ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

សាលារាជធានី​ភ្នំពេញ​៖​ ផ្តល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្ត ដល់ក្រុមប្រឹក្សាសង្កាត់ រដ្ឋបាលប៉ុស្តិ៍ មេភូមិ អនុភូមិ ជំនួយការភូមិ និង កម្លាំងសណ្តាប់ធ្នាប់សង្កាត់ចំនួន ២១០នាក់

ភ្នំពេញ៖ លោក នួន ផារ័ត្ន អភិបាលរង​សាលារាជធានីភ្នំពេញ តំណាងលោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ និង ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខណ្ឌមានជ័យ ដោយមានការចូលរួមពីសំណាក់ លោក ... Read More »

ពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ ២៧គ្រួសារ​ រស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ ទទួលបានអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

ភ្នំពេញ៖ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បានចែកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ សរុបចំនួន ២៧គ្រួសារ​ រស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ ... Read More »

កម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួនម៉ូតូឌុបម្នាក់ដឹកជនជាតិថៃលួចឆ្លងដែន

ខេត្តបន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ចចម្រុះប្រចាំការនៅលើកំណាត់ផ្លូវជាតិលេខ៥៨បានឃាត់ខ្លួនម៉ូតូឌុបម្នាក់ដែលដឹកជនជាតិថៃឆ្លងដែននៅវេលាម៉ោង៥នឹង១៥នាទីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ នៅចំណុចគោលដៅត្រួតពិនិត្យទប់ស្កាត់ប្រជាពលរដ្ឋលួចឆ្លងដែនដោយខុសច្បាប់ លើកំណាត់ផ្លូវជាតិលេខ៥៨(មុខប៉ុស្តិ៍)។  នគរបាលប្រចាំការនៅចំណុចប៉ុស្ដិ៍ខាងលើប្រាប់ថាៈ ដោយកម្លាំងប៉ុស្តិ៍ចំនួន ៦នាក់ ដឹកនាំដោយលោក វរសេនីយ៍ត្រី ប៉ាក់ សារ៉ាត់ នាយប៉ុស្ដិ៍ ការពារព្រំដែនគោក៩១១បានធ្វើការឃាត់ខ្លួនអ្នកម៉ូតូឌុប១នាក់ ... Read More »

អាជ្ញាធរ​ខេត្តតាកែវ៖ បង្ហាញអត្តសញ្ញាណអ្នកកេីតជំងឺកូវីដ-១៩ ចំនួ​ន​៤០នាក់ថែមទៀត

ខេត្ត​តាកែវ​៖ បេីយោង​តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤០នាក់ថ្មីទៀត ដែលជាអាជីវករ ពលករ សិស្ស កុមារ និងកម្មករ-កម្មការិនីរោងចក្រ។ បើតាមសេចក្តីជូនដំណឹងខាងលេីនេះ​ បានបញ្ជាក់ថា ... Read More »

រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករដែលធ្លាប់ទៅពិនិត្យព្យាបាលនៅបន្ទប់ថែទាំជំងឺទូទៅច័ន្ទរះ គិលានុបដ្ឋាកបឋម ស្រី សុវណ្ណា ឃុំក្រោលគោត្រូវប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩​​

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី២១ខែឧសភាឆ្នាំ២០២១រដ្ឋបាលខេត្តស្វាយរៀងបានអំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករ ដែលធ្លាប់ទៅពិនិត្យព្យាបាលនៅបន្ទប់ថែទាំជំងឺទូទៅច័ន្ទរះ គិលានុបដ្ឋាកបឋម ស្រី សុវណ្ណា ឃុំក្រោលគោត្រូវប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩​​ ខណៈដែលអ្នកវិជ្ជមានធ្លាប់ទៅព្យាបាលនៅទីតាំងនេះ។    រដ្ឋបាលខេត្តស្វាយរៀងបានបញ្ជាក់ថាមានបុរសឈ្មោះ ពេញ ជឿន អាយុ ៤៨ឆ្នាំ ... Read More »

អាជ្ញាធរខេត្តបាត់ដំបង៖ ក្រោយរកឃើញពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩​ នៅក្នុងភូមិសាស្រ្ត ស្រុកសំពៅលូន​ សម្រេច​បិទទីតាំង៣កន្លែងជាបណ្តោះអាសន្ន

