ព័ត៌មានទាន់ហេតុការណ៍៖
'

ព្រះមហាក្សត្រកម្ពុជា ព្រះបរមរាជានុញ្ញាត ថ្វាយព្រះចៅស៊ុលតង់នៃប្រទេសព្រុយណេ និងជូនលោកប្រធានាធិបតី នាយករដ្ឋមន្ត្រីនៃបណ្តាប្រទេសជាសមាជិកអាស៊ានចូលក្រាបថ្វាយបង្គំគាល់

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ  ព្រះបរមរាជានុញ្ញាតថ្វាយព្រះចៅស៊ុលតង់នៃប្រទេសព្រុយណេដារូសាឡេឹម និងជូន លោកប្រធានាធិបតី នាយករដ្ឋមន្ត្រីនៃបណ្តាប្រទេសជាសមាជិកអាស៊ានចូលក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះពរ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១០ ... Read More »

ផ្លូវ​ល្បឿនលឿន​ភ្នំពេញ​-បាវិត​ បើកការដ្ឋាននៅឆ្នាំ២០២៣ និងបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ចំណាយគ្រោងទុកសរុបចំនួន ១.៦៣៨ពាន់លានដុល្លារ

ភ្នំពេញ ៖ នាព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក គង់សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាកិច្ច​ព្រមព្រៀងក្របខ័ណ្ឌ​​សម្រាប់​គម្រោងផ្លូវ​ល្បឿនលឿន​ភ្នំពេញ​-បាវិត​ រវាងរាជរដ្ឋាភិបាលកម្ពុជា​ និងក្រុមហ៊ុនសាជីវកម្មស្ពាន​ និងថ្នល់ចិន​ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។ ... Read More »

លោក ជុំ កុសល ៖ គឹម សុក គឺជាមនុស្សមានចរិតពាលបាតផ្សារ តាំងខ្លួនជាអ្នកចេះ រិះគន់ប្រឆាំងគ្រប់រឿង សូម្បីតែច្បាប់ធម្មជាតិក៏បុគ្គលគឹម សុកប្រឆាំង

ភ្នំពេញ ៖ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន លោក ជុំ កុសល បានថ្លែងថា,  គឹម សុក គឺជាមនុស្សមានចរិតពាលបាតផ្សារ តាំងខ្លួនជាអ្នកចេះ រិះគន់ប្រឆាំងគ្រប់រឿង សូម្បីតែច្បាប់ធម្មជាតិក៏បុគ្គលគឹម សុកប្រឆាំង ... Read More »

ក្រសួងបរិស្ថាន បានលើកមករម្លឹកពី ជីរនាងវង(basil)

ភ្នំពេញ ៖ ក្រសួងបរិស្ថាន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ បានរម្លឹកពីជីរនាងវង(basil)  ដកស្រង់តាម#សៀវភៅមគ្គទេសក៍គ្រឿងទេសកម្ពុជា#moe ,#ជីវចម្រុះនៅកម្ពុជា , #ជីវភាពសហគមន៍។ ក្រសួងបរិស្ថានបញ្ជាក់ថា,ជីរនាងវង(basil) មានកម្ពស់៣០-៩០ស.ម មានក្លិនឈ្ងុយប្រហើរ គ្មានរោមរាងមូលឬបួនជ្រុងពណ៌បៃតង។ស្លឹកឈម ... Read More »

អបអរសាទរកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង៤១

 ភ្នំពេញ ៖ ថ្ងៃនេះ ! ជាមោទនភាពជាតិ ដែលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន៣លើក ចាប់តាំងពីឆ្នាំ ២០០២, ២០១២, និង២០២២ ឆ្នាំនេះ។ ... Read More »

ករណីឆ្លងកូវីដ-១៩៖​​ បន្តគ្មានអ្នកឆ្លងថ្មី​​ ,​ អ្នក​ជាសះស្បើយ​ ០២នាក់និងគ្មាន​អ្នកជំងឺស្លាប់​

​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ​ទី​១០ ខែវិច្ឆិកា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លង​, ឣ្នកជាសះស្បើយ​​ ០២នាក់​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

សម្តេចតេជោ ហ៊ុនសែន ប្រធានអាស៊ាន ៖ ដើម្បីដោះស្រាយនូវវិបត្តិកូវីដ-១៩,បានដាក់ចេញនូវ “ក្របខណ្ឌស្តារសេដ្ឋកិច្ចឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន» (ACRF) សំដៅជំរុញការអភិវឌ្ឍវិស័យឌីជីថលក្នុងអាស៊ាន

ភ្នំពេញ ៖ ប្រធានអាស៊ានប្តូវេន និងជានាយករដ្ឋមន្ត្រី នៃកម្ពុជា សម្តេចតេជោហ៊ុនសែន បានថ្លែងថា, ជិតបីឆ្នាំមកនេះ, អាស៊ានបានខិតខំរួមគ្នាឥតស្រាកស្រាន្ត ក្នុងការដាក់ចេញវិធានគោលនយោ បាយ និងគំនិតផ្តួចផ្តើមនានា ដើម្បីដោះស្រាយនូវវិបត្តិកូវីដ-១៩, កាត់បន្ថយផលប៉ះពាល់មកលើសង្គម សេដ្ឋកិច្ច, ... Read More »

លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយអនុប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម

ប្រទេសវៀតណាម ៖ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមុិញ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយនឹង លោក ឧត្តមសេនីយ៍ឯក ... Read More »

ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឱ្យរងរបួសធ្ងន់ស្រាល៥នាក់

ខេត្តកណ្តាល ​៖​ យ៉ាងហោចណាស់ក៏មានមនុស្សចំនួន៥នាក់បានរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូ២គ្រឿងបេីកបុកគ្នាកាលពីវេលាម៉ោង០៧និង៤៥នាទីព្រឹកថ្ងៃទី ១០​ ខែវិច្ឆិកាឆ្នាំ​២០២២ នៅលេីកំណាត់ផ្លូវជាតិលេខ ២ ភូមិ ព្រៃតាតូច ឃុំ បឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ តាមប្រភពព័ត៌មានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញម៉ូតូម៉ាកហុងដាប៊ិតពណ៌ខ្មៅលាយស ... Read More »

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកទ្បើងថា កម្ពុជាចង់ឃើញមីយ៉ាន់ម៉ាអាចដោះស្រាយបាននូវបញ្ហាចំពោះមុខ នឹងឆាប់វិលទៅប្រក្រតីភាពទ្បើងវិញ

ប្រទេសវៀតណាម ៖ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយមេបញ្ជាការ ការិយាល័យប្រតិបត្តិការពិសេសលេខ៥ នៃកងទ័ពជើងគោកមីយ៉ាន់ម៉ា បានលើកទ្បើងថា កម្ពុជាចង់ឃើញមីយ៉ាន់ម៉ាអាចដោះស្រាយបាននូវបញ្ហាចំពោះមុខ នឹងឆាប់វិលទៅប្រក្រតីភាពទ្បើងវិញ។  សូមបញ្ជាក់ថា, នៅថ្ងៃទី០៩ ខែវិច្ឆិកា ... Read More »

លោក បណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់ រដ្ឋមន្រ្តី ការបរទេស នៃសាធារណរដ្ឋសឹង្ហបុរី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ភ្នំពេញ ៖ លោក បណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់ រដ្ឋមន្រ្តី ការបរទេស នៃសាធារណរដ្ឋសឹង្ហបុរី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប្រកបដោយសុវត្ថិភាព តាមជើងយន្តហោះSQ 154 ដោយមានការទទួលបដិសណ្ឋាកិច្ចស្វាគមន៌យ៉ាងកក់ក្តៅ ពីសំណាក់លោក ... Read More »

ក្រុមការពារតំណែងជើងឯកបារាំងបង្ហាញបញ្ជីឈ្មោះក្រុមទាំង២៥នាក់សម្រាប់ World Cup 2022

ក្រុមការពារតំណែងជើងឯកមាន់គកបារាំងបានបង្ហាញបញ្ជីឈ្មោះកីឡាករទាំង២៥រូបសម្រាប់ត្រៀមប្រជែងពានរង្វាន់ World Cup នៅកាតាឆ្នាំនេះ ដោយក្រុមរបស់លោក Deschamps មានខ្សែប្រយុទ្ធសំខាន់ៗមុតស្រួចរហូតដល់៧នាក់។ ខ្សែការពារ Raphael Varane លេងឲ្យក្រុម Manchester United ត្រូវបានបញ្ចូលក្នុងក្រុមការពារតំណែងជើងឯកបារាំងសម្រាប់ World ... Read More »

លោក ប្រាក់ សុខុន អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សន្តិសុខ-នយោបាយអាស៊ាន (APSC) លើកទី២៥ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សន្តិសុខ-នយោបាយអាស៊ាន (APSC) លើកទី២៥  ... Read More »

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីគូសបញ្ជាក់ពីសារៈសំខាន់ នៃវិស័យឯកជនក្នុងការស្ដារសង្គមសេដ្ឋកិច្ច អាស៊ានឡើងវិញ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២  លើកឡើងថា ក្នុងបរិការណ៍ដែលស្ថានភាពសង្គម-សេដ្ឋកិច្ចបានត្រឡប់ទៅរកប្រក្រតីភាពឡើងវិញវិស័យឯកជនមានតួនាទីកាន់តែសំខាន់ និងមិនអាចខ្វះបានក្នុងការចូលរួមជាមួយអាស៊ានឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីជំរុញកិច្ចអភិវឌ្ឍតំបន់ ប្រកបដោយបរិយាប័ន្ន ភាពធន់ និងចីរភាព។ ថ្លែងក្នុងកិច្ចប្រជុំកំពូលធុរៈកិច្ច ... Read More »

ខ្សែការពារ James របស់​អង់គ្លេស​នឹង​អវត្តមាន​ក្នុងព្រឹត្តិការណ៍ World Cup ដោយសារ​របួស​ជង្គង់

ខ្សែការពារស្តាំរបស់ក្រុមជម្រើសជាតិអង់គ្លេស Reece James បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា គាត់នឹងមិនជាផ្នែកមួយនៃក្រុមអង់គ្លេសក្នុងព្រឹត្តិការណ៍ World Cup នៅប្រទេសកាតានៅឆ្នាំនេះទេ ដោយសារតែមានបញ្ហារបួសជង្គង់។ ខ្សែការពារ James ដែលលេងឲ្យក្លិបតោខៀវ Chelsea ត្រូវបានបង្ហាញឈ្មោះដើម្បីដាក់នៅខាងស្តាំខ្សែការពាររបស់អង់គ្លេសចំនួន៥នាក់ ប៉ុន្តែបានរងរបួសជង្គង់កើតឡើងកាលពីថ្ងៃទី១១ ... Read More »

លោក ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ និងលោកស្រី អញ្ជើញមកដល់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ

ភ្នំពេញ ៖ លោក ប្រាយុទ្ធ ចន្ទអូចា (Prayut Chan-o-cha ) នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃឡង់ដ៏ និងលោកស្រី អញ្ជើញដឹកនាំគណៈប្រតិភូមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២

ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២។ កិច្ចប្រជុំនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ... Read More »

ស្ត្រីចំណាស់ម្នាក់ជិះម៉ូតូបត់ឆ្វេងត្រូវរថយន្តមកពីក្រោយបុកស្លាប់

ខេត្តស្វាយរៀង ៖ ស្ត្រីចំណាស់ម្នាក់បានបែកក្បាលហូរឈាមរងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះ តែអកុសលបានស្លាប់នៅពាក់កណ្ដាលផ្លូវ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍បន្ទាប់ពីជិះម៉ូតូបត់ឆ្វេងមិនប្រយ័ត្នត្រូវរថយន្តឡិចស៊ីស មិនចាំស្លាកលេខមកពីក្រោយបុកពេញទំហឹងផ្អើលដល់អ្នកធ្វើដំណើរ ។     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទីថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ១៣ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៥៦និង៥៧ ស្ថិតនៅចំណុចភូមិអណ្តូងត្របែក ឃុំអណ្ដូងត្របែក ... Read More »

កម្លាំងចម្រុះប្រចាំនៅស្នាក់ការបរិស្ថានស្រែអ៊ីចាប់រថយន្តដឹកឈើអាររួចមួយគ្រឿង

ខេត្តមណ្ឌលគិរី ៖ នៅវេលាព្រឹកថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០២២ កម្លាំងចម្រុះដែលប្រចាំការនៅស្នាក់ការបរិស្ថានស្រែអ៊ីបានចេញប្រតិបត្តិការចាប់ឃាត់រថយន្តដឹកឈើ១គ្រឿងដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើអាររួចចេញពីដែនសមត្ថកិច្ចរបស់ខ្លួន។ រថយន្តនិងឈើត្រូវបាននាំយកមករក្សាទុកនិងចាត់ការបន្តនៅមន្ទីរបរិស្ថានខេត្ត មណ្ឌលគិរី។ ប្រតិបត្តិការចាប់រថយន្តដឹកឈើនេះដឹកនាំដោយលោក ចាប កុសល្យ មន្ត្រីឧទ្យានុរក្សនៅស្នាក់ការបរិស្ថានស្រែអ៊ីនិងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចាប់រថយន្តម៉ាកកូរ៉េចាស់មួយគ្រឿងពណ៌ខៀវគ្មានស្លាកលេខ ដែលផ្ទុកឈើអាររួចចំនួន៥០សន្លឹកនៅចំណុចភូមិស្វាយចេក សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។  ... Read More »

ប្រធានាធិបតីអាមេរិកលើកឡើងថា អ៊ុយក្រែនគឺជាអ្នកសម្រេចការផ្តល់ទឹកដីឱ្យរុស្ស៊ី

នៅក្នុងសន្និសីទកាសែតនាថ្ងៃទី ៩ខែវិច្ឆិកា ប្រធានាធិបតីបៃឌិនបានលើកឡើងថា អាមេរិកយល់ឃើញថា ការកាត់ទឹកដីឱ្យរុស្ស៊ីឬអត់នោះ គឺអាស្រ័យទៅលើសិទ្ធិក្នុងការសម្រេចរបស់អ៊ុយក្រែន ហើយទីក្រុងវ៉ាស៊ីនតោននឹងមិនដាក់គំនាបទៅលើទីក្រុងកៀវក្នុងបញ្ហានោះឡើយ ។ លោកបៃឌិន បានលើកឡើងថា «បញ្ហាកាត់ទឹកដីគឺអាស្រ័យទៅលើជនជាតិអ៊ុយក្រែន»។ លោកបៃឌិនបញ្ជាក់ទៀតថា អាមេរិកមិនអាចធ្វើអ្វីគ្រប់យ៉ាងដើម្បីអ៊ុយក្រែននោះឡើយ ក្នុងនោះមានសំណើរបស់អ៊ុយក្រែនក្នុងការបង្កើតតំបន់ហាមប្រាមហោះហើរនៅក្នុងទឹកដីអ៊ុយក្រែនក៏ដូចជាផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយ HIMARSជាដើម។ ... Read More »

គ្រូបង្វឹកស្វ៊ីសមានទំនុកចិត្ត និងបទពិសោធន៍ជាមួយក្រុមជម្រើសជាតិសម្រាប់ World Cup ឆ្នាំនេះ

គ្រូបង្វឹកសញ្ជាតិស្វ៊ីសលោក Murat Yakin នឹងពឹងផ្អែកលើបទពិសោធន៍ក្នុងព្រឹត្តិការណ៍ World Cup នៅប្រទេសកាតាឆ្នាំនេះដោយលោកមានទំនុកចិត្ត និងដាក់ឈ្មោះកីឡាករជើងចាស់ជាច្រើននាក់ទៅក្នុងបញ្ជីសម្រាំងជម្រើសជាតិកាលពីរាត្រីថ្ងៃពុធរួមមានកីឡាករGranit Xhaka និង Xherdan Shaqiri ក្នុងក្រុមចំនួន២៦នាក់សម្រាប់ការប្រកួតក្នុងខែនេះ។ លោក Yakin ... Read More »

សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២។  ក្នុងសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន​ បានថ្លែងថា​៖​ ... Read More »

ប៉ូលិសឃាត់ខ្លួនយុវជនម្នាក់ កាន់អាវុធខុស ច្បាប់(កាំបិតផ្គាក់)បម្រុងកាប់គ្នានៅក្រុងបានលុង

ខេត្តរតនគិរី ៖ កម្លាំងការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីបានចុះឃាត់ខ្លួនយុវជនម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់អាវុធខុសច្បាប់(កាន់កាំបិតផ្គាក់)បម្រុងកាប់គ្នា។ ហេតុការណ៍ឃាត់ខ្លួននេះបានកើតឡើង នៅវេលាម៉ោង២២និង៥០នាទី ថ្ងៃទី៩ ខែវិច្ឆិកា​ ឆ្នាំ២០២២ ត្រង់ចំណុចសាលា​ប៊ូ​ថង ស្ថិតនៅក្នុងភូមិទេសអន្លុង​ សង្កាត់បឹងកន្សែង ក្រុងបាន​លុង។ យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ... Read More »

ខេត្តរតនគិរីមានភ្ញៀវទេសចរជិត២មុឺននាក់មកលេងកម្សាន្តរយៈពេល៣ថ្ងៃនៃពិធីបុណ្យអុំទូកឆ្នាំ២០២២

ខេត្តរតនគិរី ៖ លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានឲ្យដឹងថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យអុំទូក(៧.៨.៩ខែវិច្ឆិកាឆ្នាំ២០២២)ភ្ញៀវទេសចរជាច្រើនបានមកលេងកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តរតនគីរីដែលប្រការនេះចំនួនភ្ញៀវកើនទ្បើងគួរឲ្យកត់សម្គាល់។ ពោលគឺរយៈពេល៣ថ្ងៃនេះមានភ្ញៀវសរុបចំនួន១៩ ១២៨នាក់ក្មុងនោះភ្ញៀវទេសចរជាតិមានចំនួនមានចំនួន១៩.០៧៥នាក់ភ្ញៀវទេសចរអន្តរជាតិចំនួន៥៣នាក់ ដែលចំនួននេះមានការកើនឡើង ៦.៣៩%ក្នុងនោះភ្ញៀវជាតិកើនឡើង៦.៣៧% ភ្ញៀវអន្តរជាតិកើនឡើង១២.៧៧% បើប្រៀបធៀបទៅនឹងឆ្នាំ២០២១ភ្ញៀងជាតិមានត្រឹមតែចំនួនតែ១៧,៩៧៩។ លោកប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី ... Read More »

សន្តិសុខយាមក្លឹប បើករថយន្តភ្ញៀវទៅរកកន្លែងចតជ្រុល ចង្កូតឡើងលើខឿនពុះចែកទ្រូងផ្លូវកល់ជាប់ទៅមុខលែងរួច

ភ្នំពេញ៖ បុរសជាសន្តិសុខម្នាក់យាមនៅក្លឹបមួយកន្លែង ក្នុងបរិវេណបឹងកក់ បើករថយន្តម៉ាកឡិចស៊ីសGS-300 មួយគ្រឿង ដែលភ្ញៀវបើកមកចូលក្លឹប ទៅរកកន្លែងចត បណ្តាលឲ្យជ្រុលចង្កូតទៅឡើងលើខឿនពុះចែកចែកទ្រូងផ្លូវរងការខូចខាតនិងកល់ជាប់ទៅមុខលែងរួច។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១ និង ១០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ១០ខែ វិឆ្ឆិកាឆ្នាំ២០២២ ... Read More »

រថយន្តRange Rover​ បុកម៉ូតូNex បណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់​ រួចបេីកគេចបាត់

ភ្នំពេញ​ ៖​ រថយន្តស៊េរីទំនេីបម៉ាក​ Range Rover មួយគ្រឿង​ បានបុកម៉ូតូម៉ាក Suzuki nex ពេញទំហឹង​ បណ្ដាលឲ្យម៉ូតូដាច់ជាពីររងការខូចខាតយ៉ាងដំណំ​ និងធ្វេីឲ្យបុរសម្នាក់រងរបួសធ្ងន់​ ភ្លាមៗរថយន្តបង្កបានបេីកគេចខ្លួនបាត់ស្រមោល​ ។  ​ ... Read More »

ខួប៤៦ឆ្នាំ នៃមរណភាពបុត្រាហ៊ុន កំសត់, សម្តេចតេជោ ហ៊ុន សែន សុំកុំឱ្យមានរឿងអកុសលរបៀបនេះកើតឡើងចំពោះប្រជាជនកម្ពុជាសារជាថ្មីម្តងទៀត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ខែ វិឆ្ឆិកាឆ្នាំ២០២២នេះសម្តេច តេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គម Facebook ផ្លូវការដោយរៀបរាប់ថា កំសត់កូនពុកបើទោះបីជាពុករវល់ការងារប្រទេសជាតិយ៉ាងណាក៏ដោយ ក៏ពុកមិនភ្លេចដល់កូនដែរ។ថ្ងៃនេះជាខួបលើកទី៤៦ឆ្នាំនៃការស្លាប់យ៉ាងវេទនារបស់កូន(១០វិច្ឆិកា ១៩៧៦-១០វិច្ឆិកា២០២២)។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តនៅលើបណ្ដាញ facebook ថា ... Read More »

រថភ្លេីងបុករថយន្តឡិចស៊ីស៤៧០អូសជាង៥០ម៉ែត្របណ្តាលឱ្យព្រះសង្ឃ៣អង្គរងរបួសធ្ងន់និង១អង្គរួមទាំងកូនសិស្សម្នាក់របួសស្រាល

ភ្នំពេញ​៖​ រថយន្តឡិចស៊ីសLX470មួយគ្រឿងដឹកព្រះសង្ឃបេីកបរឆ្លងកាត់ផ្លូវរថភ្លេីងត្រូវបានរថភ្លេីងបុកអូសជាង៥០ម៉ែត្របណ្តាលឲ្យព្រះសង្ឃ៣អង្គរងរបួសធ្ងន់ត្រូវបានរថយន្តគ្លីនិកឯកជនដឹកទៅសង្គ្រោះភ្លាមៗចំណែក១អង្គទៀតរួមទាំងតៃកុងជាកូនសិស្សលោករងរបួសស្រាល។  ហេតុការណ៍​នេះបានកេីតឡេីងកាលពី១១និង៥០នាទីយប់ថ្ងៃទី៩​ ខែវិច្ឆិកាឆ្នាំ​ ២០២២​ ស្ថិតនៅក្នុងភូមិទួលលៀប​ សង្កាត់ស្នោរ​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​។  តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកឡិចស៊ីសLX 470 ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ2L 4981 ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចទូរស័ព្ទ

ភ្នំពេញ​៖ ជនសង្ស័យម្នាក់ត្រូវបានជនរងគ្រោះឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចក្រោយពីបន្លំលួចទូរស័ព្ទមួយគ្រឿងកាលពីវេលាម៉ោង៨យប់ថ្ងៃទី៩ ខែវិច្ឆិកា​ ឆ្នាំ២០២២​ នៅតាមបណ្តោយមហាវិថីចោមចៅ​ មុខផ្សារត្រពាំងថ្លឹង​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ ។  តាមសម្តីជនរងគ្រោះសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់បានយកទូរស័ព្ទម៉ាកIphone 11 មួយគ្រឿងទៅសាកថ្មនៅកន្លែងបងប្អូនដែលលក់បាយឆានៅមុខកន្លែងធ្វេីការជាកន្លែងកេីតហេតុ។ បន្ទាប់មកស្រាប់តែមានជនសង្ស័យម្នាក់មកទិញបាយឆា​ ពេលនោះអ្នកលក់បាយឆាក៏ចាប់ផ្តេីមឆាបាយឲ្យ​ ... Read More »

រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ​ និង​អកអំបុក ភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកកម្សាន្ដនៅខេត្តព្រះសីហនុ ចំនួន​៤៩៤.៩១៩នាក់

ខេត្តព្រះសីហនុ ៖ រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ​ និង​អកអំបុក ភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកកម្សាន្ដនៅខេត្តព្រះសីហនុ ចំនួន​៤៩៤.៩១៩នាក់ ។ នេះជាបញ្ជាក់ពីរដ្ឋបាលខេត្តព្រះសីហនុ ។   រដ្ឋបាលខេត្តព្រះសីហនុ ... Read More »