ព័ត៌មានទាន់ហេតុការណ៍៖
'

Lewandowski រកបាន២គ្រាប់ជួយ Barcelona បន្តតាម Real Madrid

ខ្សែប្រយុទ្ធ Robert Lewandowski បានស៊ុតបញ្ចូលទីគ្រាប់ទី៦០០ និងទី៦០១ក្នុងអាជីពរបស់គាត់ជួយឲ្យក្រុម Barcelona រីករាយនឹងការទទួលជ័យជម្នះជាប្រចាំលើក្រុមភ្ញៀវ Villarreal ក្នុងលទ្ធផល៣ទល់០ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែតុលានេះ។ Barcelona ដែលបានចាញ់ ៣-១ នៅក្នុងផ្ទះ ... Read More »

ជើងហោះហើររបស់កាតាត្រូវបានកាត់បន្ថយដើម្បីបង្កើតកន្លែងសម្រាប់អ្នកគាំទ្រនៅ World Cup

នាយកប្រតិបត្តិរបស់ស្ថាប័នហោះហើយអាកាសបានប្រកាសថា អាកាសចរណ៍ Qatar Airways បានដកជើងហោះហើរពីគោលដៅចំនួន១៨ដើម្បីធ្វើកន្លែងទំនេរនៅអាកាសយានដ្ឋានអន្តរជាតិ Hamadសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ដឹកអ្នកគាំទ្រទៅកាន់ការប្រកួតបាល់ទាត់ពិភពលោកនៅខែក្រោយ។ នាយកប្រតិបត្តិអាកាសចរណ៍ Qatar Airways លោក Akbar Al Baker បាននិយាយថា អាទិភាពនាពេលនេះគឺដើម្បីផ្ទុកជើងហោះហើររាប់រយដែលនឹងចុះចតនៅក្នុងប្រទេសសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកដ៏ធំមួយនេះ។ ... Read More »

ករណីឆ្លងកូវីដ-១៩ ៖​​ ​គ្មានអ្នកឆ្លង​ ,អ្នក​ជាសះស្បើយ​ ០៩នាក់និងគ្មាន​អ្នកជំងឺស្លាប់​

​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃសុក្រទី​២១ ខែតុលា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លង​ ខណៈ​ឣ្នកជាសះស្បើយ​​ ០៩នាក់ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី២០ ... Read More »

អាហ្សង់ទីនអបអរការនាំយកអាវដែលវីរបុរសបាល់ទាត់ Maradona ពាក់ពេលប្រកួត World Cup ត្រឡប់មកវិញ

ប្រទេសអាហ្សង់ទីន​កំពុង​ប្រារព្ធ​ពិធី​ប្រគល់​អាវ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ World Cup របស់​វីរបុរស​បាល់ទាត់ Diego Maradona ត្រឡប់មក​ប្រទេស​វិញ។៣៦ឆ្នាំបន្ទាប់ពីអាហ្សង់ទីនបានផ្តួលអាឡឺម៉ង់ក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ១៩៨៦ អាវដែល Maradona ពាក់ក្នុងតង់ទី១ត្រូវបានប្រគល់ទៅឱ្យសមាគមបាល់ទាត់អាហ្សង់ទីន (AFA) វិញ។ ... Read More »

តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​! សាំងធម្មតាតម្លៃ ៤,២៥០រៀលដដែល​ ,ខណៈ​ម៉ាស៊ូតឡើងថ្លៃ(៥០៛) ៥,២០០រៀលក្នុង១លីត្រ

ភ្នំពេញ​៖​ បេី​យោងតាម​សេចក្តីជូនដំណឹងរបស់ក្រសួង​ពាណិជ្ជកម្ម​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​២១ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែតុលា​ ឆ្នាំ២០២២ ត្រូវលក់សាំងធម្មតាតម្លៃ ៤,២៥០រៀលដដែល​ ,ខណៈប្រេងម៉ាស៊ូតឡេីងថ្លៃ(៥០រៀល)ដូច្នេះ​ត្រូវលក់ ... Read More »

រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា និងរដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីពាណិជ្ជកម្មអង្កររវាងប្រទេសទាំងពីរ

ភ្នំពេញ៖ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​ពាណិជ្ជកម្ម​ បានឱ្យដឹងនៅព្រឹកថ្ងៃ​សុក្រ​ទី​២១​ ខែតុលា​ ឆ្នាំ​២០២២នេះថា៖​ លោក​ ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និង លោកស្រីបណ្ឌិត Adaljiza Albertina Xavier ... Read More »

Update ៖ សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលលើកទី៣ ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ ចេញពីតំបន់រមណីយដ្ឋានអង្គរ

ខេត្ត​សៀមរាប ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២នេះ បានបន្តជួបសំណេះសំណាលជាលើកទី៣ ជាមួយប្រជាពលរដ្ឋប្រមាណ ១,៨៥៣គ្រួសារទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ ... Read More »

សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យហត្ថពលកម្មបរទេស

ភ្នំពេញ​៖​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃ២១ ខែតុលា ឆ្នាំ២០២២នេះ​ ... Read More »

ផ្ដន្ទាទោសអតីតផ្កាយ២យោធា សូយ ចាន់សឿន ដាក់ពន្ធនាគារ១ឆ្នាំថែមទៀត

ភ្នំពេញ ៖ ប្រភពព័តិមានពីសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២នេះថា លោកចៅក្រម ធាម ច័ន្ទពិសិដ្ឋ បានចេញសាលក្រមសម្រេចផ្ដន្ទាទោសអតីតផ្កាយ២ សូយ ចាន់សឿន ដាក់ពន្ធនាគារកំណត់១ឆ្នាំថែមទៀត ក្រោមការចោទប្រកាន់ពីបទ « ... Read More »

ដកហូតទំនិញជាច្រេីនមុខ​ មិនមានអនុលោមភាពជាង​២០០គីឡូក្រាម និងបន្តផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធផ្សេងៗដល់ធុរជន

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹងថា៖​ មន្រ្តីជំនាញ ក.ប.ប. បានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារសុខុមាលភាពជូនអ្នកប្រើប្រាស់ ទប់ស្កាត់អំពើមិនសុចរិតក្នុងធុរកិច្ចពាណិជ្ជកម្ម ផ្សព្វផ្សាយច្បាប់និងបទប្បញ្ញត្តិ និងអនុវត្តច្បាប់លើបុគ្គលដែលធ្វើធុរកិច្ចមិនស្មោះត្រង់ផងដែរ។  ប្រភពដដែលបន្តថា​ ជាក់ស្ដែងចាប់តាំងពីថ្ងៃទី១៧ ... Read More »

ប្រជាកសិករនៅស្រុកថាឡាបរិវ៉ាត់ ត្អូញត្អែរពីការធ្លាក់ចុះតម្លៃដំឡូងមី នៅរដូវប្រមូលផលឆ្នាំនេះ

ខេត្តស្ទឹងត្រែង៖ គិតមកដល់សប្តាហ៍ទី៣ ខែតុលា ឆ្នាំ ២០២២ តម្លៃដំឡូងមីស្រស់ត្រូវឈ្មួញបានទិញក្នុងតម្លៃតែ២៩០ឬ ៣០០រៀលក្នុង១គីឡូក្រាមតែប៉ុណ្ណោះ ដែលការទំលាក់ថ្លៃទិញនេះ បានបង្កឱ្យកសិករប្រកបរបរដាំ ដំឡូងត្អូញត្អែពីការខាតបង់ប្រាក់ចំណូលក្នុងផលរបរកសិកម្មមួយនេះ។ ក្នុងសកម្មភាពដឹកដំឡូងមី មកលក់នៅដេប៉ូទិញដំឡូងនៅឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តសឹ្ទងត្រែង នៅថ្ងៃទី២០ ... Read More »

លោក​ ហ៊ុន​ ម៉ានី ​៖ បើទោះបីជារយៈពេល ១០ ឆ្នាំចុងក្រោយនេះ ជារយៈពេលខ្លី ប៉ុន្តែសមិទ្ធផល ដែលស.ស.យ.ក. សម្រេចបាន មានច្រើនលើសលប់

ភ្នំពេញ​៖​ ថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក​ ហ៊ុន​ ម៉ានី​ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ នៅព្រឹកថ្ងៃ​សុក្រ​ទី​២១​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានបញ្ជាក់ថា​ ជាការត្រៀមឆ្ពោះទៅការរៀបចំមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស នាពេលដ៏ខ្លីខាងមុខនេះ យើងបានជួបជុំគ្នា ផ្លាស់ប្តូរមតិយោបល់ជាមួយគ្នា និងដាក់ក្តីរំពឹងរួមគ្នា ចំពោះលទ្ធផលវិជ្ជមាន ... Read More »

កម្លាំង​ជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បន្តចុះល្បាតពេលយប់ ក្នុងភូមិសាស្រ្តស្មុកស្មាញ និងតាមឆ្នេរ ក្នុងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ដើម្បីការពារ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ​ នៅយប់ថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ... Read More »

នគរបាលខណ្ឌច្បារអំពៅ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិ

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​២១​ ខែតុលា​ ឆ្នាំ​២០២២​ បានឱ្យដឹងថា​ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ កាលពីថ្ងៃទី​២០​ ខែតុលា​ម្សិលមិញនេះ​ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិ នៅចំណុចផ្ទះគ្មានលេខ ភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ... Read More »

ឃាត់ខ្លួនជនពាក់ព័ន្ធ ១៦នាក់​ នៃលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៧ករណីទូទាំងប្រទេសថ្ងៃទី២០ តុលាម្សិលមិញនេះ!

ភ្នំពេញ៖ នេះបើ​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ នៅព្រឹកថ្ងៃ​សុក្រ​ទី​២១​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ១៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៧ករណី ទូទាំងប្រទេសនៅថ្ងៃទី២០ ខែតុលាម្សិលមិញនេះ​ ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖ ពលរដ្ឋជិត ៦ពាន់គ្រួសារហើយដែលស្ម័គ្រ​ចិត្ត​ផ្លាស់​ប្តូរ​ទីលំនៅ​ពី​តំបន់​រមណីយដ្ឋាន​អង្គរ​មក​រុនតាឯក

ខេត្ត​សៀមរាប ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា​ បានប្រកាសទុកដីមួយចំនួនសម្រាប់ឲ្យកសាងសាលាស្រុកបន្ទាយស្រី និងសាលាស្រុកអង្គរធំ ទៅក្នុងតំបន់រុនតាឯក និងពាក់ស្នែង។​ ចំពោះការសម្រេចរុះរើនេះគឺដោយសារតែសំណង់សាលាស្រុកទាំងពីរស្ថិតនៅក្នុងដីអភិរក្សអប្សរាដែលមិនអាចធ្វើការសាងសង់បន្ថែម។​ ការថ្លែងបែបនេះ​របស់​សម្ដេចតេជោ​ ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជា​មួយ​ប្រជាពលរដ្ឋ​ដែល​បាន​ស្ម័គ្រចិត្ត​ផ្លាស់ប្តូរ​ទីលំនៅ​ពី​តំបន់រមណីយដ្ឋានអង្គរ មករុនតាឯក ស្រុកបន្ទាយស្រី ... Read More »

រត់បាតជើងសព្រាតពេញភូមិ សមត្ថកិច្ចចុះបង្ក្រាបអ្នកលេងល្បែងបញ្ជល់មាន់ឃាត់ខ្លួនជនសង្ស័យ៣នាក់និងវត្ថុតាងមួយចំនួន(មានវីដេអូ)

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាចោមរោមមើលខណៈដែលមានសមត្ថកិច្ចនគរបាលស្រុកចុះបង្ក្រាបអ្នកលេងល្បែងស៊ីសងខុសច្បាប់ (បញ្ជល់មាន់) រត់ប្រសេចប្រសាចនិងបានឃាត់ខ្លួនសង្ស័យចំនួន៣នាក់យកទៅសាកសួរ។      ករណីចុះបង្ក្រាបអ្នកលេងល្បែងបញ្ជល់មាន់នេះធ្វើឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២០ ខែតុលា  ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ។   ... Read More »

នារីរូបស្រស់ម្នាក់បើករថយន្តព្រូសបត់ត្រឡប់ក្រោយមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តឡិចស៊ីសGX-470 រងការខូចខាត

     ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់បានបើករថយន្តតូយ៉ូតា ព្រូស មួយគ្រឿងបត់ត្រឡប់ក្រោយ ដោយខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្តឡិចសុីសGX- 470 ពីចំហៀងចំកង់ខាងក្រោយពេញទំហឹងបណ្ដាលឲ្យរថយន្តឡិចសុីសដាច់កាឡេកង់ទៅមុខលែងរួច ចំណែករថយន្តតូយ៉ូតា ព្រូស ក៏បែកកង់និងដាច់កាឡេកង់ខាងមុខ ទៅមុខលែងរួចដូចគ្នា។ ... Read More »

បុរសម្នាក់ទំនងស្រវឹងស្រា បើករថយន្ដ​ឡិចស៉ីស​LX 470 ពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវនៅស្តុបកងរាជអាវុធហត្ថលើផ្ទៃប្រទេស រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរស​ម្នាក់ទំនងជាស្រវឹងស្រា ​បានបេីក​រថយន្តឡិចសុីសLX470 មួយគ្រឿងក្នុងល្បឿនលឿន រួចរេចង្កូត​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ពេញទំហឹង បណ្ដាល​ឲ្យ​បាក់​ដេក​ដល់​ដី​ចំនួន​២​កង់​ រីឯ​រថយន្ដ​រងការ​ខូច​ខាត​យ៉ាង​ដំណំ​ ដែលបង្កឡើងកាលពីវេលា​ម៉ោង​១១:០០នាទី​យប់​ ថ្ងៃ​ទី​២០​ ខែ​តុលា​ ឆ្នាំ​២០២២ នៅត្រង់ចំណុចស្តុបកងរាជអាវុធហត្ថលើផ្ទៃប្រទេស តាម​បណ្ដោយ​ផ្លូវ​២៨៩​ កែងផ្លូវ​៥២៨​ ... Read More »

នគរបាលនៃអធិការក្រុងប៉ៃលិនចុះបង្ក្រាបករណីជួញដូរនិងរក្សាទុកសារធាតុឃាត់ខ្លួន៦នាក់

ខេត្តប៉ៃលិន ៖ នគរបាលជំនាញនៃអធិការក្រុងប៉ៃលិនបានឲ្យដឹងថា÷ កាលពីវេលាម៉ោង១១និង០០នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ កម្លាំងផែនប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងវេនប្រចាំបញ្ជា នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ចុះស្រាវជ្រាវស៊េីបអង្កេត និងបង្ក្រាបជាក់ស្ដែង ក្នុងករណីជួញដូរ,រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់០១ករណី ... Read More »

រយៈពេលជិតមួយថ្ងៃគ្រោះថ្នាក់ចរាចរណ៍០៣ករណីបណ្ដាលឱ្យមនុស្សស្លាប់០២នាក់នៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ រយៈពេលជិតមួយថ្ងៃគ្រោះថ្នាក់ចរាចរណ៍កើតឡើង៣ករណីធ្វើឲ្យមនុស្ស២នាក់ស្លាប់នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២នៅក្រុងប៉ោយប៉ែត។ មន្ត្រីនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតបានប្រាប់ថា៖ នៅក្រុងប៉ោយប៉ែតរយៈពេលកន្លះថ្ងៃគ្រោះថ្នាក់ចរាចរណ៍កើតឡើង៣ករណីបណ្តាលឱ្យស្លាប់២នាក់ និងមានរបួសធ្ងន់ស្រាល រងការខូចម៉ូតូ៥គ្រឿង។ មន្ត្រីនគរបាលចរាចរណ៍ក្រុងបានបញ្ជាក់ថា៖ ករណីទី១.នៅវេលាម៉ោង៧ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នៅចំណុចស្តុបផ្សារកណ្តាលសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ស្ត្រីម្នាក់បើកបររថយន្តហាយឡេនឌ័រពាក់ស្លាកលេខបន្ទាយមានជ័យ2A.7893 បានបុករះម៉ូតូកំពុងបើកបរបណ្តាលឱ្យដួលរងការខូចខាតម៉ូតូ៣គ្រឿងត្រូវបានសម្របសម្រួលគ្នានៅកន្លែងកើតហេតុ។ ... Read More »

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយលោកប្រធានាធិបតីទីម័រខាងកើត

ភ្នំពេញ​៖​ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា ... Read More »

អភិបាលខេត្តតាកែវ៖ ណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចក្រុង-ស្រុក ត្រូវតែពង្រឹងសន្តិសុខឱ្យបានល្អរឹងមាំ ដើម្បីសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលអញ្ជើញមកទស្សនាពិធីបុណ្យអុំទូក

ខេត្ត​តាកែវ ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្ត​តាកែវ​ នៅរសៀល​ថ្ងៃព្រហស្បតិ៍​ទី​២០​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ លោក​ អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញដឹកនាំកិច្ចប្រជុំមួយ ស្តីពីការត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប ... Read More »

កម្លាំងកងរាជអាវុធហត្ថ​ក្រុងបានលុង ចាប់សាច់សត្វត្រកួត និងឈ្លូស ២៤គីឡូក្រាម

ខេត្តរតនគិរី ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុងសហការជាមួយរដ្ឋបាលព្រៃឈើនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ បានចុះបង្គ្រាបករណីជួញដូរសត្វព្រៃនៅចំណុចផ្សារបានលុង ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ ចុះបង្ក្រាបការលក់សាច់សត្វព្រៃខុសច្បាប់​គឺបានធ្វើឡើងក្រោមការដឹកនាំរបស់លោកអនុសេនីយ៍ឯក កែវ ចាន់រី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តរតនគិរី ដោយបានចាប់យកវត្ថុតាងរួមមាន÷សាច់ជ្រូកព្រៃទម្ងន់១៤គីឡូក្រាម,សាច់ត្រកួតទម្ងន់ ... Read More »

ឧត្តមសេនីយ៍ឯក​ ហ៊ុន ម៉ាណែត ៖​ កងព័ទ​ត្រូវប្រកាន់ខ្ជាប់នូវការការពារ​រាជរដ្ឋាភិបាលស្របច្បាប់ និងប្រឆាំងដាច់ខាតចំពោះចលនាខុសច្បាប់ដែលអូសទាញប្រទេសជាតិទៅរកសង្គ្រាម

ខេត្ត​បាត់ដំបង៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត​ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក​​ ​ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានារបស់កងពលតូចថ្មើរជើងលេខ៥៣ យោធភូមិភាគទី៥ និងពិធីសំណេះសំណាលសួរសុខទុក្ខរបស់អង្គភាពសម្ព័ន្ធមេត្រីភាព នៅខេត្តបាត់ដំបង​ បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះថា​៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ត្រូវប្រកាន់ខ្ជាប់នូវការការពារនិងស្មោះត្រង់ចំពោះជាតិ ... Read More »

សម្ដេចតេជោ ហ៊ុន សែន​ និងលោកប្រធានាធិបតីទីម័រខាងកើត អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ចំនួន០២

ភ្នំពេញ​៖​ បន្ទាប់ពីបានមានជំនួបទ្វេភាគីរួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា (Jose Ramos-Horta) ប្រធានាធិបតីទីម័រខាងកើត ... Read More »

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន៖ ភាគីកម្ពុជា ត្រៀមខ្លូនរួចជាស្រេចដើម្បីសហការជាមួយភាគីកូរ៉េ បើសិនជាមានការស្នើសុំ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុច ឆ្នាំខាល ចត្វាស័ក ... Read More »

លោកបណ្ឌិត ហ៊ុន ម៉ាណែត មានថាមពលសារជូនពរ និងលើកទឹកចិត្តជាច្រើនពីសំណាក់លោកតា លោកយាយ លោកអ៊ុំ ពូមីងបងប្អូន ក្មួយៗនិងមិត្តៗជាច្រើនទាំងក្នុងនិងក្រៅប្រទេស

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក បានមានប្រសាសន៍ថា, ទោះបីជាខ្ញុំត្រូវធ្វើដំណើររាប់រយគីឡូម៉ែត្រ សម្រាកបានតិច ... Read More »

ប៉ូគីមថេងសុទ្ធធីតា ស្រក់ទឹកភ្នែកសុំទោសអភិបាលខណ្ឌ ឬស្សីកែវ ឱ្យដកពាក្យបណ្តឹង

ភ្នំពេញ៖ ទស្សនិកជនជាច្រើនបានបង្ហាញក្តីអាណិតជាពន់ពេក ទៅកាន់ម្ចាស់មកុដMiss Grand Cambodia 2021 កញ្ញា ប៉ូគីមថេង សុទ្ធធីតា បានចេញវីដេអូសុំទោសទៅកាន់អភិបាលខណ្ឌឬស្សីកែវជាសាធារណៈជុំវិញការLive វីដេអូមួយកាលពីអំឡុងខែកក្កដា ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសរបស់លោកអភិបាលខណ្ឌ ។  ប៉ូ គីមថេងសុទ្ធធីតាក៏បានរៀបរាប់ទាំងទឹកភ្នែកដោយការសុំទោសដែលនាងបានបញ្ជាក់ថាដោយសារការបារម្ភខ្លាចបាត់បង់ទ្រព្យសម្បត្តិទើបនឹងធ្វើការផ្សាយវីដេអូខាងលើ ... Read More »

ក្រុមប្រឹក្សាខេត្តក្រចេះ បើកកិច្ចប្រជុំសាមញ្ញលើកទី៤១ អាណត្តិទី៣ ឆ្នាំទី៤

ខេត្តក្រចេះ ៖ នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តក្រចេះ មានបើកកិច្ចប្រជុំសាមញ្ញលើកទី៤១ អាណត្តិទី៣ ឆ្នាំទី៤របស់ក្រុមប្រឹក្សាខេត្ត ... Read More »