ព័ត៌មានទាន់ហេតុការណ៍៖

Monthly Archives: July 2021

Alexander Zverev ផ្តួលជើងខ្លាំង Novak Djokovic ឈានទៅវគ្គផ្តាច់ព្រ័ត្រនៅអូឡាំពិក

ក្តីសង្ឃឹមរបស់ Novak Djokovic ក្នុងការឈ្នះពានរង្វាន់ Golden Slam បានបញ្ចប់ហើយបន្ទាប់ពីរូបគាត់បានចាញ់កីឡាករ Alexander Zverevក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃកីឡាអូឡាំពិកអូឡាំពិក។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៣១ កក្កដានេះ។ កីឡាករវាយតឺន្នីសសញ្ជាតិសែប៊ី ... Read More »

TOKYO 2020៖ ប៉ែន សុគង់ បញ្ចប់ការប្រកួតត្រឹមចំណាត់ថ្នាក់លេខ៦ ក្នុងស៊េរី លើវិញ្ញាសារត់ល្បឿន ១០០ម៉ែត្រ !

ភ្នំពេញ៖ កីឡាករអត្តពលកម្មកម្ពុជា ប៉ែន សុគង់ បានបញ្ចប់ការប្រកួតវិញ្ញាសារត់ល្បឿនចម្ងាយ ១០០ម៉ែត្រ នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ (Tokyo Olympic Games 2020) នៅប្រទេសជប៉ុនហើយ ដោយប្រើថិរវេលា ... Read More »

ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមហាជនជាច្រើនសាទរចំពោះចំណាត់ការរបស់អាជ្ញាធរដែលរៀបចំយឿត្រី និងផ្លូវនៅផ្សារព្រែកព្នៅបានល្អ

ភ្នំពេញ ៖ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមហាជនជាច្រើនដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវលេខ១៥១ត្រង់ចំណុចផ្សារព្រែកព្នៅ និងកន្លែងយឿត្រីតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិពោធិ៍មង្គល តែងតែលើកសរសើរអាជ្ញាធរខណ្ឌព្រែកព្នៅមិនដាច់ពីមាត់ក្នុងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របៀបរាបរយនៅកន្លែងទីតាំងទាំង២នេះបានល្អ ព្រោះជាច្រើនឆ្នាំមកហើយតាំងពីនៅក្នុងដែនសមត្ថកិច្ចអាជ្ញាធរខេត្តកណ្តាលមកគ្មានថ្នាក់ដឹកនាំណាអាចរៀបចំបានល្អស្អាត និងមានរបៀបរៀបរយបែបនេះទេ។    បើតាមសម្តីរបស់លោករឿន ចំរុង ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវលេខ១៥១ក្នុងភូមិព្រែកព្នៅ ... Read More »

វ៉ាក់សាំងស៊ីណូវ៉ាក់ ១លានដូសទៀត នឹងមកដល់កម្ពុជានៅព្រឹកថ្ងៃទី៣១ ខែកក្កដានេះ

ភ្នំពេញ៖ វ៉ាក់សាំងចាក់ការពារជំងឺកូវីដ-១៩ប្រភេទស៊ីណូវ៉ាក់ ចំនួន ១លានដូសបន្ថែមទៀត នឹងត្រូវដឹកមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ។ នេះបើតាមការអះអាងរបស់លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលប្រាប់ឲ្យដឹងនៅព្រឹកនេះ។ លោកស្រី យក់ សម្បត្តិ ... Read More »

កីឡាករបាញ់កាំភ្លើង ទទួលបានមេដាយមាស អូឡាំពិក តូក្យូ គឺជាខ្មាន់កាំភ្លើងភេរវករ

ជើងឯកបាញ់កាំភ្លើង ទទួលបានមេដាយមាស អូឡាំពិកទីក្រុងតូក្យូ ជនជាតិអុីរ៉ង់ គឺជាបុគ្គលដែលអាមេរិក អុីស្រាអែល បារ៉ែន ដាក់ចូលក្នុងបញ្ជីភេរវករ។ លោក Javad Foroughi អាយុ៤១ឆ្នាំជនជាតិ អុីរ៉ង់ ទទួលបានមេដាយមាសអូឡាំពិកលើវិញ្ញាសាបាញ់កាំភ្លើងខ្លី ចម្ងាយ១០ម៉ែត្រ ... Read More »

