ព័ត៌មានទាន់ហេតុការណ៍៖
'

ក្រសួង​បរិស្ថាន ​៖​ ការចិញ្ចឹមសត្វបង្កើនជីវភាពគ្រួសារយ៉ាងសំខាន់

ខេត្តព្រះវិហារ​ ៖​ បេី​យោង​តាម​ប្រភពព័ត៌មាន​ពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងថា​ ការចិញ្ចឹមសត្វបង្កើនជីវភាពគ្រួសារយ៉ាងសំខាន់​ខណៈ​លោក ណម គីម ជាសមាជិកសហគមន៍តំបន់ការពារធម្មជាតិ អភិវឌ្ឍន៍ព្រៃវែង ភូមិព្រៃវែង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព បានចាប់មុខរបរចិញ្ចឹមសត្វគោ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីរំលោភសេពសន្ថវៈលើនារី២នាក់រហូតបានសម្រេច

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្វាយតាយានបានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីរំលោភសេពសន្ថវៈលើនារី២នាក់រហូតបានសម្រេច។     សមត្ថកិច្ចនគរបាលបានឱ្យដឹងថាជនសង្ស័យមានឈ្មោះ តាក  វុត្ថា អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។     ... Read More »

ការខាតបង់ហិរញ្ញវត្ថុរបស់ក្លិប Manchester United កាន់តែធំឡើងនៅពេលដែលប្រាក់ចំណូលពីការផ្សាយធ្លាក់ចុះ

ក្លិបបិសាចក្រហម Manchester United បានរាយការណ៍ពីការខាតបង់ច្រើនជាងមុននៅក្នុងត្រីមាស៣ដោយសារប្រាក់ចំណូលពីការផ្សាយបានធ្លាក់ចុះ ហើយប្រាក់ឈ្នួលរបស់កីឡាករបានកើនឡើង ប៉ុន្មានថ្ងៃបន្ទាប់ពីក្លិប Premier League ខកខានមិនបានចូលលេងក្នុងក្របខ័ណ្ឌ Champions League អឺរ៉ុបនៅរដូវកាលក្រោយ។ ក្លិបបាល់ទាត់អង់គ្លេសមួយនេះទទួលបានកៅអីមួយក្នុង Europa League ... Read More »

លោក Zelensky ចង់ជួបលោកពូទីន តែវិមានក្រឹមឡាំងនិយាយថា អ៊ុយក្រែនមិនបានត្រៀមលក្ខណៈសម្រាប់កិច្ចពិភាក្សាសន្តិភាពឡើយ

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រកាសឱ្យដឹងថា សំណើពិភាក្សារបស់ប្រធានាធិបតីអ៊ុយក្រែន Zelensky ជាមួយប្រធានាធិបតីពូទីន គឺជាការផ្ទុយនឹងការសម្រេចរបស់ទីក្រុងកៀវនាពេលកន្លងមកដែលបានប្រកាសថាមិនមានកិច្ចពិភាក្សាណាមួយជាមួយទីក្រុងមូស្គូនោះឡើយ។ ពេលថ្មីៗនេះ លោកVolodymyr Zelensky បានប្រកាសជាច្រើនលើករួចមកហើយពីគោលបំណងចង់ពិភាក្សាជាមួយប្រធានាធិបតីពូទីន ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់វិបត្តិ។ នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ ... Read More »

លោក​ សាយ​ សំអាល់ ​៖​ កត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយ បាននឹងកំពុងធ្វេីឱ្យកម្ពុជាមានកំណេីនសេដ្ឋកិច្ច​ និងជីវភាពប្រជាជនកាន់តែប្រសើរឡើង​ពី​ ១ថ្ងៃទៅ​ ១ថ្ងៃ​

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងថា៖”កត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយ កំពុងធ្វើឱ្យប្រជាជនមានជីវភាពកាន់តែប្រសើរឡើង​ និងមានការគិតគូរខ្ពស់ពីសុខភាពផ្ទាល់ខ្លួន”​ នេះជាប្រសាសន៍​ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងក្នុងសុន្ទរកថាក្នុងពិធីសម្ពោធមន្ទីរពហុព្យាបាលអន្តរជាតិមួយកន្លែង កាលពីថ្ងៃទី២៧ ខែឧសភា ម្សិលមិញនេះ​។  ... Read More »

នគរបាលខេត្តព្រះសីហនុ​ បន្តល្បាតក្នុងភូមិសាស្រ្តស្មុកស្មាញ និងតាមឆ្នេរ ក្នុងខេត្តព្រះសីហនុ ដើម្បីការពារប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ

ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ​ ដេីម្បីទប់ស្កាត់រាល់បទល្មេីសផ្សេងៗ​ដែល​អាច​កើត​មាន​ឡើង​ជាយថាហេតុ​ នៅក្នុង​មូលដ្ឋាន​ខេត្តព្រះសីហនុ​ លោកតែងតែចាត់ឱ្យ​កម្លាំង​សមត្ថកិច្ច​ បន្តចុះល្បាតក្នុងមូលដ្ឋាន​ ដេីម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ​ជារៀង​រាល់​ថ្ងៃ​យប់។  ​កម្លាំងអន្តរាគមន៍ពិសេសរបស់ស្នងការដ្ឋាននគរបាលខេត្ត នៅព្រឹកថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ... Read More »

ឃើញតែគោត្រឡប់មកផ្ទះ បាត់ម្ចាស់នាំគ្នាដើររកទើបឃើញម្ចាស់គោស្លាប់ដោយសារលង់ទឹកទន្លេ

    ខេត្តកណ្ដាល ៖ បុរសជាអ្នកគង្វាលគោម្នាក់បានយកគោទៅឃ្វាលនៅវេលារសៀល ហើយពេលជិតព្រលប់ស្រាប់តែឃើញគោដើរដល់ផ្ទះ តែមិនឃើញម្ចាស់ លុះព្រឹកឡើងក្រុមគ្រួសារក៏នាំគ្នាដើរស្វែងរកស្រាប់ប្រទះឃើញស្លាប់នៅក្នុងទន្លេដោយសង្ស័យថា ការស្លាប់នេះជាករណីលង់ទឹក។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៥និង១៥នាទីថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២២ នៅចំណុចដងទន្លេមេគង្គក្រោម ស្ថិតក្នុងភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ... Read More »

ធម៌ និងការគ្រប់គ្រងសង្គម(តពីលេខមុន)

(តពីលេខមុន)   លោភៈ និងទោសៈ រមែងកើតឡើងចំពោះបុគ្គលម្នាក់ៗ តាមអធ្យាស្រ័យរៀងៗ ខ្លួន ដែលបុគ្គលមានចិត្តជាប់ដោយកិលេស ចំពោះវត្ថុនោះ សត្វនោះ អារម្មណ៍ណាមួយនោះការងារណាមួយនោះ តាមបែបល្ងង់ខ្លៅ។   បញ្ញាកើតឡើងខណៈណា រមែងោញាំងចិត្តគំនិតឲ្យមើលឃើញតែប្រយោជន៍ពិត ... Read More »

ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល៖ ការប្រើប្រាស់រថយន្តអគ្គិសនី​ ដើម្បីចូលរួមកាត់បន្ថយការបំពុលបរិស្ថាននៅកម្ពុជា

ភ្នំពេញ​៖​ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃសុក្រទី២៧ ខែឧសភា ឆ្នាំ ២០២២ម្សិលមិញនេះ​ បានអញ្ជើញជាវាគ្មិនក្នុងកម្មវិធីMPWT LIVE SHOW ក្រោមប្រធានបទ៖ ... Read More »

រថយន្តដឹកទាហានឥណ្ឌាក្រឡាប់នៅជិតព្រំដែនចិន ស្លាប់និងរបួសជាង២០នាក់

កម្លាំងទាហានឥណ្ឌាបានប្រកាសថា មានទាហាន៧នាក់ស្លាប់ និង១៩នាក់រងរបួសក្នុងពេលដែលរថយន្តដឹកពួកគេធ្លាក់ពីផ្លូវចូលជ្រោះ Shyok ក្នុងតំបន់ Ladakh ជិតព្រំដែនប្រទេសចិន។ សារព័ត៌មាន Indian Express បានផ្សាយថា ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើងនៅលើកំណាត់ផ្លូវ Turtuk ក្នុងតំបន់ដាច់ស្រយាល Nubra ... Read More »

លោក រស់ ផារិទ្ធ ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋគណបក្សប្រជាជនកម្ពុជាភូមិព្រៃតាយ័ន្ត ឃុំពងទឹកស្រុករំដួល

ខេត្តស្វាយរៀង ៖ លោក រស់ ផារិទ្ធ ក្នុងនាម ក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំពងទឹកនិងក្រុមការងារបានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋគណបក្សប្រជាជនកម្ពុជា២១២នាក់នៅភូមិព្រៃតាយ័ន្ត ឃុំពងទឹក ស្រុករំដួល នាព្រឹកថ្ងៃសៅទី២៨ ខែឧសភាឆ្នាំ២០២២។ ក្នុងឱកាសនោះលោក រស់ ផារិទ្ធ ក្នុងនាមក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំពងទឹកបានមានមតិផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ... Read More »

លោកឧត្តមសេនីយ៍ឯក អុី សុខឃី ដឹកនាំក្រុមប្រចាំបញ្ជា របស់លេខាធិការដ្ឋាន នៃ គ.ស.អ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥

ភ្នំពេញ៖ ដើម្បីធានាបានសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ លេខាធិការដ្ឋាននៃ គ.ស.អ នៅព្រឹក​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក អុី ... Read More »

តោះ​! មកឈ្វេងយល់ពីអត្ថន័យនៃផ្លាកសញ្ញា ដែលអ្នកប្រើប្រាស់ផ្លូវច្រេីនជួបប្រទះនៅត្រង់ផ្លូវប្រសព្វ

ចំណេះដឹង​ទូទៅ​៖​ នេះបេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានឱ្យដឹងថា​ ឈ្វេងយល់ពីអត្ថន័យនៃផ្លាកសញ្ញា ដែលអ្នកប្រើប្រាស់ផ្លូវច្រេីនជួបប្រទះនៅត្រង់ផ្លូវប្រសព្វ​។  ១. ផ្លាកសញ្ញា “ឈប់” (នៅត្រង់ផ្លូវប្រសព្វ) STOP (at Intersection)៖ សញ្ញានេះសម្រាប់សម្គាល់ផ្លូវបាត់សិទ្ធិ។ អ្នកបើកបរត្រូវឈប់ ... Read More »

រដ្ឋាភិបាលអាមេរិកយល់ព្រមផ្តល់ប្រព័ន្ធកាំជ្រួចមីស៊ីលនាំផ្លូវឱ្យអ៊ុយក្រែន

រដ្ឋាភិបាលរបស់ប្រធានាធិបតីបៃឌិន បានយល់ព្រមផ្តល់ប្រព័ន្ធកាំជ្រួចមីស៊ីលនាំផ្លូវឱ្យទៅប្រទេសអ៊ុយក្រែន ។ ប្រព័ន្ធមីស៊ីលទាំងនោះជាប្រភេទ M31 GMLRS ។ សារព័ត៌មាន TASS បានដកស្រង់ការផ្សាយរបស់សារព័ត៌មាន New York Times ដែលបានចុះផ្សាយថា ប្រធានាធិបតីអាមេរិក ... Read More »

អតីតប្រធានក្រុម Man City លោក Kompany កំពុងពិភាក្សាអំពីការងារជាគ្រូបង្វឹកក្លិប Burnley

អតីតប្រធានក្រុម Manchester City លោក Vincent Kompany កំពុងពិភាក្សាជាមួយក្រុម Burnley អំពីការងាររបស់អ្នកចាត់ការទូទៅដែលទំនេររបស់ក្លិប បន្ទាប់ពីចាកចេញពីតួនាទីរបស់គាត់ជាគ្រូបង្វឹកក្លិបAnderlecht ។ Kompany វ័យ៣៦ឆ្នាំបានចាកចេញដោយការយល់ព្រមទៅវិញទៅមកបន្ទាប់ពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ក្នុងលីគ និងចំណាត់ថ្នាក់លេខ២នៅវគ្គផ្តាច់ព្រ័ត្រ Belgian ... Read More »

រថយន្តកុងតឺន័របុកនិងកិនម៉ូតូបណ្តាលឱ្យបុរសម្នាក់បែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម

     ភ្នំពេញ៖ បុរសម្នាក់បានបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មបន្ទាប់ពីជិះម៉ូតូធំមួយគ្រឿងឆ្លងផ្លូវត្រូវបានរថយន្តកុងតឺន័របុកនិងកិនហើយអូសម៉ូតូនៅក្រោមរថយន្តចម្ងាយជាង១០០ម៉ែត្រ។ ក្រោយកើតហេតុ តៃកុងបានចុះពីលើរថយន្តគេចខ្លួនបាត់។     ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នៅត្រង់ចំណុចភ្លើងស្តុបសេះមាស តាមបណ្ដោយមហាវិថីចោមចៅកែងនឹងផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ... Read More »

ឆេះរោងចក្រកាត់ដេរសំលៀកបំពាក់​ ជូរី​ ហ្គាមេន​ ផ្អេីលសមត្ថកិច្ចទាំងយប់

ភ្នំពេញ៖​ អគ្គិភ័យបានឆាបឆេះរោងចក្រ​កាត់ដេរ​សំលៀកបំពាក់យីហោ ជូ​រី ហ្គា​មេន យ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចនិងក្រុមពន្លត់អគ្គិភ័យកាលពីវេលាម៉ោង១០និង៤០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២២​ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ត្បូង​១ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ ។  ​តាម​ប្រភពព័ត៌មានបានឱ្យដឹងថា​  រោងចក្រខាងលេីបំរេីការងារតែពេលថ្ងៃទេ​ ហេីយនៅមុនពេលកេីតហេតុប្រជាពលរដ្ឋដែលនៅក្បែរបានធំក្លិនស្ងៀមផ្សែកពេលនោះក៏នាំគ្នាចេញមកមេីលទេីបឃេីញអគ្គិភ័យកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅក៏នាំគ្នាយកទឹកជះពន្លត់តែដោយសារតែមិនអាចគ្រប់គ្រងបានទេីបរាយការណ៍ទៅសមត្ថកិច្ចហៅក្រុមពន្លត់អគ្គិភ័យមកអន្តរាគន៍ភ្លាមៗ។  ក្រោយពីទទួលបានព័ត៌មា​នភ្លាមក្រុមរថយន្តពន្លត់អគ្គិភ័យរបស់កងពលតូចលេខ៧០​ ... Read More »

ករណីឆ្លងកូវីដ-១៩ ៖​ ​គ្មានអ្នកឆ្លង​ ,គ្មានអ្នក​ជាសះស្បើយ​ ​និង​អ្នកជំងឺស្លាប់​​គ្មាន​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃសៅរ៍​ទី​២៨ ខែឧសភា​​​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លង​ និងគ្មានឣ្នកជាសះស្បើយ​​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី២៧ ខែឧសភា​​​​​​​​ ឆ្នាំ​២០២២​ ... Read More »

Chelsea ចាប់អារម្មណ៍លើខ្សែប្រយុទ្ធ Nkunku របស់ RB Leipzig ខណៈក្លិបធំៗកំពុងប្រជែង

ក្រុមតោខៀវ Chelsea កំពុងពិចារណាលើការចុះហត្ថលេខាដែលអាចធ្វើទៅបាន ដែល Chelsea ស្ថិតក្នុងចំណោមក្លិបដែលចាប់អារម្មណ៍លើខ្សែប្រយុទ្ធ RB Leipzig កីឡាករ Christopher Nkunku ដែលបានជួយក្រុមឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ Bundesliga ។ កីឡាករវ័យ២៤ឆ្នាំរូបនេះកំពុងស្ថិតក្នុងការចរចាកិច្ចសន្យាជាមួយក្លិប ... Read More »

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពាក់ព័ន្ធដីតំបន់ព្រៃលិចទឹកបឹងទន្លេសាប (ដីតំបន់៣) នៅភូមិសាស្រ្ដខេត្តបាត់ដំបង

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​នាយកដ្ឋានព័ត៌មានវិទ្យា​នៃក្រសួងមហាផ្ទៃ​ បានឱ្យដឹងនៅព្រឹកថ្ងៃ​សៅរ៍​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០២២នេះថា​៖​ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី២៧ ខែឧសភាម្សិលមិញនេះ​ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងការកាត់ឆ្វៀលដីតំបន់៣ ... Read More »

នគរបាលស្រុកកំរៀងបង្រ្កាបករណីរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ ឃាត់ខ្លួនជនសង័្សយ២​នាក់អនុវត្តតាម​ច្បាប់

ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់នគរបាលនៃអធិការដ្ឋានស្រុកកំរៀងបានឱ្យដឹងថា កាលពីថ្ងៃ​សុក្រ​ ១២រោច ខែ​ពិសាខ  ឆ្នាំ​ខា​ល  ចត្វាស័​ក ព.ស.២៥៦៦​ត្រូវនឹង​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ២០​២២ វេលាម៉ោ​ង​១៧និង០០នាទីនៅចំណុចក្រុមទី​០១ ភូមិ ស្វាយធំ ឃុំបឹងរាំង ស្រុកកំ​រៀង ... Read More »

រថយន្តបុកម៉ូតូពេញទំហឹងបណ្តាលឱ្យបុរសពីរនាក់ស្លាប់ភ្លាមៗ

ខេត្តកំពង់ស្ពឺ ៖ បុរសពីរនាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុខណៈជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ។គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៧ខែឧសភាឆ្នាំ២០២២នៅតាមបណ្តោយផ្លូវជាតិលេខ៤៤ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៣៣-១៣៤ក្នុងភូមិព្រៃច្រាបលិច ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។     មន្ត្រីនគរបាលស្រុកឧដុង្គបានឱ្យដឹងថាជនរងគ្រោះទាំង២នាក់នោះទី១-មានឈ្មោះសាន ជ័យ ភេទប្រុសអាយុ១៨ឆ្នាំ(ស្លាប់) និងអ្នករួមដំណើរឈ្មោះជិន ម៉ុន ភេទប្រុស អាយុ៣៥ឆ្នាំ(ស្លាប់) ... Read More »

ខ្យល់កន្រ្តាក់វាយប្រហារដំបូលផ្ទះប្រជាពលរដ្ឋខូចខាតចំនួន៤ភូមិសរុប២៥ខ្នងនៅស្រុកភ្នំស្រុក

ខេត្តបន្ទាយមានជ័យ ៖ លំនៅឋានប្រជាជាពលរដ្ឋចំនួន០៤ភូមិ១-ភូមិ សរុបចំនួន២៥ខ្នង ក្នុងនោះជង្រុកស្រូវ ០១ខ្នង បានរងការខូចខាតធ្ងន់ ស្រាល ដោយខ្យល់កន្ត្រាក់វាយប្រហារនៅវេលាម៉ោង០៦ល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ម្សិលមិញ ។ លោក ប៉ិក គឹមហ៊ាក ... Read More »

រាជរដ្ឋាភិបាលកម្ពុជា សម្រេចកែសម្រួលកាត់ឆ្វៀល ដីតំបន់៣ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ទំហំ៣ ៤៤៨ហិកតា និង៧៧អា និងប្រគល់ជូនពលរដ្ឋ ចំនួន ១៦៥៨គ្រួសារ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចកែសម្រួលកាត់ឆ្វៀល ដីតំបន់៣ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ទំហំ៣ ៤៤៨ហិកតា និង៧៧អា ដាក់បញ្ចូលមកតំបន់២ និងប្រគល់ជូនពលរដ្ឋ ចំនួន ១៦៥៨គ្រួសារ មានសិទ្ធប្រើប្រាស់និងអាស្រ័យផល ។  សូមបញ្ជាក់ជូនថា, ... Read More »

លោក ប្រាក់ សុខុន ៖ ៥ខែហើយ បញ្ហាមីយ៉ាន់ម៉ាកាលពីខែមករា ដើមឆ្នាំនេះ និងជូនព័ត៌មានជាលើកទី២ ដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

ភ្នំពេញ ៖ នៅម៉ោង១១និង២៥នាទីយប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានមានប្រសាសន៍ថា,  ៥ខែហើយ គិតចាប់តាំងពីការជូនព័ត៌មានលើកដំបូងរបស់ខ្ញុំដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីបញ្ហាមីយ៉ាន់ម៉ាកាលពីខែមករា ដើមឆ្នាំនេះ។ ខ្ញុំបានចូលរួមជូនព័ត៌មានជាលើកទីពីរនៅយប់នេះ។ ... Read More »

រថយន្តឡង់គ្រីស័រពន្លះក្បាលស្ពានអាកាសក្បាលថ្នល់រងការខូចខាត

     ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រមួយគ្រឿងដែលបើកបរលឿនពេកមិនប្រយ័ត្នបានជ្រុលទៅបុកក្បាលស្ពានអាកាសក្បាលថ្នល់ បណ្ដាលឱ្យខូចខាត កាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃសុក្រទី២៧ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្ដម ទល់មុខអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ... Read More »

បញ្ជូនខ្លួនអ្នកជំនួញជាជនជាតិចិនម្នាក់ទៅកាន់តុលាការពាក់ព័ន្ធពីបទធ្វើឲ្យខូចខាតដោយចេតនា និង បទរំលោភលើទំនុកចិត្ត

ភ្នំពេញ ៖ អ្នកជំនួញជាជនជាតិចិនម្នាក់ត្រូវបានកម្លាំងសមត្តកិច្ចកងរាជអាវុធរាជធានីភ្នំពេញ នាំខ្លួនតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធពីបទ.ធ្វើឲ្យខូចខាតដោយចេតនា និង បទ.រំលោភលើទំនុកចិត្ត លើអ្នកដ៏ទៃ ប្រព្រឹត្តនៅរាជធានីភ្នំពេញ ។  ជនសង្ស័យឈ្មោះ CHEN HSIN HUNG ភេទប្រុស ... Read More »

រដ្ឋមន្ត្រីក្រសួងការងារ ៖ ខួប១០ឆ្នាំ នៃការបង្កើតការិយាល័យសហប្រតិបត្តិការស្វីសនៅកម្ពុជា បានបង្ហាញពីដៃគូដ៏យូរអង្វែងជាមួយកម្ពុជាលើគ្រប់វិស័យ

ភ្នំពេញ ៖ នាឱកាសខួប១០ឆ្នាំ នៃការបង្កើតការិយាល័យសហប្រតិបត្តិការស្វីសនៅកម្ពុជា និងការដាក់ឱ្យដំណើរការកម្មវិធីកិច្ចសហប្រតិបត្តិការស្វីសនៅក្នុងតំបន់មេគង្គ ឆ្នាំ២០២២-២០២៥ ដែលត្រូវបានរៀបចំធ្វើឡើងនាល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នៅ Factory Phnom Penh ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការងារ ... Read More »

លោកបណ្ឌិត ចែម វីឌ្យ៉ា បានធ្វើជាសហប្រធាន កិច្ចសន្ទនាលើកទី៤ ស្ដីពីសិទ្ធិមនុស្សរវាងកម្ពុជា និងអង់គ្លេស ក្រោមប្រធានបទ “បរិយាប័ន្ន និងការចូលរួមក្នុងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣”

ភ្នំពេញ ៖ នៅព្រលប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់អោយដឹងថា, នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ លោកបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការ នៃក្រសួងការបរទេស ... Read More »

តុលាការសម្រេចឃុំខ្លួនស្ត្រីប្រើអំពើហិង្សាវាយធ្វើបាបក្មេង ដាក់ពន្ធនាគារជាបណ្តោះអាសន្ន

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ លោក កេត សុជាតិ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនស្ត្រីប្រើអំពើហិង្សាវាយធ្វើបាបក្មេងដាក់ពន្ធនាគារព្រៃស ជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ. ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ទាក់ទងទៅនឹងជនរងគ្រោះ តាមមាត្រា២១៩ នៃក្រមព្រហ្មទណ្ឌ។ ... Read More »