ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងដួលលើថ្នល់ត្រូវរថយន្តមួយគ្រឿងទៀតបើកកិនបណ្ដាលឲ្យស្លាប់២នាក់និងរបួសធ្ងន់ម្នាក់

ខេត្តកណ្ដាល៖ មនុស្ស២នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូនិងម៉ូតូបុកគ្នាពេញទំហឹង បណ្ដាលឲ្យដួលស្របពេលរថយន្តមួយគ្រឿងទៀតបើកមកដល់ឈប់មិនទាន់ក៏កិនជនរងគ្រោះតែម្ដង។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃទី២៦​ ខែកញ្ញា​ ឆ្នាំ២០២០​ វេលាម៉ោង១៩និង៥នាទី​លេីផ្លូវជាតិលេខ៦១​ ចន្លោះគីឡូម៉ែត្រ១២-១៣​ ស្ថិតក្នុងភូមិថ្នល់បត់​ ឃុំកោះចិន​ ស្រុកពញាឮ​ ខេត្តកណ្តាល​។ មន្ត្រីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះស្លាប់មានគ្នា២នាក់ពុំទាន់ស្គាល់អត្តសញ្ញាណ ... Read More »

Update ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជម្រាបមហាសន្និបាតសហព័ន្ធសន្តិភាពសកលថា​ ពេលវិបត្តិកូវីដ១៩នេះ សភារឹតតែមានតួនាទីសំខាន់ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនានា

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញថ្លែងសារគន្លឹះ ចូលរួមមហាសន្និបាតនៃក្តីសង្ឃឹម របស់សហព័ន្ធសន្តិភាពសកល ដែលរៀបចំធ្វើនៅសាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី២៧​ ខែកញ្ញា ឆ្នាំ២០២០ ថា ក្នុងកាលៈទេសៈ ដែលសកលោក ... Read More »

ចាក់សម្លាប់យាយជាប្រពន្ធ សង្ស័យរឿងដណ្ដើមលុយ៥០០០រៀលទិញស្រាផឹកមិនបាន

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចចម្រុះខេត្តពោធិ៍សាត់បានសហការគ្នាចុះពិនិត្យ និងស្រាវជ្រាវករណីឃាតកម្មមួយ ក្នុងករណីប្ដីប្រើកាំបិតចុងស្រួចចាក់សម្លាប់ប្រពន្ធ ដែលគេសង្ស័យអាចបណ្ដាលមកពីរឿងដណ្តើមលុយគ្នាចំនួន៥០០០រៀល ដើម្បីយកទៅទិញស្រាផឹកបន្ត ខណៈគេដឹងថាបុរសជាជនសង្ស័យស្រវឹងអ៊ួទីនួរជាប្រចាំ ឬផ្តើមចេញពីភ្លើងប្រចណ្ឌផងដែរ ។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាករណីនេះធ្វើឡើងនៅវេលាម៉ោង៦ និង៣០នាទី ព្រឹកថ្ងៃអាទិត្យ ១០កើត ខែអស្សុជ ... Read More »

ចុងសប្តាហ៍ផង តោះសុភាពនារីមេផ្ទះដ៏ប្រពៃ រៀនរូបមន្តវិធីធ្វើបុកកាពិ ឆ្ងាញ់ពិសា

ភ្នំពេញ៖ សុភាពនារី ពិតណាស់ចង់ក្រេបយកចំណេះវិជ្ជាពីរបៀបធ្វើម្ហូបឱ្យប្លែកៗ តម្រូវចិត្តគ្រួសារ។ តោះចុងសប្តាហ៍ផង មករៀនរូបមន្តវិធីធ្វើបុកកាពិ ឆ្ងាញ់ពិសា គ្រាន់តែក្នុងនោះមាន គ្រឿងផ្សំ៖ កាពិ ៣ស្លាបព្រាបាយ,បង្គាក្រៀម ២ស្លាបព្រាបាយ(ដាក់ ឬមិនដាក់ក៏បាន),ត្រប់ពុតលំញង ម្ទេសស្រស់ ខ្ទឹមស ... Read More »

Update ៖ ជនសង្ស័យជាឃាតក បាញ់សម្លាប់ ជាងកាត់សក់នៅជិតសាលារៀនទួលគោក ជាមន្ត្រីនគរបាល

ភ្នំពេញ៖ ជនសង្ស័យជាឃាតក បាញ់មនុស្សសម្លាប់ឆៅៗ នៅទួលគោក ត្រូវបានប្រភពខ្លះនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០នេះ បង្ហើបថា ៖ ជនសង្ស័យរូបនេះ មានឈ្មោះ លី ថារិយ អតីតភាពជាមន្ត្រីនគរបាលខណ្ឌដូនពេញ។ ក្រោយមកព្រោះការប្រព្រឹត្តខុសនឹងវិន័យ ... Read More »

សម្តេចប្រធានរដ្ឋសភា ថ្លែងពីវិធានបទ «ឈានឆ្ពោះទៅកសាង និងធ្វើឱ្យសង្គមជាតិទាំងមូលប្រសើរឡើងវិញ ក្រោយវិបត្តិ កូវីដ-១៩៖ ឯករាជ្យភាព វិបុលភាព និងគុណតម្លៃជាសកល» តាមប្រព័ន្ធវីដេអូអនឡាញ

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងសារគន្លឹះទៅកាន់មហាសន្និបាតនៃក្តីសង្ឃឹមរបស់សហព័ន្ធសន្តិភាពសកល ក្រោមប្រធានបទ«ឈានឆ្ពោះទៅកសាង និងធ្វើឱ្យសង្គមជាតិទាំងមូលប្រសើរឡើងវិញ ក្រោយវិបត្តិ កូវីដ-១៩៖ ឯករាជ្យភាព វិបុលភាព និងគុណតម្លៃជាសកល» តាមប្រព័ន្ធវីដេអូអនឡាញ ... Read More »

យប់មិញមានករណី ផ្ទុះអាវុធកណ្តាលក្រុងព្រះសីហនុ ស្លាប់អ្នករត់ម៉ូតូកង់បីម្នាក់

ខេត្តព្រះសីហនុ៖ នៅយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ មានហេតុការណ៍ផ្ទុះអាវុធមួយករណីនៅកណ្តាលក្រុងព្រះសីហនុ ក្នុងសង្កាត់លេខ២ តាមផ្លូវឯករាជ្យ។ ហេតុការណ៍ផ្ទុះអាវុធនេះ បណ្តាលឱ្យអ្នករត់ម៉ូតូកង់បីម្នាក់ បានស្លាប់បាត់បង់ជីវិត។ សេចក្តីរាយការណ៍បានឱ្យដឹងថា ជនពាក់ព័ន្ធផ្ទុះអាវុធនេះពីរនាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែរ ដើម្បីធ្វើកំណត់ហេតុស្តាប់ចម្លើយ។ ប៉ុន្តែគេពុំទាន់ដឹងពីមូលហេតុ ... Read More »

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួជនសង្ស័យប្រុសស្រី៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យ៤នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន  នៅថ្ងៃទី២៦ខែកញ្ញា ឆ្នាំ២០២០នៅម៉ោង១០យប់ នៅចំណុចក្រុមទី៦ ភូមិ៣ ក្បែរមន្ទីរពេទ្យគីឡូម៉ែត្រលេខ៩ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់មាន៖ ទី១.ឈ្មោះ ... Read More »

ក្រុមយុវជនបានរៀបចំសម្អាតទិវាពិភពលោកនៅមុខវត្តឧណ្ណាលោម

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ២០២០ ក្រសួងបរិស្ថានសហការជាមួយក្រសួងទេសចរណ៍និងសាលារាជធានីភ្នំពេញបានរៀបចំសម្អាតទិវាពិភពលោកនៅមុខវត្តឧណ្ណាលោមព្រមទាំងមានវត្តមានយុវជន ស.ស.យ.ក រាជធានីភ្នំពេញជាច្រើនរូបចូលរួម។ ដោយឃើញបរិមាណសំរាម សំណល់ ទីប្រជុំជនដែលបានបង្កើតឡើងនៅកម្ពុជាគឺមានចំនួនជាង១ម៉ឺនតោនក្នុងមួយថ្ងៃ ហើយក្នុងមួយឆ្នាំបរិមាណសំរាមដែលកម្ពុជាបង្កើតប្រមាណជិត ៤លានតោន ក្នុងនោះ ៦៥% ... Read More »

សារលិខិត របស់សម្ដេចតេជោ ហ៊ុន សែន អបអរសាទរទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ៖ ទេសចរណ៍ និងការអភិវឌ្ឍជនបទ នៅថ្ងៃទី២៧ ខែកញ្ញា

ភ្នំពេញ៖ សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោមក្រោមប្រធានបទ«ទេសចរណ៍ និងការអភិវឌ្ឍជនបទ»-«Tourism and Rural Development» សម្តេចមានប្រសាសន៍ថា៖ សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ បងប្អូនជនរួមជាតិទាំងអស់ជាទីស្រលាញ់រាប់អាន! ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំឃាត់រថយន្តដឹកឈើគ្មានលិខិតអនុញ្ញាត

ខេត្តត្បូងឃ្មុំ​ ៖​ រថយន្ត​ដឹកឈេីប្រភេទ​លេខមួយ​១គ្រឿង​គ្មានច្បាប់អនុញ្ញាត​ចេញពីខេត្តក្រចេះ ឆ្លងកាត់ស្រុកមេមត់ឆ្ពោះទៅខេត្តព្រៃវែង​ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថស្រុកមេមត់ បង្ក្រាបបទល្មើសធនធានជាតិឃាត់ទុកប្រគល់ឲ្យរដ្ឋបាលព្រៃឈើស្រុកមេមត់ដើម្បីចាត់ការតាមនីតិវិធី​ ខណៈ​ដែលអ្នក​បេីកបររត់គេចខ្លួនបាត់​ ។ ការបង្ក្រាបបទល្មើសព្រៃឈើនេះដឹកនាំដោយលោកវរសេនីយ៍ត្រី ព្រហ្ម វុទ្ធី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកមេមត់ ។ លោកវរសេនីយ៍ត្រីព្រហ្ម វុទ្ធីបានឱ្យដឹងថា​ ... Read More »

ចតរថយន្តតាមផ្លូវត្រូវរថយន្តមួយគ្រឿងទៀតបុកពីក្រោយរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖រថយន្តហាយឡេនឌ័រមួយគ្រឿងបោះពួយយ៉ាងលឿនរេចង្កូតទៅបុករថយន្តបាឡែនចតនៅចិញ្ចើមផ្លូវពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតទាំងសងខាង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២១ និង ៥៤នាទីយប់ថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវទួលពង្រ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តម៉ាកបាឡែនមួយគ្រឿងពណ៌ស្ករពាក់ស្លាកលេខ ភ្នំពេញ 2Q-7376 ម្ចាស់ចតនៅចិញ្ចើមផ្លូវនៅកន្លែងកើតហេតុខាងលើស្រាប់តែមួយសន្ទុះក្រោយមកក៏មានរថយន្តម៉ាកហាយឡេនឌ័រពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ ... Read More »

ខ្មាន់កាំភ្លើបាញ់ប្រហាបុរសជាជាងកាត់សក់ស្លាប់យ៉ាងអាណោចអាធម័

ភ្នំពេញ៖ បុរសជាជាងកាត់សក់ម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខណៈកំពុងអង្គុយផឹកស៊ីជាមួយមិត្តភក្តិស្រាប់តែខ្មាន់កាំភ្លេីងដែលផ្ទះជាប់គ្នាដកកាំភ្លេីងមកបាញ់ប្រហារ​ កាលពីវេលាម៉ោង១០យប់ថ្ងៃទី២៦​ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះជាងកាត់សក់យីហោ​ សុខម៉េងកាត់សក់​ តាមបណ្តោយផ្លូវ២៩១​ ស្ថិតក្នុងសង្កាត់បឹកកក់ទី១​ ខណ្ឌទួលគោក។ ជនរងគ្រោះឈ្មោះសុខកេន​ ភេទប្រុសអាយុ៣៩ឆ្នាំ​ មុខរបរជាជាងកាត់សក់​ ស្នាក់នៅកន្លែងកើតហេតុខាងលេី។ មានកូនស្រីចំនួន៤នាក់​ ... Read More »

ដំណឹងបឋម! មុននេះបន្តិច លោកស្នងការខេត្តកណ្តាល ដឹកនាំកម្លាំងជាច្រើននាក់ ជួយប្រជាពលរដ្ឋ សង្ស័យមានរោគសញ្ញាជម្ងឺគ្រុនឈីក

ខេត្តកណ្តាល៖ នៅយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នេះ លោកឧត្ដមសេនីយ៍ទោ​ ឈឿន​ សុចិត្ត​ ស្នងការនគរបាលខេត្តកណ្ដាល​ ដឹកនាំលោកស្នងការរង លោកអធិការនគរបាលស្រុក និងមន្រ្តីពាក់ព័ន្ធ ចុះសួរសុខទុក្ខ​ និងពិនិត្យស្ថានការណ៍​ជាក់ស្តែងទាំងយប់ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថាមានការសង្ស័យប្រជាពលរដ្ឋក្នុងភូមិពាមស្តី ... Read More »

