ព័ត៌មានទាន់ហេតុការណ៍៖
'

លោករដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន

ភ្នំពេញ ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១៥៖០០នាទី រសៀល ថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ... Read More »

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទូលថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យចំនួន ៦.០០០ដុល្លារ

ភ្នំពេញ ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទូលថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី  ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យចំនួន ៦.០០០ដុល្លារ ចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ឆមាសទី២ ឆ្នាំ២០២២ …!! ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារគោរពជូនពរ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧២ ឈានចូល ៧៣ឆ្នាំ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងនាយទាហាន នាយទាហានរង ព្រមទាំងពលទាហានទាំងអស់ សូមផ្ញើសារគោរពជូនពរ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ដ្រីប្រចាំការ ... Read More »

មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ អមដំណើរ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងអន្តរាគមន៍តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ចុះជួយប្រមូលផលស្រូវទុំ ជូនប្រជាពលរដ្ឋ

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ លោក ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការរងបន្ទាយមានជ័យ អមដំណើរ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ... Read More »

សម្តេចពិជ័យសេនា ទៀបាញ់ ផ្ញើសារជូនពរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧២ ឈានចូល ៧៣ឆ្នាំ

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ញើសារលិខិតជូនពរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ជាទីរាប់អាន! ខ្ញុំ ... Read More »

សេចក្តីព្រាងច្បាប់ស្តីពីកិច្ចគាំពារសិទ្ធិជនមានពិការភាព ត្រូវបានដាក់ឆ្លងថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច

ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វា ស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២២ លោក វង សូត ... Read More »

ឆ្លាតណាស់!! កុមារាកម្ពុជាម្នាក់មានសមត្ថភាពច្នៃកូនឡានបញ្ជាធ្វើពីវត្ថុ ដែលគេបោះចោល

ខេត្តបន្ទាយមានជ័យ៖ «ជម្រាបសួរលោកពូ អ្នកមីង ជាទីគោរព! ខ្ញុំបាទឈ្មោះ លឹម វណ្ណារិទ្ធ មានអាយុ១៤ឆ្នាំហើយ ដោយសារខ្ញុំមានចំណង់ចំណូលចិត្តតាំងពីក្មេងបានជំរុញឱ្យខ្ញុំធ្វើបែបនេះ»។     សូមបញ្ជាក់ថា នេះជាការថ្លែងឱ្យដឹងពីកុមារាកម្ពុជាម្នាក់ដែលរស់នៅក្នុងភូមិព្រៃឫស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ... Read More »

ម៉ូតូបុករថយន្តដឹកឈើសិប្បកម្មរងរបួសធ្ងន់ចំណែកតៃកុងរថយន្តត្រូវឃាត់ខ្លួន

ខេត្តព្រះវិហារ ៖ បុរស ២នាក់ជិះម៉ូតូទៅបុករថយន្តដឹកឈើ បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់ស្នងការខេត្តដឹកយកទៅសង្គ្រោះជីវិតនៅមន្ទីរពេទ្យបង្អែក ១៦ មករា មិនដឹងថារស់ឬស្លាប់នោះទេ ចំណែកតៃកុងរថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង ៣ និង ... Read More »

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ៖ មានសំណួរពាក់ព័ន្ធទៅនឹងសារសំខាន់នៃការចាក់វាក់សាំងកូវីដ-១៩ ដូសជំរុញនេះ

ភ្នំពេញ ៖ នៅថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា,  ៖ សំណួរពាក់ព័ន្ធទៅនឹងសារសំខាន់នៃការចាក់វាក់សាំងកូវីដ-១៩ ដូសជំរុញនេះ ... Read More »

លោក អ៊ុំ រាត្រី អភិបាលខេត្តនិងកម្លាំងចម្រុះចុះជួយច្រូតស្រូវពលរដ្ឋលិចទឹកដោយសារជំនន់ទឹកភ្លៀង

