ព័ត៌មានទាន់ហេតុការណ៍៖

Monthly Archives: July 2021

បងប្អូនដែលធ្លាប់ចូលហាងបាយភូមិសាលាស្រុកចាស់ ទីតាំងTrue Money ពូវ៉ា ផ្ទះWing វេរលុយស៊ឹម សោភា អ្នកលក់ខោអាវនិងតូបលក់ដូរស្រីនីត បើសង្ស័យសូមប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩

ខេត្តស្វាយរៀង: រដ្ឋបាលខេត្តស្វាយរៀងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចូលហាងលក់បាយភូមិសាលាស្រុកចាស់ ទីតាំងTrue Money ពូវ៉ា ផ្ទះWing វេរលុយស៊ឹមសោភា អ្នកលក់ខោអាវ និងតូបលក់ដូរស្រីនីត បើមានការសង្ស័យសូមប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩ ។ រដ្ឋបាលខេត្តស្វាយរៀងបញ្ជាក់ឱ្យដឹងទៀតថា អ្នកដែលមានវិជ្ជមានកូវីដ-១៩ គឺទី១-មានស្ដ្រីឈ្មោះ រ័ត្ន ... Read More »

ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចបន្ទាប់ពីលួចទូរស័ព្ទដៃជនរងគ្រោះ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ជូននគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី៣ បន្ទាប់ពីលួចទូរស័ព្ទដៃរបស់ជនរងគ្រោះកាលពីវេលាម៉ោងប្រមាណជាង៦ល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១រួចមក។ ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង៤០នាទីថ្ងៃត្រង់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចមុខផ្ទះសំណាក់ LS តាមបណ្ដោយផ្លូវលេខ៥៣ ម្ដុំផ្សារថ្មី ក្នុងមូលដ្ឋានសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា ... Read More »

កាន់តែ​ធ្ងន់ធ្ងរ​ហើយ​ថៃ! ក្នុង​រយៈពេល​ ២៤ម៉ោងប៉ុណ្ណោះ​រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី​ជិត​ ២ម៉ឺន​នាក់​ និងអ្នកជំងឺស្លាប់​ ១៦៥នាក់ទៀត

អន្តរជាតិ​៖​ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ The Nation​ បានដកស្រង់ចេញផ្សាយប្រភពពីក្រសួងសុខាភិបាលថៃ​ បានប្រកាសនៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៩ ខែកក្កដា ឆ្នាំ២០២១នេះថា៖ តាមរាយការណ៍របស់អាជ្ញាធរមូលដ្ឋានស្តីពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗ​ គិតត្រឹមក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ​មានរហូតដល់ទៅចំនួន ១៧,៦៦៩ករណី ដែលជាកំណត់ត្រាខ្ពស់បំផុតថ្មីមួយទៀត​ ... Read More »

រដ្ឋបាលក្រុងបាវិត មន្ត្រី២នាក់មានវិជ្ជមានកូវីដ១៩ និង១៤នាក់ទៀតបានប៉ះពាល់ផ្ទាល់ត្រូវបានយកទៅព្យាបាលនិងធ្វើចត្តាឡីស័ក

ខេត្តស្វាយរៀង៖ យោងតាមរដ្ឋបាលក្រុងបាវិត បានអោយដឹងថាមានមន្ត្រី២នាក់មានវិជ្ជមានកូវីដ១៩ និង១៤នាក់ទៀតបានប៉ះពាល់ផ្ទាល់ត្រូវបានយកទៅព្យាបាលនិងធ្វើចត្តាឡីស័ក។ រដ្ឋបាលក្រុងបាវិតបានបញ្ជាក់ទៀតថា នៅព្រឹកថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១ លោកលឹម សៀងហេង អភិបាលក្រុង បានរៀបចំឱ្យក្រុមគ្រូពេទ្យយកវត្ថុសំណាករកវិរុសកូវីត-១៩ ចំពោះក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង ... Read More »

លោក ដួង តារា ៖ ការសណ្តោសយោគយល់ពីដៃគូវិនិយោគក្នុងស្រុកនឹងផ្តល់ដង្ហើមដល់ដៃគូវិនិយោគចិននៅក្នុងស្ថានភាពបិទខ្ទប់ដោយសារ កូវីដ-១៩ សព្វថ្ងៃ

ភ្នំពេញ, នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ លោក ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា, អ្នកវិនិយោគចិនឈ្មោះ Pang Zhengli បានប្រាប់ខ្ញុំអំពីទឹកចិត្តស្រឡាញ់ប្រទេសកម្ពុជា ... Read More »

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ប្រជុំជាមួយគណៈកម្មការទី៩នៃរដ្ឋសភា

ភ្នំពេញ÷គណៈកម្មការសាធារណការ ដឹកជញ្ជួន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ដឹកនាំដោយ លោកស្រី និន ... Read More »

បុរស​ខ្លាំង​ហ្វីលីពីន​៖ អ្នកបដិសេធមិនព្រមចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នោះ មិនឱ្យចាកចេញពីផ្ទះ

អន្តរជាតិ​៖​ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ប្រធានាធិបតីហ្វីលីពីន ខណៈប្រទេសរបស់លោក​ កំពុងព្យាយាមការពារប្រជាជន ពីការឆ្លងរីករាលដាលនៃវីរុស COVID-19 បម្លែងខ្លួនថ្មី Delta ដែលមានសមត្ថភាពចម្លងលឿនរហ័ស និងបង្កឱ្យជំងឺឈឺធ្ងន់នោះ​ ... Read More »

និយ័តករទូរគមនាគមន៍កម្ពុជាបានហៅតំណាងក្រុមហ៊ុនទូរស័ព្ទចល័ត smart និងលោកសុន សុភ័ន្ត មកធ្វើការដោះស្រាយគ្នា

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២១ លោកសុន សុភ័ន្តបានប្រាប់អង្គភាពសារព័ត៌មាន(នគរដ្រេហ្គន) ឱ្យដឹងថា និយ័តករទូរគមនាគមន៍កម្ពុជា​ កាលពីរសៀលថ្ងៃទី២៦ ខែកក្កដា​បានហៅតំណាងក្រុមហ៊ុនទូរស័ព្ទចល័ត smart និងរូបលោក (សុន សុភ័ន្ត) ចូលធ្វើការដោះស្រាយគ្នា ... Read More »

ប្រុសស្រី៤នាក់របួសធ្ងន់ស្រាលដោយគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានមនុស្ស ប្រុសស្រី៤នាក់រងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ ២កន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយរវាងរថយន្តនិងម៉ូតូនិងម៉ូតូបុកអ្នកដើរឆ្លងកាត់ផ្លូវនៅក្រុងស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលខេត្តបានឲ្យដឹងថាករណីទីមួយ កាលពីវេលាម៉ោង៦និង៨នាទីព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្ដ និង ម៉ូតូ លើផ្លូវជាតិលេខ ១៣ ... Read More »

ពេជ្រ សោភា បង្ហាញមុខក្មួយស្រីពេញវ័យម្នាក់ប៉ុន្តែអ្នកគាំទ្រថាមុខមាត់ដូចនាងខ្លាំង

ភ្នំពេញ៖ ជាលើកដំបូងសម្រាប់អ្នកគាំទ្រតារាម្រៀង ពេជ្រ សោភា នៅព្រឹកនេះ គឺក្រោយពីនាងបានទម្លាយមុខមាត់ក្មេងស្រីម្នាក់ដែលនាងអះអាងថាជាក្មួយស្រី រហូតមានអ្នកគាំទ្រនាងជាច្រើនបានលើកឡើងថា ក្មេងស្រីនោះមានមុខមាត់ស្រដៀងនាងខ្លាំងស្ទើបេះដាក់។ក្មេងស្រីពេញវ័យរូបនេះក៏ត្រូវបានបង្ហាញមុខអមដោយគូណ្តឹងដែលត្រូវជាក្មួយប្រុសរបស់លោក ឆន សុវណ្ណរាជផងដែរ។ ពេជ្រ សោភា បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់នាងផ្ទាល់ថាចង់ប្រាប់ថា ខាងក្មួយពូរាជនឹងក្មួយចែភាគូរដណ្តឹងនឹងគ្នាចាស់ទុំដឹងលឺណាអ្នកអើយ ក្មួយស្រលាញ់ក្មួយ។ ... Read More »

លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង

ខេត្តព្រៃវែង, នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ក្រោមអធិបតីភាព ឯកឧត្តម ស្បោង សារ៉ាត ... Read More »

លោក គឹម សន្តិភាព ៖ ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ នៅកម្ពុជា បានវិវត្តឈានដល់ដំណាក់កាលមួយថ្មី ជាមួយនឹងការរកឃើញមេរោគកូវីដ-១៩ ប្រភេទ Delta !

ភ្នំពេញ, លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២១ បានបញ្ជាក់យ៉ាងដូច្នេះថា,ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ នៅកម្ពុជា បានវិវត្តឈានដល់ដំណាក់កាលមួយថ្មី ជាមួយនឹងការរកឃើញមេរោគកូវីដ-១៩ ប្រភេទ Delta ... Read More »

ក្រុមហ៊ុនចំនួន២ មានទឹកប្រាក់វិនិយោគទុន ១២,៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៩៧៣កន្លែង !

ភ្នំពេញ, យ៉ាងហោចណាស់ក៏មានក្រុមហ៊ុនចំនួន២ មានទឹកប្រាក់វិនិយោគទុន ១២,៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៩៧៣កន្លែង ! តាមរយៈក្រុមហ៊ុនវិនិយោគទុននេះ គឺមានទំនុកចិត្តមកលើប្រមុខរាជរដ្ឋាភិបាលកម្ពុជា! សូមបញ្ជាក់ថា, តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- ... Read More »

ប្រធាន​សហគមន៍​ស្វាយចេក​ថ្មី​ ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ចាប់បញ្ជូនខ្លួន​ទៅ​តុលាការ​ ក្រោយសង្ស័យ​លួច​លក់ អចលនវត្ថុ​អ្នកដទៃ​

ភ្នំពេញ​៖ នៅ​ព្រឹកថ្ងៃព្រហស្បតិ៍ទី​២៩​ ខែកក្កដា ឆ្នាំ​២០២១នេះ កម្លាំងនគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​ បាន​បញ្ជូន​ប្រធាន​សហគមន៍​ស្វាយចេក​ថ្មី ពាក់ព័ន្ធ​បទល្មើសលួច​លក់​អចលនវត្ថុ​អ្នកដទៃ​ដែល​ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​បែក​បរ និង​ភូមិ​ស្វាយចេក សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។យោងតាមរបាយការណ៍របស់សមត្ថកិច្ច​ជំនាញ​ បានឱ្យដឹងថា​ ប្រធាន​សហគមន៍​ស្វាយចេក​ថ្មី​រូបនេះ ឈ្មោះ ខៀវ ... Read More »

ចក្រភពអង់គ្លេសបរិច្ចាគវ៉ាក់សាំងកូវីដ១៩ AstraZeneca ចំនួន ៤១៥,០០០ដូស ដល់ប្រទេសកម្ពុជាតាមរយៈកិច្ចព្រមព្រៀងទ្វេភាគី

ភ្នំពេញ៖ ចក្រភពអង់គ្លេសបរិច្ចាគវ៉ាក់សាំងកូវីដ១៩ AstraZeneca ចំនួន ៤១៥,០០០ដូស ដល់ប្រទេសកម្ពុជាតាមរយៈកិច្ចព្រមព្រៀងទ្វេភាគី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន(British Embassy Phnom Penh) ។ វ៉ាក់សាំងចំនួនប្រាំបួនលានត្រូវបានបរិច្ចាគទៅកាន់ប្រទេសជាច្រើនតាមរយះកិច្ចព្រមព្រៀងទ្វេភាគី និងយន្តការ COVAX ដើម្បីដោះស្រាយបញ្ហា Covid-19 ... Read More »

