ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

ព្រះមហាក្សត្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជូនចំពោះ លោក Xi JinPing

ភ្នំពេញ ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជូនចំពោះ លោក Xi JinPing ប្រធានាធិបតី ... Read More »

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ៖ កន្លងមកក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏ នៅបន្តសន្សំចិត្តមកប្រមូលផ្តុំធ្វើបាតុកម្មខុសច្បាប់តាមទីសាធារណៈដោយមិនអនុវត្ត តាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ ៖ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ បានចេញ សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ។  អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនមេត្តា ជ្រាបថា ប៉ុន្មានថ្ងៃនេះ មានការផ្សព្វផ្សាយព័ត៌មានមិនពិតមួយចំនួនតាមបណ្តាញសង្គមដោយចោទ ... Read More »

រថយន្តដឹកស៊ីម៉ងត៍បើកកៀរម៉ូតូស្ត្រីដឹកបន្លែបណ្តាលឱ្យដួលរងរបួសធ្ងន់

ភ្នំពេញ៖ ស្ត្រីម្នាក់ដឹកបន្លែពេញម៉ូតូមកពីផ្សារក្នុងគោលដៅយកទៅលក់នៅផ្ទះម្តុំភូមិសែនសុខ បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយត្រូវរថយន្តប្រភេទសណ្តោងដឹកស៊ីម៉ងត៍បើកកៀរបណ្តាលឱ្យដួលបោកក្បាលរងរបួសយ៉ាងធ្ងន់ធ្ងរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅលើផ្លូវបេតុង កែងភ្លើងស្តុបអ៉ីអន២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។    ស្ត្រីរងគ្រោះមានវ័យជាង៤០ឆ្នាំ ជិះម៉ូតូម៉ាកហុងដាវ៉េវ ... Read More »

រថយន្ត​ស៊ាំ​យ៉ុងមួយគ្រឿង​ បើកបុកនារីម្នាក់ស្លាប់​យ៉ាងអាណោចអាធម៍​

ភ្នំពេញ​៖​ រថយន្តមួយគ្រឿង​ ម៉ាក​ស៊ាំ​យ៉ុង​ ខណៈដែល​អ្នកបើកបរ បេីកខ្វះការប្រុងប្រយ័ត្នក្នុង​ល្បឿន​លឿន រហូត​បាត់បង់​ម្ចាស់ការ ក៏ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក ពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឱ្យ​នារី​ម្នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើងនៅ​ព្រឹក​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២២ តាម​បណ្តោយ​ផ្លូវ​លេខ​៥៩ ច​ន្ន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ... Read More »

បញ្ជូនគ្រូពេទ្យ​ឯកជន​ម្នាក់ និង​ភរិយាទៅកាន់តុលាការ ពាក់ព័ន្ធ​នឹង​ករណី​​ចាក់​ថ្នាំ​កុមារី​អាយុ​៩​ឆ្នាំ​ម្នាក់ បណ្ដាល​ឱ្យ​ស្វិតជើង​មួយ​ចំហៀង​

ខេត្ត​កំពង់ឆ្នាំង​៖​ បើ​តាមការបញ្ជាក់ពី​លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងនៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះថា៖ បន្ទប់សំរាកព្យាបាល របស់វេជ្ជបណ្ឌិត សូ សារឿន មានទីតាំង នៅក្នុងឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ... Read More »

សម្ដេចតេជោ ហ៊ុនសែន ប្រាប់ឱ្យអភិបាលខេត្តនិងរដ្ឋមន្ត្រី ចេញពីតំណែងប្រសិនបង្ក្រាបក្រុមទុច្ចរិតបំផ្លាញ ត្រីក្នុងបឹងទន្លេសាបមិនបាន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  បានប្រាប់ឱ្យអភិបាលខេត្ត និងរដ្ឋមន្ត្រីពាក់ព័ន្ធមួយចំនួនចេញពីតំណែងប្រសិនជាមិនអាចបង្ក្រាបឈ្មួញទុច្ចរិតបំផ្លាញត្រីក្នុងបឹងទន្លេសាបមិនបាន។ សម្ដេចយល់ថា រឿងនេះជារឿងដែលតិចតួចបំផុតមិនគួរណាអភិបាលខេត្ត ឬរដ្ឋមន្ត្រីធ្វើមិនចេញនោះទេ។ សម្តេចតេជោ ហ៊ុនសែន ថ្លែងថា, ៖ ... Read More »

