ព័ត៌មានទាន់ហេតុការណ៍៖
'

រុស្ស៊ីព្រមាន៖ មិនអាចមើលស្រាលពីសង្គ្រាមបរមាណូនោះឡើយ

រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ីបានប្រកាសទៅកាន់បណ្តាញព័ត៌មានរុស្ស៊ីថា អាចនឹងមានសង្គ្រាមបរមាណូ គឺជារឿងមួយដ៏គ្រោះថ្នាក់ ។ សារព័ត៌មាន រ៉យទ័របានដកស្រង់ការប្រកាសរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅថ្ងៃទី២៥ខែមេសា ដែលបានប្រកាសថា ពិភពលោកមិនត្រូវវាយតម្លៃទាបពីសង្គ្រាមបរមាណូនោះឡើយ គឺវាអាចនឹងកើតឡើង ។ ជាមួយគ្នានេះដែរលោកក៏បានបញ្ជាក់ថា ... Read More »

កម្លាំងនគរបាលស្រុកកំពង់ត្រឡាចសហការជាមួយអង្គការស៊ីម៉ាក់ចុះយកគ្រាប់រំសេវមិនទាន់ផ្ទុះចំនួន៦គ្រាប់

ខេត្តកំពង់ឆ្នាំង ៖ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំលង្វែក នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច បានសហការជាមួយ កម្លាំងមជ្ឈមណ្ឌលកំចាត់មីនសុីម៉ាក់CMAC ចុះយកគ្រាប់ចាស់ៗមិនទាន់ផ្ទុះបន្សល់ទុកពីសម័យសង្រ្គាមចំនួន ០៦គ្រាប់ យកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាព និងរង់ចាំកម្ទេចចោល។   កិច្ចសហប្រតិបត្តិការយកគ្រាប់រំសេវជាកាកសំណល់បន្សល់ទុកពីសម័យសង្រ្គាមនេះប្រព្រឹត្តទៅកាលពីរសៀលថ្ងៃច័ន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២ ... Read More »

បុរស​ជនជាតិ​ចិន​ម្នាក់ លោត​សម្លាប់​ខ្លួន​ពីលើ​​សណ្ឋាគារយីហោ” ស៉ីយ៉ាធូ” កម្ពស់១៣​ជាន់​សង្ស័យ​ប្រើប្រាស់គ្រឿងញៀន​ហួស​កម្រិត​

ខេត្ត​ព្រះសីហនុ​​៖ បុរស​ជនជាតិ​ចិន​ម្នាក់ សង្ស័យ​ប្រើប្រាស់គ្រឿងញៀន​ហួស​កម្រិត​ រហូត​ឈាន​ដល់​ការ​បាត់បង់​ស្មារតី​បានធ្វើ​សកម្មភាពអារ​ដៃ​ខ្លួនឯង រួច​ក៏លោត​សម្លាប់ខ្លួន​ពីលើ​​សណ្ឋាគារយីហោ” ស៉ីយ៉ាធូ” កម្ពស់១៣​ជាន់​បណ្តាល​ឱ្យស្លាប់​ភ្លាមៗ នៅក្នុង​ថ្លុកឈាម។ នេះបេី​យោងតាម​សេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋដែលទេីបទទួលបាន​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​២៦​ ខែមេសា​ ឆ្នាំ​២០២២។  សេចក្តីរាយការណ៍ដដែល​ បានបន្តថា​ ហេតុ​ការណ៍​ខាងលេីនេះ​បានកើត​ឡើងកាលពីវេលា​ម៉ោង ... Read More »