មន្ត្រីឧទ្យាននុរក្សនៅស្រុកកោះញែកចុះល្បាតរើអន្ទាក់សត្វនិងបានប្រទះឃើញ ជំរំបាញ់សត្វ

ខេត្តមណ្ឌលគិរី៖ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការរងឈួល បានសហការជាមួយមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការឈួល ស្នាក់ការត្រាច ស្នាក់ការត្រពាំងធ្មៀរ ស្នាក់ការណាមរ៉ាម ចុះល្បាតដល់ចំណុចអូររវេ ដែលមានលេខនិយាមកា 750451-1449068 បានរុះរើជំរំដាក់អន្ទាក់បរបាញ់០១កន្លែងដកហូតអន្ទាក់ខ្សែកាបចំនួន៦៣ខ្សែ, លួស០១ដុំប្រវែង៣០ម៉ែត្រ ដែលស្ថិតក្នុងភូមិកោះម្យើលលើ ឃុំណងឃីលឹក ស្រុក កោះញែក ខេត្តមណ្ឌលគិរី។ ... Read More »

អភិបាលខេត្តតាកែវ អញ្ជើញដាំកូនឈើ ប្រភេទ ដើមក្ងោក ពូជផ្កាពណ៌លឿង ចាប់ពីរង្វង់មូលអូរចំបក ដល់វិមានឯករាជ្យ ក្នុងក្រុងដូនកែវ

ខេត្តតាកែវ៖ បើយោងតាមប្រភពពី៖ រដ្ឋបាលខេត្តតាកែវ បានបញ្ជាក់ឲ្យដឹងថា, នៅព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២១ នេះ លោក អ៊ូច ភា អភិបាល នៃគណៈខេត្តតាកែវ រួមជាមួយ ... Read More »

រដ្ឋបាលខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៩៦នាក់ និងជាសះស្បើយ ចំនួន៤០នាក់ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ !

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៦នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤០នាក់ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង។ ... Read More »

ម្ចាស់ផ្ទះជប៉ុនកើនមេដាយមាស១៣ហើយ និងកំពុងឈរលំដាប់លេខ១ក្នុងចំណោមប្រទេសទទួលបានមេដាយមាសច្រើនជាងគេត្រឹមព្រឹកថ្ងៃទី២៩ កក្កដានេះ

ប្រទេសម្ចាស់ផ្ទះជប៉ុនកំពុងឈរលើគេក្នុងចំណោមប្រទេសដែលចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងតូក្យូ គិតត្រឹមថ្ងៃទី២៩ កក្កដា ឆ្នាំ២០២១នេះ ដោយទទួលបានមេដាយមាសរហូតដល់១៣  ប្រាក់៤គ្រឿង និងសំរិទ្ធិ៥គ្រឿង។ ចំណែកប្រទេសដែលកំពុងឈរលេខ២នោះគឺសហរដ្ឋអាមេរិកទទួលបានមេដាយមាស១២គ្រឿង ប្រាក់១១គ្រឿង និងសំរិទ្ធិ៩គ្រឿង ខណៈដែលសាធារណរដ្ឋប្រជាមានិតចិនឈរលំដាប់លេខ៣ ទទួលបានមេដាយមាស១២គ្រឿងដូចគ្នា, ប្រាក់៦គ្រឿង និងសំរិទ្ធិ៩គ្រឿង។ រីឯរុស្ស៊ី ... Read More »

ម្ចាស់ផ្ទះជប៉ុនឡើងវគ្គ៨ក្រុមក្រោយបំបាក់បារាំងមិនឲ្យតដៃ៤ទល់០ក្នុងព្រឹត្តិការណ៍អូឡាំពិក

ការប្រកួតវគ្គជម្រុះតាមពូលក្នុងព្រឹត្តិការណ៍អូឡាំពិកនៃការប្រកួតបាល់ទាត់ផ្នែកបុរស (U23) បានរកឃើញក្រុមទាំង៨ដែលត្រូវឡើងទៅប្រកួតបន្តហើយ ក្រោយពីការប្រកួតកាលពីថ្ងៃទី២៨ កក្កដាម្សិលមិញ។ ការប្រកួតវគ្គជម្រុះកាលពីម្សិលមិញនេះ ក្រុមខ្លាំងមកពីតំបន់អាស៊ីទាំង២គឺជប៉ុន និងកូរ៉េខាងត្បូងបានបំបាក់ក្រុមខ្លាំងបារាំង និងហុងដូរ៉ាស។ ក្រុមម្ចាស់ផ្ទះជប៉ុន U23 បានយកឈ្នះក្រុមខ្លាំងបារាំង៤ទល់០ ដែលនេះគឺជាជ័យជម្នះដ៏ធំមួយសម្រាប់ជប៉ុនក្នុងការឡើងទៅកាន់វគ្គ៨ក្រុម។ ៤គ្រាប់របស់ក្រុមម្ចាស់នេះរកបានដោយកីឡាករ Kubo ... Read More »

ក្លិបបិសាចក្រហម Manchester United ទិញបានខ្សែការពារ Raphael Varane គឺជាកីឡាករចំណូលថ្មីទី៣ក្នុងកិច្ចសន្យា៤ឆ្នាំ

ក្រុមបិសាចក្រហម Manchester United បានបញ្ជាក់ថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងជាមួយ Real Madrid ក្នុងការចុះហត្ថលេខាជាមួយខ្សែការពារ Raphael Varane រួចរាល់ហើយ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី២៨ ... Read More »

ចៅក្រមពន្យារពេលការកាត់ទោសម្តាយ ដើម្បីរង់ចាំមើលកូនស្រីឈ្នះមេដាយប្រាក់អូឡាំពិក

កីឡាការិនីហាត់កាយសម្ព័ន្ធអាមេរិក Jordan Chiles បានឡើងទៅឈរនៅលើកំពូលតារាងនៃព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ ឆ្នាំ២០២០ ដោយឈ្នះមេដាយប្រាក់សម្រាប់ក្រុមរបស់នាងបន្ទាប់ពីការដកខ្លួនរបស់តារាសម្តែងស៊ីមសេនបេស។ សារព័ត៌មាន BBC Sport បានផ្សាយថា ម្តាយរបស់ Chiles ឈ្មោះ Gina ត្រូវជាប់ពន្ធនាគារ១ឆ្នាំនិង១ថ្ងៃពីបទឆបោក ... Read More »

ក្រសួងសុខាភិបាលកម្ពុជា​! បន្តរកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ៧៦៥នាក់ និង​​អ្នក​ជាសះស្បើយ​ ៦៩៤នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ១១នាក់​

​     ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃព្រហស្បតិ៍​ទី២៩ ខែកក្កដា​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៧៦៥នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៦៩៤នាក់ និងករណីស្លាប់​ ១១នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

រាជរដ្ឋាភិបាលចេញសារាចរស្ដីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ !

ភ្នំពេញ៖ រាជរដ្ឋាភិបាលចេញសារាចរ ស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កន្លងទៅនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សំដៅការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន។ បន្ថែមលើវិធានការបង្ការទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញ និងកំពុងអនុវត្តយ៉ាងសកម្ម ... Read More »

ខេត្តស្វាយរៀងស្លាប់កើនឡើង៥នាក់ រកឃើញអ្នកឆ្លងកូវិដ-១៩ថ្មីចំនួន៤៦នាក់ស្រី២១នាក់ និងជាសះស្បើយ៨១នាក់ស្រី៤៥នាក់

ខេត្តស្វាយរៀង៖ នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀងបានបង្ហាញអត្តសញ្ញាណអ្នកស្លាប់កើនឡើង៥នាក់ រកឃើញអ្នកឆ្លងកូវិដ-១៩ថ្មីចំនួន៤៦នាក់ ស្រី២១នាក់ និងជាសះស្បើយ៨១នាក់ ស្រី៤៥នាក់តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២១។ ការបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩នេះ រដ្ឋបាលខេត្តស្វាយរៀងក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ... Read More »

លទ្ធផលនៃការបណ្តុះបណ្តាលកសិករស្តីពីវិធានការចម្រុះគ្រប់គ្រងដី និងសារធាតុចិញ្ចឹមក្នុងផលិតកម្ម ដំណាំបន្លែសុវត្ថិភាព

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍ថា ,មូលដ្ឋានគ្រឹះនៃដំណាំកសិកម្មគឺដី ការប្រើប្រាស់ដី ការលើកកម្ពស់គុណភាពដី និងការគ្រប់គ្រង  ដីដោយឈរលើគោលការណ៍ផលិតភាព ចីរភាព ... Read More »

លោក សុខ គាង អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានចំពោះព្រះសង្ឃនិងជួបសំណេះសំណាលជាមួយគ្រូបង្រៀននិងសិស្សានុសិស្សក្នុងស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ លោក សុខ គាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន កាលពីថ្ងៃពុធ ៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ... Read More »

ករណីបង្ក្រាបទីតាំងលួចលេងល្បែងស៊ីសងខុសច្បាប់និងបានឃាត់ខ្លួនជន​សង្ស័យ​ចំនួន០៣នាក់រួមនិងវត្ថុតាង

ខេត្តត្បូងឃ្មុំ​ ៖​ ជនសង្ស័យ​៣នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន​នៅក្នុងវង់​ល្បែងបញ្ជល់មាន់ ចំណុចព្រៃត្រពាំងអញ្ជាញ ស្ថិតនៅ ភូមិសុវណ្ណគមន៍ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ។ អ្នក​ទាំង​៣នាក់ត្រឹមអប់រំណែនាំបញ្ឈប់លេងល្បែងស៊ីសងនេះទៀត​ រួចឲ្យវិលត្រឡប់ទៅមូលដ្ឋានវិញ ។  ជនសង្ស័យ​ទាំង៣នាក់ត្រូវ​បានចាប់​ ឃាត់​ខ្លួន​ដោយកម្លាំងជំនាញ ... Read More »

លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ បេីក​កិច្ច​ប្រជុំ​បន្ទាន់ជាមួយ​ផ្នែកសុខាភិបាល​ ថ្នាក់ខេត្ត

ខេត្ត​កំពង់ចាម​ ៖​ នៅរសៀល​ថ្ងៃទី​២៨ ខែកក្កដា​ ឆ្នាំ២០២១​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បានដឹកនាំកិច្ចប្រជុំតាមរយៈ​ប្រព័ន្ធ​វីដេអូពីចម្ងាយ​(Zoom Meeting)​ ជាមួយ​អ្នក​ទទួល​ខុសត្រូវ​ផ្នែកការិយាល័យសុខាភិបាល​ នាយការិយាល័យជំនាញគ្រប់រូប​ លេីកិច្ចការងារបន្ទាន់ចំនួន៦ចំណុច​ ដេីម្បី​  ... Read More »

លួចម៉ូតូមិត្តភក្តិយកទៅលក់គេចខ្លួនបាត់ជិត១ខែម្ចាស់ប្រទះឃេីញឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពលួចម៉ូតូម៉ាកnex2 មួយគ្រឿងរបស់មិត្តភក្តិហេីយបានយកទៅលក់នៅហាងបញ្ចាំមួយកន្លែងនៅផ្លូវ២៤៧ ក្នុងសង្កាត់ទឹកល្អក់ទី៣​ ខណ្ឌទួលគោក​ រួចព្យាយាមគេចខ្លួនអស់រយៈពេលជិត១ខែទៅហេីយរហូតមកដល់យប់ថ្ងៃទី២៨​ ខែកក្កដា​ ឆ្នាំ២០២១​ ទេីបជនរងគ្រោះចាប់បាននិងនាំមករកម៉ូតូវិញប្តឹងសមត្ថកិច្ចសុំការអន្តរាគមន៍។  ជនសង្ស័យឈ្មោះ ហុីម រតនា ភេទប្រុសអាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅម្ដុំផ្លូវរថភ្លើងបឹងកក់​ សង្កាត់ស្រះចក​ ... Read More »