ជនសង្ស័យប្រុសស្រី៥នាក់ករណីគ្រឿងញៀនត្រូវកម្លាំងកងរាជអាវុធហត្ថបញ្ជូនទៅសាលាដំបូងខេត្ត

     ខេត្តក្រចេះ៖ជនសង្ស័យចំនួន៥នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថដឹកនាំដោយលោក វរសេនីយ៍ត្រី អ៊ុច សំណាង នាយការិយាល័យបទល្មើសគ្រឿងញៀន បង្ក្រាបបានហើយបញ្ជូនសំណុំរឿងនិងវត្ថុតាងទៅសាលាដំបូងខេត្ត។ ការបញ្ជូននោះកម្លាំងកងរាជអាវុធហត្ថបានធ្វើឡើងនៅវេលាម៉ោង១៤ និង២០នាទីនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ។ ជនសង្ស័យទាំង៥នាក់ដែលបានបញ្ជូននោះមាន៖ ទី១.ឈ្មោះ ... Read More »

ទំនាស់រឿងអត់យកលុយក្រដាស១ម៉ឺន៥ពាន់រៀល អ្នកបើកបររថយន្តក្រុងទាញដែកបំពង់ទីបវាយអ្នកដំណើររបួសធ្ងន់ស្រាល៣នាក់

ខេត្តកំពង់ឆ្នាំង៖ បុរសអ្នកដំណើរ៣នាក់ត្រូវបាន អ្នកបើករថយន្តក្រុង និង ព្រូរថយន្តព្រួតគ្នាវាយរយះបែកក្បាលបណ្តាលឲ្យរងរបួស បន្ទាប់ពីអ្នកបើករថយន្តក្រុងមិនយកលុយក្រដាស់១៥.០០០រៀល ហេតុការណ៍ផ្ទុះហិង្សាដាក់គ្នានេះ គឺបានកើតឡើងកាលពី១១និង៣០នាទី ថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ២០២០ ចំណុចភូមិត្រពាំងពោធិ ឃុំពង្រ ស្រុករលាប្អៀរ ... Read More »

មេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ សមាជិក ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

ភ្នំពេញ៖ នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស-មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយ មេញ្ជាការរង, នាយរងសេនាធិការ,មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងបងប្អូននាយអាវុធហត្ថជាច្រើនរូបទៀត បានចុះទៅសួរសុខទុក ... Read More »

ជនសង្ស័យ២នាក់ត្រូវបានឃាត់ខ្លួនពីបទលួចកាត់ជញ្ជាំងផ្ទះប្រជាពលរដ្ឋយកទ្រព្យសម្បត្តិ

ខេត្តក្រចេះ៖ ជនសង្ស័យចំនួន២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ដែលជិះរថយន្តម៉ាកហាយឡេនឌ័រដើរលួចកាត់ជញ្ជាំងផ្ទះប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិនោះត្រូវបានកម្លាំងនគរបាលស្រុកព្រែកប្រសព្វ ខេត្តក្រចេះធ្វើការបង្ក្រាបឃាត់ខ្លួនបាន។ ការឃាត់ខ្លួនជនសង្ស័យនោះសមត្ថកិច្ចបានធ្វើឡើងភ្លាមៗបន្ទាប់ពីកើតហេតុនៅវេលាម៉ោង៣៖០០ទៀបភ្លឺឈានចូលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០។  ប្រតិបត្តិការបង្ក្រាបក្រោមបញ្ជាពីលោកឧត្ដមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តដែលបញ្ជាឱ្យកម្លាំងនគរបាលស្នាក់ការកំពែងសហការជាមួយកម្លាំងអធិការដ្ឋានដេញតាមយ៉ាងប្រកិតទើបស្ទាក់ឃាត់បាននៅភូមិព្រែកប្រាំង ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ... Read More »

សពស្ត្រីពលករដែលរសាត់បាត់ខ្លួនតាមទឹកអូរ ខណៈឆ្លងដែនពីទឹកដីថៃមកខ្មែរ ត្រូវបានរកឃើញហើយ

