបស់នគរបាលស្រុកមោងឫស្សីកាលពីយប់ថ្ងៃសៅរ៍៩រោចខែស្រាពណ៍ឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ៩ ខែ កញ្ញាឆ្នាំ ២០២៣ វេលាម៉ោង២០និង៤៥នាទី ស្ថិតនៅចំណុចក្រុមទី០១ភូមិតាតុក២ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ... Read More »
នគរបាលស្រុកភ្នំព្រឹកឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀនម្នាក់ក្នុងបទល្មេីសជាក់ស្តែងអនុវត្តតាមនីតិវិធីច្បាប់
ខេត្តបាត់ដ៏បង ៖ នគរបាលជំនាញស្រុកភ្នំព្រឹកបានចុះបង្ក្រាបមុខសញ្ញាគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យម្នាក់នៅថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២៣វេលាម៉ោង៤និង៣០នាទីល្ងាចនេះនៅចំណុច ភូមិគ្រួសក្រហម ឃុំ អូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង អនុវត្តតាម យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក សុខ ... Read More »
លោក ពុយ គា បរិយាយកិច្ចប្រជុំកំពូលពាក់ព័ន្ធរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី៤-៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី ដែលមានមេដឹកនាំចូលរួមមិនតិចជាង២០ប្រទេស
ភ្នំពេញ ៖ នៅយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បាន សំណេរ រឿងក្រៅឆាក អំពី កិច្ចប្រជុំកំពូលពាក់ព័ន្ធរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី៤-៧ ខែកញ្ញា ... Read More »
ទីបំផុត! មេប៉ុស្ដិ៍ស្រុកស្ទោង ធ្លាប់ប្លន់ទូមាស ត្រូវបណ្ដេញចេញពីក្របខ័ណ្ឌហើយ ខណៈអធិការស្រុក ត្រូវដកឱ្យបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តបណ្ដោះអាសន្ន
ខេត្តកំពង់ធំ៖ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានថ្លែងឱ្យដឹងនៅល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣នេះថា៖ «ក្រោយទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់យ៉ាងម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីព្រឹកមិញនេះ បានបញ្ជាទៅកាន់ ... Read More »
កងរាជអាវុធហត្ថខេត្ត បញ្ជូនជនជាតិថៃម្នាក់ ទៅសាលាដំបូងខេត្តចាត់ការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា
ខេត្តបន្ទាយមានជ័យ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យជាជនជាតិថៃម្នាក់ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងអំពើលួចទៅសាលាដំបូងខេត្តហើយ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីចាត់ការតាមនីតិវិធី ។ សមត្ថកិច្ចប្រាប់ថាៈ ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក ... Read More »
មានជនខិលខូចបានយកឈ្មោះស្នងការនគរបាល ខេត្តកណ្តាល និងរូបថតខ្ញុំទៅបង្កើត Telegram ដើម្បីសុំខ្ចីលុយអ្នកដទៃ
ភ្នំពេញ ៖ ព្រហើនពេកហើយ ! និងសម្បូរណាស់ ជនទុច្ចរិត បង្កើតប្រព័ន្ធ Telegram ដាក់រូបថ្នាក់ដឹកនាំ ដើម្បីបន្លំ យកទៅប្រើប្រាស់ បោកប្រាស់ ខ្ចីប្រាក់ អ្នកដទៃ ថ្នាក់ដឹកនាំ ... Read More »
ឃាត់ខ្លួនយុវតី២នាក់ក្នុងចំណោម៧នាក់ដែលបានប្រើ ហិង្សាវ៉ៃទាត់ធាក់លើយុវតីម្នាក់បណ្ដាលឱ្យរងរបួសធ្ងន់ នៅមុខក្លឹប ហ្គោលឡាញ
ភ្នំពេញ៖ យុវតីជេីងខ្លាំង០២រូបក្នុងចំណោមបក្ខពួក៧នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីហិង្សា។ ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញនឹងមានការដឹកនាំបញ្ជាផ្ទាល់ពីលោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ កំលាំងផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌសែនសុខបានធ្វេីការស្រាវជ្រាវបង្រ្កាបករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស នៅត្រង់ចំណុចមុខក្លឹបហ្កោលឡាញ ផ្លូវ១៩៨៦សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ... Read More »
បញ្ជូនជនសង្ស័យជនជាតិថៃប្រុសស្រី០៣នាក់ទៅសាលាដំបូងខេត្តពាក់ព័ន្ធជួញដូរសារធាតុញៀនខុសច្បាប់
ខេត្តបន្ទាយមានជ័យ៖ នគរបាលជំនាញការិយាល័យប្រឆាំងគ្រឿងញៀនបញ្ជូនខ្លួនជនសង្ស័យជាជនជាតិថៃចំនួន០៣នាក់ ស្រី០១នាក់ពាក់ព័ន្ធករណីជួញដូរនូវសារធាតុញៀនខុសច្បាប់ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីនៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ។ លោកធិន ស៊ិនដេត ស្នងការរង ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា៖ដើម្បីអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ... Read More »
ព្រះសង្ឃ៣៣អង្គនិមន្តសូត្រមន្តបណ្តេញឧបទ្រប់ចង្រៃកុំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍លើផ្លូវវាងក្រុងខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ ផ្លូវបំបែកជា៤ ផ្លូវខ្វែងទិស ចំណុចផ្លូវវាងក្រុង តាមផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអូរកណ្ដោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ច្រើនតែកើតឡើងនូវគ្រោះថ្នាក់ចរាចរណ៍ បង្កឱ្យរបួសនិងស្លាប់ជាញឹកញាប់នោះ ហើយប្រជាពលរដ្ឋមានជំនឿថា ជាចំណុចជើងកបខ្លាំង ។ ... Read More »
មួយយប់សមត្ថកិច្ចប្រមូលក្រុមក្មេងៗបង្កអនាធិបតេយ្យក្នុងមូលដ្ឋានចំនួន៤៦នាក់នាំខ្លួនមកសម្រាកសាកសួរនៅបរិវេណស្នងការដ្ឋាន ហេីយក្នុងនោះមាន១៥នាក់ផ្ទុកសារធាតុញៀនក្នុងខ្លួនទៀតផង
ខេត្តបាត់ដំបង៖ យុវជនប្រុសស្រីចំនួន៤៦នាក់ត្រូវបានសមត្ថកិច្ចនគរបាលនាំមកសម្រាកពេញ១រាត្រីនៅស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង បន្ទាប់ពីក្រុម ទីទុយរាត្រីចរ ប្រមូលផ្តុំគ្នា ជាក្រុមយាត្រាយ៉ាងអនាធិបតេយ្យ ពពាក់ពពូននៅក្នុងក្រុងបាត់ដំបង។ ប្រតិបត្តិការដ៏កក្រើករាត្រីនេះធ្វេីឡេីងក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បន្ទាប់ពីលោកបានចេញបញ្ជាយ៉ាងម៉ុឹងម៉ាត់កាលពីថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២៣កន្លងទៅនេះនិង ដោយមានការសម្រប សម្រួលលេីនីតិវិធីពីពលោកកែវ ... Read More »
ចំពោះរាល់លិខិតស្នើសុំ ឬ ឯកសារផ្សេងៗ និងអង្គភាពនានា ចំណុះក្រសួង មហាផ្ទៃ ត្រូវបញ្ជូនមក នាយកដ្ឋានរដ្ឋបាលសរុប ចំណុះអគ្គនាយកដ្ឋានធនធានមនុស្ស
ភ្នំពេញ ៖ ចំពោះរាល់លិខិតស្នើសុំ ឬ ឯកសារផ្សេងៗ និងអង្គភាពនានា ចំណុះក្រសួង មហាផ្ទៃ ត្រូវបញ្ជូនមក នាយកដ្ឋានរដ្ឋបាលសរុប ចំណុះអគ្គនាយកដ្ឋានធនធានមនុស្ស ។ នេះបើយោងតាម សេចក្តីជូនដំណឹង របស់អគ្គនាយកដា្ឋនធនធានមនុស្ស ... Read More »
បង្រ្កាបបទល្មេីសនេសាទ រឹបអូសឧបករណ៍ខុសច្បាប់ជាច្រើន
ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តបាត់ដំបងបានអោយអង្គភាពយើងដឹងនៅរសៀលថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២៣នេះថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅចំណុចបោកអណ្តើកនិងចំណុចអូរជ្រៅស្ថិតក្នុងភូមិព្រៃចាស់ ឃុំព្រៃចាស ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលជាលទ្ធផលសមត្ថកិច្ចរឹបអូសនិងកាប់បំផ្លាញចោលនូវសាច់មងប្រវែង៨០០ម៉ែត្រ បង្គោលឈេីប្រេីប្រាស់ជាឧបករណ៍ល្មេីសចំនួន២៨០ដើម ឡុកចាប់ត្រីចំនួន៤ឡុក និងលែងត្រីចូលទៅក្នុងបឹងធម្មជាតិវិញមួយចំនួនផងដែរ។ របាយការដដែលបានឲ្យដឹងទៀតថា កាលពីថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០២៣ ដោយអនុវត្តតាមយោបល់ដឹកនាំជាប់ជាប្រចាំរបស់លោកឧត្តមសេនីយ៍ទោ សាត ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច