ព័ត៌មានទាន់ហេតុការណ៍៖
'

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ អន្ទាក់ចំនួន ៦១.៦១១ ត្រូវដោះចេញពីតំបន់ការពារធម្មជាតិនៅឆ្នាំ ២០២១ និងកាំភ្លើងកែច្នៃ ៧៥៨ គ្រឿងត្រូវបានដកហូត, សត្វព្រៃជាច្រើនត្រូវបានសង្គ្រោះជីវិត

ភ្នំពេញ៖«ក្នុងកិច្ចខិតខំប្រឹងប្រែងការពារនិងអភិរក្សព្រៃឈើនិងសត្វព្រៃនៅកម្ពុជា មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន រួមជាមួយអង្គការអភិរក្សជាដៃគូ និងសហគមន៍តំបន់ការពារ ធម្មជាតិបានដោះអន្ទាក់បានចំនួន ៦១.៦១១ អន្ទាក់ពីក្នុង តំបន់ការពារធម្មជាតិ ដែលបានជួយសង្គ្រោះសត្វព្រៃមិន ឱ្យជាប់អន្ទាក់របស់ព្រានព្រៃ និងគ្រោះថ្នាក់ដល់មនុស្ស»។ នេះគឺជាការថ្លែងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ... Read More »

លោក ឃឹម ស៊ុនសូដា អភិបាល នៃគណ:អភិបាលខណ្ឌកំបូលចុះធ្វើអនាម័យសម្អាតបរិស្ថាននៅភូមិសាស្ត្រខណ្ឌកំបូល

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ដោយអនុវត្តតាមការណែនាំរបស់ លោក ឃឹម ស៊ុនសូដា អភិបាល ... Read More »

លោក ប្រាក់ សុខុន ជួបសន្ទនាតាមទូរស័ព្ទជាមួយ លោក ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសថៃ អំពីបញ្ហាអាស៊ានបច្ចុប្បន្ន

ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការ បរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ បានជួបសន្ទនាតាមទូរស័ព្ទជាមួយ លោក ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្ត្រី ... Read More »

អបអរសាទរក្រុងបាត់ដំបង នៃខេត្តបាត់ដំបង បានទទួលពានរង្វាន់ជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ (២០២២-២០២៤)

ខេត្តព្រះសីហនុ ៖ អបអរសាទរក្រុងបាត់ដំបង នៃខេត្តបាត់ដំបង បានទទួលពានរង្វាន់ជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ (២០២២-២០២៤) និងជាមោទនភាពបំផុត សម្រាប់ខេត្តស៊ីវីល័យមួយនេះ ។ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានថ្លែងបែបនេះ ... Read More »

អ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង ចេញបំភ្លឺ ចំពោះគណនី Facebook ឈ្មោះ Ly Dinory ដែលបានលើកឡើង និងចោទប្រកាន់ថារដ្ឋបាល ខេត្តបាត់ដំបងធ្វើការនិយមបក្សពួក

ខេត្តបាត់ដំបង ៖ នៅព្រលប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ អ្នកនាំពាក្យ រដ្ឋបាលខេត្តបាត់ដំបង ចេញសេចក្តីបំភ្លឺ ដោយបញ្ជាក់ថា, រដ្ឋបាលខេត្តបាត់ដំបងមានកិត្តិយសសូមជម្រាបជូនសាធារណជន ដែលប្រើប្រាស់បណ្តាញព័ត៌មាន សង្គមជ្រាបថា រដ្ឋបាលខេត្តបាត់ដំបងបានឃើញការចុះផ្សាយរបស់គេហទំព័រមួយចំនួន និងការបង្ហោះសារ និងរូបភាពរបស់គណនី ... Read More »

អ្នកបង្កើតកម្មវិធី Freshy Winner លើកញ្ចក់ទូរទស្សន៍ PNN សិក្សាឡើងវិញ ចំពោះការប្រើពាក្យពេចន៍ អសីលធម៌ ឈានដល់កាយវិការ រំលោភ រួមភេទ ! (មានវីដេអូ)

