ព័ត៌មានទាន់ហេតុការណ៍៖
'

សូមចូលរួមសោកស្ដាយ ប្ដីប្រពន្ធទើបខ្ចីលុយធនាគារបាន៦លានរៀលត្រូវអគ្គិភ័យលេបត្របាក់ផ្ទះអស់មិនដឹងមូលហេតុ

ខេត្តស្វាយរៀង ៖ អគ្គិភ័យបានឆាបឆេះផ្ទះមួយខ្នងយ៉ាងសន្ធោសន្ធៅមិនអាចជួយអន្តរាគមន៏បាញ់ទឹកពន្លត់ទាន់ពេលបណ្ដាលឱ្យម្ចាស់ផ្ទះស្រែកទ្រហោរយំគួរឱ្យអាសូរពន់ពេកខណៈទើបតែខ្ចីលុយធនាគារបាន៦លានរៀលនិងទ្រព្យសម្បត្តិមួយចំនួនទៀតឆេះម៉ត់។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ស្ថិតនៅភូមិត្រពាំងពិការ ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ វ៉ា វង់ អាយុ២៧ឆ្នាំ និងប្រពន្ធឈ្មោះឯក សាវី អាយុ ... Read More »

លោក ហ៊ុន ម៉ានី ៖ សារព័ត៌មានដើរតួនាទីសំខាន់ណាស់ដើម្បីជួយជំរុញលទ្ធិប្រជាធិបតេយ្យ និងការកើនឡើងនៃការយល់ដឹងរបស់ប្រទេសជាតិតាមរយៈការបញ្ជូនសារឱ្យប្រជាពលរដ្ឋបានដឹង

ភ្នំពេញ ៖ សារព័ត៌មានដើរតួនាទីសំខាន់ណាស់ដើម្បីជួយជំរុញលទ្ធិប្រជាធិបតេយ្យ និងការកើនឡើងនៃការយល់ដឹងរបស់ប្រទេសជាតិតាមរយៈការបញ្ជូនសារឲ្យប្រជាពលរដ្ឋបានដឹង បានថ្លឹងថ្លែង បានគិតគូរ និងសម្រេចចិត្ត។ ជាងនេះទៅទៀត សារព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការវិភាគលើស្ថានភាពនយោបាយ ផ្លាស់ប្តូរផ្នត់គំនិត ការលើកកម្ពស់វិបុលភាពនៃសង្គមសេដ្ឋកិច្ច រក្សាសុខដុមនីយកម្មសង្គមជាតិ ក៏ដូចជាជំរុញលទ្ធិប្រជាធិបតេយ្យដែលស្របតាមបរិបទនៃសង្គមនិមួយៗ។ ពិតណាស់ថាព័ត៌មានដែលលឿន រហ័សពិតណាស់សំខាន់ ... Read More »

អ៊ុយក្រែន ៖ រោងចក្រថាមពលទាំងមូលត្រូវបានវាយប្រហារដោយមីស៊ីលរុស្ស៊ី

រដ្ឋមន្ត្រីថាមពលអ៊ុយក្រែនបានបញ្ជាក់ថា រោងចក្រថាមពលដើម្បីកម្តៅពេលរដូវរងារបស់ប្រទេសទាំងអស់មិនអាចដំណើរការបានទេបន្ទាប់ពីការវាយឆ្មក់របស់រុស្ស៊ី ហើយទីក្រុងកៀវកំពុងព្យាយាមបង្កើនសមត្ថភាពរបស់រោងចក្រថាមពលនុយក្លេអ៊ែរ។ សារព័ត៌មាន Pravda Ukraine ថ្ងៃនេះ (ថ្ងៃទី១៣ ខែធ្នូ) បានដកស្រង់សម្តីរដ្ឋមន្ត្រីថាមពលអ៊ុយក្រែនលោក Herman Galushchenko ថា ស្ថានភាពថាមពលនៅក្នុងប្រទេសគឺពិបាកខ្លាំងណាស់ បន្ទាប់ពីរុស្ស៊ីបានបើកការវាយឆ្មក់ទ្រង់ទ្រាយធំម្តងហើយម្តងទៀតសំដៅលើការបំផ្លាញថាមពលនៅក្នុងទីក្រុងជាច្រើន។ ... Read More »

គួរឱ្យអាសូរណាស់! លោកតាបើកម៉ូតូដឹកយាយសង្ស័យងងុយដេកដួលបោកនឹងថ្នល់របួសធ្ងន់ស្រាល២នាក់នៅស្រុករមាសហែក

ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយសារតែលោកតាបើកម៉ូតូដឹកយាយ ហើយងងុយដេកខ្លាំងពេកបានដួលម៉ូតូបោកទៅនឹងថ្នល់បណ្ដាលឱ្យរងរបួសធ្ងន់ស្រាលទាំង២នាក់ នៅស្រុករមាសហែក។    ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ១៣ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៧ និងលេខ២៨ស្ថិតក្នុងភូមិថ្នល់ពាម ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។     ... Read More »

ចិនប្តឹងអាមេរិកទៅអង្គការពាណិជ្ជកម្មពិភពលោក( WTO)

ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិនបានប្រកាសថា ទីក្រុងប៉េកាំង ទើបតែបានប្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) សម្រាប់ការដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិកជាមួយនឹងវិធានការត្រួតពិនិត្យការនាំចេញរបស់ចិន។ យោងតាមទីភ្នាក់ងារព័ត៌មាន Reutersបានផ្សាយថា សហរដ្ឋអាមេរិកកាលពីខែតុលាបានអនុម័តបទប្បញ្ញត្តិដ៏ធំទូលាយមួយក្នុងគោលបំណងដាក់កម្រិតលើឧស្សាហកម្មគ្រឿងអេឡិចត្រូនិក របស់ប្រទេសចិន ដែលបង្កឱ្យមានការតវ៉ាពីក្រុមពាណិជ្ជកម្មឈានមុខគេរបស់ប្រទេសចិន។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រទេសចិនចាត់វិធានការផ្លូវច្បាប់នៅក្នុងក្របខ័ណ្ឌ WTO តាមការចាំបាច់ ដើម្បីដោះស្រាយកង្វល់និងការពារផលប្រយោជន៍ស្របច្បាប់របស់យើង” ... Read More »

ទុកម៉ូតូមុខកន្លែងធ្វេីការជនសង្ស័យលួចយកទៅបាត់នៅសង្កាត់កាកាបទី១

ភ្នំពេញ ​៖​ ជនសង្ស័យ២នាក់បានធ្វេីសកម្មភាពលួចយកម៉ូតូម៉ាកហុងដាមួយគ្រឿងរួចគេចខ្លួនបាត់ដោយសុវត្តិភាពបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១និង៥០នាទីព្រឹកថ្ងៃទី១៣​ ខែធ្នូ​ ឆ្នាំ២០២២​ នៅចំណុចភូមិប៉ប្រកខាងត្បូង​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ។  ម៉ូតូដែលជនសង្ស័យលួចទៅបាត់នោះម៉ាកហុងដា​ឌ្រីម​ ពណ៌ខ្មៅ​ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខភ្នំពេញ1JD 1567 ។  តាមសម្តីជនរងគ្រោះបានឲ្យដឹងថា​ ... Read More »

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ចូលរួមចំណែកផ្តល់ទស្សនទានចំនួន៣ចំណុចដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជា

ភ្នំពេញ ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣០ ប្រចាំឆ្នាំ២០២២ ដែលប្រព្រឹត្តទៅនៅសាលសន្និសីទចតុម្មុខ ... Read More »

លោក ឯម ច័ន្ទមករា លើកឡើងពីកង្វះគ្រូជំនាញផ្នែកស្តារលទ្ធភាពពលកម្មកាយសម្បទាសម្រាប់ជនមានពិការភាព

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាសម្រាប់ជនមានពិការភាពចំនួន១១ នៅតាមរាជធានី-ខេត្ត។ ប៉ុន្តែកម្ពុជានៅតែខ្វះគ្រូជំនាញសម្រាប់គាំទ្រដល់ការផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព។  ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាស្តីពី «សុខភាពនិងស្តារលទ្ធភាពពលកម្មសម្រាប់ជនមានពិការភាព» នាព្រឹកថ្ងៃទី១៣ ... Read More »

រយៈពេល ១១ ខែនេះទំហំ​ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េមានទឹកប្រាក់ជាង​ ៧១១ លានដុល្លារ​កើនឡើង១,២៩%

