ឡានរបស់ខ្ញុំរុលទៅមុខបានបន្តិច ស្រាប់តែឮសំឡេងកញ្ចែផ្លុំច្រេកៗបញ្ជាឲ្យរថយន្តចុះចតនៅលើវាលស្រែ ។ ខ្ញុំក្រឡេកមើលទៅឃើញសុទ្ធតែឡាន ម៉ូតូ កង់ច្រើនណាស់ចតតម្រៀបគ្នា។ ឪពុករបស់ខ្ញុំឈប់ឡានភ្លាមក៏រត់ទៅរកពូដែលមានរ៉ឺម៉កដើម្បីគិតគូរពីការរៀបចំដាក់សម្ភារៈ។ ខ្ញុំចុះពីលើឡានជាមួយម្ដាយរបស់ខ្ញុំហើយបានឃើញសកម្មភាពជ្រួលច្របល់ខុសពីធម្មតា។សំឡេងស្រែកយំរបស់កុមារតូចៗនៅក្រោមកម្ដៅថ្ងៃ សំឡេងស្រែកហៅរកគ្នាលាយឡំនឹងសំឡេងនិយាយរបស់មនុស្សដ៏ច្រើនសន្ធឹកសន្ធាប់រកស្ដាប់អ្វីមិនឮ។ ឪពុករបស់ខ្ញុំត្រឡប់មកវិញយ៉ាងរួសរាន់មកបើកទ្វារឡានដើម្បីរើយកអីវ៉ាន់ចេញទៅដាក់លើរ៉ឺម៉ក។ ឪពុករបស់ខ្ញុំនិយាយថា តោះឯងរៀបចំប្រញាប់ចេញទៅ អង្ករយើងផ្ញើជាមួយរ៉ឺម៉កអាសុខ។ចំណែករបស់របរដទៃទៀតយើងកាន់ខ្លួនយើងមើលរបស់ណាស្រាលៗឲ្យកូនជួយយកខ្លះទៅ ។ ... Read More »
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត, រដ្ឋកាតា ,សាធារណរដ្ឋតួកគីយ៉េ និងអេមីរ៉ាតអារ៉ាប់រួម
ភ្នំពេញ ៖ នៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត រដ្ឋកាតា សាធារណរដ្ឋតួកគីយ៉េ ... Read More »
លោកអភិសន្តិបណ្ឌិត ស សុខា និងលោកស្រី អញ្ជើញចូលរួមពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី កសាងព្រះពុទ្ធអង្គធំ និងសួនច្បារ នៅក្នុងស្រុកបាណន់
ខេត្តបាត់ដំបង ៖ រសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី បានអញ្ជើញចូលរួមពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ... Read More »
លោក ម៉ៅ ធនិន អញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាប័ណ្ណបត្រសម្ភាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ក្នុងស្រុកដងទង់
ខេត្តកំពត៖ នៅថ្ងៃសៅរ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៤ ម្សិលមុិញ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាប័ណ្ណបត្រសម្ភាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋចំនួន ២ភូមិ គឺភូមិអន្ទងបែក និងភូមិបរក្នុង ស្ថិតក្នុងឃុំអង្គរមាស ... Read More »
ឡិចសុីសNX200T បុករះម៉ូតូ២គ្រឿងផ្លោងបុរសម្នាក់ទើរលើកព្ចាក់រថយន្ដជាង ១០០ម៉េត្រទៅបុកដើមឈើបាក់១ដើមស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់
ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្ដឡិចសុីសNX200T ទៅបុករះម៉ូតូ២គ្រឿងផ្លោងបុរសម្នាក់ទើរលើកព្ចាក់រថយន្ដបន្ដទៅមុខជាង១០០ម៉ែត្រ រួចក៏ទៅបុកនិងដើមឈើបាក់១ដើមទៀតបណ្ដាលឲ្យបុរសម្នាក់ស្លាប់និងរងរបួសធ្ងន់២នាក់ ដោយបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ និង២០នាទីយប់ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតតាមបណ្ដោយផ្លូវ១៨២ កែងនិងផ្លូវ២៦១ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ... Read More »
រថយន្ដពីរគ្រឿងបុកគ្នានៅផ្លូវបំបែកជាបួន ខ្ទាតទៅបុករថយន្ដឡិចសុីស RX400 មួយគ្រឿងទៀតដែលចតទុកចោលរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ រថយន្តឡង់គ្រីស័រមួយគ្រឿងបើកមិនប្រយ័ត្នទៅបុកនឹងរថយន្ដតូយ៉ូតាព្រូសត្រង់ចំណុចផ្លូវបំបែកជាបួន ធ្វេីឲ្យរថយន្ដទាំង២គ្រឿងទៅបុកពីក្រោយរថយន្ដឡិចសុីសRX400 ដែលចតទុកចោលក្បែរចិញ្ចើមផ្លូវ រងការខូចខាតពីក្រោយយ៉ាងដំណំ ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង០០នាទីយប់ថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតតាមបណ្ដោយផ្លូវ១០៦ កែងនិងផ្លូវ១៣ ក្បែរនិងផ្សាររាត្រី ក្នុងសង្កាត់វត្តភ្នំ ... Read More »
បុរសម្នាក់សង្ស័យស្រវឹងស្រា ជិះម៉ូតូបុកគល់ស្ពានអាកាសផ្សារដីហុយបណ្ដាលឱ្យរបួសធ្ងន់
ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បានជិះម៉ូតូម៉ាកហុងដាឌ្រីម ជ្រុលទៅបុកគល់ស្ពានអាកាសផ្សារដីហុយ បណ្ដាលឲ្យខ្ទប់និងគល់ស្ពានរងរបួសធ្ងន់ បន្ទាប់មកប្រជាពលរដ្ឋក៏បានទាក់ទងទៅរថយន្ដសង្គ្រោះបន្ទាន់ដឹកទៅមន្ទីរពេទ្យលោកសង្ឃភ្លាម ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះកើតឡើងកាលពីវេលាម៉ោង ៨ និង១០នាទីយប់ ត្រូវថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ត្រង់ចំណុចគល់ស្ពានអាកាសផ្សារដីហុយ ... Read More »
កងរាជអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូង
ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕ សមត្ថកិច្ចបញ្ជាក៎ថាៈកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ពេជ្រ សេដ្ឋាមុន្នី ភេទស្រី អាយុ៣២ឆ្នាំ មានអាសយដ្ឋានភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ... Read More »
ម៉ែខុសហើយ… កូនអើយ!
ភ្នំពេញ ៖ នៅលើបណ្ដាញទំនាក់ទំនងសង្គម បណ្ដាមាតាបិតាជាច្រើននៅលើសកលលោកមានការតក់ស្លុត និងរន្ធត់ចិត្តជាពន់ពេក ខណៈដែលម្ដាយនៃកុមារម្នាក់បានខឹងនឹងកូនតូចដែលញុំាបបរ ហើយក្អួតក្អែរចេញមកវិញ រួចម្ដាយខឹងជ្រុលពេក ក៏បានទះកំភ្លៀង និងទះចំក្បាលកូនជាច្រើនដៃយ៉ាងធ្ងន់អនេក ប្រកបដោយកំហឹងបណ្ដាលឲ្យកូនស្រែកយំដោយក្ដីឈឺចាប់។ បន្ទាប់ពីម្ដាយត្រជាក់ចិត្តបន្តិចមក ម្ដាយបានលួងកូនឲ្យឈប់យំ ហេីយនាងបានឮកូនតូចនិយាយខ្សាវៗប្រាប់ថា៖ -“ ... Read More »
សមត្ថកិច្ចបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពាក់ព័ន្ធករណីដកកាំបិតសាមូរ៉ៃ គំរាមអុកឡុកប្រជាពលរដ្ឋ ដោយសារ មូលហេតុបើករថយន្តទាក់នឹងខ្សែភ្លើងធ្លាក់មកដី
ខេត្តស្វាយរៀង៖ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពាក់ព័ន្ធករណីដកកាំបិតសាមូរ៉ៃ គំរាមអុកឡុកប្រជាពលរដ្ឋ ដោយសារមូលហេតុ បើករថយន្តទាក់នឹងខ្សែភ្លើងធ្លាក់មកដី នៅក្រុងបាវិត។ យោងតាមសមត្ថកិច្ចនគរបាលក្រុងបានអោយដឹងនៅថ្ងៃទី៧ខែធ្នូឆ្នាំ២០២៤នេះថា ជនសង្ស័យមានឈ្មោះ ហេង តៃហ៊ុយ អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅភូមិ៣ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប្រភពបន្តថា ... Read More »
លោកហ៊ុន ម៉ានី ដឹកនាំប្រជុំបូកសរុបលទ្ធផលការងារគណបក្ស ឆ្នាំ២០២៤ និងលើកទិសដៅភារកិច្ច ឆ្នាំ ២០២៥នៅមន្ទីរគណបក្សខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២៤ លោកហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ និងកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកអចិន្រ្តយ៍គណៈកម្មាធិការកណ្តាល ប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ... Read More »
សេចក្តីថ្លែងការណ៍របស់ក្រសួងយុត្តិធម៌ ស្តីពី ករណីលោកយាយអាយុ ៨២ឆ្នាំ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារនៅខេត្តតាកែវ
ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ បានលើកថា ៖ ប៉ុន្មានថ្ងៃកន្លងទៅនេះ, អ្នកនាំពាក្យក្រសួងយុត្តិធម៌ សង្កេតឃើញមានការបន្តចុះផ្សាយ និងធ្វើ អត្ថាធិប្បាយ ទាក់ទងនឹងករណីលោកយាយអាយុ ៨២ឆ្នាំ ឈ្មោះ ជុំ យ៉េន ... Read More »
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ តើសេរីភាពនៃជំនឿសាសនានៅកម្ពុជា ត្រូវបានស្តារនិងសង្រ្គោះឡើងវិញនៅពេលណា?
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា សហគមន៍ខ្មែរឥស្លាមតែងតែទទួលបានការលើកកម្ពស់និងការយកចិត្តទុកដាក់តាំងពីដើមរៀងមក។ ជាក់ស្តែង ព្រះករុណាសម្តេចព្រះនរោត្តម សីហនុ បានសព្វព្រះរាជហឬទ័យប្រទាននាមថា «ខ្មែរ-ឥស្លាម» នៅក្រោយទទួលបានឯករាជ្យពីបារាំងនៅឆ្នាំ១៩៥៣ ក្នុងគោលបំណងឱ្យបងប្អូនឥស្លាម ... Read More »
រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញដំណើរទស្សនកិច្ច ពិនិត្យការរៀន និងបង្រៀន នៅវិទ្យាល័យសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំក្រុមការងារ ទស្សនកិច្ច ពិនិត្យការរៀន និងបង្រៀន ... Read More »
ខ្លាំងដៃមែន! ជនជាតិចិនតៃវ៉ាន់ម្នាក់ មិនដឹងបានកាំភ្លើងមកពីណា បាញ់បោះសេរីជាង៧០គ្រាប់នៅស្រុកបាទី ផ្អើលសមត្ថកិច្ចទាំងកណ្ដាលអធ្រាត្រ
ខេត្តតាកែវ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកបាទី បានចុះទៅឃាត់ខ្លួនបុរសជនជាតិចិនតៃវ៉ាន់ម្នាក់ ក្រោយធ្វើសកម្មភាពបាញ់បោះសេរីឡើងទៅលើមេឃទាំងកណ្ដាលអធ្រាត្រប្រមាណជា ៧១គ្រាប់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាននាំគ្នាចុះអន្តរាគមន៍នាំខ្លួនជនដៃដល់យកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។ ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចវាលស្រែភូមិកណ្តាល ឃុំលំពង់ ស្រុកបាទី ... Read More »
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សាមគ្គីភាពនិងសុខដុមនីយកម្មជាតិសាសន៍ និងសាសនា គឺជាធាតុផ្សំមិនអាចខ្វះបាននៃសន្តិភាពនិងស្ថិរភាពយូរអង្វែងនៅកម្ពុជា
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា សន្និបាតនាពេលនេះគឺជាការបង្ហាញពីសាមគ្គីភាព និងសុខដុមនីយកម្មជាតិសាសន៍ និងសាសនា នៅព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ... Read More »
តារាចម្រៀងរ៉េបលំដាប់ជួរមុខរបស់កម្ពុជាលោក ម៉ាន់ វណ្ណដា ហៅ វណ្ណដា ថា២០២៤ ជាឆ្នាំមួយដែលមានរឿងនឹកស្មានមិនដល់ជាច្រើនបានកើតឡើង
ភ្នំពេញ ៖ តារាចម្រៀងរ៉េបលំដាប់ជួរមុខរបស់កម្ពុជាលោក ម៉ាន់ វណ្ណដា ហៅ វណ្ណដា បានចាត់ទុកថាសម្រាប់ឆ្នាំ២០២៤នេះ លោកបានជួបនូវរឿងរ៉ាវដែលមិននឹកស្មានដល់ជាច្រើន បានកើតឡើងជាបន្តបន្ទាប់។ លោក ម៉ាន់ វណ្ណដា បានបង្ហោះជាសាធារណៈយ៉ាងដូច្នេះថា ៖ ... Read More »
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដង្ហែព្រះករុណាជាអម្ចាស់ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីសម្ពោធប៉ុស្តិ៍សុខភាព សម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី ស្ថិតនៅក្នុងបរិវេណ វត្តស្វាយពពែ
ភ្នំពេញ ៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញចូលរួមដង្ហែ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ... Read More »
ព្រះមហាក្សត្រយាងជាព្រះរាជាធិបតីសម្ពោធប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី នៅវត្តស្វាយពពែ
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធប៉ុស្តិ៍សុខភាព សម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី និងខួបលើកទី៣៣ឆ្នាំ នៃគណៈធម្មយុត្តិកនិកាយ ... Read More »
លោក ជុំ កុសល ៖ សូមមើលប្រវត្តិសាស្ត្រឡើងវិញថា តើប្រទេសមួយនេះធ្លាប់មានរឿងរ៉ាវអ្វីខ្លះពីអតីតកាល ហើយបានដើរមកដល់ពេលនេះដោយកត្តាអ្វី ?
ភ្នំពេញ ៖ លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ បានថ្លែងថា ៖ សូមមើលប្រវត្តិសាស្ត្រឡើងវិញថា តើប្រទេសមួយនេះធ្លាប់មានរឿងរ៉ាវអ្វីខ្លះពីអតីតកាល ហើយបានដើរមកដល់ពេលនេះដោយកត្តាអ្វី ? ... Read More »
សម្ដេចធិបតី៖ សន្តិភាព និងស្ថិរភាពយូរអង្វែងរបស់កម្ពុជា គឺជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍនិងការធានាបាននូវសុខុដុមនីយកម្មជាតិសាសន៍ និងសាសនា នៅព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ទី៧ ឧែធ្នូ ឆ្នាំ២០២៤, ក្នុងពិធីបើកសន្និបាតលើកទី២០ របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយអ៊ិស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក (RISEAP), សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សម្តេចអគ្គមហាសេនាបតីតេជោ ... Read More »
យោធិន នៃកងរាជអាវុធហត្ថ ដែលទើបជ្រើសរើសថ្មី ឆ្នាំ២០២៤ បានចេញដំណើរ ចូលទៅហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ!
ភ្នំពេញ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ឆ្នាំ២០២៤ ដើម្បីចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ... Read More »
ម្ចាស់ឡំប្រឺតាឬម៉ូតូកង់បីបើមិនបកស្គុតអនឡាញចេញនិងមិនអនុវត្តតាមការណែនាំរបស់សមត្ថកិច្ចទេនឹងត្រូវចាត់ការតាមផ្លូវច្បាប់
ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលអន្តោប្រវេសន៍បានសហការជួយសមត្ថកិច្ចជំនាញក្រុងប៉ោយប៉ែតចុះធ្វើការណែនាំដល់ម្ចាស់ឡំប្រឺតាឬម៉ូតូកង់បីបណាដែលបានបិទស្គុតជាប៉ាយអនឡាញនៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។ សមត្ថកិច្ចប្រាប់ថាៈកម្លាំងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍បានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះធ្វើការផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់ឡំប្រឺតាដែលមានបិទស្លាកសញ្ញាពាក់ព័ន្ធនឹងល្បែងអនឡាញគ្រប់ប្រភេទហើយបាននិងកំពុងធ្វើចរាចរណ៍ដឹកអ្នកដំណើរលើដងផ្លូវសាធារណៈត្រូវបកចេញពីឡំប្រឺតាទាំងអស់ និងមិនត្រូវមានបិទស្លាកសញ្ញាល្បែងអនឡាញគ្រប់ប្រភេទទៀតទេ។ ... Read More »
ជនជាតិវៀតណាម ១០នាក់ ត្រូវបានបណ្ដាញចេញ តាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកក្រោយរកឃើញលួចស្នាក់នៅ និងធ្វើការងារខុសច្បាប់
ខេត្តកំពត៖ កម្លាំងសមត្ថកិច្ចជំនាញ នៃអគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមចំនួន ១០នាក់ ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ (គ្មានលិខិតឆ្លងដែន) តាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ។ សូមជម្រាបជូនថា ការបណ្ដាញចេញជនជាតិវៀតណាមខាងលេីនេះ បានធ្វេីឡេីងកាលពីរសៀលថ្ងៃទី៦ ... Read More »
ជនជាតិថៃប្រុសស្រីចំនួន១០នាក់ ឆ្លងដែនខុសច្បាប់ត្រូវកម្លាំងសមត្ថកិច្ចជំនាញបណ្ដេញទៅស្រុកវិញ
ខេត្តបន្ទាយមានជ័យ៖ ជនជាតិថៃប្រុសស្រី១០នាក់ឆ្លងដែនមកស្នាក់នៅខុសច្បាប់ត្រូវកម្លាំងសមត្ថកិច្ចជំនាញបញ្ជូនទៅស្រុកកំណើតវិញនាវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ នេះ។ សមត្ថកិច្ចច្រកទ្វារអន្តរជាតិបញ្ជាក់ថាៈប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានសហការជាមួយកម្លាំងការិយាល័យអនុវត្តនីតិវិធី និងគ្រប់គ្រងកន្លែងត្រៀមបណ្ដេញចេញ នៃនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកអនុសេនីយ៍ឯក ជន លីណា ... Read More »
ឆ្លងចរន្តអគ្គិសនីឆាបឆេះផ្ទះប្រជាពលរដ្ឋនៅស្រុកព្រៃឈរ ទាំងកណ្ដាលអធ្រាត្រ
ខេត្តកំពង់ចាម៖ ករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ មួយកន្លែងនៅចំណុច នៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ នៅវេលាម៉ោង២៣ និង៥០នាទី ភ្លាមនោះ លោកឧត្តមសេនីយ៍ទោ ហេង ... Read More »
ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩៖ គ្មានអ្នកឆ្លងថ្មី , គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកជំងឺស្លាប់
ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី គ្មានអ្នកឆ្លងថ្មី , គ្មានអ្នកជាសះស្បើយ ខណៈអ្នកជំងឺស្លាប់គ្មាន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនាំគ្នាអនុវត្តវិធានការ បីកុំបីការពារទាំងអស់គ្នា។ សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ... Read More »
ឆក់ទូរស័ព្ទដៃបានហេីយរត់មិនរួចពលរដ្ឋដេញចាប់បានវាយរងរបួសធ្ងន់
ភ្នំពេញ៖ ជនសង្ស័យម្នាក់ដេីរថ្មេីរជេីងហេីយបានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីកម្មការិនីរោងចក្រម្នាក់បានសម្រេចតែរត់មិនរួចត្រូវបានប្រជាពលរដ្ឋដេញចាប់បានព្រួតវាយរងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចស្នេីរសុំរថយន្តកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១៨និង៤៩នាទីថ្ងៃទី០៦ខែធ្នូ ឆ្នាំ២០២៤ នៅ ភូមិទួលពង្រសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ធាក់ ម័ន ភេទប្រុស អាយុ៣៥ឆ្នាំ រងរបួសបែកក្បាល បាក់ដៃខាងឆ្វេងមានទីលំនៅរស់នៅស្រុក ... Read More »
ឯកឧត្តម វង្ស ពិសេន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែវិច្ចិកា ឆ្នាំ២០២៤ និងលើកទិសដៅបន្តរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង
ខេត្តព្រៃវែង ៖ ឯកឧត្តម វង្ស ពិសេន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែវិច្ឆិកា ឆ្នាំ២០២៤ និងលើកទិសដៅការងារអនុវត្តបន្តរបស់ក្រុមការងារគណបក្យចុះមូលដ្ឋានស្រុកពារាំង នៅទីស្នាក់ការគណៈកម្មាធិការគណបក្សស្រុកពារាំង។ ... Read More »
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ការគ្រប់គ្រងធនធានធម្មជាតិចូលរួមចំណែកសំខាន់ក្នុងការអភិវឌ្ឍជីវភាពសហគមន៍នៅតាមតំបន់ការពារធម្មជាតិ
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅល្ងាចថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២៤ ម្សិលមុិញ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប២៥ឆ្នាំនៃអង្គការសមាគមអភិរក្សសត្វព្រៃ (Wildlife Conservation Society ... Read More »