ភ្នំពេញ៖ កម្លាំងកងរារាជអាវុធហត្ថខណ្ឌសែនសុខធ្វើការឃាត់ខ្លួនជនជាតិចិននិងខ្មែរ៧នាក់ករណីសង្ស័យជម្រិតទារប្រាក់ ដែលមានទីតាំងស្ថិតនៅត្រង់ចំណុចខុនដូមួយកន្លែងក្បែរផ្លូវ ២០០២ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញនៅយប់ថ្ងៃទី ៩ ខែធ្នូឆ្នាំ ២០២៤។ ប្រភពពីកម្លាំងកងរារាជអាវុធហត្ថបានឱ្យដឹងថា,ក្រោយពីមានសេចក្តីរាយការណ៍ពីពលរដ្ឋថាមានករណីចាប់បុរសជនជាតិចិនម្នាក់ វាយខ្នោះច្រកចូលថង់ខ្មៅយកចូលក្នុងខុនដូមួយកន្លែងសង្ស័យជម្រិតទារប្រាក់កម្លាំងក៏បានចុះមកដល់ចំណុចកើតហេតុហើយធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យចំនួន៧នាក់ក្នុងនោះមានជនជាតិខ្មែរម្នាក់និងជួយសង្គ្រោះជនរងគ្រោះដែលជាជនជាតិដូចគ្នាបានម្នាក់។ ក្រោយកើតហេតុជនជាតិចិន៧នាក់ និងជនជាតិខ្មែរម្នាក់ (សរុប៨នាក់)ក្នុងនោះមានបុរសជនជាតិចិនម្នាក់ជាជនរងគ្រោះ ... Read More »
ព័ត៌មានជាតិ
ព្រឹកនេះ សម្តេចធិបតីអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនៅខណ្ឌសែនសុខ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញបើកការដ្ឋានសាងសង់អគារមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនៅខណ្ឌសែនសុខ។ គម្រោងមន្ទីរពេទ្យសាកលវិទ្យាល័យ នឹងសាងសង់នៅទីតាំងទី៣ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ស្ថិតនៅតាមបណ្តោយមហាវិថីមិត្តភាពភ្នំពេញ- ហាណូយ ... Read More »
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ម៉ូហាម៉េដ អ៊ីប្រាហ៊ីម អាល-សេក្ខ (Abdullah Mohammed Ibrahim Al-Sheikh) ប្រធានសភា នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត
រដ្ឋកាតា៖ នៅព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ម៉ូហាម៉េដ អ៊ីប្រាហ៊ីម អាល-សេក្ខ ... Read More »
បង្ហាញមុខជនសង្ស័យ១៣នាក់ ពាក់ព័ន្ធករណីលួច និងបង្កហិង្សាធ្វើឱ្យស្លាប់និងរបួសជាច្រើននាក់
ភ្នំពេញ ៖ ជនសង្ស័យចំនួន១៣នាក់ដែលបានធ្វើសកម្មភាពលួច និងជាក្រុមក្មេងទំនើងចំនួន៤ក្រុមដែលបង្កហិង្សាដោយចេតនាបណ្ដាលឲ្យស្លាប់ម្នាក់និងរងរបួសជាច្រើននាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់និងបង្ហាញមុខជាសាធារណៈកាលពីរសៀលថ្ងៃទី៩ខែធ្នូឆ្នាំ២០២៤នេះ។ លោកវរសេនីយ៍ឯក ម៉ម សាវន បានឲ្យដឹងថា កាលពីថ្ងៃទី០៦ ថ្ងៃទី០៧ និងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានី ភ្នំពេញ ... Read More »
បញ្ជូនខ្លួនបុគ្គលស្រវឹងបើកបរ បុករះម៉ូតូយ៉ាងសាហាវ បណ្តាលឱ្យបុរសម្នាក់ស្លាប់ និង២នាក់រងរបួសធ្ងន់ ទៅកាន់តុលាការហើយ
