ព័ត៌មានទាន់ហេតុការណ៍៖

Monthly Archives: July 2021

ហាង​ Carl’s Jr. Burgers ដែលមានទីតាំងស្ថិតនៅផ្ទះលេខ២១៥​ ផ្លូវ២១៧​ សង្កាត់មានជ័យ​ មានអ្នកជំងឺកូវីដ-១៩ (COVID-19) មានគ្នា ២នាក់ បានចូលទៅហូបអាហារ នៅទីតាំងខាងលើនេះ !

ភ្នំពេញ៖ ហាង​ Carl’s Jr. Burgers ដែលមានទីតាំងស្ថិតនៅផ្ទះលេខ២១៥​ ផ្លូវ២១៧​ សង្កាត់មានជ័យ​ មានអ្នកជំងឺកូវីដ១៩ (COVID-19) មានគ្នា ២នាក់ បានចូលទៅហូបអាហារ នៅទីតាំងខាងលើនេះ ! ... Read More »

ក្រោយរយៈពេលជាង៤ខែ នាវា Ever Given ជាប់កឿងនៅអេហ្ស៊ីបពេលនេះបានទៅដល់កំពង់ផែ Rotterdamហើយ

នាវាដឹកទំនិញEver Given បានចូលចតនៅកំពង់ផែ Rotterdam ប្រទេសហុល្លង់នាព្រឹកថ្ងៃទី២៩ខែកក្កដានេះហើយ ក្រោយរយៈពេលជាង៤ខែជាប់គាំងនៅព្រែកជីក Suez ប្រទេសអេហ្ស៊ីប ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ សកម្មភាពដឹកទំនិញតាមព្រែកជីកដ៏មមាញឹកបំផុតលើពិភពលោក។ សារព័ត៌មាន AFP បានផ្សាយថា នាវាដឹកទំនិញមានប្រវែង ៤០០ម៉ែត្រ ... Read More »

មានមនុស្សស្លាប់និងចូលមន្ទីរពេទ្យរាប់សិបនាក់ក្រោយការបែកធ្លាយសារធាតុគីមីនៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក

នៅថ្ងៃទី២៨ ខែកក្កដា មន្ត្រីអាមេរិកបានឱ្យដឹងថា មានមនុស្ស ២នាក់ស្លាប់ និងជាង៣០នាក់ត្រូវបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យ ក្រោយបែកធ្លាយសារធាតុគីមីក្នុងទីក្រុង La Porte ជិតឈូងសមុទ្រម៉ិចស៊ីកូ រដ្ឋតិចសាស់។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន តំណាងក្រុមហ៊ុន Lyon dell ... Read More »

