ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

ម៉ូតូដឹកឈើត្រូវសមត្ថកិច្ចបង្ក្រាបចាប់បាន៣គ្រឿង

ខេត្តមណ្ឌលគិរី៖  ម៉ូតូបីគ្រឿងដឹកឈើខុសច្បាប់ត្រូវ កម្លាំងសមត្ថិច្ចប៉ុស្តិ៍រដ្ឋបាលសហការជាមួយកងរាជអាវុធហត្ថស្នាក់ការ៧៦១ស្ទាក់ចាប់រឹបអូសយកទៅរក្សារទុកចាត់ការបន្ត។ ការស្ទាក់ចាប់រឹបអូសម៉ូតូនោះសមត្ថកិច្ចបានធ្វើឡើងនៅថ្ងៃ ទី៣០ ខែឧសភា ឆ្នាំ២០២១ក្នុងភូមិស្រែអំពឹលឃុំស្រែព្រះស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ប្រភពពីសមត្ថកិច្ចថាក្រុមម៉ូតូនោះតែងដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរីឆ្លងកាត់ឃុំស្រែព្រះបន្តទៅភូមិស្រែអំពិលចូលភូមិឆ្នែងក្នុងឃុំស្រែខ្ទុមហើយ ឆ្លងដែនយកទៅលក់នៅប្រទេសវៀតណាម។ ពួកក្រុមរកស៊ីដឹកឈើតាមម៉ូតូនោះតែងតែលួចដឹកជញ្ជូនឆក់ឱកាសញឹកញាប់លួចលាក់ពីសមត្ថកិច្ចតែទោះបីយ៉ាងណាក៏គេចមិនផុតពីការបង្ក្រាបឡើយ។ក្រោយពីបង្ក្រាបបានវត្ថុតាងម៉ូតូ ៣គ្រឿងឈើសុក្រំឡាំងបួនជ្រុង៦ដុំប្រវែង៣ម៉ែត្រ ប្រគល់ឱ្យជំនាញរដ្ឋបាលព្រៃឈើសង្កាត់ចាត់ការបន្តតាមនីតិវិធីច្បាប់ព្រៃឈើ៕ ដោយ៖ ... Read More »

ផ្ទះមួយខ្នងត្រូវសមត្ថកិច្ចនិងប្រជាពលរដ្ឋមកជួយបាញ់ពន្លត់ទាន់ពេលដោយសារឆ្លងចរន្តអគ្គិសនីក្នុងក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះអ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍បាញ់ទឹកពន្លត់រហូតគ្រប់គ្រងស្ថានការណ៍បានមិនបណ្ដាលឱ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ស្ថិតក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ពេជ្រ សុភា ភេទស្រីអាយុ៥៦ឆ្នាំមុខរបរមេផ្ទះ ... Read More »

គ្រឺះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ​២៧១ ​សង្កាត់ទួលទំពូង២ ខណ្ឌចំការមន មានអ្នកជំងឺកូវីដ-១៩​​ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ

ភ្នំពេញ៖ គ្រឺះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ​២៧១ ​សង្កាត់ទួលទំពូង២ ខណ្ឌចំការមន មានអ្នកជំងឺកូវីដ-១៩​​ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ បើយោងតាមអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បញ្ជាក់ឲ្យដឹង,នៅរសៀលថ្ងៃទី៣០ ខែឧសភាឆ្នាំ២០២១។អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, 🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ... Read More »

ករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣០នាក់ នៅខេត្តបន្ទាយមានជ័យ !

ខេត្តបន្ទាយមានជ័យ ៖ ការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣០នាក់ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ និងករណីជាសះស្បើយអ្នកជំងឺអូវីដ-១៩ចំនួន១៨៩នាក់ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ នៅក្នុងខេត្តបន្ទាយមានជ័យ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងដល់បងបប្អូនប្រជាពលរដ្ឋ និង ... Read More »

ជនសង្ស័យធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់បណ្ដាលឲ្យដួលម៉ូតូបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុ

ខេត្តកំពង់ស្ពឺ៖ ស្រ្តីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈជនរងគ្រោះជិះម៉ូតូធ្វើដំណើរតាមដងផ្លូវហើយត្រូវបានជនសង្ស័យធ្វើសកម្មភាពឆក់កាបូបពីរូបនាងបណ្ដាលឲ្យដួលម៉ូតូបោកទៅនឹងថ្នល់។ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ នៅចំណុចមុខធនាគារអម្រឹត ក្នុងទីរួមខេត្តកំពង់ស្ពឺ ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះឲ្យដឹងថា មុនពេលហេតុការណ៍នេះគាត់បានឃើញស្ត្រីម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប1AK-6956 ខណៈពេលមកដល់ចំណុចមុខធនាគារអម្រឹត ខេត្តកំពង់ស្ពឺ ... Read More »

នៅខេត្តព្រៃវែង មានករណីអ្នកលក់មាសក្នុងផ្សារក្រុងព្រៃវែងបានឆ្លងជំងឺកូវីដ-១៩ ម្នាក់ទៀត

ខេត្តព្រៃវែង៖ បើយោងតាមប្រភព ពីមន្ទីរព័ត៌មានខេត្តព្រៃវែង បានបញ្ជាក់អោយដឹងថា,ខេត្តព្រៃវែង នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ មានករណីអ្នកលក់មាសក្នុងផ្សារក្រុងព្រៃវែងបានឆ្លងជំងឺកូវីដ-១៩ ម្នាក់ទៀត ។ ក្នុងនោះបានបញ្ជាក់អំពីអត្តសញ្ញាណបុគ្គលដែលមានវិជ្ជាមានកូវីដ-១៩ ដូចខាងក្រោម – ឈ្មោះ ជៀន​ ... Read More »

Update ៖ ករណី​នគរបាលខណ្ឌឫស្សីកែវ​ ឃាត់រថយន្ត​ និងម៉ូតូកែច្នៃបំពង់សុីមុំាង(ប្រែន)​,ពេល​នេះសមត្ថកិច្ចបានទទួលស្គាល់រថយន្តស្ព័រ​ស៊េរី​ទំនើប​មួយគ្រឿង​មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ

ភ្នំពេញ៖​ បេីយោង​តាមការបញ្ជាក់ពី​ម្ចាស់​រថយន្ត​ស្ព័រ​ស៊េរី​ទំនើប​មួយគ្រឿង​ ពណ៌លឿង​ ពាក់ស្លាកលេខកម្ពុជា​ HENG-0809​ បានបញ្ជាក់ថា​ បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​ខណ្ឌឬស្សីកែវ​ ចុះប្រតិបត្តិការដាក់គោលដៅត្រួតពិនិត្យយានយន្តកែឆ្នៃបំពង់សុីមុំាង(ប្រែន)ខុសបច្ចេកទេស​ កាលពីម្សិលមិញនេះ​ ត្រូវ​បានសមត្ថកិច្ចទទួលស្គាល់ថា៖​ រថយន្តស្ព័រ​ស៊េរី​ទំនើប​មួយនេះ​ គឺមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ​ ព្រោះ​ជំហ៊ាន​ដំបូងឡេីយ​យល់​ច្រឡំ​ស្មាន​តែរថយន្តកែច្នៃ។ គួរជម្រាបថា​ កាលពីថ្ងៃទី២៩​ ... Read More »

រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ២នាក់ផ្សារវាលយន្ត តូបលក់ត្រីងៀត ប្រហុក ផ្អក និងឱសថស្ថានសំអុលហ្វាម៉ា សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ-១៩(COVID-19)

ខេត្តស្វាយរៀង៖ នៅថ្ងៃទី៣០ ខែឧសភាឆ្នាំ២០២១រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ២នាក់ផ្សារវាលយន្ត តូបលក់ត្រីងៀត  ប្រហុក ផ្អក ខាងក្រោយផ្សារខាងលិចនិងឱសថស្ថានសំអុលហ្វាម៉ា សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ-១៩   (COVID-19)។ ដោយអ្នកជំងឺកូវីដ-១៩ ២នាក់មានឈ្មោះ ខឹម ... Read More »

អាជ្ញាធរខេត្តកំពង់ឆ្នាំង បន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ០៦នាក់ទៀត នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២១

ភ្នំពេញ៖ ការបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៦នាក់ថ្មីបន្ថែម នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជម្រាបជូនសាធារណជន និងប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ឱ្យបានជ្រាបថា៖ ករណីឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ” ... Read More »

