ព័ត៌មានទាន់ហេតុការណ៍៖
'

គ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់ផ្អើលអ្នកភូមិទាំងយប់នៅសង្កាត់ស្វាយរៀង

 ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានបុរសម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុកគ្នាពេលបើកបញ្ច្រាសទិសគ្នាពេញទំហឹងក្នុងក្រុងស្វាយរៀង។     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង២៧នាទីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ លើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១២៥និង១២៦  ស្ថិតក្នុងភូមិស្រះវង់  សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។     ... Read More »

ផ្ទះប្រជាពលរដ្ឋមួយខ្នង នៅស្រុកបរិបូណ៌​ ត្រូវ​ឆ្លងចរន្តអគ្គិសនីឆេះខ្ទេច

ខេត្តកំពង់ឆ្នាំង៖​ បើតាម​ប្រភពព័ត៌មាន​ពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង​ បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី​១៩​ ខែសីហា​ ឆ្នាំ​២០២២នេះថា​៖​ ផ្ទះប្រជាពលរដ្ឋមួយខ្នង នៅស្រុកបរិបូណ៌​ ត្រូវ​អគ្គិភ័យ​លេបត្របាក់​ស្ទេីរទាំងស្រុង ដោយសារ​តែ​ឆ្លងចរន្តអគ្គិសនី​បង្កជាអគ្គិភ័យឆាបឆេះយ៉ាង​សន្ធោសន្ធៅ​ផ្អើល​ដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ចមូលដ្ឋាននាំគ្នាចុះអន្តរគមន៍​បាញ់ពន្លត់​។  របាយការណ៍​ដដែល​បន្តថា​ ហេតុការណ៍​ខាងលេីនេះ​ បានកេីតឡេីង​វេលាម៉ោង៦ និង៣០នាទីយប់ ថ្ងៃទី១៨ ... Read More »

អាមេរិក៖ យន្តហោះធុនតូចពីរគ្រឿងបុកគ្នា អាចនឹងមានអ្នកស្លាប់ច្រើន

មន្ត្រីអាមេរិកបានឱ្យដឹងថា មានមនុស្សជាច្រើនអាចនឹងស្លាប់ហើយនិងរងរបួស ក្រោយពីយន្តហោះពីរគ្រឿងបុកគ្នាពេលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Watsonville រដ្ឋកាលីហ្វ័រនីញ៉ា ។ ហេតុការណ៍ខាងលើកើតឡើងនៅវេលាម៉ោង១៤និង៥៦នាទីថ្ងៃទី ១៨ខែសីហា (ពេលវេលានៅអាមេរិក) ។ ក្រុមអ្នកជំនាញកំពុងតែបើកការស្រាវជ្រាវបញ្ចាក់ពីមូលហេតុ ។ កាលពីថ្ងៃទី១៦ខែសីហា ក៏មានយន្តហោះធុនតូចធ្លាក់ចូលបឹងនៅព្រំដែនរដ្ឋ Arizona ... Read More »

បញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តសៀមរាប ករណីរក្សាទុក ជួញដូរ និងប្រេីប្រាស់គ្រឿងញៀនដោយខុសច្បាប់

  ខេត្តសៀមរាប៖ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​ ​បានឱ្យដឹងនៅព្រឹក​សុក្រ​ទី​១៩​ ខែសីហា​ ឆ្នាំ​២០២២នេះថា៖​ កម្លាំងនគរបាល​ជំនាញ​ខេត្តសៀមរាប​ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តសៀមរាបករណីរក្សាទុក ជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។ របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​ បានបញ្ជាក់ថា កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន៖​ ជនសង្ស័យឈ្មោះ ចាំង ... Read More »

នគរបាល​ស្រុកវ៉ារិន ប្រគល់សំណល់ជាតិផ្ទុះសម័យសង្គ្រាមដល់អាជ្ញាធរកម្ចាត់មីនកម្ពុជាCMAC