ក្នុងរយៈពេល៦ខែចិនធ្វើសមយុទ្ធ ២០លើក ព្រមានដល់កោះតៃវ៉ាន់

ចាប់តាំងពីដើមឆ្នាំ២០២១មកដល់ពេលនេះកម្លាំងទាហានចិនបានធ្វើសមយុទ្ធ២០លើករួចមកហើយដោយមានយុទ្ធសាស្រ្តវាយប្រហារឡើងគោកដណ្ដើមគ្រប់គ្រងកោះ។ ទាំងនោះជាការព្រមានដល់កោះតៃវ៉ាន់ដែលមានបំណងចង់ប្រកាសឯករាជ្យ។ សាព័ត៌មានSCMPបានដកស្រង់ប្រភពព័ត៌មានពីកម្លាំងទាហានចិនដែលបានឱ្យដឹងថា ប្រទេសនេះទើបតែធ្វើសមយុទ្ធវាយឡើងគោកដណ្ដើមគ្រប់គ្រងកោះ។ សមយុទ្ធជាការត្រៀមលក្ខណៈពេលមានសង្រ្គាមផ្ទុះឡើងជាមួយកោះតៃវ៉ាន់។ ក្រៅពីនេះកម្លាំងទាហានជើងទឹកចិនក៏បានធ្វើសមយុទ្ធជាច្រើនលើកផ្សេងទៀតនៅតំបន់សមុទ្រចិនខាងត្បូង ក្នុងពេលដែលក្រុមនាវាផ្ទុកយន្តហោះរបស់កម្លាំងទាហានជើងទឹកចក្រភពអង់គ្លេសHMS Queen Elizabet ដឹកនាំក្រុមនាវាចម្បាំងចូលទៅកាន់សមុទ្រចិនខាងត្បូង។ តាមការប្រកាសរបស់កម្លាំងទាហានចិនបានឱ្យដឹងថា កងពលលេខ73នៃកម្លាំងទាហានជើងទឹកវាយឡើងគោកដែលមានមូលដ្ឋាននៅទីក្រុងសៀមិញ បានធ្វើសមយុទ្ធនៅតំបន់ឆ្នេរសមុទ្រចិនភាគអាគ្នេយ៍ ដើម្បីត្រួតពិនិត្យសមត្ថភាពក្នុងការវាយលុកឡើងគោករបស់កងពលនេះ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ... Read More »

ស្ត្រីអាហ្វហ្គានីស្ថានព្រួយបារម្ភខ្លាចប្រទេសវិលត្រឡប់ទៅកាន់«ដំណាក់កាលខ្មៅងងឹត»ក្រោមការគ្រប់គ្រងរបស់តាលីបង់

ក្នុងពេលដែលក្រុមតាលីបង់ ដណើ្តមបានសិទ្ធិគ្រប់គ្រងតំបន់ជាច្រើនក្នុងប្រទេសអាហ្វហ្គានីស្ថាន បានបង្កក្តីបារម្ភភ័យខ្លាចកាន់តែខ្លាំងដល់ស្ត្រីនៅក្នុងប្រទេសនេះ ដែលអាចធ្លាក់នៅក្នុងស្ថានភាពអាក្រក់ ខ្មៅងងឹតដូចកាលពីដើមមុនពេលអាមេរិកវាយប្រហារ។ ក្រុមទាហានតាលីបង់បានបើកការវាយប្រហារដណ្តើមទីតាំងគ្រប់គ្រងទឹកដីជាច្រើន ក្រោយពេលអាមេរិកនិងណាតូប្រកាសដកទាហានចេញពីប្រទេសនេះ។ ក្រុមតាលីបង់បានវាយប្រហារចូលដល់ជិតទីតាំងគ្រប់គ្រងរបស់កម្លាំងទាហានរដ្ឋាភិបាល ដូចជាតំបន់ Badakhshan និង Kandahar ។ ពលរដ្ឋអាហ្វហ្គានីស្ថាននិងសហគមន៍អន្តរជាតិបានបង្ហាញក្តីបារម្ភខ្លាចក្រុមតាលីបង់គ្រប់គ្រងទាំងស្រុងប្រទេសនេះ ។ ... Read More »

ចិនសន្យាជួយដល់ក្រុមតាលីបង់ នៅអាហ្វហ្គានីស្ថាន

ចិនបានសន្យាថានឹងជួយដល់ក្រុមតាលីបង់ក្នុងសកម្មភាពអភិវឌ្ឍន៍ប្រទេសអាហ្វហ្គានីស្ថានជាថ្មីឡើងវិញ។ ទន្ទឹមនឹងនោះចិនក៏បានស្នើដល់ក្រុមតាលីបង់កាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមអ៊ិស្លាមនៅតំបន់ភាគខាងកើត Turkestan (ETIM)។ សារព័ត៌មាន South China Morning Post បានផ្សាយថា ចិនបានសន្យាជួយដល់ក្រុមតាលីបង់ក្នុងការកសាងប្រទេសអាហ្វហ្គានីស្ថានឡើងវិញ។ ទន្ទឹមនឹងនោះចិនក៏បានស្នើដល់ក្រុមនេះកាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមអ៊ិស្លាម ETIM ដែលជាក្រុមត្រូវបានរដ្ឋាភិបាលទីក្រុងប៉េកាំងចាត់ទុកថាជាក្រុមនៅពីក្រោយការវាយប្រហារនៅតំបន់ស៊ីនជាំង។ ការសន្យាខាងលើ ... Read More »

លោក គឹម សន្តិភាព ៖ គ្រប់ទីផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ អាចដំណើរការជាប្រក្រតី ប៉ុន្តែត្រូវប្រកបអាជីវកម្មរបស់ខ្លួនត្រឹមតែជាលក្ខណៈវេចខ្ចប់ប៉ុណ្ណោះ !

ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅព្រលប់ថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២១ បានថ្លែងយ៉ាងដូច្នេះថា, គ្រប់ទីផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ... Read More »

អភិបាលខេត្តឧត្ដមានជ័យ៖ ប្រគល់អំណោយជូនរដ្ឋបាលទាំងប្រាំក្រុង-ស្រុក ដើម្បីយកទៅឧបត្ថម្ភដល់មណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាល ទាំង៣១ទីតាំង

ខេត្ត​ឧត្ដរមានជ័យ៖ លោក ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តឧត្ដរមានជ័យ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី ... Read More »

រដ្ឋបាលខេត្តឧត្តរមានជ័យ៖ សម្រេចអនុវត្តវិធានការរដ្ឋបាលបណ្ដោះអាសន្ន រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ក្នុងភូមិសាស្ត្ររបស់ខ្លួន

ខេត្ត​ឧត្តរមានជ័យ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចស្ដីពីការអនុវត្តវិធានការរដ្ឋបាលបណ្ដោះអាសន្ន រយៈពេល១៤ថ្ងៃ គិតចាប់ពីវេលាម៉ោង២៣៖៥៩នាទី ថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហារ ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ។ ... Read More »

អភិបាលខេត្តព្រះសីហនុ៖ ចេញបញ្ជាឱ្យអភិបាលក្រុង-ស្រុក ត្រូវ​ចាត់វិធានការដាច់ខាតចំពោះការប្រមូលផ្តុំ ជួបជុំគ្នាផឹកស៊ី នៅតាមភោជនីយដ្ឋាន ខារ៉ាអូខេ បារ និងរង្គសាល

ខេត្ត​ព្រះសីហនុ​៖​ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត​ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ​ បានចេញបទបញ្ជាដល់អភិបាលក្រុង-ស្រុក និងកម្លាំងមានសមត្ថកិច្ច ត្រូវចាត់វិធានការបន្ទាន់ដាច់ខាត ចំពោះការប្រមូលផ្តុំ ជួបជុំគ្នា ... Read More »

រដ្ឋាភិបាល​កម្ពុជា៖​ សម្រេច​ផ្អាកនាំចូលសាច់បង្កកពីបរទេសជាលេីទី២បណ្តោះអាសន្ន ក្រោយរកឃើញវីរុសកូវីដ-១៩​ នៅលើសាច់ក្របីបង្កកចំនួន​ ៣កុងតឺន័រ

ភ្នំពេញ៖​ បន្ទាប់ពីសមត្ថកិច្ចកម្ពុជា​ បានរកឃើញមេរោគកូវីដ-១៩ នៅលើសាច់ក្របីបង្កកនាំចូលពីប្រទេសឥណ្ឌាចំនួន​ ៣កុងតឺន័រ​នាពេលថ្មីៗនេះ​។ រដ្ឋាភិបាលកម្ពុជា​ បានសម្រេចផ្អាកការនាំចូលសាច់បង្កកពីក្រៅប្រទេសបណ្តោះអាសន្ន ពីប្រទេសដែលមានការឆ្លងជំងឺកូវីដ-១៩ខ្លាំង។ បើ​តាមការបញ្ជាក់ពី​រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក​ វេង សាខុន កាលពីរសៀលថ្ងៃទី២៨​ ... Read More »

ហាង Vitking House ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៣៧០ ​ផ្លូវ១៦៣​ សសង្កាត់អូរឡាំពិក មានអ្នកជំងឺកូវីដ១៩ (COVID-19) មានគ្នា ៣នាក់ បានចូលទៅហូបអាហារ នៅទីតាំងខាងលើនេះ !

