ព័ត៌មានទាន់ហេតុការណ៍៖
'

បែកសង្សារជាមេម៉ាយកូនមួយក្តៅៗមិនទាន់បានប៉ុន្មានផងនាយចឺមបង្ហាញមុខដៃគូថ្មីភ្លាម

ភ្នំពេញ៖ ចំណងស្នេហារវាង តារាចម្រៀង នាយចឺម នឹងអ្នកមេម៉ាយកូនមួយសាច់ខ្ចីដូចបណ្តូលចេក សេង សុឃីម ត្រូវបានគេទម្លាយថាបានដល់ទីបញ្ចប់ហើយកាលពីពេលថ្មីៗនេះ ហើយរឿងនេះទើបនឹងលេចឮដំណឹងមិនបានប៉ុន្មានផងស្រាប់តែមុននេះនាយចឺមបង្ហាញមុខដៃគូថ្មីបាត់។      ទាំងទស្សនិកជន ទាំងអ្នកនៅក្នុងចង្កោមសិល្បៈពិតជាធ្លាប់បានដឹងអំពីរឿងរ៉ាវស្នេហាក្រៅឆាករបស់តារាចម្រៀង ប្រចាំផលិតកម្មសាន់ដេ នាយចឺម ... Read More »

កូនបង្កើតដែលវាយឪពុករបស់ខ្លួន នៅស្រុកមោងឫស្សី​ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន​ហើយ​

ខេត្ត​បាត់ដំបង​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃព្រហស្បតិ៍្ត​ទី​១៨​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំងសមត្ថកិច្ច​ជំនាញ​ខេត្ត​បាត់ដំបង​ ចាប់ឃាត់ខ្លួនកូនបង្កើតដែលវាយឪពុករបស់ខ្លួនបាន​ហើយ​ កាលពីវេលាម៉ោង​ ៧​ និង៣០នាទី​យប់​ថ្ងៃទី១៧​ ខែសីហា ឆ្នាំ២០ ២២ ត្រង់ចំណុចក្រុមទី២៧ ភូមិជ្រៃ២ ... Read More »

មហាសេដ្ឋីអង់គ្លេសលោក Jim Ratcliffe ចង់ទិញក្លិបបិសាចក្រហមManchester United

មហាសេដ្ឋីជនជាតិអង់គ្លេសលោក Sir Jim Ratcliffe ចង់ទិញក្លិបបិសាចក្រហម Manchester United ស្របពេលដែលម្ចាស់ក្លិបបច្ចុប្បន្នមានគម្រោងក្នុងការលក់ក្លិបនេះ។​ ដំណឹងនៃការចាប់អារម្មណ៍របស់បុរសវ័យ៦៩ឆ្នាំរូបនេះធ្វើឡើងតាមរបាយការណ៍របស់ Bloomberg ដែលថាគ្រួសារ Glazer មានឆន្ទៈក្នុងការលក់ភាគហ៊ុនភាគតិចនៅក្នុងក្លិបខាងលើ។ អ្នក​នាំ​ពាក្យ​របស់លោក Ratcliffe ... Read More »

រថយន្តយីឌុបដឹកស្រូវបុករង្វង់មូលរូបក្រពើក្នុងស្រុកកំពង់រោទ៍ផ្អើលអ្នកភូមិទាំងកណ្ដាលអធ្រាត្រ

ខេត្តស្វាយរៀង ៖ អ្នកភូមិកំពុងដេកលង់លក់ស្កប់ស្កល់ក្នុងដំណេកស្រាប់តែភ្ញាក់ស្រឡាំងកាំងផ្អើលគ្រប់ៗគ្នាខណៈដែលមានរថយន្តយីឌុបដឹកស្រូវមួយគ្រឿងសង្ស័យអ្នកបើកបរងងុយដេកបានបើកទៅបុករង្វង់មូលរូបក្រពើរបស់ស្រុកកំពង់រោទ៍ផ្អើលទាំងកណ្ដាលអធ្រាត្របណ្តាលឱ្យមនុស្សម្នាក់របួសស្រាល។     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែសីហាឆ្នាំ២០២២ស្ថិតនៅរង្វង់មូលរូបក្រពេីនៅលើផ្លូវជាតិលេខ៣១៤D ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥និង១៦ក្នុងភូមិស្វាយអាណាត ឃុំញ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។     តាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា  អ្នកបើករថយន្តមានឈ្មោះ ... Read More »

យោធាថៃរកឃើញម៉ូតូ១៩គ្រឿងក្រុមជនល្មើសបម្រុងនាំឆ្លងដែនមកកម្ពុជា តាមបន្ទាត់ព្រំដែនក្នុងស្រុកអារញ្ញ

ប្រទេសថៃ ៖ សេចក្ដីរាយការណ៍ពីបន្ទាត់ព្រំដែនកម្ពុជា ថៃកាលពីយប់ថ្ងៃទី១៧សីហា២០២២ថាកម្លាំងទាហានកងរយទី១២០១ សហការជាមួយកម្លាំងទាហានអង្គភាពចំពោះកិច្ច១១១ កងកម្លាំងបូរផា បានល្បាតនៅតាមច្រករបៀង តាមបន្ទាត់ព្រំដែនជាប់ជាមួយប្រទេសកម្ពុជា ក៏បានប្រទះឃើញក្រុមបុគ្គលគួរឲ្យសង្ស័យ២នាក់ ខណៈកំពុងដើរមកតាមច្រករបៀង ពីភូមិប៉ារ៉ៃថ្មី ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ សំដៅទៅថ្នល់ស្រីពេញ ... Read More »

កម្លាំងនគរបាល​ខេត្តព្រះសីហនុ​ បន្តចុះផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព​ តាមសាលារៀន

ខេត្តព្រះសីហនុ៖ បេី​យោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា​ ដេីម្បី​ឱ្យ​សិស្សានុសិស្ស​ស្វែងយល់ផលប៉ះពាល់នៃគ្រឿងញៀន កម្លាំងជំនាញរបស់ស្នងការនគរបាល​ខេត្ត បន្តចុះផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព​ តាមសាលារៀននានា​ ក្នុងមូលដ្ឋាន​ខេត្តព្រះសីហនុ​។  របាយការណ៍​ដដែល​បន្តថា​ ដោយមានការចង្អុលបង្ហាញ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ... Read More »

មួយឆ្នាំៗហាងលក់ភេសជ្ជៈតែគជ់នៅចិន និងអាស៊ានរកប្រាក់ចំណូលបានរាប់សិបពាន់លានដុល្លារ

តែគជ់ បានក្លាយទៅជាភេសជ្ជៈពេញនិយមសម្រាប់យុវវ័យនៅជុំវិញពិភពលោក ពិសេសគឺនៅតំបន់អាស៊ី មានអាស៊ាន មានកម្ពុជាជាដើម។ នៅក្នុងប្រទេសចិន បណ្តាហាងលក់តែគជ់រកបាន ប្រាក់ចំណូលរហូតដល់ទៅ ២០ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ ហាងភេសជ្ជៈពេញនិយមមានដូចជា Gong Cha , Koi និងឈ្មោះថ្មីមួយចំនួនទៀត ... Read More »

ស្ទឹងដំណាក់ក្បូនមានចម្ងាយ ៤០គីឡូម៉ែត្រ ពីទីរួមខេត្តកោះកុង តាមផ្លូវទៅអូរសោម

ខេត្ត​កោះកុង​៖​ បេីយោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃព្រហស្បតិ៍្ត​ទី​១៨​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ ស្ទឹងដំណាក់ក្បូន នារដូវវស្សា ដែលស្ថិតក្នុងភូមិសាស្រ្តឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ខេត្តកោះកុង។ ក្រសួង​បរិស្ថាន​ ស្ទឹងដំណាក់ក្បូនមានចម្ងាយ ៤០គីឡូម៉ែត្រ ពីទីរួមខេត្តកោះកុង តាមផ្លូវទៅអូរសោម ដែលធ្វេីឱ្យអ្នកទេសចរណ៍  ... Read More »

ក្លិបចំនួន២នៅអង់គ្លេសទិញបានខ្សែការពារម្នាក់១ដូចគ្នាដើម្បីពង្រឹងក្រុម

ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានចុះហត្ថលេខាយកបានកីឡាករ Destiny Udogie ពីក្លិប Udinese ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ ដែលបាននាំយកខ្សែការពាររូបនេះ Serie A សម្រាប់រដូវកាល២០២២-២០២៣។ នេះបើយោងតាមក្រុម Premier ... Read More »

លោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្តីពីការបង្កើតក្រុមការងារប្រតិបត្តិការ ទប់ស្កាត់ និងបង្រ្កាបក្រុមធ្វើសកម្មភាពចាប់ឃាត់ខ្លួន ប្រជាពលរដ្ឋបែបអនាធិបតេយ្យ។ លោកអធិការនគរបាលខណ្ឌបានឲ្យដឹងថា,ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក ... Read More »