ខេត្តសៀមរាប៖ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​សុក្រ​ទី​១៩​ ខែសីហា​ ឆ្នាំ​២០២២នេះថា​៖​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវ៉ារិន នៃអធិការដ្ឋាននគរបាលស្រុកវ៉ារិន បានធ្វើការប្រគល់សំណល់ជាតិផ្ទុះពីសម័យសង្គ្រាមចំនួន ០២គ្រាប់ ទៅអាជ្ញាធរកម្ចាត់មីនកម្ពុជា កាលពីថ្ងៃទី១៨ ខែសីហាម្សិលមិញនេះ​។ បើ​តាមការបញ្ជាក់ពី​លោកវរសេនីយ៍ឯក រៀម រតនា ... Read More »

ឃ្លាំងគ្រាប់របស់រុស្ស៊ីនៅជិតព្រំដែនអ៊ុយក្រែនផ្ទុះឆេះ

មានរូបភាពវីដេអូជាច្រើនបង្ហាញពីការផ្ទុះឆេះឃ្លាំងគ្រាប់របស់រុស្ស៊ី នៅជិតព្រំដែនអ៊ុយក្រែនត្រូវបានចែកចាយនៅលើបណ្តាញសង្គម។ រូបភាពបង្ហាញឱ្យឃើញថា ការផ្ទុះឆេះបង្កឱ្យមានដុំភ្លើងយ៉ាងធំ និងផ្សែងខ្មួលខ្មាញ់គ្របដណ្តប់ពេញដែនអាកាស។ អភិបាលរដ្ឋតំបន់ Belgorod របស់រុស្ស៊ី លោក Vyacheslav Gladkov នៅយប់ថ្ងៃទី១៨ខែសីហាបានឱ្យដឹងថា «ឃ្លាំងគ្រាប់និងអាវុធជាច្រើនត្រូវបានផ្ទុះឆេះស្ថិតនៅក្នុងភូមិ Timonovo ស្រុក ... Read More »

Bayern Munich យល់ព្រមលក់ខ្សែការពារ Tanguy Nianzou ទៅក្លិប Sevilla ក្នុងតម្លៃ១៦លានអឺរ៉ូ

ខ្សែការពារ Tanguy Nianzou របស់ក្លិប Bayern Munich បានចូលរួមជាមួយក្រុម Sevilla នៃក្របខ័ណ្ឌ La Liga របស់អេស្ប៉ាញក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ។ នេះបើយោងតាមក្លិបទាំងពីរបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ សីហា។ ... Read More »

លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងច្បាប់ ស្តីពីសន្តិសុខសាយប័រ

ភ្នំពេញ៖ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ បានឱ្យដឹងនៅយប់ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​ ខែសីហា​ ឆ្នាំ​២០២២ថា៖​ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នារសៀលថ្ងៃទី១៨​ សីហា​នេះ បានដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខសាយប័រ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស ... Read More »

កម្លាំងនគរបាលចុះល្បាតតាមភូមិសាស្រ្តងាយរងគ្រោះប្រទះឃើញមុខសញ្ញារក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

 ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង​៩និង៣០នាទី នៅចំណុចភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម សមត្ថកិច្ចយើងបានល្បាតតាមភូមិសាស្រ្តងាយរងគ្រោះក៏ប្រទះឃើញមុខសញ្ញាកំពុងតែ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចខាងលើ។ ភ្លាមៗនោះកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ... Read More »

សម្តេច​តេជោ​ ហ៊ុន​ សែន​ ចេញអនុក្រឹត្យលេខ ១៦៦ អ.ន.ក្រ.បក ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ សម្រាប់ឆ្នាំ២០២៣

ភ្នំពេញ​៖​ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចេញអនុក្រឹត្យលេខ ១៦៦ អ.ន.ក្រ.បក  ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ សម្រាប់ឆ្នាំ២០២៣ ។​ នេះបេីយោង​តាមប្រភពព័ត៌មានពី​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា​ បានថ្លែង​ឱ្យ​ដឹង​នៅព្រឹកថ្ងៃសុក្រទី​១៩​ ... Read More »

សម្ដេចក្រឡាហោម ស​ ខេង ​៖ អបអរសាទរចក្រភពអង់គ្លេសដែលបានក្លាយជាដៃគូសន្ទនាថ្មីមួយទៀតរបស់អាស៊ាន

ភ្នំពេញ ​៖​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកស្រី Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសចូលជួបជម្រាបលា នាឱកាសលោកស្រីត្រូវបញ្ចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចក្រឡាហោម ស ខេង ... Read More »

ករណី​បាត់កូនស្រីខ្មែរអ៊ិស្លាមម្នាក់​នៅខេត្ត​ព្រះសីហនុ​ ពេលនេះរកឃើញ​ហេីយ​ តាមពិតនាងមក…

ខេត្តព្រះសីហនុ៖ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បានឱ្យដឹងនៅវេលាម៉ោង១០យប់ថ្ងៃទី១៨​ ខែសីហា​ ឆ្នាំ​២០២២ថា៖​ ក្រោយពីបានទទួលពាក្យបណ្តឹងពីឪពុកឈ្មោះ លី សារី ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម បច្ចុប្បន្នស្នាក់នៅភូមិឃ ឃុំច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ ... Read More »

បើកម៉ូតូឌុបគ្នាចុះពីលើស្ពានអាកាសស្ទឹងមានជ័យយ៉ាងលឿន ជ្រុលបុកខឿនផ្លូវដួលបោកក្បាលស្លាប់ម្នាក់ របួសស្រាលម្នាក់

      ភ្នំពេញ ៖ បុរសម្នាក់បានបោកក្បាលស្លាប់ពេលបញ្ជូនជិតដល់មន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីបើកម៉ូតូឌុបគ្នាចុះពីលើស្ពានអាកាសស្ទឹងមានជ័យ យ៉ាងលឿនជ្រុលទៅបុកខឿនផ្លូវអូសជាច្រើនម៉ែត្រ កាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នៅចំហៀងក្រោមស្ពានអាកាសស្ទឹងមានជ័យ ... Read More »

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ចុះសម្របសម្រួលបើកប្រាក់ឈ្នួលពលកម្មជូនកម្មករចំនួន ១៣១នាក់ ក្នុងការដ្ឋានសំណង់ធនាគារហត្ថា

ភ្នំពេញ ៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងតំណាងក្រសួងកាងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅវេលាម៉ោង ១៥:០០ នាទីរសៀល ថ្ងៃព្រហស្បតិ៍្ត ៦រោច ខែស្រាពណ៍ ឆ្នាំខាល ... Read More »

ជនបរទេសម្នាក់បើករថយន្តMomingបុករបាំងថ្មចែកទ្រូងផ្លូវវៀច១កង់

     ភ្នំពេញ ៖ បុរសជនជាតិបរទេសម្នាក់ បានបើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវវៀច១កង់ ឯរថយន្តដាច់កង់ម្ខាងទៅមុខលែងរួច កាលវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ ចំណុចស្ថានីយបូមទឹកស្អុយបឹងត្របែក ក្នុងសង្កាត់ចាក់អង្រែលើ ... Read More »

ភ្លៀងលាយឡំ និងខ្យល់យ៉ាងខ្លាំងបណ្ដាលឱ្យដើមចន្ទគីរីដ៏ធំ១ដើម រលំលើរបងមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ

ខេត្តកំពង់ធំ ៖ ខ្យល់កន្ត្រាក់ លាយឡំ និងទឹកភ្លៀង បានធ្វើឲ្យដើមចាន់គីរីដ៏ធំ១ដើមដួលរលំរបើកទាំងឫស សង្កត់ទៅលើរបងមន្ទីរពេទ្យបង្អែកកំពង់ធំ និងប៉ះពាល់ដល់រថយន្ត១គ្រឿងដែលឈប់ចតនៅក្រោមដើមចន្ទគីរី។     យោងតាមប្រភពសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងវេលាម៉ោងប្រមាណ ១៦:៣០នាទីល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ... Read More »

រថយន្តកុងតឺន័រកំពុងបត់ស្តាំត្រូវរថយន្តដឹកខ្សាច់បេីកលឿនជ្រុលបុកពេញទំហឹង

ភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿងខណៈកំពុងបត់ស្តាំ ស្រាប់តែមានរថយន្តបែនកង់៦ដឹកខ្សាច់មួយគ្រឿង បើកលឿនជ្រុលទៅបុកផ្ទប់បណ្តាលឲ្យគាបជាប់គ្នាកកស្ទះចរាចរណ៍យ៉ាងខ្លាំង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ... Read More »

ក្រសួងប្រៃសនីណ៍​ ផាកពិន័យ​ក្រុមហ៊ុនទូរស័ព្ទចល័តធំៗមួយចំនួននៅកម្ពុជា ចាប់ពី១០លាន ទៅ៤០លានដុល្លារ

ភ្នំពេញ៖ បន្ទាប់ក្រុមបច្ចេកជំនាញរបស់ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ បានចុះធ្វើអធិការកិច្ចគ្រប់ខេត្ត-ក្រុង​ ដោយរកឃើញថា​ ក្រុមហ៊ុនទូរស័ព្ទចល័តធំៗចំនួនបី​ នៅកម្ពុជា​ លួចលាក់ទីតាំងបង្គោលអង់តែន លាក់ចំនួនម៉ៃក្រូវ៉េវ និងលាក់ប្រាក់ចំណូលដើម្បីគេចវេះពីការបង់ពន្ធចូល ថវិកាជាតិ​ ។ ពេលនេះក្រសួងប្រៃសណីយ៍ បានធ្វេីការ​ផាកពិន័យក្នុងក្រុមហ៊ុននីមួយៗ​ គឺចាប់ពី១០លានទៅ៤០លានដុល្លារ។ ... Read More »

ឃាត់ជនសង្ស័យម្នាក់ និងរឹបអូសគ្រឿងញៀនជាង ១៨ គីឡូក្រានៅរាជធានីភ្នំពេញ

ភ្នំពេញ ៖ បញ្ហាគ្រឿងញៀនបច្ចុប្បន្នហាក់បី ដូចជាមានការហូរចូលយ៉ាងខ្លាំងមកប្រទេសកម្ពុជាតែត្រូវបានសមត្ថកិច្ចជំនាញធ្វើការបង្ក្រាបបានជាហូរហែដូចជាភ្លៀងរលឹម។ បើមិនមានការស្រាវជ្រាវបង្ក្រាបទាន់ពេលវេលាពីសំណាក់សមត្ថកិច្ចជំនាញនោះទេប្រជាពលរដ្ឋភាគច្រើនជាពិសេសនោះគឺយុវជនដែលជាទំពាំងស្នងឬស្សីត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់សង្គមជាតិ ។   ជាក់ស្ដែងជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនធ្វើការបង្ក្រាបពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនទម្ងន់ជាង១៨គីឡូក្រាមនៅរាជធានីភ្នំពេញ។  ករណីបង្ក្រាបលើនេះបានកើតឡើងនៅវេលាម៉ោង១៤និង៤០នាទីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ដោយកម្លាំងជំនាញ(ក៩) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ យិន ... Read More »

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៣៨​នាក់​ ក្នុងករណី​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​១៤​ករណី​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៨​ ខែសីហានេះ! ​

​ភ្នំពេញ​៖​ អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅល្ងាចថ្ងៃ​ព្រហស្បតិ៍​ទី​១៨​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​ ខណៈ​ជនសង្ស័យ​ចំនួន​៣៨​នាក់​(​ស្រី​៣​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៤​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​១៨​ ខែសីហា​នេះ​ ។​ ​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៣៨​នាក់​ រួម​មាន​៖​ ជួញដូរ​ ... Read More »

អតីតយុទ្ធជនពិការ និងគ្រួសារប្រជាពលរដ្ឋក្រីក្រខេត្តកំពង់ធំបានទទួលអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២  លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការីរួមជាមួយនឹងអាជ្ញាធរដែនដីបន្តនាំយកអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ទៅឧបត្តម្ភអតីតយុទ្ធជនពិការនិងគ្រួសារប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាតចំនួន១២គ្រួសាររស់នៅភូមិវល្លិយាវ ... Read More »

កម្លាំងនគរបាល​​​ព្រហ្មទណ្ឌ​​ស្រុក​ក្រគរ​ ចុះ​សហការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជន​មុខសញ្ញា​៤​នាក់​ កាប់​បំបែក​កញ្ចក់​រថយន្ត​លួច​យក​ទ្រព្យសម្បត្តិ​នៅពេលយប់

  ខេត្ត​​ពោធិ៍សាត់​៖​ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅរសៀលថ្ងៃ​ព្រហស្បតិ៍​ទី​១៨​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ​ បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អ​ន្សា​ចំបក់​,​ កម្លាំង​ប៉ុស្តិ៍​ក្បាល​ត្រាច​,​កម្លាំង​ប៉ុស្តិ៍​អន្លង់​ត្នោត​ និង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ក្រគរ​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ មោក​ ភារ​ម្យ​ អធិការ​នគរបាល​ស្រុក​ក្រគរ​ កាលពី​ថ្ងៃ​ទី​១៧​ខែសីហា​ ឆ្នាំ​២០២២​ ... Read More »

ធ្វេីសកម្មភាព​លួចលុយតាមរថយន្តចំនួន​ ៤លេីក​ ​ទីបំផុត​ត្រូវ​សមត្ថកិច្ច​ចាប់ជាប់វាយខ្នោះដៃ

ខេត្តព្រះសីហនុ៖ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងនៅរសៀលថ្ងៃ​ព្រហស្បតិ៍​ទី​១៨​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ​ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ជា សុីនឿន ភេទប្រុស អាយុ៣៥ឆ្នាំ ដោយជនសង្ស័យកំពុងធ្វើសកម្មភាពលួចលុយតាមរថយន្ត នៅពេលកម្លាំងនគរបាលជំនាញល្បាតតាមដងផ្លូវឃើញក៏ឃាត់ខ្លួន កាលពីវេលាម៉ោង​ ... Read More »

ប្រើប្រាស់អាវុធកែច្នៃខុសច្បាប់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកណ្ដាលស្ទឹងចាប់ខ្លួន

ខេត្តកណ្ដាល ៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកណ្ដាលស្ទឹងចាប់ខ្លួនករណីប្រើប្រាស់អាវុធកែច្នៃខុសច្បាប់ (ដាវ)។ ករណីចាប់ខ្លួននេះធ្វើឡើងនៅថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​ ២០២២​ វេលា​ម៉ោង ២២និង៣០នាទី​ ចំណុចនៅភូមិ​ព្រៃ​ទទឹង​ ឃុំ​ត្រពាំង​វែង​ ស្រុកកណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​។  ... Read More »

ឆក់ត្រីមិនប្រយ័ត្នបែរជាឆក់ខ្លួនឯងស្លាប់ហើយបីថ្ងៃក្រោយមកទើបប្រទះឃើញសាកសព

ខេត្តកណ្ដាល៖  បុរសម្នាក់ចេញពីផ្ទះទៅឆក់ត្រី ហើយពុំឃើញត្រឡប់មកផ្ទះជួលរបស់ខ្លួនវិញឡើយ។ លុះបីថ្ងៃក្រោយមកស្រាប់តែគេប្រទះឃើញស្លាប់ក្នុងទឹកក្នុងសភាពស្អុយរលួយ ដោយមានឧបករណ៍ឆក់ត្រីនៅជាប់នឹងខ្លួនសាកសពផងដែរ ។ ករណីប្រទះឃើញសាកសពខាងលើនេះ គឺនៅវេលាម៉ោង១៧និង០០នាទី ត្រង់ចំណុចក្នុងស្រះទឹកកុងងួន ស្ថិតក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឱ្យដឹងថា ... Read More »

លោកទេសរដ្ឋមន្ត្រីលី ធុជ ៖ ខ្ញុំសូម​អំពាវនាវឱ្យវិនិយោគិនម៉ាឡេស៊ី បន្តគាំទ្រនូវទស្សនវិស័យរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីឱ្យកម្ពុជាគ្មានមីនឆ្នាំ២០២៥ ក្លាយជាការពិត

ភ្នំពេញ៖ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រីលី ធុជបានមានប្រសាសន៍ថា,ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំបានអំពាវនាវឲ្យវិនិយោគិនម៉ាឡេស៊ី ដែលកំពុងវិនិយោគនៅកម្ពុជា បន្តចូលរួមគាំទ្រនូវទស្សនវិស័យរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យក្តីសង្ឃឹមកម្ពុជាគ្មានមីនឆ្នាំ២០២៥ ... Read More »

ជនសង្ស័យម្នាក់ ធ្វើសកម្មភាពគាស់ផ្ទះ លួចយកសម្ភារមានតម្លៃជាច្រើនគេចខ្លួនបាន៣ថ្ងៃ ពេលនេះត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ

     ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងនៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ មានជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាពគាស់ផ្ទះចូលលួចយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ស្ថិតនៅចំណុចផ្ទះលក់គ្រឿងសំណង់ ដែលមានផ្លាកយីហោ “ដេប៉ូ សុជាតី ម្នាងសិលា” ... Read More »

ក្នុងរយៈពេល៧ខែកម្ពុជានាំចេញទំនិញទៅអាមេរិក សម្រេចបានប្រមាណ៥ពាន់លានដុល្លារពោលគឺកើនឡើង៤៧.៣%

ភ្នំពេញ៖ នៅក្នុងរយៈពេល៧ខែនេះការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានការកើនឡើងបើទោះបីជាពិភពលោកកំពុងញាំញីដោយសារវិបត្តិជំងឺកូវីដ១៩និងសេវាដឹកជញ្ជូនឡើងថ្លៃក៏ដោយ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺការនាំចេញទៅកាន់សហរដ្ឋអាមេរិកមានការកើនឡើងរហូតដល់៤៧.៣ ភាគរយ ដែលប្រការនេះគឺជាមោទនភាពមួយ។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារសហអាម៉េរិក ក្នុងរយៈពេល៧ខែ ឆ្នាំ ២០២២នេះ សម្រេច បាន​ប្រមាណ៥ពាន់លានដុល្លារ កើនឡើងចំនួន ៤៧ភាគរយ បើធៀបរយៈពេលដូច ... Read More »

បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសក្រុមប្រឹក្សាឃុំ-សង្កាត់ ជាប់ឆ្នោតថ្មី អាណត្តិទី៥ នៅស្រុករមាសហែកនិងស្រុករំដួល

ខេត្តស្វាយរៀង ៖ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀងបានថ្លែងថា ក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលមកពីគណបក្សនយោបាយផ្សេងគ្នា ត្រូវតែខិតខំរួមសាមគ្គី សហការធ្វើការងារជាមួយគ្នា ប្រកបដោយការទទួលខុសត្រូវ ដើម្បីបម្រើប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានឃុំ ... Read More »

សម្ដេចក្រឡាហោម ស ខេង៖ ណែនាំឱ្យយកចិត្តទុកដាក់អនុវត្តវិធានការលើការដឹកជញ្ជូនដីនិងខ្សាច់តាមដងផ្លូវ និងត្រួតពិនិត្យឱ្យបានត្រឹមត្រូវនូវដំណើរការកែច្នៃយានយន្ត ការគ្រប់គ្រងដីចំណីផ្លូវ

ភ្នំពេញ​៖​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ... Read More »