ខេត្តបន្ទាយមានជ័យ ៖ អភិបាលខេត្តបន្ទាយមានជ័យ ចុះដឹកនាំកងកម្លាំងចូលរួមជួយច្រូតកាត់ស្រូវប្រាំងប្រជាកសិករដែលភ្លៀងប៉ុន្មានថ្ងៃជាប់ៗគ្នាបង្កជន់លិចស្រូវពលរដ្ឋ។ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកងកម្លាំងប្រដាប់អាវុធទាំង៣ ចុះជួយច្រូតស្រូវបងប្អូនប្រជាពលរដ្ឋដែលជន់លិចដោយទឹកភ្លៀង នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះក្នុងសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណនេះ។ ក្នុងសកម្មភាពខាងលើនោះដែរម្ចាស់ស្រូវ ... Read More »

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើសន្និសីទសារព័ត៌មាននៃការស៊ើបអង្កេត ស្រាវជ្រាវអ្នកជាប់ពាក់ព័ន្ធ ប្រតិបត្តិការបង្រ្កាបល្បែងជល់មាន់អនឡាញ និងករណីស្លាប់ពលរដ្ឋម្នាក់

ខេត្តកំពង់ធំ ៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី  អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាតំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើសន្និសីទសារព័ត៌មានអំពីលទ្ធផលនៃការស៊ើបអង្កេតស្រាវជ្រាវករណីបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ជល់មាន់តាមអនឡាញ) ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសមុខតំណែងអភិបាលរងរាជធានីភ្នំពេញ ៣រូបទៀត ជាផ្លូវការ នៅថ្ងៃនេះ

ភ្នំពេញ៖ អភិបាលរងរាជធានីភ្នំពេញចំនួន៣រូបទៀត ត្រូវបានប្រកាសតែងតាំងជាផ្លូវការ  នៅរសៀលថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២២ នេះហើយ។    ពិធីនេះធ្វើឡើង ក្រោមអធិបតីភាព លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ... Read More »

កម្លាំងចម្រុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បន្តចុះ​រឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

ខេត្តព្រះសីហនុ៖ បេី​យោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងនៅរសៀលថ្ងៃ​ពុធទី១៧ ខែសីហា ឆ្នាំ២០២២នេះថា៖ កម្លាំង​ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក​ និងកម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ សហការ​ជា​មួយ​កងកម្លាំង​អធិការដ្ឋាននគរបាលស្រុក​ព្រៃនប់ បានចុះ​រឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​​ ត្រួតពិនិត្យ​ជាតិ​ស្រវឹង​អ្នកបើកបរ​យានយន្ត​ ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ ត្រួតពិនិត្យ​ល្បឿន​ និង​ត្រួត​ពិនិត្យ​រក​សារធាតុ​ញៀន​អ្នកបើកបរ​រថយន្ត​ ដេីម្បី​កាត់​បន្ថយ​ការ​គ្រោះ​ថ្នាក់​ចរាចរណ៍​កេីតឡេីង​ជាយថាហេតុ​។  ប្រភពដដែលបន្តថា​ ... Read More »

រក​ឃើញ​យានយន្ត​ល្មើស​ចំនួន​ ២៥០​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​នាថ្ងៃ​ទី​១៧​ សីហា​នេះ​!

​ភ្នំពេញ​៖​ បើ​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ នៅ​ថ្ងៃ​ទី​១៧​ ខែសីហា​ ឆ្នាំ​២០២២​ បានឱ្យ​ដឹង​ថា​៖​ ចំនួន​គោលដៅ​សរុប​ ១៥៣​គោលដៅ​ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន​ ៣.៤៥០​គ្រឿង​ ម៉ូតូ​ចំនួន​ ២.៨៦២​គ្រឿង​ ក្នុង​នោះ​រក​ឃើញ​ ... Read More »

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៧​ ខែសីហា​ កើតឡើង​៦​លើក​ ស្លាប់​២​នាក់​ របួស​ ១១​នាក់​ !!!

​ភ្នំពេញ​៖​ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅរសៀលថ្ងៃ​ពុធ​ទី​១៧​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​១៧​ ខែសីហា​ ឆ្នាំ​២០២២​នេះ​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ចំនួន​២​នាក់​(​ស្រី​១​នាក់​)​ របួសធ្ងន់​ ៨​នាក់​(​ស្រី​៣​នាក់​)​ របួសស្រាល​ ៣​នាក់​(​ស្រី​២​នាក់​)​ ។​ ... Read More »

កូរ៉េខាងជើងបានសាកល្បងមីស៊ីលអន្តរទ្វីបពីរគ្រាប់ទៅកាន់ដែនសមុទ្រ

ក្រសួងការពារជាតិកូរ៉េខាងជើង បានប្រកាសឱ្យដឹងថា ប្រទេសរបស់ខ្លួនបានបាញ់មីស៊ីលអន្តរទ្វីបពីរគ្រាប់នៅថ្ងៃទី១៧ខែសីហា ក្រោយរយៈជាងមួយខែដែលបានផ្អាក ។ សារព័ត៌មាន AFP បានដកស្រង់ការប្រកាសរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូងដែលបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៧ខែសីហា យើងបានមើលឃើញកូរ៉េខាងជើង សាកល្បងមីស៊ីល។ ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងកើតឡើងចំពេលដែល អាមេរិក និងកូរ៉េខាងត្បូងធ្វើសមយុទ្ធរួមជាបឋមក្នុងរយៈពេល៤ថ្ងៃដើម្បីជាការត្រៀមធ្វើសមយុទ្ធរនាំងការពារសេរី Ulchi ... Read More »

ជនសង្ស័យម្នាក់ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជាប់ពាក់ព័ន្ធករណី លួចទូរស័ព្ទ

ខេត្តតាកែវ៖ ការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថ ខេត្តតាកែវ បានធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលពាក់ព័ន្ធនឹងករណី អំពើលួច (ទូរស័ព្ទ) កាលពីវេលាម៉ោង ១៦និង២០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ត្រង់ចំណុចបន្ទប់ជួលស្ថិតនៅភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ... Read More »

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បើកយុទ្ធនាការទ្រង់ទ្រាយធំ ចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដីនិងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ

ខេត្ត​សៀមរាប ៖ នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា ខេត្តសៀមរាប​ នាព្រឹកថ្ងៃទី១៧ ខែសីហាឆ្នាំ២០២២នេះ​ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ... Read More »

បញ្ជាការកងការពារព្រំដែនលេខ ៦០១ បានបន្តចាត់តាំងកម្លាំងដើរល្បាតត្រួតពិនិត្យភូមិសាស្ត្រ និងត្រួតពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម

ខេត្ត​កណ្ដាល ​៖​ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការកងការពារព្រំដែនលេខ ៦០១ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ​ បានបន្តចាត់តាំងកម្លាំងកងអនុសេនាធំល្បាតទី១ ដឹកនាំដោយលោកវរសេនីយ៍ត្រី វេង ហ៊ាចចាន់រ៉ា មេបញ្ជាការកងអនុសេនាធំល្បាតទី១ ... Read More »

វាយប្រហារគ្រាប់បែកជាបន្តបន្ទាប់១៧កន្លែងនៅភាគខាងត្បូងក្នុងប្រទេសថៃ

នៅថ្ងៃទី១៧ខែសីហា មានទីតាំង១៧កន្លែងក្នុងតំបន់ភាគខាងត្បូងប្រទេសថៃ បានរងការវាយប្រហារគ្រាប់បែកនិងដុតបំផ្លាញ។ សកម្មភាពនេះបានកើតឡើងព្រមគ្នា ទាំងនោះហើយទើបគេសង្ស័យថាជាការវាយប្រហារដោយបានឡើងគម្រោងទុកជាមុន។ កម្លាំងប៉ូលិសថៃបានប្រកាសថា ការវាយប្រហារបំផ្ទុះគ្រាប់បែកដុតបំផ្លាញកើតឡើងនៅពាក់កណ្តាលយប់សំដៅទៅលើហាងលក់ទំនិញ ស្ថានីយប្រេងសាំងនៅ៣ខេត្តភាគខាងត្បូង បណ្តាលឱ្យមនុស្ស ៧នាក់រងរបួស។ ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក នៅតាមបណ្តាខេត្តភាគខាងត្បូងប្រទេសថៃជាប់ព្រំដែនម៉ាឡេស៊ី ជាទីកន្លែងមានការក្រោកឈរឡើងបះបោរប្រឆាំងនឹងរដ្ឋាភិបាលថៃ និងទាមទារជាតំបន់ឯករាជ្យ ។ ... Read More »

រកឃើញគ្រឿងញៀនជាង៩០០គីឡូក្រាម​ និងឃាត់ខ្លួនជនជាតិចិន៥នាក់ នៅខេត្តព្រះសីហនុ

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​ឱ្យ​ដឹង​នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះថា៖​ គ្រឿងញៀនប្រមាណ ៩២៤គីឡូក្រាម​ ត្រូវបានដកហូត​ និងជនជាតិចិន៥នាក់ ត្រូវបានកងកម្លាំងនគរបាលការពារព្រំដែនទឹក សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ... Read More »

លោកឧត្តមសេនីយ៍ទោ​ ឈឿន​ ប៊ុន​ឆន ​៖​ ប៉ុន្មានថ្ងៃនេះ មន្ត្រីនៃនាយកដ្ឋានវិទ្យុទាក់ទង​ បានកំពុងប្រឹងប្រែងកែលម្អស្ថានីយ៍ Digital ថ្មី

ភ្នំពេញ​៖​ លោក​ឧត្តមសេនីយ៍ទោ​ ឈឿន​ ប៊ុន​ឆន​ ប្រធាននាយកដ្ឋាន​វិទ្យា​ទាក់ទង​ នៃក្រសួងមហាផ្ទៃ​ នៅរសៀល​ថ្ងៃ​ពុធ​ទី​១៧​ ខែសីហា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ប៉ុន្មានថ្ងៃនេះ មន្ត្រីនៃនាយកដ្ឋានវិទ្យុទាក់ទងបានកំពុងប្រឹងប្រែងកែលម្អស្ថានីយ៍ Digital ថ្មីដែលស្ថានីយ៍នេះផ្តល់ឱ្យការប្រើប្រាស់វិទ្យុទាក់ទងកាន់ដៃអាចនិយាយភ្ជាប់គ្នាពីខេត្តមួយទៅខេត្តមួយទៀតបាន និងអាចទំនាក់បានទូទាំងប្រទេសនៅពេលគ្រប់ស្ថានីយ៍តម្លើងរួច ... Read More »

អភិបាលខេត្តបន្ទាយមានជ័យ​ នាំយកអំណោយ​ និងសួរសុខទុក្ខគ្រួសារអ្នករស់នៅជាមួយមេរោគអេដស៍

   ខេត្ត​បន្ទាយមានជ័យ​៖​ លោក​ អ៊ុំ  រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា និងលោកស្រី​ នៅព្រឹកថ្ងៃពុធ  ទី១៧ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញចុះដឹកនាំក្រុមការងារដែលមានលោក លោកស្រី​ ជាអនុប្រធាននិងសមាជិកគណៈកម្មាធិការសាខាលោក ... Read More »

សមត្ថកិច្ចចម្រុះ បានចុះបង្ក្រាប និងទប់ស្កាត់បទល្មើសដែលប្រជានេសាទ ប្រើប្រាស់ឧបករណ៍នេសាទជាលក្ខណៈទ្រង់ទ្រាយធំ នៅបឹងទន្លេសាប

ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្ត និងជាប្រធានក្រុមការងារទទួលខុសត្រូវឃុំផាត់សណ្តាយ បានដឹកនាំក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។    ... Read More »

ស្ថាប័នជំនាញមានសមត្ថកិច្ច ចុះពិនិត្យ និងស្រាវជ្រាវ ករណីធ្វើអត្តឃាត

ខេត្តពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃពុធ ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ស្ថាប័នជំនាញចុះសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ដើម្បីធ្វើកោសល្យវិច័យជុំវិញមានស្រ្តីម្នាក់ធ្វើអត្តឃាត(ចង.ក)ខណៈមានការសង្ស័យពាក់ព័ន្ធបញ្ហាផ្សេងៗ ។  ករណីសមត្ថកិច្ចសហការចុះពិនិត្យ ... Read More »

សិប្បកម្មកែច្នៃឈើខុសច្បាប់មួយកន្លែងត្រូវបានកម្លាំងចម្រុះចុះបង្ក្រាប

ខេត្តព្រះវិហារ ៖ សិប្បកម្មកែច្នៃឈើខុសច្បាប់មួយកន្លែងត្រូវបានលោក វង្ស វិសិដ្ឋ នាយផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យដឹកនាំកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជយ័ សហការជាមួយអាវុធហត្ថស្រុកត្បែងមានជ័យ នគរបាលប៉ុស្តិ៍បុស្សធំ និង កម្លាំងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាប ។ ប្រតិបត្តិការនេះធ្វើឡើង កាលពីព្រឹកថ្ងៃទី ១៧ ... Read More »

អាមេរិកមានកុមារ១៤,៣លាននាក់ឆ្លងកូវីដ-១៩

នៅក្នុងរយៈពេល៤សប្តាហ៍កន្លងមកនេះ អាមេរិកមានករណីឆ្លងកូវីដ-១៩ ដល់ទៅជាង ៣៧០ពាន់នាក់ជាកុមារ។ តាមរបាយការណ៍របស់សមាគមមន្ទីរពេទ្យកុមារអាមេរិក AAP បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៦ខែសីហា នៅទូទាំងសហរដ្ឋអាមេរិកមានកុមារ ១៤,៣លាននាក់បានឆ្លងកូវីដ-១៩ ចាប់តាំងពីការផ្ទុះរហូតមកទល់ពេលនេះ។ ក្នុងរយៈពេលពីដើមឆ្នាំ ២០២២មកទល់ពេលនេះ អាមេរិកមានកុមារដល់ទៅ៦,៤លាននាក់ឆ្លងកូវីដ-១៩។ តាមការប្រកាសរបស់ ... Read More »

មេបញ្ជាការផ្នែកសឹករងថ្មពួក ត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍

ខេត្ត​បន្ទាយមានជ័យ ៖​ នៅព្រឹក​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ អនុវត្តតាមបទបញ្ជារបស់មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ និង មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ស្តីពីប្រុងប្រៀបកម្លាំងអន្តរាគមន៍ ក្នុងការចុះជួយប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិ និងយថាហេតុផ្សេងៗ អាចនឹងកើតមានឡើងនាពេលខាងមុខ។​ ក្រោមការណែនាំរបស់លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹកបន្ទាយមានជ័យ ... Read More »

ផ្ទុះការចុះផ្សាយខ្លាំងពេក..ទីតាំង អុីនធឺណេត AA2888 ២៤ម៉ោង នៅទល់មជ្ឈមណ្ឌលផ្ដល់ឈាម ក្នុងខណ្ឌមានជ័យ បានដកស្លាកយីហោលើកចូលក្នុងបាត់ និងបន្តទទួលអ្នកញៀនល្បែងចូលលេងធម្មតា

ភ្នំពេញ ៖ បន្ទាប់ពីសារព័ត៌មានជាច្រើនបានធ្វើការផ្សព្វផ្សាយពីទីតាំង អុីនធឺណេត AA2888 ២៤ម៉ោង នៅទល់មជ្ឈមណ្ឌលផ្ដល់ឈាម ប្រឆិតពីមុខមន្ទីរពេទ្យរុស្សុី ផ្លូវ២៧១  សង្កាត់បឹងទំពុនទី១  ខណ្ឌមានជ័យ កន្លងមក ស្រាប់តែម្ចាស់ទីតាំងខាងលើបានដកស្លាកយីហោពីមុខលើកចូលទៅក្នុងបាត់ ក៏ប៉ុន្តែទីតាំនេះនៅទទួលអ្នកញៀនល្បែង ឬអ្នកស្នេហាអុីនធឺណេត ... Read More »

ប្រទេសចំនួន៩នឹងរងផលប៉ះពាល់ ប្រសិនបើរោងចក្រអគ្គិសនី Zaporozhye រងការវាយប្រហារ

ប្រទេសចំនួន៩នឹងរងផលប៉ះពាល់ប្រសិនបើរោងចក្រអគ្គិសនីដើរដោយថាមពលបរមាណូ Zaporozhye គ្រប់គ្រងដោយរុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន រងការវាយប្រហារនោះ ។ រោងចក្រអគ្គិសនីដើរដោយថាមពលបរមាណូ Zaporozhye ស្ថិតនៅភាគខាងត្បូងប្រទេសអ៊ុយក្រែន គឺជារោងចក្រធំបំផុតនៅតំបន់អឺរ៉ុប ។ រោងចក្រខាងលើស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ក្រោយរុស្ស៊ីធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែកន្លងមក បានរងការវាយប្រហារជាបន្តបន្ទាប់។ ... Read More »