ខេត្ត​បាត់ដំបង៖ បើតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបង នៅយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១​ បានប្រកាសស្តីពីការបិទជាបណ្តោះអាសន្នទីតាំងចំនួន ៣កន្លែង ស្ថិតនៅក្នុងភូមិសាស្រ្ត ស្រុកសំពៅលូន ខេត្តបាត់ដំបង រហូតដល់មានការសម្រេចជាថ្មី។ នៅក្នុង​សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបង​ បានបញ្ជាក់ថា​ ទីតាំងចំនួន ៣​ ... Read More »

អាជ្ញាធរខណ្ឌកំបូលចុះពិនិត្យជួសជុលផ្លូវសំបុកមាន់ និងស្តារប្រឡាយក្នុងមូលដ្ឋានរបស់ខ្លូន ដើម្បីជួយសម្រួលចរាចរណ៍

ភ្នំពេញ៖ ដើម្បីធានាឱ្យបាននូវការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅមកនិងប្រកបកិច្ចការងារក្នុងមូលដ្ឋានប្រកបដោយសុខសុវត្ថិភាព និងបង្ការការជន់លិចដោយជំនន់ទឹកភ្លៀងនារដូវវស្សានេះ អាជ្ញាធរខណ្ឌកំបូលបានចាត់មន្រ្តីរបស់ខ្លួនចុះពិនិត្យនិងជួសជុលផ្លូវសំបុកមាន់និងស្តារប្រឡាយបើកមុខទឹកហូរសងខាងផ្លូវក្នុងមូលដ្ឋានដែលត្រូវបានគេចាក់លុបនាពេលកន្លងមក។    ជាក់ស្តែងនៅថ្ងៃទី២១ ខែឧសភានេះ អាជ្ញាធរខណ្ឌកំបូលដឹកនាំដោយលោក សេង គន្ធ  អភិបាលរង តំណាងលោកអភិបាលខណ្ឌ បានដឹកនាំកម្លាំងជំនាញចុះស្តារប្រឡាយសងខាងផ្លូវចូលសាលាខណ្ឌ ក្នុងភូមិកប់អំបិល សង្កាត់កំបូលដែលមានប្រវែងប្រមាណជាង២ពាន់ម៉ែត្រ ... Read More »

អគ្គនាយកអគ្គិសនីកម្ពុជា៖​ បានដំណើការខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់​ ២៣០គីឡូវ៉ុល ពីខេត្តក្រចេះ មកខេត្តមណ្ឌលគិរី ព្រមទាំងអនុស្ថានីយអគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុលចំនួន ២ក្នុងខេត្តមណ្ឌលគិរី

ភ្នំពេញ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា លោក កែវ រតនៈ បានថ្លែង​ឲ្យ​ដឹងនៅថ្ងៃទី១៩-២០ ខែឧសភា ឆ្នាំ​២០២១ថា ខេត្តមណ្ឌលគិរី បានទទួលសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធជាតិដ៏ថ្មី ជាប្រវត្តិសាស្ត្របន្ថែមទៀត គឺខ្សែបញ្ជូន២៣០គីឡូវ៉ុល ភ្ជាប់ពីខេត្តក្រចេះមកខេត្តមណ្ឌលគិរី ចម្ងាយ១៣៣គីឡូម៉ែត្រ ... Read More »

ភ្លៀងធ្លាក់ដើមឆ្នាំធ្វើឲ្យកសិករខេត្តប៉ៃលិនសប្បាយរីករាយនឹងការបង្កបង្កើនផល

ខេត្ត​ប៉ៃលិន​៖ នា​ដើមឆ្នាំនេះ ហាក់ដូច​ជាមាន​ភ្លៀងច្រើនជាង​ឆ្នាំ​២០២០ កន្លងទៅដោយហេតុនេះហើយធ្វើឱ្យ​ប្រជាពលរដ្ឋ​រស់នៅក្នុង ខេត្តប៉ៃលិន ជាពិសេសស្រុក​សាលា​ក្រៅ មានការ​សប្បាយរីករាយ​យ៉ាងខ្លាំង ក្នុងការ​ប្រកបមុខរបរកសិកម្ម។  សព្វថ្ងៃនេះមានអ្នកខ្លះ ព្រោះស្រូវ ខ្លះទៀត​ដាំពោត​ក្រហម និង​ដំឡូង​មី ជាដើម និងដំណាំផ្សេងៗជាច្រើន។ ឆ្លើយតបនឹងសំណូរអ្នកកាសែតលោក កាវ ... Read More »

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពងទឹក បន្តផ្ដល់គ្រឿងឧបភោគបរិភោគនិងសម្ភារៈដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័កនៅពងទឹកស្រុករំដួល

ខេត្តស្វាយរៀង៖ លោក រស់ ផារិទ្ធ អភិបាលរងខេត្តនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពងទឹក បន្តផ្ដល់គ្រឿងឧបភោគបរិភោគនិងសម្ភារៈដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័កនៅពងទឹកនាព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សា ជៀង អំ សេដ្ឋា ពងទឹក ស្ថិតក្នុងឃុំពងទឹកស្រុករំដួល។ ជាមួយគ្នានោះដែរ  លោក ... Read More »

អ្នកទោសជាប់ពន្ធនាគារ​នៅរាជធានីភ្នំពេញ​ និងព្រះសីហនុ ចំនួន​ ៥២នាក់ រកឃើញឆ្លងជំងឺកូវីដ-១៩

ភ្នំពេញ​៖ បើតាមការបញ្ជាក់ពី លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ បា​នថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១​ អ្នកទោសជាប់ពន្ធនាគារនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ សរុប៥២នាក់ ត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ-១៩។ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគាររូបនេះ​ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ បន្ដទទួលអំណោយ ម៉ាស់និងអាល់កុលលាងដៃ ពីសប្បុរសជន ដើម្បីប្រើប្រាស់ទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩

ភ្នំពេញ៖ អំណោយជាសម្ភារៈមួយចំនួន ដែល មានដូចជា ម៉ាស់ជាង២ម៉ឺនម៉ាស់ និងអាល់កុលលាងដៃរាប់រយដបត្រូវបានក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ ខេមបូឌា នាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ខណៈជម្ងឺនេះបាននឹងកំពុងរីករាលដាលក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈនេះនូវឡើយ។    ពិធីប្រគល់នឹងទទួលនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ... Read More »

នគរបាលបញ្ជូនខ្លួនជនសង្ស័យដែលឆក់កាបូបជនបរទេសបានទឹកប្រាក់ជាង២០មុឺនដុល្លារ ទៅតុលាការនៅព្រឹកថ្ងៃទី២១ខែឧសភានេះហើយ

ភ្នំពេញ ៖ មុខសញ្ញាឆក់យ៉ាងសកម្ម២នាក់ក្នុងរាជធានីភ្នំពេញដែលបានធ្វើសកម្មភាពឆក់យកកាបូបជនបរទេសបានប្រាក់ជាង២០ម៉ឺនដុល្លារ នោះត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃតាមស្រាវជ្រាវបង្ក្រាបបាន ហើយបានកសាងសំណុំរឿងបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ដើម្បីចាត់ការតាមផ្លូវច្បាប់។    សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់នោះទី១-ឈ្មោះ ស្វាយ រិទ្ធី ... Read More »

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត២១៥គ្រួសារ នៅ៤ភូមិ ក្នុងសង្កាត់ឪឡោកបានមកទទួល អំណោយ មនុស្សធម៌ របស់សម្ដេចតេជោ

ភ្នំពេញ៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២១៥គ្រួសារ ស្ថិតនៅ៤ភូមិ គឺ ភូមិបឹងគ្រើល , សាមគ្គីប្រយុទ្ធ ,បឹងកំបោ និងភូមិថ្ម ក្នុងសង្កាត់ ឪឡោក ខណ្ឌកំបូល បានមកទទួល អំណោយ ... Read More »

