ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍​ មៀច​ សុផា​ន់​ណា​ អញ្ជេីញចូលរួមកិច្ចប្រជុំពិភាក្សា​និងប្រមូលធាតុចូលនានា​ សម្រាប់ការអភិវឌ្ឍផែនការការងារ​ទី៤​ នៃគំនិតផ្តួចផ្តេីមសមាហរណកម្មអាស៊ាន​(IAI Work Plan IV 2021-2025)

ភ្នំពេញ៖ នៅទីស្តីការក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ ៖​ នាព្រឹកថ្ងៃទី១០​ ខែសីហា​ ឆ្នាំ២០២០​ នាយឧត្តមសេនីយ៍​ មៀច​ សុផាន់ណា​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ ជាប្រធាន​ គ.ប.ផ.ក​ និងជាប្រធានក្រុមការងារមន្ត្រីជាន់ខ្ពស់ក្រងមហាផ្ទៃ​ទទួលការងារប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន(SOMTC-Leader) ​តំណាងឲ្យ ... Read More »

សូមអញ្ជើញមកភ្លក់ឱជារសអាហារបែបជប៉ុនពិតៗនៅ ភោជនីយដ្ឋាន ហ៊្វូមីហ្សិនសៀមរាប (Fumizen SiemReap) (ឥរិយាបទក្នុងការទទួលទានអាហារជប៉ុន)

សៀមរាប ៖ខែសីហាឆ្នាំ២០២០ភាពល្អឥតខ្ចោះក្នុងការធ្វើម្ហូបគឺជាចំណុចមួយ ដែលមនុស្សភាគច្រើនរំពឹងទុកថាមាននៅក្នុងភោជនីយដ្ឋានជប៉ុន ហើយដែលអាចឱ្យពួកគេទទួលទានអាហារយ៉ាងឆ្ងាញ់ពិសាដោយភាពរីករាយ រួមជាមួយនឹងសេវាដ៏ល្អឥតខ្ចោះ ចាប់ផ្ដើមពីការស្វាគមន៍ប្រកបដោយភាពរួសរាយរាក់ទាក់ និងអ្នករត់តុដែលចាំបម្រើតាមសេចក្ដីត្រូវការរបស់ភ្ញៀវគ្រប់ពេលវេលា ដែលនេះនឹងធ្វើឱ្យការពិសាអាហាររបស់ពួកគេកាន់តែស្រស់ស្រាយ។ នេះគឺជាអ្វីៗដែលភោជនីយដ្ឋាន Fumizen អាចផ្ដល់ជូនដល់ភ្ញៀវរបស់ខ្លួនបាន។ ភោជនីយដ្ឋានជប៉ុន Fumizen មានទីតាំងស្ថិតនៅក្នុងសណ្ឋាគារ The ... Read More »

ឃាត់ខ្លួនមនុស្ស ៥នាក់យកទៅធ្វើតេស្ដពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលជំនាញប្រឆាំងបទល្មើសគ្រឿងញៀនខេត្តពោធិ៍សាត់ បានឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ផ្សេងគ្នារួមទាំងវត្ថុតាង និងសម្ភារៈ ដើម្បីនាំយកទៅធ្វើតេស្តរកសារធាតុញៀននិងបន្តនីតិវិធី ។ មន្រ្តីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យប្រាប់ថា ល្ងាចថ្ងៃសៅរ៍ ៤រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ... Read More »

ស្នងការខេត្តកណ្តាល ចូលរួមក្នុងកិច្ចប្រជុំស្តីពីបេសកកម្មគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃចន្ទ ៦រោច ខែសា្រពណ៍ ឆ្នាំជូត ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីបេសកកម្មគណៈកម្មការអង្កេត បោសសម្អាត ... Read More »

អភិបាលខេត្តសៀមរាប៖ តំបន់ផាប់​ស្ទ្រី​ត ​នឹង​បើក​ដំណើរការ​ឡើងវិញ នៅពាក់កណ្ដាលខែសីហានេះ ប៉ុន្តែមិនមាន​ការបើក​ភ្លេង​រាំ​កម្សាន្ត​នោះទេ