ភ្នំពេញ ៖ គេចមិនផុសពីទោសដែលបានប្រព្រឹត្តនោះទេ បុគ្គលស្រវឹងបើកបររថយន្ត NX200t បុករះម៉ូតូយ៉ាងសាហាវ នៅស្តុបសំណង់១២ បណ្តាលឲ្យបុរសម្នាក់ស្លាប់ និង២នាក់រងរបួសធ្ងន់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីសាកសួរនិងចាត់ការតាមនីតិវិធីច្បាប់។ បុគ្គលអ្នកបើករថយន្តនោះមានឈ្មោះ ស្រី ឧត្តម ភេទប្រុស អាយុ៣០ឆ្នាំ ... Read More »
សម្ដេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូ អញ្ជើញដល់ អាកាសយានដ្ឋានអន្តរជាតិដូហា រដ្ឋកាតា ប្រកបដោយសុវត្តិភាព
រដ្ឋកាតា៖ នៅវេលាម៉ោង១៦.០០ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤នេះ ម៉ោងនៅរដ្ឋធានីដូហា រដ្ឋកាតា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិដូហា រដ្ឋធានីដូហា រដ្ឋកាតា ប្រកបដោយសុវត្តិភាព ... Read More »
សម្តេច ម៉ែន សំអន អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យ លោក ង្វៀន ហួយតាំង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបជំរាបលាពេលបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា នារសៀលថ្ងៃចន្ទ ៩កើត ខែមិគសិរ ... Read More »
អគ្គស្នងការដ្ឋាននគរបាកជាតិ ចេញសេចក្ដីណែនាំស្ដីពី ការប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ លើបណ្តាញទំនាក់ទំនងសង្គម
ភ្នំពេញ ៖ សេចក្តីណែនាំ ស្តីពី ការប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិលើបណ្តាញសង្គមផ្សេងៗ ! ជាច្រើនឆ្នាំកន្លងទៅនេះ មន្ត្រីនគរបាលជាតិបានខិតខំបញ្ចេញអស់កម្លាំងកាយចិត្ត ដើម្បីបំពេញភារកិច្ច ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវ ខ្ពស់ ... Read More »
លោក វង្សី វិស្សុត អញ្ជើញជាអធិបតីបើកសន្និសីទស្ដីពី «កិច្ចសហប្រតិបត្តិការចិន-អាស៊ាន លើការអភិវឌ្ឍបញ្ញាសិប្បនិម្មិត(AI) និងអភិបាលកិច្ច»
ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រី ទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីបើកសន្និសីទស្ដីពី «កិច្ចសហប្រតិបត្តិការចិន-អាស៊ាន លើការអភិវឌ្ឍបញ្ញាសិប្បនិម្មិត(AI) និងអភិបាលកិច្ច» នៅទីស្ដីការគណៈរដ្ឋមន្ត្រី ដែលសហការរៀបចំដោយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច ... Read More »
ថ្នាក់ដឹកនាំខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំទី១ នៅស្រុកអូរគ្រៀងសែនជ័យ
ខេត្តក្រចេះ ៖ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងលោក ហង់ ចាន់ឌី អភិបាលរងខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ... Read More »
កូនដំរីញី១ក្បាល ដែលមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វ ព្រៃលំផាត់ប្រទះឃើញត្រូវដឹកយកមកព្យាបាលនៅសួនសត្វភ្នំតាម៉ៅ