អគ្គនាយកដ្ឋាន​ ក.ប.ប​ ពន្យល់​អំពីការយល់ដឹងចំពោះករណីពុលស្រា និងផលប៉ះពាល់ដល់សុខភាព

ភ្នំពេញ​៖​ បេីយោង​តាមផេកផ្លូវការរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ( ក.ប.ប) នៅ​ថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា​ ដោយសង្កេតឃើញថា នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានកើតឡើងនូវករណីពុលស្រាជាញឹកញាប់ នៅតាមបណ្តាខេត្តមួយចំនួន ... Read More »

វិស័យឯកជនបន្តចូលរួមឧត្ថម្ភស្បៀងអាហារដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ តាមរយៈ រដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ ៖ ក្រុមអ្នកធុរកិច្ច នៃវិស័យឯកជនក្នុងនិងក្រៅប្រទេស បានបន្តចូលរួមឧបត្ថម្ភជាសម្ភារ ថវិកានិងស្បៀងអាហារជាច្រើនមុខ ដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្តយកទៅចែកជូនបងប្អូនទាំងនោះ។ ជាក់ស្តែង ក្រុមហ៊ុន ត្រូភីខេម ហ្រ៊្វូតអេន វេជីថេប៊ល  នៅថ្ងៃទី២១ ... Read More »

ក្រសួងសុខាភិបាល​៖​ ប្រកាសរកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៤៦០នាក់​ ខណៈ​​អ្នក​ជាសះស្បើយ​ ៨២៤នាក់​ និងអ្នក​ស្លាប់​ ១នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល​នៅព្រឹកថ្ងៃសុក្រទី២១ ខែឧសភា ឆ្នាំ២០២១នេះ​ បានបញ្ជាក់ឲ្យដឹងថា​ រកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ ចំនួន​ ៤៦០នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៨២៤នាក់ និងករណីស្លាប់​ ០១នាក់​។​ នេះបើ​យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

ខេត្តត្បូងឃ្មុំឆ្នាំនេះ! កសិករដាំទុរេន​ ទទួលបានផលច្រើនជាងឆ្នាំមុន,​ ខណៈ​ទីផ្សារល្អ​ ទោះជួបវិបត្តិកូវីដ-១៩​ ក៏ដោយ​

ខេត្ត​ត្បូង​ឃ្មុំ​៖​ បើ​តាមការលើកឡើងរបស់​លោក សុខ ឡេង វ័យ ៦០ឆ្នាំ​ ដែលជាកសិករដាំទុរេន នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ បាននិយាយថា​នៅខេត្តត្បូងឃ្មុំឆ្នាំនេះ កសិករដាំទុរេន​ ទទួលបានផលល្អ ជាងឆ្នាំមុន​។ នេះ​បើ​យោងតាមប្រភពព័ត៍មានពីក្រសួងព័ត៌មាន​ បានចុះផ្សាយ​ ... Read More »

អបអរសាទរ​! លោកតាម្នាក់ វ័យ​៩២ឆ្នាំ​ ដែលឆ្លងកូវីដ-១៩ ហើយកូនប្រុសលុតជង្គង់ក្រាបសំពះជូនដំណើរឪពុកទៅព្យាបាលជំងឺទេ? ឥឡូវ​លោកតាបានជាសះស្បើយហើយ

ភ្នំពេញ៖ លោកតាម្នាក់​ ដែល​មានវ័យ៩២ឆ្នាំ ហេីយ​បានឆ្លងជំងឺកូវីដ-១៩ ខណៈ​ដែល​ក្រុមគ្រូពេទ្យចុះយកទៅព្យាបាល ពេលនោះ​កូនប្រុសលោកតា​ បានលុតជង្គង់ក្រាបសំពះជូនដំណើរលោកឪពុក បានធ្វើឲ្យមហាជនជាច្រើនមានការអាណិតលោកតាយ៉ាងខ្លាំង​ និងកំពុងតាមដានមេីលថាគាត់អាចព្យាបាលជាឬអត់នោះ។ ប៉ុន្តែ​ ពេល​នេះលោកតាបានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ។ គួរជម្រាបថា​ បេីយោងតាមម្ចាស់គណនីហ្វេសប៊ុក Khorn Sereysamkhann ... Read More »

