ព័ត៌មានទាន់ហេតុការណ៍៖

Monthly Archives: July 2021

ស្រាយគំនុំចាស់ព្រួតគ្នាមួយក្រុមដេញកាប់និងគប់ដុំថ្មកណ្ដាលក្រុងសិរីសោភ័ណមួយសប្តាហ៍ក្រោយសមត្ថកិច្ចចាប់បាន

ខេត្តបន្ទាយមានជ័យ៖ ក្រុមក្មេងស្ទាវ១ក្រុមប្រដាប់ដោយកាំបិត និងដុំថ្ម ដេញកាប់ និងគប់ជនរងគ្រោះម្នាក់ ផ្អើលពេញក្រុងសិរីសោភ័ណ។ ក្រោយពីធ្វើសកម្មភាពហើយគេចបាត់អស់សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុមើលតាមរយ:កាមេរ៉ាសុវត្ថិភាពទើបឈានដល់ឃាត់ខ្លួនបានក្មេងស្ទាវ១នាក់។ការដេញកាប់នេះកើតឡើងនៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ... Read More »

ក្រសួងបរិស្ថានពិនិត្យសំណាកជូនថ្នាក់ដឹកនាំនិងមន្ត្រីរាជការដែលមកបំពេញការងារប្រចាំថ្ងៃ

ភ្នំពេញ÷ថ្ងៃពុធ ៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ នៅទីស្តីការក្រសួងបរិស្ថានបានរៀបចំកម្មវិធីពិនិត្យសំណាកជួនដល់ ថ្នាក់ដឹកនាំក្រសួងនិងអស់លោក លោកស្រីជាមន្ត្រីរាជការដែលមកបំពេញការងារតាមវេនប្រចាំការ ដោយប្រើឧបករណ៍តេស្តរហ័ស (Rapid Test)។ ... Read More »

រថយន្តក្រឡុកស៊ីម៉ងត៍បុកគូទរថយន្ត Hillux Revo ពេញទំហឹងបណ្តាលឱ្យរងការខូចខាត

ភ្នំពេញ ៖ បុរសម្នាក់បើកបររថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងជាន់ហ្វ្រ័ងមិនស៊ីបានជ្រុលទៅបុកគូទរថយន្តToyota Hillux Revo ពេញទំហឹងបណ្តាលឱ្យរងការខូចខាតទាំង២គ្រឿង តែមិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ... Read More »

លោក ឃួង ស្រេង ព្រមានអាជ្ញាធរខណ្ឌ សង្កាត់ ភូមិ ទាំងអស់ ដែលមានសិទ្ធិក្នុងការចែកប័ណ្ណចាក់វ៉ាក់សាំង ជូនកុមារ មិនអនុញ្ញាតឱ្យ យកលុយ ជាថ្នូរនៃការផ្តល់ប័ណ្ណចាក់វ៉ាក់សាំងជូនកុមារនោះទេ បើមានករណីនេះនិងមានបញ្ហាធ្ងន់ធ្ងរ

ភ្នំពេញ៖  លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការព្រមានទៅអាជ្ញាធរខណ្ឌ សង្កាត់ ភូមិ ទាំងអស់ ដែលមានសិទ្ធក្នុងការចែកប័ណ្ណចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនកុមារ ចាប់ពីអាយុ១២ឆ្នាំដល់១៧ឆ្នាំ គឺមិនអនុញ្ញាតឱ្យមានជាដាច់ខាត ចំពោះការយកលុយជាថ្នូរនៃការផ្តល់ប័ណ្ណចាក់វ៉ាក់សាំងជូនកុមារ ។ បើមានករណីបែបនេះ ... Read More »

រដ្ឋបាលខេត្តកំពង់ចាម រកឃើញករណីជាសះស្បើយចំនួន ៣៧នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៥៤នាក់

ខេត្តកំពង់ចាម, មានករណីជាសះស្បើយចំនួន ៣៧នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៥៤នាក់ ក្នុងនោះ ក្រុងកំពង់ចាម ០៩នាក់, ស្រុកកំពង់សៀម ០៥នាក់, ស្រុកជើងព្រៃ ០៨នាក់ ស្រុកបាធាយ ១១នាក់, ... Read More »

រាយការណ៍ឲ្យសមត្ថកិច្ចផងបើឃើញបុគ្គល ,ឈ្មោះ សឿង វុត្ថា ភេទ ប្រុស អាយុ ២៤ ឆ្នាំ ដែលមានទីលំនៅក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ អង្គភាពអនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឱ្យដឹងថា សូមបងប្អូនប្រជាពលរដ្ឋរាយការណ៍ឱ្យសមត្ថកិច្ចផងបើឃើញបុគ្គលឈ្មោះ សឿង វុត្ថា ភេទប្រុស អាយុ២៤ឆ្នាំ ដែលមានទីលំនៅក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ អង្គភាពអនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩សូមអំពាវនាវដល់ប្រជាពលរដ្ឋ ... Read More »

ប្តីទៅធ្វើការមិនដែលឃើញមកផ្ទះសង្ស័យតាមដានស្រាប់តែឃើញកំពុងសំងំនៅជាមួយស្រីថ្មី

     ​ភ្នំពេញ ៖ ប្តីប្រពន្ធមួយគូរដោយសារតែជីវភាពខ្វះខាតបង្ខំចិត្តធ្វេីការចាកចេញពីស្រុកកំណេីតមកធ្វេីការនៅឯភ្នំពេញដោយប្តីធ្វេីការសំណង់ចំណែកប្រពន្ធធ្វេីការរោងចក្រ​ តែដោយសារបាត់ប្តីមិនដែលមកជួបប្រពន្ធអស់រយះពេល៤ខែមកហេីយប្រពន្ធក៏ដាក់ការសង្ស័យរហូតតាមដានស្រាប់តែឃេីញប្តីរបស់ខ្លួនសំងំរួមរស់ជាមួយស្រីថ្មីនៅក្នុងបន្ទប់ជួលមួយកន្លែងនៅក្នុងស្ថិត​នៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទេីបប្តឹងសមត្ថកិច្ចឱ្យធ្វេីការឃាត់ខ្លួនសួរនាំកាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២១។ ស្រី្ត​ជា​ប្រពន្ធ​មានឈ្មោះ ព្រឿ​ន ភាស់ អាយុ​២៩​ឆ្នាំ ... Read More »

ស្នងការនគរបាលខេត្តកណ្តាល៖​ ជួបសំណេះសំណាល​សួរសុខទុក្ខកងកម្លាំង និងនាំយកគ្រឿងឧបភោគ បរិភោគ ម៉ាស អាល់កុល និងថវិការបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន និងអភិបាលខេត្តកណ្តាល

ខេត្តកណ្តាល ៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល រួមជាមួយលោក ខុន សេរីរដ្ឋា អភិបាល នៃគណៈអភិបាលស្រុកអង្គស្នួល អមដំណើរដោយលោកស្នងការរង លោកនាយការិយាល័យ លោកអធិការ និងមន្រ្តីពាក់ព័ន្ធ ... Read More »

លបកាប់​នឹងកាំបិតពីក្រោយ​ពេលអង្គុយហូបបាយ​ ស្លាប់ភ្លាម​ៗមួយ​រំពេច

ខេត្ត​ត្បូងឃ្មុំ​ ៖​ ករណី​ហិង្សាជន​សង្ស័យ​ប្រេីកាំបិតកាប់ជនរងគ្រោះពីក្រោយ​ បណ្តាលអោយស្លាប់​ ពេលអង្គុយ​ហូប​បាយនៅក្នុងផ្ទះ​ ស្ថិតក្នុង​ភូមិត្បូងវត្ត ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី​២៧​ ខែកក្កដា​ ឆ្នាំ​២០២១​ម្សិលមិញ​ ឥឡូវ​ត្រូវ​បាន​កម្លាំង​នគបាលស្រុកមេមត់ចាប់ខ្លួនជនដៃដល់ម្នាក់បានហេីយ​ ។ យោងតាម​កំណត់ហេតុ​សមត្ថកិច្ច​អោយដឹងថា​ សពជនរងគ្រោះឈ្មោះ ... Read More »

ប៉ុនប៉ងធ្វើអត្តឃាតច្រើនដង ​ មិនអី ចុងក្រោយលេបថ្នាំកណ្តុរ​ ស្លាប់បានសម្រេច

ខេត្តបន្ទាយមានជ័យ៖  យុវជនម្នាក់ប៉ុនប៉ងធ្វើអត្តឃាយច្រើនដងមិនជាអ្វី លុះចុងក្រោយនេះ លេបថ្នាំកណ្តុរសម្លាប់ខ្លួនបានសម្រេចដូចបំណង។ ករណីនេះបង្កភ្ញាក់ផ្អើលនៅ រសៀលថ្ងៃទី២៧​ ខែកក្កដា​ ឆ្នាំ​២០២១​ នៅភូមិព្រៃឬស្សី​ សង្កាត់ព្រះពន្លា​ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ​។ មន្ត្រីនគរបាលស្រុកសិរីសោភ័ណបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ​ ហុង ... Read More »

កម្ពុជា-សហរដ្ឋអាមេរិក ចុះអនុស្សរណៈនៃការយោគយល់គ្នា បន្តរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យការងារនៅកម្ពុជា

ភ្នំពេញ៖ ដើម្បីលើកកម្ពស់ និងសម្រួលដល់ការកសាងសមត្ថភាពរូបវ័ន្ត និងស្ថាប័ន ក្នុងការបង្កើតសុខដុមរមនានៅកន្លែងការងារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមជ្ឈមណ្ឌលអាមេរិកកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ (ACILS) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ក្នុងគោលបំណងបង្កើតនូវក្របខណ្ឌសហប្រតិបត្តិការបច្ចេកទេសរវាងគូភាគី ... Read More »

ក្រុមការងារសាខាកាកបាទក្រហមខេត្តស្វាយរៀង៖​ នាំយកអំណោយមនុស្សធម៌​ និងចុះសួរសុខទុក្ខលោកតាអាយុ ១០២ឆ្នាំ ដែល​មានកូន ៨ នាក់ និងចៅ ៥០នាក់

ខេត្តស្វាយរៀង៖ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នៅថ្ងៃពុធ ៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២១​ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញទីតាំង៤១ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារដែលមានអាយុ១២ ដល់១៧ឆ្នាំ ក្នុងសង្កាត់ទាំងអស់ នៃខណ្ឌទាំង១៤

ភ្នំពេញ៖  ទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារដែលមានអាយុ១២ ដល់១៧ឆ្នាំ ក្នុងសង្កាត់ទាំងអស់នៃខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ត្រូវបានដាក់បង្ហាញដោយ រដ្ឋបាលរាជធានីភ្នំពេញហើយ។      ជាមួយគ្នានេះដែរ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ បានឱ្យដឹងថា សម្រាប់ការចាក់វ៉ាក់សាំងដូសទី១ ... Read More »

ផ្ទុះអាវុធក្នុងរោងភាពយន្តនៅទីក្រុងកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក

មានករណីបាញ់ប្រហារនៅក្នុងរោងភាពយន្តដែលកំពុងតែបញ្ចាំងខ្សែភាពយន្ត នៅក្នុងទីក្រុងកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិកបណ្តាលឲ្យស្ត្រីវ័យ១៨ឆ្នាំម្នាក់ស្លាប់ ។ សារព័ត៌មានThe Independent បានផ្សាយថា ករណីបាញ់ប្រហារកើតឡើងនៅក្នុងរោងភាពយន្ត Regal Edwards Corona Crossings នៅសហរដ្ឋអាមេរិកបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។ ការបាញ់ប្រហារខាងលើកើតឡើងនៅយបថ្ងៃទី២៦ ... Read More »

អាជ្ញាធរខេត្តសៀមរាប៖​ សម្រេចបើកផ្សារព្រះដាក់ ស្រុកបន្ទាយស្រីឡើងវិញ​ បន្ទាប់ពីបិទជាបណ្ដោះអាសន្នដើម្បីគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩

ខេត្ត​សៀមរាប៖ រដ្ឋបាល​ខេត្តសៀមរាប បានសម្រេចបើកផ្សារព្រះដាក់ ស្ថិតនៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រីឡើងវិញ បន្ទាប់ពីអាជីវករបន្តបន្ទាប់តេស្ដឃើញវិជ្ជមានជំងឺកូវីដ-១៩​ កាលពីថ្ងៃទី៥ ខែកក្កដាកន្លងទៅ។ បេី​យោង​តាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត អាជ្ញាធរសម្រេចអនុញ្ញាតឱ្យបើកដំណើរឡើងវិញនូវផ្សារព្រះដាក់ បន្ទាប់ពីបិទជាបណ្ដោះអាសន្ន ដើម្បីគ្រប់គ្រងការឆ្លងរាលជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី២៧ ខែកក្កដា ... Read More »

កិច្ចប្រជុំពិនិត្យវឌ្ឍនភាពតំបន់ត្រីកោណអភិវឌ្ឍន៍ដើម្បីត្រៀមលក្ខណៈប្រជុំជាមួយភាគីឡាវនិងវៀតណាមនាខែកញ្ញា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ លោកឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាពីវឌ្ឍនភាពការងារជាមួយលោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាតំណាងរដ្ឋាភិបាលកម្ពុជានៃគណៈកម្មាធិការសម្របសម្រួលរួមនៃតំបន់ត្រីកោណ ... Read More »

ចិនបានសាងសង់រូងក្រោមដីរាប់រយរូងសម្រាប់រក្សាទុកកាំជ្រួចមីស៊ីល

នៅថ្ងៃទី២៧ខែកក្កដា មន្ទីរបញ្ចកោណអាមេរិក និងតំណាងរាស្ត្រគណបក្សសាធារណរដ្ឋបានបង្ហាញពីក្តីព្រួយបារម្ភយ៉ាងខ្លាំងក្រោយពីចិនបានបង្កើនកម្លាំងបរមាណូ និង ក្រោយពេលទីក្រុងប៉េកាំងបានបង្កើនការសាងសង់បន្ថែមរូងក្រោមដីដើម្បីរក្សាទុកកាំជ្រួចមីស៊ីល។ តាមរបាយការណ៍របស់ក្រុមអ្នកវិទ្យាសាស្ត្រអាមេរិក AFS បានឱ្យដឹងថា តាមរូបភាពពីផ្តាយរណបបង្ហាញឱ្យឃើញថា ចិនកំពុងតែសាងសង់ទីក្រុងក្រោមដីដើម្បីរក្សាទុកកាំជ្រួចមីស៊ីលនៅតំបន់ Yumen ភាគខាងកើតតំបន់សុីជាំង។ តាមរបាយការណ៍របស់អាមេរិក ចិនបានសាងសង់ទីតាំងក្រោមដីដល់ទៅ១២០កន្លែងសម្រាប់រក្សាទុកកាំជ្រួចមីស៊ីល ស្ថិតនៅតំបន់Yumen ... Read More »

អាមេរិកស្នើពលរដ្ឋពាក់ម៉ាស់ឡើងវិញ បើទោះបីចាក់វ៉ាក់សាំងរួចរាល់ក្តី

មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងអាមេរិក CDC បានស្នើដល់ពលរដ្ឋពាក់ម៉ាស់ជាថ្មីឡើងវិញ បើទោះបីបានចាក់វ៉ាក់សាំងរួចរាល់ហើយក្តី។ ការពាក់ម៉ាស់ធ្វើឡើងនៅតំបន់ដែលមានហានិភ័យឆ្លងខ្ពស់។ កាលពីពីរខែមុន CDC អាមេរិក បានអនុញ្ញាតដល់ពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចរាល់ហើយមិនចាំបាច់ពាក់ម៉ាស់ឡើយពេលចូលទៅកាន់កន្លែងធ្វើការ ទីប្រជុំជន ភោជនីយដ្ឋាន … ។ ប៉ុន្តែនៅថ្ងៃទី ២៧ខែកក្កដាកន្លងមកCDC ... Read More »

ក្រុមបាល់ទាត់នារីម្ចាស់ផ្ទះជប៉ុនឡើងវគ្គ៨ក្រុមក្រោយយកឈ្នះឈីលី១ទល់០

ការប្រកួតវគ្គជម្រុះតាមពូលបានបញ្ចប់ហើយកាលពីថ្ងៃទី២៧ កក្កដាម្សិលមិញ ដោយបានរកឃើញ៨ក្រុមឡើងទៅប្រកួតវគ្គបន្តក្នុងកម្មវិធីបាល់ទាត់នារីព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ក្នុននោះក្រុមម្ចាស់ផ្ទះនារីជប៉ុនបានយកឈ្នះក្រុមនារីឈីលីទាំងលំបាកក្នុងលទ្ធផល១ទល់០។ យោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៨ កក្កដានេះបានឲ្យដឹងថា ក្រុមជម្រើសជាតិនារីជប៉ុនបានគ្រប់គ្រងបាល់ច្រើនជាងក្រុមឈីលី ហើយនៅក្នុងការប្រកួតវគ្គទី១ គឺមិនមានគ្រាប់បាល់បញ្ចូលទីនោះទេ រហូតដល់ចូលដល់វគ្គទី២ នាទីទី៧៧ ... Read More »

ឌៀប សុហ្វីរ៉ា ហៅប្រណម្យ កូនកាត់ខ្មែររុស្សុីវ័យ១១ឆ្នាំកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងលើបណ្តាញសង្គមក្រោយពីកុមារីម្នាក់ដែលគេធ្លាប់បានស្គាល់ខ្លះនៅលើកម្មវិធីកម្សាន្តរបស់ទូរទស្សន៍មួយនាពេលកន្លងមក។ ធ្វើឲ្យគេចាប់ភ្លឹកនឹងសម្រស់របស់ក្មេងស្រីវ័យ១១ឆ្នាំរូបនេះគឺក្រោយពីគេហទំព័រឈ្មោះ Van Color  បានបញ្ចេញរូបថតមួយចំនួនរបស់កុមារីរូបនេះរហូតមានការចាប់អារម្មណ៍ខ្លាំងទៅលើរូបថតទាំងនេះផងដែរ។    ចាប់អារម្មណ៍ព្រោះតែមុខមាត់របស់ក្មេងស្រីនេះទំនងជាកូនកាត់ណាម្នាក់ ខណៈដែលការស្លៀកពាក់ និងតុបតែងមុខក៏គួរឲ្យចាប់អារម្មណ៍មិនចាញ់មនុស្សពេញវ័យ ឬតារាសម្តែងអាជីពឡើយទាំងទម្រង់សម្លៀកបំពាក់បុរាណ និងសម័យ ហើយនាងក៏បានដាក់អារម្មណ៍និងកាយវិការបានល្អលើការថតរូបមិនចាញ់មនុស្សធំពេញវ័យនោះដែរ។ នាងមានទម្រង់មុខស្រស់ស្អាតប្លែកដែលគេសង្ស័យថានាងគឺជាកូនកាត់សាសន៍ណាមួយជាក់ជាមិនខាន។  ក្មេងស្រីនេះត្រូវបានគេដឹងដែរថា មានឈ្មោះនៅលើបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ ... Read More »

អគ្គិភ័យឆាបឆេះហាងលក់ភីហ្សា Pezza និងហាងលក់នំដូណាត់ GIGAPPLE ទាំងកណ្តាលអធ្រាត្រជាប់មនុស្ស២នាក់នៅក្នុងហាង

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះហាងលក់ភីហ្សា Pezza និងហាងលក់នំដូណាត់ GIGAPPLE ទាំងកណ្តាលអធ្រាត្រនិងមានជាប់មនុស្ស២នាក់នៅក្នុងនោះ តែសំណាងបានរថយន្តពន្លត់អគ្គិភ័យចេញមកជួយបាញ់ទឹកពន្លត់ភ្លើងទាន់ពេលវេលា និងជួយសង្រ្គោះមនុស្ស២នាក់ដែលជាប់នៅខាងក្នុងហាងចេញមកបាន។ ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងកាលពីម៉ោង១និង១៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ នៅផ្ទះលេខ៤៨ ផ្លូវ លេខ២៨៩ ... Read More »

លោក​ ហេង​ រតនា​៖​ ស៊ូៗនៅពេលរស់នៅនិងបំពេញការងារនៅបរទេស!

ភ្នំពេញ​៖​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) លោក ហេង រតនា​ បានបញ្ជាក់នៅថ្ងៃទី២៨ ខែកក្កដា​ ឆ្នាំ២០២១នេះថា៖ ស៊ូៗនៅពេលរស់នៅនិងបំពេញការងារនៅបរទេស!  ពួកគេទាំង៦ក្បាលត្រូវចេញដំណេីរ ទៅក្រៅប្រទេសហេីយ!  ២ក្បាលទៅប្រទេសកេនយ៉ា​ និង៤ក្បាលត្រូវទៅប្រទេសស៊ូដង់ខាងត្បូង។  អគ្គនាយកស៉ីម៉ាក់​រូប​នេះ​ ... Read More »

អគ្គិសនីកម្ពុជា៖ ផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៥ (GS5-F8) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការកែសម្រួល និងជួសជុលខ្សែបណ្ដាញតង់ស្យុង(MV)

ភ្នំពេញ​៖​ អគ្គិសនីកម្ពុជា​ សូម​ជូន​ដំណឹង​ស្ដីពី​ការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៥ (GS5-F8) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការកែសម្រួល និងជួសជុលខ្សែបណ្ដាញតង់ស្យុង(MV) ។  ជាក់ស្ដែង​សេចក្តីជូនដំណឹងនេះ​ បានបញ្ជាក់ថា​ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០៩​ និង០០នាទីព្រឹក ... Read More »

ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៩៨នាក់ ជាសះស្បើយ ចំនួន៧១នាក់ និងស្លាប់ចំនួន ៣នាក់ នៅថ្ងៃទី២៧ ខែកក្កដា!

ខេត្ត​សៀមរាប​៖​ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៨នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧១នាក់ និងស្លាប់ចំនួន៣នាក់ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ... Read More »

ឃាត់ខ្លួនមេខ្យល់ ២នាក់ នាំមនុស្សឆ្លងដែនខុសច្បាប់ពីថៃមកកម្ពុជា

ខេត្តបន្ទាយមានជ័យ ៖ មេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់២នាក់ដែលមានឈ្មោះ ឡូញ លេម ភេទប្រុសអាយុ២០ឆ្នាំ ស្នាក់នៅភូមិចាន់គីរី សង្កាត់និងក្រុងប៉ោយប៉ែតនិង ឈ្មោះ សែន សំនាងហៅកែ ភេទប្រុសអាយុ៣៥ឆ្នាំ ស្នាក់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ... Read More »

មន្រ្តីជំនាញ ក.ប.ប. ចុះស្រាវជ្រាវករណីពុលស្រា ដែលបណ្ដាលឱ្យប្រជាពលរដ្ឋស្លាប់ នៅស្រុកឈូក ខេត្តកំពត