មេដឹកនាំគីម ជុងអ៊ុន ៖ កម្លាំងបរមាណូត្រូវតែត្រៀមលក្ខណៈជានិច្ច

មានប្រសាសន៍នៅក្នុងពិធីព្យុហយាត្រា នាយប់ថ្ងៃទី ២៥ខែមេសា ប្រមុខដឹកនាំកូរ៉េខាងជើង លោកគីមជុងអ៊ុន បានបញ្ជាក់ថា លោកនឹងពង្រឹងកម្លាំងអាវុធបរមាណូយុទ្ធសាស្ត្រ ហើយកម្លាំងបរមាណូត្រូវតែត្រៀមលក្ខណៈជានិច្ច។ សារព័ត៌មាន KCNA របស់កូរ៉េខាងជើងបានដកស្រង់ការប្រកាសរបស់មេដឹកនាំគីម ជុងអ៊ុនក្នុងពិធីដង្ហែក្បួនព្យុហយាត្រាខួបគម្រប់៩០ឆ្នាំថ្ងៃបង្កើតកងទ័ព ថា «យើងនឹងបន្តអនុវត្តយុទ្ធសាស្ត្រ និងការអភិវឌ្ឍអាវុធបរមាណូក្នុងល្បឿនលឿនបំផុតដែលអាចធ្វើទៅបាន»។ ... Read More »

ក្លិបនៅ MLS កំពុងចរចាជាមួយខ្សែប្រយុទ្ធ Gareth Bale

Gareth Bale គ្រោងនឹងចាកចេញពីក្លិប Real Madrid នៅចុងបញ្ចប់នៃរដូវកាល ២០២១-២០២២ នៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់ ដូច្នេះគាត់នឹងចាប់ផ្តើមស្វែងរកក្លិបថ្មី។ កីឡាករសញ្ជាតិវែលរូបនេះប្រហែលជាបានរកឃើញក្លិបមួយនៅក្នុងលីគកំពូលរបស់អាមេរិក Major League Soccer គឺក្លិប DC ... Read More »

នៅថ្ងៃទី២៥ មេសាម្សិលមិញនេះ! នគរបាល​នៅទូទាំងប្រទេស បន្តឃាត់​មនុស្ស៥៧នាក់​ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​ឱ្យ​ដឹង​នៅព្រឹកថ្ងៃអង្គារទី​២៦​ ខែមេសា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំង​នគរបាល​ជំនាញ​ កាលពីថ្ងៃទី២៥ ខែមេសាម្សិលមិញនេះ​ បានឃាត់ខ្លួនជនសង្ស័យ៥៧នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា។ ... Read More »

ភោជនីយដ្ឋាន​យីហោ​”សាច់​អាំង​រតនៈ”​នៅកណ្តាល​ក្រុង​បាត់ដំបង​ លួចបង្កប់​ប្រេីប្រាស់គ្រឿងញៀន​ត្រូវ​សមត្ថកិច្ចឆ្មក់​បង្ក្រាប​និងនាំខ្លួន​អ្នកពាក់ព័ន្ធ​ជាង២០​នាក់​

ខេត្ត​បាត់ដំបង៖ មនុស្ស​ប្រុស​ស្រី​ចំនួន​ ២១នាក់​ ត្រូវ​បានសមត្ថកិច្ចជំនាញ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​នាំយកមក​សាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និងត្រៀមបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ដើម្បី​បន្ត​នីតិវិធី​ បន្ទាប់​ពី​កម្លាំង​ជំនាញ​បាន ​ឆ្មក់​ចុះបង្ក្រាបភោជនីយដ្ឋាន​យីហោ​”សាច់​អាំង​រតនៈ”​ស្ថិតនៅកណ្តាល​ក្រុង​បាត់ដំបង​ លួចបង្កប់​ប្រេីប្រាស់គ្រឿងញៀន​។ នេះបេី​យោង​តាមប្រភពព័ត៌មានពី​មន្រ្តីនគរបាលខេត្ត​ដែលបានថ្លែង​ឱ្យ​ដឹង​នៅ​ព្រឹកថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២២​។      ​មន្រ្តីជំនាញ​បានគូសបញ្ជាក់ថា​៖​ ... Read More »

សារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រកាសលើកលែងការពាក់ម៉ាសនៅទីសាធារណៈទូទាំងប្រទេស ប៉ុន្តែបន្តពាក់នៅកន្លែងបិទជិត ! ខណៈនៅភ្នំពេញគ្មានអ្នកឆ្លងពីម្សិលមុិញ !

ភ្នំពេញ ៖ បើយោងតាមសារពិសេស របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ បានបញ្ជាក់ថា, សម្តេចតេជោ ហ៊ុន សែន ... Read More »

ករណីឆ្លងកូវីដ-១៩៖​ ​រកឃើញ​ថ្មីចំនួន​ ០២នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ២៣នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​​គ្មាន​

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃអង្គារទី​២៦ ខែមេសា​​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ០២នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ២៣នាក់ អ្នកជំងឺស្លាប់​​ គ្មាន​។ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

Update ៖ បើករថយន្តលឿនពេកធ្វើឱ្យក្រឡាប់ទៅបោកផ្ទប់នឹងបង្គោលភ្លើងបណ្ដាលឲ្យស្លាប់និងរបួសធ្ងន់៤នាក់

ខេត្តកណ្ដាល ៖ រថយន្តដឹកត្រីមួយគ្រឿងបើកបោះពួយយ៉ាងលឿនបណ្ដាលឲ្យរេចង្កូតបោកក្រឡាប់ទៅបុកនឹងបង្គោលភ្លើង បណ្ដាលឱ្យមនុស្ស២នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗ និង២នាក់ទៀតរងរបួសធ្ងន់ ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅថ្ងៃទី២៥ ខែមេសា  ឆ្នាំ២០២២ វេលាម៉ោង១៦និង៣០នាទី នៅចំណុចច្រកចូលបុរីទីក្រុងរណបសិរីមង្គល លើផ្លូវជាតិលេខ២១ ស្ថិតនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ ... Read More »

ជនរងគ្រោះបានស្លាប់ភ្លាមៗក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងជិះម៉ូតូបុកបង្កាន់ដៃស្ពាន

   ខេត្តស្ទឹងត្រែង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗដោយជិះម៉ូតូមិនប្រយ័ត្នទៅបុកបង្កាន់ដៃស្ពានកាលពីវេលាម៉ោង១៧៖៤០នាទីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅចំណុចស្ពានអូរចាប ជាប់ព្រំប្រទល់ភូមិបានប៊ុង និងភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។    បើតាមអ្នកនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ ... Read More »

ជិះម៉ូតូលឿនពេកជាន់ហ្វ្រ័ងមិនទាន់ជ្រុលទៅបុករថយន្តពីចំហៀង ស្លាប់ម្នាក់របួសធ្ងន់ម្នាក់

    ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ និងនារីម្នាក់ទៀតបានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តកូរ៉េដឹកមាន់ពីចំហៀងពេញទំហឹង កាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅត្រង់ចំណុចភ្លើងស្តុបណតប្រ៊ីត តាមបណ្ដោយផ្លូវលេខ២០០៤ កែងផ្លូវណតប្រ៊ីត ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។    ... Read More »

ខ្សែការពារ Rudiger នឹងចាកចេញពីក្លិប Chelsea នៅចុងរដូវកាលនេះ

ខ្សែការពារ Antonio Rudiger របស់ក្លិបតោខៀប Chelsea នឹងចាកចេញពីក្លិប Premier League នៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅចុងរដូវកាលនេះ។ នេះបើយោងតាមអ្នកចាត់ការលោកThomas Tuchel បាននិយាយបន្ទាប់ពីក្រុមរបស់គាត់បានឈ្នះ ១-០ លើក្រុម West ... Read More »

បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តដឹកទំនិញធុនធំឈប់ភ្លើងស្តុបពីក្រោយបណ្តាលឱ្យស្លាប់ភ្លាមៗ

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុបន្ទាប់ពីជិះម៉ូតូលឿនជ្រុលទៅបុករថយន្តដឹកទំនិញពីក្រោយ៌ដែលកំពុងឈប់ភ្លើងស្តុបកាលពីវេលាម៉ោង១២និង១០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅចំណុចមុខវត្តស្លែង តាមដងផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ពងទឹក​ ខណ្ឌដង្កោ  រាជធានីភ្នំពេញ។    សពជនរងគ្រោះមានឈ្មោះលី ហ៊ាង ភេទប្រុស អាយុ២២ឆ្នាំ ... Read More »

ក្រសួងធនធានទឹក ៖ ចាប់ពីថ្ងៃទី២៧ ខែមេសា – ៣ ខែឧសភា អាចបរិមាណភ្លៀង នឹងកើនឡើង លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី២៧ ខែមេសា – ៣ ខែឧសភា ឆ្នាំ២០២២ អាចបរិមាណភ្លៀង នឹងកើនឡើង លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ នេះបើយោងតាមសេចក្តីជូនដំណឹង ... Read More »

កម្លាំងនគរបាលខណ្ឌប្ញស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយពីបង្ហោះហ្វេសប៊ុកមានខ្លឹមសារថា “សូមបងប្អូនជួយខ្ញុំផងប៉ូលិសអធិការដ្ឋានខណ្ឌឫស្សីកែវធ្វើស៊ីលុយខ្ញុំ ដាក់ថ្នាំចាប់រំលោភប្រពន្ធខ្ញុំបូក

    ភ្នំពេញ ៖ នៅថ្ងៃទី​២៥ ខែមេសា​ ឆ្នាំ​២០២២ វេលាម៉ោង​៧និង​០០នាទីយប់ជនសង្ស័យម្នាក់ដែលមានគណនីហ្វេស ប៊ុកឈ្មោះ Nith New និងគណនីហ្វេសប៊ុកផេកឈ្មោះ Nith Official ត្រូវបាននគរបាលខណ្ឌឫស្សីកែវធ្វើការឃាត់ខ្លួនដោយសារបានបង្ហោះសារមានខ្លឹមសារថា “សូមបងប្អូនជួយខ្ញុំផង ... Read More »

គម្រោងអភិវឌ្ឍចំណតផែរណបពហុបំណង TS១១ របស់កំពង់ផែស្វយ័តភ្នំពេញ គិតមកដល់ពេលនេះសម្រេចវឌ្ឍនភាពការងារបានប្រមាណ៨៥%ហើយ

ភ្នំពេញ ៖ នៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ផេកក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ថា,  ថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ... Read More »

សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ដឹកនាំគណៈប្រតិភូពាណិជ្ជកម្ម និងអ្នកវិនិយោគជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ ៖ បើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៥ ... Read More »

សេចក្តី​ជូន​ព័ត៌មាន ស្តីពីការក្រើនរំលឹកការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ដល់ក្រុមអាយុចាប់ពី ៥ឆ្នាំឡើង

ភ្នំពេញ ៖ នៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការក្រើនរំលឹកការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ដល់ក្រុមអាយុចាប់ពី ៥ឆ្នាំឡើង យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »

ព័ត៌មានបឋម ៖ រថយន្តដឹកត្រីក្រឡាប់ប៉ះបង្គោលភ្លើងបណ្ដាលឲ្យស្លាប់២នាក់និងរបួសធ្ងន់២នាក់

ខេត្តកណ្ដាល ៖ រថយន្តដឹកត្រីមួយគ្រឿង បើកបរក្នុងល្បឿនលឿន​ ខ្វះការប្រុងប្រយ័ត្នគ្រប់គ្រងស្ថានការមិនបាន គេចពីរថយន្តដឹកដីមួយគ្រឿងទៀត ក៏ក្រឡាប់ប៉ះបង្គោលភ្លើងបណ្ដាលឲ្យមនុស្ស២នាក់ស្លាប់បាត់បង់ជីវិត​ភ្លាមៗ ។ រីឯមនុស្ស២នាក់ទៀតរបួសធ្ងន់។  ករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតហេតុ ស្ថិតនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ... Read More »

ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង ក្រុមពិធីការសម្តេចតេជោ ហ៊ុន សែន ៣រូប ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី

ភ្នំពេញ ៖ បើយោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ទទួលបាននៅល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ បានបញ្ជាក់អោយដឹងថា,  ក្រុមពិធីការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជារដ្ឋលេខាធិការ ... Read More »

តុលាការកាត់ទោសអ្នកជំនួញចិនដែលបើកកន្លែងសេពគ្រឿងញៀន

ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោកស្រី យិច ឈាណាវី កាលពីព្រឹកថ្ងៃទី ២៥មេសា ឆ្នាំ២០២២នេះ បានបើកសវនាការកាត់ទោសបុរសជនជាតិចិនម្នាក់ដែលជាប់ពាក់ព័ន្ធនិងជំនួញគ្រឿងញៀនខុសច្បាប់ ។      ជនជាប់ចោទដែលងុលាការកម្ពុជាកាត់ទោសនេះឈ្មោះ Chen ... Read More »

សន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២០-២០២១ និងលើកទិសដៅឆ្នាំសិក្សា ២០២១-២០២២ នាថ្ងៃទី១ បានបញ្ចប់ទៅដោយជោគជ័យ

ភ្នំពេញ៖ នៅថ្ងៃទី១ នៃសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២០-២០២១ និងលើកទិសដៅឆ្នាំសិក្សា ២០២១-២០២២ បានបញ្ចប់ទៅដោយជោគជ័យ បន្ទាប់ពីត្រូវបានផ្អាកដំណើរការអស់រយៈពេល២ឆ្នាំ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។  ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកអគ្គបណ្ឌិតសភាចារ្យ ... Read More »

តុលាការផ្តន្ទាទោសជនជាតិរុស្ស៊ី២នាក់ដាក់គុកម្នាក់៣០ឆ្នាំនិងស្ត្រីជនជាតិអ៊ុយក្រែនម្នាក់ដាក់គុក២៥ឆ្នាំរឿងផលិត ដឹកជញ្ជូន ជួញដូរគ្រឿងញៀនជាង២០គីឡូ

ភ្នំពេញ ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញលោក សេង រិទ្ធី ប្រធានក្រុមប្រឹក្សានិងលោក សាយ ណូរ៉ា ជាតំណាងអយ្យការ នៅរសៀលថ្ងៃទី២៥ខែ ខែមេសាឆ្នាំ២០២២ បានធ្វើការប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទ១.ឈ្មោះ EVGENY KARAS ភេទប្រុស ... Read More »

លោក ឡោ ជំនិត វាស់ផ្លូវរដ្ឋជុំវិញផ្សារណាត់លក់១ម៉ែត្រកន្លះ១៥០ដុល្លារក្នុង១ឆ្នាំ

ខេត្តតាកែវ ៖ អ្នកវិនិយោគផ្សារតាកែវកំពុងធ្វើឲ្យប្រជាពលរដ្ឋក្តៅក្រហាយជាថ្មីម្ដងទៀតព្រោះតែអ្នកលក់ដូរតាមកញ្ច្រែងល្អីត្រូវបង្ខំឲ្យទិញចំណីផ្លូវក្នុងចម្ងាយប្រវែង១ម៉ែត្រកន្លះថ្លៃ ១៥០ ដុល្លារ។ ពីមុនមកប្រជាពលរដ្ឋដែលបេះបន្លែជុំវិញផ្ទះ,ឬអ្នករកត្រីបានយកមកលក់នៅផ្សារណាត់ទីរួមខេត្តតាកែវមិនបង់ប្រាក់ទេ។ ប្រជាពលរដ្ឋជាអាជីវករលក់ដូរតាមកញ្ជើកញ្រ្ចែងល្អីនៅជុំវិញផ្សារណាត់ទីរួមខេត្តតាកែវបាននិយាយថា លោក ឡោ ជំនិត ដែលជាអ្នក​វិនិយោគផ្សារមួយ​នេះ បាន​វាស់ផ្លូវ​ជុំវិញផ្សារលក់ឲ្យ​ពួកគាត់ ក្នុង​១ម៉ែត្រកន្លះ ១៥០ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ប្រជាពលរដ្ឋបាននិយាយថា ... Read More »

លោក ឃួង ស្រេង អរគុណឯកអគ្គរដ្ឋទូតអូស្ត្រាលីដែលទទួលស្គាល់លើការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរ

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជាលោក ប៉ាប្លូ កាង (H.E. Mr. PABLO KANG)បានសម្តែងនូវការកោតសរសើរចំពោះរាជធានីភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ដែលទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ពិសេសគឺការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជាបានយ៉ាងល្អ ដែលធ្វើឱ្យជំងឺនេះមិនរីករាលដាលធ្ងន់ធ្ងរ។   ... Read More »

រថយន្តស្ទូចដឹកសសរបុកគ្រឹះកៀរថយន្តឡិចស៊ីសហើយជ្រុលទៅបុករថយន្តកាមរីបើកឆ្លងផ្លូវអូសជាង១០ម៉ែត្រ

ភ្នំពេញ៖  រថយន្តស្ទូចដឹកសសរបុកគ្រឹះបេីកលឿនទៅកៀររថយន្តឡិចស៊ីសRX300 រងការខូចខាតហេីយបន្តទៅបុករថយន្តកាមរីដែលកំពុងបើកឆ្លងផ្លូវគាបអូសជាង១០ម៉ែត្រទៅផ្ទប់នឹងខឿនថ្មចិញ្ចើមផ្លូវទៅមុខលែងរួចរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្តាលឱ្យមានមនុស្សណាម្នាក់រងរបួសនោះឡើយ។    ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៤និង០០នាទីរសៀលថ្ងៃទី២៥ខែមេសាឆ្នាំ២០២២ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ត្រង់ចំណុចមុខសាលាសង្កាត់ចោមចៅទី៣ ភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។     តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកកាមរីពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2O-5788តាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូងសំដៅទីឆ្លូវជាតិលេខ៤ ខណៈពេលឆ្លងផ្លូវបានពាក់កណ្តាលស្របពេលនោះក៏មានរថយន្តស្ទូចដឹកសសរបុកគ្រឹះម៉ាកហ៊ីយ៉ាន់ដាយ ... Read More »

ហាមឃាត់​ការចែកចាយ​ ឬ​លក់​ឱសថ​ KAMAGRA *Oral Jelly ដែលគ្មានលេខ​បញ្ជិកា​ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាលកម្ពុជា

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនលោក លោកស្រី អភិបាលនៃគណៈអភិបាល រាជធានី-ខេត្ត ឱសថការីទទួលខុសត្រូវបច្ចេកទេសនៃគ្រឹះស្ថានលក់ឱសថ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ យោងតាមការ ស្រាវជ្រាវរបស់ក្រសួងសុខាភិបាលបានពិនិត្យឃើញមានឱសថ KMAGRA* Oral Jelly មានសារធាតុសកម្មឱសថ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឱ្យអញ្ជើញមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ជា “វ៉ាក់សាំងកាតព្វកិច្ច” នៅក្នុងរាជធានីភ្នំពេញ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឱ្យបាន ជ្រាបថា ក្នុងក្របខ័ណ្ឌនៃការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជាសកលជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ កន្លងទៅ ... Read More »

(គ.ជ.ប) ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីកម្មវិធីស្វែងយល់អំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ តាមវិទ្យុ FM ទូទាំង ២៥ រាជធានី ខេត្ត

.   ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានបញ្ជាក់ថា, ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ... Read More »