ព័ត៌មានទាន់ហេតុការណ៍៖
'

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៤៨​នាក់​ ក្នុងករណី​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទូ​ទាំង​ប្រទេស​ចំនួន​១៧​ករណី​ នាថ្ងៃ​ទី​២៦​មិថុនា! ​

​ភ្នំពេញ​៖​ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រលប់ថ្ងៃអាទិត្យទី២៦​ ខែមិថុនា​ ឆ្នាំ​២០២២នេះ​ថា៖​ ជនសង្ស័យ​ចំនួន​៤៨​នាក់​(​ស្រី​២​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៧​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​២៦​ ខែមិថុនា​នេះ​ ។​ ដូច្នេះ​សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​  ​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៤៨​នាក់​ រួម​មាន​៖​ ជួញដូរ​ ... Read More »

ចេញពីសាលានាំគ្នាទៅជិះទូកលេងបេះផ្លែឈូកលង់ស្លាប់៤នាក់

ខេត្តកំពង់ធំ៖ សិស្សសាលាចំនួន ៤នាក់ ក្នុងចំណោម ៧នាក់ បានស្លាប់ បន្ទាប់ពីពួកគេទៅជិះទូកទៅបេះផ្លែឈូក និងចុះងូតទឹកលេង លុះពេលឡើងទៅលើទូកវិញ ក៏ស្រាប់តែលិចទូក។ ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅចំណុចបឹងទឹកល្អក់ ខាងត្បូងភូមិជាយសំពៅ ... Read More »

រុស្ស៊ីបាញ់មីស៊ីលអន្តរទ្វីប៦គ្រាប់កម្ទេចទីតាំងទាហានស៊ីឈ្នួលរបស់ណាតូឈរជើងនៅព្រំដែនប៉ូឡូញ

សារព័ត៌មានរុស្ស៊ីបានផ្សាយថា ការវាយប្រហារយ៉ាងខ្លាំងពីមីស៊ីលអន្តរទ្វីបរបស់រុស្ស៊ីទៅលើជំរំទាហានស៊ីឈ្នួលរបស់ណាតូ ដែលឈរជើងនៅព្រំដែនប្រទេសប៉ូឡូញ ។ តាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានផ្សាយថា យ៉ាងហោចណាស់ក៏មានមីស៊ីលអន្តរទ្វីប៦គ្រាប់បាញ់សំដៅទៅលើទីតាំងទាហានស៊ីឈ្នួលរបស់ណាតូ នៅតំបន់ជិតព្រំដែនប្រទេសប៉ូឡូញនិងអ៊ុយក្រែនប្រមាណ១០ គីឡូម៉ែត្រ ។ លទ្ធផលគឺទីតាំងដែលមានទាហានស៊ីឈ្នួលបរទេសរាប់រយនាក់ ក៏ដូចជាគ្រាប់រំសេវ និងអាវុធរបស់ប្រទេសលោកខាងលិចដែលបានបញ្ជូនទៅឱ្យអ៊ុយក្រែនតាមរយៈប្រទេសប៉ូឡូញ។ ការវាយប្រហារខាងលើរបស់រុស្ស៊ី គឺជាសារៈសំខាន់ផ្ញើទៅកាន់ប្រទេសប៉ូឡូញ ដោយបញ្ជាក់ថា ... Read More »

តំណាងសម្តេចតេជោ ជំរុញឱ្យស្រាវជ្រាវកាត់ផ្តាច់ចរន្ត លុយខ្មៅរបស់ឧក្រិដ្ឋជនគ្រឿងញៀន

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានជំរុញដល់មន្ត្រីពាក់ព័ន្ធទាំងអស់ធ្វើការស្រាវជ្រាវដល់ប្រភពលុយ និងចរន្តលុយខ្មៅរបស់ឧក្រិដ្ឋជនគ្រឿងញៀនកុំឱ្យក្រុមឧក្រិដ្ឋជនទាំងនោះអាចលាងសម្អាតលុយងងឹតរបស់ខ្លួន ដោយថាការធ្វើបែបនេះដើម្បីជួយដល់វិស័យធានាគារកម្ពុជា ក្រោយពីត្រូវបានក្រុមការងារហិរញ្ញវត្ថុ FATF បន្តដាក់ប្រទេសកម្ពុជាក្នុងបញ្ជីប្រផេះ។ ថ្លែងតំណាងឱ្យសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាក្នុងពិធីប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅសាលមហោស្រពកោះពេជ្រ នៅព្រឹកថ្ងៃអាទិត្យ ... Read More »

បុរសពីរនាក់ត្រូវបានក្មេងស្ទាវមួយក្រុមព្រួតវ៉ៃ និងកាប់ជាច្រើនកាំបិតរងរបួសធ្ងន់

ខេត្តសៀមរាប៖ បុរសពីរនាក់ត្រូវបានក្មេងស្ទាវមួយក្រុមមានគ្នាជាច្រើននាក់ បានស្ទាក់វាយនិងកាប់ជាច្រើនកាំបិត បណ្ដាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់ កាលពីវេលាម៉ោង ២១ និង២០នាទីយប់ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចមុខវត្តព្រះអង្គទ្រង់ ក្នុងភូមិព្រះអង្គទ្រង់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។ ... Read More »

ប្រធានាធិបតីពូទីនសន្យាបញ្ជូនមីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូទៅកាន់បេឡារូស

ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានសន្យាថាទីក្រុងមូស្គូនឹងបញ្ជូនមីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូទៅកាន់ប្រទេសបេឡារូស ដើម្បីជួយការពារប្រទេសនេះ។ ជាមួយគ្នានេះរដ្ឋាភិបាលអ៊ុយក្រែន បានចោទប្រកាន់រុស្ស៊ីថាកំពុងតែអូសទាញបេឡារូសចូលក្នុងសង្គ្រាម។ តាមការប្រកាសរបស់ក្រសួងការបរទេសរុស្ស៊ី ប្រធានាធិបតីពូទីន នៅថ្ងៃទី ២៥ខែមិថុនា បាននិយាយទៅកាន់សមភាគីបេឡារូស លោក Alexander Lukashenkoថា ទីក្រុងមូស្គូនឹងផ្តល់ឱ្យប្រទេសនេះនូវប្រភេទមីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូ ... Read More »

ប្រធានាធិបតីឥណ្ឌូនេស៊ី ស្នើប្រមុខដឹកនាំរុស្ស៊ីនិងអ៊ុយក្រែនបើកទ្វារចរចាសន្តិភាព

ការប្រកាសរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo នៅថ្ងៃទី២៦ ខែមិថុនា មុនពេលបំពេញទស្សនកិច្ចជាផ្លូវការទៅកាន់រុស្ស៊ីនិងអ៊ុយក្រែនបានមានប្រសាសន៍ថា «សង្គ្រាមត្រូវតែបញ្ចប់ ហើយការផ្គត់ផ្គង់ស្បៀងអាហារនៅលើពិភពលោកនឹងត្រូវដំណើរការឡើងវិញ»។ ប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធាន G20 ប្តូរវេន ក៏ជាប្រមុខដឹកនាំប្រទេសទ្វីបអាស៊ីដំបូងគេបង្អស់ដែលបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីនិងអ៊ុយក្រែន ចាប់តាំងពីផ្ទះសង្គ្រាមនៅចុងខែកុម្ភៈឆ្នាំ២០២២មក។ ... Read More »

ប្រធានក្រុមជម្រើសជាតិវែល Gareth Bale យល់ព្រមផ្លាស់ទៅក្លិប Los Angeles FC បន្ទាប់ពីចាកចេញពី Real Madrid

ប្រធានក្រុមជម្រើសជាតិវែល កីឡាករ Gareth Bale បានយល់ព្រមចូលរួមជាមួយក្រុម Los Angeles FC របស់លីគកំពូលអាមេរិក MLS លើការផ្ទេរដោយមិនតម្លៃខ្លួន។ ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរូបនេះ បច្ចុប្បន្នជាកីឡាករមិនមានតម្លៃខ្លួនផ្ទេរ ក្រោយពីចាកចេញពី Real ... Read More »

សម្តេចតេជោ ហ៊ុនសែន ជំរុញអាណាព្យាបាល យកចិត្តទុកដាក់អប់រំកូនចៅឱ្យជៀសឆ្ងាយពី គ្រឿងញៀន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវដល់ជនរួមជាតិ ពិសេសមាតាបិតា និងអាណាព្យាបាលបន្តចូលរួម និងគាំទ្រឱ្យបានកាន់តែសកម្មថែមទៀត ដើម្បីរួមគ្នា បង្ការ ទប់ស្កាត់ និងដោះស្រាយនូវរាល់បញ្ហាដែលអាចកើតមាននៅក្នុងសហគមន៍។ ក្នុងសារលិខិតអបអរសារទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ... Read More »

បុរសម្នាក់ត្រូវបានក្រុមជនសង្ស័យមានគ្នា៦នាក់ជិះម៉ូតូ៣គ្រឿងកាប់ប្លន់យកម៉ូតូ នៅស្រុកសាមគ្គីមានជ័យ

ខេត្តកំពង់ឆ្នាំង ៖ នៅវេលាម៉ោងប្រហែល១២៖២០នាទីថ្ងៃទី២៥ ខែមិថុនា២០២២បុរសវ័យចំណាស់ម្នាក់ធ្វើដំណើរជិះឌុបប្រពន្ធត្រូវបានក្រុមជនសង្ស័យមានគ្នា៦នាក់ម៉ូតូ៣គ្រឿងដេញកាប់និងដាវទៅលើជនរងគ្រោះហើយដណ្តើមយកម៉ូតូជិះគេចខ្លួនបាត់។     សេចក្តីរាយការណ៍ពីស្រុកសាមគ្គីមានជ័យបានឲ្យដឹងនៅព្រឹកថ្ងៃទី ២៦មិថុនា ២០២២ថាជងរងគ្រោះម្ចាស់ម៉ូតូមានឈ្មោះ.ជូន វុធ ភេទប្រុសអាយុ៥២ឆ្នាំ រស់នៅក្នុងភូមិច្រាបកន្ទួត ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ... Read More »

Man Utd រំពឹង​ថា Cristiano Ronaldo ​នឹង​បន្ត​នៅជាមួយក្លិប ស្របពេលដែលមានទំនាក់ទំនង​ជាមួយ Chelsea

ក្លិបបិសាចក្រហម Manchester United រំពឹងថា ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo នឹងក្លាយជាផ្នែកមួយនៃក្រុមរបស់ពួកគេនៅរដូវកាលក្រោយ បើទោះបីជាមានរបាយការណ៍ទាក់ទងគាត់ជាមួយក្លិបតោខៀវ Chelsea ក៏ដោយ។ ភ្នាក់ងាររបស់ខ្សែប្រយុទ្ធព័រទុយហ្គាល់លោក Jorge Mendes បានជួបជាមួយប្រធានក្លិបតោខៀវលោក ... Read More »

អ្វីទៅជា «ហត្ថលេខាឌីជីថល ឬ digital signature»?

ភ្នំពេញ ៖ ហត្ថលេខាឌីជីថល គឺជាគ្រោងការណ៍គណិតសាស្ត្រ សម្រាប់ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃសារឬឯកសារឌីជីថល។ ហត្ថលេខាឌីជីថលមានសុពលភាព ជាកន្លែងមួយដែលតម្រូវការជាមុន ត្រូវបានបំពេញចិត្ត ផ្តល់ដល់អ្នកទទួលនូវហេតុផលដ៏ខ្លាំង ដើម្បីទទួលបានទំនុកចិត្តលើអ្វីដែលសារឬឯកសារមិនត្រូវផ្លាស់ប្តូរនៅក្នុងកន្លែងត្រង់ស៊ីត (សុច្ចរិតភាព)។ ឧទាហរណ៍៖ Alice បានចុះហត្ថលេខាលើសារមួយ “Hello ... Read More »

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌

ភ្នំពេញ ៖ នាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »

Newcastle យល់ព្រមលើកិច្ចព្រមព្រៀងជាមួយ Lille សម្រាប់ខ្សែការពារហូឡង់ Sven Botman

ក្លិបសារិកាព្រៃ Newcastle បានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយក្លិបបារាំង Lille សម្រាប់ខ្សែការពារ Sven Botman របស់ហូឡង់អាយុក្រោម២១ឆ្នាំ។ ក្រុមរបស់លោក Eddie Howe បានព្យាយាមចុះហត្ថលេខាយកកីឡាករវ័យ២២ឆ្នាំរូបនេះក្នុងខែមករា ហើយប្រឈមមុខនឹងការប្រកួតប្រជែងពីក្លិបAC Milan។ ការផ្ទេរខ្សែការពារកណ្តាលសម្រាប់តម្លៃខ្លួនដែលគេជឿថា ... Read More »

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទប្រើដៃវាយជនរងគ្រោះប្លន់យកម៉ូតូ

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់និងស្រាវជ្រាវរកបក្ខពួកដែលនៅសេសសល់ពីបទប្រើហិង្សាដោយយកដៃវាយជនរងគ្រោះប្លន់យកម៉ូតូបានសម្រេចនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៥និង០០នាទី​ល្ងាច នៅចំណុចផ្លូវជាតិលេខ៥ ក្នុងភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។      ជនរងគ្រោះឈ្មោះពុធ សៅ ភេទប្រុស​ ... Read More »

ប្រធានក្លិប Paris St-Germain លោក Nasser Al-Khelaifi រួចផុតពីការស៊ើបអង្កេតសិទ្ធិប្រព័ន្ធផ្សព្វផ្សាយរបស់ FIFA

ប្រធាន​ក្លិប Paris St-Germain លោក Nasser Al-Khelaifi ត្រូវ​បាន​តុលាការ​ឧទ្ធរណ៍​ប្រទេសស្វ៊ីស​ជម្រះ​អំពើពុករលួយ។ អតីតអគ្គលេខាធិការ FIFA លោក Jerome Valcke ក៏ត្រូវបានជម្រះពីការចោទប្រកាន់ដូចគ្នា ប៉ុន្តែនៅក្នុងករណីដាច់ដោយឡែកមួយ ត្រូវបានរកឃើញថា ... Read More »

តោះស្វែងយល់បន្តិចថាតើ «អ្វីទៅជា Starlink»?

ភ្នំពេញ ៖ Starlink គឺជាតារានិករអ៉ីនធឺណិតផ្កាយរណប ដែលដំណើរការឬប្រតិបត្តិការ តាមរយៈលំហរអាកាសអ៊ីច ឬហៅថា SpaceX កំពុងផ្តល់តំបន់គ្របដណ្តប់លទ្ធភាពចូលទៅប្រើប្រាស់អ៉ីនធឺណិតផ្កាយរណប ទៅនឹងភាគច្រើននៃផែនដីយើងនេះ។ តារានិករបានរីកដុះដាលលើស ១៧០០ផ្កាយរណប នៅក្នុងឆ្នាំ២០២១ ហើយទីបំផុតនឹងមានផ្កាយរណបតូចរាប់ពាន់ នៅក្នុងគន្លងផែនដីកម្រិតទាប ... Read More »

Manchester City យល់ព្រមលើកិច្ចព្រមព្រៀង៤៥លានផោនសម្រាប់ខ្សែបម្រើ Kalvin Phillips របស់ក្លិប Leeds United

ក្លិបមេឃខៀវ Manchester City បានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ៤៥លានផោនជាមួយ Leeds សម្រាប់ខ្សែបម្រើអង់គ្លេស Kalvin Phillips។ ក្លិបនឹងចំណាយប្រាក់៤២លានផោនសម្រាប់កីឡាករវ័យ២៦ឆ្នាំជាមួយនឹងប្រាក់រង្វាន់ដ៏មានសក្តានុពលចំនួន៣លានផោន។ ម្ចាស់ជើងឯក Premier League បានធ្វើឱ្យ Phillips ក្លាយជាគោលដៅផ្ទេររដូវក្តៅរបស់ពួកគេ ... Read More »

អ្វីទៅជា «ការចាប់ផ្តើមបច្ចេកវិទ្យា ឬ Tech Startup»?

ភ្នំពេញ ៖ សំណួរនេះ គឺជាអ្វីដែលគេបានសូរគ្នាជារឿយៗនាខណៈនេះ ប៉ុន្តែវាមិនមានចម្លើយណាមួយដែលងាយយល់ឡើយ។ «ការចាប់ផ្តើមបច្ចេកវិទ្យា ឬ Tech Startup» សំដៅដល់ក្រុមហ៊ុនណាមួយដែលកំពុងដំណើរការជាមួយគោលបំណងនៃការនាំយកមកនូវការធ្វើសេវាកម្មឬផលិតកម្មដោយប្រើប្រាស់បច្ចេកវិទ្យា ទៅក្នុងទីផ្សារ ដើម្បីដោះស្រាយបញ្ហា នៅកន្លែងណាដែលដំណោះស្រាយមិនបង្ហាញភាពច្បាស់លាស់ និងភាពជោគជ័យត្រូវបានធានា។  មួយក្នុងចំណោមការកំណត់ន័យលើការចាប់ផ្តើមបច្ចេកវិទ្យានេះ ... Read More »

បើករថយន្តល្បឿនលឿនរេចង្កូតក្រឡាប់ចូលស្រះទឹក ស្លាប់ម្នាក់ជួយសង្គ្រោះបាន៣នាក់នៅស្រុកស្វាយទាប

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់បុរសជាគ្រូបង្រៀនម្នាក់ស្លាប់និង៣នាក់ទៀតរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់ខណៈបើកបរថយន្តប្រើប្រាស់ល្បឿនលឿនបណ្ដាលឱ្យរេចង្កូតក្រឡាប់ចូលស្រះទឹក លើផ្លូវក្រវ៉ាត់ព្រំដែន ផ្អើលអ្នកភូមិទាំងថ្ងៃរសៀល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ២០២២លើផ្លូវក្រវ៉ាត់ព្រំដែន ចំណុចចន្លោះបង្គោលលេខ១៥៣/២ទៅបង្គោលលេខ១៥៣/៣ ស្ថិតក្នុងភូមិកំពោតទូក ឃុំគគីសោម ស្រុកស្វាយទាប ។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសដែលស្លាប់មានឈ្មោះ ... Read More »

គួរបើកការស៊ើបអង្កេត ! ខណៈបុរសម្នាក់ធ្វើអត្តឃាតសម្លាប់ខ្លួនព្រោះខឹងថ្នាក់ដឹកនាំផ្ទេរការងារខ្លួនចេញពីបាត់ដំបងទៅប៉ៃលិន

ខេត្តបាត់ដំបង ៖ បុរសម្នាក់ធ្វើអត្តឃាតសម្លាប់ខ្លួនព្រោះខឹងថ្នាក់ដឹកនាំផ្ទេរការងារខ្លួនចេញពីបាត់ដំបងទៅប៉ៃលិនទើបធ្វើអត្តឃាតសម្លាប់ខ្លួន ទុកជាការព្រមានថ្នាក់ដឹកនាំអង្គភាពរបស់ខ្លួន ។ នេះបើយោងតាម facebook មួយមានឈ្មោះថា (គ្រួសារត្រកូល ស៊ាន)។ ក្នុងនោះបានសរសេរថា, ខ្ញុំសូមទោស ពុកម៉ែ បងប្អូនទាំងអស់គ្នា និង ប្រពន្ធសម្លាញ់ ... Read More »

បង់ក្លាដែស៖ សាលារៀនជាង ៥០០០កន្លែងត្រូវលិចលង់ដោយទឹកជំនន់

ភ្លៀងធ្លាក់ខ្លាំងក្លាយជាទឹកជំនន់លិចលង់តំបន់ភាគឦសាននៃប្រទេសបង់ក្លាដែសបណ្តាលឱ្យខូចខាតស្ថានីយផ្គត់ផ្គង់ទឹកស្អាត និងសាលារៀនជាង៥ពាន់កន្លែងត្រូវបិទទ្វារ …ដោយសារតែទឹកលិច។ តាមការប្រកាសរបស់អង្គការ UNICEF កាលពីថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២២ថា មានកុមារ៣,៥លាននាក់នៅក្នុងប្រទេសបង់ក្លាដែស មិនបានទៅសាលាដោយសារតែទឹកជំនន់ ។ តំណាងអង្គការយូនី សេហ្វ (UNICEF) ប្រចាំប្រទេសបង់ក្លាដែស លោក Sheldon ... Read More »

យុវជនម្នាក់រងរបួសក្បាលធ្ងន់បង្កឡើងក្រុមក្មេងទំនើងដេញកាប់គ្នាផ្អើលទាំងយប់ សង្ស័យខឹងឌឺដងដាក់ស្រីស្នេហ៍

ខេត្តស្វាយរៀង៖ យុវជនម្នាក់បានរងរបួសក្បាលធ្ងន់ធ្ងរបង្កឡើងដោយជនសង្ស័យមួយក្រុមជិះម៉ូតូដេញកាប់ធ្វើឱ្យភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់សង្ស័យពួកគេមានកំហឹងរឿងដងដាក់ស្រីស្នេហ៍។     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២២នៅចំណុចខាងមុខវិទ្យាល័យស្វាយរៀងខាងជើងស្ថិតក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀងក្រុងស្វាយរៀង។     យោងតាមសមត្ថកិច្ចនគរបាលក្រុងបានឱ្យដឹងថា យុវជនរងគ្រោះមានឈ្មោះអន វាសនា អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិដូនលែប ឃុំជប់ព្រីង ... Read More »

លោកស្នងការខេត្តកណ្តាល ដាក់​បទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល និងអធិការដ្ឋា​ននគរបាលទាំង១១ស្រុក/ ក្រុង ត្រូវតែបម្រើសេវាចាំបាច់ និងសេវាតម្រូវការជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន

ខេត្តកណ្តាល ៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត​កណ្តាល បានដាក់​បទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល និងអធិការដ្ឋា​ននគរបាលទាំង១១ស្រុក/ ក្រុង ត្រូវតែបម្រើសេវាចាំបាច់ និងសេវាតម្រូវការជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋានតាមរយៈការធ្វើសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ​ និងអត្តសញ្ញាណប័ណ្ណអោយ​បានលឿននិងឆាប់រហ័សបំផុតជូនប្រជាជន។​ នេះបើយោងតាមការបង្ហោះជាផ្លូវការ របស់ផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាល ... Read More »

លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ៖ ស្នើឱ្យស្ថាប័នសង្ឃ គណៈកម្មការអាចារ្យវត្ត និងប្រជាពុទ្ធបរិស័ទបន្តរួបរួមគ្នាដើម្បីភាពរីកចម្រើនផ្នែកពុទ្ធចក្របន្ថែមទៀត

ភ្នំពេញ៖ ដើម្បីភាពរីកចម្រើនផ្នែកពុទ្ធចក្រនៅកម្ពុជាបន្ថែមទៀតនោះ លុះត្រាណាតែស្ថាប័នសង្ឃ គណៈកម្មការ អាចារ្យវត្តនិងប្រជាពុទ្ធបរិស័ទបន្តរួបរួមគ្នា បើពុំដូច្នោះទេផ្នែកពុទ្ធចក្រនៅកម្ពុជានឹងមានការអន់ថយជាក់ជាមិនខានឡើយ។ នេះជាប្រសាសន៍លើកឡើងរបស់លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ទីប្រឹក្សារាជរដ្ឋា ភិបាល  ក្នុងឱកាសដែលលោកនិងលោកស្រីជាភរិយាអញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំងមន្ត្រីសង្ឃនៃសាលាអនុគណស្រុក និងការតែងតាំងព្រះគ្រូចៅអធិការវត្តមួយចំនួននៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ដោយមានទាំងពិធីស្រោចស្រពសុគន្ធវារីផងដែរ។ ... Read More »

អ៊ុយក្រែនបោះបង់គោលបំណងចូលជាសមាជិកណាតូ

ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ថា អ៊ុយក្រែនបានយល់ព្រមឈប់ចូលជាសមាជិករបស់ណាតូហើយៗក៏មិនមានសកម្មភាពណាមួយដើម្បីសុំចូលជាសមាជិករបស់អង្គការនេះដែរ។ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក Igor Zhovkva បានបញ្ជាក់ថា អ៊ុយក្រែនបានយល់ព្រមបញ្ឈប់រាល់សកម្មភាពចូលជាសមាជិករបស់ណាតូ ។ ប៉ុន្តែទីក្រុងកៀវចង់មានសេចក្តីប្រកាសក្នុងគោលនយោបាយរបស់ណាតូ ។ ប្រមុខដឹកនាំប្រទេសសមាជិកណាតូ នឹងជួបប្រជុំគ្នានៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ នៅសប្តាហ៍ក្រោយ ... Read More »

រយៈពេល​៥០ថ្ងៃហើយ! ករណីឆ្លងកូវីដ-១៩៖​​ គ្មានអ្នកឆ្លង​ ,គ្មាន​អ្នក​ជាសះស្បើយ​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃអាទិត្យ​ទី​២៦ ខែមិថុនា​​​​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លង​ និងគ្មានឣ្នកជាសះស្បើយ​​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី២៥ ខែមិថុនា​​​​​​​​​ ឆ្នាំ​២០២២​ ... Read More »

ផ្ទះប្រជាពលរដ្ឋ ៣សង្កាត់ ក្នុងក្រុងសិរីសោភ័ណជាង៤០ខ្នងត្រូវខ្យល់វាយប្រហារ

ខេត្តបន្ទាយមានជ័យ ៖ លំនៅឋានរបស់ប្រជាពលរដ្ឋជាង៤០ខ្នង លើសង្កាត់ចំនួន៣ក្នុងក្រុងសិរីសោភ័ណ ត្រូវ បានរងការខូចខាតធ្ងន់ ស្រាល ដោយសារខ្យល់កន្ត្រាក់ នៅវេលាម៉ោង០៦និង៣០នាទីយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ។ លោកអធិការនគរបាលក្រុងសិរីសោភ័ណ  ស៊ី ឌី ... Read More »

ម៉ូតូ២គ្រឿងជិះទាក់ដៃចង្កូតគ្នាដួលទៅលើថ្នល់ត្រូវរថយន្តកុងតឺន័រកិនស្លាប់ម្នាក់

ភ្នំពេញ​៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មនៅខាងក្រោមរថយន្តខណៈកំពុងជិះម៉ូតូតាមដងផ្លូវទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតត្រូវរថយន្តកុងតឺន័របេីកមកពីក្រោយកិន​កាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២​ នៅតាមបណ្ដោយមហាវិថីចោមចៅ ក្នុ​ង​ភូមិត្រពាំងថ្លឹង១​ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ ។      ជនរងគ្រោះ​ឈ្មោះ ​វាសនា​ ... Read More »

សម្តេចក្រឡាហោម ស ខេង អញ្ជេីញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២

ភ្នំពេញ ៖ សម្តេចក្រឡាហោម  ស  ខេង  ឧបនាយករដ្ឋមន្រ្តី  រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ  អញ្ជេីញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ  ហ៊ុន  សែន  នាយករដ្ឋមន្រ្តី  ក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន  នាព្រឹកថ្ងៃទី២៦  ខែមិថុនា  ឆ្នាំ២០២២  ... Read More »