ភ្នំពេញ៖ របាយការណ៍ក្រសួងពាណិជ្ជកម្មបានអោយដឹងថា បន្ទាប់ពីបញ្ហាជំងឺកូវីដ១៩ហាក់ដូចជាបានស្រាកស្រានមកនោះ ស្ថានភាពសេដ្ឋកិច្ចពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាបានងើបឡើងវិញគួរឲ្យកត់សំគាល់។ក្នុងនោះទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជានិងកូរ៉េក៏បានកើនឡើង១,២៩ភាគរយផងដែរនៅក្នុងរយៈពេល ១៩ ខែនៅឆ្នាំ២០២២នេះ។ បើតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា-កូរ៉េ ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២២ បានកើនឡើង ១,២៩ ... Read More »

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ចំនួន ១០ ចំណុច ដូចខាងក្រោម ;  ... Read More »

តំណាង លោក ប្រាក់ សុខុន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការទូតអាហារ Culinary Diplomacy» នៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ

ភ្នំពេញ ៖ នាសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់អោយដឹងថា, នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២លោក បណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច ... Read More »

អាជ្ញាធរជាតិអប្សរារៀបចំពិធីដឹងគុណអង្គរដោយការដើរដង្ហែក្បួនសិស្សានុសិស្សជិត១ពាន់នាក់

ខេត្តសៀមរាប ៖ ជាលើកទី១ដែលអាជ្ញាធរជាតិអប្សរាបានរៀបចំពិធីដឹងគុណអង្គរតាមរយៈការដើរហែរក្បួនសិស្សានុសិស្សប្រមាណជិត១ពាន់នាក់។ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យមានពិធីដឹងគុណអង្គរជារៀង រាល់ឆ្នាំចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែធ្នូ។ នៅព្រឹកថ្ងៃទី១៣ខែធ្នូនេះ សិស្សានុសិស្ស និងមន្ដ្រីអាជ្ញាធរជាតិអប្សរាជិត១ពាន់នាក់​បានធ្វើព្យុះហយាត្រាដង្ហែក្បួន ​ដើម្បីឱ្យសាធារណៈជនក៏ដូចជាប្រជាពលរដ្ឋខ្មែរ អ្នកទេសចរជាតិ​,អន្ដរជាតិ ឱ្យមានការរំលឹកគុណ​ដល់ប្រាសាទអង្គរ ព្រោះប្រាសាទអង្គរ​ជា​បេតិកភណ្ឌពិភព​លោក​មិនអាចកាត់ថ្លៃបាន ដែលបុព្វបុរសខ្មែរបានបន្សល់ទុកឱ្យកូនខ្មែរជាន់ក្រោយ។ ពិធីនេះក៏រួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។ បន្ទាប់ពីមានការជួបជុំតាំងពីព្រឹកមកនោះ ... Read More »

សត្វ «ឈ្លូសយក្ស»ដែលជាប្រភេទសត្វរងគ្រោះជិតផុតពូជខ្លាំងនៅលើពិភពលោក នៅក្នុងបញ្ជីក្រហមរបស់ IUCN ត្រូវបានរកឃើញជាលើកដំបូង នៅក្នុងតំបន់ការពារធម្មជាតិ នៃប្រទេសកម្ពុជា វៀតណាម និងឡាវ នៅតាមជួរភ្នំអាណាម

ភ្នំពេញ ៖ សត្វ «ឈ្លូសយក្ស» ជាភាសាបច្ចេកទេស Large-antlered muntjac ឬ Giant muntjac (Muntiacus vuquangensis) ដែលជាប្រភេទសត្វរងគ្រោះជិតផុតពូជខ្លាំងនៅលើពិភពលោក នៅក្នុងបញ្ជីក្រហមរបស់ IUCN ... Read More »

តោះមកស្គាល់ត្រីប៉ាស៊ីអ៉ី ដែលបងប្អូនជនរួមជាតិភាគច្រើន ធ្លាប់តែឮឈ្មោះ តែមិនដែលស្គាល់រូបរាងពិត ហើយក៏មិនស្គាល់រសជាតិយ៉ាងណាដែរ!

ខេត្ត​ស្ទឹងត្រែង ​៖​ លោក​ នេត្រ​ ភក្ត្រា​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​បរិស្ថាន​ បានថ្លែង​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០២២នេះថា៖​ មកស្គាល់ត្រីប៉ាស៊ីអ៉ី ដែលបងប្អូនជនរួមជាតិភាគច្រើន ធ្លាប់តែឮឈ្មោះ តែមិនដែលស្គាល់រូបរាងពិត ហើយក៏មិនស្គាល់រសជាតិយ៉ាងណាដែរ!  ... Read More »

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៣​ ខែធ្នូ​ កើតឡើង​៧​លើក​ ស្លាប់​និង​របួស​១៥​នាក់​ !!!

​ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅរសៀល​ថ្ងៃ​អង្គារ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០២២​បានឱ្យដឹងថា​ សូម​ធ្វើ​ដំណើរ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ចរាចរណ៍​ជា​និច្ច​ !​ ខណៈ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​១៣​ ខែធ្នូ​នេះ​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន​ ២​នាក់​ របួសធ្ងន់​ចំនួន​ ៩​នាក់​ (​ស្រី​១​នាក់​)​ និង​របួសស្រាល​ចំនួន​ ... Read More »

លោក ហ៊ុន ម៉ានី ប្រជុំពិភាក្សាការងារលើការត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ ២០២៣ ជាមួយរដ្ឋបាលខេត្តសៀមរាប

ខេត្តសៀមរាប ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តបានដឹកនាំគណៈប្រតិភូ ស.ស.យ.ក. ចូលរួមប្រជុំពិភាក្សាការងារលើការត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ ២០២៣ ជាមួយរដ្ឋបាលខេត្តសៀមរាប ដែលដឹកនាំដោយលោក ទៀ សីហា អភិបាល ... Read More »

ធនាគារអភិវឌ្ឍន៍អាស៊ីអនុម័តថវិកា៦២.៩លានដុល្លារ ដើម្បីជួយពង្រឹងសុវត្ថិភាពអាហារ និងភាពធន់នឹងអាកាសធាតុ

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៦២.៩លានដុល្លារ ជួយដល់កម្ពុជាលើកកម្ពស់សន្តិសុខស្បៀង និងជំរុញកំណើនសេដ្ឋកិច្ច ដោយការកែលម្អសុខភាព និងខ្សែសង្វាក់តម្លៃ ក៏ដូចជាការធ្វើពាណិជ្ជកម្មផ្លូវការ និងផលិតផលបសុសត្វ។  សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ ... Read More »

ឯកឧត្តម ឃួង ស្រេង ផ្ញើលិខិតជូនពរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៦៨ឆ្នាំ ឈានចូល ៦៩ឆ្នាំ

ភ្នំពេញ ៖ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុង រាជធានីភ្នំពេញ និងក្នុងនាមខ្ញុំបាទផ្ទាល់ យើងខ្ញុំទាំងអស់គ្នា មានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមចូលរួមជូន នូវសព្ទសាធុការពរជ័យ គោរពជូនចំពោះ ... Read More »

សមត្ថកិច្ច​ជំនាញ​ ផាកពិន័យ​យានយន្ត​ល្មើស​ចំនួន​២៦២​គ្រឿង​ តាម​អនុក្រឹត្យ​លេខ​៣៩​ ទូ​ទាំង​ប្រទេស​នាថ្ងៃទី​១៣​ ខែធ្នូ​នេះ!

​ភ្នំពេញ​៖​ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ នៅ​រសៀល​ថ្ងៃ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០២២​នេះ បានឱ្យ​ដឹង​ថា​ ចំនួន​គោលដៅ​សរុប​ ១៦៩​គោលដៅ​ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន​ ២.២៨១​គ្រឿង​ ម៉ូតូ​ចំនួន​ ១.៩៤៦​គ្រឿង​ ក្នុង​នោះ​រក​ឃើញ​ ... Read More »

លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ជានាយក មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជំរាយ), លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងវិញ

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ជានាយក មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជំរាយ), លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងវិញ ។ នេះបើយោងតាម ប្រកាស ... Read More »

ពាក្យបណ្តឹងសេង សុខឃីម ប្តឹង មាស នីតា ពីបទជេរប្រមាថ និងញុះញង់ឱ្យមានការរើសអើងបានទៅដល់ដៃតុលាការហើយ

ភ្នំពេញ៖ ទីបំផុតតារាសម្តែង សេង សុខឃីម ដែលមុននេះបានបង្ហោះសារព្រមានទៅកាន់តារាចម្រៀង មាស នីតា នោះ បានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ។    កាលពីថ្មីៗកន្លងទៅនេះ ដំណឹងដ៏រសើបពីការជេរប្រមាថរបស់ មាស នីតា ទៅលើសេង សុខឃីមត្រូវបានទម្លាយកាលពីមុននេះបន្ទាប់ពីលេចចេញដំណឹងថា ... Read More »

តារា​បាល់ទាត់​អាស៊ី​៥​រូប​ដែលលេចធ្លោ​ក្នុង​ព្រឹត្តិការណ៍ World Cup2022

ជាមួយនឹងការចាញ់ប្រេស៊ីល ៤–១ របស់កូរ៉េខាងត្បូង ក្រុមទាំងអស់មកពីសហព័ន្ធបាល់ទាត់អាស៊ី (AFC) ត្រូវបានកាត់ចេញពីការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសកាតា។ ប៉ុន្តែនោះមិនមែនមុនពេលដែលពួកគេបានផ្តល់នូវពេលវេលាដ៏ធំបំផុតនៃការប្រកួត និងផ្តល់នូវការលេងដ៏ល្អបំផុតដែលមិនធ្លាប់មាននៅលើឆាកពិភពលោកនោះទេ។ នេះគឺជាកីឡាករ៥នាក់ដែលលេចធ្លោក្នុងយុទ្ធនាការរបស់ប្រទេសពួកគេនៅ World Cup ឆ្នាំនេះ៖ 1–Salem Al-Dawsari មកពីអារ៉ាប៊ីសាអ៊ូឌីត ... Read More »

ការនាំចេញសរុបរបស់កម្ពុជាមានទឹកប្រាក់ ២០,៤ពាន់លានដុល្លារកើនឡើង ១៨%ក្នុងរយៈពេល ១១ ខែ

ភ្នំពេញ៖ កម្ពុជាបាននាំចេញទំនិញសរុបមានទឹកប្រាក់ប្រមាណ ២០,៤ពាន់លានដុល្លារ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២២នេះ កើនឡើង១​៨ ភាគរយ ធៀបនឹងរយៈ ពេលដូចគ្នា​កាលពីឆ្នាំមុន។ សហអាមេរិកគឺជាទីផ្សារចម្បងដែលកម្ពុជាបាននាំចេញទំនិញច្រើនជាងគេ ក្នុងតម្លៃ ជាង៨ពាន់លានដុល្លារ បន្ទាប់គឺប្រទេសវៀតណាម ចិន អាល្លឺម៉ង់ ... Read More »

ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ៖ ១ខែវិច្ឆិកានេះរដ្ឋបាលរាជធានី កងកម្លាំង និងមន្ត្រីរាជការបំពេញការងារបានយ៉ាងល្អលើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ពិសេសក្នុងកិច្ចប្រជុំអាស៊ាន

ភ្នំពេញ៖  ក្នុងមួយខែវិច្ឆិកាឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញ កងកម្លាំង និងមន្ត្រីរាជការពាក់ព័ន្ធបំពេញការងារបានយ៉ាងល្អ ទាំងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ដោះស្រាយបណ្ដឹង ជាមួយនឹងការកែលម្អសោភណភាពរាជធានីភ្នំពេញឱ្យកាន់តែមានសោភណភាពស្រស់បំព្រង រហូតទទួលបានការគាំទ្រពីជាតិនិងអន្តរជាតិ ជាពិសេសនៅពេលប្រជុំអាស៊ានលើកទី ៤០និងលើកទី៤១ និងប្រជុំវេទិកាអភិបាលក្រុងASEANកន្លងទៅ។   នេះជាការលើកឡើងរបស់លោកម៉ប់ ... Read More »

នគរបាលស្រុកព្រៃកប្បាសឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីប្រេីប្រាស់គ្រឿងញៀននិងអាវុធខុសច្បាប់

ខេត្តតាកែវ ៖​  ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលធ្វេីការឃាត់ខ្លួនយកទៅចាត់ការតាមនីតិវិធីពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន​និងរក្សាទុកអាវុធកែច្នៃខុសច្បាប់រួមទាំងជាតិផ្ទុះ។  ការឃាត់ខ្លួនជនសង្ស័យខាងលេីបានធ្វេីឡេីងកាលពីវេលាម៉ោង១៦និង៣០នាទីថ្ងៃទី១២​ ខែធ្នូ​ ឆ្នាំ២០២២​​ នៅចំណុចរោងបិទស្តុតម៉ូតូ​ ស្ថិតក្នុងភូមិជំនីកខាងជេីង​ ឃុំកំពង់រាប​ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ ។  ជនសង្ស័យឈ្មោះ ជន់​ និត្យ​ ... Read More »

ត្រីប៉ាសាណាក់ ឬត្រីសាលម៉ុនយក្សទន្លេមេគង្គ បង្ហាញខ្លួនជាថ្មីនៅដងទន្លេមេគង្គកម្ពុជាក្រោយបាត់វត្តមានជាង ២០ ឆ្នាំ

ខេត្ត​ស្ទឹងត្រែង ​៖​ ត្រី «ប៉ាសាណាក់» ដែលពលរដ្ឋខ្មែរខានបានឃើញវត្តមានរបស់ត្រីនេះតាំងពីអំឡុងទសវត្សរ៍ឆ្នាំ ២០០០ បានបង្ហាញមុខកាលពីពេលថ្មីៗនេះជាលើកដំបូងនៅតំបន់ទន្លេមេគង្គ នៃខេត្តស្ទឹងត្រែង ហើយត្រាុវបានប្រជានេសាទ នេសាទបាន និងអ្នកជំនាញបានជួបប្រទះពេលគេយកទៅលក់នៅទីផ្សារក្នុងខេត្តស្ទឹងត្រែង។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​លោក​ នេត្រ​ ភក្ត្រា​ រដ្ឋលេខាធិការ​និងជាអ្នកនាំពាក្យក្រសួង​បរិស្ថាន​ ... Read More »

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ព្រះករុណា ព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារប្រទានពរជ័យ និងផ្កាស្រស់ល្អ ១កន្ត្រកធំ ក្នុងឱកាសថ្ងៃខួបកំណើត

ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២២នេះ បានថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម ... Read More »

អូស្ត្រាលី ៖ មានការបាញ់ប្រហារបណ្តាលឱ្យមនុស្ស៦នាក់ស្លាប់ ក្នុងនោះមានប៉ូលិស២នាក់

យ៉ាងហោចណាស់ក៏មានមនុស្ស ៦នាក់ស្លាប់ ក្នុងនោះមានកម្លាំងប៉ូលិស២នាក់ផងដែរដែលកំពុងតែបំពេញការងារនៅក្នុងផ្ទះមួយស្ថិតនៅតំបន់ជនបទនៃប្រទេសអូស្ត្រាលី។ ហេតុការណ៍ខាងលើកើតឡើងក្នុងពេលដែលកម្លាំងប៉ូលិសទៅស្រាវជ្រាវពីករណី ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងបាត់ខ្លួនមនុស្សម្នាក់។ សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២នេះបានផ្សាយថា អាជ្ញាធរនៅក្នុងប្រទេសអូស្រ្តាលី នៅថ្ងៃអង្គារនេះបាននិយាយថា ករណីបាញ់ប្រហារបណ្តាលឱ្យមានអ្នកស្លាប់នៅក្នុង នៅឯតំបន់ជនបទមួយនៃរដ្ឋ ... Read More »

របាំងស្បៃមុងនិងសម្រាស់កំពុងកើតឡើងនៅភូមិសាស្ត្រឃុំអំពិលទឹកស្រុកកំពង់ត្រឡាច

ខេត្តកំពង់ឆ្នាំង ៖ របាំងស្បៃមុងជាច្រើនកន្លែង និងមានប្រវែង វែងៗចម្ងាយរាប់រយម៉ែត្រត្រូវបានគេប្រទះឃើញ នៅតំបន់អភិរក្សទួលចារ ស្ថិតនៅក្នុងភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច។ ជាមួយគ្នានេះ ការដាក់សម្រាស់ជាច្រើនកន្លែងក៏ត្រូវបានគេប្រទះឃើញក្នុងដែនអភិរក្សនោះផងដែរ។ នៅរសៀលថ្ងៃទី១២ខែធ្នូ ឆ្នាំ ២០២២ក្រុមអ្នកសារ ព័ត៌មានមួយក្រុមបានទៅថតនិងផ្តិតរូបភាពនៅចំណុចអភិរក្សទួលចារ ... Read More »

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចព្រះមហាក្សត្រី ព្រះអង្គព្រះរាជទានព្រះរាជសារប្រទានពរជ័យ ផ្កាស្រស់ល្អ ១កន្ត្រកធំ និងព្រះរាជទ្រព្យ ២ម៉ឺនដុល្លារអាម៉េរិក ក្នុងឱកាសថ្ងៃខួបកំណើត

ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២២នេះ បានថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ ... Read More »