ខេត្តស្វាយរៀង ៖ ជនសង្ស័យ២នាក់ជាជនជាតិវៀតណាមត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីជំរិតទារប្រាក់ដោយប្រើប្រាស់អាវុធនៅស្រុកចន្ទ្រា។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ថ្ងៃទី១៦ ខែ ធ្នូ ឆ្នាំ ២០២២ នៅត្រង់ចំណុចលើផ្លូវបេតុងមុខកាសុីណូ888 ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាជនសង្ស័យមានឈ្មោះង្វៀង មិនហុង ... Read More »
ព័ត៌មានជាតិ
លួចគេគេចខ្លួនបាត់ជាង១ឆ្នាំត្រឡប់មកវិញជាប់ខ្នោះ
ខេត្តកណ្ដាល ៖ ជនត្រូវចោទម្នាក់ លួចគេរួចព្យាយាមរត់គេចខ្លួនអស់រយៈពេលជាង១ឆ្នាំ លុះត្រឡប់មកវិញ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន តាមដីការបស់សាលាដំបូងខេត្តកណ្ដាល។ ប្រតិបត្តិការចាប់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៤និង០០នាទីរសៀលនៅចំណុចភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ... Read More »
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ៖ សមត្ថកិច្ចកម្ពុជា ទទួលបានបណ្តឹង ៥បន្ថែមទៀត ស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ៩នាក់
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងនៅរសៀលថ្ងៃសៅរ៍ទី១៧ ខែធ្នូ ឆ្នាំ២០២២នេះថា៖ គិតចាប់ពីម៉ោង ៣៖០០នាទីនាថ្ងៃទី១៤ ដល់វេលាម៉ោង ៣៖០០នាទី ថ្ងៃទី១៥ ខែធ្នូ ... Read More »
កងកម្លាំងដឹកជញ្ជូនយោធភូមិភាគទី៤ បន្តចុះជួយដឹកជញ្ជូន សម្ភារៈ និងគ្រឿងផ្ទះប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តផ្លាស់ប្តូរទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់អភិវឌ្ឍន៍ថ្មីរុនតាឯក
ខេត្តសៀមរាប ៖ នេះបេីយោងតាមប្រភពព័ត៌មានពីផេកហ្វេសប៊ុកផ្លូវការរបស់កងព័ទជេីងគោក នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា យោងតាមប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកឧត្តមសេនីយ៍ឯក ពៅ ហេង ... Read More »
វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.ស.ក) លើកទី១៩ចេញសេចក្តីថ្លែងការណ៍រួម
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរៀបចំវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.ស.ក) លើកទី១៩ ក្រោមប្រធានបទ « ការពង្រឹងយន្តការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា» ដែលប្រព្រឹត្តទៅនៅសណ្ឋាគារកាំបូឌីយ៉ាណា។ នៅក្នុងវេទិកានេះមានការអញ្ជើញចូលរួមជាអធិតីភាពពី ឯកឧត្តម ... Read More »
មេបញ្ជាការកងការពារព្រំដែនគោកលេខ៤០២ បង្កើនការយកចិត្ដទុកដាក់ក្នុងការងារចេញល្បាត យាមកាម ត្រួតពិនិត្យ គ្រប់ចំណុចគោលដៅលើខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ
ខេត្តឧត្តរមានជ័យ ៖ លោកវរសេនីយ៍ឯក ឃួន ភិរុណ មេបញ្ជាការ កងការពារព្រំដែនគោកលេខ ៤០២ នៅថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ២០២២ បានបន្តដាក់ចេញនូវបទបញ្ជា ដល់បណ្តាកងល្បាតចំណុះទាំងអស់ ... Read More »
ក្រសួងបរិស្ថាន ៖ សំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកត្រូវបានចាត់ទុកជាសំណល់គ្រោះថ្នាក់ និងផ្ទុកនូវពពួកលោហៈធ្ងន់
ភ្នំពេញ៖ សំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកត្រូវបានចាត់ទុកជាសំណល់គ្រោះថ្នាក់ ដោយសំណល់នេះមានផ្ទុកនូវពពួកលោហៈធ្ងន់ ដូចជា៖ អាសេនិក ក្រូម កាត់ម្ញ៉ូម សំណ បារត និងសារធាតុបំពុលសរីរាង្គមិនងាយបំបែកធាតុ ដូចជាសារធាតុធន់នឹងភាពឆេះ និងសារធាតុគ្រោះថ្នាក់ផ្សេងទៀត ដែលអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស និងបរិស្ថានតាមរយៈការទុកដាក់ ... Read More »
ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ នៅស្រុករតនមណ្ឌល
ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃសៅរ៍ទី១៧ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងនគរបាលជំនាញស្រុករតនមណ្ឌល ចាប់ឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។ របាយការណ៍ដដែលបន្តថា ជនសង្ស័យមានឈ្មោះ ញឹក វុទ្ធី ... Read More »
នគរបាលស្រុកគាស់ក្រឡចុះអនុវត្តចំនួន២ដីកា ចាប់ឃាត់ខ្លួនពិរុទ្ធ២នាក់ក្នុងករណីកាប់ទន្ទ្រានយកដីរដ្ឋខុសច្បាប់
ខេត្តបាត់ដំបង ៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃសៅរ៍ទី១៧ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានដឹកនាំកម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ កាលពីថ្ងៃទី១៦ ខែធ្នូម្សិលមិញនេះ ... Read More »
លោកស្រីកិត្តិសង្គហបណ្ឌិត ៖ ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវរួមគ្នាថែរក្សា និងអភិរក្សនូវប្រពៃណីពីដូនតា ដេីម្បីចូលរួមលេីកស្ទួយមរតកប្រពៃណីជាតិ តាមរយៈ បុណ្យរដូវរំហេីយ
ខេត្តកំពង់ឆ្នាំង៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអនឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជេីញជាអធិបតីក្នុងពិធីបេីកព្រឹត្តិការណ៍ បុណ្យរដូវរំហេីយ តាមរយៈ ការប្រឡងដាល់អំបុក និងបង្ហើរខ្លែង ជ្រោមជ្រែងប្រពៃណីខ្មែរ នៅខេត្ដកំពង់ឆ្នាំង នាព្រឹក ថ្ងៃសៅរ៍ ... Read More »
លោកកើត ឆែ ៖ សន្តិភាពបាននាំឱ្យកម្ពុជា មានការអភិវឌ្ឍអត់ឈប់ឈរទាំងអាណាចក្រនិងពុទ្ធចក្រ
ភ្នំពេញ៖ លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញបានថ្លែងថា កត្តាសុខសន្តិភាពបាននាំឱ្យកម្ពុជាមានការអភិវឌ្ឍអត់ឈប់ឈរទាំងអាណាចក្រនិងពុទ្ធចក្រ ដែលប្រជាពលរដ្ឋទាំងអស់សប្បាយ រីករាយនិងប្រាថ្នាចង់បានគ្រប់ៗគ្នា។ លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញបានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាតំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងពិធី “សម្ពោធកុដិ១ ខ្នង និងសមិទ្ធផលនានាក្នុងវត្តតាំងកសាំងខាងជើង” ស្ថិតក្នុងសង្កាត់កាកាបទី២ ... Read More »
លោកអភិបាលស្រុករមាសហែក ផ្តាំផ្ញើរដល់មន្រ្តី មេឃុំ ស្មៀន គឺជាអ្នកដើរតួនាទីយ៉ាងសំខាន់ និងជាអ្នកដោះស្រាយនូវសំណូមពរ និងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន
ខេត្តស្វាយរៀង ៖ លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែក ផ្តាំផ្ញើរដល់មន្រ្តី មេឃុំ ស្មៀន លោកនាយប៉ុស្តិ៍ មណ្ឌលសុខភាព និងមេភូមិ ដែលជាអ្នកដើរតួនាទីយ៉ាងសំខាន់ និងជាអ្នកដោះស្រាយនូវសំណូមពរ និងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ទាំងនេះគឺត្រូវរួមគ្នាប្រឹងប្រែងដោះស្រាយជូនគាត់ ... Read More »
សង្ស័យអ្នកបើករថយន្តព្រូសងងុយដេកទើបរេចង្កូតទៅបុករះចូលផ្ទះពលរដ្ឋបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិមួយចំនួន
ខេត្តបន្ទាយមានជ័យ ៖ រថយន្តព្រូសពណ៌សមួយគ្រឿងត្រូវបានអ្នកបើកៗបុកចូលផ្ទះពលរដ្ឋបណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិមួយចំនួននិងបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចទាំងព្រឹក តែសំណាងដែរដែលពុំមានអ្នករងគ្រោះនៅក្នុងហេតុការណ៍នេះទេ។គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០៥និង១៥នាទីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះស្ថិតក្នុងភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ សមត្ថកិច្ចបានឱ្យដឹងថា ករណីគ្រោះថ្នាក់ខាងលើនេះ រថយន្តព្រូសពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ-2-BA-0175 ... Read More »
ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,២២%
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៨០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ ... Read More »
នគរបាលខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទរស័ព្ទដៃ
ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់មានជំនាញខាងដើរឆក់ទរស័ព្ទដៃរបស់គេនៅក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលខណ្ឌចំការមនឃាត់ខ្លួននៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១០និង១០នាទីព្រឹក នៅចំណុចផ្លូវលេខ៦៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានឈ្មោះ រិទ្ធី សុភា ... Read More »
សម្តេចតេជោ ហ៊ុនសែន សូមផ្ដល់អនុសាសន៍មួយចំនួនដល់វេទិកានិពន្ធនាយកសារព័ត៌មាន កម្ពុជា ធ្វើជាមូលដ្ឋានក្នុងការពិភាក្សា និងរៀបចំទិសដៅសម្រាប់អនុវត្ត ចំនួន ៥ចំណុច
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន សូមផ្ដល់អនុសាសន៍មួយចំនួនដល់វេទិកានិពន្ធនាយកសារព័ត៌មាន កម្ពុជា ធ្វើជាមូលដ្ឋានក្នុងការពិភាក្សា និងរៀបចំទិសដៅសម្រាប់អនុវត្តដូចខាងក្រោម៖ ១- ពង្រឹងយន្តការប្រតិបត្តិក្រមសីលធម៌ និងវិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងប្រឆាំងជនឱកាសនិយមជ្រកក្រោមស្លាកសារព័ត៌មានដើម្បីរក្សាគុណតម្លៃ និងសេចក្ដីថ្លថ្នូររបស់ស្ថាប័នសារព័ត៌មាន។ ២- ... Read More »
បុរសម្នាក់របួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូពីក្រោយ
ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តលឿនជ្រុលទៅបុកម៉ូតូពីក្រោយអូសកិនទៅមុខជាច្រើនម៉ែត្រ បណ្តាលឱ្យបុរសវ័យចំណាស់ម្នាក់ រងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលម៉ោង ៨យប់ថ្ងៃទី ១៦ខែធ្នូឆ្នាំ ២០២២ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះបើកម៉ូតូម៉ាកហុងដាឌ្រីម ... Read More »
ករណីឆ្លងកូវីដ-១៩៖ អ្នកឆ្លងថ្មី ១៧នាក់, អ្នកជាសះស្បើយ ១២នាក់ និងគ្មានអ្នកជំងឺស្លាប់
ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ទី១៧ ខែធ្នូ ឆ្នាំ២០២២នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី អ្នកឆ្លងថ្មី ១៧នាក់, ឣ្នកជាសះស្បើយ ១២នាក់ ខណៈអ្នកជំងឺស្លាប់ គ្មាន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនាំគ្នាអនុវត្តវិធានការ បីកុំបីការពារទាំងអស់។ សូមជម្រាបថា ... Read More »
សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលេីកទី១៩ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍ថា, ថ្ងៃនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ សូមចូលរួមអបអរសាទរវទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី១៩ ដែលក្លិបអ្នកកាសែត កម្ពុជា បានរៀបចំឡើងដើម្បីផ្ដល់ឱកាសដល់ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន និពន្ធនាយក ... Read More »
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ៖ ភារកិច្ចរបស់យើងក្នុងឆ្នាំ២០២២ នឹងបញ្ចប់ទៅប្រកបដោយស្មារតីខ្ពស់!