ខេត្តប៉ៃលិន ៖ បន្ទាប់ពីស្ត្រីម្នាក់ ក្នុងចំណោមពលករចំនួន១១នាក់ ឆ្លងដែនពីទឹកដីប្រទេសថៃចូលមកក្នុងទឹកដីខ្មែរត្រូវបានទឹកកួចលិចបាត់ខ្លួនអស់រយៈពេលជាច្រើនថ្ងៃរហូតមកដល់វេលាម៉ោង១២ និង១០នាទីថ្ងៃត្រង់ ថ្ងៃសៅរ៍ ៩កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០  ... Read More »

ភ្នំក្ងោកមាស មានតម្លៃវប្បធម៌(ព្រហ្មញ និងពុទ្ធសាសនាដែលពលរដ្ឋកម្ពុជានៅគោរព) តម្លៃប្រវត្តិសាស្ត្រ(ភ្នំថ្មស/កំបោរ អាយុកាលពាន់ឆ្នាំ)

ខេត្តស្ទឹងត្រែង៖ មានរឿងដំណាលថា មានព្រះពុទ្ធរូបតូចៗ​ចំនួន៦០អង្គ ធ្វើពីស្ពាន់-សំរឹទ្ធត្រូវបានចោរលួច និងប្លន់បានយកទៅលាក់ទុកក្នុងពាងក្នុងល្អាងភ្នំក្ងោកមាស។ នៅឆ្នាំ២០១៧ យុវជន៣រូបរស់នៅក្បែរភ្នំនោះ អាយុប្រមាណ១៧ឆ្នាំ បានចូលទៅក្នុងល្អាងដើម្បីបាញ់សត្វប្រចៀវ ហើយបាន​ប្រទះឃើញ​ពាងដាក់ព្រះពុទ្ធរូបខាងលើ។ ដោយសារ​បារមី និងពន្លឺចែងចាំងចេញពីព្រះពុទ្ធរូបទាំងនោះ ធ្វើឱ្យអ្នកភូមិផ្អើលមកមើល ហើយក៏​បានដឹងដល់អាជ្ញាធរ។ ព្រះពុទ្ធរូបទាំងនោះត្រូវបានគេដឹកយកទៅតម្កល់រក្សាទុកនៅសារមន្ទីរជាតិ ... Read More »

ជនសង្ស័យមិនស្គាល់អត្តសញ្ញាណបោះគ្រាប់បែកចូលក្នុងផ្ទះពលរដ្ឋតែសំណាងល្អមិនមាននរណាម្នាក់រងរបួសឡើយ

ខេត្តកណ្ដាល៖ ផ្ទះពលរដ្ឋមួយខ្នងត្រូវបានជនសង្ស័យមិនស្គាល់អត្តសញ្ញាណគប់គ្រាប់បែកចូល បណ្ដាលឲ្យផ្ទុះផ្អើលឆោឡោ តែសំណាងល្អពុំមាននរណាម្នាក់រងរបួសឡើយ។ ករណីនេះ​បានកើតឡើងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២និង១០នាទី នៅចំណុចផ្ទះឈ្មោះ ខឹម ហេង ស្ថិតក្នុងភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ... Read More »

លោករដ្ឋមន្ត្រី លឹម គានហោ បន្តដំណើរបេសកកម្មចុះពិនិត្យសំណង់ទំនប់បង្ហៀរអាងទឹកកូនសត្វ ឬប្រទាក់ក្រឡា

ខេត្តកំពត៖ នៅរសៀលថ្ងៃដដែល ថ្ងៃសៅរ៍ ៩កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២០ ក្នុងដំណើរបេសកកម្មបន្តចុះពិនិត្យស្ថានភាពទឹក ... Read More »

រដ្ឋមន្ត្រីកសិកម្មចុះពិនិត្យផលិតកម្មដំណាំបន្លែ(ត្រប់ ត្រសក់ ននោងជ្រុង ននោងមូល ត្រឡាច និងប៉េងប៉ោះ) របស់កសិករ

ខេត្តកណ្តាល៖ ស្ថិតក្នុងស្រុកខ្សាច់កណ្តាលដដែល ចេញពីកម្មវិធីចែកកូនត្រី លោករដ្ឋមន្ត្រី ក្រសួងកសិកម្ម លោកអភិបាលខេត្តកណ្តាល និងសហការីបានបន្តដំណើរមកពិនិត្យផលិតកម្មដំណាំបន្លែ(ត្រប់ ត្រសក់ ននោងជ្រុង ននោងមូល ត្រឡាច និងប៉េងប៉ោះ) របស់កសិករ នៅភូមិបឹងក្រចាប់ ឃុំព្រែកតាមាក់។ ... Read More »