ភ្នំពេញ, ហាង Vitking House ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៣៧០ ​ផ្លូវ១៦៣​ សសង្កាត់អូរឡាំពិក មានអ្នកជំងឺកូវីដ១៩ (COVID-19) មានគ្នា ៣នាក់ បានចូលទៅហូបអាហារ នៅទីតាំងខាងលើនេះ ! ... Read More »

ជីដូនម្នាក់ត្រូវឆ្កែខាំ ពេលស្លាប់ ក្រុមគ្រូពេទ្យរកឃើញ វិជ្ជមាន កូវីដ-១៩

ខេត្តបន្ទាយមានជ័យៈ ដូនចាស់ម្នាក់ត្រូវឆ្កែខាំហេីយមានការៈមិនស្រួលខ្លួន កូនៗបានយកទៅឲ្យលោកតាអាចារ្យធ្វើពិធី សូត្រមន្តសង្ឃទានជូនគាត់ ពេលដឹកមកផ្ទះបានស្លាប់តាមផ្លូវ ក្រុមគ្រូពេទ្យបាន ចុះមកពិនិត្យសំណាកតេស្តរហ័ស រកឃេីញវិជ្ជមានកូវីដ.១៩ នៅរសៀលថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២១ ស្ថិតនៅភូមិអង្គាបុស្ប សង្កាត់កោះពង់សត្វ ... Read More »

«ព្រះមហាក្សត្រ ប្រោសព្រះរាជទានព្រះរាជសាររអបអរសាទរជូន លោកប្រធានាធិបតី នៃសាធារណរដ្ឋប៉េរូ»

ភ្នំពេញ, ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារអបអរសាទរយ៉ាងកក់ក្តៅ ជូនចំពោះ លោក Pedro Castillo ក្នុងឱកាសនៃពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតី នៃសាធារណរដ្ឋប៉េរូ។ ... Read More »

យន្តហោះអ៊ុយក្រែនដាំក្បាលចុះបុកផ្ទះពលរដ្ឋស្លាប់៤នាក់

យ៉ាងហោចណាស់ក៏មានមនុស្ស ៤នាក់ស្លាប់ ក្រោយពីយន្តហោះធុនតូចមួយគ្រឿងដាំក្បាលចុះបុកទៅលើដំបូលផ្ទះពលរដ្ឋនៅភាគខាងលិចប្រទេសអ៊ុយក្រែន។ ប្រភពព័ត៌មានបានឱ្យដឹងថា យន្តហោះធុនតូចមួយគ្រឿងបានធ្លាក់បុកផ្ទះពលរដ្ឋនៅក្នុងភូមិ Prykarpattia ភាគខាងលិចប្រទេសអ៊ុយក្រែន នៅវេលាម៉ោង១និង៤០នាទី (ពេលវេលាក្នុងតំបន់)នាថ្ងៃទី២៨ ខែកក្កដា បណ្តាលឲ្យផ្ទះមួយខ្នងត្រូវភ្លើងឆាបឆេះយ៉ាងខ្លាំង។ ក្រុមពន្លត់អគ្គិភ័យប្រមាណ១០នាក់ បានទៅដល់កន្លែងកើតហេតុដើម្បីគ្រប់គ្រងស្ថានភាព។ អណ្តាតភ្លើងត្រូវបានគ្រប់គ្រងទាំងស្រុងនៅវេលាម៉ោង១និង៥៨នាទី។ ក្រោយការពន្លត់ភ្លើង ... Read More »

លោកបណ្ឌិត ជា មុនីឫទ្ធិ: ប្រឆាំងដាច់ខាតចំពោះទង្វើដែលយកបញ្ហាតាមដានប្រភពដើមនៃជំងឺវីរុសកូវីដធ្វើនយោបាយធូបនីយកម្ម !