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានមានប្រសាសន៍ថា, ក្នុងនាមជាប្រធានអាស៊ានឆ្នាំនេះ យើងបានព្យាយាមសង្កត់ធ្ងន់លើស្មារតីរួបរួមគ្នា ខណៈដែលតំបន់របស់យើង ក៏ដូចជាពិភពលោកបាននិងកំពុងឆ្លងកាត់បញ្ហាប្រឈមជាច្រើន។ យ៉ាងណាមិញ ... Read More »
រថយន្តព្រូសពន្លះរថយន្តកុងតឺន័របណ្តាលឱ្យខូចខាតយ៉ាងដំណំទាំងសងខាង រួចសងថ្លៃខូចខាតត្រឹមតែ១៥០$បញ្ចប់រឿង
ភ្នំពេញ ៖ បុរសម្នាក់បានបេីករថយន្តម៉ាក តូយ៉ូតា ព្រូស មួយគ្រឿងក្នុងល្បឿនលឿន រួចឡេីងស្ពានព្រែកសំរោងមិនប្រយ័ត្នជ្រុលចង្កូតទៅបុករថយន្តសណ្ដោងទូកុងតឺន័រចំពីមុខពេញទំហឹង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង។ ហេតុការណ៍គ្រោះច្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាវេលា១០និង៣០នាទីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅលេីស្ពានព្រែកសំរោង សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ... Read More »
វិស័យឯកជន មានតួនាទីមិនអាចខ្វះបាន នៅក្នុងការចូលរួមបណ្តុះបណ្តាល និងបង្កើតធនធានមនុស្សកម្ពុជា
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ លោក បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប២០ ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យអន្តរជាតិ IU។ លោក បណ្ឌិត ហ៊ុន ... Read More »
ទំនងស្រវឹងស្រា បុរសម្នាក់បេីករថយន្តឡិចសុីសNX200t បុកស្លាកប៉ាណូ និងជញ្ចាំងផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបេីករថយន្ដស៊េរីទំនើបម៉ាក ឡិចសុីស NX200t មួយគ្រឿងទៅបុកស្លាកប៉ាណូ និងជញ្ចាំងផ្ទះប្រជាពលរដ្ឋធ្លុះដល់ក្នុងរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង០១ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ... Read More »
តាមរយៈ facebookលោកបណ្ឌិត ហ៊ុន ម៉ាណែត ថា បុគ្គលសម រង្ស៊ីជាមនុស្សគ្មានសេចក្តីខ្មាស់អៀន
ភ្នំពេញ៖ តាមរយៈគេហទំព័រហ្វេសប៊ុក លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២នេះ បានថ្លែងសំដៅទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី ថាជាជនមិនមានភាពខ្មាសអៀន បន្ទាប់ពីទណ្ឌិតរត់ចោលស្រុករូបនេះ បានសរសេរលើហ្វេសប៊ុករបស់ខ្លួន រិះគន់សម្តេចតេជោ ... Read More »
ចុងក្រោយនេះ នៅតាមដែនជម្រកសត្វព្រៃរបស់កម្ពុជា ចាប់ផ្ដើមឃើញវត្តមានសត្វឆ្កែចចកឡើងវិញ ក្រោយពីរឹតបន្ដឹងនាំសត្វឆ្កែស្រុកចូលក្នុងព្រៃ
ភ្នំពេញ ៖ មន្ត្រីឧទ្យានុរក្សនៅតាមតំបន់ការពារធម្មជាតិនៅភូមិភាគឦសានបានកត់សម្គាល់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅតាមដែនជម្រកសត្វព្រៃរបស់កម្ពុជា ចាប់ផ្ដើមឃើញវត្តមានសត្វឆ្កែចចកឡើងវិញ ក្រោយពីរឹតបន្ដឹងនាំសត្វឆ្កែស្រុកចូលក្នុងព្រៃ។ ទឹកមាត់របស់សត្វឆ្កែស្រុកមានមេរោគច្រើន ដែលធ្វើឲ្យឆ្លងជំងឺដល់សត្វឆ្កែចចក និងសត្វព្រៃផ្សេងទៀត ព្រមទាំង ធ្វើឲ្យសត្វព្រៃស្លាប់ បន្ថែមពីលើការលួចប្រមាញ់សត្វដោយខុសច្បាប់ ផងដែរ។ រូបភាពនេះជារូបឆ្កែចចក ... Read More »