ទោះបីអាមេរិកហាមប្រាមក្តី ក៏នៅមាននាវាដឹកប្រេងលួចលាក់ផ្តល់ឲ្យកូរ៉េខាងជើងដែរ

ក្រសួងយុត្តិធម៌អាមេរិក នៅថ្ងៃទី៣០ខែកក្កដា បានប្រកាសថា បានចាប់នាវាដឹកប្រេងមួយគ្រឿង មានចំណុះ២.៧៣៤តោន ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនសិង្ហបុរី បានប្រើប្រាស់ដឹកជញ្ជូនប្រេងទៅកាន់ប្រទេសកូរ៉េខាងជើង។ តាមការប្រកាសរបស់ក្រសួងយុត្តិធម៌អាមេរិក នាវា M/T Courageous បានប្រើប្រាស់ក្នុងការដឹកជញ្ជូនប្រេងនិងទំនិញមួយចំនួនទៅកាន់កំពង់ផែ Nampo របស់កូរ៉េខាងជើង ។ ... Read More »

នាវាពាណិជ្ជកម្មរបស់អុីស្រាអែលរងការវាយប្រហារនៅតំបន់សមុទ្រ អារ៉ាប់ នាវិក២នាក់ស្លាប់

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ក្រសួងការពារជាតិអង់គ្លេសបានប្រកាសថា នាវាពាណិជ្ជកម្មមួយគ្រឿងរបស់អុីស្រាអែល បានរងការវាយប្រហារនៅតំបន់សមុទ្រ អូម៉ង់(Oman) ស្ថិតនៅក្នុងឈូងសមុទ្រអារ៉ាប់ ។ នៅពេលនេះ ក្រុមអ្នកជំនាញកំពុងតែបើកការស្រាវជ្រាវថា តើក្រុមណាជាអ្នកវាយប្រហារ។ នៅក្នុងថ្ងៃជាមួយគ្នានេះដែរ ក្រុមហ៊ុនដឹកជញ្ជូន Zodiac ... Read More »

លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានសំណេះសំណាលនិងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រខ្វះខាតស្បៀងចំនួន ៦០គ្រួសារ

ភ្នំពេញ៖  នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៧:០០នាទី   លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រដែលមានជីវភាពខ្វះខាតចំនួន៦០គ្រួសារនៅភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ... Read More »

សូមអមអរសាទរទិវាឧទ្យានុរក្សពិភពលោក!

ភ្នំពេញ៖ ទិវាឧទ្យានុរក្សពិភពលោកត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ៣១ ខែកក្កដា ដើម្បីរំលឹកដល់មន្រ្តីឧទ្យានុរក្ស(Rangers) ដែលត្រូវបានសម្លាប់ឬរងរបួសក្នុងបេសកកម្មនៃកាតព្វកិច្ចការពារបរិស្ថាន អភិរក្សធនធានធម្មជាតិ និងដើម្បីអបអរសាទរការងារមន្រ្តីឧទ្យានុរក្សដែលបានលះបង់កម្លាំងកាយកម្លាំងចិត្តបំពេញការងារដើម្បីការពារបេតិកភណ្ឌធម្មជាតិនិងវប្បធម៌របស់ពិភពលោក។ ក្នុងរយៈ ពេល ៨ ឆ្នាំចុងក្រោយនេះមានមន្ត្រីឧទ្យានុរក្សចំនួន ២ រូបបានទទួលរងគ្រោះថ្នាក់ដល់ជីវិតដោយសារតែក្រុមជនល្មើសបានបាញ់សម្លាប់ និងជាច្រើននាក់ទៀតរងរបួសក្នុងអំឡុងបំពេញបេសកកម្មដើម្បីបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិ។ ... Read More »

កម្ពុជា​ថ្ងៃ​នេះ​!​ រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ៦៥៨នាក់ និង​​អ្នក​ជាសះស្បើយ​ ៧៩៨នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ២២នាក់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃសៅរ៍ទី​៣១ ខែកក្កដា​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៦៥៨នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៧៩៨នាក់ និងករណីស្លាប់​ ២២នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​៣០ ខែកក្កដា​​​ ... Read More »

ខេត្តស្វាយរៀងស្លាប់៣នាក់ រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន៥៣នាក់និងជាសះស្បើយ៥៥នាក់តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២១

      ខេត្តស្វាយរៀង៖ នៅយប់ថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀងបានបង្ហាញអត្តសញ្ញាណអ្នកស្លាប់៣នាក់ រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន៥៣នាក់ ស្រី៣២នាក់ និងជាសះស្បើយ៥៥នាក់ ស្រី២៣នាក់តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២១។    ការបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩នេះរដ្ឋបាលខេត្តស្វាយរៀងក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ហើយក្នុងករណីមានអាការខុសប្រក្រតីត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ... Read More »

Selemon Barega ជនជាតិអេត្យូពីឈ្នះមេដាយមាសដំបូងក្នុងវិញ្ញាសារត់ចម្ងាយ

កីឡាករ Selemon Barega របស់ប្រទេសអេត្យូពីបានធ្វើឱ្យម្ចាស់ជើងឯកពិភពលោក និងអ្នកកាន់កំណត់ត្រាពិភពលោក Joshua Cheptegei ធ្លាក់ ដោយដណ្តើមបានមេដាយមាសក្នុងការប្រកួតរត់ចម្ងាយ១០គីឡូម៉ែត្រ(១០.០០០ម៉ែត្រ)នៅក្នុងការប្រកួតកីឡាអត្តពលកម្មលើកដំបូងនៅទីក្រុងតូក្យូ។ ម្ចាស់មេដាយប្រាក់ចម្ងាយ៥.០០០ម៉ែត្រពិភពលោក Selemon Baregaបានឈ្នះការរត់ចុងក្រោយក្នុងការប្រើរយៈពេល២៧នាទីនិង៤៣.២២ វិនាទី។ ចំណែកអតីតម្ចាស់ជើងឯកភពលោក Cheptegei ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ អញ្ជើញចូលរួមប្រជុំបូកសរុបការងារចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងរាជធានីភ្នំពេញនិងតាមបណ្តាខេត្ត

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបការងារចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំបានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ (Zoom) ក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ ... Read More »

បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តបុកម៉ូតូសណ្តោងរ៉ឺម៉កដឹកទឹកកក និងរទេះលក់ទឹកអំពៅ រួចបើករត់ត្រូវសមត្ថកិច្ចឃាត់បានវិញ

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាខ្លាំង បានបើករថយន្តយ៉ាងលឿនហើយរេចង្កូតជ្រុលទៅបុករះម៉ូតូសណ្តោងរ៉ឺម៉កដឹកទឹកកកនិងរទេះលក់ទឹកអំពៅដែលឈប់នៅប្របចិញ្ចើមផ្លូវ រួចហើយព្យាយាមបើកគេចខ្លួន តែត្រូវសមត្ថកិច្ចស្ទាក់ចាប់បាន ។    ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ១១និង៥០នាទីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នៅចំណុចក្បែរទីស្នាក់ការសង្កាត់ទួលសង្កែទី២ តាមបណ្ដោយផ្លូវលេខ១៨០០ ស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ... Read More »

សូមជូនពរកីឡាករ ប៉ែន សុខគង់ ក្នុងការប្រកួត Tokyo Olympic Games 2020 ព្រឹកនេះ !

ភ្នំពេញ៖ Tokyo_Olympic_Game_2020 #យើងនាំគ្នាឆ្ពោះទៅ_ស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា កីឡារស់ក្នុងសន្ដិភាព។  ជនរួមជាតិ សូមជូនពរកីឡាករ ប៉ែន សុខគង់ ក្នុងការប្រកួត Tokyo Olympic Games 2020 ព្រឹកនេះ ។ សូមបញ្ជាក់ថា,លោក ប៉ែន ... Read More »

លោករដ្ឋមន្ត្រី វេង សាខុន បញ្ជាក់ពីលទ្ធផលនៃការនាំចេញកសិផលក្នុងរយៈពេល៧ខែឆ្នាំ២០២១ !

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ថា, ដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) របស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម ... Read More »

លោកឃួង ស្រេង ចុះត្រួតពិនិត្យសកម្មភាពសមត្ថកិច្ច អាជ្ញាធរចុះអនុវត្តការបិទបម្រាមគោចរពីម៉ោង៩យប់ដល់ម៉ោង៣ទៀបភ្លឺក្នុងភូមិ សាស្ត្ររាជធានីភ្នំពេញ

ភ្នំពេញ៖ អ្នកល្មើសនឹងបម្រាមគោចរ ចាប់ពីម៉ោង៩យប់ដល់ម៉ោង៣ទៀបភ្លឺត្រូវផាកពិន័យយ៉ាងធ្ងន់ធ្ងរ គឺម៉ូតូ២០ម៉ឺនរៀល រថយន្ត១លានរៀល។      ការអនុវត្តចាប់ពីយប់ថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០២១នេះទៅ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យចំពោះអ្នកល្មើសបម្រាមគោចរពាក់ព័ន្ធនឹងការបិទខ្ទប់រាជធានីភ្នំពេញចាប់ពីម៉ោង៩យប់ដល់ម៉ោង៣ទៀបភ្លឺ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតគ្មានការលើកលែងឡើយ ហើយបើល្មើសធ្ងន់ធ្ងរអាចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តទៀតផង។    នេះបើតាមការបញ្ជាក់របស់លោក ... Read More »

អភិបាលខណ្ឌកំបូលបញ្ជាឲ្យកងកម្លាំងអនុវត្តបម្រាមគោចរឲ្យបានម៉ឺងម៉ាត់ ដោយមិនមានការលើកលែងចំពោះបុគ្គលដែលល្មើសនឹងបម្រាមគោចរឡើយ

ភ្នំពេញ៖  លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូលបានដាក់បទបញ្ជាឲ្យកងកម្លាំងអនុវត្តបម្រាមគោចរឲ្យបានម៉ឺងម៉ាត់ ដោយមិនមានការលើកលែងចំពោះបុគ្គលដែលល្មើសនឹងបម្រាមគោចរ ឡើយ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។ ប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវបម្រាមគោចរជាថ្មីដល់រដ្ឋបាលរាជធានីភ្នំពេញធ្វើការបិទជាបណ្ដោះអាសន្នចំពោះការធ្វើដំណើរពេលយប់ចាប់ពីម៉ោង៩:០០នាទីយប់រហូតដល់ម៉ោង៣ ទៀបភ្លឺ ពីថ្ងៃទី៣០ខែកក្កដាដល់ថ្ងៃទី ១២ខែសីហា ដែលមានរយៈពេល១៤ថ្ងៃ។    ... Read More »

សូមគាំទ្រ ! TOKYO 2020៖ ឃឺន ប៊ុនពេជ្រមរកត ឈរលេខ៣ ក្នុងស៊េរី និង​បំ​បែក​សិទ្ធ​ផល​ចាស់​របស់​ខ្លួន !

ភ្នំពេញ៖ ចង់និយាយទិសស្លោកថាTokyo_Olympic_Game_2020 យើងនាំគ្នាឆ្ពោះទៅ_ស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា ! កីឡារស់ក្នុងសន្ដិភាពកីឡាការិនីហែលទឹកកម្ពុជា ឃឺន ប៊ុនពេជ្រមរកត បាន​បញ្ចប់ការប្រកួតរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍អូឡាំពិកហ្គេម ទីក្រុងតូក្យ ឆ្នាំ២០២០ (Tokyo Olympic Games 2020) នៅប្រទេសជប៉ុនហើយ ... Read More »

ហាងកាហ្វេ Coffee Today ដែលមានទីតាំងចូលតាមក្លោងទ្វារវត្តស្ងួនពេជ្យ មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅហូបកាហ្វេនៅទីតាំងខាងលើនេះ

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ហាងកាហ្វេ Coffee Today ដែលមានទីតាំងចូលតាមក្លោងទ្វារវត្តស្ងួនពេជ្យ មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅហូបកាហ្វេនៅទីតាំងខាងលើនេះ។ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់ ... Read More »

ព្រហើនមែន ! ប្រមូលផ្តុំគ្នាផឹកស៊ីគ្រឿងស្រវឹង ឈានដល់ កម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខ ឃាត់ខ្លួន មនុស្ស០៨នាក់ ស្រី០១នាក់ !

ភ្នំពេញ៖ ទាំងកណ្ដាលយប់អធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ កងកម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខ ឃាត់ខ្លួន មនុស្ស០៨នាក់ ស្រី០១នាក់ ! ប្រមូលផ្តុំគ្នាផឹកស៊ីគ្រឿងស្រវឹង ។ នេះបើយោងតាមអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅយប់រំលងអធ្រាត្រ បានបញ្ជាក់ឲ្យដឹង។ ... Read More »

អគារ The Bridge Resident ដែលមានទីតាំងស្ថិតនៅ សង្កាត់ទន្លេបាសាក់ មានអ្នកជំងឺកូវីដ-១៩ បានចូលទៅទីតាំងខាងលើនេះ ដោយបានប្រើប្រាស់ជណ្ដើរយន្តឡើងទៅជាន់ទី១៨ !

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, អគារ The Bridge Resident ដែលមានទីតាំងស្ថិតនៅ សង្កាត់ទន្លេបាសាក់ មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានចូលទៅទីតាំងខាងលើនេះ ... Read More »

ចិនប្រឈមការឆ្លងរាលដាលកូវីដ-១៩ទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានតាំងពីការឆ្លងនៅទីក្រុងវូហាន

រលកនៃការឆ្លងរាលដាលកូវីដ-១៩ បានផ្ទុះឡើងជាថ្មីនៅទីក្រុងណានជីង ហើយឆ្លងរាលដាលដល់ខេត្តចំនួន៥និងទីក្រុងប៉េកាំង ។ ប្រព័ន្ធផ្សព្វផ្សាយចិនបានចាត់ទុកថា នេះជារលកឆ្លងកូវីដ-១៩ថ្មីទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន ក្រោយពីការឆ្លងនៅទីក្រុងវូហាន។ សារព័ត៌មាន BBC បានផ្សាយថា មានករណីឆ្លងកូវីដ-១៩ថ្មីចំនួន ២០០ករណីលើកដំបូងនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុង ណានជីង កាលពីថ្ងៃទី២០ខែកក្កដា។ អាកាសយានដ្ឋានណានជីង ... Read More »

មន្ត្រីកូរ៉េខាងត្បូងបញ្ជាក់ថា គួរតែផ្អាករាល់ការធ្វើសមយុទ្ធរួមជាមួយ អាមេរិក

សារព័ត៌មាន KBS របស់កូរ៉េខាងត្បូងបានផ្សាយថា មន្ត្រីជាន់ខ្ពស់នៅក្នុងក្រសួងការពារជាតិបានលើកឡើងថា គួរតែឈប់ធ្វើសមយុទ្ធរួមរវាងកម្លាំងទាហាន ប្រទេសទាំងពីរ(កូរ៉េខាងត្បូង-អាមេរិក) គឺជារឿងដែលត្រូវធ្វើ ។ មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងបានលើកឡើងថា កូវីដ-១៩ បានឆ្លងរាលដាលយ៉ាងខ្លាំង។ ដូច្នេះការធ្វើសមយុទ្ធគួរតែត្រូវផ្អាកដើម្បីបង្កើនកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង ដើម្បីឈានដល់កិច្ចព្រមព្រៀងរំសាយអាវុធបរមាណូ ។ តាំងពីដើមមក ... Read More »

ចំណតរថយន្តក្រុងរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបំផ្លាញរថយន្តអស់២៣គ្រឿង និងបណ្តាលឱ្យមនុស្សម្នាក់ស្លាប់

ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះចំណតរថយន្តក្រុងរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ យ៉ាងសន្ធោសន្ធៅ ដោយបានឆេះបំផ្លាញរថយន្តអស់ចំនួន២៣គ្រឿង និងបណ្តាលឱ្យមនុស្សម្នាក់ស្លាប់បាត់បង់អាយុជីវិត។   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចចំណតរថយន្តក្រុងក្រុមហ៊ុនវីរៈប៊ុនថាំ ជិតគល់ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ត្រើយខាងកើត ក្នុងសង្កាត់ជ្រោយចង្វា ... Read More »

ភ្លើងឆេះព្រៃនៅ២១ខេត្តក្នុងប្រទេសតួកគី ផ្ទះពលរដ្ឋជាច្រើនខ្នងរងការឆាបឆេះ

ភ្លើងឆេះព្រៃ៦៣កន្លែងនៅទូទាំង២១ខេត្តក្នុងប្រទេសតួកគី ភាគច្រើននៅតាមតំបន់ជាប់ឆ្នេរសមុទ្រមេឌីទែរ៉ាណេ។ ភ្លើងឆេះព្រៃនេះបណ្តាលឲ្យមានអ្នកស្លាប់៣នាក់ និងជិត១៤០នាក់រងរបួស ហើយតំបន់ប្រជុំជនជាច្រើនបានរងផលប៉ះពាល់ ក្នុងនោះមានតំបន់រមណីយដ្ឋានក្នុងតំបន់ខ្ពង់រាបត្រូវភ្លើងឆេះខ្ទេច។ តំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺនៅ៦ខេត្តតាមបណ្តោយឆ្នេរសមុទ្រមេឌីទែរ៉ាណេ ស្ថិតនៅភាគខាងត្បូងប្រទេសតួកគី ក្នុងនោះមានតំបន់ រមណីយដ្ឋាន Antalya, Adana និង Mersin។ ដោយឡែកនៅក្នុងស្រុក ... Read More »

វេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិនលើកទី២បានរៀបចំក្នុងរដ្ឋធានីប៉េកាំង

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ស្ថានទូតចិនប្រចាំកម្ពុជា បានបង្ហោះលើផេកផ្លូវការថា, “វេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិនលើកទី២បានរៀបចំក្នុងរដ្ឋធានីប៉េកាំង” ដោយបញ្ជាក់ថា,នាថ្ងៃទី២៨ ខែកក្កដា វេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិនលើកទី២ ត្រូវបានរៀបចំរួមគ្នាដោយវិទ្យាស្ថានវិទ្យាសាស្រ្តសង្គមនៃចិន និងរាជបណ្ឌិត្យសភាកម្ពុជា។ ដែលកម្មវិធីខាងលើត្រូវបានរៀបចំឡើងក្នុងរដ្ឋធានីប៉េកាំងប្រទេសចិន។ លោក Huang ... Read More »

កិច្ចប្រជុំផ្សព្វផ្សាយឯកសារជំនួយស្មារតីសម្រាប់ការអនុវត្តផែនការសកម្មភាពរបស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល !

ភ្នំពេញ៖ កិច្ចប្រជុំផ្សព្វផ្សាយឯកសារជំនួយស្មារតីសម្រាប់ការអនុវត្តផែនការសកម្មភាពរបស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ផ្នែកទំនាក់ទំនង និងសហប្រតិបត្តិការជាតិ-អន្តរជាតិ នៃយុវជនគណបក្សថ្នាក់កណ្តាល។ សូមបញ្ជាក់ថា, នៅថ្ងៃសុក្រ ០៦រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ត្រូវនឹងថ្ងៃទី៣០ ... Read More »

ព្រះរាជអាជ្ញាខេត្តព្រះសីហនុ សូមជូនពរកងកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុដែលចុះអនុវត្តវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្ត !

ខេត្តព្រះសីហនុ, នៅល្ងាចថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២១ លោក សៀង សុខ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ, លោកបានសម្ដែងនូវការគាំទ្រយ៉ាងខ្លាំង ចំពោះកងកម្លាំងទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្ត ជាមួយគណៈបញ្ជាការឯកភាពខេត្ត ក្នុងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងអនុវត្តវិធានការរដ្ឋបាល អនុវត្តតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ។ លោក ... Read More »

ខេត្ត​ឧត្តរមានជ័យ​៖​ ជូនដំណឹងផ្អាកការធ្វើដំណើរ ឬចល័តចេញពីកន្លែងស្នាក់នៅរបស់បងប្អូនពលករខ្មែរ និងធ្វើការនៅប្រទេសថៃឆ្ពោះមកព្រំដេនកម្ពុជា-ថៃ ចំនួន ១៤ថ្ងៃ

ខេត្ត​ឧត្តរមានជ័យ​៖​ បើ​យោង​តាម​សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត​ឧត្តរមានជ័យ​ នៅរសៀល​ថ្ងៃ​សុក្រ​ទី​៣០​ ខែកក្កដា​ ឆ្នាំ​២០២១នេះ​ ស្តីពីការសហការផ្អាកការធ្វើដំណើរ ឬចល័តចេញពីកន្លែងស្នាក់នៅរបស់បងប្អូនពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃឆ្ពោះមកព្រំដេនកម្ពុជា-ថៃ ចំនួន ១៤ថ្ងៃ។ រដ្ឋបាល​ខេត្ត​ឧត្តរមានជ័យ​ បាន​បញ្ជាក់បន្ថែមថា​ ប្រសិនជាបងប្អូនពលករមានបញ្ហានៅកន្លែងធ្វើការ ឬមានបញ្ហាជីវភាពលំបាកខ្លាំង ... Read More »