ភ្នំពេញ ៖ ជនសង្ស័យ២នាក់ជិះមូតូធ្វេីសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់មិនបានសម្រេចត្រូវសមត្ថកិច្ចកំពុងល្បាតក៏ឃាត់ខ្លួនបានម្នាក់ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង១០នាទី ព្រឹក ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ២០២២ នៅចំណុចបណ្ដោយផ្លូវចោមចៅ ក្បែរមណ្ឌលកំសាន្ត ឌីយ៉ាម៉ង់ ស្ថិតនៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ... Read More »
លោក ឱម ម៉ាក់ធារី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ប្រគល់រថយន្តដឹកសំរាមចំនួន៣គ្រឿង ជូនរដ្ឋបាលស្រុកភ្នំស្រួច រដ្ឋបាលស្រុកបសេដ្ឋ និងក្រុមហ៊ុនវែងសេងហ្រ្គីន
ខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី២០ខែឧសភាឆ្នាំ២០២២ លោក ឱម ម៉ាក់ធារី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានប្រគល់រថយន្តដឹកសំរាមចំនួន៣គ្រឿង ដែលទទួលបានពីក្រសួងបរិស្ថាន ហើយបន្តប្រគល់ជូនទៅឱ្យ រដ្ឋបាលស្រុកភ្នំស្រួច រដ្ឋបាលស្រុកបសេដ្ឋ និងក្រុមហ៊ុនវែងសេងហ្រ្គីន ដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍សាធារណៈ ... Read More »
អឺរ៉ុបរកមិនឃើញអ្វីបន្ថែមត្រូវដាក់ទណ្ឌកម្មទៅលើរុស្ស៊ីបន្តទៀតទេ
ក្រោយពេលអឺរ៉ុបមិនចុះសម្រុងនឹងគ្នាសម្រាប់ដាក់ទណ្ឌកម្មថ្មីទៅលើប្រទេសរុស្ស៊ីបន្ថែមទៀត ដោយប្រទេសក្នុងតំបន់បានខ្វែងគំនិតគ្នាក្នុងការដាក់ទណ្ឌកម្ម ព្រោះតែផលប្រយោជន៍ជាតិ។ ប្រទេសមួយចំនួនគឺអាស្រ័យទាំងស្រុងទៅលើថាមពលពីរុស្ស៊ី ដូច្នេះមិនអាចចូលរួមដាក់ទណ្ឌកម្មបានឡើយ ។ គេហទំព័រ Euractiv បានដកស្រង់សម្តីមន្ត្រីសហគមន៍អឺរ៉ុប ដែលបានឱ្យដឹងថា ទីក្រុង Brussels អស់យុទ្ធសាស្ត្រដាក់ទណ្ឌកម្មទៅលើរុស្ស៊ីហើយៗការដាក់ទណ្ឌកម្មទាំងឡាយទៅលើរុស្ស៊ីដូចជាមិនមានប្រសិទ្ធភាពខ្ពស់សោះ ។ គម្រោងដាក់ទណ្ឌកម្មលើកទី៦ទៅលើរុស្ស៊ីមិនទាន់សម្រេចជាផ្លូវការនៅឡើយទេ ... Read More »
ជិតដល់ថ្ងៃបោះឆ្នោតបេក្ខជនពេញសិទ្ធិរបស់គណបក្សភ្លើងទៀននៅខេត្តកំពង់ចាម ដាក់ពាក្យ សុំលាលែងពីគណបក្ស
ខេត្តកំពង់ចាម ៖ នៅពេលដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កាន់តែខិតចូលមកដល់នោះបេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និងបេក្ខជនបម្រុង របស់គណបក្សភ្លើងទៀន និងបក្សដទៃទៀត ចំនួន ២១រូប នៅតាមបណ្តា ឃុំ ក្នុងខេត្តកំពង់ចាម បានសម្រេចចិត្តដាក់ពាក្យលាលែងពីគណបក្សនយោបាយ ក្រោយអស់ជំនឿលើមេដឹកនាំរបស់ខ្លួន។ ក្នុងពាក្យសុំលាលែង ចុះថ្ងៃទី១៩ ... Read More »
ស្រីលង្កាតែងតាំងគណៈរដ្ឋមន្ត្រីថ្មី ចំនួន៩រូប
នៅថ្ងៃទី២០ ខែឧសភា ស្រីលង្កាបានសម្រេចតែងតាំងគណៈរដ្ឋមន្ត្រីថ្មីចំនួន៩រូប ក្នុងនោះមានរដ្ឋមន្ត្រីទទួលបន្ទុកវិស័យសុខាភិបាល ពាណិជ្ជកម្ម និងទេសចរណ៍ ។ ការតែងតាំងខាងលើកើតឡើងក្នុងពេលដែលប្រទេសតំបន់អាស៊ីមួយនេះកំពុងប្រឈមវិបត្តិសេដ្ឋកិច្ច ទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រ។ តាមការប្រកាសរបស់វិមានប្រធានាធិបតីស្រីលង្កាបានបញ្ជាក់ថា សមាជិកគណៈរដ្ឋមន្ត្រីថ្មី រួមមាន៩រូបមកពីបណ្តាគណបក្ស បានស្បថចូលកាន់តំណែង ចំពោះមុខប្រធានាធិបតី Gotabaya ... Read More »
កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ លើកទី២៤ រវាងយោធភូមិភាគទី៣ (កម្ពុជា) និងកងការពារព្រំដែនច័ន្ទបូរី ត្រាត(ថៃ) ត្រូវបានបិទបញ្ជប់
ប្រទេសថៃ ៖ ថ្ងៃសុក្រ ៥ រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង ... Read More »
បទល្មេីសព្រៃឈេីកំពុងកេីតយ៉ាងរង្គាល នៅតំបន់ស្នូលព្រៃឡង់ ក្នុងស្រុករវៀង ខេត្តព្រះវិហារ ខណៈសហគមន៍និងប្រជាពលរដ្ឋចោទថាក្រុមហ៊ុន(ភីអិនធីPNTco.,ltd)ជាអ្នកចាំប្រមូលទិញដោយខុសច្បាប់
ខេត្តព្រះវិហារ ៖ តាមសេចក្តីរាយការណ៍បានឱឦ្យដឹងថា សកម្មភាពកាប់បំផ្លាញព្រៃឈេីក្នុងតំបន់ស្នូលព្រៃឡង់ កំពុងធ្វេីការដឹកជញ្ជូន តាមគោយន្តកន្រ្តៃយ៍រាប់សិបគ្រឿង ចំណែកក្រុមហ៊ុន( ភីអិនធីPNT )ត្រូវបានប្រជាសហគមន៍ប្រាប់ថា ជាអ្នកឈរចាំប្រមូលទិញការដឹកជញ្ជូនឈេីចូលក្រុមហ៊ុនដោយខុសច្បាប់ ។ តាមសេចក្តីរាយការណ៍ថា ក្រុមហ៊ុន (ភីអិនធី PNT) ... Read More »
លោកបណ្ឌិត ហ៊ុន ម៉ាណែត ៖ ទិវាជាតិ នៃការចងចាំ ជាការរំលឹកនូវអតីតកាល នៃទុក្ខវេទនាដ៏សែនជូរចត់ និងឈឺចាប់ខ្លោចផ្សាបំផុតក្នុងប្រវត្តិសាស្ដ្រកម្ពុជា
ខេត្តកំពង់ចាម ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ក្នុងឱកាសទិវាជាតិ នៃការចង់ចាំថា៖ នេះគឺជាការរំលឹកនូវអតីតកាល នៃទុក្ខវេទនាដ៏សែនជូរចត់ និងឈឺចាប់ខ្លោចផ្សាបំផុតក្នុងប្រវត្តិសាស្ដ្រមនុស្សជាតិ ដែលប្រជារាស្ដ្រខ្មែររាប់លាននាក់ បានទទួលរងនូវការធ្វើទុក្ខបុកម្នេញ ... Read More »
សមត្ថកិច្ចជំនាញ ជូនដំណឹងដល់គណនីហ្វេសប៊ុកឈ្មោះ Sambath Viriya ឱ្យចូលខ្លួនមកបំភ្លឺ
ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅរសៀលថ្ងៃសុក្រទី២០ ខែឧសភា ឆ្នាំ២០២២នេះថា៖ ក្រោយបានឃេីញការចុះផ្សាយរបស់គណនីហ្វេសប៊ុកឈ្មោះ Sambath Viriya ក្រុមការងារបានព្យាយាមទាក់ទង និងស្វែងរកម្ចាស់គណនីនេះ ដេីម្បីសហការចូលមកបំភ្លឺ និងបង្ហាញភស្តុតាងចំពោះចុះផ្សាយនេះ ប៉ុន្តែអស់រយៈពេល៣ថ្ងៃហេីយ ក្រុមការងារបានទាក់ទងទៅមិនឃេីញម្ចាស់គណនីរូបនេះឆ្លេីយតបនោះទេ ... Read More »
ជ័យ សុវ៉ាត ទម្លាយប្រថ្នូលមួយមុនពេលមរណភាពរបស់ឪពុកម្តាយសុវត្ថិឌី ធារិកា
ភ្នំពេញ៖ ពិធីបុណ្យសពរបស់ម្តាយឪពុកតារាចម្រៀង សុវត្ថិឌី ធារិកា បានបញ្ចប់ហើយនៅព្រឹកមិញនេះបន្ទាប់ពីសពបានតម្កល់ទុកធ្វើបុណ្យនៅវត្តស្ទឹងមានជ័យចាប់តាំងពីយប់ថ្ងៃទី១៧ ខែឧសភាមក។ មុននេះ តារាចម្រៀង ជ័យសុវ៉ាត ដែលជិតដិតជាមួយតារាចម្រៀងស្រីរូបនេះបានទម្លាយអំពីប្រថ្នូលមួយដែលលោកបានជួបមុនពេលម្តាយឪពុករបស់នាងបានទទួលមរណភាពក្នុងថ្ងៃតែមួយ។ នៅក្នុងពិធីបុណ្យសពម្តាយឪពុកតារាចម្រៀងសុវត្ថិឌី ធារិកា នេះដែរ ... Read More »
មេទ័ពជាន់ខ្ពស់អាមេរិក និងរុស្សុីជួបពិភាក្សាគ្នាតាមទូរស័ព្ទ
មេទ័ពជាន់ខ្ពស់នៃអគ្គបញ្ជាការកងកម្លាំងទាហានរុស្ស៊ី និងអាមេរិក បានជួបពិភាក្សាគ្នាតាមទូរស័ព្ទជាលើកដំបូងចាប់តាំងពីផ្ទុះសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននាថ្ងៃទី ២៤ខែកុម្ភៈឆ្នាំ២០២២។ សារព័ត៌មានរ៉យទ័របានដកស្រង់ការប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកដែលបានបញ្ជាក់នៅថ្ងៃទី១៩ខែឧសភា ថា «អគ្គសេនាធិការចម្រុះអាមេរិកលោក Mark Milley បានជួបពិភាក្សាតាមទូរស័ព្ទជាមួយ អគ្គសេនាធិការនៃកងទ័ពរុស្ស៊ី Valery Gerasimov»។ នេះជាលើកដំបូងហើយចាប់តាំងពីរុស្ស៊ីបើកការវាយប្រហារនៅក្នុងប្រទេសអ៊ុយក្រែននៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២មក។ ជំនួបពិភាក្សាខាងលើកើតឡើងក្រោយពេលដែលសេតវិមានរបស់លោកប្រធានាធិបតី ... Read More »
ផ្ទះប្រជាពលរដ្ឋជាង១០០ខ្នងនៅស្រុកកូនមុំត្រូវបានទឹកជន់លិចខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារបាក់អាងស្តុកទឹករបស់ក្រុមហ៊ុនចម្ការចេកហ័ងអាញ់របស់វៀតណាមនៅក្បែរនោះ
ខេត្តរតនគិរី៖ អាងទំនប់ស្តុកទឹកទុករបស់ក្រុមហ៊ុនចម្ការចេកហ័ងអាញ់របស់ វៀតណាមដោយសារការធ្វេសប្រហែស មិនប្រយ័ត្នបណ្ដាលឱ្យបាក់ជន់លិចផ្ទះប្រជាពលរដ្ជជាង១០០ខ្នងខូចខាតយ៉ាងធ្ងន់ធ្ងររួមទាំងទ្រព្យសម្បត្តិផងដែរ។ ហេតុការណ៍បាក់ទំនប់អាងស្តុកទឹករបស់ក្រុមហ៊ុនចម្ការចេកជន់លិចផ្ទះប្រជាពលរដ្ឋនោះបានកើតឡើងនៅវេលាម៉ោង៤រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ស្ថិតក្នុងឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ យោងតាមប្រភពពីអាជ្ញាធរស្រុកកូនមុំបានឱ្យដឹងថា នៅវេលាម៉ោងប្រហែល៤រសៀលថ្ងៃទី១៨ ខែឧសភា ... Read More »
អាជ្ញាកណ្តាលជាស្ត្រីនឹងមានវត្តមានក្នុងការប្រកួតបាល់ទាត់ពិភពលោកជាលើកដំបូងនៅប្រទេសកាតា
អាជ្ញាកណ្តាលបាល់ទាត់ជាស្ត្រីនឹងចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍ World Cup ផ្នែកបុរសឆ្នាំនេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃការប្រកួតដែលធ្វើឡើងនៅប្រទេសកាតា។ អាជ្ញាកណ្តាលជាស្រ្តីឈ្មោះ Stephanie Frappart របស់បារាំង, SalimaMukansanga របស់ Rwanda និង Yoshimi Yamashita របស់ជប៉ុនត្រូវបានជ្រើសរើសអោយមកគ្រប់គ្រងការប្រកួតនៅប្រទេសកាតា។ ... Read More »
ក្រោយរយៈពេល៩ឆ្នាំ នៅថ្ងៃទី២២ខែឧសភា ថៃនឹងចាប់ផ្តើមបោះឆ្នោតជ្រើសរើសអភិបាលក្រុងបាងកក
រាជធានីបាងកក ប្រទេសថៃ នឹងចាប់ផ្តើមបោះឆ្នោតជ្រើសរើសអភិបាលក្រោយរយៈពេល៩ឆ្នាំបានផ្អាក។ ការបោះឆ្នោតនឹងត្រូវចាប់ផ្តើមឡើងនៅថ្ងៃទី ២២ខែឧសភា ខាងមុខនេះ។ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២បានផ្សាយថា ប្រជាជនទីក្រុងបាងកក នឹងបោះឆ្នោតជ្រើសរើសអភិបាលក្រុងថ្មីរបស់ពួកគេនៅថ្ងៃអាទិត្យ ទី២២ ... Read More »
រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធទិវាជាតិ នៃការចងចាំ ២០ ឧសភា ដើម្បីរំលឹកដល់គុណឥស្សរៈជនរំដោះជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត
ខេត្តត្បូងឃ្មុំ៖ បេីយោងតាមប្រភពព័ត៌មានពីរដ្ឋបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងលោកស្រី ព្រមទាំងលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី រួមទាំងថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ ... Read More »
អ្នកជំងឺដកកាំភ្លើងបាញ់បុគ្គលិកសុខាភិបាលនៅលើរថយន្តសង្គ្រោះ
បុគ្គលិកសុខាភិបាល ត្រូវបានអ្នកជំងឺនៅលើរថយន្តសង្គ្រោះដកកាំភ្លើង បាញ់បណ្តាលឲ្យរបួសធ្ងន់ ក្នុងពេលកំពុងតែបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យ ។ លោក Mark Molinari មន្ត្រីប៉ូលិសនៅក្នុងតំបន់ បានប្រកាសថា ជនដៃដល់មានអាយុ ៣៧ឆ្នាំ បានបង្កអសន្តិសុខនៅខាងក្រៅ Funkey Monkey ... Read More »
សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះសព លោកសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល
ខេត្តកណ្ដាល ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបញ្ចុះសព លោកសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ... Read More »
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ វិស័យការពារជាតិ ជាឆ្អឹងខ្នងនៃកាតព្វកិច្ច និងបុព្វហេតុរួមរបស់ជាតិខ្មែរទាំងមូល
ភ្នំពេញ ៖ នាឱកាសសម្ពោធអគារទីបញ្ជាការ របស់បញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោក និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញរថក្រោះ រថពាសដែក ប្រចាំឆ្នាំ២០២២ នៅខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ... Read More »
ការវាយបកដ៏អស្ចារ្យរបស់ Everton ធានាកៅអីគ្រប់គ្រាន់ដើម្បីលេងនៅPremier League រដូវកាលក្រោយ
ក្រុម Everton បានធានាបាននូវកៅអីគ្រប់គ្រាន់នៅ Premier League ជាមួយនឹងការវាយបកមិនគួរឱ្យជឿដែលពួកគេរកបាន៣គ្រាប់ដើម្បីផ្តួលក្រុមភ្ញៀវ Crystal Palace កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែឧសភា។ ក្រុមម្ចាស់ផ្ទះដែលនឹងបន្តការលេងក្នុងរយៈពេល៦៨ឆ្នាំរបស់ខ្លួននៅក្នុងក្របខ័ណ្ឌកំពូល មើលទៅហាក់ដូចជាពួកគេកំពុងឆ្ពោះទៅរកការបរាជ័យ បន្ទាប់ពីក្រុម Crystal Palace ... Read More »
សម្តេច ហេង សំរិន ៖ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនមានចក្ខុវិស័យវែងឆ្ងាយ ត្រឹមត្រូវ បានធ្វើឱ្យសង្គមជាតិមានការអភិវឌ្ឍរីកចម្រើនមិននឹកស្មានដល់
ខេត្តត្បូងឃ្មុំ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងថារាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនមានចក្ខុវិស័យវែងឆ្ងាយ និងមានមាគា៍ត្រឹមត្រូវ ច្បាស់លាស់ បានធ្វើឲ្យសង្គមជាតិមានការអភិវឌ្ឍ រីកចម្រើនជឿនលឿនដែលមិននឹកស្មានដល់ ពីព្រោះថាក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ គឺគ្មានអ្វីទំាងអស់។ របបប៉ុលពតបានបំផ្លិចបំផ្លាញសង្គមជាតិស្ទើរតែទាំងស្រុង ទាំងធនធានមនុស្សនិងហេដ្ឋារចនាសម្ព័ន្ធសង្គម។ ... Read More »
កូរ៉េខាងជើងប្រកាសទទួលបានលទ្ធផលវិជ្ជមានក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩
នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ កូរ៉េខាងជើងបានប្រកាសថា ខ្លួនទទួលបានវិជ្ជមាននៅក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងការឆ្លងរាលដាលកូវីដ-១៩ ជាលើកដំបូង ក្រោយពេលមានករណីគ្រុនក្តៅកើនឡើងជាង ២លាននាក់ហើយនោះ។ សារព័ត៌មានជាតិកូរ៉េខាងជើង (KCNA) បានផ្សាយថា នៅថ្ងៃទី ១៩ខែឧសភា កូរ៉េខាងជើងបានរកឃើញករណីគ្រុនក្តៅបន្ថែម ជាង២៦៣ពាន់នាក់ ... Read More »
ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្តយកលុយចំនួន៥១.៩៤០ដុល្លារ
ភ្នំពេញ៖ ស្ត្រីជាជនសង្ស័យម្នាក់ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យធ្វេីការឃាត់ខ្លួនយកទៅសួរនាំនិងចាត់ការតាមនីតិវិធីដោយជាប់ពាក់ព័ន្ធនឹងករណីរំលោភលើទំនុកចិត្តយកលុយចំនួន៥១.៩៤០ដុល្លារ។ ការឃាត់ខ្លួនស្ត្រីខាងលេីបានធ្វេីឡេីងកាលពីវេលាម៉ោង១៩និង០០នាទីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ៤១ ក្នុងបុរីហុងឡាយ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យឈ្មោះទឹម ... Read More »
ករណីឆ្លងកូវីដ-១៩ ៖ ថ្ងៃនេះបន្តគ្មានអ្នកឆ្លង និងអ្នកជាសះស្បើយ ០៣នាក់,ខណៈអ្នកជំងឺស្លាប់គ្មាន
ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃសុក្រទី២០ ខែឧសភា ឆ្នាំ២០២២នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី គ្មានអ្នកឆ្លង និងឣ្នកជាសះស្បើយ ០៣នាក់ ខណៈអ្នកជំងឺស្លាប់ គ្មាន។ សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែឧសភា ... Read More »
សេចក្តីជូនដំណឹង ៖ ស្តីពីការស្នើសុំប័ណ្ណសម្គាល់ជាអ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំចុះបញ្ជីពាណិជ្ជកម្ម និងការបន្តសុពលភាពប័ណ្ណសម្គាល់
ភ្នំពេញ ៖ បេីយោងតាមប្រភពព័ត៌មានពីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី២០ ខែឧសភា ឆ្នាំ២០២២នេះថា៖ ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូនដល់អ្នកតំណាងស្របច្បាប់ជំនាន់ទី១ និងជំនាន់ទី២ទាំងអស់មេត្តាជ្រាបថា ក្រសួងពាណិជ្ជកម្ម នឹងចាប់ផ្តើមទទួលពាក្យស្នើសុំសម្រាប់អ្នកដែលមានគោលបំណងស្នើសុំប័ណ្ណសម្គាល់ដើម្បីក្លាយជាអ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំចុះបញ្ជីពាណិជ្ជកម្ម និងអ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំចុះបញ្ជីពាណិជ្ជកម្មដែលមានគោលបំណងបន្តសុពលភាពប័ណ្ណសម្គាល់របស់ខ្លួន ចាប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ... Read More »
លោកឃួង ស្រេង៖ ២០ឧសភាយើងទាំងអស់គ្នាមិនអាចបំភ្លេចបាននូវ សោកនាដកម្មដ៏អាក្រក់ និងជូរចត់បំផុតក្នុងប្រវត្តិសាស្រ្ត ប៉ុលពត
ភ្នំពេញ៖ គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានរៀបចំទិវាជាតិនៃការចងចាំ ដោយមានរាប់បាត្រប្រគេនព្រះសង្ឃចំនួន២០៧អង្គ បង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធបុព្វបុរស និងប្រជាជនស្លូតត្រង់ដែលបានស្លាប់បាត់បង់ជីវិតក្រោមរបបប្រល័យពូជសាសន៍ដែលបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក សង្កាត់ជើងឯកខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២០ឧសភា ឆ្នាំ២០២២ដោយមានការអញ្ជើញចូលរួមពីលោកគតិនីតិកោសល្យបណ្ឌិត ស៊ីម កា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង លោក ... Read More »
Update ៖ កម្មករ៤នាក់ស្លាប់និងរបួសម្នាក់ករណីដាច់ខ្សែយោងនៅការដ្ឋានមួយកន្លែងនៅក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ ៖ មានភាពភ្ញាក់ផ្អើលទាំងព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២២នៅកណ្ដាលក្រុងព្រះសីហនុដោយសារតែការដ្ឋានសំណង់មួយកន្លែង ដាច់ខ្សែកាប្លិ៍សណ្ដោងជណ្ដើរយោងបណ្តាលឲ្យកម្មករបីនាក់ស្លាប់ភ្លាមនៅនឹងកន្លែងនិងម្នាក់ទៀតស្លាប់នៅមន្ទីរពេទ្យ។ ជនរងគ្រោះម្នាក់កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យនិងសពតម្កល់នៅកន្លែងតម្កល់សពមន្ទីរពេទ្យខេត្តព្រះសីហនុ។ មន្ត្រីនគរបាលនៃអធិការរដ្ឋាននគរបាលក្រុងព្រះសីហនុបានឲ្យដឹងថា កម្មករសំណង់ចំនួន៤នាក់ បានស្លាប់ក្នុងករណីដាច់ជណ្ដើរយោងធ្លាក់ពីជាន់ទី១៥ នៅការដ្ឋានមួយកន្លែងដែលកំពុងសាងសង់ ចំណុចផ្លូវសេតេ ក្រុមទី១១ ភូមិ២ សង្កាត់លេខ៣ ... Read More »
លោក នេត្រ ភក្ត្រា ៖ ការពង្រឹងសមត្ថភាព និងចំណេះដឹងផ្នែកច្បាប់ និងចែករំលែកបទពិសោធលើការកសាងសំណុំរឿងជូនមន្ត្រីនគរបាលយុត្តិធម៌របស់ក្រសួងបរិស្ថាន
. ភ្នំពេញ៖ នេះបេីយោងតាមប្រភពព័ត៌មានពីក្រសួងបរិស្ថាន បានឱ្យដឹងនៅព្រឹកសុក្រទី២០ ខែឧសភា ឆ្នាំ២០២២នេះថា៖ មន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សរុបចំនួន ៥០រូប បានទទួលការបណ្តុះបណ្តាលអំពីគោលការណ៍ណែនាំស្តីពីបែបបទ និងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ស៊ើបអង្កេត និងការរៀបចំសំណុំរឿងសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់ក្នុងលក្ខខណ្ឌនៃដែនសមត្ថកិច្ចនៃក្រសួងបរិស្ថាន ដើម្បីពង្រឹងយន្តការ ... Read More »
កម្លាំងនគរបាលខេត្តព្រះសីហនុ បន្តចុះល្បាតរាល់យប់ ក្នុងភូមិសាស្រ្តស្មុកស្មាញ និងតាមឆ្នេរក្នុងខេត្ត ដើម្បីការពារប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ
ខេត្តព្រះសីហនុ៖ ដើម្បីការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្ដនៅខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃព្រហស្បតិ៍ទី១៩ ខែឧសភា ឆ្នាំ២០២២ បានដាក់បញ្ជាឱ្យកម្លាំងអន្តរាគមន៍ពិសេស សហការណ៍ជាមួយកម្លាំងនាយកដ្ឋានការពារព្រំដែនទឹក និងកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ... Read More »
ឧត្តមសេនីយ៍ឯក ឡោ សុឡេង ដឹកនាំក្រុមប្រចាំបញ្ជាថ្ងៃទី២០ របស់ លេខាធិការដ្ឋាន នៃ គ.ស.អ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២
ភ្នំពេញ៖ ដើម្បីធានាបានសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ លេខាធិការដ្ឋាននៃ គ.ស.អ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក ឡោ ... Read More »
វែលកោះហៅ Nathan Broadhead សម្រាប់ការប្រកួតជម្រុះ World Cup វគ្គ Play offs និង Nations League
សហព័ន្ធបាល់ទាត់ប្រទេសវែលបានកោះហៅខ្សែប្រយុទ្ធ Nathan Broadhead ឲ្យចូលរួមក្នុងក្រុម សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រជម្រុះ World Cup នៅខែមិថុនា និងការប្រកួត Nations League ចំនួន៤។កីឡាករវ័យ២៤ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន១៣គ្រាប់ក្នុងការបង្ហាញខ្លួន២៦លើកសម្រាប់ក្រុមSunderland ក្នុងលក្ខខណ្ឌខ្ចីជើងពី Everton ក្នុងរដូវកាលនេះ។ អ្នកចាំទី Danny ... Read More »