ខេត្តមណ្ឌលគិរី៖ លោកឌិន ប៊ុនធឿន អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឱ្យដឹងថា កូនដំរីញី១ក្បាល ដែលមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់ប្រទះ ឃើញកាលពីល្ងាចថ្ងៃទី០៨ ខែធ្នូឆ្នាំ២០២៤ ត្រូវដឹកយកមកព្យាបាលនៅសួនសត្វភ្នំតាម៉ៅ។ គិតមកដល់រសៀលថ្ងៃទី៩ខែធ្នូនេះ ស្ថានភាពសុខភាពកូនដំរីនោះ បានប្រសើរឡើងហើយ។ យ៉ាងណាក៏ដោយដើម្បីធានាបានសុខភាពល្អប្រសើរ ក្រុមមន្ត្រីជំនាញត្រូវបញ្ជូនកូនដំរីនេះទៅព្យាបាលនៅសួនសត្វភ្នំតាម៉ៅបន្ថែមទៀត។ លោកឌិន ... Read More »
បង្ហាញមុខក្រុមក្មេងទំនើង៨នាក់ ក្រោយឃាត់ខ្លួនពាក់ព័ន្ធករណីដេញកាប់គ្នាយ៉ាងអនាធិបតេយ្យផ្អើលក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤នេះ បានបង្ហាញមុខក្រុមក្មេងទំនើង៨នាក់ និងត្រៀមខ្លួនបញ្ជូនទៅកាន់តុលាការខេត្ត ដេីម្បីចាត់ការតាមច្បាប់ ក្រោយកម្លាំងសមត្ថកិច្ចជំនាញ ឃាត់ខ្លួនពាក់ព័ន្ធករណីហិង្សា(ដេញកាប់គ្នាយ៉ាងអនាធិបតេយ្យ) កាលពីយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចភូមិថ្មី ស្ថិតក្នុងភូមិ៣ ... Read More »
លោក ស៊ុន ចាន់ថុល អនុញ្ញាតឱ្យលោកអគ្គនាយកក្រុមហ៊ុន មីនេបៀមីត្សូមី និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោក Yoshihisa ... Read More »
សមត្ថកិច្ច បន្តផាកពិន័យលើយានយន្តល្មើសចំនួន ៣២៣គ្រឿងទៀតទូទាំងប្រទេស នាថ្ងៃទី៩ ធ្នូនេះ!
ភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសកម្ពុជា ខណៈកម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ រកឃើញយានយន្តល្មើសចំនួន ៣២៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។ ក្នុងប្រតិបត្តិការនោះ ចំនួនគោលដៅសរុប ... Read More »
អនុរក្សពន្ធនាគារព្រៃសនាំខ្លួន លី សាម៉េត ហៅគ្រូមា ឡើងតុលាការ បន្តនីតិវិធីស៊ើបសួរបន្ថែមលើសំណុំរឿងពុករលួយ
ភ្នំពេញ ៖ ព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ នេះ អនុរក្សពន្ធនាគារព្រៃស មណ្ឌលអប់រំកែប្រែ”ម១” បាននាំខ្លួនលោក លី សាម៉េត ហៅគ្រូមា មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តការសាកសួរបន្ថែមជុំវិញសំណុំរឿងពុករលួយ មានជនសង្ស័យប្រមាណជិត១០ ... Read More »
ប្រភេទសត្វស្វាកន្ទុយ ស ដែលជិតផុតពូជបំផុតលើលោកកំពុងរស់នៅយ៉ាងសម្ងាត់ និងមានក្តីសុខក្នុងដែនជម្រកសត្វព្រៃលំផាត់
ខេត្តរតនគិរី៖ នៅក្នុងព្រៃខ្ពស់ៗនៃដែនជម្រកសត្វព្រៃលំផាត់ សត្វស្វាកន្ទុយ ស (Pygathrix nigripes) កំពុងរស់នៅយ៉ាងសម្ងាត់ និងមានក្តីសុខ។ វាជាប្រភេទសត្វដែលស៊ីស្លឹកឈើជាអាហារ និងត្រូវបានគេស្គាល់ដោយសារពណ៌ដ៏ទាក់ទាញ និងភាពរហ័សរហួនរបស់ពួកវា។ មន្រ្តីរអង្គការ NatureLife បានឱ្យដឹងនៅថ្ងៃទី០៩ ខែធ្នូ ... Read More »
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ រម្លឹកពីកម្រិតទោស នៃការលេង បើក ផ្សព្វផ្សាយ និងកាងល្បែងស៊ីសង!