ភ្នំពេញ, ស្ថានទូតចិនប្រចាំកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ បានសរសេរលើកឡើងថា, ថ្មីៗនេះ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានទទួលបទសម្ភាសន៍ជាលាយលក្ខណ៍អក្សរជាមួយសារព័ត៌មានXinhua ដោយលោកបានលើកឡើងថា ការតាមដានប្រភពដើមនៃជំងឺវីរុសជាបញ្ហាវិទ្យាសាស្ត្រដ៏តឹងរឹងបំផុត គួរតែប្រកាន់ខ្ជាប់នូវស្មារតីវិទ្យាសាស្ត្រ ជំនាញ ... Read More »

នគរបាលខណ្ឌចំការមនសហការ ជាមួយ នគរបាល ប៉ុស្តិ៍ ស្ទឹង មាន ជ័យ ទី ១ឡោម ព័ទ្ធ ចាប់ជនសង្ស័យម្នាក់ក្រោយពីធ្វើសកម្មភាពឆក់យកទូរស័ព្ទពីនារីម្នាក់បានសម្រេច

ភ្នំពេញ ៖ ជនសង្ស័យ ម្នាក់ក្នុង ចំណោម បក្ខពួក ពីរ នាក់ ត្រូវ បាន សមត្ថកិច្ច ខណ្ឌចំការមន សហការ ជាមួយ សមត្ថកិច្ច ... Read More »

សូមមេត្តាបើកបរគោរពច្បាប់ចរាចរណ៍ផង! ស្លាប់ម្នាក់ និងរបួស៤នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១

ភ្នំពេញ ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសបានកើតឡើងចំនួន៤លើក បណ្ដាលឱ្យមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៤នាក់។ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឱ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ ល្បឿន, ... Read More »

ពិធីដុតបំផ្លាញគ្រឿងញៀនប្រមាណជិត៦៣គីឡូក្រាមដែលសមត្ថកិច្ចបង្រ្កាបបានពីបទល្មើសក្នុងខេត្តចំនួន៦

ខេត្តបាត់ដំបង៖ លោក នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតីក្នុងពិធីដុតបំផ្លាញគ្រឿងញៀនប្រមាណជិត៦៣គីឡូក្រាម នៃសំណុំរឿងចំនួន១០៩១ ដើម្បីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ... Read More »

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ស្វែងរកជំនួយពីសហគមន៍អន្តរជាតិដើម្បីទប់ស្កាត់កូវីដ-១៩

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកំពុងតែស្វែងរកជំនួយពីសហគមន៍អន្តរជាតិ ដើម្បីទប់ទល់នឹងរលកកូវីដ-១៩ដែលកំពុងតែឆ្លងរាលដាលកាន់តែខ្លាំងនៅក្នុងប្រទេសនេះ។ សារព័ត៌មានយោធាមីយ៉ាន់ម៉ាបានផ្សាយថា ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់នៅក្នុងភាពចលាចលក្រោយការធ្វើរដ្ឋប្រហារ កាលពីថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២១ ។ ជាមួយគ្នានោះដែរក្រុមគ្រូពេទ្យក៏បានធ្វើបាតុកម្មប្រឆាំងនឹងយោធា ដែរធ្វើឲ្យមន្ទីរពេទ្យកង្វះអ្នកធ្វើការ។ ច្បាប់ហាមប្រាមពលរដ្ឋមិនឲ្យចេញពីផ្ទះក៏មិនអាចរារាំងការឆ្លងរាលដាលកូវីដ-១៩បានដែរ។ ទីតាំងបូជាសពត្រូវបូជាទាំងយប់ទាំងថ្ងៃ ចំណែកក្រុមអ្នកស្ម័គ្រចិត្តបានដើរប្រមូលសាកសពស្លាប់ដោយកូវីដជាច្រើននៅតាមផ្ទះ ។ មេដឹកនាំយោធា លោក Min ... Read More »

ផ្អាកការលក់សំបុត្រចូលទស្សនាក្នុងរមណីយដ្ឋានអង្គររយៈពេល១៤ថ្ងៃរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

ខេត្តសៀមរាប÷អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ សម្រេចបិទការចូលទស្សនាប្រាសាទនានា និងផ្អាកការលក់សំបុត្រការចូលទស្សនា ក្នុងរមណីយដ្ឋានអង្គររយៈពេល១៤ថ្ងៃ។ អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ សូមជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ អន្ដរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ... Read More »

Update, អូឡាំពិកតូក្យូ៖ ចិនឡើងឈរកំពូលតារាងមេដាយ !

ភ្នំពេញ៖ គិតត្រឹមម៉ោង ១២:៣០នាទីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ប្រទេសចិនបានឡើងឈរកំពូលតារាងមេដាយសរុបវិញ ដោយដណ្តើមបានមេដាយមាសច្រើនជាងគេ សរុប១៤គ្រឿង នៅ Tokyo Olympics 2020 ជាបណ្តោះអាសន្ន ដោយឈរលើសហរដ្ឋអាមេរិក និងម្ចាស់ផ្ទះជប៉ុន។ ... Read More »

រដ្ឋបាលខេត្តកំពង់ចាម រកឃើញករណីជាសះស្បើយចំនួន ១១២នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៧២ នាក់

ខេត្តកំពង់ចាម, ករណីជាសះស្បើយចំនួន ១១២នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៧២ នាក់ ក្នុងនោះ ក្រុងកំពង់ចាម ២០នាក់, ស្រុកកំពង់សៀម ០៣នាក់, ស្រុកកោះសូទិន ០២នាក់, ស្រុកចំការលើ ... Read More »

ពលរដ្ឋ​​ស្រុក​ឈូកចំនួន​ ៧នាក់ហើយ​បា​នស្លាប់ ដោយ​សារករណី​ពុល​ស្រា

ខេត្ត​កំពត​៖ បើ​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ជំនាញ​ខេត្ត​កំពត​ បានឱ្យដឹងថា​ អ្នកស្លាប់​ដែល សង្ស័យបណ្តាលមកពី​ពុល​ស្រា នៅ​ស្រុក​ឈូក បាន​កើន​ដល់​ចំនួន ៧ នាក់ហើយ​ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១នេះ។​ របាយការណ៍​ដដែល​ បានបន្ថែមទៀតថា​ កាលពីយប់​ថ្ងៃទី​២៨ ... Read More »

មន្ត្រីជំនាញចាប់រថយន្តមួយគ្រឿងលួចដឹកមាន់រស់ចំនួន៧០០ក្បាលចេញពីប្រទេសថៃ មកកម្ពុជា

ខេត្តបន្ទាយមានជ័យៈ សត្វមាន់រស់ប្រមាណ៧០តាការស្មើ៧០០ក្បាលដែលដឹកតាមរថយន្ត១គ្រឿងមាន ម៉ាក HYUNDAI ពណ៌-ស ជាប្រភេទរថយន្តដឹកទំនិញចំណុះ ៥តោន ពាក់ស្លាកលេខភ្នំពេញ ៣B ៤៩៤២ បានលួចដឹកមាន់រស់ចេញពីប្រទេស ថៃ ចូលមកកម្ពុជា ត្រូវបានកម្លាំង លោកតាន់ ... Read More »

អំណោយឧបត្ថម្ភរបស់ មេបញ្ជាការកងទ័ពជើងគោក ជាស្បៀងអាហារ ប្រេងឥន្ធន: និងថវិកា ត្រូវបានប្រគល់ជូនដល់សាលាពលទាហានទី៥

ខេត្តបាត់ដំបង៖ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការយោធភូមិភាគទី៥ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ... Read More »

គ្រូពេទ្យខេត្តកោះកុងមានកង្វល់ព្រោះអ្នកជំងឺកាន់តែច្រើនស្ទើររកគ្រែសម្រាកគ្មាន

ខេត្តកោះកុង÷ ក្រុមគ្រូពេទ្យសំដែងកង្វល់គ្រាដែលអ្នកងឺកូវិដ១៩កាន់ តែកើនឡើង ពេញបន្ទប់គ្មានគ្រែទំនេរ ចំណាយលើការទិញខ្យល់អុកស៊ីសែនកាន់តែច្រើន ។ នៅថ្ងៃទី២៩កក្កដានេះមន្ទីរពេទ្យខេត្តកោះកុងបានលើកឡើងថា បច្ចុបន្ននេះស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍ក្នុងខេត្តកោះកុងនៅតែមានការកើនឡើងគួរឱ្យព្រួយបារម្ភ ទន្ទឹមនិងនោះករណីធ្ងន់ធ្ងរ(severe illness) ដែលបានចូលមកសម្រាក ថែទាំ ព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង កើនឡើងជាលំដាប់ ។ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ សម្រេចដាក់ចេញបម្រាមគោចរនៅរាជធានីភ្នំពេញ ដោយហាមធ្វើដំណើរពីម៉ោង ៩យប់ ដល់ម៉ោង ៣ភ្លឺ

ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានដាក់ចេញវិធានការរដ្ឋបាល នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ថ្ងៃ ចាប់គិតពីម៉ោង ២៣៖៥៩នាទី ថ្ងៃទី២៩ ... Read More »

នារីម្នាក់ហៅឡំប្រឺតាជិះមក លើ ស្ពាន ជ្រោយចង្វា ក្នុងគោលបំណង មកអង្គុយ លេង រំសាយ ទុក្ខកង្វល់ តែអ្នកបើកឡំប្រឺតាខ្លាចនាងគិតខ្លីមកលោតទឹកសម្លាប់ខ្លួនក៏ប្តឹងសមត្ថកិច្ចឲ្យជួយ

ភ្នំពេញ ៖ នារី វ័ យក្មេងម្នាក់មិនដឹងជាមានវិបត្តិអ្វី ដោះស្រាយ មិន ចេញនោះទេ បាន ហៅ ឡំប្រឺតាជិះ ចេញពី បន្ទប់ ជួល របស់ខ្លួន ... Read More »

ជនសង្ស័យមួយក្រុមប្រើកាំបិតប៉័ងតោកាប់យុវជន៣នាក់បណ្តាលរងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចខណ្ឌច្បារអំពៅឃាត់ខ្លួនបានម្នាក់

ភ្នំពេញ៖ ជនសង្ស័យមួយក្រុមបានប្រើកាំបិតប៉័ងតោកាប់ទៅលើយុវជន៣នាក់បណ្តាលឱ្យរងរបួសធ្ងន់ និងបានកាប់ម៉ូតូជនរងគ្រោះបណ្តាលឱ្យបែកខ្ទេចខ្ទីថែមទៀត ចំណែបក្ខពួកជនសង្ស័យត្រូវបានសមត្ថកិច្ចខណ្ឌច្បារអំពៅឃាត់ខ្លួនបានម្នាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៥ ខែកក្កដាឆ្នាំ២០២១ នៅចំណុចដីឡូត៍គ្មានលេខ ផ្លូវបេតុង ក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ លោកគាន់ ឌីណា អធិការរងទទួលផែនការងារនគរបាលយុត្តិធម៌ខណ្ឌច្បារអំពៅបានឱ្យដឹងថា ជនរងគ្រោះមានគ្នា៣នាក់គឺ១-ឈ្មោះ ... Read More »