    ខេត្តសៀមរាប​៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាល​ខេត្ត កាលពីថ្មីៗនេះ បានបញ្ជាក់ថា ខេត្តសៀមរាប នឹង​រៀបចំ​ពិធី​កម្សាន្ត​រយៈពេល​៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៧ ដល់ទី​២១ សីហា ខាងមុខនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បាន​អនុញ្ញាត​ឲ្យពលរដ្ឋ​ឈប់សម្រាកចំនួន៥ថ្ងៃដើម្បីសង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរកន្លងទៅ​ ។ ... Read More »

លោកស្រីឱ វណ្ណឌីន៖ ស្ត្រីកងទ័ពមួកខៀវ មានវីជ្ជមានវីរុសកូវីដ-១៩ យកមកព្យាបាលនៅមន្ទីរពេទ្យ មិត្តភាព ខ្មែរ សូវៀតហើយ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីឱ វណ្ណឌីន បានបញ្ជាក់នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ មុននេះបន្តិចថា ៖ ស្ត្រីជនជាតិខ្មែរ ដែលជាកងទ័ពមួកខៀវ ដែលមានវីជ្ជមានវីរុសកូវីដ-១៩ រស់នៅក្នុងឃុំ សិត្បូ ក្រុងតាខ្មៅ ... Read More »

លោកស្នងការខេត្តកំពង់ធំ ចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន

ខេត្តកំពង់ធំ៖ លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់។ នេះបើយោងតាមពាក្យបណ្តឹង របស់ពីមន្ត្រីនគរបាលនារី នៃស្នងការដ្ឋាននគរបាលខេត្ត ... Read More »

កំពុងតែដេកលក់ស្រួលស្រាប់តែបុរសម្នាក់មកគោះទ្វារស្ទុះរត់ចូលទាញទ្វារបិទខ្ទាស់គន្លឹះជិតបង្កភាពភ្ញាក់ផ្អើល

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីបុរសម្នាក់បានរត់ចូលក្នុងផ្ទះសំណាក់ទាំងភ័យស្លន់ស្លោ ហើយត្រូវបុគ្គលិកឃាត់សួរនាំដែរ តែមិនស្ដាប់ រួចបានរត់ឡើងដល់ជាន់ទី៣ គោះទ្វារបន្ទប់ភ្ញៀវប្រុសស្រី២នាក់ដែលកំពុងគេងនៅខាងក្នុងឲ្យបើកទ្វារ រួចចូលទៅក្នុងបន្ទប់ចាក់គន្លឹះទ្វារជាប់ ត្រូវបានបុគ្គលិកប្រុសស្រីរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះជួយធ្វើអន្តរាគមន៍ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង២:៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នៅចំណុចផ្ទះសំណាក់មួយកន្លែងយីហោ ... Read More »

អាជ្ញាធរភូមិកំពង់​សំបួរ អំពាវនាវ​ឲ្យ​ពលរដ្ឋ​​ដែលធ្វើដំណើរ​តាមផ្លូវកំពង់សំបួរ ត្រូវជិះ​វាង​ទៅ​ផ្លូវ​សំរោង​ក្នុង​វិញ ព្រោះបញ្ហាបាក់ដីខ្លាំង

ខេត្តបាត់ដំបង​៖ ដើម្បីបញ្ចៀសបញ្ហាគ្រោះថ្នាក់ជាយថាហេតុ ដោយសារភ្លៀង​ធ្លាក់​ច្រើន​ថ្ងៃ ហើយ​ទឹក​ហូរ​ច្រុះ​ដីបណ្ដាលឲ្យមានការបាក់ដីស្ថិតនៅតាម​បណ្ដោយ​ស្ទឹង​សង្កែនោះ ។ លោក ប៉ាត សុ​ភី ដែលជាមេភូមិ​កំពង់​សំបួរបានអំពាវនាវ​ឲ្យ​ពលរដ្ឋ​ដែល​ត្រូវ​ធ្វើដំណើរ​តាមផ្លូវ​កំពង់​សំបួរ នៅតាម​បណ្ដោយ​ស្ទឹង​សង្កែ ជិះ​វាង​ទៅ​ផ្លូវ​សំរោង​ក្នុង​វិញ ដោយសារ​ផ្លូវ​នេះ​អាច​នឹង​បាក់​បន្តទៀត ។ ខណៈបច្ចុប្បន្ន បាន​បាក់​ប្រមាណ​២០​ម៉ែត្រ ... Read More »