រដ្ឋបាលសង្កាត់ចេកក្រុងស្វាយរៀងទទួលអំណោយសម្ភារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩និងថវិកាពីលោកអនុប្រធានក្រុមការងារចុះជួយសង្កាត់ចេក

ខេត្តស្វាយរៀង៖ លោកញឹមសាំ ចៅសង្កាត់ចេកបានទទួលអំណោយជាសម្ភារដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩និងថវិកាពីលោករៀមស៊ីណា អនុប្រធានក្រុមការងារចុះជួយសង្កាត់ចេកក្រុងស្វាយរៀងនាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១។ ការទទួលអំណោយជាសម្ភារដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះមានការចូលរួមពីសំណាក់ក្រុមការងារសង្កាត់លោកស្មៀនសង្កាត់និងអ្នកពាក់ពន្ធ័ជាច្រើននាក់ផងដែរ។ លោក រៀម ស៊ីណា មន្ត្រីបម្រើការងារមន្ទីសុខាភិបាលខេត្តស្វាយរៀងនិងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់ចេកក្រុងស្វាយរៀងបានអោយដឹងថា អំណោយសម្ភារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ជូនដល់រដ្ឋបាលសង្កាត់ចេក នាពេលនេះរួម មានដូចជា ប្រដាប់បាញ់វាស់កម្តៅចំនួន ... Read More »

អភិបាលខេត្តកំពត ណែនាំអភិបាលស្រុកកំពង់ត្រាច ចុះផ្អាកអាជីវកម្ម កាស៊ីណូ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក និងច្រកទ្វារទ្វេភាគីតន់ហន់ ព្រមទាំងផ្សារព្រែកក្រឹស ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត

ខេត្តកំពត ៖ នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្ត មានកិត្តិយសសូមជម្រាបជូន លោកអភិបាល នៃគណៈអភិបាលស្រុក ជ្រាបថា៖ ផ្អែកតាមខ្លឹមសារដូចមានចុះក្នុងយោងខាងលើ ដើម្បីបន្តយ៉ាង សកម្មក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩(COVID-19) ពិសេសក្នុង ... Read More »

ប្រជាពលរដ្ឋចំនួន២៥០គ្រួសារ ទទួលបានអំណោយសង្គ្រោះបន្ទាន់ ក្នុងស្ថានភាពជំងឺកូវីដ-១៩ របស់សម្តេចតេជោ

ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋមកពីឃុំចំនួន៤ គឺឃុំពោធិ៍ ឃុំប្រមេរុ ឃុំឈានមុខ នឹងឃុំព្រះឃ្លាំង ក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ចំនួន២៥០គ្រួសារ បានទទួលអំណោយសង្រ្គោះបន្ទាន់ របស់សម្តេច ... Read More »

ម្ចាស់អាខោន Facebook ឈ្មោះ ឈុន សុខហេង ត្រូវបានសមត្ថកិច្ចហៅឲ្យចូលខ្លួនបំភ្លឺក្រោយពីខមិនរិះគន់ លើក្រុមការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ខេត្តបន្ទាយមានជ័យ៖ ម្ចាស់អាខោន Facebook ឈ្មោះ ឈុន សុខហេង នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ត្រូវបានសមត្ថកិច្ចក្រុងប៉ោយប៉ែតហៅឲ្យស្រាយបំភ្លឺក្រោយពីបានខមិនរិះគន់ លើក្រុមការងារប្រយុទ្ធប្រឆាំងជំងឺកូវិដ-១៩ ដែលកំពុងបំពេញការងារក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១បន្ទាប់ពីមានការបង្ហោះបង្ហាញពីសកម្មភាព ... Read More »

ឃាត់អ្នកដាំកញ្ឆាម្នាក់យកទៅអប់រំ និងកាប់បំផ្លាញដើមកញ្ឆា៥២គុម្ព

ខេត្តបាត់ដំបង៖  អនុវត្តតាម យោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់លោក កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក ឡុង យោធាវីរ: អធិការនគរបាលស្រុកឯកភ្នំ បានដឹកនាំក ... Read More »

