ព័ត៌មានទាន់ហេតុការណ៍៖
'

សេចក្តីជូនដំណឹង (គ.ជ.ប) នឹងបើកសវនាការជំនុំជម្រះជាសាធារណៈលើបណ្ដឹង/សំណុំរឿងចំនួន ២ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់ អ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងបើកសវនាការជាសាធារណៈ នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ២:០០នាទីរសៀល ... Read More »

នៅតំបន់សួនរុក្ខជាតិអង្គរភ្ញៀវទេសចរល្មើសបម្រាមនឹងត្រូវអាជ្ញាធរជាតិអប្សរាផាកពិន័យ ៤០ម៉ឺនរៀល

ខេត្តសៀមរាប ៖ មន្ដ្រីអាជ្ញាធរជាតិអប្សរា ប្រកាសថានឹងផាកពិន័យ ចំនួន៤០ម៉ឺនរៀលចំពោះភ្ញៀវទេសចរណ៍ដែលមិនអនុវត្ដទៅតាមការណែនាំ ឬល្មើសបម្រាមមួយចំនួន ដើម្បីរក្សានិរន្ដរភាពបរិស្ថានអនាម័យស្អាត នៅក្នុងសួនរុក្ខជាតិអង្គរ ។អ្នកគ្រប់គ្រងសួនរុក្ខជាតិអង្គរ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដើម្បីចូលរួមថែរក្សាអនាម័យឱ្យមាននិរន្ដរភាព នៅក្នុងរមណីយដ្ឋានកែច្នៃសួនរុក្ខជាតិអង្គរនេះ អាជ្ញាធរជាតិអប្សរា បានដាក់បម្រាមចំនួន៦ចំណុច ... Read More »

ឃាត់ខ្លួនសិស្សសាលាជម្ពូវ័ន៣នាក់ពាក់ព័ន្ធករណីដេញកាប់គ្នា

ភ្នំពេញ​៖​ សិស្សសាលា​ជម្ពូវ័នចំនួន៣នាក់ប្រដាប់ដោយកាំបិតនិងពូថៅបានដេញកាប់គ្នាយ៉ាងអនាធិបតេយ្យក្នុងសាលារៀន​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨ព្រឹក​ ថ្ងៃទី១​ ខែមិថុនា​ ឆ្នាំ២០២២​ នៅចំណុចក្នុងសាលារៀនបឋមសិក្សាជម្ពូវ័ន ស្ថិតក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។      តាមប្រភពព័ត៌មានបានឱ្យដឹងថា​ សិស្សសាលាទាំងពីរក្រុម​ ដោយម្ខាងជាសិស្សនៅវិទ្យាល័យហ៊ុន ... Read More »

ប្រទេសគុយបា បានលុបច្បាប់ពាក់ម៉ាស់ដោយបង្ខំ

នៅថ្ងៃទី៣១ខែឧសភាមន្ត្រីគុយបា បានប្រកាសថា ប្រទេសនេះ បានសម្រេចលុបច្បាប់ពាក់ម៉ាស់នៅទីសាធារណៈដែលបានអនុវត្តយ៉ាងតឹងតែងអស់រយៈពេល២ឆ្នាំកន្លងមកដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ នៅពេលនេះ ក្រោយការឆ្លងថយចុះ និងចំនួនពលរដ្ឋចាក់វ៉ាក់សាំងបានច្រើន ប្រទេសគុយបាបានសម្រេចបញ្ចប់កាតព្វកិច្ចពាក់ម៉ាស់។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ បានផ្សាយថា ... Read More »

ជា វណ្ណារិទ្ធិ ហ៊ានធ្វើរឿងដែលបុរសមួយចំនួនមិនហ៊ានធ្វើដាក់ប្រពន្ធកូនរហូតមាននារីម្នាក់សរសើរខ្លាំង

     ភ្នំពេញ៖ អាចជារឿងធម្មតាដែលតារាសម្តែងនិងពិធីករលោកជា វណ្ណារិទ្ធិ ដែលតែងតែបង្ហាញភាពផ្អែមល្ហែម និងមានជីវិតរស់នៅបែបសាមញ្ញ តែមានក្តីសុខជាមួយប្រពន្ធកូន ហើយជាញឹកញាប់លោកតែងតែបញ្ចេញវីដេអូនិងរូបថតបែបលក្ខណៈក្រុមគ្រួសារដែលធ្វើឱ្យនារីមិនតិចទេច្រណែននឹងវាសនារបស់ភរិយាលោក ព្រោះតែបានស្វាមីចេះយល់ចិត្តនិងយកចិត្តទុកដាក់ធ្វើកិច្ចការងារស្រាលធ្ងន់មិនប្រកាន់ថាការងារផ្ទះការងារប្រុសឬស្រីឡើយ ទាំងមិនខ្លាចនឹងពាក្យរិះគន់ពេបជ្រាយថាខ្លួនជាតារាល្បីហើយមកចាប់ការងារកំប៉ិកកំប៉ុកឬការងារស្រីនោះ។     ចំណងស្នេហ៍វ័យ១០ឆ្នាំរបស់តារាសម្តែងនិងជាពិធីកររូបសង្ហា លោកជា វណ្ណារិទ្ធិ ... Read More »

ផ្ទុះជំងឺលើសត្វគោក្របីចំនួន១១០ក្បាល និងងាប់១៩ក្បាលនៅស្រុកចន្ទ្រា

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ក៏មានសត្វគោ ក្របីឈឺចំនួន១១០ក្បាល និងបានងាប់១៩ក្បាលដោយសារជំងឺ។ចំពោះករណីនេះបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកចន្ទ្រាកំពុងមានការព្រួយបារម្ភជាខ្លាំង ខណ:ដែលមន្ត្រីពេទ្យសត្វស្រុកចន្ទ្រាបានបញ្ជូនមន្រ្តី​ជំនាញ​ចុះទៅពិនិត្យបន្ទាប់ពីទទួលបានព័ត៌មានពីអាជ្ញាធរមូលដ្ឋាន។     លោក សុខ ដារ៉ូ ប្រធានការិយាល័យអង្កេតតាមដានជំងឺឆ្លងសត្វ នៃនាយកដ្ឋានសុខភាពសត្វ និងវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនៃក្រសួងកសិកម្ម បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពផ្ទាល់ ... Read More »

អ្នកនយោបាយរុស្ស៊ីមានបំណងចង់ចាប់រដ្ឋមន្ត្រីការពារជាតិណាតូ ដើម្បីសួរនាំពីបញ្ហាអ៊ុយក្រែន

លោក Morozov អ្នកនយោបាយរុស្ស៊ីបានលើកឡើងថា បណ្តារដ្ឋមន្ត្រីការពារជាតិរបស់ណាតូ មកកាន់ទីក្រុងកៀវ ប្រទេសអ៊ុយក្រែន «ត្រូវតែពិចារណាបន្តិច» ។ លោកក៏បានស្នើឱ្យចាប់ខ្លួនបណ្តារដ្ឋមន្ត្រីការពារជាតិណាតូទាំងអស់ដែលទៅអ៊ុយក្រែនដើម្បីសួរនាំពីការបញ្ជារបស់ប្រទេសលោកខាងលិចទៅលើទីក្រុងកៀវ។ សារព័ត៌មានរ៉យទ័រនៅថ្ងៃទី៣១ខែឧសភា បានផ្សាយថា លោក Oleg Morozov ជាអ្នកនយោបាយនៅក្នុងសភារុស្ស៊ីតាំងពីឆ្នាំ១៩៩៣ ... Read More »

ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឱ្យបុរសជាជនពិការម្នាក់ស្លាប់ និង៣នាក់រងរបួសធ្ងន់និងស្រាល

ខេត្តប៉ៃលិន ៖ កាលពីវេលាម៉ោង ១៥និង០០នាទី​ថ្ងៃទី៣១ខែឧសភាឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍(រវាងម៉ូតូនឹងម៉ូតូ)បុកគ្នានៅលើផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុង/ខេត្តប៉ៃលិន បណ្តាលឱ្យបុរសម្នាក់ស្លាប់ ៣នាក់រងរបួសធ្ងន់ និង២នាក់របួសស្រាល, រីឯម៉ូតូទាំង២គ្រឿងរងការខូចខាតយ៉ាងដំណំ។     មន្ត្រីនគរបាលចរាចរណ៍ក្រុងបានឱ្យដឹងថា ... Read More »

ការសម្រេចកែសម្រួលវិធានការព្រំដែនថ្មីរបស់រដ្ឋាភិបាលជប៉ុន សម្រាប់អ្នកដំណើរពីបរទេស ដែលមានបំណងធ្វើដំណើរចូលមកកាន់ប្រទេសជប៉ុន

ប្រទេសជប៉ុន ៖ សេចក្តីជូនដំណឹងអំពីការសម្រេចកែសម្រួលវិធានការព្រំដែនថ្មីរបស់រដ្ឋាភិបាលជប៉ុន សម្រាប់អ្នកដំណើរពីបរទេស ដែលមានបំណងធ្វើដំណើរចូលមកកាន់ប្រទេសជប៉ុន ។ នេះបើយោងតាមស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានបង្ហោះលើផេកផ្លូវការ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២។  សូមបញ្ជាក់ជូនថា៖ ចំពោះអ្នកដំណើរពីប្រទេសក្រុមខៀវ ដែលមានកម្ពុជានៅក្នុងនោះផងដែរ ... Read More »

លោកបណ្ឌិត ហ៊ុន ម៉ាណែត ៖ ជាលទ្ធផលនៃការបោះឆ្នោតនីមួយៗ គឺជាការបញ្ជាក់អំពីឥទ្ធិពលរបស់គណបក្ស និងការគោរពស្រឡាញ់ពិតប្រាកដរបស់ប្រជារាស្ត្រមកលើគណបក្សនយោបាយ

ខេត្តត្បូងឃ្មុំ៖ ជាលទ្ធផលនៃការបោះឆ្នោតនីមួយៗ គឺជាការបញ្ជាក់អំពីឥទ្ធិពលរបស់គណបក្ស និងការគោរពស្រឡាញ់ពិតប្រាកដរបស់ប្រជារាស្ត្រមកលើគណបក្សនយោបាយ ។ នេះជាថ្លែងរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជានិងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ខណៈអញ្ជើញសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សខេត្ត ក្រុង-ស្រុក និងក្រុមសកម្មជនយុវជនគណបក្សឃុំ-សង្កាត់ ... Read More »

រថយន្តដឹកឈើខុសច្បាប់មេឈ្មួញដុះស្លែឈ្មោះ ព្រុំ វុទ្ធី ហៅ “ធី ពុករលួយ”ត្រូវបានកម្លាំង សង្កាត់និងផ្នែករដ្ឋបាលព្រៃឈើរវៀងបង្ក្រាប

ខេត្តព្រះវិហារ ៖ កាន់តែក្តៅដូចបាយពុះ ក្រោយពីមានប្រតិកម្មពីសំណាក់ លោក វុធ សាវី ព្រះរាជអាជ្ញារងនឹងជាអ្នកនាំពាក្យអមសាលាដំបូងខេត្តព្រះវិហារ ស្តីពីក្រុមឈ្មួញមួយចំនួនតូចយកឈ្មោះរបស់លោក ទៅកាងបទល្មើសដឹកឈើខុសច្បាប់ លោក វុធ សាវី បានឱ្យដឹងថា មានក្រុមឈ្មួញទុច្ចរិតមួយចំនួន ... Read More »

ភរិយា​លោករដ្ឋមន្ត្រី​ សាយ​ សំអាល់​ ៖​ យើងអាចបើកដំណើរការសាលារៀន ក៏ដូចជាប្រទេសឡើងវិញបាន ក៏ព្រោះតែការដាក់ចេញដ៏ត្រឹមត្រូវនូវគោលនយោបាយស្រោចវ៉ាក់សាំងរបស់ប្រមុខរាជរដ្ឋាភិបាល

ខេត្ត​ព្រះសីហនុ ៖ លោកស្រី​ ឌិត នីតា ភរិយាលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្វខួបលើកទី៧៣ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២១ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា ... Read More »

មេបញ្ជាការរងបញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក ដឹកនាំកម្លាំងចុះសួរសុខទុក្ខ យោធិន៣រូបមានជំងឺសម្រាកព្យាបាលនៅពេទ្យ និងសម្រាកព្យាបាលនៅផ្ទះ

ភ្នំពេញ ៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី ពេជ្រ សុផា មេបញ្ជាការរងបញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក តំណាងឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោកមេបញ្ជាការបញ្ជាការដ្ឋានការពារអាកាសបានបានដឹកនាំកម្លាំងចុះសួរសុខទុក្ខ យោធិនមានជំងឺចំនួន៣រូបដោយនាំអំណោយថវិកាសន្សំរបស់អង្គភាពបញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោកចំនួន១,៧០០,០០០រៀល និងថវិការបស់៣កងឯកភាពចំណុះចំនួន៣០០,០០០រៀល ... Read More »

នគរបាលខេត្តកោះកុង ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពីបទជួញដូររក្សាទុកនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់

ខេត្តកោះកុង ៖ យោងតាម​របាយការណ៍​នគរបាលផ្នែកប្រឆាំងបទល្មើសគ្រឿងញៀននៃអធិការដ្ឋានក្រុងខេមរភូមិន្ទ នៅព្រឹក​ថ្ងៃ​ពុធ​ទី​០១​ ខែមិថុនា​ ឆ្នាំ​២០២២នេះថា​៖​ កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំងគ្រឿងញៀន​ បានចុះបង្រ្កាបទីតាំងជួញដូរ រក្សាទុក និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះសំណាក់មួយកន្លែង ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ  ... Read More »

សម្តេចតេជោ ហ៊ុនសែន ផ្តល់អនុសាសន៍ ១៤ចំណុច ខួប​អនុស្សាវរីយ៍​លើក​ទី​៧៣​ទិវា​ កុមារ​អន្តរជាតិ​១​មិថុនា​ និង​ ខួប​លើក​ទី​២១ទិវា​ ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពលកម្ម​កុមារ​ ១២​មិថុនា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃនេះ គឺអបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧៣​ទិវា​ កុមារ​អន្តរជាតិ​១​មិថុនា​ និង​ ខួប​លើក​ទី​២១ទិវា​ ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពលកម្ម​កុមារ​ ១២​មិថុនា​។  សម្តេចតេជោ សូម​ជូន​ពរ​ ក្មួយ​ៗ​ចៅៗ​កុមារាកុមារី​ ... Read More »

តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី០១មិថុនា​ ដល់ថ្ងៃទី១០ ខែមិថុនា​ ឆ្នាំ២០២២នេះ

​​ភ្នំពេញ៖ បេី​យោង​តាម​សេចក្តីជូនដំណឹង​របស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានា ដោយចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ត្រូវលក់សាំងធម្មតាតម្លៃ ៥,៦៥០រៀល និងម៉ាស៊ូតត្រូវលក់ ... Read More »

បែលហ្ស៊ិកអំពាវនាវដល់អឺរ៉ុបឱ្យផ្អាករាល់ការដាក់ទណ្ឌកម្មទៅលើវិស័យថាមពលប្រេងរបស់រុស្សុី

នាយករដ្ឋមន្ត្រីបែលហ្ស៊ិកបានលើកឡើងថា ផលប៉ះពាល់ដោយសារតែការដាក់ទណ្ឌកម្មទៅលើវិស័យថាមពលប្រេងរបស់រុស្ស៊ី គឺពិតជាធំធេងយ៉ាងខ្លាំង ដូច្នេះយើងចំបាច់ត្រូវតែផ្អាកដើម្បីវាយតម្លៃពីផលប៉ះពាល់។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាននៅក្នុងកិច្ចប្រជុំ ថ្ងៃទីពីររបស់សហគមន៍អឺរ៉ុបនៅទីក្រុង Brussels កាលពីថ្ងៃទី ៣១ខែឧសភា នាយករដ្ឋមន្ត្រី បែលហ្សុីកលោក Alexander De Croo បានអបអរសាទរដល់ការព្រមរបស់អឺរ៉ុបក្នុងការដាក់ទណ្ឌកម្មរុស្ស៊ី ។ ... Read More »

ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៤,០១%

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,១៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ ... Read More »

Paris St-Germain ចុះហត្ថលេខាលើកីឡាករព័រទុយហ្គាល់ Nuno Mendes ពី Sporting Lisbon

ក្លិបយក្សបារាំង Paris St-Germain បានចុះហត្ថលេខាយកបានកីឡាករ Nuno Mendes ពីក្លិប Sporting Lisbon ក្នុងកិច្ចសន្យាអចិន្ត្រៃយ៍។ ក្លិបម្ចាស់ជើងឯក Ligue 1 បានបើកជម្រើសក្នុងការទិញ Mendes ... Read More »

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនចំនួន៤ លើទឹកប្រាក់វិនិយោគ ១៦,១លានដុល្លារអាមេរិក

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនចំនួន៤ លើទឹកប្រាក់វិនិយោគ ១៦,១លានដុល្លារអាមេរិក ។ នេះបើយោងតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១. KING SUCCESS ... Read More »

WHO ៖ ជំងឺអុតស្វាបានឆ្លងរាលដាលដល់៣០ប្រទេសជុំវិញពិភពលោក

កាលពីថ្ងៃទី៣១ ខែឧសភា អង្គការសុខភាពពិភពលោក WHO បានប្រកាសថា ជំងឺអុតស្វាបានឆ្លងរាលដាលដល់៣០ប្រទេសនៅជុំវិញពិភពលោក ដោយមានពលរដ្ឋ៥៥០នាក់ឆ្លងជំងឺនេះ។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន លោកស្រីវេជ្ជបណ្ឌិត Rosamund Lewis អ្នកឯកទេសទទួលបន្ទុកជំងឺអុតស្វារបស់អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា «បច្ចុប្បន្ន យើងទទួលបានតួលេខស្តីពីករណីឆ្លង ៥៥០នាក់ ... Read More »

Karim Benzema ជាប់ជាកីឡាករឆ្នើមប្រចាំរដូវកាលរបស់ Champions League

ខ្សែប្រយុទ្ធ Karim Benzema របស់ក្លិប Real Madrid ត្រូវបានជាប់ជាកីឡាករឆ្នើមប្រចាំរដូវកាលនៃក្របខ័ណ្ឌ Champions League ២០២១-២០២២។ កីឡាករជម្រើសជាតិបារាំងវ័យ៣៤ឆ្នាំរូបនេះបានឈ្នះការប្រកួតជាលើកទី៥ ខណៈដែល Real Madrid បានយកឈ្នះ ... Read More »

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដឹកនាំប្រតិភូ ចូលគាល់ ព្រះមហាក្សត្រ និងសម្តេចម៉ែ

ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះ បានរាជានុញ្ញាតិពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ... Read More »

រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីក្រុងពាលីបើកការដ្ឋានបញ្ចុះបឋមសិលា បួងសួងសុំសេចក្ដីសុខ ដើម្បីសាងសង់វេទិកាអុំទូកបាត់ដំបងថ្មី

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ លោក សុខ លូ ... Read More »

ធម៌ និងការគ្រប់គ្រងសង្គម(តចប់)

(តពីលេខមុន)   ចំណីអាហារដែលជារុក្ខជាតិតាក់តែងបង្កើតបានជារូបកាយរបស់មនុស្ស មិនមែនជាធាតុសកម្ម គឺរូបធាតុនេះជាធាតុអសកម្មទេ ព្រោះមហាភូតរូបនេះមិនចេះធ្វើចលនាអ្វីទាំងអស់ ចំណែកឯវិញ្ញាណ ឬចិត្តទើបជាធាតុសកម្មរស់រាល់ចលនារបស់រូប គឺអាស្រ័យតែនឹងចិត្តជាធាតុឬជាកម្លាំងបញ្ជាប៉ុណ្ណោះ។ កាលបើចិត្តជាធាតុបញ្ជាយ៉ាងនេះ ត្រូវតែមានថាមពល ឯថាមពលនោះពិតជាបានចម្រាញ់ស្រូបយក ពីមហាភូតរូបរបស់រាងកាយដោយពិត ទើបមានបុគ្គលពួកខ្លះនៅទំនេរ តែជាអ្នកត្រិះរិះច្រើនខ្វាយខ្វល់អផ្សុកច្រើន ... Read More »

Update ៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បំភ្លឺ​បន្ថែម​ថា​ឪពុកម្តាយ សុំមិនប្តឹងផ្តល់កូន ដែលបានវាយខ្លួន​ ដោយសុំយកកូនទៅធ្វើការអប់រំនិងបន្សាបគ្រឿងញៀនដោយខ្លួនឯង

ខេត្តតាកែវ ៖ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សូមជម្រាបជូនបន្ថែមអំពីករណីអំពើហិង្សាបង្កឡើងដោយឈ្មោះ ប៉ឹង ពេជ្រ ហៅឌឿន ទៅលើឪពុកបង្កើតឈ្មោះ ប៊ុត ឌៀប នៅភូមិស្តុក ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ... Read More »

លោក ជា សុផារ៉ា អញ្ជើញចុះពិនិត្យទីតាំងដីស្នើសុំកែសម្រួលព្រំប្រទល់តំបន់២ និងតំបន់៣ នៃតំបន់ទន្លេសាប ស្ថិតក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនាព្រឹកថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ... Read More »

ក្រសួងសុខាភិបាល ហាមឃាត់​ការចែកចាយ​ ឬ​លក់ឱសថ​ ដែលគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាលកម្ពុជា

ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ ក្រសួងសុខាភិបាលពិនិត្យឃើញមានការចែកចាយ និងលក់ឱសថចំនួន៤មុខគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាលដែលមាន Unsinn: 9. Clorpheniramin 4mg Bottle 500 Tabs, . DEXAMETHASON Bottle ... Read More »

លោកឧត្តមសេនីយ៍ឯក​ ស​ ថេ​ត ​៖​ បញ្ជា​ឱ្យ​មន្រ្តីជំនាញ​​ស្រាវជ្រាវ​ចាត់វិធានការ​ចំពោះ​ជនបរទេស​ណាប្រើប្រាស់​ឯកសារ​ខ្មែរ​មិនប្រ​ក្រ​តី​ ខុសច្បាប់​

ភ្នំពេញ​៖​ ​ដើម្បី​ស្រាវជ្រាវ​នឹង​មាន​ចំណាត់ការ​ចំពោះ​ជនបរទេស​ប្រើប្រាស់​ឯកសារ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ឬ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ពលរដ្ឋ​ខ្មែរ​មិន​ប្រក្រតី​ ខុសច្បាប់​ លោក​ឧត្តមសេនីយ៍ទោ​ ហម​ វ៉ា​ន់​ថា​ ស្នងការ​រង​ទទួល​ផែនការ​ងារ​អត្តសញ្ញាណ​កម្ម​ និង​លោក​ឧត្តមសេនីយ៍ទោ​ ទិ​ត​ វិសិដ្ឋ​ ស្នងការ​រង​ទទួល​ផែនការ​ងារ​អន្តោប្រវេសន៍​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ កាលពីថ្ងៃ​ទី​៣១​ ខែឧសភា​ ... Read More »

បាតុភូតធម្មជាតិ ​៖ រន្ទះបាញ់​សម្លាប់​សត្វគោចំនួន៥ក្បាល នៅស្រុកថ្មពួក

ខេត្ត​បន្ទាយមានជ័យ ៖ បេី​យោងតាម​របាយការណ៍​របស់​អធិការដ្ឋាននគរបាលបានស្រុកថ្មពួក ដែល​ទទួលបាន​នៅព្រឹក​ថ្ងៃពុធ​ទី​០១​ ខែមិថុនា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា៖​ ដោយ​សារតែបាតុភូតធម្មជាតិ​ កើតឡើងដោយរន្ទះបាញ់​ បានបាញ់សម្លាប់សត្វគោចំនួន០៥ក្បាល​ នៅភូមិកាប់ចោរ ឃុំភូមិថ្មី  ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង០៣និង៤០នាទីរសៀលថ្ងៃទី៣១ ... Read More »