ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលការពារព្រំដែនគោក៨១៥ធ្វើការឃាត់ពលរដ្ឋចាញ់បោកមេខ្យល់បម្រុងឆ្លងដែនចំនួន៥នាក់នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ ។សមត្ថកិច្ចព្រំដែនប្រាប់ឱ្យដឹងថា លោក សួង សៅ មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោក៨១៥ បានចាត់តាំង លោក ឡុក ធី នាយប៉ុស្តិ៍សង្កែដឹកនាំកម្លាំង ... Read More »
ព័ត៌មានជាតិ
បុរសម្នាក់ខណៈកំពុងជិះម៉ូតូតាមផ្លូវ៦០ម៉ែត្រត្រូវរថយន្តមិនស្គាល់ម៉ាកបេីកកៀរឱ្យដួលបោកក្បាលនឹងថ្នល់ស្លាប់ក្នុងថ្លុកឈាម
ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូមួយគ្រឿងតាមដងផ្លូវ៦០ម៉ែត្រ (វិថីសម្ដេចតេជោ) ស្រាប់តែរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបេីកមកកៀរឱ្យដួលបោកក្បាលនឹងថ្នល់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម រីឯរថយន្តបង្កហេតុបេីកគេចខ្លួនបាត់ស្រមោល ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលវេលាម៉ោង២និង១០នាទីរសៀលថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ (វិថីសម្ដេចតេជោ)ស្ថិតក្នុងភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ... Read More »
អ្វីទៅជាបណ្តាញទូរគមនាគមន៍ «Telecommunication Network» ?
ភ្នំពេញ ៖ «បណ្តាញទូរគមនាគមន៍» សំដៅដល់ក្រុមឬបណ្តុំនៃណូដ (Nodes) បានតភ្ជាប់រវាងគ្នា ដោយបណ្តាញតភ្ជាប់គ្នា (Link) ដែលប្រើប្រាស់ដើម្បីផ្លាស់ប្តូរសាររវាងណូដ (Nodes)។ បណ្តាញតភ្ជាប់គ្នា (Link) ប្រើប្រាស់នូវបច្ចេកវិទ្យាផ្សេងៗគ្នា ដែលពឹងផ្អែកទៅលើវិធីសាស្រ្តនៃបមាណីសៀគ្វី (Circuit ... Read More »
ដកហូតផលិតផលគ្រឿងសម្អាង ឡេលាបស្បែកពុំមានស្លាកសញ្ញា គ្មានចុះបញ្ជិកា និងហួសកាលបរិច្ឆេទចំនួន ២៤៥គីឡូក្រាម
ភ្នំពេញ៖ លោកវរសេនីយ៍ទោ មិញ ចន្ថា នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ គណៈកម្មការផ្សារអូរឫស្សី កាលពីពេលថ្មីៗនេះ បានចុះត្រួតពិនិត្យផលិតផលទំនិញម្ហូបអាហារ និងផលិតផលប្រើប្រាស់ផ្សេងៗនៅក្នុងផ្សារអូរឫស្សី ដើម្បីរកសារធាតុគីមីហាមឃាត់ ... Read More »
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីហ្វាំងឡង់
ប្រទេសបែលហ្សុិក ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយលោកស្រី Sanna Marin នាយករដ្ឋមន្ត្រីហ្វាំងឡង់ ដែលជំនួបនេះត្រូវបានធ្វើឡើងនៅទីក្រុងព្រុចសែល ប្រទេសបែលហ្សុិក។ ជំនួបនេះ គឺបានឆ្លុះបញ្ចាំងពីអ្វីដែលប្រទេសនៅតំបន់អឺរ៉ុបបានយកចិត្តទុកដាក់ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ... Read More »
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយអធិការបតីសហព័ន្ធអាល្លឺម៉ង់
