ព័ត៌មានទាន់ហេតុការណ៍៖

Daily Archives: July 2, 2021

អូស្ត្រាលីកាត់បន្ថយជើងហោះហើរអន្តរជាតិពាក់កណ្តាលដោយសារកូវីដ-១៩ បំប្លែងថ្មី

ជើងហោះហើរអន្តរជាតិទៅកាន់ប្រទេសអូស្ត្រាលីត្រូវកាត់បន្ថយ៥០% នៅទូទាំងប្រទេស ដោយសារតែរងសម្ពាធពីប្រព័ន្ធធ្វើចត្តាឡីស័កតាមសណ្ឋាគារនៅក្នុងរដ្ឋជាច្រើនមានអ្នកដំណើរកើនឡើងពិបាកក្នុងការគ្រប់គ្រងការឆ្លងរាលដាលកូវីដ-១៩ ។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានព្យាយាមនិយាយទៅកាន់ពលរដ្ឋថា រដ្ឋាភិបាលនឹងខិតខំទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ឲ្យបានល្អបំផុត។ លោកក៏បានអំពាវនាវដល់ពលរដ្ឋអូស្ត្រាលីនាំគ្នាទៅចាក់វ៉ាក់សាំង ដើម្បីផ្លាស់ប្តូរការរស់នៅ ដោយអាចទប់ស្កាត់ការឆ្លងបានល្អបំផុត ។ ចំពោះអ្នកបានចាក់វ៉ាក់សាំងរួចរាល់ ... Read More »

ពេលចំនួនអ្នកឆ្លងកូវីដ-១៩កើនឡើងខ្ពស់ មីយ៉ាន់ម៉ាស្នើពលរដ្ឋជាង២លាននាក់កុំចេញពីផ្ទះ

មន្ត្រីមីយ៉ាន់ម៉ា នៅថ្ងៃទី ២ខែកក្កដា បានប្រកាសពីវិធានការទប់ស្កាត់កូវីដ-១៩ ដោយស្នើដល់ពលរដ្ឋជាង២លាននាក់រស់នៅក្នុងទីក្រុង Mandalay រួមជាមួយស្រុកពីរនៅជាយក្រុង Bago ត្រូវស្នាក់នៅក្នុងផ្ទះបញ្ចៀសការឆ្លងកូវីដ-១៩។ សារព័ត៌មានAFP បានផ្សាយថា ពលរដ្ឋរស់នៅទីក្រុង Mandalay អនុញ្ញាតឲ្យចេញក្រៅផ្ទះតែម្នាក់ប៉ុណ្ណោះក្នុងមួយគ្រួសារ ដើម្បីទិញសម្ភារនិងស្បៀងអាហារ។ ... Read More »

អាមេរិកបញ្ចប់ការដកទាហានចេញពីទីតាំងធំបំផុតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន

នៅថ្ងៃទី២ខែកក្កដា អាមេរិកនិងអង្គការណាតូ បានបញ្ចប់ការដកទាហានចេញពីទីតាំងធំបំផុតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយអាមេរិកនឹងផ្តល់ទីតាំងនោះឲ្យទៅទាហានអាហ្វហ្គានីស្ថានវិញ។ សារព័ត៌មាន CNN នៅថ្ងៃទី ២ខែកក្កដា បានផ្សាយថា អាមេរិក និងអង្គការណាតូបានបញ្ចប់ការដកទាហានចេញពីទីតាំង Bagram ជាទីតាំងទាហានអាកាសធំបំផុត នៅអាហ្វហ្គានីស្ថានស្ថិតនៅភាគខាងជើងទីក្រុងកាប៊ុល។ ទីតាំងនោះជាកន្លែងឈរជើងរបស់កម្លាំងទាហានរាប់សិបពាន់នាក់។ ... Read More »

សេចក្តីជូនព័ត៌មាន ស្តីពី ការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ២៣ករណី លើអ្នកដំណើរចូលមកកម្ពុជា

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាម លទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ប្រទេសកម្ពុជា បានរកឃើញករណីឆ្លង វីរុសកូវីដ-១៩ ដែលបំប្លែងថ្មីប្រភេទ B 1,617-2 (Delta) ... Read More »

ដំរីអាស៊ីស្ថិតក្នុងបញ្ជីក្រហម IUCN ជាប្រភេទសត្វដែលជិតផុតពូជនៅលើពិភពលោក

ភ្នំពេញ៖ ដំរីជាប្រភេទសត្វដែលជិតផុតពូជនៅលើពិភពលោក តែនៅបន្តមានវត្តមាននៅក្នុងប្រទេសកម្ពុជា។ យោងតាមទិន្នន័យពីម៉ាស៊ីនថតស្វ័យប្រវត្តិដែលបានដាក់នៅក្នុងតំបន់ការពារធម្មជាតិនានាបានរកឃើញថាដំរីអាស៊ីបានរស់នៅជាហ្វូងនៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា ហើយ មានឃើញកូនតូចៗជាច្រើនថែមទៀត។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនៃក្រសួងបរិស្ថានបានថ្លែងថាវត្តមានកូនដំរីតូចៗដែលទើបនឹងកើតនៅក្នុងហ្វូងដំរីធំៗគឺជាក្តីសង្ឃឹមរបស់ក្រុមអ្នកអភិរក្សនិងក្រុម អ្នកបរិស្ថានដែលថានេះគឺជាប្រសិទ្ធភាពនៃការការពារនិងអភិរក្សព្រៃឈើទីជម្រកសត្វដំរី និងការថែរក្សាបាននូវប្រភេទពូជដំរីអាស៊ីដែលជិតផុតពូជនៅលើពិភពលោក។  យោងតាមការស្រាវជ្រាវរបស់អ្នកជំនាញ ដំរីនៅអាស៊ីត្រូវបានគេចាត់ថ្នាក់នៅក្នុងបញ្ជីឧបសម្ព័ន្ធ១នៃអនុសញ្ញាសាយតេស។ ដំរីជាប្រភេទសត្វចតុបាទដែលមានមាឌធំជាងគេបំផុត។ ... Read More »

សម្រេចបិទជាបណ្ដោះអាសន្នផ្សារសាលាលេខ៥ ក្នុងភូមិសាស្ត្រភូមិសាលាលេខ៥ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី

ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំងសម្រេចបិទជាបណ្ដោះអាសន្នផ្សារសាលាលេខ៥ ក្នុងភូមិសាស្ត្រភូមិសាលាលេខ៥ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី។ ប្រការ ១…សម្រេចបិទជាបណ្ដោះអាសន្នផ្សារសាលាលេខ៥ ក្នុងភូមិសាស្ត្រភូមិសាលាលេខ៥ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ... Read More »

ហាងកាហ្វេ Mobile Coffee ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១៣៥ កែងផ្លូវលេខ ៤៥០ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន មានអ្នកជំងឺកូវីដ-១៩ (COVID-19) និងមិត្តភក្តិ ២នាក់ទៀត បានទៅហូបកាហ្វេ នៅទីតាំងខាងលើនេះ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា,  ហាងកាហ្វេ Mobile Coffee ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១៣៥ កែងផ្លូវលេខ ៤៥០ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ... Read More »

ផ្លូវការ ! អាជ្ញាធររាជធានីភ្នំពេញ សម្រេចបិទខ្ទប់ផ្សារអូឡាំពិក មានទីតាំងស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ សម្រេចបិទខ្ទប់ផ្សារអូឡាំពិក មានទីតាំងស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ អាជ្ញាធររាជធានីភ្នំពេញ សម្រេច ៖ ប្រការ១ …ត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្នមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូឡាំពិក មានទីតាំងស្ថិតក្នុង សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង ... Read More »

ហាងកាហ្វេ Brown សាខាផ្លូវសម្ដេចប៉ាន ទល់មុខសាលា ICS ជាប់ផ្សារផេនសលចាស់ ក្នុង​ សង្កាត់បឹងរាំង ខណ្ឌដូនពេញ អ្នកជំងឺ កូវីដ-១៩ (COVID-19) គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ

  ភ្នំពេញ៖ ហាងកាហ្វេ Brown សាខាផ្លូវសម្ដេចប៉ាន ទល់មុខសាលា ICS ជាប់ផ្សារផេនសលចាស់ ក្នុង​ សង្កាត់បឹងរាំង ខណ្ឌដូនពេញ  អ្នកជំងឺ កូវីដ-១៩ (COVID-19) គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ។ ... Read More »

សង្ស័យតៃកុងងងុយដេកបានបើករថយន្តស្តារិចឡើងលើសួនពុះចែកទ្រូងផ្លូវរងការខូចខាត

​        ភ្នំពេញ ៖​ បុរសម្នាក់បានបើករថយន្តស្តារិចមួយគ្រឿងឡើងលើសួនពុះចែកទ្រូងផ្លូវ​ នឹងបុកបង្គោលភ្លើងមួយដេីមបណ្ដាលឲ្យបាក់ក្រឡេកង់ខាងមុខចំហៀងខាងឆ្វេងទៅមុខលែងរួច កាលពីវេលាម៉ោង២និង ៣០នាទីរសៀលថ្ងៃទី២​ ខែកក្កដា​ ឆ្នាំ ២០២១​ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ក្នុងភូមិព្រែកជ្រៃ​ ... Read More »

តារាស្រីសិចស៊ី ស៊ឹម ស្រីនិច ប្រកាសលាឈប់ពីសិល្បៈទាំងអាថ៌កំបាំង

ពិតជាធ្វើឲ្យអ្នកគាំទ្រតារាសម្តែងសិចស៊ី ស៊ឹម ស្រីនិច មានការភ្ញាក់ផ្អើលមិនតិចទេក្រោយពីតារាស្រីរូបនេះបានបញ្ចេញសារប្រកាសបញ្ចប់អាជីពជាអ្នកសិល្បៈនោះ។ ការប្រកាសនេះបានធ្វើឲ្យអ្នកគាំទ្រនៅមិនទាន់អស់ចិត្តព្រោះតែនាងនៅមិនទាន់ជម្រះមន្ទិលថាមូលហេតុអ្វីឲ្យពិតប្រាកដនៅពីក្រោយការចាកចេញនេះ។ ការប្រកាសបិទទំព័រការងារសិល្បៈនេះដែរធ្វើឡើងមិនបានប៉ុន្មានថ្ងៃផងក្រោយនាងទើបនឹងបង្ហាញរូបថតសិចស៊ីជាច្រើនសន្លឹក និងការងារសិល្បៈសម្តែងជាហូរហែនោះ។ តារាស្រីរូបនេះបានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់នាងថា “លាហើយជីវិតសិល្បៈ៦ឆ្នាំ នាងខ្ញុំទទួលបានការសើចសប្បាយនឹងសំណើចជាច្រើនហើយមេរៀនក៏រាប់មិនអស់ថែមទៀតផង អរគុណដល់បងៗអ្នកដឹកនាំ ក្រុមហ៊ុនផលិតកម្មទាំងអស់ដែលធ្លាប់ផ្តល់ឱកាសនឹងស្នាមញញឹមដល់ក្មេងស្រីម្នាក់នេះអោយរៀនក្រោកឈរដើរដេកអង្គុយបែតបត់គ្រប់ស្ថានការនឹងកាល:ទេស:ទាំងអស់ ហើយជាចុងក្រោយក៏សុំទោសទៅដល់បងៗ directors ដែលប្អូនសុំអនុញ្ញាតមិនបានទទួលការងារថតវិញដោយប្អូនត្រូវបំពេញធុរកិច្ចដែលត្រូវបំពេញមើលថែខ្លួនឯងនឹងការងារដែលគប្បីនឹងផ្អាករឺក៏បញ្ចប់ពីជីវិតសិល្បៈមួយនេះ តែការងារសាច់រឿងដែលដក់ជាប់អារម្មណ៍ខ្លាំងបំផុតគឺសាច់រឿងដែលបានរ៉ាយរ៉ាប់ស្រលាញ់លើសពីការរំពឹងទុកទាំងពីររឿងរបស់បងប្រុស ... Read More »

យន្តហោះចម្បាំង F-១៦ជ្រុលទៅបុកចំផ្ទះពលរដ្ឋនៅប្រទេសហុល្លង់ អាកាសយានិករួចផុតពីក្តីស្លាប់

យន្តហោះចម្បាំង F-16 របស់ប្រទេសបែលហ្សុិក បានជ្រុលទៅបុកចំផ្ទះពលរដ្ឋ ស្ថិតនៅជិតទីតាំងទាហានអាកាសប្រទេសហុល្លង់ ក្នុងពេលត្រៀមលក្ខណៈហោះហើរនៅក្នុងការធ្វើសមយុទ្ធជាមួយអង្គការណាតូ ។ ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបណ្តាលឲ្យមនុស្ស២នាក់រងរបួសស្រាល ចំណែកអាកាសយានិកបានបាញ់ឆត្រយោងចេញក្រៅទាន់។ យន្តហោះចម្បាំង F16 របស់បែលហ្ស៊ិក បើកបរនៅលើផ្លូវត្រៀមហោះហើរក៏បាត់បង់ការគ្រប់គ្រងរេពេញផ្លូវ ហើយជ្រុលទៅបុកផ្ទះពលរដ្ឋ ស្ថិតនៅក្នុងស្រុក ... Read More »

ឥណ្ឌាមាននាវាផ្ទុកយន្តហោះទីពីរដើម្បីទប់ទល់ចិន

កម្លាំងទាហានឥណ្ឌាបានត្រៀមលក្ខណៈដាក់ដំណើរការនាវាផ្ទុកយន្តហោះទីពីរប្រភេទ INS Vikrant ដើម្បីបើកបរសាកល្បងនៅលើដែនសមុទ្រ ។ នាវាផ្ទុកយន្តហោះនេះនឹងជួយដល់កម្លាំងទាហានឥណ្ឌាកាន់តែមានសមត្ថភាពទប់ទល់ជាមួយចិន។ នាវាផ្ទុកយន្តហោះឥណ្ឌានឹងបើកសាកល្បងនៅខែកក្កដានេះ មុននឹងដាក់ឲ្យដំណើរការជាផ្លូវការនៅដើមឆ្នាំ២០២២។ ខុសពីនាវាផ្ទុកយន្តហោះ INS Vikramaditya ដែលទិញមកពីប្រទេសរុស្ស៊ី នាវា INS Vikrant ... Read More »

លោក ថង សាវុន អញ្ជើញចុះពិនិត្យស្ថានភាពតំបន់បិទខ្ទប់ក្នុងភូមិសាស្រ្ដក្រុងបានលុង

      ខេត្តរតនគិរី ៖ លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី និងជាប្រធានគណៈកម្មការទប់ស្កាត់ជំងឺកូវីដ-១៩ខេត្ត អមដំណើរដោយ អភិបាលរងខេត្ត អភិបាលក្រុង និងចៅសង្កាត់ចុះពិនិត្យស្ថានភាពតំបន់បិទខ្ទប់ក្នុងភូមិសាស្រ្ដក្រុងបានលុង ខេត្តរតនគិរី។   ... Read More »

សមត្ថកិច្ចប្រកាសរកម្ចាស់ម៉ូតូMSXមួយគ្រឿងដែលប្រទះឃេីញចតចោលនៅមុខមន្ទីរពេទ្យមួយកន្លែង

      ភ្នំពេញ៖ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ បានប្រកាសរកម្ចាស់ម៉ូតូម៉ាកMSXមួយគ្រឿងដែលត្រូវបានគេប្រទះឃេីញចតទុកចោលនៅមុខមន្ទីរពេទ្យឯកជនមួយកន្លែង​ ក្នុងបុរីញូវថោន អូដឹម​ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែន ជ័យ ។ ... Read More »

លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ បេីក​កិច្ច​ប្រជុំ​លេី​វិធានការ​៧ចំណុច​ ពាក់ព័ន្ធ​ កូវីដ​-១៩

ខេត្តកំពង់ចាម​ ៖​ អនុ​វត្តតាមប្រសាសន៍ដ៍ខ្ពង់ខ្ពស់របស់​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ លេីវិធានការយុទ្ធសាស្រ្តមួយចំនួន​ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩​ ក្នុងព្រឹត្តិការណ៍​សហគមន៍​២០​ កុម្ភៈ​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ... Read More »

ខ្យល់កន្ត្រាក់វាយប្រហារទៀតហើយ! ផ្ទះអ្នកភូមិ៩ខ្នងត្រូវដួលរលំនិងរបើកដំបូលនៅស្រុករមាសហែក

      ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ផ្ទះអ្នកភូមិចំនួន៩ខ្នងត្រូវដួលរលំនិងរបើកដំបូលដោយសារតែមានភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់បោកបក់កាលពីវេលាម៉ោង៦និង២០នាទីល្ងាចថ្ងៃទី១ខែកក្កដាឆ្នាំ២០២១នៅក្នុងឃុំដូង និងឃុំមុខដាស្រុករមាសហែក។   យោងតាមអាជ្ញាធរស្រុកបានឱ្យដឹងជាបឋមថា ផ្ទះនៅឃុំដូងដែលត្រូវខ្យល់កន្តា្រក់វាយប្រហារនោះមានម្ចាស់មាន៖ ទី១-ឈ្មោះជិន នាង ភេទស្រី អាយុ៥៤ឆ្នាំ រស់នៅភូមិស្វាយពក បានរបេីកធ្លាក់ជញ្ជាំងខូចខាត៣ផ្ទាំង។ ទី២-ឈ្មោះចាន់ ... Read More »

បើកម៉ូតូមិនប្រកាន់ស្ដាំបុកស្ត្រីម្នាក់ជិះម៉ូតូបញ្ច្រាសរបួសធ្ងន់ស្រាល៤នាក់

ខេត្តស្វាយរៀង៖ មនុស្សប្រុសស្រី៤នាក់រងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុកបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៤០នាទីរសៀលនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ចន្លោះគឺឡូម៉ែត១៥១និង១៥២ ស្ថិតក្នុងភូមិព្រៃទប់ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា អ្នកបើកម៉ូតូបង្កហេតុមានឈ្មោះ សៅ វិរៈ ភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែរ មុខរបរកម្មកររោងចក្រនិងអ្នករួមដំណើរមានឈ្មោះ គង់ វិច្ឆិរ៉ា ... Read More »

ខេត្តកំពង់ឆ្នាំង បានបន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន២០នាក់ថ្មីបន្ថែមទៀត នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១

ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជម្រាបជូនសាធារណជនក្នុងខេត្តកំពង់ឆ្នាំង ឱ្យបានជ្រាបថា៖ ករណីឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ” ខេត្តកំពង់ឆ្នាំងរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២០នាក់បន្ថែម ស្រី ១៣នាក់ ដែលជាអាជីវក, ... Read More »

រដ្ឋបាល​ជលផល៖ ប្រកាស​ជូនដំណឹងស្តីពី​ការដេញថ្លៃ ដាយ​ត្រី និង ដាយបង្កង​ ​ក្នុង​រដូវ​នេសាទ

ភ្នំពេញ៖​ បេីយោង​តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពីថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២១កន្លងទៅ​ថ្មីៗ​នេះ​ បាន​ប្រកាស​ស្តីពី​ការដេញ​ថ្លៃឈ្នួល ដាយ​ត្រី ដាយ​ត្រី​លេញ និងដាយ​បង្កង សម្រាប់​ឱ្យធ្វើ​អាជីវកម្ម ក្នុង​រដូវ​នេសាទ ឆ្នាំ​២០២១- ... Read More »

តុលាការ​ សម្រេចកំណត់​ពេល​កាត់ទោស​ជនជាតិ​​ចិន ៣នាក់ ពាក់ព័ន្ធ​ករណី​ជំរិត​ទារប្រាក់​ ១០ម៉ឺន​ដុល្លារពីចិនដូចគ្នា នៅថ្ងៃទី​៦ ខែកក្កដា​ខាងមុខនេះ​!

ភ្នំពេញ៖​ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ សាលាដំបូងរាជធានីភ្នំពេញ លោក ធា​ម ច័ន្ទ​ពិសិដ្ឋ និង​លោក សឿ ឡងឌី ជា​តំណាង​អយ្យការ កាលពីថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២១ បានសម្រេចបើកសវនាការ​ជំនុំជម្រះ លើ​ជន​ជាតិចិនចំនួន ... Read More »

ទេយ្យវត្ថុ និងទៀនព្រះវស្សារបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី វេរប្រគេនជូនវត្តទាំង០៨ ដែលប្រារព្ធនៅវត្តមុន្នីសុវណ្ណ ហៅវត្តជំពុះក្អែក

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៨រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ លោកស្រី ប៊ុន សុថា អញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន ... Read More »

ក្រុមហ៊ុនបង្កើតកម្មវិធីហ្គេម Electronic Arts មិនបានធ្វើការកែសម្រួលភាពចន្លោះប្រហោងសំខាន់ៗមួយចំនួន

ភ្នំពេញ៖ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, Electronic Arts ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីហ្គេមល្បីៗជាច្រើនមានដូចជា Apex Legends, Battlefield, FIFA និង Madden ត្រូវបានរងការរិះគន់ពីក្រុមអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពបច្ចេកវិទ្យាបន្ទាប់ពីក្រុមហ៊ុនមិនមានវិធានការ ... Read More »

ព្រឹទ្ធសភាបានបើកសម័យប្រជុំលើកទី៧ព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយបានដំណើរការលើរបៀបវារៈចំនួន ៥

ភ្នំពេញ៖ បើយោងតាមប្រភពព័ត៌មានពី  នាយកដ្ឋានព័ត៌មាន នៃព្រឹទ្ធសភា បានបញ្ជាក់អោយដឹងថា, នាព្រឹកថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៨:០០នាទី ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំលើកទី៧ព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី  សាយ ... Read More »

អភិបាលខេត្តកំពង់ធំ ៖ សូមបងប្អូនទាំងអស់មេត្តាអត់ធ្មត់ អធ្យាស្រ័យនិងចូលរួមទាំងអស់គ្នា ដើម្បីខ្លួនយើង ក្រុមគ្រួសារយើងនិងសង្គមជាតិយើងទាំងអស់គ្នា

ខេត្តកំពង់ធំ ៖ សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ធំ ស្តីពីការបន្ដផ្អាកជាបណ្ដោះអាសន្នការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ការជួបជុំគ្នាពិសារ គ្រឿងស្រវឹង និងការទទួលភ្ញៀវចូលទទួលទានអាហារ ឬភេសជ្ជៈតាមអាហារដា្ឋន រយៈពេល២សប្តាហ៍បន្ថែមទៀត ចាប់ពីថ្ងៃទី០៣ ខែកក្កដា ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ... Read More »

ផ្សារអូឡាំពិក បានបិទខ្ទប់ទាំងស្រុងនាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ !

ភ្នំពេញ៖ ផ្សារអូឡាំពិក បានបិទខ្ទប់ទាំងស្រុងនាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ ក្រោយពីបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៨នាក់ ក្នុងនោះមានសន្តិសុខផ្សារចំនួន១៤នាក់ និងគណកម្មការផ្សារចំនួន៤នាក់។ បើតាមការបញ្ជាក់ពីអាជ្ញាធរ អ្នកទាំង១៨នាក់នេះ បានយកសំណាកកាលពីល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ អ្នកទាំងនោះត្រូវបានយកទៅធ្វើចត្តាឡីស័កតាមមណ្ឌលចត្តាឡីស័កផងដែរ។ ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ស្តីពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ស្តីពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ឲ្យមានប្រសិទ្ធភាព។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ (zoom) ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ... Read More »

សម្តេចតេជោ ហ៊ុនសែន ៖ ថ្ងៃនេះក្រុមគ្រូពេទ្យបានមកយកសំណាកខ្ញុំទៅធ្វើតេស្តជាលើកចុងក្រោយ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុនសែន នៅមុននេះបន្តិចបានមានប្រសាសន៍លើកឡើងថា, ថ្ងៃនេះក្រុមគ្រូពេទ្យបានមកយកសំណាកខ្ញុំទៅធ្វើតេស្តជាលើកចុងក្រោយ បន្ទាប់ពីការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ លទ្ធផលពីមន្ទីរពិសោធន៍បានបញ្ជាក់ថា ខ្ញុំអវិជ្ជមានពីកូវីដ-១៩ ដែលខ្ញុំត្រូវបញ្ចប់ការធ្វើចត្តាឡីស័កត្រឹមល្ងាចថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ២០២១ ... Read More »

លោកស្រី វេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ បាននាំយកជំនួយឧបត្ថម្ភថវិកាចំនួន​ ៣លានរៀល​ និងសម្ភារៈឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ទៅប្រគល់ជូនដល់លោកយាយអាយុ ១០១ឆ្នាំ

ភ្នំពេញ៖ នៅថ្ងៃទី០២ ខែកក្កដា​ ឆ្នាំ២០២១​ លោកស្រី វេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩​ ក្នុងក្របខណ្ឌទូទាំងប្រទេស​ (គ.វ.ក-១៩)​ បាននាំយកជំនួយឧបត្ថម្ភថវិកាចំនួន​ ៣លានរៀល​ និងសម្ភារៈឧបភោគបរិភោគ ... Read More »

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ើស២ចុះល្បាតនៅក្នុងភូមិសាស្ត្របានជួបនិងឃាត់ខ្លួនមុខសញ្ញាជនសង្ស័យម្នាក់

ខេត្តត្បូងឃ្មុំ​ ៖​ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលប៉ើស២ សហការជាមួយកម្លាំងប្រជាការពារបានឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​គ្រាដែល​ជននេះឈររេរារួចព្យាយាមបោះចោលកញ្ចប់​ថ្នាំញៀនបម្រុងរត់គេចខ្លូនពេលឃើញកម្លាំងសមត្ថកិច្ចនៅចំណុចខ្ទមចាំស្រែខាងត្បូងភូមិប៉ើស ឃុំប៉ើស២ នាយប់ថ្ងៃទី០១ខែកក្កដាឆ្នាំ២០២១​។  សមត្ថកិច្ច​ឱ្យដឹងថា​ នៅពេលកម្លាំងចុះល្បាតក្នុងភូមិសាស្ត្រខាងលេីបាន​ប្រទះឃើញមុខសញ្ញាសង្ស័យម្នាក់ឈ្មោះ ខាន់ លីតា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិទួលសម្បត្តិ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ... Read More »