ព័ត៌មានទាន់ហេតុការណ៍៖
'

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ពិនិត្យជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅក្នុងបរិវេណអនុវិទ្យាល័យទួលកណ្ដោល

ខេត្តត្បូងឃ្មុំ ៖ ក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (ធីតា TYDA) ចេញសេចក្ដីជូនដំណឹងស្ដីពី កម្មវិធីពិនិត្យ និងព្យាបាលជំងឺទូទៅរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។  រដ្ឋបាលស្រុកអូររាំងឪមានកិត្តិយស សូមជម្រាបជូនដំណឹងប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋានស្រុកឱ្យបានជ្រាបថា ក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (ធីតា TYDA) នឹងរៀបចំកម្មវិធីពិនិត្យ ... Read More »

រដ្ឋមន្រ្តីការបរទេស និងអគ្គលេខាធិការអាស៊ាន បានអញ្ជើញធ្វើជាសាក្សីការចុះហត្ថលេខាលើលិខិតុបករណ៍នៃការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) ដោយប្រទេសអ៊ុយក្រែន

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ រដ្ឋមន្រ្តីការបរទេស និងអគ្គលេខាធិការអាស៊ាន បានអញ្ជើញធ្វើជាសាក្សីការចុះហត្ថលេខាលើលិខិតុបករណ៍នៃការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) ដោយប្រទេសអ៊ុយក្រែន។ ... Read More »

សិស្សស្រីៗសាលាបឋមសិក្សាក្រាំងស្គាស្រុកទឹកផុសតែងតែរវើរវាយទន់ដៃជើងសន្លប់ ត្រូវគ្រូមន្តអាគមថាមានខ្មោចចូល

ខេត្តកំពង់ឆ្នាំង ៖ សិស្សសាលាក្មេងស្រីចំនួន៤ នាក់ដែលកំពុងសិក្សានៅសាលាបឋមសិក្សាក្រាំងស្គា ស្ថិត នៅក្នុងឃុំក្រាំងស្គា ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានរវើរវាយ ស្រែកឲ្យគេជួយ និងបានដួលសន្លប់ បណ្តាលឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៨និង១០ នាទីព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ... Read More »

លោកមេឃុំ ញរ ស្រុកកំពង់រោទ៍រងគ្រោះថ្នាក់ចរាចរណ៍ត្រូវបុរសស្រវឹងស្រាម្នាក់ជិះម៉ូតូបុកបណ្ដាលឱ្យរងរបួសធ្ងន់

ខេត្តស្វាយរៀង ៖ បុរសម្នាក់ដែលគេស្គាល់ថាជាលោកមេឃុំញរស្រុកកំពង់រោទ៍បានរងគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់ដោយសារតែបុរសស្រវឹងស្រាម្នាក់ជិះម៉ូតូបុកម៉ូតូរបស់គាត់ស្របទិសគ្នាពីក្រោយពេញទំហឹង ផ្អើលអ្នកភូមិ និងអ្នកធ្វើដំណើរទាំងក្បាលល្ងាច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣៥នាទីល្ងាចថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០២២នៅលើផ្លូវជាតិលេខ៣១៤Dត្រង់ចំណុចភូមិត្រពាំងត្រាវ ឃុំញរ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសរងគ្រោះមានឈ្មោះ ឆូយ យ៉ន អាយុ៦៤ឆ្នាំមុខរបរមេឃុំញរ មានទីលំនៅភូមិត្រពាំងត្រាវ ឃុំញរ ... Read More »

ម្ចាស់ក្រុមហ៊ុន Facebook កាត់បន្ថយបុគ្គលិកជាង១១,០០០នាក់ស្របពេលធ្លាក់ចុះការផ្សាយពាណិជ្ជកម្ម

លោក Mark Zuckerberg បានបណ្តេញបុគ្គលិកជាង១១,០០០នាក់នៅ Meta ខណៈដែលការកាត់បន្ថយការងារដ៏ធំនៅទូទាំងតំបន់ Silicon Valley ឲ្យកាន់តែស៊ីជម្រៅ។ Silicon Valley គឺជាតំបន់មួយនៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា ដែលបម្រើជាមជ្ឈមណ្ឌលសកលសម្រាប់បច្ចេកវិទ្យា និងការច្នៃប្រឌិតខ្ពស់។ ម្ចាស់ក្រុមហ៊ុន ... Read More »

អ៊ុយក្រែនត្រូវចំណាយពេល៣៥ឆ្នាំ ដើម្បីសងប្រាក់កម្ចីថ្មីពីសហភាពអឺរ៉ុប

គណៈកម្មការអឺរ៉ុប (EC) គ្រោងនឹងផ្តល់កញ្ចប់ប្រាក់កម្ចីដល់អ៊ុយក្រែនដែលមានតម្លៃ១៨ពាន់លានដុល្លារ ដើម្បីជួយប្រទេសនេះឱ្យរស់រានមានជីវិតរហូតដល់ឆ្នាំ ២០២៣។ ទោះបីជាយ៉ាងណាក៏ដោយ ក៏លក្ខខណ្ឌត្រូវបានកំណត់នៅទីនេះថា ទីក្រុង Kiev ត្រូវតែសងបំណុលក្នុងរយៈពេលជាង៣៥ឆ្នាំ។ អនុប្រធាន EC លោក Valdis Dombrovskis ... Read More »

សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំអាស៊ានទាំងអស់ ចូលគាល់ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង

  ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ នៅមុនការចាប់ផ្តើមនៃកិច្ចប្រជុំកំពូលអាស៊ាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន និងបណ្តាមេដឹកនាំប្រទេសសមាជិកអាស៊ានទាំងអស់ ដែលបានមកដល់កម្ពុជា ... Read More »

ក្រុមធំៗ៣នៅអង់គ្លេសធ្លាក់ចេញពីការប្រជែងពានរង្វាន់ League Cup ត្រឹមជុំទី៣

ក្រុមខ្លាំងៗនៅអង់គ្លេសចំនួន៣បានធ្លាក់ចេញពីការប្រជែងយកពានរង្វាន់អង់គ្លេស League Cup ត្រឹមជុំទី៣។ ក្រុមទាំងនោះមាន កាំភ្លើងធំ Arsenal, ក្រុមតោខៀវ Chelsea និងក្រុមមាន់ខ្នាយមាស Tottenhamក្នុងការប្រកួតកាលពីរាត្រីថ្ងៃទី៩ឈានចូលថ្ងៃទី១០ ខែវិច្ឆិកានេះ។ ក្រុមតោខៀវ Chelsea បានបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះមេឃខៀវ ... Read More »

អនុប្រធានទី១ អញ្ជើញដឹកនាំគណៈប្រតិភូសភាប្រទេសជាសមាជិកអាយប៉ា រៀបចំសារ ដែលនឹងត្រូវថ្លែងដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានប្តូរវេនអន្តរសភាអាស៊ាន(អាយប៉ា) លើកទី៤៣ នៅចំពោះមុខថ្នាក់ដឹកនាំអាស៊ាន

ភ្នំពេញ ៖ បន្ទាប់ពីគណៈប្រតិភូសភានៃបណ្ដាប្រទេសជាសមាជិកអាយប៉ាចំនួន៧ប្រទេស បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ជាបន្ដបន្ទាប់រួចមក  នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទី នៅសណ្ឋាគារកាំឌីយ៉ាណា លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ ... Read More »

លោក ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាការងាររៀបចំការប្រកួតកីឡាជាតិលើកទី៣

ខេត្តកំពត-កែប ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលាខេត្តកំពត លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ ... Read More »

គិលានុបដ្ឋាយិកាជាង៣សែននាក់នៅអង់គ្លេសគ្រោងធ្វើកូដកម្មទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ

សហជីពកំពុងធ្វើយុទ្ធនាការដើម្បីជួយដល់គិលានុបដ្ឋាយិកា ទទួលបានប្រាក់ខែកើនឡើងលើសពីអតិផរណា ៥% ។ ប្រាក់ខែពិតប្រាកដរបស់ក្រុមគិលានុបដ្ឋាយិកាបានធ្លាក់ចុះ 20% ចាប់តាំងពីឆ្នាំ២០១០មក ។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ គិលានុបដ្ឋាយិកាអង់គ្លេសកំពុងរៀបចំធ្វើកូដកម្មនៅរដូវរងានេះ។ អង្គការ Royal College of Nursing ... Read More »

មេបញ្ជាការកងទ័ពជើងគោក កម្ពុជា-ប្រ៊ុយណេ បានឯកភាពគ្នាអំពីសារៈសំខាន់ក្នុងការបង្កើនទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរបន្ថែមទៀត

ប្រទេសវៀតណាម ៖ នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមុិញ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយនឹង លោកឧត្តមសេនីយ៍ត្រី តាន់ស្រ៊ី ... Read More »

ពិធីក្រុងពាលី បញ្ចុះបឋមសីលា សាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាលធ្លក នៃអធិការដ្ឋាននគរបាលស្រុក​ស្វាយជ្រំ

ខេត្តស្វាយរៀង ៖ លោកឧត្តមសេនីយ៍ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត​ និងលោក ហែម សារិទ្ធ អភិបាលនៃគណ:អភិបាលស្រុកស្វាយជ្រំបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីក្រុងពាលី បញ្ចុះបឋមសីលា សាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាលធ្លក នៃអធិការដ្ឋាននគរបាលស្រុក​ស្វាយជ្រំ ស្ថិតនៅក្នុងភូមិធ្លក ឃុំធ្លក ... Read More »

លោក អ៊ាង សុផល្លែត ៖ កម្ពុជា-ថៃ ឯកភាពគ្នា៨ចំណុចជាពិសេសកិច្ចសហប្រតិបត្តិការទ្វេភាគី និងបង្កើនទំហំពាណិជ្ជកម្មរវាង​ប្រទេស​ទាំងពីរឱ្យដល់ ១៥ពាន់​លានដុល្លារសហរដ្ឋអាមេរិក

ភ្នំពេញ ៖ ក្រោយជំនួបបញ្ចប់ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ក្រុមអ្នកសារ​ព័ត៌មាន​ថា , នៅក្នុងជំនួបនេះថ្នាក់ដឹកនាំកំពូលទាំងពីរ បានពិភាក្សាគ្នា លើប្រធានបទទី ... Read More »

គយចល័តចាប់ខ្លួនបុរសម្នាក់ ដឹកដំនិញគេចពន្ធ បើករថយន្តបំបុកបារាសនិងកៀររថយន្តសមត្ថកិច្ច

ខេត្តក្រចេះ ៖ បុរសម្នាក់ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួនដោយសារដឹកទំនិញគេចពន្ធ និងបើកបរបំបុករថយន្តសមត្ថកិច្ចព្រមទាំងបុកបារាសថែមទៀតផង។ ហេតុការណ៍នេះបានកើតឡើងនៅល្ងាចថ្ងៃទី៩ ខែ វិច្ឆិកា ឆ្នាំ២០២២ ត្រង់ចំណុចភូមិ ព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។ យោងតាមប្រភពព័ត៌មានបានឱ្យដឹងថាករណីដឹកទំនិញគេចពន្ធ កម្លាំងគយចល័តតំបន់៦រួមសហការកម្លាំងកងរាជអាវុធហត្ថដោយមានការសម្របសម្រួលពីលោក គឺ ប៊ុណ្ណារ៉ា ... Read More »

នៅវេលាម៉ោងប្រមាណ ១១ព្រឹកនេះ ! សម្តេចតេជោ ហ៊ុន សែន និងលោក ប្រាយុទ្ធ ច័ន្ទអូចា ជួបពិភាក្សាការងារ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង លោក ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្ត្រី បានជួបសម្តែងការគួរសម និងពិភាក្សការងារ នៅវេលាម៉ោងប្រមាណ ១១ព្រឹកថ្ងៃព្រហស្បតិ៍ ... Read More »

ប្រទេសអ៊ុយក្រែនក្លាយជាសមាជិកទី៥០ នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍ (TAC)

ភ្នំពេញ ៖ បើយោងតាមអក្សរកាត់ថា, TAC គឺជាសន្ធិសញ្ញាសន្តិភាពដែលបានចុះហត្ថលេខាក្នុងឆ្នាំ១៩៧៦ រវាងបណ្ដាប្រទេសជាសមាជិកអាស៊ាន សំដៅបង្កើតក្រមប្រតិបត្តិស្តីពីទំនាក់ទំនង រវាងបណ្ដាប្រទេសក្នុងតំបន់ ជំរុញសន្តិភាព ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាអចិន្ត្រៃយ៍ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក គោលការណ៍មិនជ្រៀតជ្រែក និងដោះស្រាយជម្លោះដោយសន្តិវិធី។ សូមបញ្ជាក់កំលុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ មានប្រទេសសរុបចំនួន៧ហើយ ... Read More »

លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ទស្សនាប្រាសាទបុរាណខ្មែរ នៅលើទឹកដីខេត្តសៀមរាប និងអញ្ជើញចូលរួមពិធីប្រគល់-ទទួល គម្រោងស្ថាបនាឡើងវិញប្រាសាទតាកែវ

ភ្នំពេញ ៖ ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន នៅ ចូលរួមពិធីប្រគល់ទទួល គម្រោងស្ថាបនាឡើងវិញប្រាសាទតាកែវ និងទស្សនាប្រាសាទបុរាណខ្មែរ។ លោកលី ខឺឈាង ... Read More »

លោក សុខ លូ បន្តអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ របស់ សម្ដេច តេជោ ហ៊ុន សែន ជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ជាង១ពាន់គ្រួសារ នៅស្រុកបវេល ខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក សុខ លូ ... Read More »

ថៃដាក់កម្លាំងសន្តិសុខ ៣ម៉ឺននាក់ការពារសន្តិសុខ ដល់កិច្ចប្រជុំ APEC

ស្នងការប៉ូលិសថៃ លោក Damrongsak Kittipraphat បានបញ្ជាក់ថា ថៃបានត្រៀមលក្ខណៈរួចរាល់ក្នុងការការពារសន្តិសុខ ដល់ប្រមុខដឹកនាំបណ្តាប្រទេស ដែលចូលរួមនៅក្នុងកិច្ចប្រជុំកំពូលរបស់ APEC ដែលចាប់ផ្តើមនៅសប្តាហ៍ក្រោយ។ អ្នកសារព័ត៌មាន TTXVN ប្រចាំនៅទីក្រុងបាងកកបានរាយការណ៍ថា ថៃបានដាក់ពង្រាយ កម្លាំងប៉ូលិសដល់ទៅ ... Read More »

លោក​ សុធា​ ពិសិដ្ឋ​ ព្រះរាជអាជ្ញារង​ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដឹកនាំកម្លាំងសមត្ថកិច្ចផ្ទាល់ ចុះបង្ក្រាបករណី​លួចលេងល្បែងសុីសងខុសច្បាប់ (បញ្ជល់មាន់ភ្នាល់ដាក់ប្រាក់)

     ខេត្តកពង់ចាម ៖ មនុស្ស ០៧នាក់ លួចលេងល្បែងសុីសងខុសច្បាប់ (បញ្ជល់មាន់ភ្នាល់ដាក់ប្រាក់) ត្រូវលោក​ សុធា​ ពិសិដ្ឋ​ ព្រះរាជអាជ្ញារង​ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដឹកនាំកម្លាំងសមត្ថកិច្ចផ្ទាល់ ធ្វើការចុះបង្ក្រាប ... Read More »

សម្តេចតេជោ ហ៊ុន សែន៖ «កិច្ចព្រម ព្រៀងបៃតងអាស៊ាន» សំដៅរួមចំណែកក្នុងការជួយតម្រង់ទិសអាស៊ាន ឆ្ពោះទៅរកអនាគតបៃតងប្រកបដោយចីរភាព

ភ្នំពេញ ៖ ដើម្បីរួមចំណែកក្នុងការឆ្លើយតបនឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ, គ្រោះធម្មជាតិ និង ការបំផ្លាញបរិស្ថាន ជាដើម, កម្ពុជាបានលើកសំណើឱ្យមានការរៀបចំនូវ «កិច្ចព្រម ព្រៀងបៃតងអាស៊ាន» សំដៅរួមចំណែកក្នុងការជួយតម្រង់ទិសអាស៊ាន ឆ្ពោះទៅរកអនាគតបៃតងប្រកប ដោយចីរភាព និង ភាពប្រកួតប្រជែងខ្ពស់ ... Read More »

ខេត្តមណ្ឌលគិរីមានភ្ញៀវទេសចរ មកកម្សាន្តជាង៣ម៉ឺននាក់ រយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ឆ្នាំ២០២២

ខេត្តមណ្ឌលគិរី ៖ ខេត្តមណ្ឌលគិរី ជាគោលដៅទេសចរណ៍ធម្មជាតិដ៏ល្បីល្បាញមួយ ក្នុងប្រទេសកម្ពុជា ជាពិសេស គិតត្រឹមរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៧.០៨.០៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ខេត្តមណ្ឌលគិរី ... Read More »

មនុស្ស១៥ពាន់នាក់ស្លាប់ដោយសារក្តៅខ្លាំងនៅអឺរ៉ុបឆ្នាំ២០២២នេះ

យ៉ាងហោចណាស់ក៏មានមនុស្ស១៥ពាន់នាក់ស្លាប់នៅក្នុងរដូវក្តៅកន្លងមកក្នុងតំបន់អឺរ៉ុប ។ ក្នុងនោះប្រទេសអេស្ប៉ាញនិងអាល្លឺម៉ង់គឺជាប្រទេសរងផលប៉ះពាល់ខ្លាំងជាងគេដោយសាររលកកម្តៅ ។ នៅក្នុងប្រទេសអេស្ប៉ាញមានមនុស្ស៤ពាន់នាក់ស្លាប់នារដូវក្តៅកន្លងមក ។ ចំណែកនៅព័រទុយហ្គាល់វិញមានអ្នកស្លាប់ជាង ១ពាន់នាក់ ប្រទេសអង់គ្លេស ជាង៣២០០នាក់ និងប្រទេសអាល្លឺម៉ង់ជាង៤៥០០នាក់ …។ រដូវក្តៅចាប់ផ្តើមនៅខែមិថុនាដល់ខែសីហាឆ្នាំ២០២២ គឺជាពេលវេលាក្តៅបំផុតនៅក្នុងតំបន់អឺរ៉ុបមិនធ្លាប់មានពីមុនមក បង្កឱ្យមានគ្រោះរាំងស្ងួតទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រតាំងពីសម័យបុរាណរហូតមកទល់ពេលនេះ។ ... Read More »

រដ្ឋមន្ត្រីការបរទេសកម្ពុជា និងហ្វីលីពីន ជួបពិភាក្សាទ្វេភាគី

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញ សេចក្ដីប្រកាសព័ត៌មាន ករណីរដ្ឋមន្ត្រីការបរទេសកម្ពុជា និងហ្វីលីពីន ជួបពិភាក្សាទ្វេភាគី លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និង លោក ... Read More »

ព្រះមហាក្សត្រកម្ពុជា ព្រះបរមរាជានុញ្ញាត ថ្វាយព្រះចៅស៊ុលតង់នៃប្រទេសព្រុយណេ និងជូនលោកប្រធានាធិបតី នាយករដ្ឋមន្ត្រីនៃបណ្តាប្រទេសជាសមាជិកអាស៊ានចូលក្រាបថ្វាយបង្គំគាល់

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ  ព្រះបរមរាជានុញ្ញាតថ្វាយព្រះចៅស៊ុលតង់នៃប្រទេសព្រុយណេដារូសាឡេឹម និងជូន លោកប្រធានាធិបតី នាយករដ្ឋមន្ត្រីនៃបណ្តាប្រទេសជាសមាជិកអាស៊ានចូលក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះពរ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១០ ... Read More »

ផ្លូវ​ល្បឿនលឿន​ភ្នំពេញ​-បាវិត​ បើកការដ្ឋាននៅឆ្នាំ២០២៣ និងបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ចំណាយគ្រោងទុកសរុបចំនួន ១.៦៣៨ពាន់លានដុល្លារ

ភ្នំពេញ ៖ នាព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក គង់សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាកិច្ច​ព្រមព្រៀងក្របខ័ណ្ឌ​​សម្រាប់​គម្រោងផ្លូវ​ល្បឿនលឿន​ភ្នំពេញ​-បាវិត​ រវាងរាជរដ្ឋាភិបាលកម្ពុជា​ និងក្រុមហ៊ុនសាជីវកម្មស្ពាន​ និងថ្នល់ចិន​ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។ ... Read More »

លោក ជុំ កុសល ៖ គឹម សុក គឺជាមនុស្សមានចរិតពាលបាតផ្សារ តាំងខ្លួនជាអ្នកចេះ រិះគន់ប្រឆាំងគ្រប់រឿង សូម្បីតែច្បាប់ធម្មជាតិក៏បុគ្គលគឹម សុកប្រឆាំង

ភ្នំពេញ ៖ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន លោក ជុំ កុសល បានថ្លែងថា,  គឹម សុក គឺជាមនុស្សមានចរិតពាលបាតផ្សារ តាំងខ្លួនជាអ្នកចេះ រិះគន់ប្រឆាំងគ្រប់រឿង សូម្បីតែច្បាប់ធម្មជាតិក៏បុគ្គលគឹម សុកប្រឆាំង ... Read More »

ក្រសួងបរិស្ថាន បានលើកមករម្លឹកពី ជីរនាងវង(basil)

ភ្នំពេញ ៖ ក្រសួងបរិស្ថាន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ បានរម្លឹកពីជីរនាងវង(basil)  ដកស្រង់តាម#សៀវភៅមគ្គទេសក៍គ្រឿងទេសកម្ពុជា#moe ,#ជីវចម្រុះនៅកម្ពុជា , #ជីវភាពសហគមន៍។ ក្រសួងបរិស្ថានបញ្ជាក់ថា,ជីរនាងវង(basil) មានកម្ពស់៣០-៩០ស.ម មានក្លិនឈ្ងុយប្រហើរ គ្មានរោមរាងមូលឬបួនជ្រុងពណ៌បៃតង។ស្លឹកឈម ... Read More »

អបអរសាទរកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង៤១

 ភ្នំពេញ ៖ ថ្ងៃនេះ ! ជាមោទនភាពជាតិ ដែលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន៣លើក ចាប់តាំងពីឆ្នាំ ២០០២, ២០១២, និង២០២២ ឆ្នាំនេះ។ ... Read More »