ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

កម្លាំង​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជលផលខេត្តពោធិ៍សាត់ បន្ត​រុករក​ឃើញ​សាច់​អួន​ទឹកសាបក្រឡា​ញឹក​ជាច្រើន​

ខេត្ត​ពោធិ៍សាត់ ​៖​ បេី​តាមការបញ្ជាក់ពី​លោក ភុំ វិមល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផលខេត្ត​ពោធិ៍សាត់ ដែល​បាន​ដឹកនាំ​ក្រុមបង្ក្រាប បទល្មើស​ជលផល​ បានឱ្យដឹងថា៖​ ក្រុមការងារខណ្ឌ​រដ្ឋបាល​ជលផល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទខេត្ត នៅ​ថ្ងៃពុធ​ទី​៦ ខែមេសា ... Read More »

តើបងប្អូនប្រជាពលរដ្ឋមានចម្ងល់ពាក់ព័ន្ធទៅនឹង “ការប្រើប្រាស់ទ្រូងផ្លូវ ចន្លោះសុវត្ថិភាព និងគំនូសសញ្ញាចរាចរណ៍” សូមទម្លាក់សំណួរនៅក្នុង Comment ដើម្បីអាចបកស្រាយជូន

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានឱ្យដឹងនៅរសៀលថ្ងៃ​ពុធ​ទី​០៦​ ខែមេសា​ ឆ្នាំ​២០២២នេះ​ថា៖​ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងរៀបចំកម្មវិធី MPWT LIVE SHOW នាថ្ងៃទី០៧ ខែមេសា​ ឆ្នាំ​២០២២ស្អែកនេះ​ ... Read More »

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ អញ្ជើញទទួលជួបសម្តែងការគួរសមជាមួយប្រធានក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន​

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានឱ្យដឹងនៅរសៀលថ្ងៃពុធទី០៦ ខែមេសា ឆ្នាំ២០២២នេះថា៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពី​ថ្ងៃទី​០៥​ ខែ​មេសា​ម្សិលមិញ​នេះ​ បានអញ្ជើញទទួលជួបសម្តែងការគួរសមពីសំណាក់គណៈប្រតិភូក្រុមហ៊ុនPrudential Insurance ... Read More »

ប្រជាពលរដ្ឋ ស្រុកកណ្តាលស្ទឹង សាទរចំពោះបញ្ហាដីធ្លីដែលលោកអភិបាលខេត្តដោះស្រាយ

ខេត្តកណ្តាល ៖ អភិបាលខេត្តកណ្តាលគង់ សោភណ្ឌ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីជូនដំណឹងលើកទី២ លេខ៣៣៧ សជណ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ស្តីពីការអនុវត្តរុះរើសំណង់មិនរៀបរយ នៅលើទំនប់ប្រឡាយ៩២ ដែលសង់រំលោភលើដីប្រឡាយសាធារណៈ និងរំលោភលើដីកម្មសិទ្ធិឯកជន ... Read More »

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ ចុះ​អនុវត្ត​ដីកា​បង្កក​ទ្រព្យសម្បត្តិ​ឈ្មួញ​កែច្នៃ​សំណាក​សត្វព្រៃម្នាក់ ក្រោយតុលាការសម្រេចឃុំខ្លួន

ភ្នំពេញ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ​ខណ្ឌរដ្ឋបាល​ព្រៃឈើ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២២នេះ​ បាន​ចុះ​អនុវត្ត​ដីកា​បង្កក​ទ្រព្យសម្បត្តិ របស់​ឈ្មួញ​ដែល​រកស៊ី​កែច្នៃ​សំណាក​សត្វព្រៃ​ដោយ​ល្មើសច្បាប់ម្នាក់​ នៅ​ចំណុច​ផ្ទះ​លេខ​៣៨ ផ្លូវ​លេខ​១១B ភូមិ​កណ្ដាល សង្កាត់​រលួស​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។ បន្ទាប់ពី​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មួញ​កែច្នៃ​សំណាក​សត្វព្រៃរូបនេះ រួច​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ... Read More »

ព្រឹទ្ធសភា រដ្ឋសភា និងកម្មវិធីនុយមេរិច នៃសភាប្រើភាសាបារាំង រៀបចំសិក្ខាសាលាស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងសេរីភាពសារព័ត៌មាន ៖ បញ្ហាប្រឈម និងដំណោះស្រាយ?

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ព្រឹទ្ធសភា រដ្ឋសភា និងកម្មវិធីនុយមេរិច នៃសភាប្រើភាសាបារាំង (APF) បានរៀបចំសិក្ខាសាលាស្តីពី ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងសេរីភាពសារព័ត៌មាន ៖ បញ្ហាប្រឈម និងដំណោះស្រាយ? ... Read More »

ស្នងការនយោបាយយោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម ដឹកនាំគណៈប្រតិភូជូនពរឆ្នាំថ្មី អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ

ភ្នំពេញ ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីជាប្រពៃណីខ្មែរដែលនឹងមកដល់នាថ្ងៃខាងមុខនេះ ឧត្តមសេនីយ៍ទោ ចិន ហ័យជុង ស្នងការនយោបាយយោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម បានដឹកនាំប្រតិភូជូនពរ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី០៦ មេសានេះ ... Read More »

ក្រសួងបរិស្ថានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រោះព្រំលើករាសី នាំសិរីសួស្តីនៅឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងបរិស្ថានគ្រប់លំដាប់ថ្នាក់ នាថ្ងៃពុធ ០៥កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ... Read More »

តំណាងសម្តេចក្រឡាហោម ស ខេង អញ្ជើញ ប្រកាសតែងតាំងលោក ឌុច ចាន់តូ ជាអភិបាលរងខេត្តរតនគិរី

ខេត្តរតនគិរី ៖ នៅសាលមហោស្រពសម្តេចតេជោហ៊ុនសែន ខេត្តរតនគិរីនាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ បានរៀបចំ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តចំនួន០១រូប ដែលពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក  ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ... Read More »

រដ្ឋបាលខេត្តព្រះសីហនុ បានអនុញ្ញាតជាគោលការណ៍ និងសម្របសម្រួលឱ្យស្ថាប័ន និងក្រុមហ៊ុន ចំនួន០៤ រៀបចំព្រឹត្តិការណ៍ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ

ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់អោយដឹងថា, ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២ ... Read More »

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញជាអធីបតីភាពក្នុងពិធី ផ្ទេរ-ប្រគល់សមិទ្ធផលគម្រោង សមាហរណកម្ម ការបោសសំអាតមីន

ខេត្តបាត់ដំបង ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញជាអធីបតីភាពក្នុងពិធី ផ្ទេរ-ប្រគល់សមិទ្ធផលគម្រោង សមាហរណកម្ម ការបោសសំអាតមីន និងជួយសង្រ្គោះជនពិការ ដោយសារគ្រាប់មីន ដំណាក់កាលទី១ និងការបើកគម្រោងថ្មីដំណាក់កាលទី២ ដែលគាំទ្រដោយរាជរដ្ឋាភិបាលជប៉ុន ។  ... Read More »

លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អនុញ្ញាតឱ្យលោកស្រីបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ៥ កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ នេះ, លោក កើត ... Read More »

កុំចេះតែហ៊ាន!! ឆក់ទូរស័ព្ទដៃ11Proបានសម្រេចហើយត្រូវជនរងគ្រោះដេញតាមធាក់ផ្តួលម៉ូតូចាប់ប្រគល់ឱ្យសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យទី៣

     ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានជិះម៉ូតូធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ11Pro ពីបុរសម្នាក់បានសម្រេច តែត្រូវជនរងគ្រោះជិះម៉ូតូដេញតាមធាក់ឲ្យដួល ហើយត្រូវពលរដ្ឋជួយចាប់ប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ នៅចំណុចផ្លូវបេតុងលូប្រាំ កែងផ្លូវចោមចៅ ភូមិទ្រា៤ ... Read More »

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ឧបត្ថម្ភថវិកាចំនួន ៥ពាន់ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២២ …!!

ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ... Read More »

លោករដ្ឋមន្ត្រី វេង សាខុន អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រម ព្រៀងហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ រវាងគម្រោងពិពិធកម្មកសិកម្មកម្ពុជា ជាមួយសហគមន៍កសិកម្មស្ទឹងត្រង់សែនជ័យ

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ... Read More »

ដុតទៀនបំភ្លឺដើម្បីរៀន រហូតដេកលក់ ទៀនឆាបឆេះពូកបណ្តាលឱ្យឆេះផ្ទះអស់

ខេត្តមណ្ឌលគិរី ៖ ករណីនៃអគ្គីភ័យមួយបណ្ដាមកពីដុតភ្លើងទៀនហើយឆាបឆេះផ្ទះប្រក់ក្បឿង១ខ្នងទាំងស្រុង។ ដោយសារអគ្គិភ័យនេះឆេះនៅពេលយប់ហើយរថយន្តសង្គ្រោះនៅឆ្ងាយផងទើបបណ្ដាលឱ្យផ្ទះមួយខ្នងនេះត្រូវឆេះទាំងស្រុងដោយមិនអាចជួយសង្គ្រោះបានឡើយ។ យ៉ាងណាក៏ដោយនៅថ្ងៃទី៦ ខែមេសាឆ្នាំ២០២២នេះអាជ្ញាធរបានចុះទៅជួយផ្ដល់សម្ភារសង្គ្រោះបន្ទាន់មួយចំនួនហើយដែរ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១យប់ ថ្ងៃទី០៥ ខែមេសា ឆ្នាំ ២០២២ ចំណុច ភូមិស្រែអំពិល ឃុំស្រែខ្ទុម ស្រុកកែវសីមា ... Read More »

ថ្នាក់ដឹកនាំក្រសួងការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូននាយទាហាន នាយទាហានរង ពលទាហាននៃកងពលតូចអន្តរាគន៍លេខ៧

ខេត្តព្រះវិហារ ៖ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូរបស់ក្រសួង អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ... Read More »

មន្ត្រីសាខា ក.ប.ប. ចុះត្រួតពិនិត្យសិប្បកម្មស្ករត្នោត និងដកហូតទំនិញមិនមានអនុលោមភាពពីទីផ្សារ

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹងថា​៖​ សាខា ក.ប.ប. ខេត្តរតនគិរី បានដឹកនាំកម្លាំងរបស់ខ្លួន បន្តភារកិច្ចត្រួតពិនិត្យគុណភាពទំនិញជាពិសេសអាល់កុល គ្រឿងហូបចុក ភេសជ្ជៈនានា នៅតាមបណ្តាលផ្ទះលក់ទំនិញ ... Read More »

លោករដ្ឋមន្ត្រី សាយ សំអាល់ ៖ «វិស័យឯកជនមានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមលើកកម្ពស់និរន្តរភាពបរិស្ថាន និងការរស់នៅស្អាត»

ភ្នំពេញ ៖ «វិស័យឯកជនមានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមលើកកម្ពស់និរន្តរភាពបរិស្ថាន និងការរស់នៅស្អាត» ។ នេះ គឺជាប្រសាសន៍របស់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជម្រាបជូនលោក Donald Kanak ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ... Read More »

រដ្ឋមន្ត្រីទេសចរណ៍៖ «ទោះបីសាំងឡើងថ្លៃ តែប្រជាពលរដ្ឋក៏មានការសន្សំសំចៃដែរ ដើម្បីទុកថវិកាចាយវាយនៅពេលចូលឆ្នាំ…..មិនជិះឡានមួយម្នាក់ឯងទេ គឺអាចធ្វើដំណើរទៅជាក្រុមៗ ដើម្បីកាត់បន្ថយថ្លៃចំណាយក្នុងការធ្វើដំណើរ»

ភ្នំពេញ៖ បេី​តាមការបញ្ជាក់ពី​ក្រសួង​ទេសចរណ៍​ បានឱ្យដឹង​នៅព្រឹកថ្ងៃ​ពុធ​ទី​០៦​ ខែមេសា​ ឆ្នាំ​២០២២នេះ​ថា៖​ សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមិនទាន់មានជម្រើសក្នុងការទៅកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងវិស័យទេសចរណ៍ឯកជន បានបង្ហាញអំពីជម្រើសគោលដៅមួយចំនួន ខណៈមូលដ្ឋានគោលដៅទេសចរណ៍តាមខេត្តសំខាន់ៗ ក៏បានអះអាងពីការរៀបចំត្រៀមចាំទទួលភ្ញៀវទេសចរផងដែរ។ មានប្រសាសន៍​លោក ថោង ... Read More »

កម្លាំង​នគរបាល​ចំនួន​ ១៤ខណ្ឌក្នុង​រាជធានីភ្នំពេញ​ ចេញល្បាត ពួនស្ទាក់ ការពារសន្តិសុខសុវត្ថិភាព បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ភ្នំពេញ​៖​ ដេីម្បីទប់ស្កាត់រាល់បទល្មេីសផ្សេងៗ​ ដែល​អាច​កើត​មាន​ឡើង​ជាយថាហេតុ​ កម្លាំង​នគរបាល​ចំនួន​ ១៤ខណ្ឌ​ចំណុះឱ្យ​ស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ​ បានបន្តចេញល្បាតការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរៀងៗខ្លួន។  ជាក់ស្ដែង​នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២នេះ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានចាត់ឱ្យ​កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ... Read More »

កិច្ចប្រជុំសាមញ្ញលើកទី៣៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ... Read More »

ថ្ងៃ​នេះ! តេីតំបន់ណាខ្លះត្រូវដាច់​ភ្លើង​ចង់ដឹង​អត់តោះ

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​អគ្គិសនី​កម្ពុជា​ បានចេញសេចក្ដីជូនដំណឹង​ នៅព្រឹកថ្ងៃពុធទី០៦ ខែមេសា ឆ្នាំ២០២២ សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី២ (GS2-F4A) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការប្តូរបរិក្ខារអគ្គិសនី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅ៖ ផ្លូវជាតិលេខ១ សង្កាត់និរោធ សង្កាត់វាលស្បូវ និងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ... Read More »

នាំគ្នា​ទៅ​លួចអាគុយអេស្ការវ៉ាទ័រ​ មានអីជាប់ខ្នោះទាំងពីរនាក់

ខេត្តព្រះសីហនុ៖ បេី​យោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃពុធ​ទី​០៦​ ខែមេសា​ ឆ្នាំ​២០២២នេះ​កម្លាំង​ជំនាញ​នៃអធិការដ្ឋាននគរ​បាលស្រុកព្រៃនប់​ បានឃាត់ខ្លួនជនសង្ស័យចំនួន​ ២នាក់​ ខណៈ​ដែលពួកគេនាំគ្នាទៅ​លួចអាគុយអេស្ការវ៉ាទ័រ​ ម្ចាស់​ទុកចោលនៅតាមផ្លូវ។  ប្រភពដដែលបន្តថា​ ករណី​ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់​ ពាក់ព័ន្ធនឹងករណីលួច(លួចអាគុយ) វេ​លាម៉ោង១៣និង០០នាទីថ្ងៃទី០៥​ ខែមេសា​ម្សិលមិញនេះ​ ស្ថិត​នៅ​ចំណុចផ្លូវចូលសាលាហ្វឹក​ហ្វឺនមូលដ្ឋានសមុទ្ររាម ... Read More »

លោក ហ៊ុនម៉ានី ៖ ថ្ងៃនេះខេត្តកំពង់ស្ពឺទទួលបានសមិទ្ធផលថ្មី រហូតដល់ទៅ២ទីតាំងក្នុងពេលតែមួយរួមមាន អគារសម្ភព និងរោគស្ត្រី នៃមន្ទីរពទ្យបង្អែកខេត្តកំពង់ស្ពឺ និងអគារអន្តេវាសិកនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ

ខេត្តកំពង់ស្ពឺ ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ បានថ្លែងយ៉ាងដូច្នេះថា, ថ្ងៃនេះខេត្តកំពង់ស្ពឺទទួលបានសមិទ្ធផលថ្មី រហូតដល់ទៅ២ទីតាំងក្នុងពេលតែមួយរួមមាន អគារសម្ភព ... Read More »

រថយន្តមិនស្គាល់ម៉ាកបុកអ្នកថ្មើរជើងម្នាក់ស្លាប់គួរឱ្យសង្វេគនៅស្រុកពញាឮ

ខេត្តកណ្ដាល ៖ ស្ត្រីជាអ្នកថ្មើរជើងម្នាក់ ខណៈកំពុងដើរតាមដងផ្លូវ​ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកមកបុកពេញទំហឹងបណ្ដាលឱ្យស្លាប់គួរឱ្យសង្វេគនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០១និង១៥នាទីនៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១២-១៣  ស្ថិតនៅភូមិថ្នល់បត់ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល។      មន្ត្រីនគរបាលចរាចរណ៍ស្រុកពញាឮបានឱ្យដឹងថា ... Read More »

បងប្រុសចិត្តតិរច្ឆានប្រើហិង្សាក្នុងគ្រួសារគំរាមសម្លាប់ប្អូនស្រីនិងបំផ្លិចបំផ្លាញទ្រព្យសម្បតិ្តត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

ខេត្តតាកែវ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ដាក់ខ្នោះបន្ទាប់ពីបានទទួលពាក្យបណ្ដឹងពីប្អូនស្រីរបស់បុរសរូបនេះដែលប្តឹងចោទប្រកាន់ថាបងប្រុសរបស់ខ្លួនបានប្រើអំពើហិង្សានៅក្នុងគ្រួសារ គំរាមសម្លាប់និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ។   ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃអង្គារ ៤កេីត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៥និង០០នាទី  នៅចំណុចភូមិព្រៃគុយ ... Read More »

ករណីឆ្លងកូវីដ-១៩៖​ ​រកឃើញ​ថ្មីចំនួន​ ២២នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ១២១នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​​គ្មាន​

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃ​ពុធ​ទី​០៦ ខែមេសា​​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ២២នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ១២១នាក់ អ្នកជំងឺស្លាប់​​ គ្មាន​។ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

🔴ប្រយ័ត្នផងបងប្អូន ! ហាងKampuh Seafood សាខាផ្សារដីហុយ Kampuh Seafood -Tuna & Salmon Frish លក់ត្រីជប៉ុនខូចគុណភាព(ស្អុយ)អោយអតិថិជន !

ភ្នំពេញ៖ ពុទ្ធោម្តេចក៏រកសុីគ្មានកត្តាស្មោះត្រង់យ៉ាងនេះ ជាមួយអតិថិជន ឈានដល់លក់ត្រីជប៉ុន ខូចគុណភាព មានធុំក្លិនស្អុយ អោយភ្ញៀវ សុំដូរវិញក៏មិនព្រមដូរ បែជាប្រើលេសថា, ខ្លួនមិនមែនជាអ្នកសាខាទីតាំងលក់នោះ បើមិនមែនហេតុអីអតិថិជន ទូរស័ព្ទសុំដូរត្រីវិញ តម្រូវអោយទៅចាំនៅហាង ចាំខ្លួនខលទៅខាងសាខាផ្សារដីហុយ យកត្រីដូរអោយ ... Read More »

មនុស្សម្នាក់ស្លាប់និង៦នាក់ទៀតរងរបួសធ្ងន់ស្រាលក្នុងករណីក្រឡាប់រថយន្ត

ខេត្តបន្ទាយមានជ័យ ៖ មនុស្សម្នាក់បានបាត់បង់ជីវិតនិង៦នាក់រងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង៥និង២៥នាទីរសៀលថ្ងៃទី០៥ខែមេសា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវអាស៊ាន ចំណុចផ្លូវចូលភូមិកណ្តោល សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ្ឌ  ។ លោក សួន នីប៉ូ នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖ស្ត្រីដែលស្លាប់បាត់បង់ជីវិតឈ្មោះ កាំង ... Read More »