ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

លោក ម៉ម ប៊ុននាង អញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់ប្រជាពលរដ្ឋស្រុកកណ្តាលស្ទឹង ចំនួន ១,០០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៨និង០០នាទី លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋទូទាំងស្រុកកណ្តាលស្ទឹង ចំនួន១,០០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ ... Read More »

មន្ត្រីយោធាជិះម៉ូតូលឿនបុកគូទគោយន្តកន្រ្តៃសណ្តោងរ៉ឺម៉កពីក្រោយស្លាប់ទាំងក្បាលព្រលប់

ខេត្តស្វាយរៀង៖ បុរសជាយោធាម្នាក់បានស្លាប់នៅនឹងកន្លែងដោយសារគ្រោះថ្នាក់ចរាចរណ៍បន្ទាប់ពីជិះម៉ូតូប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបុកគូទគោយន្តកន្រ្តៃសណ្តោងរ៉ឺម៉កពីក្រោយពេញទំហឹងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ២០២០ នៅលើផ្លូវលេខ៣១៦A ត្រង់ចន្លោះគីឡូម៉ែត្រលេខ១និងលេខ២ ស្ថិតក្នុងភូមិគម្ពោតលៀប សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះពុត  ... Read More »

ផ្លូវ ២០A នៅតែមិនអាចធ្វើដំណើរបាន សូមកុំមកឱ្យសោះ

  ភ្នំពេញ៖ ផ្លូវលេខ១០៤ ឬ ផ្លូវ ២០A ក្បែររង្វង់មូលកួរស្រូវ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ នៅថ្ងៃអាទិត្យទី២៥ ខែតុលា ឆ្នាំ២០២០នេះ នៅតែមិនអាចធ្វើដំណើរបានដដែលដោយសារទឹកកំពុងហូរខ្លាំង និងផ្លូវបានដាច់បាត់ហើយ ។ ទោះបីយ៉ាងណា ... Read More »

មានការកែច្នៃវិហារអ៊ិស្លាមនៅភូមិកំពង់យោលទៅសាលារៀនវិញ នាំឱ្យផ្ទុះការតវ៉ា

ខេត្តតាកែវ៖ លោក សេន រ៉េះ តំណាងសមាគមប្រភពល្អកម្ពុជា ប្រចាំខេត្តតាកែវ បានដាក់លិខិតមួយច្បាប់ជូនលោកអភិបាលស្រុកបុរីជលសា ខេត្តតាកែវ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ក្នុងកម្មវត្ថុ «ស្នើសុំការចុះផ្អាកការកែច្នៃវិហារអ៊ិស្លាមដែលជាសម្បត្តិរបស់សមាគមប្រភពល្អកម្ពុជា ទៅជាសាលារៀនវិញ នៅភូមិកំពង់យោល ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញដាំកូនឈើចំនួន ១១,១០០ដើម នៅទួលកុកកាយ ឃុំកញ្ចំ ស្រុកពារាំង

ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២០ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង ដឹកនាំដោយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង រួមជាមួយលោកអភិបាលស្រុក លោកមេឃុំកញ្ចំ ព្រមទាំងកងកម្លាំង ... Read More »

បញ្ជូនជនសង្ស័យ ៥នាក់ទៅតុលាការក្នុងករណីជួញដូររក្សាទុកថ្នាំញៀនខុសច្បាប់

ខេត្តបាត់ដំបង៖ ​កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង បានចាប់បញ្ជូនជនសង្ស័យ៥នាក់ក្នុងនោះមានស្ត្រីម្នាក់ក្នុងករណីជួញដូរ​រក្សាទុកគ្រឿងញៀនប្រភេទ ម៉ាទឹកកក៤ថង់ ម៉ូតូមួយគ្រឿងនិង សម្ភារពាក់ព័ន្ធ​មួយចំនួន កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់កាលពីថ្ងៃទី២៤ ខែតុលា​ឆ្នាំ​២០២០ ម្សិលមិញនេះក្រោយបង្រ្កាបបាននៅចំណុចភូមិព្រៃផ្ដៅ ឃុំតាគ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង​។ មន្រ្តីនគរបាលខេត្តបាត់ដំបងបានឲ្យដឹងថាជនសង្ស័យ​៥​នាក់ ដែល​ចាប់​ឃាត់ខ្លួន៖ ... Read More »

តាមរយៈ ព្យុះទី ១៨ (MOLAVE) ចាប់ពីថ្ងៃទី ២៨-២៩ ខែតុលា អាចមានភ្លៀងធ្លាក់ច្រើនលាយឡំជាមួយនឹងខ្យល់ខ្លាំង ខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន និងវាលទំនាប

ភ្នំពេញ៖ តាមរយៈ ព្យុះទី ១៨ (MOLAVE) ចាប់ពីថ្ងៃទី ២៨-២៩ ខែតុលា អាចមានភ្លៀងធ្លាក់ច្រើនលាយឡំជាមួយនឹងខ្យល់ខ្លាំង ខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន និងវាលទំនាប។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក និងឧតុនិយម ... Read More »

ពិធីក្រុងពាលី សូត្រមន្តចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា ក្នុងពិធីបុណ្យកឋិនទានសាមគ្គី

ខេត្តស្ទឹងត្រែង៖ នៅថ្ងៃសៅរ៍ ៨កើត ខែកត្តិក ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ប្រារព្ធបទនមស្សការព្រះរតនៈត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងស្តាប់ព្រះធម៌ទេសនា សម្តែងដោយព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់ព្រះមហាវិមលធម្ម ពិន ... Read More »

រថយន្តHilux Vigo ពាក់ស្លាកលេខនគរបាលបុកបង្គោលភ្លើងថ្មបណ្ដាលឲ្យបាក់អស់១ដើមនៅខណ្ឌច្បារអំពៅ

ភ្នំពេញ ៖​ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តHillux Vigoពាក់ស្លាកលេខនគរបាលទៅបុកបង្គោលភ្លើងថ្មនៅតាមចិញ្ចើមផ្លូវបណ្តាលឲ្យបាក់អស់១ដើម​ កាលពីវេលាម៉ោង១និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃ ទី២៥ ខែតុលា ឆ្នាំ២០២០ នៅត្រង់ចំណុចខាងត្បូងស្ពានច្បារអំពៅប្រមាណ៧០ម៉ែត្រ ផ្លូវបេតុង ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ​ ... Read More »

នគរបាលខណ្ឌសែនសុខបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់(កត់ឆ្នោតវៀតណាម) ទៀតហើយដោយឃាត់ខ្លួនបុរសម្នាក់

ភ្នំពេញ៖ បុរសម្នាក់ដែលប្រកបរបរកត់កន្ទុយលេខ(កត់ឆ្នោតវៀតណាម)ដោយខុសច្បាប់ត្រូវកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខចុះបង្ក្រាប កាលពីវេលាម៉ោង១៦និង០០នាទីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ នៅចំណុចមុខតូបជួល ផ្លូវបេតុង ក្នុងភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ នគរបាលប្រាប់ថា ជនសង្ស័យមាន ឈ្មោះ រង្ស ... Read More »

រថយន្តឡិចសុីសRX 300បើកបុកម៉ូតូបណ្តាលឱ្យស្លាប់មនុស្សម្នាក់និងរងរបួសធ្ងន់ម្នាក់

ខេត្តព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តនឹងម៉ូតូដែលបើកបញ្ច្រាសទិសគ្នាបណ្តាលឲ្យបុរសអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតរួមដំណើរជាមួយរងរបួសធ្ងន់ នៅវេលាម៉ោងជាង៨យប់ ថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៤ត្រង់ចន្លោះគីឡូម៉ែត្រលេខ២០៨-២០៩ ស្ថិតក្នុងភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ យោងតាមរបាយការណ៍របស់នគរបាលបានបញ្ជាក់ថា ... Read More »

កងរាជអាវុធហត្ថរាជធានីភ្នំពេញមានវត្តមានបម្រើ និងសង្គ្រោះពលរដ្ឋគ្រប់កាលៈទេសៈ

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញនៅតែបន្តត្រៀមជួយសង្គ្រោះនិងបម្រើប្រជាពលរដ្ឋនៅតាមតំបន់លិចទឹក និងបានបន្ថែមកម្លាំងទៅជួយលើកដាក់លីសែងនិងរៀបចំអំណោយសម្រាប់ត្រៀមចែកជូនប្រជាពលរដ្ឋ២គោលដៅក្នុងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ សរុបស្មើនឹង ១,៩៨២គ្រួសារ ដែលក្នុងនោះរួមមាន៖ ១- ជួយលើកដាក់លីសែងនិងរៀបចំអំណោយរបស់កាកបាទក្រហមកម្ពុជា ចែកជូនពលរដ្ឋក្រីក្ររងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន១,២៥០គ្រួសារមកពី ៦សង្កាត់ ... Read More »

រថយន្តមែរសឺដេសចតស្ងៀមត្រូវរថយន្តឡិចសុីសបុកពីក្រោយហើយរថយន្តបង្កក្រឡាប់ផ្ងារជើងច្រងាងៗ

ភ្នំពេញ៖ រថយន្តស៊េរីទំនើបម៉ាក ឡិចស៊ីសRX-300ស៊េរីឆ្នាំ២០២០មួយគ្រឿងបានបើកបោះពួយបត់ឆ្លងផ្លូវទៅបុកគូទរថយន្តស៊េរីទំនើបម៉ាកមែរសឺដេសដែលចតស្ងៀមតាមចិញ្ចើមផ្លូវរហូតដល់រថយន្តបង្កក្រឡាប់ផ្ងារជើងទ្រមេឃ តែសំណាងល្អដែរដែលមិនបង្កឲ្យមានអ្នករងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ នៅចំណុចភ្លើងស្តុប អតីតរោងកុនប្រាសាទពេជ្រ តាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវ លេខ១៨២ ក្នុងសង្កាត់បឹងរាំងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ... Read More »

អភិបាលខេត្តប៉ៃលិនទទួលព្រះអំណោយស្បៀងពីព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តដើម្បីយកទៅបម្រើដល់ការងារមនុស្សធម៌ក្នុងខេត្តប៉ៃលិន

ខេត្តប៉ៃលិន៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នៅវត្តសន្តិមារាម ហៅវត្តអូរច្រា ស្ថិតក្នុងភូមិអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនអមដំណើរដោយលោក ធូ ភា ... Read More »

គណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយទទួលអំណោយពីស្ថានទូតជប៉ុន

ភ្នំពេញ៖គណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ នាយករដ្ឋមន្ត្រី ជាប្រធាន គ.ជ.គ.ម. និងនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១( គ.ជ.គ.ម ).ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ឯកអគ្គរដ្ឋទូត ... Read More »

គណបក្សខណ្ឌព្រែកព្នៅ និងសង្កាត់ពន្សាំង មិនដែលទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការខ្វះស្បៀងនោះឡើយ

ភ្នំពេញ៖ ដើម្បីរួមចំណែកលើកស្ទួយ ស្ថានភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សមាជិកសមាជិកា ឲ្យបានកាន់តែល្អប្រសើរ ក្នុងដំណាក់កាលជម្ងឺកូវីដ១៩ និងជំនន់ទឹកភ្លៀងនេះ ក្រុមការងារគណបក្សខណ្ឌ និងសង្កាត់បាននាំយក នូវគ្រឿងឧបភោគ បរិភោគ សម្ភារ និងថវិកា ទៅចែកជូនប្រជាពលរដ្ឋក្រីក្រី ... Read More »

អភិបាលខណ្ឌចំការមនជួបសំណេះសំណាលជាមួយក្រុមសណ្តាប់ធ្នាប់ខណ្ឌ

ភ្នំពេញ៖ នៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ជាការលើកទឹកចិត្ត លោក ថេង សុថុល បានជួបសំណេះសំណាល និងផ្តល់រង្វាន់ដល់ប្រជាការពារខណ្ឌ ដោយបានសរសើរដល់កម្លាំងសន្តិសុខសណ្តាប់ធ្នាប់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារក្នុងការចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវបច្ចុប្បន្ន ក៏ដូចកន្លងទៅ មិនថាយប់ឬថ្ងៃ ភ្លៀងខ្យល់នោះឡើយ ... Read More »

គួរឱ្យអាណិតណាស់…! ស្ត្រីម្នាក់ឈឺពោះសម្រាលកូននៅពាក់កណ្តាលលេីស្ពានកោះកុង

ខេត្តកោះកុង​ ៖​ បើកូនគ្រប់រូប បានដឹងពីការពពោះរបស់ម្តាយ ដើម្បីផ្តល់កំណើតឱ្យកូនប្រុស-ស្រី បានឃើញពន្លឺព្រះអាទិត្យ រស់រានមានជីវិត គឺស្ត្រីជាមាតាពិភពលោក គាត់លំបាកណាស់ ទើបគេប្រៀបដូចការហែលឆ្លងទន្លេ ទឹកសែនជ្រៅ ជួប ព្យុះ ខ្យល់ ភ្លៀង។ ... Read More »

កុងតឺន័រសាកកម្លាំងគ្នារបួសម្នាក់រត់គេចខ្លួនម្នាក់

ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់​ចរាចរណ៍ រវាងរថយន្ត​ធំ​សណ្តោង​កុងតឺន័រ​២​គ្រឿង​ បណ្តាលឲ្យគាប​ជាប់តៃកុង​ឡាន​ម្នាក់ របួសធ្ងន់​ នៅកំពង់ស្ពឺ ​ហហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនារសៀលថ្ងៃ២៤ ខែ តុលា ឆ្នាំ​២០២០ ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គឺ​ឡូ​ម៉ែត្រ ៣៨-៣៩ ភូមិ​អូរ​ក្រាំង​អំបិល ... Read More »

ឧបករណ៍ចាប់ត្រីនៅភូមិចារុះ ឃុំរាំងទិល ស្រុកកណ្ដៀង បង្រ្កាបមិនចេះអស់

ខេត្តពោធិ៍សាត់ ៖ ឧបករណ៍កែច្នៃចាប់ត្រីប្រភេទ របាំងស្បៃមុង និងរបាំងសាច់អួនក្រឡាល្អិត នៅភូមិចារុះ ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ កើតមានច្រើនដែលជនមិនស្គាល់មុខយកទៅចាប់ត្រីរដូវហាមឃាត់ហើយសមត្ថកិច្ចបង្រ្កាបមិនចេះអស់។ តែមកដល់ពេលនេះកម្លាំងសមត្ថកិច្ចចម្រុះបាន សហការបង្រ្កាបដោយបំផ្លាញចោលនូវឧបករណ៍វត្ថុតាងទាំងនោះ និងចាក់លែងត្រីចូលបឹងទន្លេសាបជាច្រើនផងដែរ ។ តាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចចម្រុះបានឲ្យដឹងថាកាលពីថ្ងៃសុក្រ ... Read More »

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ​ការប្រឡងប្រណាំងស្ថាប័នគំរូ ​មិនត្រឹមតែជួយបង្កើនសមត្ថភាពមន្រ្តី ​និងប្រសិទ្ធភាពការងារកាន់តែល្អប្រសើរ

ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ថ្លែងក្នុងការប្រកាសជ័យលាភីនៃអង្គភាពគំរូ ក្នុងវិស័យបរិស្ថានប្រចាំឆ្នាំ២០២០ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នៃទីស្តីការក្រសួងថា ការប្រឡងប្រណាំងស្ថាប័នគំរូប្រចាំក្រសួងបរិស្ថានមិនត្រឹមតែជួយបង្កើនសមត្ថភាពដល់មន្រ្តីប្រចាំតាមអង្គភាពទេ ប៉ុន្តែវាក៏ជាផ្នែកមួយសំខាន់ដែលជួយឱ្យកិច្ចការងាររីកចម្រើនដែលបម្រើដល់ប្រទេសជាតិថែមទៀត។ លោក សាយ ... Read More »