ប្រទេសបែលហ្សុិក : នៅក្នុងឱកាសអញ្ជើញធ្វើជាសហប្រធាន នៃកិច្ចប្រជុំកំពូលខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Olaf Scholz អធិការបតីសហព័ន្ធអាល្លឺម៉ង់ ដែលជំនួបនេះត្រូវបានធ្វើឡើងនៅទីក្រុងព្រុចសែល ... Read More »
🔴នគរបាលក្រុងប៉ោយប៉ែតបញ្ជូនជនសង្ស័យម្នាក់ដែលចាក់សម្លាប់សង្សារទៅស្នងការដ្ឋានខេត្ត
ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ព្រោះតែភ្លើងប្រចណ្ឌបានយកកាំបិតចុងស្រូចចាក់សម្លាប់សង្សាររបស់ខ្លួនត្រូវនគរបាលឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋានខេត្តនារសៀលថ្ងៃទី១៦ ខែធ្នូធ្ឆ្នាំ២០២២នេះ។ លោកអធិការក្រុងប៉ោយប៉ែតសៅ សារឿនបានមានប្រសាសន៍ថា នៅវេលាម៉ោង១៩និង៣០នាទីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ មានករណីឃាតកម្មមួយស្ថិតក្នុងភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ ... Read More »
🔴Update ៖ កម្លាំងកងរាជអាវុធហត្ថបានបញ្ជូនខ្លួនមេតុងទីន អឿន ម៉ូលីកា ទៅតុលាការហើយ
ភ្នំពេញ ៖ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបាន បញ្ជូនខ្លួនមេតុងទីនអនឡាញដ៏ល្បីល្បាញមួយរូបគឺឈ្មោះ អឿន ម៉ូលីកា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីប្រគល់ឲ្យតំណាងអយ្យការបើកការស៊ើបសួរតាមនីតិវិធីច្បាប់។ សូមជម្រាបថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីវេលាម៉ោង១៥ និង២៥នាទីថ្ងៃទី ... Read More »
កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន បើកប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចំនួន០៣ទីតាំង និងឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់
ភ្នំពេញ៖ កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន បើកប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ចំនួន០៣ទីតាំង និងឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃសុក្រទី១៦ ខែធ្នូ ឆ្នាំ២០២២។ របាយការណ៍ដដែលបន្តថា ដោយបានការឯកភាពពី លោក ស៊ិត ... Read More »
នគរបាលស្រុកសូទ្រនិគម ចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីអំពើលួចម៉ូតូ
ខេត្តសៀមរាប៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃសុក្រទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៦នឹង៥០នាទី កម្លាំងផ្នែកព្រហ្មទណ្ឌ ... Read More »
លោកស្រី ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុប្រគេនដល់វត្តចំនួន៥ នៅខេត្តតាកែវ
ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និង ទូរទស្សន៍បាយ័ន បានអញ្ជើញដឹកនាំក្រុមការងារ នាំយកនូវទេយ្យវត្ថុរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ... Read More »
ដល់ម៉ោងទណ្ឌិត សម រង្ស៊ី បង្កើតចេតនាវង្វេងបន្លំ ! តើ សម រង្ស៊ី ច្រឡំ ឬលួចបន្លំអំពី រឿង«អាស៊ាន»?