លទ្ធផលនៃជំនួបទ្វេភាគីរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក អូឡាហ្វ ឆ្លុលស៍ អធិការបតីសហព័ន្ធអាល្លឺម៉ង់ ទីក្រុងព្រុចសែល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២
ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ពី សេចក្តីប្រកាសព័ត៌មាន លទ្ធផលនៃជំនួបទ្វេភាគីរវាងសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក អូឡាហ្វ ឆ្នូលស៍ អធិការបតីសហព័ន្ធអាល្លឺម៉ង់ ទីក្រុងព្រុចសែល ថ្ងៃទី១៤ ... Read More »
រថយន្តទំនេីប TUCSON ចតស្ងៀមនៅលេីចំណីផ្លូវ ត្រូវរថយន្ត LEXUS RX 330 បុកបញ្ឆិតពីក្រោយពេញទំហឹង បណ្ដាលឱ្យខូចខាតទាំងសងខាងយ៉ាងដំណំ
ភ្នំពេញ ៖ បុរសម្នាក់ និងអ្នករួមដំណេីរដោយបុរសម្នាក់ទៀត បានបេីករថយន្តម៉ាក Lexus Rx330 មួយគ្រឿងយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តស៊េរីទំនេីបម៉ាក Hyundai Tucson ដែលចតស្ងៀមលេីចំណីផ្លូវចំបញ្ឆិតពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ ។ ... Read More »
គណៈប្រតិភូជាន់ខ្ពស់ទីក្រុងហូជីមិញ បានមក បំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា៣ថ្ងៃ
ភ្នំពេញ៖ គណៈប្រតិភូជាន់ខ្ពស់ទីក្រុងហូជីមិញ ដឹកនាំដោយ លោក ង្វៀន វ៉ាន់ នេន សមាជិកការិយាល័យនយោ បាយបក្សកុម្មុយនិស្តវៀតណាម និងជាលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ នារាត្រីថ្ងៃសុក្រទី១៦ ខែធ្នូ ឆ្នាំ២០២២នេះបានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញដោយ សុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាចំនួន៣ថ្ងៃ។ ... Read More »
លទ្ធផលស្តីពីការធ្វើជាសហប្រធានរបស់សម្តេចតេជោ ក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក
ភ្នំពេញ ៖ នៅយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ពីសេចក្តីប្រកាសព័ត៌មាន លទ្ធផលស្តីពីការធ្វើជាសហប្រធានរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២២ ... Read More »
លោក នេត្រ ភក្ត្រា ៖ សត្វត្រកូលខ្លាទាំង ៨ប្រភេទ ដែលកំពុងមានវត្តមាន និងធ្លាប់មានវត្តមាននៅក្នុងប្រទេសកម្ពុជា មានអ្វីខ្លះ?
ភ្នំពេញ៖ នេះបេីយោងតាមបញ្ជាក់ពីលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅយប់ថ្ងៃសុក្រទី១៦ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា សត្វត្រកូលខ្លាទាំង ៨ប្រភេទ ដែលកំពុងមានវត្តមាន និងធ្លាប់មានវត្តមាននៅក្នុងប្រទេសកម្ពុជា មានអ្វីខ្លះ? ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច