ខេត្តតាកែវ៖ ពលរដ្ឋនៅភូមិដូងខ្ពស់ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ បានលើកឡើងស្រដៀងគ្នាថាក្រោយភ្លៀងមួយមេធំប្រឡាយក៏បាក់ ផ្លូវក៏ស្រុតនិងរអិលដួលម៉ូតូជាបន្តបន្ទាប់ធ្វើអោយពួកគាត់ព្រួយបារម្ភពីសុវត្ថិភាពកូនៗនិងចាស់ៗជរា។ រីឯមន្ត្រីអាជ្ញាធរមូលដ្ឋានមិនដែលខ្វល់ពីការលំបាករបស់ប្រជាពលរដ្ឋនោះឡើយ។ ពលរដ្ឋលើកឡើងទៀតថា មូលហេតុដែលបង្កើតអោយបាក់ប្រឡាយ ក៏ដូចជាស្រុតផ្លូវហើយរអិលគឺបណ្តាលមកពីកូនលោកឃុំប្រឹងកាយប្រឡាយអោយជ្រៅដើម្បីបានអាចម៍ដីយកទៅលក់។ ការជីកប្រឡាយជ្រៅខុសបច្ចេកទេសនេះនាំឲ្យបាក់ដីមាត់ប្រឡាយនិងស្រុតផ្លូវជាច្រើនកន្លែងធ្វើឲ្យប្រជាពលរដ្ឋលំបាកធ្វើដំណើរពេលមានភ្លៀង។ ពលរដ្ឋបានបញ្ជាក់ទៀតថា ពួកគាត់បានផ្ដិតមេដៃស្នើ សុំអោយអាជ្ញាធរពាក់ព័ន្ធជួយស្ដារប្រឡាយនៅក្នុងភូមិរបស់ពួកគាត់ក្នុងជម្រៅតែ១ម៉ែត្រកន្លះទេ ... Read More »
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសឥណ្ឌា
ភ្នំពេញ ៖ នៅព្រឹក ថ្ងៃចន្ទ ១០កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នេះ ... Read More »
សម្តេចទៀ បាញ់ ចូលរួមទិវាអន្តរជាតិកងកម្លាំងរក្សាសន្តិភាព UN និងដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខន្ធជនដែលពលី
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមក្នុងពិធី«ទិវាអន្តរជាតិកងកម្លាំងរក្សាសន្តិភាពអង្គការ សហប្រជាជាតិ International Day of UN ... Read More »
លោកបណ្ឌិត អ៉ិត សំហេង ចាត់ទុកការចូលជាសមាជិកបក្សប្រជាជនរបស់ពលករខ្មែរនៅថៃ និងអតីតសមាជិកបក្សប្រឆាំង ជាការបង្កើនកម្លាំងការពារសន្តិភាព និងគិតគូរពីជោគវាសនាកូនចៅជំនាន់ក្រោយ
ភ្នំពេញ ៖ តាមរយៈទំព័រហ្វេសប៊ុកបណ្ឌិត អ៉ិត សំហេង បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជាបានទទួល ស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសមាជិកបក្សថ្មី ២៥៥នាក់ ដែលជាពលករខ្មែរនៅប្រទេសថៃ និងជាអតីតសមាជិកបក្សប្រឆាំង ព្រមទាំងចាត់ទុកការមករួមជីវភាពនយោ បាយជាមួយគណបក្សប្រជាជននេះ គឺជាការបង្កើនកម្លាំងការពារសន្តិភាព និងគិតគូរពីជោគវាសនាកូនចៅជំនាន់ក្រោយ។ ... Read More »
នគរបាលផែនការងារប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាមបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន២ករណីដោយសហការជាមួយនគរបាលខេត្តក្រចេះនិងកំពង់ធំ
ខេត្តកំពង់ចាម ៖ នៅថ្ងៃទី២៧ និងថ្ងៃ២៨ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ដោយមានការឯកភាពពីលោក តារា វិទូ ព្រះរាជអាជ្ញារង ... Read More »
រថយន្តCRVបើកលឿនដល់ផ្លូវកោងបួងចង្កូតមិនទាន់បុកខឿនថ្មសួនច្បារនិងបន្តទៅបុកស្លាកសញ្ញាចរាចរណ៍បាក់អស់ចំនួនបីដើម រីឯរថយន្តខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តCRV ដឹកចៅទៅមន្ទីរពេទ្យលឿនពេកមិនប្រយ័ត្ន ខណៈមកដល់ផ្លូវកោងបួងចង្កូតមិនទាន់បណ្ដាលឱ្យបុកខឿនថ្មសួនច្បារ បាក់បែកអស់បីកង់ រួចបន្តទៅបុកស្លាកសញ្ញាចរាចរណ៍អស់បីដើមទៀត ទេីបរថយន្តកល់ជាប់ទៅមុខលែងរួច។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣នៅត្រង់ចំណុចជិតរង្វង់មូលតាព្រហ្មតាមបណ្ដោយផ្លូវជាតិលេខ៦A ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ... Read More »
តុលាការសម្រេចឃុំខ្លួនឃាតកចាក់សម្លាប់ប៉ូលិសនៅបុរីកីឡាពីបទអំពើឃាតកម្ម
ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញនាល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីបើកការស៊ើបសួរលើសំណុំរឿងជនត្រូវចោទពាក់ព័ន្ធបទល្មើសសម្លាប់មនុស្ស ក៏បានសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពីបទសម្លាប់មនុស្ស ដោយប្រើអាវុធចុងស្រួច។ សូមបញ្ជាក់ថា កម្លាំងជំនាញបានបេីកការស្រាវជ្រាវរហូតដល់ថ្ងៃទី២៥ខែឧសភាឆ្នាំ២០២៣ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ សាន ចាន់គឹមហុង ... Read More »
មនុស្ស៧នាក់ស្លាប់ និង៥នាក់របួស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ខណៈរកឃើញយានយន្តល្មើសចំនួន ០៩គ្រឿង ត្រូវបានផាកពិន័យ នៅទូទាំងប្រទេសនាថ្ងៃទី២៨ ឧសភានេះ!
ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ចំនួនគោលដៅសរុប ១៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ១៨គ្រឿង ម៉ូតូ ១៣គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ... Read More »
លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី២៨ ឧសភា ចំនួន ១៦ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ២៣នាក់
ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ២៣នាក់ (ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៦ករណី ទូទាំងប្រទេសនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ។ ... Read More »
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញសំណេះសំណាលជាមួយមេគ្រួសារបក្ស នៃគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ និងប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនថ្មីចំនួន៨០នាក់!
ភ្នំពេញ ៖ នាថ្ងៃអាទិត្យ ទី២៨ ខែឧសភា ឆ្នាំ២០២៣ នៅបរិវេណសាលាបុណ្យភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ... Read More »
ស្អែកនេះ ! “ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា”
ភ្នំពេញ ៖ ស្អែកនេះ ! ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ “ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា”។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការ ... Read More »
គ្រាប់មីនតោនសល់ពីសម័យសង្គ្រាមពលរដ្ឋ ប្រទះឃើញនៅមាត់អូរជាប់ព្រំដែនកម្ពុជា-ថៃ
ខេត្តបន្ទាយមានជ័យ ៖ គ្រាប់មីនតោនមិនទាន់ផ្ទុះត្រូវបានពលរដ្ឋ ប្រទះឃើញនៅតាមមាត់អូរជាប់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ លោក តាំង លីហេង សមាជិកក្រុមប្រឹក្សាសង្កាត់អូរជ្រៅបានប្រាប់ថា៖ នៅពេលប្រទះឃើញគ្រាប់មីនតោន១គ្រាប់ដែលជាគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទះ ... Read More »
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង លោក ហ៊ុន សុធី ជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ខណៈមុនត្រូវបានតែងតាំង លោកមានតួនាទីជា ស្នងការរងនគរបាលរាជធានីភ្នំពេញ
ភ្នំពេញ ៖ សូមជម្រាបថា លោក ហ៊ុន សុធី មុនត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ មានតួនាទីជា ស្នងការរងនគរបាលរាជធានីភ្នំពេញ។ បើតាមព្រះរាជក្រឹត្យដែល អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅយប់ថ្ងៃទី២៨ខែឧសភា ឆ្នាំ២០២៣ ... Read More »
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ រួមគ្នាថែរក្សាសន្តិភាព ដើម្បីជម្រុញដល់ការអភិវឌ្ឍន៍របស់ប្រទេស
ខេត្តព្រៃវែង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះឧបដ្ឋានសាលានិងសមិទ្ធិផលនានានៅក្នុងវត្តកំពង់សិលាស្ថិតនៅឃុំរំចេកស្រុកព្រះស្តេច ខេត្តព្រៃវែង នាព្រឹកថ្ងៃអាទិត្យ ៩កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ... Read More »
លោក បណ្ឌិត ហ៊ុន ម៉ាណែត ៖ ក្នុងនាមជាយុវជនដែលកំពុងរស់ក្នុងសម័យតេជោសន្តិភាព, យើងទាំងអស់គ្នាចាំបាច់ត្រូវមើលគំរូវីរភាពរបស់យុវជនជំនាន់មុន
ភ្នំពេញ ៖ ក្នុងនាមជាយុវជនដែលកំពុងរស់ក្នុងសម័យតេជោសន្តិភាព, យើងទាំងអស់គ្នាចាំបាច់ត្រូវមើលគំរូវីរភាពរបស់យុវជនជំនាន់មុន ។ នេះជា ប្រសាសន៍របស់ លោក បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសកម្មជនយុវជនផែនសហគ្រិនវ័យក្មេង នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ... Read More »
រដ្ឋបាលរាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អាវភ្លៀង មី និងថវិកាជូនសមាជិក មូលនិធិស៊ីក្លូនៅរាជធានី ២៩៩នាក់តាមរយៈ មូលនិធិត្រីចក្រយានកម្ពុជា ខណៈរដូវវស្សាមកដល់
ភ្នំពេញ៖ សម្ដេចតេជោហ៊ុន សែន ផ្ដល់អាវភ្លៀង មី និងថវិកាជូនសមាជិក មូលនិធិស៊ីក្លូនៅរាជធានី ២៩៩នាក់តាមរយៈ មូលនិធិត្រីចក្រយានកម្ពុជា ខណៈរដូវវស្សាមកដល់ ដើម្បីជួយ សម្រួលការលំបាករបស់ពួកគាត់ ដែលកំពុងប្រកបអាជីវកម្ម ធាក់ស៊ីក្លូ ។ ថវិកា ... Read More »
ជិះម៉ូតូក្នុងល្បឿនលឿនចំមេឃកំពុងភ្លៀងជ្រុលទៅបុករថយន្តford បណ្ដាលឱ្យស្លាប់យុវជនម្នាក់នៅនឹងកន្លែង
ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅវេលាម៉ោង៤និង២៥នាទីរសៀល ថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវស្វាយជួរ ស្ថិតនៅខាងក្រោយសាលាសង្កាត់ព្រែកលៀប ភូមិស្វាយជួរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ តាមការឱ្យដឹងពីប្រភពនៅនឹងកន្លែងកើតហេតុបានអោយដឹងថា ... Read More »
គ.ជ.ប ផលិតបណ្ណព័ត៌មានអ្នកបោះឆ្នោតជិត ១០លានសន្លឹកចែកជូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧
ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ គជប ចេញសេចក្តីប្រកាសព័ត៌មាន ការចាប់ផ្ដើមដំណើរការនៃការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត សម្រាប់បម្រើឱ្យការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ។ ការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត ជូនដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ... Read More »
ជនមិនស្គាល់មុខគាស់ទ្វាររថយន្តរបស់ក្រុមកីឡារត់ប្រណាំងយកទ្រព្យសម្បត្តិអស់មួយចំនួន
ខេត្តកណ្ដាល ៖ ទ្រព្យសម្បត្តិមួយចំនួនរបស់ក្រុមកីឡារត់ប្រណាំងដែលទុកក្នុងរថយន្ត ត្រូវបានជនមិនស្គាល់មុខគាស់ទ្វាររថយន្តលួចយកអស់ ខណ:ដែលជនរងគ្រោះជាក្រុមកីឡាកំពុងរត់ប្រណាំង ។ ករណីនេះ បានកើតឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង០៦និង៣០នាទីព្រឹក ចំណុចក្នុងបរិវេនវត្តសុវណ្ណសាគរ ហៅវត្តបន្ទាយ ភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ... Read More »
សង្ស័យមកពីកត្កាល្បឿនក្នុងទីប្រជុំជន! អ្នកបើកបររថយន្តភ្លៅ៥ជ្រុលទៅបុកកិនអ្នកជិះម៉ូតូស្លាប់យ៉ាងរន្ធត់
ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបររថយន្តភ្លៅ៥ប្រភេទកុងតឺន័រ បន្ទាប់ពីបើកបុកអ្នកជិះម៉ូតូ និងកិនបណ្ដាលឱ្យស្លាប់យ៉ាងរន្ធត់ ខណៈដែលគេសង្ស័យថាបណ្ដាលមកពីកក្តាល្បឿនលឿននៅទីប្រជុំជន ។ យោងតាមរបាយការណ៍នគរបាលស្រុកក្រគរ នាព្រឹកថ្ងៃអាទិត្យ ៩កើត ខែជេស្ឋ ឆ្នាំថោះ បព្ចាស័កព.ស.២៥៦៧ត្រូវនឹងថ្ងៃទី២៨ ... Read More »
កីឡាការិនី ស្រួង ភាវី ៖ ឥទ្ធិពលកំពូលធម៌បួនបានដឹកនាំខ្ញុំដេីរមកដល់ចំណុចនេះ!
សាធារណរដ្ឋកូរ៉េ ៖ កីឡាការិនី ស្រួង ភាវី នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ បានបង្ហោះលើ Facebook ផ្លូវការរបស់ខ្លួនថា ៖ ចិត្ត និស្ស័យ អធ្យាស្រ័យ ... Read More »
នាយឧត្តមសេនីយ៍ វង្ស ពិសេន «កិច្ចប្រជុំកំពូលអាស៊ាន ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបង្ហាញពីកិត្យានុភាពកម្ពុជាឲ្យកាន់តែរះត្រដែតនៅលើឆាកអន្តរជាតិ»
ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកាបក្ស នៅក្នុងឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។ ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍បានអរគុណដល់សមាជិក ... Read More »
តំណាងលោករដ្ឋមន្ត្រី លឹម គានហោ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនី បម្រើការងារនៅរោងចក្រកាត់ដេរក្នុងឃុំចំនួន ០៦ របស់ស្រុកពញាឮ ប្រមាណ ៨ ពាន់នាក់
ខេត្តកណ្តាល ៖ ថ្ងៃអាទិត្យ ៩កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៣ ក្រុមការងារគណៈចលនាកម្មករ-កម្មការិនីស្រុកពញាឮ តំណាងលោក ... Read More »
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន បានយកអាយុជីវិតទៅរំដោះប្រជាជនឲ្យរួចផុតពីសេចក្តីស្លាប់ និងប្ដូរអាយុជីវិតដើម្បីយកមកនូវសន្តិភាព
ខេត្តព្រៃវែង ៖ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកាបក្ស នៅក្នុងឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។ ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍បានអរគុណដល់សមាជិក ... Read More »
សេចក្តីក្រើនរំលឹកប្រុងប្រយ័ត្នបន្តការពារការចម្លងវីរុសកូវីដ-១៩ ពពួក Omicron XBB.1.5
ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល បានបញ្ជាក់ថា, យោងតាមការចេញផ្សាយរបស់សារព័ត៍មានបាងកកប៉ុស្តិ៍ (Bangkok Post) ដែលបានចុះផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នេះ បានបង្ហាញថា៖ ... Read More »
ជីតានាំចៅទៅរាវចាប់ក្តាមក្នុងត្រពាំងមួយក្បែរភូមិស្រាប់តែលង់ទឹកស្លាប់ទាំងពីរនាក់
ខេត្តរតនគិរី៖ ពីរនាក់តានិងចៅនាំគ្នាទៅរាវចាប់ក្តាមស្រាប់តែលង់ទឹកស្លាប់ទាំង២នាក់តែម្តង។ ហេតុការណ៍មនុស្សទៅរាវចាប់ក្តាមលង់ទឹកស្លាប់នោះបានកើតឡើងបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង០៩និង១០នាទីព្រឹកថ្ងៃទី២៧ខែឧសភាឆ្នាំ២០២៣នៅត្រង់ចំណុចត្រពាំងក្រហិលក្នុងភូមិតឺន ឃុំតឺនស្រុកកូនមុំ ខេត្តរតនគិរី។ ប្រភពពីនគរបាលផ្នែកពិនិត្យវិភាគកោសល្យវីច័យបានឱ្យដឹងថា ជនរងគ្រោះទី១-ឈ្មោះ ផិច ចយ ភេទប្រុសអាយុ៧៣ឆ្នាំ ជនជាតិខ្មែរ ត្រូវជាជីតាមានស្រុកកំណើតនៅឃុំវាលកណ្តាល ឃុំក្រែកស្រុកពញាក្រែក ... Read More »
ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ ៖ អ្នកឆ្លងថ្មី ០១នាក់, អ្នកជាសះស្បើយ ០១នាក់និងគ្មានអ្នកជំងឺស្លាប់
ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី អ្នកឆ្លងថ្មី ០១នាក់, ឣ្នកជាសះស្បើយ ០១នាក់ ខណៈអ្នកជំងឺស្លាប់គ្មាន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនាំគ្នាអនុវត្តវិធានការ បីកុំបីការពារទាំងអស់។ សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ... Read More »
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងថា បើគ្មានសន្តិភាពគឺគ្មានអ្វីៗទាំងអស់
ខេត្តព្រៃវែង ៖ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ម្សិលមុិញ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកាបក្ស នៅក្នុងឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង។ ក្នុងឱកាសនោះ ឯកឧត្តមបានអរគុណដល់សមាជិក ... Read More »
ស្វែងយល់អំពីការឈ្លក់ទឹកដោះរបស់ទារក!
ភ្នំពេញ៖ ការបំបៅដោះគឺជាមធ្យោបាយផ្តល់អាហារតែមួយគត់ចំពោះទារក។ ទារកទើបនឹងកើតអាចប្រឈមនឹងការឈ្លក់ប្រសិនបើការបំបៅមិនបានត្រឹមត្រូវ។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ។ ១) អ្វីទៅជាការឈ្លក់ទឹកដោះ? ជាការលេបចូលទឹកដោះដោយចៃដន្យទៅក្នុងសួត។ ការឈ្លក់នេះទៀតសោតអាចបង្កអោយមានផលប៉ះពាល់ដល់សុខភាពទារកយ៉ាងខ្លាំង។ ២) កត្តាអ្វីខ្លះដែលធ្វើអោយទារកឈ្លក់? ទារកដែលប្រឈមនឹងការឈ្លក់អាចជា៖ ... Read More »
សត្វក្រពើព្រៃចំនួន២៣ក្បាលលែងបន្សាំក្នុងបឹងមួយកន្លែងក្នុងស្រុកសៀមប៉ាង
ខេត្តស្ទឹងត្រែង៖ សត្វក្រពើព្រៃចំនួន ២៥ក្បាលងាប់ចំនួន២ក្បាលនៅសល់ ២៣ក្បាលត្រូវបាននាយកដ្ឋានជលផលនៃក្រសួងកសិកម្មរៀបចំពិធីលែងបន្សាំក្នុងបឹងមួយរយៈ នឹងធ្វើព័ទ្ធរបងជុំវិញដើម្បីអភិរក្ស។ តាមរបាយការណ៍របស់នាយកដ្ឋានជលផលនៃក្រសួងកសិកម្មបានបញ្ជាក់ថា សត្វក្រពើព្រៃចំនួន ២៥ក្បាលនេះ បានធ្វើការដឹកជញ្ជូនមកពីខេត្តសៀមរាប យកមកលែងនៅក្នុងបឹងខាំផាក្នុងដែនជំរកសត្វព្រៃសៀមប៉ាងនិយាមកា0631361.1581419 ស្ថិតក្នុងភូមិសាស្ត្រ ឃុំព្រែកមាសស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ របាយការណ៍បញ្ជាក់បន្ថែមថា ក្នុងពិធីលែងក្រពើនេះ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច