ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

មានករណីជាសះស្បើយចំនួន ១នាក់ និងមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីនោះទេ

ភ្នំពេញ៖ មានករណីជាសះស្បើយចំនួន ១នាក់ និងមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីនោះទេ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០។ នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលអង្គភាព«នគរដ្រេហ្គន»ទទួលបាននៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ ។ ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា ... Read More »

សម្តេចតេជោ ហ៊ុន សែន៖ អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ «បិណ្ឌ២» និងសូមបងប្អូនប្រជាពលរដ្ឋបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ក្រើនរំឮកដល់ជនរួមជាតិថា៖ ថ្ងៃទី៤ខែ កញ្ញា នេះ គឺជាថ្ងៃកាន់បិណ្ឌ២ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ... Read More »

Update ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ៖ ត្រូវខិតខំយកចិត្តទុកដាក់ពិនិត្យ និងដោះស្រាយសំណុំរឿងឱ្យបានលឿន ត្រឹមត្រូវ យុត្តិធម៌ ប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់

ខេត្តព្រះសីហនុ៖ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យដំណើរការសាលាឧទ្ធរណ៍ព្រះសីហនុ និងពិធីប្រកាសចូលកាន់មុខតំណែងប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុនិងអគ្គលេខាធិការនៃសាលាឧទ្ធរណ៍ព្រះសីហនុ ។ សូមបញ្ជាក់ថា៖ នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការសាលាឧទ្ធរណ៍ព្រះសីហនុ ... Read More »

ទៀតហើយ…ប្ដីចាក់សម្លាប់ប្រពន្ធរួចក៏អារ.ក ខ្លួនឯង នៅស្រុកអង្គស្នួល ខេត្តកណ្តាល

ខេត្តកណ្ដាល៖ ហេតុអីក៏សីលធម៍ល្អ មួយនេះ អ្នកមិនចេះនាំគ្នាកសាងឱ្យល្អជាពលរដ្ឋរស់ក្នុងប្រទេសជាតិសន្តិភាព..! ខណៈមានរឿងផ្ទួនៗ មានបុរសជាប្ដីបានចាក់ប្រពន្ធបណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ រួចក៏អារ.កសម្លាប់ខ្លួនឯង តែនៅមានដង្ហើមនៅឡើយ ។ ដោយហេតុថាសុំត្រូវជាមួយប្រពន្ធតែនាងមិនព្រម ។ ដំបូងឡើយប្ដីប្រពន្ធទាំងពីរនាក់នេះបានចែកផ្លូវគ្នាមួយរយៈ ហើយក្រោយមកខាងបុរសជាប្ដីក៏សុំត្រូវគ្នាវិញ ប៉ុន្តែនារីជាប្រពន្ធមិនព្រមត្រូវគ្នាវិញឡើយ រហូតបុរសជាប្ដីក៏តាមដេញចាក់សម្លាប់នារីជាប្រពន្ធ ... Read More »

អភិបាលខេត្តក្រចេះ ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមការពារ និងទប់ស្កាត់នូវជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឲ្យបានគ្រប់ៗគ្នា កុំឲ្យឆ្លងចូលដល់សហគមន៍

ខេត្តក្រចេះ ៖ នារសៀលថ្ងៃព្រហស្បតិ៍ទី០៣ ខែកញ្ញា ឆ្នាំ២០២០ លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែសីហា ឆ្នាំ២០២០ និងលើកទិសដៅការងារប្រចាំខែកញ្ញា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តក្រចេះ។ លោក ... Read More »

វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាល នាយទាហានរងជាន់ទាប ត្រូវបានប្រារព្ធពិធីបើកនៅសាលាពលទាហានយោធភូមិភាគពិសេស

ខេត្តកំពង់ឆ្នាំង៖ ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាល នាយទាហានរងជាន់ទាប នៅសាលាពលទាហានយោធភូមិភាគពិសេសស្ថិតក្នុងខេត្តកំពង់ឆ្នាំង។ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក មេបញ្ជាការយោធភូមិភាគពិសេស បានផ្តល់នូវគន្លឹះ និងការណែនាំសំខាន់ៗមួយចំនួនរួមមាន ... Read More »

សៀវភៅសម្តេច ហេង សំរិន ទំព័រ ១០៦ ដល់ ១០៧ ដែលបានបោះពុម្ពនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៣”មានន័យចំពោះជាតិមាតុភូមិ

ភ្នំពេញ៖ ខ្ញុំបានដកកម្លាំងចំនួនជាង ៥០នាក់ (ហាសិប) នាក់មានបំពាក់អាវុធគ្រប់ដៃ មានទាំងកាំភ្លើងដេកា ៧៥ មីលីម៉ែត្រ ( មួយដើម និងដេកា ៨២ មីលីម៉ែត្រ មួយដើមផង ប្រគល់ឱ្យលោក ... Read More »

លោក សុន ឆ័យ និងអតីតថ្នាក់ដឹកនាំអតីត CNRP ២រូបទៀត ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្តល់នីតិសម្បទានយោបាយ

ភ្នំពេញ៖ លោក សុន ឆ័យ អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ រួមទាំងអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សនេះ២រូបទៀត គឺលោក តាវ គឹមឈន និងលោកវ៉ា សាម៉ុន ដែលជាអតីតសមាជិកគណៈកម្មាធិការនាយកនៃអតីតបក្សនេះ ត្រូវបានព្រះករុណា ព្រះបាទ ... Read More »

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតី ប្រកាសដាក់ឱ្យដំណើរការសាលា ឧទ្ធរណ៍ព្រះសីហនុ

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០​ បានចូលរួមពិធី ប្រកាសដាក់ឱ្យដំណើរការសាលា ឧទ្ធរណ៍ព្រះសីហនុ និងប្រកាសចូលកាន់មុខតំណែង ប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលា ឧទ្ធរណ៍ព្រះសីហនុ និងអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ព្រះសីហនុ ក្រោមអធិបតីភាព លោក កើត ... Read More »

Update ៖ ប្តីចាក់សម្លាប់ប្រពន្ធ រួចអារ.កសម្លាប់ខ្លួនឯងតាមក្រោយ ដោយគេសង្ស័យថាផ្ដេីមចេញពីភ្លើងប្រចណ្ឌ​ ខណៈសមត្ថកិច្ចឃាត់ខ្លូននារីម្នាក់យកទៅសួរនាំ

     ភ្នំពេញ​ ៖​ ក្នុងខណៈកំពុងតែផឹកស៊ីជុំគ្នាសប្បាយអឺងកង ស្រាប់តែប្តីទាញកាំបិតទៅចាក់សម្លាប់ប្រពន្ធ បន្ទាប់មកអារ.ក សម្លាប់ខ្លួនឯងតាមក្រោយ ប៉ុន្តែមិនទាន់ស្លាប់ដោយនៅមានដង្ហើមក៏ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ ​    ករណីឃាតកម្មខាងលេីនេះបានបង្កការភ្ញាក់ផ្អេីលជាខ្លាំងនៅវេលាម៉ោងជាង៥ល្ងាច ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០​ ... Read More »

តំបន់ទេសចរណ៍៥កន្លែងកំពុងមានការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរនៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ បើតាមមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងថា ខេត្តស្វាយរៀង មានតំបន់ទេសចរណ៍ចំនួន៥កន្លែង ដែលប្រជាពលរដ្ឋបានទៅដើរលេងកម្សាន្ត និងមានការចាប់ អារម្មណ៍ខ្លាំងផងដែរ។ ប្រភពបន្តថាតំបន់ទេសចរណ៍ចំនួន៥កន្លែងនោះមាន៖ ទី១ រមណីយដ្ឋានប្រាសាទព្រៃបាសាក់៖ ព្រៃបាសាក់ ឬព្រៃប្រាសាទ មានទីតាំងស្ថិតនៅក្នុងភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ... Read More »

សិក្ខាកាមយោធាកម្ពុជា៧រូបបានទទួលចំណាត់ថ្នាក់លេខ៣ក្នុងចំណោម៧ប្រទេស ក្នុងការប្រកួតកីឡាយោធាអន្តរជាតិនៅប្រទេសរុស្សុី

ភ្នំពេញ៖ យោងតាមរបាយការណ៍ដែលផ្តល់ដោយ ការិយាល័យអនុព័ន្ធយោធារបស់ ព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងមូស្គូ បានឲ្យដឹងថា សិក្ខាកាមយោធាកម្ពុជា៧រូប ដែលកំពុងសិក្សានៅសាលាបញ្ជាការជាន់ខ្ពស់ទ័ពអាកាសឆត្រយោង ទីក្រុង Ryazan សហព័ន្ធរុស្ស៊ី បានចំណាត់ថ្នាក់លេខ៣ ក្នុងចំណោម៧ប្រទេស ក្នុងកម្មវិធីប្រកួតកីឡាយោធាអន្តរជាតិលើកទី៦ International Army’s ... Read More »

លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌចំការមន បានប្រគេនអាល់កុល និងម៉ាស់ ដល់វត្តចំនួន៤ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌទី១

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ដោយយកចិត្តការទុកដាក់ពីលោកអភិបាល នៃគណៈអភិបាលខណ្ឌចំការមន ក្ន្ងងការបង្ការ និងទប់ស្កាត់ការរីករាតត្បាតនៃជំងឺកូវីដ-១៩ នៅថ្ងៃកាន់បិណ្ឌទី១ ... Read More »

បុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌមានអត្ថន័យយ៉ាងដូចម្តេច?

ភ្នំពេញ៖ មនុស្សមួយចំនួនប៉ុណ្ណោះដែលមិនទាន់យល់អត្ថន័យនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ យើងសូមលើកតាមតម្រាពីដូនតាមកបញ្ជាក់ថាទំនៀមទម្លាប់មានពិធីបុណ្យភ្ជុំបិណ្ឌ នេះឡើងគឺកើតឡើងក្នុងរជ្ជកាលព្រះករុណា ព្រះបាទអង្គដួង ទ្រង់ជាព្រះស្ថាបនិកបុណ្យភ្ជុំបិណ្ឌ ដោយហេតុថា ទ្រង់មានការរឭកដល់ស្នាព្រះហស្តព្រះរាជបុព្វបុរស និងកងទ័ពខ្មែរ ដែលពុះពារពលីជីវិត ការពារជាតិមាតុភូមិ លុះទទួលមរណកាលទៅ គ្មានបងប្អូន ញាតិមិត្តណាមួយរឭកនឹកដល់ ... Read More »

អ្នកលេងល្បែងរត់អស់! សល់ម្ចាស់ផ្ទះសមត្ថកិច្ចឃាត់ឲ្យឈរកាន់ឈ្មោះខ្លួនឯងថតឲ្យខ្មាសគេ

ខេត្តពោធិ៍សាត់ ៖ លោក នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលអន្លង់រាប បាន ដឹកនាំមន្រ្តីក្រោមឱវាទចុះបង្រ្កាបល្បែងសុីសង(អាប៉ោង)មួយកន្លែងហើយបាន ឃាត់ខ្លួនម្ចាស់ផ្ទះរួមទាំងឧបករណ៍ផ្សេងៗជាវត្ថុតាង នៅគ្រាដែលអ្នកលេងល្បែងរត់គេចខ្លួនបាត់អស់នៅសល់តែម្ចាស់ផ្ទះ។  ករណីឃាត់ខ្លួនម្ចាស់ផ្ទះពាក់ព័ន្ធផ្ដល់ទីតាំងលេងល្បែងសុីសងអាប៉ោងខាងលើ ធ្វើឡើងនាព្រឹកថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ... Read More »

ព័ត៌មានបឋម៖ ផឹកស៊ីទាស់សម្តីគ្នា​ចាក់សម្លាប់នារីម្នាក់​និង​បុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ៖​​ មានអំពេីឃាតកម្មកេីតឡេីងនាល្ងាចថ្ងៃទី៣​ ខែកញ្ញា​ ឆ្នាំ២០២០ ដោយសារមានជម្លោះក្នុងពេលផឹកស៊ី​ដែលធ្វេីឱ្យមានការចាក់សម្លាប់គ្នា​ដោយនារីម្នាក់បានស្លាប់ភ្លាមៗ  រីឯ​បុរសម្នាក់រងរបួសធ្ងន់​ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ​ ។  អំពេីឃាតកម្មនេះ​ កេីតឡេីងនៅក្នុងបុរី​ លឹម​ ឈាងហាក់​ ភូមិម័ល សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ ... Read More »

លោក រ័ត្ន ស្រ៊ាង បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច កងរាជអាវុធហត្ថ ប្រចាំខែសីហា និងទិសដៅ ខែកញ្ញា ឆ្នាំ២០២០

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច កងរាជអាវុធហត្ថ ប្រចាំខែសីហា និងទិសដៅ ខែកញ្ញា ឆ្នាំ២០២០។ ពិធីនេះដែរក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ឯក ... Read More »

សាលានៅខេត្តរតនគិរី នឹងបើកឡើងវិញទាំងអស់ដោយប្រុងប្រយ័ត្នជំងឺកូវីដ-១៩

ខេត្តរតនគិរី៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបិទសាលារៀននៅទូទាំងប្រទេស ក្រោយជួបវិបត្តិជំងឺកូវីដ-១៩ អស់រយះពេលជាច្រើនខែ ចាប់ពីជិតបំណាច់ឆ្នាំ២០១៩ នោះមក ។ ប៉ុន្តែ នៅគ្រាបច្ចុប្បន្ន ដោយសារជំងឺកូវីដ-១៩ មិនមានរកឃើញអ្នកឆ្លងថ្មី រាជរដ្ឋាភិបាល បានសម្រេចបើកទ្វារសាលារៀនឡើងវិញ ដើម្បីផ្តល់ឧិកាសឲ្យសិស្សានុសិស្សនៅទូទាំងប្រទេស ... Read More »

ពង្រឹងចំណេះដឹងលើអនាម័យបរិស្ថាន និងការគ្រប់គ្រងសំរាមនៅតាមសាសាលរៀន

ភ្នំពេញ៖ នៅក្នុងឱកាសផ្តល់ធុងសំរាមជូនសាលារៀន នៅព្រឹកថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ នៅវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ... Read More »

ការប្រមូលផលស្រូវស្រែសង្គមក្នុងស្រុកបន្ទាយស្រីជុំទីមួយទទួលបានផលជាង១០០តោន

ខេត្តសៀមរាប ៖ ប្រភពពីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ បានបញ្ជាក់យ៉ាងលម្អិតថា៖ ការប្រមូលផលស្រូវរបស់គម្រោង«ស្រែសង្គម»ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី តាមការប៉ាន់ស្មាន នៅជុំទីមួយលើផ្ទៃដី៤០ហិកតា នឹងអាចទទួលបាន ផលស្រូវបានជាង១០០តោន ដើម្បីយកទៅឧបត្ថម្ភ និងជួយរំលែកការលំបាករបស់ ... Read More »

Update ៖ ថ្នាក់ដឹកនាំខេត្តស្វាយរៀង អញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយប្រតិភូគណៈកម្មការទី៧ នៃរដ្ឋសភា

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ... Read More »

បុរសពីរនាក់​និងក្មេងប្រុសម្នាក់​រងរបួសធ្ងន់​ ខណៈជិះម៉ូតូឌុបគ្នាលឿនពេកចាប់ហ្រ្វ័ងមិនទាន់ជ្រុលទៅបុករថយន្តបែនដឹកដីពេញទំហឹង

ភ្នំពេញ ៖​ បុរសពីរនាក់និងក្មេងប្រុសម្នាក់បានជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនចាប់ហ្រ្វ័ងមិនទាន់​ក៏ជ្រុលទៅបុករថយន្តបែនដឹកដីចង្កូតស្ដាំចំពីមុខពេញទំហឹង​បណ្ដាលឲ្យរងរបួសធ្ងន់ទាំង៣នាក់​កាលពីវេលាម៉ោង ១និង ៤០នាទីរសៀលថ្ងៃទី៣ ខែកញ្ញា​ ឆ្នាំ២០២០ ស្ថិតនៅផ្លូវបេតុងក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ។ ​ អ្នកបើកបររថយន្តមានឈ្មោះ ទួន ពៅ ភេទប្រុស ... Read More »

អភិបាលខេត្តកោះកុង ដឹកនាំកិច្ចប្រជុំ ជាមួយក្រុមការងារចុះពិនិត្យសិក្សា និងចងក្រងឯកសារទីតាំងដី នៅក្នុងតំបន់ការពារ ធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ

ខេត្តកោះកុង៖ នៅសាលប្រជុំសាលាខេត្តកោះកុង បន្ទប់”ខ” នាថ្ងៃព្រហស្បតិ៍ទី៣ ខែកញ្ញា ឆ្នាំ២០២០ លោកស្រី មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំ ជាមួយក្រុមការងារចុះពិនិត្យ សិក្សា ... Read More »

លទ្ធផលនៃសន្និសីទសារព័ត៌មានស្ដីពី “ស្ថានភាពវិស័យទេសចរណ៍ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩”

ភ្នំពេញ៖ សូមបញ្ជាក់ថា៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២០ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្តីពី «ស្ថានភាពវិស័យទេសចរណ៍ ក្នុងអំឡុងពេលនៃការរីករាលជំងឺកូវីដ-១៩» ដែលមានវាគ្មិនអញ្ជើញចូលរួម៖ លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការនៃក្រសួងទេសចរណ៍ ... Read More »

ខៀវ សានសាណា នៅមិនទាន់បានបំពេញបំណងស្វាមី

    ភ្នំពេញ៖ ដំណក់ឈាមកូនរួមគ្នាដំបូងរវាង ខៀវ សានសាណា និងស្វាមីជាជនបរទេស គឺជាក្តីបំណងធំតែមួយគត់ដែលពួកគេប្រាថ្នាចង់បាន។ ទោះជាយ៉ាងណា បំណងប្រាថ្នានេះនៅមិនទាន់សម្រេចបាននៅឡើយខណៈដែលតារាស្រីរូបនេះលើកឡើងថា នឹងព្យាយាមរកពេលវេលាជួបជុំកាន់តែច្រើនដើម្បីបង្កើនឱកាសមានដំណក់ឈាមរួមគ្នានេះ។ ​វ័យ៣៥ឆ្នាំហើយខៀវ សានសាណា នៅតែស្រស់សោភាដដែល ខណៈការងារសិល្បៈរបស់នាងនៅតែទៅមុខដោយរលូន។ ... Read More »

លោក ចា រិទ្ធី ជួបទុក្ខធំម្តាយបង្កើតទទួលមរណភាព

   ភ្នំពេញ ៖ ដើមខែកញ្ញាភ្លាម ផលិតករល្បីឈ្មោះលោក ចារិទ្ធីបានជួបទុក្ខធំមួយភ្លែតក្រោយពីម្តាយបង្កើតបានទទួលមរណភាពដោយជរាពាធកាលពីថ្ងៃទី០២​ខែ កញ្ញា ឆ្នាំ ២០២០។ ការភ្ញាក់ផ្ញើលនឹងផ្ញើសាររំលែកទុក្ខពីក្រុមសិល្បករជាច្រើនបានផ្ញើទៅកាន់លោកចារិទ្ធីក្រោយពីលោកបានបង្ហោះសារដ៏ក្រៀមក្រំអមដោយរូបភាពដ៏គួរឲ្យកម្សត់។ អតីតតារាសម្តែងរូបនេះបានលើកឡើងថា៖ «ម៉ែ​ជា​ទី​ស្រលាញ់​របស់​កូន​ ពេល​នេះ​ម៉ែ​ទៅ​ចោល​កូន​ជា​រៀង​រហូត​ហើយ​ !»។ភ្លាមៗក្រោយ​ឃើញ​ការបង្ហោះនេះ​ក៏ត្រូវបាន​មហាជន​ជាច្រើនបានចូលរួមធ្វើការរំលែកទុក្ខ ស្របពេល​ដែលសិល្បករជាច្រើននាក់​​ក៏បានចូលខមិន​រំលែកទុក្ខ ... Read More »

កាច់កម៉ូតូបានសម្រេច​ហើយ តែត្រូវមេការសំណង់ឃេីញទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ចខណ្ឌដង្កោ​

ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់​ ត្រូវបានមេការសំណង់​និងប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច​ កាលពីវេលាម៉ោង៩​និង៣០នាទីព្រឹក​ថ្ងៃ​ទី៣​ ខែកញ្ញា​ ឆ្នាំ​២០២០​ ស្ថិតនៅសំណង់បុរីពិភពថ្មី២​ ក្នុងភូមិព្រៃកី​ខ​ សង្កាត់ពងទឹក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​។ ​ សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនមានឈ្មោះ​ ... Read More »

កម្ពុជាបន្ដកិច្ចសហប្រតិបត្តិការជាមួយអូស្ត្រាលី ដើម្បីទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន

ភ្នំពេញ៖ កម្ពុជាបន្ដកិច្ចសហប្រតិបត្តិការជាមួយអូស្ត្រាលី ដើម្បីទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែនឱ្យកាន់តែមានប្រសិទ្ធភាព។ ក្នុងជំនួបពិភាក្សាការជាមួយ លោក ANTHONY MAGUIRE នាយនគរបាលជាន់ខ្ពស់ នៃនគរបាល សហព័ន្ធអូស្ត្រាលី ដែលទើបមកបំពេញភារកិច្ចថ្មីនៅកម្ពុជា នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ... Read More »

សេចក្តីព្រាងច្បាប់ចំនួនបីត្រូវបានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភាលើកយកមកប្រជុំ ពិភាក្សា

ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ចំនួនបីត្រូវបានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភាលើកយកមកប្រជុំ ពិភាក្សាក្រោមអធិបតីភាពរបស់ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការ លោក អនុប្រធាន លោកស្រីលេខាធិការ ... Read More »