រថយន្តម៉ាស្ដាពន្លះគ្នាជាមួយម៉ូតូសណ្ដោងរ៉ឺម៉ករងរបួសម្នាក់

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗបន្ទាប់ពីបេីកបររ៉ឺម៉កម៉ូតូដឹកទឹកសុទ្ធជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តម៉ាកម៉ាស្ដា១គ្រឿងបើកបត់ឆ្វេងដៃបានវាក់ក៏បុកគ្នាពេញទំហឹង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នៅតាមផ្លូវបេតុងច្រកចូលវិមានសព ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ រថយន្តម៉ាកម៉ាស្ដា១គ្រឿងនោះពណ៌សពាក់ស្លាកលេខភ្នំពេញ1AW-1544 បើកបរដោយបុរសម្នាក់ ចំណែកម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿងដឹកទឹកសុទ្ធនិងភេសជ្ជៈ ម៉ាកសុីទីផ្លឹសសេ១០០កូរ៉េពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1HC-1727 ... Read More »

ជនជាតិដើមភាគតិចព្រៅនៅភូមិការតូតនាំគ្នារំលឹកប្រពៃណីវប្បធម៌របស់ខ្លួន

ខេត្តស្ទឹងត្រែង៖ ជនជាតិដើមភាគតិចព្រៅ នៅភូមិការតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង បាននាំគ្នាធ្វើពីធីសែនព្រេន ឡើងក្បាលស្រែដល់អ្នកតាភ្នំ ដើម្បីសុំសេចក្តីសុខ  បង្ហាញពីប្រពៃណី ទំនៀមទំលាប់របស់ខ្លួន សំរាប់ឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ នឹងជួយបន្តអភិរក្ស។ ក្នុងពិធីសែនក្បាលស្រែដល់អ្នកតាភ្នំ នៅភូមិការតូត ... Read More »

ផ្លែ​មៀន​ប៉ៃលិនរបស់កម្ពុជា អាចនាំចេញទៅកាន់ទីផ្សារប្រទេស​ចិន​នៅ​ចុងឆ្នាំ​២០២១ ឬ​ដើមឆ្នាំ២០២២​

ភ្នំពេញ៖ បន្ទាប់ពី​ការនាំចេញ​ផ្លែស្វាយ​កែវ​រមៀត​កម្ពុជា ទៅ​ទីផ្សារ​ពិភពលោក​ បានជា​ផ្លូវការ​នោះ លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្មក៏បានថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​វិធានការ​ជំរុញ​ផលិតផល​កសិកម្ម​ទៅកាន់​ទីផ្សារ​ពិភពលោក​»នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​៦​សីហា ឆ្នាំ​២០២០ថ្មីៗនេះថា កម្ពុជា​អាច​នាំចេញ​ផ្លែ​មៀន​ប៉ៃលិន​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​នៅ​ចុងឆ្នាំ​២០២១ ឬ​ដើមឆ្នាំ២០២២​ ។ ​លោក ... Read More »

រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ចំនួន៣រូប ត្រូវបាន ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង

ភ្នំពេញ៖ បើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០នេះ បានឲ្យដឹងថា៖ គឺព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា ... Read More »

ក្រុមការងារមន្ទីរបរិស្ថានខេត្ដព្រះវិហារចុះល្បាត​នៅចំណុចណារ៉ុង អូរតាឡះ ទួលកំបោរ

ខេត្តព្រះវិហារ៖ រយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី៨-៩ ខែសីហា​ ឆ្នាំ​២០​២០ នៅដែនជម្រកសត្វព្រៃព្រះរកា-ឆែប​ មន្រ្តី​ប្រចាំ​ស្នាក់ការថ្មកែវ​ សហការជាមួយនគរបាល​ឃុំឆែបពីរ ចុះល្បាត​នៅចំណុចណារ៉ុង អូរតាឡះ ទួលកំបោរ ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ បានជួបការកាប់រុករានដីប្រហែលបណ្តោយ២០ម៉ែត្រគុណ៣០ម៉ែត្រ និងដកកូនឈើទើបដាំថ្មីចំនួន១២ដើម​ ព្រមទាំងបានដាក់ស្លាកសញ្ញាហាមឃាត់បានចំនួន៥ស្លាកសញ្ញាផងដែរ។ ... Read More »

ព្រឹកស្អែក ..! អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «ស្ថានភាពរបបជលសាស្រ្តក្នុងអាងទន្លេមេគង្គ និងទន្លេសាបនាពេលបច្ចុប្បន្ន»

ភ្នំពេញ៖ នៅថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៩ៈ៣០នាទីព្រឹក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «ស្ថានភាពរបបជលសាស្រ្តក្នុងអាងទន្លេមេគង្គ និងទន្លេសាបនាពេលបច្ចុប្បន្ន»។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់អង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលអង្គភាព«នគរដ្រេហ្គន» ទទួលបាននៅព្រឹកថ្ងៃទី១០ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញថា៖ ស្ថានីយបូមទឹកទួលសំពៅនឹងដាក់ឲ្យដំណើរការបូមទឹកនៅចុងសប្តាហ៍នេះហើយ

ភ្នំពេញ៖ ការដ្ឋានសាងសង់ស្ថានីយបូមទឹកទួលសំពៅនៅតាមបណ្តោយមហាវិថីឈ្នះ=ឈ្នះ(ផ្លូវកប់ស្រូវ) ស្ថិតនៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ គិតត្រឹមថ្ងៃទី១០ខែសីហា ឆ្នាំ២០២០នេះ ការដ្ឋានសម្រេចសាងសង់បាន៩៨% ហើយ ដោយគ្រោងនឹងដាក់ឲ្យដំណើរការបូមទឹកនៅចុងសប្តាហ៍នេះហើយ ។ បើតាមការបញ្ជាក់ឲ្យដឹងពីមន្ដ្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ខែសីហាឆ្នាំ២០២០នេះថា ការដ្ឋានសាងសង់ស្ថានីយបូមទឹកទួលសំពៅ នឹងដាក់ឱ្យដំណើរការបូមទឹកចុងសប្តាហ៍នេះហើយ ។ ... Read More »

ក្រសួងអប់រំ ជូនព័ត៌មានពីកាលបរិច្ឆេទ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ ដែលនឹងប្រព្រឹត្តទៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មាន សូមជម្រាបជូនសាធារណជន មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងបេក្ខជន មេត្តាជ្រាបថា ៖ សម្តេចអគ្គមហាសេនាបតីតេជោ ... Read More »

ស្លាប់២នាក់ និងរងរបួស៨នាក់ ករណីក្រឡាប់រថយន្ត នៅខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ យ៉ាងហោចណាស់ ក៏មានមនុស្សស្លាប់០២នាក់ និងរងរបួស៨នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ត នៅលើដងផ្លូវជាតិលេខ៧៦A ស្ថិតនៅភូមិអូរអាម ឃុំស្រៃខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីវេលាម៉ោង២ និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១០ ខែសីហា ... Read More »

សកម្មភាពកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បំពេញការងារប្រចាំថ្ងៃ

ភ្នំពេញ៖ សកម្មភាពកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ថ្ងៃអាទិត្យ ៥រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ មានដូចខាងក្រោម៖ – សកម្មភាពកម្លាំងក្នុងទីបញ្ជាការ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ ... Read More »

អាជ្ញាធរសង្កាត់ចោមចៅទី៣ចុះវាយរបងពង្រីកធ្វើផ្លូវក្នុងភូមិព្រៃព្រីងត្បូង២

អាជ្ញាធរសង្កាត់ចោមចៅទី៣ចុះវាយរបងពង្រីកធ្វើផ្លូវក្នុងភូមិព្រៃព្រីងត្បូង២  ភ្នំពេញ ៖ អាជ្ញាធរសង្កាត់ចោមចៅទី៣​ ដឹកនាំដោយលោកវ៉ា សាវឿន​ ចៅសង្កាត់បានយកគ្រឿងចក្រវាយរបងពង្រីកបើកធ្វើផ្លូវបេតុងថ្មីដើម្បីងាយស្រួលឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ និងកាត់បន្ថយកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៣ និងលេខ៤ ។ ការចុះវាយរបងពង្រីកធ្វើផ្លូវខាងលើគឺធ្វើឡើងកាលពីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នៅក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ... Read More »

ដឹកដែកធ្ងន់ពេកទ្រមិនរួច ហ្វ្រ័ងមិនស៊ី មានតែយករថយន្តតូចៗធ្វើជាកំណល់ហើយទើបបាន បើជ្រុលទៅរកមនុស្សខ្លាចជាប់គុកឥតថ្ងៃចេញ

ភ្នំពេញ៖ រថយន្តធុនធំដឹកដែកសរសៃរាប់សិបតោន បេីកចុះពីលេីស្ពានព្រះមុនីវង្ស ( ច្បារអំពៅ ) ស្រាប់តែដាច់ហ្វ្រ័ង​ជ្រុលទៅបុករះ​រថយន្ត៥គ្រឿង​ និងឡំប្រឺតា១គ្រឿងទៀត បណ្ដាលឲ្យរថយន្តទាំង៥គ្រឿងនោះរងការខូចខាត ពាសពេញផ្លូវជាតិលេខ១ បង្កការភ្ញាក់ផ្អេីល កាលពីវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ... Read More »

ផឹកចំស្រាប្រចណ្ឌទាញដំបងឫស្សីវាយកញ្ចឹងកប្រពន្ធស្លាប់ផ្អើលអ្នកភូមិ

ខេត្តស្វាយរៀង៖ស្ត្រីម្នាក់បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យបានត្រឹមតែពាក់កណ្តាលផ្លូវបន្ទាប់ពីត្រូវជនសង្ស័យជាប្ដីផឹកស្រាស្រវឹងហើយប្រចណ្ឌប្រពន្ធនឹងអ្នកផ្សេងបានទាញដំបងឫស្សីវាយចំកញ្ចឹងកពីក្រោយពេញទំហឹងបណ្ដាលឱ្យស្ត្រីរងគ្រោះដេកដួលហើយរត់គេចខ្លួនបាត់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិតែម្ដង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងភូមិលក្ខរាជា ឃុំកំពង់ចក ស្រុករំដួល។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ស្ត្រីរងគ្រោះដែលស្លាប់មានឈ្មោះម៉ៅ ណេន អាយុ៣១ឆ្នាំ រស់ក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនសង្ស័យជាប្ដីមានឈ្មោះប៉ា រ៉េត អាយុ៣៨ឆ្នាំ ... Read More »

សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនជនសង្ស័យ២នាក់ជាបន្តបន្ទាប់ករណីលួចម៉ូតូ

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ​ឃាត់ខ្លួនជនសង្ស័យ២នាក់ជាបន្តបន្ទាប់ ក្រោយធ្វើសកម្មភាពលួចម៉ូតូ របស់ប្រជាពលរដ្ឋ បានសម្រេច យកទៅលក់បានលុយ៣០០ដុល្លារ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង០៧:១០នាទីយប់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០នេះ នៅមុខផ្ទះគ្មានលេខ ភូមិតាង៉ូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ... Read More »

ឪពុកឱក សុគន្ធកញ្ញា ចាប់ផ្តើមរំសាយចិត្តបំភ្លេចរឿងកូនស្រីមិនស្គាល់ឪ

    ភ្នំពេញ៖ ក្រោយកក្រើកអស់មហាជនមួយប្រាវកាលពីអំឡុងខែមិថុនានោះ ឪពុកតារាចម្រៀង ឱក សុគន្ធកញ្ញា ចាប់ផ្តើមកាត់ចិត្តបំភ្លេចរឿងកូនមិនស្គាល់ឪនោះហើយ។ កាត់ចិត្តក្រោយពីតារាចម្រៀងឱក សុគន្ធកញ្ញា ជ្រើសរើសផ្លូវចាស់គឺមិនតបត និងមិនភ្ជាប់ទំនាក់ទំនងនឹងឪពុក។ ​សារចាក់ចំបេះដូងទស្សនិកជនជាច្រើនបន្តបន្ទាប់បានធ្វើឲ្យគេកាន់តែចាប់អារម្មណ៍និងដឹងអំពីទំនាក់ទំនងរវាងតារាចម្រៀងលំដាប់ជួរមុខ ឱក សុគន្ធកញ្ញា ... Read More »

ព្រឹកថ្ងៃ១០សីហានេះស្ថានភាពទឹកនៅអាងទឹកតាម៉ុកមានកម្ពស់ឈានដល់ប្រុងប្រយ័ត្ន

ខេត្តឧត្តរមានជ័យ ៖ បើ​យោង​តាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ចេញផ្សាយ​នា​ព្រឹក​ថ្ងៃ​ទី​១០ ខែសីហា​នេះ ថាវេលា​ម៉ោង​៦​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២០ ស្ថានភាព​ទឹក​នៅ​អាង​ទឹក​តា​ម៉ុ​ក ខេត្តឧត្តរមានជ័យ  ស្ថិត​នៅ​ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង មានកម្ពស់​ទឹក​ក្នុង​អាង ៣,៩០​ម៉ែត្រ ធៀប​នឹងថ្ងៃទី០៩ ... Read More »

លីគកំពូលអាមេរិក២០២០គ្រោងនឹងវិលត្រឡប់មកវិញនៅសប្តាហ៍នេះ

ការប្រកួតបាល់ទាត់លីគកំពូលរបស់អាមេរិក Major League Soccer (MLS) បានប្រកាសថា ការប្រកួតរដូវកាលនេះនឹងបន្តនៅសប្តាហ៍នេះជាមួយនឹងកម្មវិធីប្រកួតជាច្រើនដែលនឹងត្រូវលេងនៅក្នុងកីឡដ្ឋាដោយគ្មានអ្នកចូលទស្សនាទេ។ លីគកំពូលអាមេរិកបានចេញសេចក្តីប្រកាសថា បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ រដូវកាលធម្មតានឹងចាប់ផ្តើមនៅថ្ងៃពុធនេះដែលក្រុមដំបូងគឺក្រុម Dallas ដែលត្រូវប្រកួតជាមួយក្រុមNashville។ សេចក្តីប្រកាសបានបន្តថា “យើងជឿជាក់ថាយើងមានផែនការល្អហើយ យើងជឿជាក់ថា ... Read More »

ថ្ងៃនេះមានករណីជាសះស្បើយ២នាក់ និងមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ៣នាក់

ភ្នំពេញ៖ មានករណីជាសះស្បើយ២នាក់ និងមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ៣នាក់ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០។ នេះបើយោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ។ សូមបញ្ជាក់ថា៖ ករណីជាសះស្បើយមាន ... Read More »

ដកហូតគ្រឿងក្នុងជ្រូកខូចគុណភាព៤កេសស្នោ ស្មើនឹង ១៣៦គីឡូក្រាមយកទៅបំផ្លាញចោល

ខេត្តសៀមរាប៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការជាមួយកម្លាំងអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបង្ក្រាប និងឃាត់រថយន្ត១គ្រឿង ម៉ាក Sienna ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AA-5077 ខណ:ដឹកគ្រឿងក្នុងសត្វជ្រូក គ្មានលិខិតអនុញ្ញាត នៅចំណុចរង្វង់មូលក្បាលស្ពានថ្ម ក្បែរព្រះរាជដំណាក់ ... Read More »

មុខសញ្ញាឆក់ទូរស័ព្ទតាមផ្លូវយ៉ាងសកម្មម្នាក់ត្រូវនគរបាលប៉ុស្តិ៍ត្រើយស្លាឃាត់ខ្លួនបាន

ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាឆក់ទូរស័ព្ទតាមដងផ្លូវយ៉ាងសកម្មម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលត្រើយស្លាឃាត់ខ្លួន កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ ២០២០ វេលាម៉ោង១២និង៣០នាទី​ ដែលករណីនេះ បានកើតឡើងកាលពីថ្ងៃទី៨​ ខែសីហាឆ្នាំ២០២០ វេលាម៉ោង១៨និង៣០នាទី នៅចំណុចស្ពានព្រែកបាទ្បាត់ឆឹង ស្ថិតក្នុងភូមិព្រែកបាឡាត់ឆឹង  ... Read More »

នារីម្នាក់បើករថយន្តព្រូសបុកម៉ូតូកង់បីបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ហើយ ព្យាយាមបើករត់ធ្លាក់ចូលក្នុងប្រឡាយ

ភ្នំពេញ ៖នារីម្នាក់បើករថយន្តព្រូសមួយគ្រឿងក្នុងល្បឿនលឿនរេចង្កូតទៅបុកម៉ូតូកង់បីមួយគ្រឿងបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើង ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូកង់បីមួយគ្រឿងអត់មានស្លាកលេខបើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកព្រូសពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AI-9144 បើកបរដោយនារីម្នាក់និងមានអ្នករួមដំណើរជានារីម្នាក់ទៀត ក្នុងល្បឿនលឿនពីកើតទៅលិចក៏ជ្រុលទៅបុកម៉ូតូកង់បីបណ្តាលឲ្យអ្នកបើកម៉ូតូកង់បីរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ... Read More »