អតីតតារាសម្តែង លោក យុត្ថារា ឆានី បញ្ជាក់ពីពាក្យ “ស្រីពស់វែក!” ថាមិនបានសំដៅទៅលើអតីតភរិយាលោកស្រី ចន ច័ន្ទលក្ខិណានោះទេ

ភ្នំពេញ៖ សារខ្លីមានន័យក្តៅគគុកកាលពីប៉ុន្មានថ្ងៃមុននេះរបស់អតីតតារាសម្តែងលោក យុត្ថារ៉ា ឆានី បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកធ្វើការចែករំលែក និងទាញភ្ជាប់ពាក្យសម្តីទាំងនេះថាជាការឌឺដងផ្លែផ្កាទៅកាន់នារីណាម្នាក់។ លោកឆានីបានប្រើពាក្យថា “មិនសូវខ្លាចទេពស់វែក ខ្លាចតែស្រីពស់វែក” ដែលត្រូវបានបង្ហោះចូលទៅក្នុង Group ផ្ទាល់ខ្លួនមួយរហូតដល់បានក្លាយជាប្រធានបទជជែកគ្នាក្រៅផ្លូវការ។    មានការលើកឡើងថា ជាការបង្ហោះក្នុងន័យថាឲ្យនារីណាម្នាក់ ... Read More »

អ្នកកំពង់ស្ពឺ មានចំណេះដឹងពូកែរៀនសូត្រមិនមែនជាអ្នកប្រមឹកខួបទេ ដូច្នេះត្រូវរុះរើប៉ាណូផ្សព្វផ្សាយស្រាបៀរចេញ

ខេត្តកំពង់ស្ពឺ៖ អ្នកខេត្តកំពង់ស្ពឺ ជាអ្នកពូកែខាងរៀនសូត្រចេះដឹងខាងអក្សរសាស្ត្រ មិនមែនជាអ្នកប្រមឹកខួបនោះទេ។ ដូច្នេះមន្ទីរពាក់ព័ន្ធខេត្តកំពង់ស្ពឺត្រូវចាប់ផ្តើមជូនដំណឹងរុះរើ ចេញជាបន្ទាន់នូវស្លាកប៉ាណូដែលបានលើកតាំងផ្សព្វផ្សាយផលិតផលស្រាបៀរផ្សេងៗ និងមិនឱ្យមានលក់ស្រាបៀរ  ។  នេះជាប្រសាសន៍របស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺនៅក្នុងកិច្ចប្រជុំបន្ទាន់មួយជាមួយគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ម្សិលមិញ។ ... Read More »

នៅតំបន់អាស៊ាន៖​ មានអ្នកឆ្លងកូវីដ-១៩ជាង​ ៣.៧៧លាននាក់​ និងអ្នកស្លាប់ជាង ៧.៤៧ម៉ឺននាក់, គិតត្រឹមព្រឹកថ្ងៃទី២១ ខែឧសភានេះ!

ភ្នំពេញ​៖ បើយោងតាមទិន្នន័យរបស់គេហទំព័រតាមដានការរីករាលដាល​នៃជំងឺកូវីដ-១៩ លើពិភពលោក Worldometer បានបង្ហាញថា​ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៣,៧៧១,១១០នាក់ហើយ; ក្នុងនោះមានអ្នកស្លាប់ចំនួន ៧៤,៧៨៦នាក់ផងដែរ​ បេីគិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសុក្រ ទី២១ ... Read More »

បញ្ជូនជនសង្ស័យ៤នាក់ទៅតុលាការ ពីបទរក្សា​ទុកជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

ខេត្ត​សៀមរាប​ ៖​ នៅរសៀលថ្ងៃទី២០ខែឧសភា កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ដែលបាន​សហការ​ជាមួយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគ​បាល​ស្រុក​ប្រាសាទបាគង​ ចុះ​បង្ក្រាប​បទ​លើ្មសជួញដូរគ្រឿងញៀនហើយបានឃាត់ជនសង្ស័យពាក់ព័ន្ធ៤នាក់ រួមទាំងវត្ថុតាងមួយចំនួននោះ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ។ មន្រ្តីនគរបាលស្រុកប្រាសាទបាគងបានឲ្យដឹងថាជនសង្ស័យ​ចំនួន​០៤​នាក់នោះមាន ១-​ឈ្មោះ​ ឈឿ​ន​ ឆ័​យ​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ ... Read More »

រដ្ឋបាលខេត្តកំពង់ចាម៖​ បន្តរកឃើញ​ និងបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ ៩៣នាក់បន្ថែមទៀត ភាគច្រើនជាកម្មកររោងចក្រ នៅស្រុកជើងព្រៃ ស្រុកបាធាយ, ស្រុកព្រៃឈរ និងស្រុកកំពង់សៀម

ខេត្ត​កំពង់ចាម​៖ បេីយោង​តាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់អំពីការរកឃើញ និងបង្ហាញអត្ដសញ្ញាណអ្នកកើតជំងឺកូវីដ-១៩ ចំនួន៩៣នាក់បន្ថែមទៀត ដែលក្នុងនោះភាគច្រើនជាកម្មករ កម្មការិនីរោងចក្រ នៅស្រុកជើងព្រៃ ស្រុកបាធាយ, ស្រុកព្រៃឈរ និងស្រុកកំពង់សៀម​ និងមានករណីជាសះស្បើយ២៣នាក់​។ ... Read More »

រយៈពេល២០ថ្ងៃ! ការចាក់វ៉ាក់សាំងនៅតំបន់ក្រហម​ បានជាង ៧៥ម៉ឺននាក់, ខណៈ​ដូសទី២ ចាក់បានជាង ១៩ម៉ឺននាក់

ភ្នំពេញ​៖ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ រយៈពេល២០ថ្ងៃកន្លងមកនេះ​ បានចាក់ដូសទី១ ជូនប្រជាពលរដ្ឋបានជាង ៧៥ម៉ឺននាក់ ខណៈការចាក់ដូសទី២ ដែលចាប់ផ្តើមកាលពីថ្ងៃទី១៦ ខែឧសភា ចាក់បានជាង ១៩ម៉ឺននាក់។​ ក្នុង​ប្រតិបត្តិការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហមក្នុងរាជធានីភ្នំពេញ ក្រោមបទបញ្ជាផ្ទាល់របស់សម្តេចតេជោ ហ៊ុន ... Read More »

លេចធ្លាយរូបថតផ្អែមល្ហែមរវាងរ៉េត សារីតា នឹងបុរសម្នាក់ អ្នកគាំទ្រសង្ស័យថាជាគូស្នេហ៍របស់នាង

បង្កើតឲ្យមានការចាប់អារម្មណ៍ពីអ្នកគាំទ្រនៅកម្ពុជាសាជាថ្មីក្រោយពីគេបានឃើញរូបថតជាច្រើនសន្លឹករបស់ម្ចាស់មកុដកញ្ញាឯកចក្រវាឡកម្ពុជា ជាមួយនឹងបុរសជនបរទេសដ៏សង្ហាម្នាក់ត្រូវបានធ្លាយចេញនៅលើបណ្តាញសង្គម។ រូបថតទាំងនេះបានបង្ហាញពីភាពផ្អែមផ្អែមល្ហែមខ្លាំងដែលធ្វើឲ្យអ្នកគាំទ្រនាងមានការសាទរ និងផ្ញើសារអបអរគ្រប់ៗគ្នា។  ទើបនឹងធ្វើឲ្យមហាជនពេញចិត្ត និងគាំទ្រនាងក្នុងការបង្ហាញមុខលើឆាកអន្តរជាតិមិនបានប៉ុន្មានផង ស្រាប់តែពេលនេះរ៉េត សារីតា បានធ្វើឲ្យអ្នកគាំទ្របើកភ្នែកធំៗ ព្រោះតែរូបថតជាច្រើនសន្លឹកនៃភាពស្និទ្ធស្នាលគ្នាខ្លាំងជាមួយនឹងបុរសសង្ហាម្នាក់ ។ ភាពស្និទ្ធស្នាលនេះដែរត្រូវបានគេសន្មត់ស្ទើរគ្រប់មាត់ថា មិនមែនជារូបថតទំនាក់ទំនងជាFan ឬជាអ្នកគាំទ្រ ឬត្រឹមតែជាមិត្តនោះទេ ... Read More »

ឃាត់ខ្លួនយុវជន១នាក់ ក្រោយចាក់ដៃគូនឹងកាំបិតចុងស្រួចបណ្ដាលឲ្យរបួសធ្ងន់

ខេត្តពោធិ៍សាត់ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ និងអធិការដ្ឋាននគរបាល សហការបង្រ្កាបយុវជន១នាក់ ក្រោយចាក់ដៃគូនឹងកាំបិតចុងស្រួចបណ្ដាលឲ្យរងរបួសធ្ងន់ ។ ករណីបង្រ្កាបយុវជនសង្ស័យ ក្នុងករណីហិង្សាដោយចេតនាខាងលើ ធ្វើឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ... Read More »

អាជ្ញាធរ ខណ្ឌកំបូល បង្ខំចិត្ត បិទខ្ទប់ទីតាំងស្នាក់នៅរបស់កម្មករកម្មការិនី បំរើការនៅរោងចក្រស៊ូមិ ក្នុងតំបន់សេដ្ឋកិច្ចពិសេស១៤ ថ្ងៃ

ភ្នំពេញ៖ បន្ទាប់ពីរកឃើញថា មានបងប្អូនកម្មករ កម្មការិនី បម្រើការងារនៅក្នុងរោងចក្រ ស៊ូមិ ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស នៃខណ្ឌកំបូល នារសៀលថ្ងៃទី ២០ ខែឧសភាឆ្នាំ ២០២១ នេះ អាជ្ញាធររាជធានីភ្នំពេញ  និងអាជ្ញាធរខណ្ឌកំបូល ... Read More »

សប្បុរសជនបន្តជួយដល់ស្ត្រីមេម៉ាយគ្មានទីពឹងដែលមានជីវភាពខ្វះខាតក្នុងសង្កាត់ព្រៃឆ្លាក់ក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ ដោយមើលឃើញមានការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់ស្ត្រីមេម៉ាយគ្មានទីពឹងដែលរស់នៅម្នាក់ឯងសប្បុរសជនដែលរស់នៅក្រុងស្វាយរៀងបានផ្ដល់អំណោយជាគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនសម្រាប់ដោះស្រាយជីវភាពក្នុងកំឡុងនៃការរីករាលដាលជំងឺកូវីដ-១៩។ ជាក់ស្ដែងនារសៀលថ្ងៃទី២០ខែឧសភាឆ្នាំ២០២១ លោកណានចាន់មករា បម្រើការងារនៅ មន្ទីរសុខាភិបាលខេត្តស្វាយរៀងនិងលោកស្រី ជាភរិយាបានចុះសួរសុខទុក្ខនិងសំណេះសំណាលផ្ដល់អំណោយជាគ្រឿងឧបភោគបរិភោគនិងថវិការសម្រាប់ដោះស្រាយជីវភាពដល់ស្ត្រីមេម៉ាយគ្មានទីពឹងមានឈ្មោះ យស់ សាពុធ អាយុ ៧០ ឆ្នាំរស់នៅក្នុងភូមិព្រៃឆ្លាក់សង្កាត់ព្រៃឆ្លាក់ក្រុងស្វាយរៀង។ ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់លោកសាំង ឡៃ ... Read More »

ទាហានថៃ ចាប់ពលករខ្មែរ ១២នាក់បញ្ជូនមកកម្ពុជាវិញ ខណ:លួចឆ្លងដែនខុសច្បាប់

ក្រុងប៉ោយប៉ែត៖ កងកម្លាំងទាហានបូផារបស់ថៃ បានចាប់ឃុំពលករខ្មែរលួចឆ្លងដែនខុសច្បាប់ចំនួន១២នាក់ នៅព្រំដែនស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ខណ:ពួកគេបានសារភាពថាលួចឆ្លងដែនទៅធ្វើការនៅក្នុងខេត្ត នគររាជសីម៉ា ។ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នេះអ្នកសារព័ត៌មានថៃរាយការណ៍ថា ដោយមានបញ្ជាពីមេបញ្ជារការកងកម្លាំងបូផា(ថៃ) ឲ្យទប់ស្កាត់ពលករខ្មែរ ដែលលួចឆ្លងចូលប្រទេសដោយខុសច្បាប់ ... Read More »