ភ្នំពេញ ៖ តាមរយៈវីដេអូប្រមាណ២១នាទី អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានពន្យល់អំពីកម្រិតទោសតាមច្បាប់ ចំពោះអ្នកលេងល្បែងស៊ីសងខុសច្បាប់ អ្នកបើកល្បែងស៊ីសងខុសច្បាប់ រួមទាំងអ្នកកាងល្បែងស៊ីសងខុសច្បាប់។ លោកបណ្ឌិត បានមានប្រសាសន៍ថា តាមច្បាប់ស្តីពីការបង្ក្រាបល្បែង ឆ្នាំ១៩៩៦ ... Read More »
អភិបាលខេត្តកណ្ដាល អំពាវនាវដល់ម្ចាស់អាជីវកម្មអចលនវត្ថុ និងបញ្ចាំទូទាំងខេត្ត សូមមកធ្វើច្បាប់អាជីវកម្មឱ្យបានមុនដំណាច់ ខែកុម្ភៈ ឆ្នាំ២០២៥ ជៀសវាងការចាត់វិធានការតាមច្បាប់
ខេត្តកណ្តាល ៖ លោក គួច ចំរើន អភិបាលខេត្ត នៃគណៈអភិបាលខេត្តកណ្ដាល បានអំពាវនាវដល់ម្ចាស់អាជីវកម្មអចលនវត្ថុ និងបញ្ចាំ ទូទាំងខេត្តកណ្ដាល សូមអញ្ជើញមកធ្វើច្បាប់អាជីវកម្មដោយស្ម័គ្រចិត្ត ឲ្យបានមុនដំណាច់ខែកុម្ភៈ ឆ្នាំ២០២៥ បើផុតកាលកំណត់នោះស្មើនឹងបទល្មើស ហើយអាជ្ញាធរពាក់ព័ន្ធ ... Read More »
ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន សូមសម្តែងនូវអំណរសាទរប្រគេន សម្តេចព្រះវ័នរ័ត ណយ ច្រឹក, សម្តេចព្រះឧត្តមវង្សា មួង រ៉ា និងសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ដែលត្រូវបានព្រះមហាក្សត្រ ដំឡើងនិងតែងតាំងព្រះឋានៈថ្មី
ភ្នំពេញ៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ បានផ្ញើសារអបអរសាទរប្រគេន សម្តេចព្រះវ័នរ័ត ណយ ច្រឹក, ... Read More »
រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤
ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ នៃអាណត្តិទី៤ ឆ្នាំ២០២៤ នៅស្រុកមង្គលបូរី ក្រោមអធិបតីភាព លោក ប្លែក វ៉ារី ... Read More »
ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន សូមសម្តែងនូវអំណរសាទរប្រគេន សម្តេចព្រះពោធិវ័ង្ស អំ លឹមហេង ដែលត្រូវបានដំឡើង និងតែងជា «សម្តេចព្រះមហាសុមេធាធិបតី សម្តេចព្រះសង្ឃនាយក គណៈមហានិកាយកម្ពុជា»
ភ្នំពេញ ៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ សូមសម្តែងនូវអំណរសាទរប្រគេន សម្តេចព្រះពោធិវ័ង្ស អំ ... Read More »
លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អនុញ្ញាតឱ្យតំណាងសាជីវកម្មសំណង់វិស្វកម្មស៊ីវិលចិន (CCECC) លោក Sun Xiangchun ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោក Sun Xiangchun ប្រធានក្រុមប្រឹក្សាភិបាលនៃសាជីវកម្មសំណង់វិស្វកម្មស៊ីវិលចិន(CCECC) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងធនធានទឹក ... Read More »
នាយឧត្ដមសេនីយ៍ ទៀ សីហាផ្សព្វផ្សាយសៀវភៅផែនការយុទ្ធសាស្ត្រ បញ្ជ្រាបយេនឌ័រ ក្រសួងការពារជាតិ ឆ្នាំ ២០២៤ -២០២៨ នៅសាកលវិទ្យាល័យការពារជាតិ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០២៤ នៅសកលវិទ្យាល័យការពារជាតិ នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅផែនការយុទ្ធសាស្ត្រ បញ្ជ្រាបយេនឌ័រ ក្រសួងការពារជាតិ ឆ្នាំ ... Read More »
ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩៖ គ្មានអ្នកឆ្លងថ្មី , គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកជំងឺស្លាប់
ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី គ្មានអ្នកឆ្លងថ្មី , គ្មានអ្នកជាសះស្បើយ ខណៈអ្នកជំងឺស្លាប់គ្មាន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនាំគ្នាអនុវត្តវិធានការ បីកុំបីការពារទាំងអស់គ្នា។ សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៨ ... Read More »
ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ថ្វាយព្រះឋានៈ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ថ្វាយព្រះឋានៈ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ... Read More »
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ដំឡើង និងតែងតាំងព្រះរាជឋានៈ សម្ដេចព្រះពោធិវ័ង្ស អំ លឹមហេង ,សម្ដេចព្រះវ័នរ័ត ណយ ច្រឹក ,សម្ដេចព្រះឧត្ដមវង្សា មួង រ៉ា ,សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន
ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យ ដំឡើង និងតែងតាំងព្រះរាជឋានៈ – សម្ដេចព្រះពោធិវ័ង្ស អំ លឹមហេង ឡើងជា ... Read More »
សមត្ថកិច្ចបង្ក្រាបជនសង័្សយ៣នាក់ក្នុងសកម្មភាពឆក់ទ្រព្យសម្បត្តិយ៉ាងសកម្មក្នុងភូមិសាស្រ្ត ក្រុងបាត់ដំបង និងស្រុកថ្មគោល
ខេត្តបាត់ដំបង៖ កាលថ្ងៃទី០៨ខែធ្នូ ឆ្នាំ ២០២៤ ដោយបានការអនុញ្ញាត្តពីលោក កែវ សុជាតិព្រះរាជអាជ្ញានៃអយ្យ ការអមសាលាដំបូងខេត្តបាត់ដំបង និងអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ សេង លុច ... Read More »
លោក ឃឹម ហ្វីណង់ ៖ ដំណាំម្ទេសត្រូវការចំណាយទុនវិនិយោគខ្ពស់ តែក៏ជាដំណាំដែលអាចលក់បានថ្លៃផងដែរ
ខេត្តសៀមរាប ៖ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ បានលើកឡើងពីការវិនិយោគដាំម្ទេស ថា ៖ «កសិដ្ឋានម្ទេសគីរីទេស – ... Read More »
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទស្សនាកំពែងឌីរីយ៉ា (Diriyah Gate) នៅក្នុងរដ្ឋធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត
អារ៉ាប៊ីសាអ៊ូឌីត៖ ក្នុងឱកាស នៃការស្នាក់នៅបំពេញទស្សនកិច្ចផ្លូវការ រដ្ឋធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ ព្រះរាជាណាចក្រកម្ពុជា អញ្ជើញទស្សនាកំពែងឌីរីយ៉ា ... Read More »
អ្នកនាំពាក្យក្រសួងសាធារណការ ៖ ឃើញស្អាតចឹង តិចអត់ដឹងថាផ្លូវនេះនៅទីណា…?
ខេត្តព្រៃវែង ៖ អ្វីដែលលោកអ្នកឃើញនេះ(វីដេអូផ្តល់ជូនដោយអ្នកដំណើរ) គឺជាផ្លូវខេត្តលេខ៣១២ ដែលបានសាងសង់ជិតរួចរាល់ហើយ ព្រមទាំងកំពុងគូសគំនូស និងដំឡើងបរិក្ខាសុវត្ថិភាពចរាចរណ៍។ នេះជាលើកឡើងពីលោក ផន រឹម អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និង ... Read More »