ខេត្តកំពត៖ ក្រោយពីទទួលបាននូវព័ត៌មានស្ដីពីហេតុករណីពុលស្រាដែលបណ្ដាលឱ្យប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិតបន្តបន្ទាប់រហូតដល់០៤នាក់ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តកំពត សហការជាមួយស្ថាប័នពាក់ព័ន្ធចុះដល់ទីកន្លែងកើតហេតុ ដែលមានទីតាំងស្ថិតនៅភូមិដូនយ៉យ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត ដើម្បីពិនិត្យ និងស្វែងរកសំណាកដែលនៅសេសសល់មកវិភាគរកមូលហេតុដែលបណ្ដាលឱ្យពុល។  ... Read More »

ថ្ងៃ​នេះ​កម្ពុជា​! រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ៧៦៦នាក់ និង​​អ្នក​ជាសះស្បើយ​ ៩៦៧នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ១៥នាក់​

​      ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃពុធទី២៨ ខែកក្កដា​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៧៦៦នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៩៦៧នាក់ និងករណីស្លាប់​ ១៥នាក់​។​ សូមជម្រាបថា​ ... Read More »

ម្ចាស់ផ្ទះជប៉ុនឡើងឈរលេខ១បណ្តោះអាសន្នវិញជាប្រទេសទទួលបានមេដាយច្រើនជាងគេគិតត្រឹមព្រឹកថ្ងៃទី២៨កក្កដានេះ

ប្រទេសម្ចាស់ផ្ទះជប៉ុនបានឡើងឈរលេខ១បណ្តោះអាសន្នក្នុងតារាងមេដាយឡើងវិញ គិតត្រឹមព្រឹកថ្ងៃទី២៨ កក្កដា ឆ្នាំ២០២១នេះ ដោយទទួលបានមេដាយមាសរហូតដល់១០មេដាយ, មេដាយប្រាក់៣, សំរិទ្ធិ៥ សរុប១៨គ្រឿង។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រអូឡាំពិក (Olympic.com), BBC Sport និង MARCA ។ ... Read More »

Neymar និងក្លិប Barcelona ព្រមព្រៀងគ្នាដោះស្រាយជំលោះផ្លូវច្បាប់

ក្លិប Barcelona បានឈានដល់កិច្ចព្រមព្រៀងក្រៅប្រព័ន្ធតុលាការជាមួយអតីតកីឡាកររបស់ពួកគេ គឺNeymar ដើម្បីបញ្ចប់ជំលោះផ្លូវច្បាប់ជារបៀប “សម្តែងភាពស្និទ្ធស្នាល” ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី២៧ កក្កដា ឆ្នាំ២០២១។ ខ្សែប្រយុទ្ធ Neymar ... Read More »

លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ចុះពិនិត្យ​កម្លាំងការពារគោលដៅចាក់វ៉ាក់សាំងនៅស្រុកចំនួន៣ និងនាំយក​អំណោយ​ជាសម្ភារៈថវិកាទៅឧបត្ថម្ភ​ផងដែរ

ខេត្ត​កំពង់ចាម​ ៖​ នៅល្ងាចថ្ងៃទី​២៧ ខែកក្កដា​ ឆ្នាំ២០២១​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បានអញ្ជេីញចុះត្រួតពិនិត្យ​កម្លាំង​ការពារ​សុវត្ថិភាព សណ្ដាប់ធ្នាប់​ សាធារណៈ​ជូនប្រជាពលរដ្ឋ​តាមបណ្ដាគោលដៅចាក់វ៉ាក់សាំងនៅស្រុកចំនួន​៣​ និងបាននាំយក​អំណោយ​របស់លោក​នាយ​ឧត្តមសេនីយ៍​ សន្តិបណ្ឌិ​ត​នេត សាវឿន ... Read More »