ឆ្លងចរន្តអគ្គិសនីឆេះប្រអប់ភ្លើងនៅក្បែរប៉ុស្តិ៍ផ្សារដើមគ

ភ្នំពេញ៖ ដោយសារតែឆ្លងចរន្តអគ្គិសនីឆេះប្រអប់ភ្លើងនៅក្បែរប៉ុស្តិ៍ផ្សារដើមគ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជួយយកបំពង់ពន្លត់អគ្គិភ័យ និងរថយន្តពន្លត់អគ្គិភ័យជួយធ្វើអន្តរាគមន៍បាញ់ពន្លត់ជាបន្ទាន់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១:៣០នាទីរសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ តាមបណ្តោយផ្លូវលេខ២១៥ (ផ្លូវនេរុហ៍) ស្ថិតនៅក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានផ្សែងហុយចេញពីប្រអប់ភ្លើងនៅខាងមុខផ្ទះលេខ១៨៧-១៩៨ យីហោសុីឃាង ... Read More »

រដ្ឋបាលខណ្ឌដូនពេញ “យើងរួមគ្នាដើម្បីទីក្រុងស្អាត និងមានសោភណ្ឌភាពល្អ “

ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និងភរិយា នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែអស្សុជ  ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០  វេលាម៉ោង ... Read More »

អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែងអំពាវនាវអោយប្រជាពលរដ្ឋ បង្កបង្កើនផលស្រូវនិងដាំដំណាំផ្សេងៗ

ភ្នំពេញ៖ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែងបានអញ្ជើញចូលរួមសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងមេភូមិ ដើម្បីជំរុញឲ្យក្រុមការងារថ្នាក់ស្រុក ឃុំ ... Read More »

អបអរសាទរពិធីប្រកាសទទួលស្គាល់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខណ្ឌចំការមន និងសង្កាត់ទាំង០៥

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌចំការមន បានរៀបចំពិធីប្រកាសទទួលស្គាល់យុវជនគណបក្សប្រជាជនកម្ពុជាខណ្ឌចំការមន និងក្រុមការងារយុវជនគណបក្សសង្កាត់ទាំង ០៥ ក្នុងខណ្ឌចំការមន ... Read More »

នគរបាលខេត្តបាត់ដំបងឃាត់ខ្លួនជនសង្ស័យជាចោរប្លន់ម្នាក់មកពីភ្នំពេញ ​

ខេត្តបាត់ដំបង​៖ ​នៅរសៀលថ្ងៃទី២៥ខែកញ្ញានេះ សមត្ថកិច្ចខេត្តបាត់ដំបងបានស្រាវឃាត់ខ្លួន ចោរប្លន់ម្នាក់ នៅរាជធានីភ្នំពេញដែលរត់មកលាក់ខ្លួន នៅ​ភូមិ​ស្នឹង​កើត ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្តបាត់ដំបងហើយ ក្រោយ​ឃាត់ខ្លួនបាន សមត្ថកិច្ច ក៏បានបញ្ជូនទៅកាន់សមត្ថកិច្ចរាជធានីភ្នំពេញភ្លាមៗដែរ។ មន្រ្តីនគរបាលព្រហ្មទណ្ឌខេត្តបាត់ដំបងបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ... Read More »

ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទាន​ប្រគេន-ជូន​ សញ្ញាបត្រ​ ដល់សមណនិស្សិត-និស្សិត

ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ​ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងកម្មវិធីប្រោសព្រះរាជទាន​ប្រគេន-ជូន​ សញ្ញាបត្រ​ ថ្នាក់បរិញ្ញាបត្រ​ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​ ដល់សមណនិស្សិត-និស្សិត​ ចំនួន៨១៥ អង្គ/រូប​ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា(PSBU)​ ... Read More »

សញ្ញាប្រាប់អំពីកម្មវិធីកំពុងប្រើប្រាស់កាមេរ៉ា និងថតសំលេង ក្នុងប្រព័ន្ធប្រតិបត្តិការ iOS ១៤!

ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យាបានបញ្ជាក់ឱ្យដឹងថា៖ នាពេលថ្មីៗនេះក្រុមហ៊ុន Apple បានដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ iOS ១៤ សម្រាប់ទូរស័ព្ទ iPhone ដែលបានបន្ថែមនូវមុខងារជាច្រើន ជាពិសេសគឺមុខងារការពារឯកជនភាព និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។ ដូចអ្វីដែលបងប្អូនបានដឹងហើយថា ក្នុងប្រព័ន្ធប្រតិបត្តិការ iOS ... Read More »