ព័ត៌មានទាន់ហេតុការណ៍៖
'

ក្រុមហ៊ុនសន្តិសុខព្រមានថា សារបោកប្រាស់ដែលផ្តល់ជូនកប៉ាល់នូវការដឹកជញ្ជូនដោយសុវត្ថិភាពឆ្លងកាត់ Hormuz

អន្តរជាតិ ៖ នៅថ្ងៃទី ២១ ខែមេសា (រ៉យទ័រ) – សារក្លែងបន្លំដែលសន្យាថានឹងឆ្លងកាត់ដោយសុវត្ថិភាពតាមរយៈច្រកសមុទ្រហ័រមូសជាថ្នូរនឹងរូបិយប័ណ្ណគ្រីបតូត្រូវបានផ្ញើទៅកាន់ក្រុមហ៊ុនដឹកជញ្ជូនមួយចំនួនដែលនាវារបស់ពួកគេជាប់គាំងនៅភាគខាងលិចនៃផ្លូវទឹក នេះបើយោងតាមក្រុមហ៊ុនគ្រប់គ្រងហានិភ័យផ្លូវសមុទ្រក្រិក MARISKS។ សហរដ្ឋអាមេរិកនៅតែរក្សាការបិទច្រកសមុទ្រអ៊ីរ៉ង់ ខណៈដែលអ៊ីរ៉ង់បានលើក ហើយបន្ទាប់មកដាក់ការបិទច្រកសមុទ្រហ័រមូសឡើងវិញ ដែលតាមរយៈនោះប្រេង និងឧស្ម័នធម្មជាតិរាវប្រហែលមួយភាគប្រាំរបស់ពិភពលោកបានឆ្លងកាត់មុនពេលសង្គ្រាមផ្ទុះឡើងនៅមជ្ឈិមបូព៌ា។ ... Read More »

បណ្ឌិត ជា វណ្ណី ៖ លោកទូតចិន ចូលរួមអបអរនគរសង្ក្រាន្ត ឆ្លុះបញ្ចាំង ពីភាពវិជ្ជមាន ៤ ចំណុច

ភ្នំពេញ ៖ ថ្មីៗនេះ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញចូលរួម ក្នុងកម្មវិធីនគរសង្ក្រាន្តរបស់កម្ពុជា និង បានជូនពរឆ្នាំថ្មី ដល់ប្រជាជាតិខ្មែរ ទៀតផង។ បញ្ញវន្ត មើលឃើញថា ... Read More »

ជប៉ុនលុបបំបាត់ឧបសគ្គចំពោះការនាំចេញអាវុធប្រល័យលោក

ជប៉ុនបានបន្ធូរបន្ថយបទប្បញ្ញត្តិដែលមានអាយុកាលរាប់ទសវត្សរ៍លើការនាំចេញអាវុធ ដោយបើកផ្លូវសម្រាប់ការលក់អាវុធទៅកាន់បរទេស។ នាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi បានប្រកាសនៅថ្ងៃនេះថា “យើងបានកែសម្រួល ‘គោលការណ៍បីស្តីពីការផ្ទេរបច្ចេកវិទ្យា និងឧបករណ៍ការពារជាតិ’ និង ‘គោលការណ៍ណែនាំសម្រាប់ការអនុវត្ត'” ដោយបន្ថែមថាការកែតម្រូវទាំងនេះនឹងធ្វើឱ្យ “ការផ្ទេរឧបករណ៍ការពារជាតិគ្រប់ប្រភេទអាចធ្វើទៅបានជាគោលការណ៍”។ ពីមុន ជប៉ុនត្រូវបានអនុញ្ញាតឱ្យនាំចេញឧបករណ៍យោធាតែក្នុងប្រភេទប្រាំប៉ុណ្ណោះ៖ ... Read More »

រុស្ស៊ី និងកូរ៉េខាងជើង បន្តបង្កើនបន្ថែមកិច្ចសហប្រតិបត្តិការទ្វេភាគី

សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២៦ បានផ្សាយថា រដ្ឋមន្រ្តីមហាផ្ទៃរុស្ស៉ី លោក Vladimir Kolokoltsev បានទៅដល់ប្រទេសកូរ៉េខាងជើង សម្រាប់ការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសសម្ព័ន្ធមិត្តទាំងពីរ។ តាមបណ្តាញតេឡេក្រាម អ្នកនាំពាក្យក្រសួងមហាផ្ទៃរុស្ស៉ី ... Read More »

អង្គការសហប្រជាជាតិ៖ ការចំណាយរបស់សហរដ្ឋអាមេរិកលើសង្គ្រាមអ៊ីរ៉ង់អាចជួយសង្គ្រោះជីវិតមនុស្សបាន ៨៧ លាននាក់

អន្តរជាតិ៖ លោក Tom Fletcher ប្រធានការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានរិះគន់ការចំណាយយោធាយ៉ាងច្រើន ចំពេលមានការកាត់បន្ថយយ៉ាងខ្លាំងនៃថវិកាជំនួយសកល។ យោងតាមកាសែត The Guardian លោក Fletcher បាននិយាយថា ថវិកាប្រមាណ ២ ... Read More »

ស្ត្រីវ័យក្មេងចិញ្ចឹមពស់ពិសជាង 60,000ក្បាល បង្កការភ្ញាក់ផ្អើលនៅលើបណ្តាញសង្គម

អន្តរជាតិ៖ ស្ត្រីវ័យក្មេងម្នាក់នៅក្នុងប្រទេសចិនបានទាក់ទាញចំណាប់អារម្មណ៍ចំពោះការវិលត្រឡប់ទៅស្រុកកំណើតរបស់នាងវិញដើម្បីចិញ្ចឹមពស់ពិសជាង 60,000 ក្បាល ដោយចែករំលែកការឈឺចាប់របស់នាងពីការចឹករបស់ពស់។ ទោះបីជារកចំណូលបានរាប់លានយ័នជារៀងរាល់ឆ្នាំក៏ដោយ ក៏នាងតែងតែប្រឈមមុខនឹងហានិភ័យនៃការស្លាប់។ កាសែត South China Morning Post បានផ្សាយនៅថ្ងៃទី 20 ខែមេសា ... Read More »

ប្រទេសជប៉ុនចេញការព្រមានអំពី «រញ្ជួយដីខ្លាំង» ភ្លាមៗបន្ទាប់ពីរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ

អន្តរជាតិ៖ ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) ទើបតែបានចេញការព្រមានអំពីហានិភ័យនៃ «រញ្ជួយដីខ្លាំង» បន្ទាប់ពីការរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រដែលបានកើតឡើងកាលពីពេលថ្មីៗនេះ។ នៅល្ងាចថ្ងៃទី ២០ ខែមេសា ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានចេញការព្រមានអំពីហានិភ័យនៃ «រញ្ជួយដីខ្លាំង» ... Read More »

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ចាត់ទុកការផ្សាយ WSJ ប្រើពាក្យ “Scambodia” គឺមានលក្ខណៈរើសអើង និង ខ្វះវិជ្ជាជីវៈ

ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានកម្ពុជា នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៦នេះ បានចេញសារសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះសារព័ត៌មានដែលមានឈ្មោះបោះសំឡេងដូចជា Wall Street Journal តែបែរជាផ្សាយព័ត៌មានដោយប្រើប្រាស់ពាក្យមានខ្លឹមសារម៉ាក់ងាយមកលើកម្ពុជា ក្នុងអត្ថបទរបស់ខ្លួន។ ... Read More »

គម្រោងវិនិយោគរបស់ក្រុមហ៊ុនចំនួន ៧គម្រោង និងគម្រោងពង្រីកបន្ថែមមុខសញ្ញាផលិតកម្មចំនួន ១គម្រោង មានទុនវិនិយោគសរុបប្រមាណ ៤៩០លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ២ពាន់កន្លែងនៅកម្ពុជា

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង និងគម្រោងពង្រីកបន្ថែមមុខសញ្ញាផលិតកម្មចំនួន ១គម្រោង ក្រោមអធិបតីភាពលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការ វិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធ ... Read More »

សង្គ្រាមអ៊ីរ៉ង់ធ្វើឲ្យថ្លៃហោះហើរចម្ងាយឆ្ងាយឡើងជាង 100 ដុល្លារអាមេរិក

អន្តរជាតិ៖ ការរំខានផ្គត់ផ្គង់ប្រេងពិភពលោកពីសង្គ្រាមអ៊ីរ៉ង់ បានបន្ថែមថ្លៃជាង 100ដុល្លារអាមេរិក លើការហោះហើរចម្ងាយឆ្ងាយពីអឺរ៉ុប ដែលអាចនាំឲ្យតម្លៃសំបុត្រយន្តហោះកើនឡើង នេះបើយោងតាមក្រុមអង្គការ Transport & Environment(T&E)។ តម្លៃប្រេងយន្តហោះ កើនឡើង បានធ្វើឲ្យថ្លៃយន្តហោះជាមធ្យមកើនឡើងប្រហែល 88 អឺរ៉ូ ... Read More »

អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលបានអ្នកដំណើរអន្តរជាតិចេញ-ចូលជាង ១០ម៉ឺននាក់ ក្នុងរយៈពេល១សប្ដាហ៍ ក្នុងឱកាសចូលឆ្នាំខ្មែរ

ភ្នំពេញ៖ បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងរយៈពេល១សប្តាហ៍ នាថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ពោលគឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦នេះ សម្រាប់តែអាកាសយានដ្ឋានអន្តរជាតិតេជោមួយ បានទទួលអ្នកដំណើរអន្តរជាតិចេញចូលមានជាង ១០ម៉ឺននាក់ ជនបរទេសជាង ... Read More »

យុវជន៤នាក់ ចូលលួចទូរស័ព្ទព្រះសង្ឃក្នុងវត្ត រួចគំរាមទាំងកូនសិស្សលោកទៀត,សមត្ថកិច្ចចាប់បានម្នាក់

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៤ នាក់ត្រូវបានកម្លាំងនគរបាលស្រុកគងពិសី ឃាត់ខ្លួនបានក្រោយពីធ្វើសកម្មភាពលួចយកទូរស័ព្ទដៃរបស់ព្រះសង្ឃដែលកំពុងសឹងលង់លក់គេចខ្លួនបានរយៈ ពេលពីរថ្ងៃត្រូវនគរបាលក្របួចបាន។ ការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យដែលធ្វើសកម្មភាពលួចទូរសព្ទដៃរបស់ព្រះសង្ឃពីក្នុងវត្ត បានធ្វើឡើងកាលពីរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នៅក្នុងឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ នគរបាលស្រុកគងពិសីបាននិយាយដឹងថា ... Read More »

នគរបាលខេត្តកែប​ ឃាត់ខ្លួនជនជាតិចិន និងខ្មែរ១៦នាក់​ ករណី​បង្ក្រាប Scam Online

ខេត្ត​កែប៖ កម្លាំងសមត្ថកិច្ចជំនាញ​ នៃស្នងការដ្ឋាននគរបាលខេត្តកែប បានបញ្ជូនជនជាតិចិន១៤នាក់ និងខ្មែរ២នាក់ ពាក់ព័ន្ធបទល្មើស Scam Online ទៅអយ្យការអមសាលាដំបូងខេត្តកែប ដើម្បីចាត់ការតាមនីតិ នៃច្បាប់។ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប ... Read More »

លោក Li Qiang នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពីការសិក្សាលើប្រធានបទពិសេសលើកទី១៩ របស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន

អន្តរជាតិ ៖ កាលពីថ្ងៃទី២០ ខែមេសា ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានរៀបចំកិច្ចប្រជុំស្តីពីការសិក្សាលើប្រធានបទពិសេសលើកទី១៩ ក្រោមប្រធានបទ“រៀបផែនការស្តីពីសន្តិសុខថាមពលនិងការឡើងថា្នក់ទៅជាបៃតងនិងកាបូនទាប ពន្លឿនឱ្យការកសាងប្រព័ន្ធថាមពលថ្មី”  ។  លោក Li Qiang នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានសង្កត់ធ្ងន់នៅពេលអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពីការសិក្សាថា ត្រូវរៀនសូត្រនិងអនុវត្តយ៉ាងស៊ីជម្រៅនូវស្មារតីនៃអនុសាសន៍ណែនាំដ៏សំខាន់របស់លោកអគ្គលេខាធិការនៃមជ្ឈិមបក្ស Xi Jinping ... Read More »

សមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យ ១១នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ

ភ្នំពេញ ៖ សមត្ថកិច្ចរាជធានីភ្នំពេញ​ បានធ្វេីការបញ្ជូនខ្លួនជនសង្ស័យ ចំនួន ១១នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ វេលាម៉ោង ១រសៀលថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៦​ ដើម្បីចាត់ការតាមផ្លូវច្បាប់ ក្រោយយកមកបង្ហាញមុខជាសាធារណៈ ។  ... Read More »

លោកបណ្ឌិត យង់ ពៅ ៖ ទស្សនៈយល់ឃើញរបស់ខ្ញុំ ក្រៅពីការតវ៉ាតាមរយៈកំណត់ទូតផ្លូវការ ករណីថៃពង្រីកបន្តសកម្មភាពឈ្លានពានទឹកដីកម្ពុជាជាបន្តបន្ទាប់ កម្ពុជាគួរ !

ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ៖ ទស្សនៈយល់ឃើញរបស់ខ្ញុំ ក្រៅពីការតវ៉ាតាមរយៈកំណត់ទូតផ្លូវការ ករណីថៃពង្រីកបន្តសកម្មភាពឈ្លានពានទឹកដីកម្ពុជាជាបន្តបន្ទាប់ កម្ពុជាគួរ៖  ... Read More »

ប្រពន្ធខឹងប្តីផឹកស្រវឹង ពូកែរករឿងពេក ទាញឈើជ្រុងវ៉ៃបណ្តាលឲ្យស្លាប់តែម្តង

ខេត្តកោះកុង÷មន្ត្រីនគរបាលស្រុកបូទុមសាគរបានឱ្យដឹងនៅព្រឹកថ្ងៃទី២១ខែ មេសានេះ ស្ដ្រីជាភរិយាម្នាក់ឈ្មោះ កៅ នេម បានប្រើដំបងឈើ វាយប្ដីបណ្ដាលឱ្យបាត់បង់ជីវិតដោយសារ មានអំពើហិង្សាក្នុងគ្រួសារកាលថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២៦ វេលាម៉ោង ១៧:៥០នាទី ស្ថិតក្នុងភូមិថ្មសឃុំថ្មសស្រុកបូទុមសាគរខេត្តកោះកុង​។ ប្រភពខាងលើបានឲ្យដឹងបន្តថា ... Read More »

អតីតប្រធានជលផលក្រុងសំពៅពូន បើករថយន្ត PRADO លឿនបុកកន្ទុយរថយន្តធំ រងរបួសធ្ងន់កៀបជាប់ក្នុងរថយន្ត ឯតៃកុងរថយន្តធំបើករត់គេចបាត់

ខេត្តកណ្តាល÷បុរសវ័យចំណាស់ម្នាក់ជាមន្ត្រីចូល និវត្តន៍ បានរងរបួសធ្ងន់សន្លប់ស្តូកស្តឹង និងកៀបជាប់ក្នុងរថយន្ត ត្រូវបានសមត្ថកិច្ចជួយគាស់ទ្វារសង្គ្រោះភ្លាមៗ ក្រោយពីគាត់បានបើករថយន្តម៉ាក PRADO ក្នុងល្បឿនលឿនទៅបុកកន្ទុយរថយន្តធំ១គ្រឿងយ៉ាងពេញទំហឹង រួចរថយន្តធំនោះក៏បានបើករត់គេចបាត់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២៣ និង០៥នាទីយប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ ... Read More »

រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ រវាងកម្ពុជា-ចិន នឹងមានជំនួបជាមួយគ្នា នៅល្ងាចថ្ងៃទី២២ ខែមេសា ដោយពិភាក្សាអំពីកិច្ចការសំខាន់មួយចំនួន

ភ្នំពេញ ៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និងរដ្ឋមន្ត្រីការពារជាតិចិន,លោក ដុង ជុន (Dong Jun) នឹងមានជំនួបជាមួយ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ ... Read More »

នគរបាលខេត្តកំពតខ្លួនមន្ត្រីនគរបាលម្នាក់ ដែលយកកែវគប់មកលេីពលរដ្ឋបែកក្បាល

ខេត្តកំពត÷គ្រាន់តែកែវស្រាអត់ទឹកកកសោះ មន្ត្រីនគរបាលម្នាក់យកកែវស្រា គប់ស្ត្រីជាអ្នកស៊ីឈ្នួលចាប់ទឹកកកតាមកម្មវិធីម្នាក់ បែកក្បាលនិងចំក្រោមភ្នែក ពេលនេះស្នងការ​ខេត្តកំពត​ បញ្ជាឲ្យនាំខ្លួនមកអនុវត្តតាមច្បាប់ ដោយគ្មានការលើកលែង ទោះជាជនរងគ្រោះមិនទាន់បានទៅដាក់ពាក្យបណ្ដឹងក៏ដោយ ។ រឿងហួសចិត្តមួយកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរ ... Read More »

បណ្ដេញ ជនបរទេស ១.១៧៥នាក់ មាន ២៨សញ្ជាតិ ចេញពីកម្ពុជា ពាក់ព័ន្ធករណីបទល្មើសមួយចំនួន

ភ្នំពេញ ៖ អនុវត្តតាមអនុសាសន៍ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើកាបណ្ដេញចេញជនបរទេសសរុបចំនួន ... Read More »

កណ្ដាលថ្ងៃក្តៅចែស! ជនសង្ស័យកាច់កម៉ូតូពីមុខផ្ទះក្នុងបុរីនៅឫស្សីកែវ

ភ្នំពេញ៖ ហេតុការណ៍កាច់កម៉ូតូ១គ្រឿងបានកើតឡើងកណ្ដាលថ្ងៃ បង្កការភ្ញាក់ផ្អើល និងព្រួយបារម្ភដល់ប្រជាពលរដ្ឋ នៅក្នុងបុរីរិទ្ធ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ កាលពីវេលាម៉ោងប្រមាណ ២:១៥នាទីរសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ តាមព័ត៌មានបឋមបានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់បានចតម៉ូតូម៉ាក Nex ... Read More »

ព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦

ភ្នំពេញ : ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ៖ សម្ពាធទាបដែលកើតនៅលើសមុទ្រចិនខាងត្បូងមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ... Read More »

ពុទ្ធោ! ក្មេងជំទង់២នាក់ក្នុងចំណោម៦នាក់ បានលង់ទឹកស្លាប់យ៉ាងសង្វេគ

ខេត្តពោធិ៍សាត់ ៖ សេចក្តីរាយការណ៍នានាជុំវិញកន្លែងកើតហេតុ នារសៀលថ្ងៃចន្ទ ៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋសក័ ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នេះថា ព្រឹកមិញ ... Read More »

លោក Xi Jinping ផ្តល់អនុសាសន៍ណែនាំឱ្យជំរុញអំណានសៀវភៅ ដើម្បីបង្កើតបរិយាកាសនាំគ្នាអានសៀវភៅក្នុងសង្គមទាំងមូល

អន្តរជាតិ ៖ ក្នុងយុគសម័យនេះ ចំណេះដឹងបាននិងកំពុងធ្វើបច្ចុប្បន្នភាពយ៉ាងឆាប់រហ័សដែលមិនធ្លាប់ជួបពីមុនមក។ “ពីសម័យកសិកម្ម ដែល «ការរៀនចំណេះដឹងពីរបីឆ្នាំក៏គ្រប់គ្រាន់ហើយសម្រាប់ប្រើប្រាស់ពេញមួយជីវិត» រហូតដល់សម័យសេដ្ឋកិច្ចឧស្សាហកម្ម ដែល «ការរៀនចំណេះដឹងជាងដប់ឆ្នាំទើបអាចគ្រប់គ្រាន់សម្រាប់ពេញមួយជីវិត» ហើយមកដល់សម័យឥឡូវនេះ ជាសម័យសេដ្ឋកិច្ចចំណេះដឹង ដែល «ត្រូវរៀនអស់មួយជីវិតទើបអាចដើរទាន់សម័យកាលដែលកំពុងវិវឌ្ឍទៅមុខ។”» លោកXi ... Read More »

ក្មេងទំនើងម្នាក់ទៀត ដែលបានរត់គេចខ្លួនពីភ្នំពេញ ទៅដល់ខេត្តព្រះសីហនុ បានចូលមកសារភាពកំហុស នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ 

ភ្នំពេញ ៖ ក្មេងទំនើងម្នាក់ទៀត ដែលបានរត់គេចខ្លួនពីភ្នំពេញ ទៅដល់ខេត្តព្រះសីហនុ បានចូលមកសារភាពកំហុស នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ពាក់ព័ន្ធការចូលរួមសកម្មភាពដេញគប់ និងវាយរថយន្តនៅថ្ងៃនគរសង្ក្រាន្ត។ កន្លងទៅជនល្មើសនេះត្រូវបានដឹងថានៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ហើយជនរងគ្រោះធ្លាប់បង្ហោះប្រាប់ពីអាខោនហ្វេសប៊ុកថែមទៀត។ កម្លាំងនគរបាលរាជធានីភ្នំពេញ បានតាមចាប់ខ្លួនក្មេងទំនើងចំនួន៩នាក់មកហើយ ដែលបង្កភាពអនាធិបតេយ្យនៅក្នុងសង្គមមួយនេះ ... Read More »

នគរបាលស្រុកស្វាយចេកឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទជួញដូរនឹងប្រើប្រាស់គ្រឿងញៀន

ខេត្តបន្ទាយមានជ័យ ៖ នៅវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី១៩ ខែមេសាឆ្នាំ ២០២៦កម្លាំងនគរបាលស្រុកស្វាយចេកបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទជួញដូរហ្នឹងប្រើប្រាស់គ្រឿងញៀន នៅចំណុចផ្លូវលំខាងជើងវត្តតាផូ ស្ថិតក្នុងភូមិព្រេចកី ឃុំតាផូ ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ ។ លោកវរៈសេនីយ៍ទោ អុន កាថន អធិការនគរបាលស្រុកស្វាយចេកបានឲ្យដឹងថា ... Read More »

១០ថ្ងៃមកនេះ មានក្មេងទំនើងជាង១២០នាក់ ត្រូវនគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការ ខ្លះដេកចូលឆ្នាំក្នុងពន្ធនាគារ

ភ្នំពេញ ៖ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចនគរបាលជាតិ គ្រប់មូលដ្ឋាន បានអនុវត្តបន្តប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងចំនួន២៩ករណី។ នេះបើតាម លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមលោក ... Read More »

ផ្ទះប្រមាណ ១០០០ ខ្នងត្រូវបានបំផ្លាញក្នុងអគ្គីភ័យដ៏សាហាវនៅប្រទេសម៉ាឡេស៊ី

នៅថ្ងៃទី ១៩ ខែមេសា អគ្គីភ័យទ្រង់ទ្រាយធំមួយបានឆាបឆេះនៅក្នុងភូមិឆ្នេរសមុទ្រមួយក្នុងរដ្ឋ Sabah ប្រទេសម៉ាឡេស៊ី ដោយបានបំផ្លាញផ្ទះប្រមាណ ១០០០ ខ្នង។ យោងតាមអាជ្ញាធរ អគ្គីភ័យបានចាប់ផ្តើមនៅព្រឹកព្រលឹមនៅក្នុងតំបន់ “ភូមិទឹក” នៃស្រុក Sandakan នៅភាគឦសានរដ្ឋ ... Read More »

អ៊ីរ៉ង់បើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើនាវាចម្បាំងអាមេរិកបន្ទាប់ពីការបាញ់ប្រហារ និងការរឹបអូសកប៉ាល់ដឹកទំនិញ

អ៊ីរ៉ង់អះអាងថាខ្លួនបានប្រើយន្តហោះគ្មានមនុស្សបើកដើម្បីវាយប្រហារនាវាចម្បាំងអាមេរិកមួយគ្រឿងដើម្បីសងសឹកចំពោះការបាញ់ប្រហារ និងការរឹបអូសកប៉ាល់ដឹកទំនិញរបស់ខ្លួននៅក្នុងឈូងសមុទ្រអូម៉ង់។ រូបភាពដែលចេញផ្សាយដោយក្រសួងការពារជាតិអ៊ីរ៉ង់ ត្រូវបានគេរាយការណ៍ថា ការបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើក Karrar ដែលជាយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយដំបូងគេរបស់ប្រទេស។ នៅថ្ងៃទី១៩ ខែមេសា អ៊ីរ៉ង់បាននិយាយថាកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនបានធ្វើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកប្រឆាំងនឹងនាវាចម្បាំងអាមេរិកដើម្បីឆ្លើយតបទៅនឹងការបាញ់ប្រហារ និងការរឹបអូសកប៉ាល់ដឹកទំនិញអ៊ីរ៉ង់មួយ។ យោងតាមទីភ្នាក់ងារព័ត៌មាន Tasnim និងទូរទស្សន៍រដ្ឋអ៊ីរ៉ង់ យន្តហោះគ្មានមនុស្សបើកត្រូវបានបាញ់បង្ហោះឆ្ពោះទៅនាវាចម្បាំងអាមេរិកភ្លាមៗបន្ទាប់ពីទីក្រុងតេអេរ៉ង់បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនពីបទ ... Read More »