សម្តេចតេជោ ហ៊ុន សែន បញ្ជាដាច់ណាត់ ឱ្យទប់ស្កាត់បទល្មើសជលផលក្នុងបឹងទន្លេសាបឱ្យខាងតែបាន ទោះជាត្រូវប្រើ ដល់ ឧទ្ធម្ភាចក្រ ឬយានល្បឿនលឿន បែបណា ក៏ដោយ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន  សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាដាច់ណាត់ ឱ្យទប់ស្កាត់បទល្មើសជលផលក្នុងបឹងទន្លេសាបឱ្យខាងតែបាន ទោះជាត្រូវប្រើ ដល់ ឧទ្ធម្ភាចក្រ ឬយានល្បឿនលឿន បែបណា ក៏ដោយ ។ ... Read More »

ដេប៉ូប្រេងឥន្ធនៈ ៦ទីតាំងត្រូវបានមន្រ្តីជំនាញរកឃើញមិនមានអនុលោភាព​ និងបន្តសកម្មភាពត្រួតពិនិត្យម្ហូបអាហារយ៉ាងសកម្មនៅលើទីផ្សារ

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹងនៅរសៀលថ្ងៃ​ពុធ​ទី​២៣ ខែមីនា​ ឆ្នាំ​២០២២នេះថា​៖​ ដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់លើវិស័យប្រេងឥន្ធនៈ និងទប់ស្កាត់អំពើមិនសុចរិត នៅថ្ងៃទី២២ ខែមីនាម្សិលមិញនេះ​ មន្រ្តីជំនាញ ក.ប.ប. ... Read More »

អភិបាលខេត្ត​ព្រៃវែង​ អញ្ជើញជាអធិបតីក្នុងពិធីឆ្លងសាលាភត្ត និងសមិទ្ធផលនានា នៅវត្តឧត្តមព្រៃធំ ស្ថិតនៅស្រុកកំចាយមារ

ខេត្ត​ព្រៃវែង​៖​ លោក​ ជា​ សុមេធី​ អភិបាល​នៃ​គណៈអភិបាលខេត្តព្រៃវែង​ និងភរិយា តំណាង ដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃពុធ ៦រោច ខែផល្គុន ... Read More »

លោក អ៊ាង សុផល្លែត៖ វីរៈភាពរបស់ពុក ម៉ែ បងប្អូនទាំងអស់ គឺបានផ្តល់សេចក្តីសុខដល់ក្មេងៗជំនាន់ក្រោយ និងជាកម្លាំងចិត្តជំរុញឱ្យពួកគាត់ចូលរួមការពារសន្តិភាព

ខេត្ត​ត្បូងឃ្មុំ៖ លោក អ៊ាង សុផល្លែត ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់ថា វីរៈភាពរបស់ពុក ម៉ែ បងប្អូនទាំងអស់ គឺបានផ្តល់សេចក្តីសុខដល់ក្មេងៗជំនាន់ក្រោយ និងជាកម្លាំងចិត្តជំរុញឱ្យពួកគាត់ចូលរួមការពារសន្តិភាព ។ នេះជាប្រសាសន៍លើកឡើងក្នុងពេលដែលលោកអញ្ជើញជាអធិបតី ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាទបូកសរុបការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២

ភ្នំពេញ ៖ នៅរសៀល ថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »

លោកស្រី ជ្រឹង បុទុមរង្សី បានទទួលជួបលោក Cho Jungsik អភិបាលស្ដីទីនៃទីក្រុងស៊ូវ៉ុន នៅអគាររដ្ឋបាលក្រុងស៊ូវ៉ុន

សាធារណរដ្ឋកូរ៉េ ៖ ស្ថានឯកអគ្គរាជទូតព្រះរាជអាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជា ... Read More »

ព្រាប សុវត្ថិ ហាក់ស្ងាត់ដំណឺងក្នុងការឡើងងារជាឧកញ៉ា ខណៈខេមរៈ សិរីមន្ត សំរុកជំនួញដីធ្លី

ភ្នំពេញ៖ កន្លងទៅគេធ្លាប់លេចឮដំណឹងថា តារាចម្រៀងព្រាប សុវត្ថិ ត្រៀមទទួលងារជាឧកញ៉ា ក្រោយពីមុខជំនួញធំៗរបស់លោកកាន់តែកាក់កបទទួលបានជោគជ័យនោះ ។ ដំណឹងមួយនេះហាក់ស្ងាត់មួយរយៈស្រាប់តែលេចចេញនូវកំពូលតារាចម្រៀង លោក ខេមរៈ សិរីមន្តឡើងងារជាឧកញ៉ាមុនបាត់ទៅហើយ ហើយពលេនេះលោកឧកញ៉ាក៏កំពុងតែចេញមុខលើការលក់ដីធ្លីយ៉ាងគគ្រឹកគគ្រេងផងដែរ។    តារាចម្រៀងលំដាប់ជួរមុខលោកព្រាប សុវត្ថិ ... Read More »

លទ្ធផលបណ្ដោះអាសន្ននៃការចាប់ឆ្នោតកំណត់លំដាប់លេខរៀងលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) បានចេញសេចក្តីប្រកាសព័ត៌មាន លទ្ធផលបណ្តោះអាសន្ននៃការចាប់ឆ្នោតកំណត់លំដាប់លេខរៀងលើសន្លឹកឆ្នោត សម្រាប់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។  យោងតាមរបាយការណ៍ពីគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ... Read More »

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងលោកជំទាវ ឧបត្ថម្ភថវិកាចំនួន ២ពាន់ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២២ …!!

ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកាចំនួន ... Read More »

លោករដ្ឋមន្រ្តី​ ថោង ខុន ផ្តល់នូវគោលការណ៍ណែនាំជាគន្លឹះសំខាន់ៗ​ចំនួន ៨ចំណុច ក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តកំពង់ធំ

ខេត្ត​កំពង់ធំ​៖ ​លោក​ ​ថោ​ង​ ​ខុន​ ​រដ្ឋ​ម​ន្រ្តី​ក្រសួង​ទេសចរណ៍​ ​និង​ជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ ​ចុះមូលដ្ឋាន​ខេត្ត​កំពង់ធំ​ ​បានផ្តល់​នូវ​គោលការណ៍​ណែនាំ​ជា​គន្លឹះ​សំខាន់​ៗ​ចំនួន​ ​៨​ចំណុច​ ​លើ​បញ្ហា​ប្រឈម​ជាស​កល​ ​មាន​ដូច​ខាងក្រោម​៖ ​១​. ​ការ​ពង្រឹង​សន្តិភាព​ ​ស្ថិរភាព​នយោបាយ​ ​និង​សន្តិសុខ​ ... Read More »

ពលរដ្ឋរិះគន់ក្រុមហ៊ុនមួយដាក់លូចោលកណ្តាលផ្លូវបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដំណើរ

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍បង្កឱ្យរងរបួសជើងម្ខាងនិងម៉ូតូរងការខូចខាតមួយកំណាត់មុខដោយសារតែជិះម៉ូតូបុកលូរបស់ក្រុមហ៊ុនមួយដែលទុកចោលគ្មានដាក់ស្លាកសញ្ញាចរាចរណ៍ឬភ្លើងបំភ្លឺនៅចំណុចផ្លូវបេតុងមួយក្នុងភូមិមិត្តភាពសង្កាត់ប៉ោយប៉ែត កាលពីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។    ជនរងគ្រោះឈ្មោះលី វុទ្ធា អាយុ៣៨ឆ្នាំជាសន្តិសុខសណ្ឋាគារ និងមានទីលំនៅក្នុងភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។  ជនរងគ្រោះរងរបួសបាក់ភ្លៅខាងស្តាំ គាត់បើកបរម៉ូតូម៉ាកហុងដា សេ១២៥ ... Read More »

Update ៖ ក្មេងស្រីអាយុ១៣ខែ ដែលឪពុកចុងប្រើហិង្សាកំពុងបន្តព្យាបាលនៅមន្ទីរពេទ្យ ជ័យវរន្ម័នទី៧(គន្ធបុប្ផា)ខេត្តសៀមរាប ខណ:តំណាងអយ្យការបានចេញដីកាបញ្ជាឱ្យឪពុកចុងចូលខ្លួន

ខេត្តសៀមរាប៖ សូមរម្លឹកនិងជម្រាបជូនផងដែរថា, រឿងឪពុកចុងប្រើហិង្សាលើក្មេងស្រីអាយុ១៣ខែ បង្កឡើងដោយឪពុកចុងនោះ មិនត្រឹមតែមានការខ្លោចចិត្ត អាណិតអាសូរពីម្តាយ បងប្អូន សាច់ញាតិ ក្រុមគ្រួសារប៉ុណ្ណោះទេ សូម្បីតែតាមបណ្តាញ ទំនាក់ទំនងសង្គម facebook ក៏បានបង្ហោះរឿងនេះ សូមអោយសមត្ថកិច្ច មានវិធានការ ... Read More »

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥

ភ្នំពេញ ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានស្តីពីសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វាយតម្លពាក់កណ្ដាលអាណត្តិនៃការអនុវត្ត គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ បានបញ្ជាក់អោយដឹងថា,នាព្រឹកថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២២ ... Read More »

គណបក្សប្រជាជនកម្ពុជា ឧបត្ថម្ភថវិកាចំនួន ២ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២២ …!!

ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ គណបក្សប្រជាជនកម្ពុជា ដែលបានឧបត្ថម្ភថវិកាចំនួន ២០.០០០ដុល្លារ (ពីរម៉ឺនដុល្លារអាមេរិក) ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ... Read More »

លោក​ ដួង​ តារា​ ៖​ វិវាទរាំរ៉ៃជាង១៥ឆ្នាំត្រូវបានដោះស្រាយបញ្ចប់ក្រោមដំណោះស្រាយឈ្នះឈ្នះ

ភ្នំពេញ​៖​ លោក​ ដួង​ តារា​ ជំនួយការសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីកម្ពុជា និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី​ កាលពីយប់ថ្ងៃ​ទី​២២ ខែមីនា​ ឆ្នាំ​២០២២ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ថា៖​ វិវាទរាំរ៉ៃជាង១៥ឆ្នាំត្រូវបានដោះស្រាយបញ្ចប់ក្រោមដំណោះស្រាយឈ្នះឈ្នះ​។  លោក​ ... Read More »

បង្ហាញមុខក្រុមជនសង្ស័យប្រដាប់អាវុធបើករថយន្តដើរគាស់ផ្ទះលួចប្លន់យ៉ាងសកម្មនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្ត

   ភ្នំពេញ៖ ជនសង្ស័យចំនួន៣នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានរាជធានីភ្នំពេញធ្វើការបង្ហាញមុខជាសាធារណៈពាក់ព័ន្ធនឹងអំពើលួចជាង២០ករណី បាត់បង់ម៉ូតូជាង៤០គ្រឿងនិងរថយន្តចំនួន០២គ្រឿង នៅរាជធានីភ្នំពេញនិងតាមបណ្ដាខេត្ត។       ការធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខជនសង្ស័យនេះធ្វើឡើងនាវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នៅក្នុងបរិវេណស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួចទើបបញ្ជូនខ្លួនជនសង្ស័យទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី។      ... Read More »

ការដាក់ទណ្ឌកម្មលើវិស័យប្រេងរបស់រុស្ស៊ីអាចធ្វើឲ្យតម្លៃប្រេងនៅលើពិភពលោកកើនឡើងដល់ ៣០០ដុល្លារក្នុងមួយបារ៉ែល

តម្លៃប្រេងនៅលើពិភពលោកបានកើនឡើងដល់១១៦ដុល្លារហើយក្នុងមួយបារ៉ែល គឺកើនឡើង៧%បន្ថែមទៀតនៅថ្ងៃទី ២២ខែមីនា ។ ការកើនឡើងថ្លៃខ្ពស់ដោយសារតែខ្វះប្រភពផ្គត់ផ្គង់ប្រេង។ ក្នុងពេលនេះដែរ រដ្ឋមន្ត្រីការបរទេសសហគមន៍អឺរ៉ុបបានខ្វែងគំនិតគ្នាស្តីពីការដាក់ទណ្ឌកម្មទៅលើវិស័យថាមពលប្រេងនៅក្នុងប្រទេសរុស្ស៊ី ។ ប្រទេសជាច្រើន ក្នុងនោះមានអាល្លឺម៉ង់ផងដែរបានប្រកាសថា ប្រទេសក្នុងសហគមន៍អឺរ៉ុបបានអាស្រ័យភាគច្រើនទៅលើថាមពលរបស់រុស្ស៊ី ហើយប្រទេសនៅក្នុងតំបន់នឹងទទួលរងផលប៉ះពាល់ខ្លាំង ប្រសិនបើដាក់ទណ្ឌកម្មទៅលើវិស័យប្រេងរបស់រុស្ស៊ីនោះ។ ក្នុងពេលជាមួយគ្នានេះតម្លៃប្រេងបានឡើងថ្លៃខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី ... Read More »

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២២ ខែមីនា​!​ អប់រំផ្សព្វផ្សាយច្បាប់​ ១៤២ទីតាំង ,អប់រំតាមគោលដៅចរាចរណ៍ ១៤២នាក់ (យានយន្ត ៩៣គ្រឿង)​ ,ខណៈការអនុវត្តវិធានការច្បាប់​(គ្មាន​)​

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពីសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​​ នៅព្រឹកថ្ងៃពុធទី​២៣ ខែមីនា​​ ឆ្នាំ​២០២២នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២២ ខែមីនា​  ឆ្នាំ​២០២២។  ​ជាក់ស្ដែង​បេី​យោង​​សេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ... Read More »

ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ និងលោកជំទាវ ឧបត្ថម្ភថវិកាចំនួន ១ពាន់ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២២ …!!

ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកាចំនួន ១.០០០ដុល្លារ ... Read More »

ប្រទះឃេីញបុរសម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលសង្ស័យខ្យល់គរ

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃេីញដេកស្លាប់ក្នុងបន្ទប់ជួលរបស់ខ្លួនដោយសង្ស័យថាអាចបង្កមកពីខ្យល់គ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅក្នុងបន្ទប់ជួលមួយកន្លែង​នៅជាន់ទី២​ ភូមិព្រៃ ទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។     ... Read More »

សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើង ៧នាក់យកដាវនិងកាំបិតដាក់តាមខ្លួនបម្រុងសងសឹកគូបក្ខដិបក្ខ

ខេត្តកំពត ៖ កម្លាំងនគរបាលស្រុកទឹកឈូ បានឃាត់ខ្លួនក្មេងទំនើងមួយក្រុម មានគ្នា ៧នាក់ យកទៅសាកសួរ បន្ទាប់ពីឆែកឆេររកឃើញមានដាវ ០១ដើម និងកាំបិតបុ័ងតោ ០១ដើម នៅជាប់នឹងខ្លួន។ នេះបើតាមការចុះផ្សាយឲ្យដឹងពីគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ។ ការឃាត់ខ្លួនក្មេងទំនើងទាំង ៧នាក់នេះកើតឡើង ... Read More »

រថយន្តកុងតឺន័របេីកវ៉ាជែងហើយប្រឹងគេចពីរថយន្តនៅខាងមុខជ្រុលទៅបុកបង្គោលភ្លេីងបាក់អស់មួយដេីម រីឯរថយន្តដាំក្បាលចុះទៅត្រាំទឹកស្អុយ

ភ្នំពេញ​៖​ ក្បាលរថយន្តកុងតឺន័រមួយគ្រឿងពេលតៃកុងបេីកបរលឿនហើយប្រឹងវ៉ាជែងគេចពីរថយន្តនៅខាងមុខក៏បួងចង្កូតជ្រុលទៅបុកបង្គោលភ្លេីងបំភ្លឺផ្លវមួយដេីមបាក់រាបដល់ដី ចំណែករថយន្តដាំក្បាលចូលទៅត្រាំទឹកស្អុយ​ ។ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក​ថ្ងៃទី២៣​ ខែមីនា​ ឆ្នាំ២០២២​ នៅតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងភូមិកំបូល​ សង្កាត់កំបូល​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​។     តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តកុងតឺន័រដោយមានតែក្បាលពណ៌ខៀវ​ ... Read More »

ករណីឆ្លងកូវីដ-១៩៖​ ​រកឃើញ​ថ្មីចំនួន​ ៦៤នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ៥១នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​​គ្មាន

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃពុធទី​២៣ ខែមីនា​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៦៤នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៥១នាក់ អ្នកជំងឺស្លាប់​​គ្មាន។ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី២២ ... Read More »

ស្វែងយល់ពីភាពប្លែកនៃសញ្ញាចរាចរណ៍នៅតាមដងផ្លូវ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ក្រសួងសាធារណការនិងដឹកជញ្ជូន បានបង្ហោះលើផេកផ្លូវការ អោយ(ស្វែងយល់ពីភាពប្លែកនៃសញ្ញាចរាចរណ៍នៅតាមដងផ្លូវ) ដោយបញ្ជាក់ថា,សញ្ញាបង្ហាញទិសដៅខេត្ត ក្រុង (គ្មានរង្វង់មូល ) DIRECTION SIGH TO ... Read More »