ក្រុមហ៊ុនថៃចំនួន៣៧ នាំយកអំណោយមនុស្សធម៌ ប្រគល់ជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីចែកជូនពលរដ្ឋរងគ្រោះដោយសារទឹកជំនន់

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបន្តទទួលអំណោយសប្បុរសធម៌ ជាគ្រឿងឧបភោគ បរិភោគ និងសម្ភារផ្សេងៗទៀត ពីក្រុមហ៊ុនថៃចំនួន៣៧ ដែលកំពុងវិនិយោគនៅកម្ពុជា ដើម្បីបន្តនាំយកទៅចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ នៅតាមបណ្តារាជធានី-ខេត្ត។ ក្នុងពិធីប្រគល់ និងទទួលអំណោយសប្បុរសធម៌នេះ ... Read More »

ជនសង្ស័យជួញដូរគ្រឿងញៀន៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ចាមឃាត់ខ្លួន

ខេត្តកំពង់ចាម៖ ជនសង្ស័យជួញដូរគ្រឿងញៀនប្រុសស្រីបីនាក់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ចាមធ្វើការឃាត់ខ្លួន។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ២៣ ខែតុលា​ ឆ្នាំ២០២០ វេលាម៉ោង​១២៖៣០នាទី នៅចំណុចចម្ការស្វាយចន្ទី ស្ថិតក្នុង​ភូមិសូរជ័យ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។ ការឃាត់ខ្លួនជនសង្ស័យ៣នាក់ខាងលើមាន៖ ១-ឈ្មោះ​ ពឿន ... Read More »

កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូត​ថ្នាំ​ញៀន​ជាង​១​គីឡូក្រាម​

​ភ្នំពេញ​ ៖​ កម្លាំង​ជំនាញ​ (​ក​៤)​របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ​ ឃឹ​ង​ សា​រ៉ាត់​ និង​មានការ​សម្របសម្រួល​ពី​លោក​ សឿ​ន​ មុនី​រ័​ត្ន​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​បើក​ស៊ើបអង្កេត​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ១​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ដកហូត​ថ្នាំ​ញៀន​ ... Read More »

បុរសម្នាក់ជិះកង់ទៅដាក់មងយកត្រីនៅវាលស្រែចៃដន្យជំងឺប្រកាច់រើឡើងលង់ស្លាប់ទាំងព្រឹក

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹកដល់ប្រជាពលរដ្ឋពេលប្រទះឃើញបុរសម្នាក់ស្លាប់ក្នុងទឹកស្រែដោយនៅក្បែរនោះមានកង់និងមងសម្រាប់រាយដាក់ត្រីហើយក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកពិនិត្យដោយក្រុមគ្រួសារអះអាងថាជនរងគ្រោះមានជំងឺឆ្កួតជ្រូកប្រចាំកាយ។ ហេតុការណ៍ប្រទះឃើញសពនេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៤ខែតុលាឆ្នាំ២០២០នៅចំណុចភូមិស្វាយអង្គ ឃុំស្វាយអង្គ ស្រុក ស្វាយជ្រំ។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសខាងលើមានឈ្មោះ ឡឹក សុឃា អាយុ៣៦ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិស្វាយអង្គ ឃុំស្វាយអង្គស្រុកស្វាយជ្រំ។ បើតាមក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចថាបុរសខាងលើគឺមានជំងឺប្រកាច់(ឆ្កួតជ្រូក) ហើយពេលជំងឺរើឡើងម្ដងៗតែងតែមានអាការប្រកាច់ដោយក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យនិងផឹកថ្នាំសង្កូវដែរប៉ុន្តែមិនបានធូរស្រាលសោះឡើយ ទើបនៅថ្ងៃកើតហេតុស្រាប់តែអ្នកភូមិបានរាយការណ៍មកថាបានប្រទះឃើញបុរសឈ្មោះឡឹក ... Read More »

ហ៊ានម្ល៉េះ! ក្រុមចោរឆក់កាបូបពីស្រ្ដីម្នាក់បានសម្រេចទាំងព្រឹកក្បែរប៉ុស្តិ៍នគរបាលកាកាប២ ខណ្ឌពោធិ៍សែនជ័យ

      ភ្នំពេញ៖ ស្ត្រីម្នាក់បានរងរបួសយ៉ាងធ្ងន់ត្រូវបានបញ្ជួនទៅមន្ទីរពេទ្យភ្លាមៗក្រោយពីក្រុមចោរមានគ្នាពីរនាក់បានធ្វើសកម្មភាពឆក់យកកាបូបរបស់នាងបានសម្រេចហើយគេចខ្លួនបាត់ស្រមោលនៅក្បែរប៉ុស្តិ៍នគរបាលកាកាប២តែម្តង។   អំពើឆក់ប្លន់យកកាបូបនេះបានកើតឡើងកាលពីវេលាម៉ោង ៦និង១០នាទីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ​២០២០​ នៅចំណុចតាមផ្លូវរថភ្លើងក្នុង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជ​ធានី​ភ្នំពេញ​  ។  ​នារីរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនោះទេដោយសារតែគាត់រងរបួសធ្ងន់សន្លប់ហើយត្រូវបានគេជួយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ... Read More »

រដ្ឋបាលខណ្ឌដូនពេញ បើកិច្ចប្រជុំគណៈអភិបាលខណ្ឌប្រចាំខែតុលា ឆ្នាំ២០២០

ភ្នំពេញ៖ រដ្ឋបាលខណ្ឌដូនពេញ នារសៀលថ្ងៃសុក្រ ៧កើត ខែកត្តិក ឆ្នាំជូត ទោស័កពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៥ និង០០នាទី បានរៀបចំកិច្ចប្រជុំគណៈអភិបាលខណ្ឌ ប្រចាំខែតុលា ... Read More »

ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ជាង៣០០គ្រួសារ នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ទទួលអំណោយរបស់សម្ដេចក្រឡាហោម ស ខេង

ខេត្តបាត់ដំបង៖ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបាត់ដំបង បានឲ្យក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកគាស់ក្រឡ ព្រមទាំងសហការី បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ជាង ... Read More »

លោក ជិន ម៉ាលីន ៥ចំណុច អំពីតម្លៃ និងសុពលភាពគតិយុត្តនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស

ភ្នំពេញ៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកបង្ហាញ ៥ចំណុច អំពីតម្លៃនិងសុពលភាពគតិយុត្តនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ។ ១. កិច្ចព្រមព្រៀងទីក្រុងប៉ារីស មានគោលដៅបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងរៀបចំនូវយន្តការច្បាប់និងស្ថាប័នបណ្តោះអាសន្នមួយផងដែរក្នុងការគ្រប់គ្រងប្រទេសក្នុងសម័យអន្តរកាល ពី១៩៩១ដល់១៩៩៣ ... Read More »

លោក ស​ ថេត​ ចុះសួរសុខទុក្ខមន្ត្រីអន្តរាគមន៍ម្នាក់ដែលរងគ្រោះថ្នាក់ចរាចរណ៍​​ ក្រោយពីបញ្ចប់ភារកិច្ចជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ ចំពោះសុខទុក្ខមន្រ្តីក្រោមឱវាទ នៅព្រឹកថ្ងៃទី២៤​ ខែតុលា​ ឆ្នាំ២០២០​នេះ លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានអញ្ចេីញសួរសុខទុក្ខមន្ត្រីអន្តរាគមន៍ដែលបានរងគ្រោះថ្នាក់ចរាចរណ៍​ នៅពេលធ្វេីដំណេីរទៅផ្ទះ​ ក្រោយពីបញ្ចប់ភារកិច្ចជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់​ កាលពីយប់ថ្ងៃទី១៨​ ... Read More »