ភ្នំពេញ៖ ការផ្សព្វផ្សាយអ្វីមួយលើកញ្ចក់ទូរទស្សន៍ ប្រព័ន្ធផ្សព្វផ្សាយ គួរលើកតម្កើងផលប្រយោជន៍ជាតិជាធំ គិតពីទំនៀមទម្លាប់ ប្រពៃណីជាតិ វប្បធម៌ អរិយធម៌ មិនត្រូវធ្វើតាមទម្លាប់ បង្កើតជាឆាកឈុតខុសក្រមសីលធម៍ ដើម្បីតែបម្រើអោយផលប្រយោជន៍ខ្លួន និងបក្ខពួកខ្លួន ឈានដល់សង្គមស្អប់ខ្ពើមឡើយ។ ប្រហែលជាម្ចាស់ផលិតផល ម្ចាស់ស្ថានីយ ... Read More »

តម្លៃប្រេងនៅលើពិភពលោកអាចកើនឡើងដល់១០០ដុល្លារក្នុងមួយបារ៉ែល

នៅលើទីផ្សារចរាចរណ៍ប្រេងនៅលើពិភពលោកនាថ្ងៃទី១៩ ខែមករា តម្លៃប្រេងនៅលើពិភពលោកបានកើនឡើងដល់ទៅ៨៩ដុល្លារក្នុងមួយបារ៉ែល គឺជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីខែតុលាឆ្នាំ២០១៤មកទល់ពេលនេះ។ ក្រុមអ្នកជំនាញបានលើកឡើងថា តម្លៃប្រេងអាចកើនឡើងដល់ទៅ១០០ដុល្លារក្នុងពេលខាងមុខ។ គិតត្រឹមម៉ោង១៤ថ្ងៃទី១៩ខែមករា តម្លៃប្រេង Brent សម្រាប់ខែមីនាឆ្នាំ២០២២ កើនឡើង១,១៤% ស្មើនឹង៨៨,៥១ដុល្លារក្នុងមួយបារ៉ែល។ ក្នុងពេលខ្លះតម្លៃចរាចរនៅលើទីផ្សារកើនឡើងដល់ទៅ៨៩ដុល្លារក្នុងមួយបារ៉ែល។ តម្លៃប្រេងឆៅនៅលើពិភពលោកបន្តកើនឡើងខ្ពស់លើកទី៤ជាប់គ្នា ដោយសារតែបំពង់បង្ហូរប្រេង ... Read More »

លោក សាយ សំអាល់ ៖ សង្គមកម្ពុជាជាសង្គមមួយដែលសាសនាណាក៏អាចលូតលាស់បាន និងទទួលយកបានគ្រប់ជាតិសាសនា

ខេត្តព្រះសីហនុ ៖ «សង្គមកម្ពុជាជាសង្គមមួយដែលសាសនាណាក៏អាចលូតលាស់បាន និងទទួលយកបានគ្រប់ជាតិសាសនា ដែលយើងអាចនិយាយបានថា នៅលើពិភពលោកមិនមានច្រើនទេ»។ នេះជាប្រសាសន៍លើកឡើងរបស់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំវិហារកាតូលីក ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៩ ... Read More »

