ព័ត៌មានទាន់ហេតុការណ៍៖
'

ស្ត្រីម្នាក់បើកបរម៉ូតូរេចង្កូតទៅបុកបង្គោលស្លាកសញ្ញានៅលើចិញ្ចើមផ្លូវបណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ

     ខេត្តបាត់ដំបង៖ បើតាមរបាយការណ៍របស់មន្ត្រីសមត្តកិច្ចជំនាញស្រុកភ្នំព្រឹកបានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៦និង៥០នាទីមានករណីគ្រោះចរាចរណ៍ដោយម៉ូតូ១គ្រឿងបើករេចង្កូតជ្រុលទៅបុកបង្គោលស្លាកសញ្ញានៅលើចិញ្ចើមផ្លូវបណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ។ ករណីនេះកើតឡើងនៅក្នុងភូមិអូរតាសុខ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។     ... Read More »

កម្លាំងជញ្ជីងអចល័តក្រសួងសាធារណការចាប់ផាកពិន័យរថយន្តយីឌុបដឹកស្រូវ៨គ្រឿង ដោយសារដឹកលើសទម្ងន់ដែលច្បាប់អនុញ្ញាត

ខេត្តព្រៃវែង ៖ នៅវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២៣  នេះ ក្រុមជញ្ជីងអចល័តរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនសហការជាមួយកម្លាំងខេត្តព្រៃវែង បានឆ្មក់ចុះចាប់ឃាត់បានរថយន្តយីឌុបដឹកស្រូវចំនួន ៨គ្រឿង ដែលបានដឹកស្រូវលើសទំងន់ដែលច្បាប់បានអនុញ្ញាត និងបានហៅម្ចាស់រថយន្តចូលខ្លួនផាកពិន័យទៅតាមផ្លូវច្បាប់ នៅព្រឹកថ្ងៃដដែលនេះតែម្តង។ ការឆ្មក់ចុះចាប់ក្រុមរថយន្តល្មើសទាំងនេះ បានធ្វើឡើងចាប់ពីម៉ោង១២យប់ ... Read More »

រថយន្តធុនធំដឹកថ្មបុកកិនម៉ូតូសណ្តោងរ៉ឺម៉កបណ្តាលឱ្យបុរសម្នាក់រងរបួសបាក់ដៃម្ខាង

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសបាក់ដៃម្ខាងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះម៉ូតូសណ្តោងរ៉ឺម៉កដឹកអំបោសដេីរលក់ជ្រុលបុកជាមួយរថយន្តធុនធំដឹកថ្មកិនកាលពីវេលាម៉ោង១រសៀលថ្ងៃទី២៧​ ខែមករា​ ឆ្នាំ២០២៣​ នៅចំណុចច្រកចូលវត្តជន្លង់ម្លូរ​ កែងផ្លូវជាតិលេខ៣​ ស្ថិតក្នុងសង្កាត់ភ្លេីងឆេះរទះ​ ខណ្ឌកំបូល។  តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូសណ្តោងរ៉ឺម៉កដឹកអំបោសដេីរលក់ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងទិសដៅពីជេីងទៅត្បូង​ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តធុនធំដឹកថ្ម​ ពណ៌ខៀវ​ ពាក់ស្លាកលេខព្រះសីហនុ3A 2342 ... Read More »

គណៈអាជីវករផ្សារ ស្នើសុំអនុញ្ញាតធ្វើការសាកល្បងប្រព័ន្ធទុយយោអគ្គិភ័យនិងបាញ់ទឹកលាងសម្អាតក្នុងនិងជុំវិញបរិវេណផ្សារសាមគ្គី

ខេត្តស្ទឹងត្រែង៖ គណៈអាជីវករផ្សារបានស្នើសុំទៅលោកអភិបាលក្រុងស្ទឹងត្រែង ដើម្បីធ្វើការសាកល្បងនូវទុយយោបាញ់ពន្លត់អគ្គិភ័យ និងបាញ់ទឹកសម្អាតជុំវិញបរិវេណផ្សារសាមគ្គី កម្ចាត់មេរោគដែលនៅសេសសល់ ក្រោយពេលអាជីវករលក់ដូររួចហើយមិនបានសម្អាត ដើម្បីអនាម័យដល់បងប្អូនប្រជាពលរដ្ឋផងដែរ។ សកម្មភាពសាកល្បងនិងបាញ់ទឹកលាងសម្អាតភាពកខ្វក់នេះឱ្យបានស្អាតបានធ្វើឡើងនៅល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ដឹកនាំដោយលោកអភិបាលរងក្រុងស្ទឹងត្រែង លោកប្រធានគណៈអាជីវករផ្សារក្រុងស្ទឹងត្រែងដែលបានបន្តរហូតដល់យប់។    នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកសឹង មុន្នីរ័ត្ន ... Read More »

លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ៖ អាជ្ញាធរខេត្តព្រះសីហនុ អញ្ជើញធ្វើបដិសណ្ឋារកិច្ចទទួលវត្តមានភ្ញៀវទេសចរជនជាតិចិនជើងទី១ ដែលមកកំសាន្តនៅលើទឹកដីខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៣ តំណាងក្រសួងទេសចរណ៍ តំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល តំណាងអាជ្ញាធរខេត្តព្រះសីហនុ បានអញ្ជើញធ្វើបដិសណ្ឋារកិច្ចទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានភ្ញៀវទេសចរណ៍ជនជាតិចិន អញ្ជើញមកពីទីក្រុងគុនមីង មកខេត្តព្រះសីហនុ ធ្វើដំណើរតាមយន្តហោះជើងទីមួយ ... Read More »

ទោះរងការរិះគន់មានផ្ទៃពោះមុនចូលរោងការក៏ ទេព បូព្រឹក្ស រៀបចំពិធីប្រកាសភេទកូនក្នុងផ្ទៃនៅថ្ងៃនេះ

ភ្នំពេញ៖ ទោះរងងការរិះគន់ខ្លះៗពីទស្សនិកជនជុំវិញការមានផ្ទៃពោះមុនចូលរោងការ ក៏តារាចម្រៀង ត្រៀមរៀបចំពិធីជួបជុំជប់លៀងទ្រង់ទ្រាយធំមួយជាមួយអ្នកជិតដិត និងក្រុមអ្នកគាំទ្រ។ កម្មវិធីនេះត្រូវបានធ្វើឡើងដើម្បីប្រកាសអំពីភេទរបស់កូនក្នុងផ្ទៃរបស់នាងដែលជាតំណក់ឈាមរួមគ្នាជាមួយតារាចម្រៀងរ៉េបល្បីឈ្មោះលោក ជីដេវីដនោះដែលគេដឹងថាជាកម្មវិធីកម្រមានអ្នកធ្វើ។    តារាចម្រៀង ជីដេវីដ និងទេព បូព្រឹក្សបានប្រកាសអំពីចំណងស្នេហារួមគ្នា អស់រយៈពេល៧ឆ្នាំកន្លងមកហើយ ហើយពួកគេកាន់តែបង្កើនប្រជាប្រិយភាពកាន់តែខ្លាំងក្រោយពីចាកចេញពីទ្រនំហង្សមាស ធ្វើជាតារាចម្រៀងឯករាជនោះ។ ... Read More »

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ បវរកញ្ញាឯកភពផែនដីអន្តរជាតិ (Miss Planet International) ថាខ្លួននឹងប្រើប្រាស់បណ្តាញសង្គមផ្ទាល់ខ្លួនដើម្បីបង្ហាញពីវិស័យទេសចរណ៍កម្ពុជា

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះ លើផេកផ្លូវការ បញ្ជាក់យ៉ាងដូច្នេះថា, បវរកញ្ញាឯកភពផែនដីអន្តរជាតិ (Miss Planet ... Read More »

ឃាត់ខ្លួនមនុស្ស ៤៨នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀនកាលពីថ្ងៃទី២៦ មករាម្សិលមិញនេះ!

ភ្នំពេញ៖ បើតាមការបញ្ជាក់ពីលោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែមករា​ ឆ្នាំ២០២៣​នេះ​ បានថ្លែង​បញ្ជាក់ថា​៖​ កម្លាំង​សមត្ថកិច្ចជំនាញ​ បា​នឃាត់ខ្លួនជនសង្ស័យចំនួន​ ៤៨នាក់​ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសកម្ពុជា ... Read More »

សម្ដេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាល ត្រូវការជានិច្ចនូវការចូលរួមចំណែក ទាំងស្មារតី សម្ភារៈ និងបញ្ញាញាណដើម្បីចូលរួមកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើន

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា យើងត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀតឱ្យអស់ពីសមត្ថភាព ពីកម្លាំងកាយចិត្ត និងប្រាជ្ញា ស្មារតីរបស់យើង បន្តរួមគ្នាពង្រឹងសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិរបស់យើង ក្នុងបុព្វហេតុលើកកម្ពស់ជីវភាពរបស់ប្រជាជន ... Read More »

សមត្ថកិច្ច​ចម្រុះ​ បន្ដចុះបង្ក្រាប បទល្មើសនេសាទខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ និងដុតបំផ្លាញវត្ថុតាងចោលនឹងកន្លែង

ខេត្ត​បាត់ដំបង៖ កម្លាំងសមត្ថកិច្ច​ចម្រុះ​ខេត្ត​បាត់ដំបង​ បន្ដចុះបង្ក្រាប បទល្មើសនេសាទខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ជាក់ស្ដែង​​រឹបអូស​វត្ថុតាង​មួយចំនួន​យកទៅដុតបំផ្លាញចោលនឹងកន្លែង។ នេះបើ​យោង​តាមប្រភពព័ត៍មានពី​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី​២៧​ ខែមករា​ ឆ្នាំ​២០២៣។  ប្រភព​ដដែល​បន្តថា​ ក្នុងប្រតិបត្តិការនោះ​ បានធ្វេីឡេីង​កាលពីថ្ងៃទី២៦ ខែមករាម្សិលមិញនេះ​ ដឹកនាំ​ដោយ​លោកវរៈសេនីយ៍ឯក ... Read More »

រកឃើញអ្នកបើកបរក្រោមឥទ្ធិពលថ្នាំញៀនចំនួន០៥នាក់ ក្នុងភូមិសាស្ត្រស្រុកភ្នំព្រឹក​ ខេត្តបាត់ដំបង​

ខេត្តបាត់ដំបង៖ យោងតាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសុក្រទី​២៧​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កាលពីម្សិលមិញនេះ​ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យចល័តបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកភ្នំព្រឹក។  ... Read More »

ក្រសួងសុខាភិបាល ចាត់វិធានការចំពោះរថយន្ដគិលានសង្គ្រោះ ដែលគ្មានជំនាញបច្ចេកទេស និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល

ភ្នំពេញ ៖ ក្រសួងសុខាភិបាល សំណើចាត់វិធានការចំពោះរថយន្ដគិលានសង្គ្រោះ ដែលគ្មានជំនាញបច្ចេកទេស និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ដែលកំពុងឈរជើងប្រចាំការនៅតាមដងផ្លូវសាធារណៈគ្មានសណ្ដាប់ធ្នាប់ រង់ចាំដឹកអ្នករងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍យកទៅមូលដ្ឋានសុខាភិបាលឯកជន។  លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមជម្រាបជូន លោក លោកស្រីអភិបាលនៃ គណៈអភិបាលរាជធានី-ខេត្ត ជ្រាបថា ... Read More »

Real Madrid យកឈ្នះ Atletico Madrid ក្នុងម៉ោងបន្ថែមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន Copa del Rey

ក្រុមអធិរាជស Real Madrid បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Copa del Rey រដូវកាលនេះ ដោយបានទម្លាក់គូប្រជែងដែលស្ថិតក្នុងទីក្រុង Madrid ជាមួយគ្នា Atletico Madrid ក្នុងជំនួបវគ្គ៨ក្រុមចុងក្រោយកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែមករា ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩៖​​ អ្នកឆ្លងថ្មី​​ ០២នាក់ ,​ អ្នក​ជាសះស្បើយ​ ០៣នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​សុក្រ​ទី​២៧ ខែមករា​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ អ្នកឆ្លងថ្មី​ ០២នាក់, ឣ្នកជាសះស្បើយ​​​ ០៣នាក់​ ​ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ ... Read More »

រោគសញ្ញា និងផលវិបាកនៃជំងឺក្រពេញប្រូស្តាតរីកធំ!

ភ្នំពេញ ៖ បើតាម#មន្ទីរពេទ្យកាល់ម៉ែត  #calmettehospital បានបញ្ជាក់អោយដឹងថា, ក្រពេញប្រូស្តាតជាក្រពេញមួយ ដែលមានតែលើសរីរាង្គមនុស្សប្រុស វាមានរាងដូចផ្លែកៅឡាក់ មានទំហំប្រមាណជា ៣សង់ទីម៉ែត និងទម្ងន់ធម្មតាពី ១៥ ទៅ ២៥ក្រាម ចំពោះមនុស្សប្រុសពេញវ័យ ... Read More »

៩៨ថ្ងៃរាប់ថយក្រោយ(98 days countdown) ព្រឹត្តិការណ៍ SEA Games និង ASEAN Para Games នៅកម្ពុជា

ភ្នំពេញ ៖ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នេះ គឺនៅសល់តែ៩៨ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២(32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ... Read More »

ថ្ងៃទី៣១ ខែមករា ! អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តក្រចេះ”

ភ្នំពេញ ៖ បើតាមសេចក្តីជូនដំណឹង អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តក្រចេះ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គា ១០កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ... Read More »

កម្លាំងកងរាជអាវុធហត្ថបង្រ្កាបបានមុខសញ្ញា ធ្វើសកម្មភាព ឆក់ កាបូបតាមដងផ្លូវជាតិលេខ ៥ក្នុងភូមិសាស្ត្រស្រុកកំពង់ត្រឡាច

    ខេត្តកំពង់ឆ្នាំង ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់ត្រឡាច បានចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ពាក់ព័ន្ធក្នុងករណីឆក់កាបូបលុយកាលពីវេលាម៉ោង២១និង១៥នាទីយប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២៣ នៅត្រង់ចំណុចលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិត ក្នុងភូមិច្រករមៀត ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ... Read More »

សម្តេចតេជោ ហ៊ុនសែន ៖ ការកាន់សាសនាខុសគ្នានៅកម្ពុជាមិនមែនជាឧបសគ្គនៃការកសាងប្រទេសឡើយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឌកម្ពុជា នៅតែបង្ហាញមោទនភាពចំពោះ​សុខដុមនីយកម្ម​ខាងសាសនានៅកម្ពុជា​ក្រោមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល​ហើយសម្តេចនៅតែរំលឹកថា ដូចដែលសម្តេចធ្លាប់បាននិយាយច្រើនដងហើយថា ការប្រកាន់យក​គោរពសាសនាខុសៗនៅកម្ពុជាមិនមែនជាឧបសគ្គសម្រាប់ការកសាងប្រទេសជាតិឡើយ។ សម្តេចតេជោ ហ៊ុនសែន ថ្លែងបែបនេះ នៅក្នុងពិធីអបអរសាទរខួប១០០ឆ្នាំនៃវត្តមានសាសនាគ្រិស្តនៅកម្ពុជា នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២៧មករានេះ។ ... Read More »

ខ្សែប្រយុទ្ធ Michail Antonio របស់ West Ham អាចចាកចេញពីក្លិបនៅខែមករានេះ

ខ្សែប្រយុទ្ធ Michail Antonio បាននិយាយថា មានលទ្ធភាពដែលគាត់អាចចាកចេញពី West Ham ក្នុងទីផ្សារដោះដូរកីឡាករខែមករានេះ។ Antonio អាយុ៣២ឆ្នាំដែលបានចូលរួមជាមួយ West Ham ពី Nottingham Forest ... Read More »

ស្រ្តីម្នាក់ជិះម៉ូតូឌុបកូនពីរនាក់ដើរលក់ខោអាវតាមភូមិ ត្រូវបានចោរមួយក្រុមមានគ្នា៣នាក់ជិះម៉ូតូមកឆក់យកកាបូបលុយបានដោយសុវត្ថិភាព

ខេត្តសឹ្ទងត្រែង៖ ស្រ្តីម្នាក់ជិះម៉ូតូឌុបកូនពីរនាក់ដើរលក់ខោអាវតាមភូមិកោះខឌិន សង្កាត់សាមគ្គី ក្រុង/ខេត្តសឹ្ទងត្រែង ខណ:ពេលមកដល់ពាក់កណ្តាលផ្លូវនៅចំណុចគីឡូម៉ែត្រលេខ១៤ លើផ្លូវជាតិលេខ ៧ អាស៊ានហាយវ៉េកម្ពុជា-ឡាវ ជិតដល់ផ្ទះជនរងគ្រោះដែលស្ថិតនៅចំណុចព្រៃចាស់ ភូមិគីឡូម៉ែត្រលេខ៨ សង្កាត់សាមគ្គី ក្រុង-ខេត្តសឹ្ទងត្រែងក៏ត្រូវបានក្រុមចោរមកឆក់យកកាបូបលុយរបស់ស្ត្រីរងគ្រោះបានសម្រេច រួចគេចខ្លួនបាត់ស្រមោល។ ភ្លាមៗនោះស្ត្រីរងគ្រោះក៏បានស្រែកឆោឡោឱ្យគេឯងជួយរួចក៏ជិះម៉ូតូតាមបណ្តើរ ក៏បានឃើញកាបូបនោះ នៅលើផ្លូវធ្វើឱ្យគាត់ត្រេកអរឡើងវិញ ... Read More »

សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា, អស់រយៈពេល ១០០ឆ្នាំហើយដែលសាសនាគ្រិស្តបាននៅជាមួយនឹងពលរដ្ឋកម្ពុជា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី នៃកម្ពុជា  បានលើកឡើងថាអស់រយៈពេល ១០០ឆ្នាំហើយដែលសាសនាគ្រិស្តបាននៅជាមួយនឹងពលរដ្ឋកម្ពុជា។ សាសនានេះក៏បានឆ្លងកាត់នូវការលំបាកជាមួយនឹងពលរដ្ឋផងដែរ ឆ្លងកាត់សង្គ្រាមអំពើប្រល័យពូជសាសន៍ដូចគ្នា។ ថ្លែងក្នុងពិធីប្រារព្ធខួប ១០០ឆ្នាំនៃវត្តមានសាសនាគ្រិស្ដនៅកម្ពុជានៅកោះពេជ្រ ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ... Read More »

អតីតជំនួយការអ្នកចាត់ការទូទៅរបស់ក្លិប Everton លោក Duncan Ferguson ក្លាយជាគ្រូបង្វឹកក្លិប Forest Green

ក្លិប Forest Green Rovers បានតែងតាំងអតីតជំនួយការគ្រូបង្វឹក Everton លោក Duncan Ferguson ជាគ្រូបង្វឹកថ្មីរបស់ពួកគេ។ គ្រូបង្វឹកវ័យ៥១ឆ្នាំរូបនេះកំពុងកាន់តួនាទីជាអ្នកគ្រប់គ្រងពេញម៉ោងដំបូងរបស់គាត់ ហើយជំនួសលោក Ian Burchnall ដែលបានចាកចេញកាលពីថ្ងៃពុធជាមួយនឹងក្លឹបបាតតារាងនៃ ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាលនឹងការពារមិនឱ្យមានជម្លោះសាសានា កើតមាននៅលើទឹកដីកម្ពុជា ជាដាច់ខាត

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា  នៅក្នុងពេលវេលាដែលឆ្លងកាត់អស់រយៈពេលជាង ៤០ឆ្នាំកន្លងមក រាជរដ្ឋាភិបាលតែងផ្តល់លទ្ធភាពគ្រប់បែបយ៉ាង ដោយផ្តល់សិទ្ធិនូវជំនឿ និងសាសនា។ សម្តេចតេជោ ហ៊ុន ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប១០០ឆ្នាំ នៃវត្តមានសាសនាគ្រិស្តនៅកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៦កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ  សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ... Read More »

សម្ដេចពិជ័យសេនា អញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់អគារអគ្គបញ្ជាការដ្ឋានថ្មី នៃកងយោធពលខេមរភូមិន្ទ ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រ បឹងតាមោក ” បឹងកប់ស្រូវ “

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ សម្ដេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដំណើរដោយ អស់លោកជា រដ្ឋលេខាធិការក្រសួងការពារជាតិ,អស់លោកជា អគ្គមេ បញ្ជាការ ... Read More »

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោក ដាទុក អែលឌីន ហ៊ូស៊ៃនី ម៉ូដហាសុីម Datuk Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូតនៃប្រទេសម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ

ខេត្តព្រះសីហនុ៖  យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី២៧ ខែមករាឆ្នាំ២០២៣នេះបានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុបាន អនុញ្ញាតឱ្យលោក Datuk Eldeen Husaini Mohd ... Read More »

លោក ហ៊ុន ម៉ានី ៖ ពុកតែងមានទម្លាប់មួយ គឺមិនចាំតាមម៉ោងដែលអ្នករៀបចំកំណត់ទេ តែលោកគិតដល់អ្នកដែលបានមកជួបជុំ ចូលរួមកម្មវិធី

ភ្នំពេញ ៖ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ វ័យក្មេង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងជាកូនប្រុស សម្តេចតេជោ ហ៊ុន សែន បានទទួលស្គាល់ពី ទម្លាប់ដ៏ល្អបំផុត ... Read More »

ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងបន្ថែម ស្តីពី ស្ថានភាពអាកាសធាតុ

ភ្នំពេញ ៖ តាមការវិវត្តជាក់ស្តែងជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ បានបង្ហាញឲ្យឃើញថា ៖ នៅថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៣ ទ្រនុងសម្ពាធខ្ពស់ពីចិន និងខ្យល់មូសុងឦសាន្ត បន្តបង្កើនឥទ្ធិពលក្នុងកម្រិតពីបង្គួរ ទៅខ្លាំងមកលើកម្ពុជា ... Read More »

លោកណុប ចំរើន បានជំរុញដល់ក្មួយៗកីឡាករបាល់ទាត់ក្រុងស្វាយរៀងអាយុក្រោម១៥ឆ្នាំបន្ទាប់ពីលេងកីឡាហើយត្រូវបន្តខិតខំរៀនសូត្រ ធ្វើជាកូនល្អ សិស្សល្អ មិត្តល្អ និងជាពលរដ្ឋល្អ ជៀសឱ្យឆ្ងាយពីគ្រឿងញៀន

ខេត្តស្វាយរៀង៖ លោកណុប ចំរើន អភិបាលក្រុងស្វាយរៀងបានជំរុញដល់ក្មួយៗកីឡាករបាល់ទាត់ក្រុងស្វាយរៀងអាយុក្រោម១៥ឆ្នាំបន្ទាប់ពីលេងកីឡាហើយត្រូវបន្តខិតខំរៀនសូត្រ ធ្វើជាកូនល្អ សិស្សល្អ មិត្តល្អ និងជាពលរដ្ឋល្អ ជៀសឱ្យឆ្ងាយពីគ្រឿងញៀន ។     ការថ្លែងបែបនេះ របស់លោកអភិបាលក្រុងស្វាយរៀងធ្វើឡើងនៅថ្ងៃទី២៦ ខែមករា ... Read More »