លោក ជៀង អំ ចុះពិនិត្យមណ្ឌលចត្តាឡីស័ក​ និងកន្លែងព្យាបាលអ្នកកើតជំងឺកូវីដ-១៩​ ស្ថិតនៅវិទ្យាល័យត្រពាំងក្រហម ក្នុងស្រុកកូនមុំ

ខេត្តរតនគិរី៖ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ លោក ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តរតនគិរី​ ចុះពិនិត្យស្ថានភាពមណ្ឌលចត្តាឡីស័ក និងប្រគល់អំណោយជាគ្រឿងឧបភោគ​ បរិភោគជូនក្រុមគ្រូពេទ្យ និងកម្លាំងប្រចាំ ការ នៅមណ្ឌលចត្តាឡីស័កនៅវិទ្យាល័យត្រពាំងក្រហម​ ... Read More »

រដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ឈ្មោះ ញឹម ឡា ភេទស្រី អាយុ ២៨ឆ្នាំ អញ្ជើញទៅផ្តល់សំណាក !

ខេត្តស្វាយរៀង៖ បើយោងតាមផេកផ្លូវការរបស់ រដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ឱ្យដឹងថា រដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ 👉🏻ឈ្មោះ ញឹម ឡា ភេទស្រី អាយុ ២៨ឆ្នាំ ... Read More »

ទើបចេញពីគុក២ដងវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារត្រូវសមត្ថកិច្ចចាប់ញាត់គុកម្តងទៀតគម្រប់លើកទី៣

ខេត្តបន្ទាយមានជ័យ ៖ យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ មូល ខៀវ ភេទស្រី អាយុ៦៨ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិ.សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលប្តឹងកូនបង្កើតប្រើហិង្សាបំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារសមត្ថកិច្ចអាវុធហត្ថក្រុងប៉ោយប៉ែតបានឃាត់កូនកំហូចរូបនេះយកមកចាត់ការតាមច្បាប់។ មន្ត្រីកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថាកូនប្រុសជាជនដៃដល់រូបនេះឈ្មោះ សុវណ្ណ ថា ... Read More »

អ្នកយល់អារម្មណ៍មួយនេះទេ ! ខណ:ម្តាយនិងកូនឡើងឡានពេទ្យទៅព្យាបាលជំងឺកូវីដ-១៩ ទាំងព្រឹក !

ភ្នំពេញ៖ គ្មានពាក្យពេចន៍អ្វីក្រៅពី🙏ជូនពរដល់ម្តាយនិងកូន ឆាប់ជាសះស្បើយត្រឡប់មកលំនៅឋានវិញ ឆាប់រហ័សបំផុត ខណ:ក្រុមគ្រូពេទ្យយើង លះបង់កម្លាំងកាយចិត្ត ចំណេះដឹង ការយកចិត្តទុកដល់អ្នកជំងឺ២៤ម៉ោងលើ២៤ លើសពីអ្វីដែលគិតស្មានមិនដល់ កាល:ទេស:ដ៏លំបាកនេះ ខ្មែរស្រលាញ់ខ្មែរ ។ បើយោងតាមប្រភព: ពីសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ... Read More »

រថយន្តពន្លត់អគ្គិភ័យមួយគ្រឿងត្រូវបានប្រគល់ជូនអធិការនគរបាលស្រុកស្អាងទុកសម្រាប់ចេញអន្តរាគមន៍ពន្លត់អគ្គិភ័យ

ខេត្តកណ្តាល៖ ស្នងការរងនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី ចាន់ សាវឿន តំណាងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ បានធ្វើពិធីប្រគល់រថយន្តពន្លត់អគ្គិភ័យចំនួនមួយគ្រឿងជូនដល់អធិការនគរបាលស្រុកស្អាង ដើម្បីទុកសម្រាប់ប្រើប្រាស់ចេញអន្តរាគមន៍ពន្លត់អគ្គិភ័យ។ ឱកាសនេះដែរលោកឧត្តមសេនីយ៍ត្រី ... Read More »

នារីម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ដោយសាររថយន្តជនជាតិចិនបុកជាមួយម៉ូតូ

ភ្នំពេញ៖ ជនជាតិចិនបើករថយន្តបុកម៉ូតូនៅចំណុចផ្លូវបំបែកជាបួនអូសជាច្រើនម៉ែត្របណ្ដាលឲ្យនារីម្នាក់ស្លាប់នឹងម្នាក់ទៀតរងបានរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវលេខ៣៦០ កែងនឹងផ្លូវលេខ១០៥ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថាសពជនរងគ្រោះមានឈ្មាះ ស្រី នីត អាយុជាង២០(ស្លាប់) ចំណែកអ្នករងរបួសវិញមិនមាននរណាម្នាក់ស្គាល់អត្ដសញ្ញាណនៅឡើយ។ ... Read More »

អាជ្ញាធរខេត្តសៀមរាប បន្តរកឃើញអ្នកវិជ្ជមានជំងឺកូវី-១៩ ថ្មី ចំនួន៨នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២នាក់ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ-១៩ ថ្មី ចំនួន៨នាក់ ... Read More »

ផ្លូវលំមួយខ្សែក្លាយជាថ្លុកត្រពាំងដោយសាររថយន្តដឹកដី អាជ្ញាធរថា មិនទាន់ធ្វើព្រោះរដូវភ្លៀងធ្លាក់(មានវីដេអូ​)

ខេត្តបន្ទាយមានជ័យ៖ ផ្លូវលំមួយខ្សែមានប្រវែង៦៣០ម៉ែត្រស្ថិតក្នុងភូមិ ប្រជាធម្មលិច មណ្ឌល១ សង្កាត់ផ្សារកណ្តាល ក្រុង ប៉ោយប៉ែត ត្រូវបំផ្លាញដោយរថយន្តធុនតូច-ធំចូលដឹកដីព្រឹកល្ងាចឲ្យក្លាយជាជង្ហុកធំៗប្រៀបដូចថ្លុកក្របីហើយមិនត្រូវបានអាជ្ញាធរមូលដ្ឋានបើកភ្នែកមើលឡើយ ឬក៏បានដឹងដែរតែសុខចិត្តបិទភ្នែកទុកឲ្យរថយន្តទាំងនោះធ្វើអាជីវកម្មគ្រាន់ចិញ្ចឹមឆ្នាំងបាយ?នេះបើតាមការអះអាងរបស់ប្រជាពលរដ្ឋមួយចំនួន។ ប្រជាពលរដ្ឋរស់នៅភូមិខាងលើ បានឲ្យដឹងថា ផ្លូវលំមួយខ្សែផ្សេងជាប់ផ្លូវនេះជាត្រូវបានអាជ្ញាធរក្រុងប៉ោយប៉ែតសហការជាមួយអង្គការក្រៅរដ្ឋាភិបាលមូយស្ថាបនាកែលម្អច្រើនឆ្នាំមកហើយ និងបានចាក់បេតុងងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរទៀតផង។ប៉ុនែ្តកន្លងមកនៅសល់ផ្លូវមួយនេះដែលធ្វើមិនទាន់ហើយមានប្រវែងប្រហែលជាងកន្លះគីឡូម៉ែត្រមិនដឹងថាមូលហេតុអ្វីបានជាអាជ្ញាធរមូលដ្ឋានមិនព្រមធ្វើ? ឬមួយត្រូវរ៉ូវនឹងឈ្មួញបានជាគេឃើញមានរថយន្តឈ្មួញដឹកទំនិញ ជាពិសេសរថយន្តធ្វើអាជីវកម្មដឹកអាចម៍ដីធ្វើដំណើរឆ្លងកាត់២៤ម៉ោងលើ២៤ម៉ោងបណ្តាលឲ្យផ្លូវស្រុត ក្លាយជាជង្ហុកដូចរន្ធបាយខុមឬដូចថ្លុកក្របីទៅហើយ។ ... Read More »

ទាហានថៃ ចាប់ពលករខ្មែរ១៩នាក់និងមេខ្យល់ជនជាតិថៃ២នាក់ក្បែរព្រំដែនកម្ពុជា

ក្រុងប៉ោយប៉ែត៖ ទាហានឈុតខ្មៅថៃ អង្គភាពទី១៣ ចាប់ឃុំខ្លួនពលករខ្មែរ១៩នាក់នឹងមេខ្យល់ជានជាតិថៃ២នាក់ ដែលលួចឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ នៅបរិវេណព្រំដែនភូមិ ថាប់ព្រិក ស្រុកអារញ្ញ ខេត្តស្រះកែវ។ សេចក្ដីរាយការពីរប្រទេសថៃកាលពីថ្ងៃទី២៩ឧសភា ២០២១ តាមវិធានការរឹតបន្តឹងការលួចឆ្លងដែនចូលប្រទេសដោយខុសច្បាប់ ដើម្បីការពារការរាតត្បាតរបស់កូវីដ-១៩  ទាហានឈុតខ្មៅ ទី១៣ ... Read More »

ក្រសួងសុខាភិបាល ​៖​ ប្រកាសរកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៥៧៩នាក់​ ខណៈ​​អ្នក​ជាសះស្បើយ​ ៨៧៣នាក់​ និងអ្នក​ស្លាប់​ ៦នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល​ នៅព្រឹកថ្ងៃអាទិត្យទី៣០ ខែឧសភា ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ ចំនួន​ ៥៧៩នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៨៧៣នាក់ និងករណីស្លាប់​ ០៦នាក់​។​ នេះបើ​យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

ដោយមានការយកចិត្តទុកដាក់នឹងការចង្អុលណែនាំពីលោក ស ថេត ប្រធានក្រុមការងារគណៈបក្សប្រជាជនកម្ពុជាចុះជួយភូមិចំរើនផល២សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ៣០ខែឧសភា ឆ្នាំ២០២១វេលាម៉ោង០៩និង០០នាទីព្រឹក លោក ឈាង ផាន់ណារ៉ា ប្រធានក្រុមការងារចុះជួយភូមិចំរើនផល២ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យនិងរួមមាន  លោក ហ៊ាង ថារ៉េត លោកព្រហ្ម យ៉ុន លោកឈឹត ... Read More »

តំណាងលោក ស ថេត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយភូមិចំរើនផល៤ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ !

ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់នឹងការចង្អុលណែនាំពីលោក ស ថេត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយភូមិចំរើនផល៤ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ។ នៅព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២១វេលាម៉ោង០៨នឹង០០នាទីព្រឹកលោក ហម វ៉ាន់ថា ប្រធានក្រុមការងារចុះជួយភូមិចំរើនផល៤ ... Read More »

នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្តែងករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ)

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវ  នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួន ជាក់ស្តែងករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង ២២ និង ០០នាទីយប់ នៅចំណុចផ្លូវបេតុង ក្រុុមទី ... Read More »

អាជ្ញាធរខេត្តតាកែវ បន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៣៣នាក់ទៀត នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១

ខេត្តតាកែវ៖ អាជ្ញាធរខេត្តតាកែវ បន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៣៣នាក់ទៀត នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១។ នេះបើយោងតាម លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តតាកែវ រាយការណ៍ជូនលោកអភិបាលនៃគណៈអភិបាលខេត្តតាកែវនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១។ដោយបញ្ជាក់ថា, ស្តីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ... Read More »

អាជ្ញាធរខេត្តរតនគិរី បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ២នាក់

ខេត្តរតនគិរី៖ អាជ្ញាធរខេត្តរតនគិរី បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ២នាក់ នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២១។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ខេត្តរតនគិរី ... Read More »

ស្ត្រី​ម្នាក់​អាយុ​៦៩​ឆ្នាំ​ នៅស្រុកស្វាយអន្ទរ បានស្លាប់ ដោយសារជំងឺកូវីដ-១៩

ខេត្តព្រៃវែង៖ អភិបាល​ខេត្ត​ព្រៃវែង​បាន​ចូលរួមរំលែកមរណទុក្ខ ជូនចំពោះ គ្រួសារសពលោកស្រី ឡាញ់ យឹម ប្រជាពលរដ្ឋរស់នៅភូមិក្រចាបទី៣ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្ត្តព្រៃវែង បានស្លាប់នៅថ្ងៃទី២៩ ខែឧសភា ក្នុងជន្មាយុ ៦៩ឆ្នាំ ដោយសារជំងឺកូវីដ-១៩។ រដ្ឋបាលខេត្តព្រៃវែង ... Read More »