ភ្នំពេញ៖ ចឹងបានមានសុភាសិតខ្មែរមានពាក្យមួយថា «សម្ដីសជាតិ មាយាទសពូជ» ហើយក៏មានពាក្យមួយផងដែរដែលគេតែងនិយាយលេងថា «បើអ្នកមិននិយាយខ្ញុំមិនដឹងថាអ្នកល្ងង់បែបនេះសោះ»។ ភាសាទាំងពីនេះអាចនិយាយត្រូវចំពោះទណ្ឌិត សម រង្ស៊ី នៅពេលនេះ ក្រោយពីបានចោទថា សម្ដេចតេជោ ហ៊ុន សែន បានបោកបញ្ឆោតប្រធានាធិបតីបារាំងថាសម្ដេចគឺជាប្រធានអាស៊ាន។ ... Read More »
បំភ្លឺជុំវិញករណីជនទំនើងប្រើប្រាស់ថ្នាំញៀនជោកជាំម្នាក់ដែលតែងតែបង្កការអុកឡុកធ្វើទុក្ខបុកម្នេញដល់ក្រុមគ្រួសារ និងអ្នកជិតខាងក្នុងមូលដ្ឋានខណ្ឌដង្កោ
ភ្នំពេញ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋដែលមានឈ្មោះអុឹម សម្បត្តិ ចូលក្នុងផេកសម្តេចក្រឡាហោម និងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាក់ទងទៅនឹងបញ្ហា “ពិបាកក្នុងការរស់នៅ ដោយសារមានជនទំនើង និងប្រើប្រាស់ថ្នាំញៀនជោកជាំម្នាក់រស់នៅជិតខាង តែងតែបង្កការអុកឡុក ធ្វើទុក្ខបុកម្នេញដល់ក្រុមគ្រួសារ ... Read More »
ចំណេះដឹងទូទៅ ៖ សម្រាប់អ្នកមានកូនតូចៗ គួរតែប្រុងប្រយ័ត្នចំពោះការដាក់រានទេវតាក្នុងបរិវេណផ្ទះ ខណៈក្មេងស្រីម្នាក់ស្លាប់ និងក្មេងប្រុសម្នាក់របួសបែកក្បាល
ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ Na Ti Kan និងឈ្មោះ Vat Mouy Seng បានបង្ហោះសារពាក់ព័ន្ធ និងការដាក់រានទេវតាក្នុងបរិវេណផ្ទះ វាអាចបង្កគ្រោះថ្នាក់ដល់ពួកគេដែលកុមាតូចៗ ខណៈក្មេងស្រីម្នាក់ស្លាប់ និងក្មេងប្រុសម្នាក់របួសបែកក្បាល។ ជាក់ស្ដែង ... Read More »
តំណាងលោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអននាំយកអង្កររបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់គណបក្សប្រជាជនកម្ពុជាស្រុករំដួល
ខេត្តស្វាយរៀង ៖ លោកប៉េង ពោធិសា អភិបាលរង ខេត្តស្វាយរៀងតំណាងលោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បាននាំយកអង្កររបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន ... Read More »
លោករដ្ឋលេខាធិការក្រសួងការបរទេស ទទួលជួប លោក Pedro Zwahlen ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសហព័ន្ធស្វីសប្រចាំកម្ពុជា
ភ្នំពេញ ៖ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ លោកបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ... Read More »
ជនសង្ស័យម្នាក់ពីបទឃាតកម្មរយៈពេល២ឆ្នាំត្រូវកម្លាំងនគរបាលឃាត់ខ្លួននៅស្រុកព្រះនេត្រព្រះ
ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលផែនព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីកាតុលាការ ជាប់ចោទពីបទឃាត់កម្ម កាលពីជាង២ឆ្នាំមុននៅស្រុកព្រះនេត្រព្រះនៅថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០២២ នេះ ។ នគរបាលមូលដ្ឋានប្រាប់ថាៈក្រោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ ... Read More »
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេច ស្ដីពីការបង្កើតគណៈកម្មការអន្ដរក្រសួងជំរុញ និងត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេស
ភ្នំពេញ ៖ បើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា, នាព្រឹកថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ... Read More »
មេជាងចាក់លូម្នាក់ក្លាយជាចោរ ត្រូវកម្លាំងអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត
ខេត្តបន្ទាយមានជ័យ៖ អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យមេជាងម្នាក់តាមបណ្តឹងរបស់ជនរងគ្រោះទៅសាលាដំបូងខេត្តនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះដើម្បីចាត់ការតាមនីតិវិធីច្បាប់។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា នៅវេលាម៉ោង១១និង០២នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនមេជាងចាក់លូម្នាក់ ... Read More »
គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅICC Angkor បើកកិច្ចប្រជុំពេញអង្គរ លើកទី២៩ នៅខេត្តសៀមរាប
ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា (អាយស៊ីស៊ី-អង្គរ) និងសំបូរព្រៃគុក បានបើកកិច្ចប្រជុំពេញអង្គរលើកទី២៩ នៅខេត្តសៀមរាប ក្រោមអធិបតី ភាពលោកស្រីបណ្ឌិតសភាចារ្យ ភឿង ... Read More »
នគរបាលខណ្ឌកំបូលបញ្ជូនខ្លួនជនសង្ស័យសកម្មឆក់ចំនួន៤នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ
ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌកំបូល នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ បញ្ជូននាំខ្លួនជនសង្ស័យចំនួន៤នាក់ សកម្មខាងឆក់ ធាក់ប្លន់ម៉ូតូ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក្រោយពីបង្ក្រាបចាប់ខ្លួនបានកន្លងមក។ តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ សកម្មខាងឆក់ ធាក់ប្លន់យកម៉ូតូ ... Read More »
Update ៖ ករណីថាជនជាតិបរទេសប្លន់រថយន្តឈ្នួលនៅ ស្រុកឆែបជារឿងប្រឌិត,ម្ចាស់រថយន្តសារភាពកំហុសនិងសុំទោសសមត្ថកិច្ចដែលធ្វើឱ្យមានការយល់ច្រឡំ
ខេត្តព្រះវិហារ ៖ ករណីមួយដែរថាមានជនបរទេស ២នាក់ ភ្ជង់ប្លន់យករថយន្តឈ្នួលនៅស្រុកឆែប ខេត្ត ព្រះវិហារ ពេលកំពុងធ្វើដំណើរឆ្ពោះទៅខេត្តស្ទឹងត្រែង ដែលបង្កឲ្យមានការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២២ គឺជារឿងប្រឌិត ដែលបង្កើតឡើងដោយម្ចាស់រថយន្តផ្ទាល់តែម្ដង ខណៈដែលរថយន្តនោះខ្លួនយកទៅលក់ដើម្បីសងបំណុលបងប្រុស ... Read More »
លោក នេត្រ ភក្ត្រា ៖ ខ្ទីនជាសត្វស្ថិតនៅក្នុងអំបូរសំពោចដែលមានមាឌធំ ហើយអាចសម្គាល់លក្ខណៈពិសេសរបស់វា
ភ្នំពេញ ៖ ខ្ទីន (ឈ្មោះអង់គ្លេស៖ Large Indian Civet ឈ្មោះវិទ្យាសាស្រ្ត៖ Viverra zibetha) ខ្ទីនជាសត្វស្ថិតនៅក្នុងអំបូរសំពោចដែលមានមាឌធំ ហើយអាចសម្គាល់លក្ខណៈពិសេសរបស់វា ដោយនៅត្រង់កមានឆ្នូត ស-ខ្មៅធំៗ កន្ទុយមានបង្កង់ស-ខ្មៅពី៦-៧។ ... Read More »
ករណីឆ្លងកូវីដ-១៩៖ អ្នកឆ្លងថ្មី ១៥នាក់, អ្នកជាសះស្បើយ ១៥នាក់ និងគ្មានអ្នកជំងឺស្លាប់
ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃសុក្រទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី អ្នកឆ្លងថ្មី ១៥នាក់, ឣ្នកជាសះស្បើយ ១៥នាក់ ខណៈអ្នកជំងឺស្លាប់ គ្មាន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនាំគ្នាអនុវត្តវិធានការ បីកុំបីការពារទាំងអស់។ សូមជម្រាបថា ... Read More »
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រេចឱ្យមន្ត្រីដល់អាយុ ៦០ ឆ្នាំ ឱ្យចូលនិវត្តន៍
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប ) បានសម្រេចអនុវត្តនូវរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននិងនីតិវិធីនៃការដាក់អ្នករាជការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (អគ.ជ.ប) ឱ្យចូលនិវត្តន៍ ដែលការសម្រេចនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំនៅរសៀលថ្ងៃទី ១៥ ខែធ្នូ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប បានឱ្យដឹងថា តាមខ្លឹមសារនៃសេចក្ដីណែនាំនេះ ... Read More »