ចិនផ្តល់ទិដ្ឋាការដល់មន្ត្រីការទូតអាមេរិក៤៦រូបចូលរួមកីឡាអូឡាំពិកទីក្រុងប៉េកាំង

មន្ត្រីការទូតអាមេរិក៤៦រូបទទួលបានការផ្តល់ទិដ្ឋាការឱ្យចូលរួមបើកកម្មវិធីប្រកួតកីឡាអូឡាំពិកទីក្រុងប៉េកាំងឆ្នាំ២០២២ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៤ខែកុម្ភៈ។ រដ្ឋាភិបាលអាមេរិកបានបញ្ជាក់ថា មិនមែនជាតំណាងផ្លូវការដល់រដ្ឋាភិបាលអាមេរិកឡើយ។ ជាមួយគ្នានេះដែរ ចិនបានអំពាវនាវដល់ទីក្រុងវ៉ាស៊ីនតោនឱ្យបញ្ឈប់ការធ្វើនយោបាយព្រឹត្តិការណ៍កីឡា។ គេហទំព័រ SCMP បានផ្សាយថា ក្រោយសេតវិមានប្រកាសថាធ្វើពហិការកីឡាអូឡំពិករដូវរងាទីក្រុងប៉េកាំងឆ្នាំ២០២២មក រដ្ឋាភិបាលអាមេរិកក៏បានដាក់លិខិតសំុទិដ្ឋាការជូនមន្ត្រី១៨រូបទៅចូលរួមព្រឹត្តិការណ៍នេះដែរ។ ក្រោយមកបញ្ជីឈ្មោះមន្ត្រីទៅចូលរួមគឺបានកើនឡើងដល់ទៅ៤៦នាក់ ភាគច្រើនធ្វើការនៅក្នុងក្រសួងការបរទេសអាមេរិក។ ទីក្រុងប៉េកាំងបានលើកឡើងថា ដំណើរទៅចូលរួមព្រឹត្តិការណ៍កីឡារបស់មន្ត្រីអាមេរិកបានឡើងគម្រោងជាមុន ... Read More »

លោក ឃួង ស្រេង ៖ មានចំណេះដឹងយ៉ាង ណាក៏ដោយ នៅពេលចុះបំពេញការងារ មិនបានយកចិត្តទុកដាក់ លទ្ធផលការងារគឺស្មើនឹងសូន្យ

ភ្នំពេញ ៖ បើទោះបីជាយើងមានចំណេះដឹងយ៉ាងណាក៏ដោយ នៅពេលដែល ចុះបំពេញការងារយើងមិនបានយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងបំពេញការងារដែលបាននឹងកំពុងអនុវត្តនោះទេ លទ្ធផលការងាររបស់យើងគឺស្មើនឹងសូន្យ ។       នេះជាប្រសាសន៍លើកឡើងរបស់ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  ក្នុងឱកាសដែលលោកអញ្ជើញ ... Read More »

វិស័យទេសចរណ៍ពិភពលោកមិនអាចដំណើរការទាំងស្រុងឡើងវិញនៅមុនឆ្នាំ២០២៤នោះឡើយ

ការបង្ហាញវត្តមាននិងឆ្លងរាលដាលកូវីដ-១៩ បំប្លែងថ្មីអូមីក្រុងតាំងពីចុងខែវិច្ឆិកាឆ្នាំ២០២១មកទល់ពេលនេះ បានប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍នៅលើពិភពលោក។ តាមរបាយការណ៍ របស់អង្គការទេសចរណ៍ពិភពលោក(UNWTO) បានបញ្ជាក់ថា «វិស័យទេសចរណ៍ នៅលើពិភពលោកក្នុងឆ្នាំ២០២១ មិនមានការកែប្រែរីកចម្រើនជាងមុននោះឡើយ បើប្រៀបធៀបនឹងឆ្នាំ២០២០»។ ក្រុមអ្នកឯកទេសបានលើកឡើងថា វិស័យទេសចរណ៍មិនទាន់អាចដំណើរការទាំងស្រុងវិញនៅមុនឆ្នាំ២០២៤នោះឡើយ។ ប៉ុន្តែនៅចុងឆ្នាំ២០២២ និងឆ្នាំ២០២៣ អាចនឹងដំណើរការល្អឡើងវិញជាងមុន។ ... Read More »

កាកបាទក្រហមកម្ពុជា ប្រគល់សម្ភារប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ជូនដល់មន្ទីរពេទ្យព្រះអង្គឌួង ,មន្ទីរពេទ្យព្រះសីហនុ និងមណ្ឌលនៃក្តីសង្ឃឹម នៅរាជធានីភ្នំពេញ …!!

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​កាកបាទក្រហមកម្ពុជា​ បានឱ្យដឹងថា​ នៅរសៀលថ្ងៃទី​ ១៩​ ខែមករា​ ឆ្នាំ២០២២នេះ​ កាកបាទក្រហមកម្ពុជា​ បានប្រគល់សម្ភារប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ជូនដល់មន្ទីរពេទ្យព្រះអង្គឌួង និងមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម នៅរាជធានីភ្នំពេញ​ ដែលមន្ទីរពេទ្យនីមួយៗទទួលបាន​ ជែលលាងដៃចំនួន​ ... Read More »

ក្រសួងទេសចរណ៍ ៖ រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី ប្តេជ្ញាស្តារវិស័យទេសចរណ៍អាស៊ានបូកបីឡើងវិញ

ខេត្តព្រះសីហនុ ៖ អាត្រានៃភ្ញៀវទេសចរអន្តរជាតិដែលចូលមកទស្សនានៅបណ្ដាប្រទេសអាស៊ានបូកបី មានការធ្លាក់ចុះដល់ទៅប្រមាណ ៨១.៥% នៅឆ្នាំ២០២០ ដូច្នេះហើយរដ្ឋមន្រ្តីទេសចរណ៍អាស៊ានបូកបីក៏បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យកាន់តែរឹងមាំថែមទៀត ដើម្បីជំរុញចលនាទេសចរណ៍ក្នុងប្រទេសអាស៊ានបូកបីឡើងវិញ។ នេះបើយោងតាមផេកផ្លូវការ របស់ក្រសួងទេសចរណ៍ បានបង្ហោះ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ។  ... Read More »

អាមេរិកព្យាករថា រុស្ស៊ីនឹងវាយប្រហារអ៊ុយក្រែនពីប្រទេសបេឡារូស

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកបានប្រកាសថា ការធ្វើសមយុទ្ធរួមរវាងរុស្ស៊ីនឹងប្រទេស Belarus នាពេលខាងមុខ គឺជាយុទ្ធសាស្ត្រអនុញ្ញាតឱ្យរុស្ស៊ីបើកការវាយប្រហារទៅលើប្រទេសអ៊ុយក្រែនពីតំបន់ភាគខាងជើង។ មន្ត្រីអាមេរិកបានបញ្ជាក់ថា «ពេលវេលានៃការធ្វើសមយុទ្ធពិតជាគួរឱ្យចាប់អារម្មណ៍ និងបង្កក្តីបារម្ភយ៉ាងខ្លាំងពីការឈរជើងនៃកម្លាំងទាហានរុស្ស៊ីនៅក្នុងប្រទេសបេឡារូស ដើម្បីវាយប្រហារអ៊ុយក្រែនពីភាគខាងជើង»។ ជាទូទៅការធ្វើសមយុទ្ធធម្មតាគឺត្រូវតែប្រកាសជាមុន យ៉ាងតិច៤២ថ្ងៃ ក្នុងករណីមានទាហានចូលរួមធ្វើសមយុទ្ធប្រមាណ៩០០០នាក់ ។ ប៉ុន្តែពេលនេះរុស្ស៊ីមានគម្រោងធ្វើសមយុទ្ធដោយមានទាហានចូលរួមដល់ទៅ១៣ពាន់នាក់ ដោយមិនប្រកាសជាមុន ... Read More »

អាជ្ញាធរខណ្ឌសែនសុខអំពាវនាវបងប្អូនប្រជាពលដ្ឋទាំងអស់អញ្ជេីញមកទទួលវ៉ាក់សាំងដូសមូលដ្ឋាន​ និងដូសជម្រុញ​

ភ្នំពេញ៖ ក្រោមការដឹកនាំរបស់លោកម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ បានធ្វើការអំពាវនាវសូមអោយបងប្អូនប្រជាពលដ្ឋទាំងអស់អញ្ជេីញមកទទួលវ៉ាក់សាំងដូសមូលដ្ឋាន​ និងដូសជម្រុញ​ ដេីម្បីបង្កេីនភាពសាំ​និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩។  ជាមួយគ្នានេះ​ អាជ្ញាធរក៏សូមចូលរួមសហការ​ និងស្តាប់តាមការណែនាំរបស់ក្រុមគ្រូពេទ្យ​ ជៀសវាងការយល់ច្រឡំដែលបង្កអោយមានការថ្នាំងថ្នាក់​ ឬការប្រេីប្រាស់ពាក្យសម្តីមិនសមរម្យដែលធ្វេីអោយប៉ះពាល់ដល់កិត្តិយស​ និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័ន​ ឬក្រុមគ្រូពេទ្យរបស់យេីង។  ជាមួយគ្នានេះ​ ... Read More »

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ សោកស្ដាយ ឃើញយុវជនម្នាក់ដើរចោលការងាររដ្ឋព្រោះយល់ថា មានរឿងបក្ខពួក !

ភ្នំពេញ ៖ សោកស្ដាយ ឃើញយុវជនម្នាក់ដើរចោលការងាររដ្ឋព្រោះយល់ថា មានរឿងបក្ខពួក ។ អ្វីដែលខ្ញុំស្តាយគឺប្អូនគិតថាពិភពលោកមានតែ ពណ៌ ២ គត់ គឺ ខ្មៅ និង ស ។ ... Read More »

ហ្វីលីពីនមានករណីស្លាប់ពីរនាក់ដោយសារឆ្លងកូវីដ-១៩បំប្លែងថ្មីអូមីក្រុងជាលើកដំបូង

ករណីឆ្លងវីរុសបំប្លែងថ្មីអូមីក្រុងនៅក្នុងប្រទេសហ្វីលីពីនមាន៣៣២នាក់ក្នុងសហគមន៍ ក្នុងនោះមាន១៦០នាក់ជាជនជាតិហ្វីលីពីនវិលត្រឡប់មកពីក្រៅប្រទេស។ ក្រសួងសុខាភិបាលហ្វីលីពីននៅថ្ងៃទី១៩ ខែមករាបានប្រកាសថា មានករណីស្លាប់ពីរនាក់ក្រោយឆ្លងវីរុសបំប្លែងថ្មីអូមីក្រុង ជាមួយនឹងករណីឆ្លងថ្មីចំនួន៤៩២នាក់បន្ថែមទៀត ក្នុងនោះមានជាង ៣៣២នាក់ឆ្លងក្នុងសហគមន៍។ នៅក្នុងរដ្ឋធានីម៉ានីល មានពលរដ្ឋរស់នៅជាង១៣លាននាក់ មានករណីឆ្លងកូវីដ-១៩ បំប្លែងថ្មីច្រើនជាងគេ គឺមានដលទៅ ២២៧នាក់ ។ ... Read More »

ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា (អូរបែកក្អម)​ បា​នប្រគល់ “ជែលលាងដៃ”ចំនួន ១៦២០០កេស ដល់រដ្ឋបាលខណ្ឌទាំង១៤

ភ្នំពេញ​៖​ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា (អូរបែកក្អម)​ នៅថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ បានរៀបចំពិធីប្រគល់ ” ... Read More »

លទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ លោក លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ១៥-១៩ ខែមករា ឆ្នាំ២០២២

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បាបចេញសេចក្តីជូនព័ត៌មាន លទ្ធផលនទស្សនកិច្ចផ្លូវការរបស់ លោក លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ... Read More »

រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងប្រតិភូអន្តរជាតិរួមគ្នាដាំដើមឈើនៅវាលថ្មដុំ ដើម្បីអបអរសាទរវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២

ខេត្តព្រះសីហនុ ៖ ផេកក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី១៩ ខែ មករា ឆ្នាំ២០២២ បានបញ្ជាក់ថា, លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងតំណាងរដ្ឋមន្រ្តីទេសចរណ៍នៃប្រទេសសមាជិកអាស៊ានមួយចំនួន ព្រមទាំងប្រតិភូជាតិ-អន្តរជាតិ ដែលអញ្ជើញចូលរួមក្នុងវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ... Read More »

បញ្ជូនជនសង្ស័យ៦នាក់ទៅកាន់តុលាការពាក់ព័ន្ធបទល្មើសឆក់ទ្រព្យសម្បតិ្តប្រជាពលរដ្ឋ

     ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យបានបញ្ជូនជនសង្ស័យ៦នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី១៩ ខែមករា ធ្នាំ២០២២នេះដើម្បីប្រគល់ឱ្យតំណាងអយ្យការបើកការស៊ើបសួរតាមនីតិវិធី។ សូមរំលឹកថា ក្រោម​ការ​ដឹក​នាំ​បញ្ជាពី​លោកឧត្តមសេនីយ៍​ឯក​ ស​ ថេត​ អគ្គស្នងការរង​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ លោក​វរសេនីយ៍​ឯក​ ម៉ន​ វុធី​ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយបណ្ដារដ្ឋមន្ត្រីទេសចរណ៍អាស៊ាន

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយបណ្ដារដ្ឋមន្ត្រីទេសចរណ៍អាស៊ានដឹកនាំដោយលោក លឹម ចុកហ៊ុយ អគ្គលេខាធិការអាស៊ាន។ ... Read More »

ផ្ទុះការរិះគន់ខ្លាំងទៅលើកម្មវិធី Freshy Winner ក្រោយលេងល្បែងទាយពាក្យ និងប្រើកាយវិការអសីលធម៌

ភ្នំពេញ៖ ធ្វើឲ្យទស្សនិកជនមិនតិចទេរិះគន់មិនប្រណីមាត់ក្រោយពីកម្មវិធីកម្សាន្តទូរទស្សន៍ Freshy  Winner  បានបង្កើតល្បែងកម្សាន្តទាយពាក្យ និងឲ្យតារាកិត្តិយសប្រើប្រាស់កាយវិការមិនសមរម្យ ឬអសីលធម៌នៅលើឆាក។ នេះគឺជាករណីថ្មីមួយទៀតហើយដែលធ្វើឲ្យអ្នកទស្សនាប្រតិកម្មមិនពេញចិត្តនៃការអនុញ្ញាតឲ្យសិល្បករប្រើប្រាស់កាយវិការ និងពាក្យមិនសមទំនងនិងចាក់ផ្សាយឲ្យសាធារណជនទស្សនា។  Freshy  Winner  គឺជាកម្មវិធីដ៏ល្បីល្បាញរបស់ទូរទស្សន៍PNN ស្រាប់តែរងសំពងដោយិការរិះគន់ខ្លាំងៗពីទស្សនិកជនជាច្រើនក្រោយពីកម្មវិធីនេះបានតម្រូវឲ្យតារាកិត្តិយសធ្វើការទាយពាក្យមិនសមរម្យ រហូតតារាកិត្តិយសក៏បានប្រើប្រាស់កាយវិការអាសអាភាសខ្លាំងមិនអាចទទួលយកបាន។ គេមិនបានដឹងទេថាកម្មវិធីនេះត្រូវបានចាក់ផ្សាយចាប់តាំងពីពេលណាមកនោះទេ ... Read More »

តុលាការបើកសវនាការជំនុំជម្រះសំណុំរឿងលោក កឹម សុខា

     ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ បានបន្តសវនាការជំនុំជម្រះសំណុំរឿងលោក កឹម សុខា អតីតមេដឹកនាំគណបក្សប្រឆាំងឃុបឃិតជាមួយបរទេសផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ។     សមាសភាពក្រុមប្រឹក្សាជំនុំជម្រះរួមមាន៖ លោកកូយ ... Read More »

ស្នងការខេត្តកណ្ដាលឃើញវីដេអូក្មេងទំនេីងបង្ហោះម៉ូតូភ្លាមបញ្ជាកម្លាំងជំនាញចុះចាប់ភ្លែត

   ខេត្តកណ្ដាល ៖ បន្ទាប់ពីអ្នកធ្វើដំណើរឃើញទិដ្ឋភាពក្រុមក្មេងបង្ហោះម៉ូតូតាមដងផ្លូវជាតិលេខ២១បេ ត្រង់ចំណុចភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលក៏ថតបាញ់ឱ្យស្នងការខេត្តកណ្ដាល​ភ្លាម ហើយស្នងការក៏បានបញ្ជាឱ្យកម្លាំងជំនាញចរាចរណ៍ សហការជាមួយកម្លាំងនគរបាលក្រុងតាខ្មៅចុះចាប់ក្រុមក្មេងទំនើងបង្ហោះម៉ូតូទាំងនោះយកមកចាត់ការតាមនីតិវិធីច្បាប់។      ក្រុមក្មេងទំនើងមានគ្នា១០នាក់ ទី១-ឈ្មោះជា ចិត្រា ... Read More »

ជនមិនស្គាល់មុខលបកាប់ប្តីប្រពន្ធ២នាក់រងរបួសស្ទើរស្លាប់

ខេត្តកំពង់ឆ្នាំង៖ ប្ដីនិងប្រពន្ធ២នាក់ត្រូវបានគេប្រទះឃើញដេកដួលនៅក្នុងថ្លុកឈាម ខណៈដែលមានជនមិនស្គាល់មុខលបកាប់ប្រហារជាច្រើនកាំបិត បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ហើយត្រូវបានញាតិមិត្តបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត ប៉ុន្តែដោយសារស្ថានភាពរបួសធ្ងន់ពេកទើបបញ្ជូនបន្តទៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។    ករណីកាប់ប្រហារខាងលើនេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅចំណុចឈ្លេញ ដែលស្ថិតក្នុងភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ... Read More »

អាជ្ញាកណ្តាល​ស្ត្រី​ក្លាយជា​អ្នក​ដំបូង​គេ​ដែល​ទទួលបន្ទុក​ការប្រកួត Africa Cup of Nations

អាជ្ញាកណ្តាលរបស់ប្រទេសរវ៉ាន់ដា (Rwandan) លោកស្រី SalimaMukansanga កាលពីថ្ងៃអង្គារបានក្លាយជាស្ត្រីដំបូងគេដែលដឹកនាំការប្រកួតពានរង្វាន់ Africa Cup of Nations នៅពេលដែលគាត់ទទួលបន្ទុកការប្រកួតរវាងក្រុមហ្ស៊ីមបាវ៉េ និងហ្គីណេក្នុងប្រទេសកាម៉ារូន។ លោកស្រី Mukansanga បានដើរចេញពីទីលានដោយកាន់បាល់ការប្រកួត អមដោយមន្ត្រីការប្រកួតបុរស៣នាក់ជាមួយប្រទេសហ្ស៊ីមបាវ៉េបន្តឈ្នះការប្រកួត​ ... Read More »

កាកបាទក្រហមកម្ពុជា​ ទទួល​អំណោយ​ពីក្រុមហ៊ុន​សប្បុរជន​ ឧបត្ថម្ភជែលលាងដៃ ជំហានទី២ ចំនួន ១៦.២០០កេស

ភ្នំពេញ​៖​ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី ១៩ ... Read More »

អាស៊ានគាំទ្រឥណ្ឌូនេស៊ីធ្វើម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ខណៈកម្ពុជាចាត់ទុកថាជាឱកាសដ៏ល្អ ត្រៀមឆ្ពោះធ្វើម្ចាស់ផ្ទះបន្តវេន លើកទី១២

ភ្នំពេញ៖ បើយោងតាម (រូបភាពឯកសារប្រកួតកីឡាជនពិការអាស៊ាន និងការហ្វឹកហាត់ក្រុមជម្រើសជាតិជនពិការកម្ពុជា)លើផេកផ្លូវការ ( Cambodia2023) CAMSOC ជាមួយពាក្យស្លោក #យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា  #កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, ក្រុមប្រឹក្សាភិបាលសហព័ន្ធកីឡាជនពិការអាស៊ានបានបោះឆ្នោតគាំទ្រប្រទេសឥណ្ឌូនេស៊ីឲ្យទទួលរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាជនពិការ ... Read More »

ប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅលើគ្រែរោងមុខផ្ទះអ្នកភូមិនៅស្រុករមាសហែក

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងម្ចាស់ផ្ទះខណ:ដែលពួកគេប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅរោងមុខផ្ទះរបស់ខ្លួន ហើយក៏ប្រញាប់ប្រញាល់រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកពិនិត្យសព។     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ ថ្ងៃទី១៨ខែមករាឆ្នាំ២០២២ ស្ថិតនៅភូមិសណ្តោរ ឃុំជ្រៃធំ ស្រុករមាសហែក។     យោងតាមសមត្ថកិច្ចនគរបាលស្រុករមាសហែកបានឱ្យដឹងថា បុរសខាងលើមានឈ្មោះឃឹម ក្រែម ... Read More »