កម្លាំងនគរបាលស្រុកបាកាន ឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទចោរកម្ម

ខេត្តពោធិ៍សាត់៖ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃព្រហស្បតិ៍្ត​ទី​១៨​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖កម្លាំងជំនាញព្រហ្មទណ្ឌស្រុកបាកាន សហការជាមួយកម្លាំងអធិការដ្ឋានក្រុងពោធិ៍សាត់ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១១ និង២៥នាទី បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពីបទលួចមានស្ថានទម្ងន់ទោស (ករណីឆក់)។  តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាកាន ... Read More »

Update ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជំនួយអេស្ប៉ាញ ចំនួន ៣០ម៉ឺនដូស

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក ថ្ងៃព្រហស្បតិ៍​ ៦រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៨ ... Read More »

Man Utd អាច​អនុញ្ញាត​ឱ្យ​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​ចាកចេញ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ

ក្លិបបិសាចក្រហម Manchester United អាចអនុញ្ញាតឱ្យ Cristiano Ronaldo ចាកចេញពី Old Trafford ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករបច្ចុប្បន្ន ចំពេលមានការព្រួយបារម្ភអំពីអារម្មណ៍របស់ខ្សែប្រយុទ្ធកំពុងប៉ះពាល់ដល់សីលធម៌នៅក្នុងជំរុំហ្វឹកហាត់។ ជំហរសាធារណៈរបស់អ្នកចាត់ការទូទៅលោក Erik ten Hag ... Read More »

ក្រសួង​ទេសចរណ៍​៖​ ខេត្តសៀមរាប​ ទទួលភ្ញៀវអន្តរជាតិជាង៨ម៉ឺននាក់ ក្នុងចំណោមភ្ញៀវសរុបជាង១លាននាក់ រយៈពេល​៧ខែឆ្នាំ២០២២នេះ!

ភ្នំពេញ៖ បេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​​បានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍ទី​១៨​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ ក្នុងរយៈពេល៧ខែឆ្នាំ២០២២នេះ ខេត្តសៀមរាបទាំងមូល​ ទទួលបានភ្ញៀវទេសចរសរុបចំនួន១,២៤២,៨៥៤នាក់ កើនឡើង៨៩០.១៧% ប្រៀបធៀបពេលដូចគ្នានៅឆ្នាំ២០២១ ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន១,១៥៩,០០០នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន៨៣,៨៥៤នាក់។ បើតាមការបញ្ជាក់របស់លោក​ ថោង​ ខុន​ រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ ... Read More »

​​ករណីឆ្លងកូវីដ-១៩៖​​ ​អ្នកឆ្លង​ ២៣នាក់ ,អ្នក​ជាសះស្បើយ​ ៣៨នាក់និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃព្រហស្បតិ៍្ត​ទី​១៨ ខែសីហា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានករណី​ឆ្លងចំនួន​ ២៣នាក់​ ខណៈ​ឣ្នកជាសះស្បើយ​​ ៣៨នាក់ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

បុរសម្នាក់បើករថយន្តជ្រុលបុកឡើងទ្រូងផ្លូវឆ្លងមកផ្លូវម្ខាងទៀតមកបុកម៉ូតូនឹងរថយន្តដឹកអ្នកដំណើរ

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តយ៉ាងល្បឿនរេចង្កូតឡើងសួនផ្លូវជ្រុលទៅបុកម៉ូតូ រួចបន្តទៅបុកផ្ទប់រថយន្តដឹកអ្នកដំណើរចំពីមុខពេញទំហឹង បណ្តាលឲ្យរងការខូចខាត សំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១៧ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តដឹកអ្នកដំណើរមួយគ្រឿង ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជំនួយអេស្ប៉ាញ ចំនួន ៣០ម៉ឺនដូស

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍​ ៦រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៨ ខែសីហា ... Read More »

រដ្ឋមន្ត្រីក្រសួងទេសចរណ៍​៖ ក្នុងដំណាក់កាលងើបពីវិបត្តិជំងឺកូវីដ-១៩ឡើងវិញ​ បានបំផុសឱ្យស្ថាបន័ពាក់ព័ន្ធ និងដៃគូរអភិវឌ្ឍន៍ផ្ដល់ការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍ឡើងវិញ

ភ្នំពេញ៖ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​ទេសចរណ៍​ បានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍ទី​១៨​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ លោក​ ថោង​ ខុន​ រដ្ឋមន្ត្រីក្រសួងទេសចរណ៍​​ បានបំផុសស្មារតីឱ្យនាយកដ្ឋានជំនាញនៃក្រសួងទេសចរណ៍ ស្ថាបន័ពាក់ព័ន្ធ និងដៃគូរអភិវឌ្ឍន៍នានា ជាពិសេសសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ផ្ដល់ការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់អ្នកជំនាញទេសចរណ៍ឡើងវិញឱ្យកាន់តែច្រើន ដើម្បីស្ដារជំនាញនិងទេពកោសល្យរបស់ពួកគេ​ ... Read More »

រថយន្តឡិចស៊ីសបុកម៉ូតូហេីយព្យាយាមគេចខ្លួនថែមទាំងប្រេីហិង្សាដាក់សមត្ថកិច្ចទៀត

ភ្នំពេញ​៖​ បុរសចំនួន២នាក់ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះបន្ទាប់ពីបេីករថយន្តបង្កគ្រោះថ្នាក់ឱ្យមនុស្សរងរបួសហេីយថែមទាំងប្រេីហិង្សាដាក់សមត្ថកិច្ចទៀត។  ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នៅស្តុបវត្តនាគវ័ន ស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។  តាមប្រភពព័ត៌មានបានឱ្យដឹងថាមុនពេលកេីតហេតុកម្លាំងសមត្ថកិច្ចបានល្បាតក្នុងមូលដ្ឋានក៏ប្រទះឃេីញរថយន្តម៉ាកឡិចស៊ីសពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BJ 6184 បេីកបរដោយបុរសម្នាក់និងមានបុរសម្នាក់ទៀតរួមដំណេីរជាមួយបានបេីកបុកម៉ូតូម៉ាកឃ្លីកមួយគ្រឿងពាក់ស្លាកលេខកំពង់ចាម1AB 9639 ... Read More »

រថយន្តព្រូស បើកបំពានភ្លើងស្តុបទៅបុករថយន្តធុនដ្រា ពីចំហៀងពេញទំហឹង បណ្ដាលឱ្យរងការខូចខាត

ភ្នំពេញ ៖ ជនជាតិចិន២នាក់រួមដំណើរជាមួយគ្នាបើករថយន្តមួយគ្រឿងម៉ាក Toyota Prius យ៉ាងលឿននិងបំពានភ្លើងស្តុបក្រហម ជ្រុលទៅបុករថយន្ត Toyota Tundra កំពុងឆ្លងផ្លូវចំពីចំហៀងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទាំងសងខាង បង្កការភ្ញាក់ផ្អើល កាលពីវេលា​ម៉ោង​១១៖៣៥នាទីយប់​ ថ្ងៃ​ទី​១៧​ ខែ​សីហា​ ... Read More »

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើសារគោរពជូនពរ នាយឧត្ដមសេនីយ៍ ប៉ុល សារឿន ក្នុងឱកាសចម្រើនជន្មាយុ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងនាយទាហាន នាយទាហានរង ព្រមទាំងពលទាហានទាំងអស់ បានផ្ញើសារគោរពជូនពរ នាយឧត្ដមសេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ... Read More »

កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៧ ខែសីហានេះ! ​

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​កម្ពុជា​ បានឱ្យដឹងនៅយប់ថ្ងៃពុធទី១៧​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី១៧ ខែសីហា​នេះ​ មានដូចខាងក្រោម​៖ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៥២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ... Read More »

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ៖​ ផ្តាំផ្ញើដល់ជ័យលាភីទាំងអស់ ឱ្យចេះរួមសាមគ្គីគ្នា ដូចពាក្យស្លោកដែលពោលថា «ចង្កឹះមួយគេកាច់បាក់ ចង្កឹះមួយបាច់គេកាច់មិនបាក់» និង​ «នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ»

ភ្នំពេញ​៖​ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អមដោយថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២​ ... Read More »

Update ៖​ ករណី​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ បង្ក្រាប​ការជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ទ្រង់ទ្រាយ​ធំ​ ឃាត់ខ្លួន​ជនជាតិ​ចិន៥​នាក់​ និង​រឹបអូស​គ្រឿងញៀន​ជិត​ ៩០០​គីឡូក្រាម​

ខេត្ត​ព្រះសីហនុ ៖ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រលប់ថ្ងៃពុធទី១៧​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំងនគរបាល​ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ ក្រសួង​មហាផ្ទៃ​ បេី​ក​ប្រតិបត្តិការចុះបង្ក្រាប​ការជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ទ្រង់ទ្រាយ​ធំ​ ដោយឃាត់ខ្លួនជនជាតិ​ចិន៥​នាក់​ និង​រឹបអូស​គ្រឿងញៀន​ជិត​ ៩០០​គីឡូក្រាម​។  របាយការណ៍​ដដែល​បន្តថា​ អនុវត្តតាមបញ្ជាលោកនាយឧត្ដមសេនិយ៍ ... Read More »

ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជំនួយអេស្ប៉ាញ ចំនួន ៣០ម៉ឺនដូស

ភ្នំពេញ ៖ នៅព្រឹកស្អែក ថ្ងៃព្រហស្បតិ៍​ ៦រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »

លោករដ្ឋមន្ត្រីទេសចរណ៍ ទទួលស្គាល់សាលាទេសចរណ៍មួយទៀត ជាមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍

ភ្នំពេញ ៖ ឆ្លងកាត់តាមការវាយតម្លៃ ការពិនិត្យពិច័យច្បាស់លាស់ និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាផងនោះ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ (គ.ជ.អ.ទ.) បានប្រកាសទទួលស្គាល់ សាលាទេសចរណ៍និងបដិសណ្ឋារកិច្ច វីត (WYTHS) ជាមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍។ ការប្រកាសទទួលស្គាល់មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍ វីត ... Read More »

សេចក្តីសម្រេចការបង្កើតក្រុមការងារចំពោះកិច្ចទទួលបន្ទុកពិនិត្យ និងផ្តល់យោបល់លើផ្នែកទោសប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ស្តីពីជលផល សេចក្តីព្រាងច្បាប់ស្តីពីព្រៃឈើ និង​សេចក្តីព្រាងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ​

ភ្នំពេញ ៖ ក្រសួងយុត្តិធម៌សម្រេច: បង្កើតក្រុមការងារចំពោះកិច្ចទទួលបន្ទុកពិនិត្យ និងផ្តល់យោបល់លើផ្នែកទោសប្បញ្ញត្តិនៃសេចក្តីព្រាង ច្បាប់ស្តីពីជលផល សេចក្តីព្រាងច្បាប់ស្ដីពីព្រៃឈើ និងសេចក្តីព្រាងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដែល មានសមាសភាពដូចខាងក្រោមចំនួន១៩ រូប ក្នុងនោះសងប្រធាន២រូប អនុប្រធាន៣រូប លេខា១រូប ក្រៅពីនោះជាសមាជិក។  ... Read More »

ក្រសួងទេសចរណ៍លើកលែងកាតព្វកិច្ចស្នើសុំចំណាត់ថ្នាក់មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ

ភ្នំពេញ ៖ ក្រសួងទេសចរណ៍សម្រេចលើកលែងកាតព្វកិច្ចស្នើសុំចំណាត់ថ្នាក់អាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ (ក្លឹបកម្សាន្ត KTV ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិន) ក្នុងគោលបំណងជំរុញដល់ការបើកដំណើរការអាជីវកម្មជាប្រភេទសហគ្រាសធុនតូច និងមធ្យម ក្នុងដំណាក់កាលនៃការងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ចាប់ពីថ្ងៃចេញប្រកាសនេះតទៅ។ នេះបើយោងតាមផេករបស់ក្រសួងទេសចរណ៍បានបង្ហោះនៅព្រលប់ថ្ងៃទី ១៧ ខែសីហាឆ្នាំ ... Read More »

លទ្ធផលនៃការចុះផ្សព្វផ្សាយអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២

ភ្នំពេញ ៖ នៅព្រលប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សាធារណជន និយោជក ឬម្ចាស់ សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់ឱ្យបានជ្រាបថា យោងតាមសេចក្ដីណែនាំលេខ ០៣៥/២២ ... Read More »

ប្រកាសអន្តរក្រសួងស្តីពីនីតិវិធីនៃការដក និងបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្តី្រ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកទេសរដ្ឋមន្តី្រ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេច ៖ ប្រការ១-ប្រកាសអន្តរក្រសួងនេះ មានគោលបំណងទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយ អំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលបណ្ដាលមកពីអ្នកបើកបរយានយន្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ... Read More »