ចាប់ពីថ្ងៃទី ១៨-២០ ខែធ្នូ ឆ្នាំ ២០២២ ធាតុអាកាសអាចចុះត្រជាក់ខ្លាំង ជាពិសេសនៅបណ្តាខេត្តនៅតំបន់ភ្នំ និងជាប់ជួរភ្នំដងរែកនិងខ្ពង់រាបភាគឦសាន
ភ្នំពេញ ៖ ចាប់ពីថ្ងៃទី ១៨-២០ ខែធ្នូ ឆ្នាំ ២០២២ ធាតុអាកាសអាចចុះត្រជាក់ខ្លាំង ជាពិសេសនៅបណ្តាខេត្តនៅតំបន់ភ្នំ និងជាប់ជួរភ្នំដងរែកនិងខ្ពង់រាបភាគឦសាន។ នេះបើយោងតាម សេចក្តីជូនដំណឹងបន្ថម ស្ដីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី ... Read More »
បើករថយន្តឆ្លងផ្លូវត្រូវម៉ូតូបុករងរបួសធ្ងន់២នាក់
ភ្នំពេញ៖ ប្រុសស្រី២នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុករថយន្តបេីកឆ្លងផ្លូវពេញទំហឹង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចច្រកចូលមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។ តាមសាក្សីនៅកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្តម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាករដ្ឋ ... Read More »
សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន៥នាក់ ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងគ្រាប់បែក នៅមុខណាហ្គាវើលដ៍កាលពីម្សិលមិញ
ភ្នំពេញ ៖ បើយោងតាមលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានថា គឺមានករណីជនជាតិចិនចំនួន៥នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនដោយមានការសង្ស័យថាជាប់ពាក់ព័ន្ធនឹងករណីរកឃើញគ្រាប់បែកមួយគ្រាប់នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីម្សិលមិញ។ បើតាមលោកឧត្តមសេនីយ៍ឯកបានបញ្ជាក់ទៀតថា ជនសង្ស័យទាំងនេះត្រូវបានឃាត់ខ្លួននៅម៉ោង៧ៈ៣០នាទីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ដោយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន ... Read More »
ត្រីទឹកសាប៣ប្រភេទមាននៅតែខេត្តស្ទឹងត្រែងប្រឈមនឹងការផុតពូជ
ខេត្តស្ទឹងត្រែង ៖ ត្រីទឹកសាប៣ប្រភេទដែលមានតម្លៃខ្ពស់ ជាប្រភេទត្រីកម្រមានតែនៅខេត្តស្ទឹងត្រែង ត្រូវបានប្រជានេសាទថាមានការថយចុះបន្តិចម្ដងៗ ពីមួយ ឆ្នាំទៅមួយឆ្នាំ ហើយដែលអាចនឹងឈានទៅរកការផុត ពូជ បើសិនមន្ត្រីជំនាញ មិនបានទប់ស្កាត់ ទាន់ពេលវេលាទេនោះ។ ត្រីទឹកសាបទាំងបីប្រភេទមានតែនៅខេត្តស្ទឹងត្រែងនោះរួមមាន:ប្រភេទត្រីប៉ាសេអ៊ី,ត្រីប៉ាវ៉ាមុខពីរ,ត្រីប៉ាវ៉ាមុខមួយ… ត្រីទាំងបីប្រភេទនេះជាប្រភេទត្រីកម្រ ហើយក៏ជាមុខសញ្ញាគោលដៅ ... Read More »
ស្រ្តីម្នាក់កិនទឹកអំពៅមានការធ្វេសប្រហែសត្រូវសក់បួងចូលម៉ាសុីដាច់អស់សល់តែលលាដ៏ក្បាល
ខេត្តក្រចះ ៖ ស្ត្រីម្នាក់ត្រូវបានម៉ាសុីនកិនទឹកអំពៅស្រូបទាញសក់ក្បាលបួងចូលដាច់អស់សល់តែលលាដ៏ក្បាល និងដៃឆ្វេងម្ខាងទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយក្រុមគ្រួសារបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងនិងបញ្ជូនបន្តទៅប្រទេសវៀតណាម។ ហេតុការណ៍ស្រ្តីម្នាក់ត្រូវម៉ាសុីនកិនទឹកអំពៅបួងសក់ចូលនោះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២២ននៅត្រង់ចំណុចព្រុំប្រទល់ខេត្តស្ទឹងត្រែងអូរស្ងួតក្នុងភូមិអូរអន្ត្រែង ឃុំរលួសមានជ័យ ក្នុងស្រុកសំបូរខេត្តក្រចេះ។ តាមប្រភពបានឱ្យដឹងថា ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច