ព័ត៌មានទាន់ហេតុការណ៍៖
'

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ ក្នុងឱកាសពិធីបុណ្យចូលព្រះវស្សា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង ... Read More »

ខណ្ឌរដ្ឋបាលជលផលព្រៃវែង ចុះបង្ក្រាបឧបករណ៍នេសាទដោយខុសច្បាប់ដកហូតបានរបាំងព្រួលស្បៃមុងក្រឡាញឹកប្រវែង ៧៨០ម៉ែត្រ និងលូស្បៃមុងចំនួន ១៣មាត់

ខេត្តព្រៃវែង៖ ខណ្ឌរដ្ឋបាលជលផលខេត្តព្រៃវែង បានចុះបង្ក្រាបបទល្មើសនេសាទដោយប្រើឧបករណ៍ខុសច្បាប់ កាលពីថ្ងៃម្សិលមិញ នៅចំណុចជ្រោយព្រែកចាប ស្ថិតក្នុងភូមិបាក់ដោក ឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ដោយដកហូតបានរបាំងព្រួលស្បៃមុងក្រឡាញឹកប្រវែង ៧៨០ម៉ែត្រ និងលូស្បៃមុងចំនួន ១៣មាត់។ ប្រតិបត្តិការខាងលើ ដឹកនាំដោយលោក ... Read More »

នាវាដឹកឧស្ម័នអាមេរិក រងការវាយប្រហារ នៅប្រទេសអេហ្ស៊ីប

នាវាដឹកឧស្ម័នពីរគ្រឿងបានឆេះនៅកំពង់ផែ Damietta របស់ប្រទេសអេហ្ស៊ីប ដែលសង្ស័យថាបណ្តាលមកពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ដែលបង្កើនការព្រួយបារម្ភអំពីការកើនឡើងនៃជម្លោះនៅមជ្ឈិមបូព៌ា។ យ៉ាងហោចណាស់ក្រុមហ៊ុនតាមដានដែនសមុទ្រចំនួនបីបានរាយការណ៍ថា អគ្គីភ័យនៅកំពង់ផែ Damietta នៃសមុទ្រមេឌីទែរ៉ាណេនៅថ្ងៃទី 29 ខែកក្កដា បានបំផ្លាញនាវាដឹកឧស្ម័នពីរគ្រឿង។ នេះហាក់ដូចជាលើកដំបូងដែលនាវាពាណិជ្ជកម្មនៅក្នុងប្រទេសអេហ្ស៊ីបត្រូវបានវាយប្រហារចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាបានផ្ទុះឡើងនៅចុងខែកុម្ភៈ។ ការវាយតម្លៃដំបូងដោយក្រុមហ៊ុនសន្តិសុខដែនសមុទ្រអង់គ្លេស Ambrey ... Read More »

យោធាអាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ក្រោយស្ងាត់ជិតមួយសប្ដាហ៍

សារព័ត៌មាន AFP បានផ្សាយថា យោធាសហរដ្ឋអាមេរិកបានបើកការវាយប្រហារដ៏ខ្លាំងក្លាប្រឆាំងនឹងអ៉ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ ជាការសងសឹកទៅនឹងទីក្រុងតេហេរ៉ង់សម្រាប់ការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសហ្ស៊កដានី។ នេះជាការវាយប្រហារតាមផ្លូវអាកាសជាលើកដំបូងបំផុតរបស់សហរដ្ឋអាមេរិកលើអ៉ីរ៉ង់ បន្ទាប់ពីមានការផ្អាកការវាយប្រយុទ្ធគ្នាជិតមួយសប្ដាហ៍មកនេះ។ ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក បាននិយាយថាការវាយប្រហារតាមផ្លូវអាកាសដ៏ខ្លាំងក្លាមួយត្រូវបានធ្វើឡើងជាការសងសឹកទៅនឹងការប៉ុនប៉ងកាលពីថ្ងៃពុធរបស់អ៉ីរ៉ង់ ក្នុងការវាយប្រហារលើកងកម្លាំងអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា។ ការវាយប្រហារជាថ្មីនេះដែរធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ... Read More »

រុស្ស៊ីបាញ់មីស៊ីលផ្លោង និងវាយប្រហារតាមអាកាសនៅទីក្រុងគៀវ

ការផ្ទុះជាច្រើនបានបន្លឺឡើងនៅទីក្រុងគៀវ ខណៈដែលរុស្ស៊ីបានចាប់ផ្តើមការវាយប្រហារដោយមីស៊ីលផ្លោងទ្រង់ទ្រាយធំ។ការវាយប្រហារជាបន្តបន្ទាប់នៅទូទាំងអ៊ុយក្រែននៅព្រឹកព្រលឹមថ្ងៃទី 30 ខែកក្កដា ។ លោក Vitali Klitschko អភិបាលក្រុងគៀវ បាននិយាយនៅក្នុងការបង្ហោះ Telegram ថា រុស្ស៊ីបានវាយប្រហាររដ្ឋធានីអ៊ុយក្រែនដោយមីស៊ីលផ្លោងនៅព្រឹកព្រលឹមនេះ ហើយបានជំរុញឱ្យប្រជាជនស្វែងរកកន្លែងជ្រកកោន។ អ្នកយកព័ត៌មានមកពីទីភ្នាក់ងារសារព័ត៌មាន ... Read More »

នាវាផ្ទុកយន្តហោះ USS George Washington បានមកដល់ប្រទេសវៀតណាម

ថ្ងៃនេះ (ថ្ងៃទី 30 ខែកក្កដា) នាវាផ្ទុកយន្តហោះ USS George Washington ត្រូវបានគេរំពឹងថានឹងមកដល់ប្រទេសវៀតណាម ដោយចាប់ផ្តើមដំណើរទស្សនកិច្ចមិត្តភាព និងការផ្លាស់ប្តូរលើកដំបូងរបស់ខ្លួននៅទីក្រុងដាណាង។ នៅព្រឹកថ្ងៃទី 30 ខែកក្កដា បន្ទាប់ពីការធ្វើដំណើរជិតពីរខែពីមូលដ្ឋានកងទ័ពជើងទឹក ... Read More »

Update ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ពិធីបុណ្យចូលព្រះវស្សាគឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនាសម្រាប់ភិក្ខុសង្ឃនិងសាមណេរបានរៀនធម៌និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ

ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ តាមរយៈបណ្តាញសង្គម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេរបានរៀនធម៌ ... Read More »

ចំណងមិត្តភាពជិតស្និទ្ធ និងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងកម្ពុជា និងឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ី ៖ ដំណើរទស្សនកិច្ចការងារនៅសាធារណរដ្ឋឥណ្ឌូនេស៊ី ស្របពេលខួបលើកទី៦៧ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌូនេស៊ី បានឆ្លុះបញ្ចាំងពីចំណងមិត្តភាពជិតស្និទ្ធ និងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងកម្ពុជា និងឥណ្ឌូនេស៊ី។ នេះជាការលើកឡើងពីលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី៣០ ... Read More »

នគរបាលខណ្ឌសែនសុខ៖ ការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន 4 នាក់ករណីចាប់បង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់

ភ្នំពេញ៖ ដោយទទួលបានបទបញ្ជាពីឯកឧត្តមឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ និង វរសេនីយ៍ទោ គួច សុភា អធិការរងបានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌ សែនសុខ ធ្វេីការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យ៤នាក់ ... Read More »

ពង្រឹងទំនាក់ទំនងរវាងបក្សនិងបក្សឱ្យកាន់តែស៊ីជម្រៅ ពង្រឹងចំណងមិត្តភាពដែកថែបឱ្យកាន់តែរឹងមាំ

ភ្នំពេញ៖ ឆ្នាំនេះគឺជាខួបអនុស្សាវរីយ៍លើកទី ១០៥ នៃការបង្កើតគណបក្សកុម្មុយនិស្តចិន និងជាខួបអនុស្សាវរីយ៍លើកទី ៧៥ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា។ ការប្រារព្ធពិធីអបអរសាទរសម្រាប់ខួបអនុស្សាវរីយ៍បង្កើតគណបក្សទាំងពីរនេះ គឺជា ឱកាសសម្រាប់ចិននិងកម្ពុជា ក្នុងការពង្រឹងផ្លាស់ប្តូរវិស័យអភិបាលកិច្ច និងពង្រីកសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ។ ក្នុងរយៈពេលជាង ១០០ ... Read More »

មន្រ្តីជំនាញ​ ចុះពិនិត្យជុំវិញផលប៉ះពាល់ គ្រោះថា្នក់កើតចេញពីអគ្គិភ័យរោងចក្រឆ្នៃថ្មពិលនៅកំពង់ស្ពឺ​មួយកន្លែង យីហោ​” ស៊ីនសេងសេង មេថល មេធីរៀល អ៊ិនដាស្រ្ទៀល ផាក ឯ.ក”

ខេត្តកំពង់ស្ពឺ៖​ ក្រុមមការងារជំនាញក្រសួងបរិស្ថាន​ ធ្វើការចុះត្រួតពិនិត្យជាបន្ទាន់ ករណីមានអគ្គិភ័យរបស់រោងចក្រកឬច្នៃថ្មពិល ក្នុងខេត្តកំពង់ស្ពឺ។ ក្នុងថ្ងៃទី៣០ ខែកក្កដា នេះ មន្រ្តីជំនាញនឹងនាំយកឧបករណ៍តេស្តគុណភាពខ្យល់ និងត្រួតពិនិត្យសាធាតុគ្រោះថ្នាក់ទៅជាមួយ ដើម្បីត្រួតពិនិត្យនិងចាត់វិធានការទប់ស្កាត់ករណីមានការបំពុល ប៉ះពាល់ដល់បរិស្ថាននិងសុខភាពសាធារណៈ។ សូមបញ្ជាក់ថា សេចក្តីរាយការណ៍បានបញ្ជូនមកក្រសួងជំនាញ ករណីកើតឡើងភ្លើងឆេះរោងចក្រកែច្នៃលោហៈធាតុផ្សេងៗ ... Read More »

គាត់ប្រគល់ខ្លួនឱ្យសមត្ថកិច្ចឃាត់ ឬ មានបំណងរត់ទៅក្រៅស្រុក (Singapore) ត្រូវក្របួចជាប់នៅព្រលាន !

ភ្នំពេញ ៖ តើ (សាម មុីជូ ) គាត់ប្រគល់ខ្លួនឱ្យសមត្ថកិច្ចឃាត់ ឬ មានបំណងរត់ទៅក្រៅស្រុក (Singapore) ត្រូវក្របួចជាប់នៅព្រលាន ! ពាក្យពីរនេះខុសពីគ្នា ដើម្បីជាមធ្យោបាយដោះបន្ទុក ។  ... Read More »

ការកែទម្រង់វិស័យ SMEs៖ ជំហានយុទ្ធសាស្ត្រជំរុញសេដ្ឋកិច្ច និងការពារផលប្រយោជន៍ប្រជាពលរដ្ឋ

  ​   ភ្នំពេញ ៖ សហគ្រាសធុនតូច និងមធ្យម (SMEs) ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថាជា «ឆ្អឹងខ្នង» នៃសេដ្ឋកិច្ចជាតិ ដោយដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ។ ទោះជាយ៉ាងណា ... Read More »

កម្លាំងនគរបាលស្រុកឱរ៉ាល់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរស្មីសាមគ្គី ឃាត់ខ្លួនជនសង្ស័យ២នាក់ករណីចោរកម្ម (លួចកាត់ខ្សែភ្លើង)។

ខេត្តកំពង់ស្ពឺ÷មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់បានឱ្យធ្វើនៅព្រឹកថ្ងៃទី 30 ខែកក្កដានេះថាកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធករណីលួចកាត់ខ្សែភ្លើងប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលតែងតែបាត់ខ្សែភ្លើងជញឹកញាប់។ ប្រភពបានឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២៦ វេលាម៉ោង០៩ និង០០នាទី នៅចំណុចភូមិពស់វែក ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ... Read More »

បើករថយន្ត​ឆ្លងកាត់​អូរ ពេល​ទឹក​កំពុងជន់​ហូរគួច​​ធ្លាក់​ពីលើ​ស្ពាន ឆក់យកជីវិតបុរសម្នាក់​

ខេត្តក្រចេះ ៖ ប្រភពបឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​១២ និង៣០នាទី​​ថ្ងៃត្រង់​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៦ នៅ​ចំ ណុ​ច​អូរ​ស្វី​ស ភូមិ​អូរ​ព្រះ ឃុំ​អូរ​កណ្ដៀរ​សែន​ជ័យ ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្តក្រចេះ មាន​​ករណី​រថយន្ត​១​គ្រឿង​បាន​បើ​ក​ឆ្លងកាត់​អូរ ដែល​ទឹក​កំពង់​ជន់​ហូរ ... Read More »

កម្លាំងជំនាញព្រហ្មទណ្ឌឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើងម្នាក់ដែលមានការផ្សព្វផ្សាយថាជននេះបានអះអាងខ្លួនជាកូនខ្លា របស់មេរហស្សនាម(០៧)ក្រោយបានចូលរួមប្រើហិង្សាទៅលើយុវជនម្នាក់!

ភ្នំពេញ​៖​ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ដែល ពាក់ព័ន្ធករណីហិង្សាទៅលើយុវជនម្នាក់បណ្តាលឲ្យរងរបួស កាលពីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចផ្លូវលេខ៤៦៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ... Read More »

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់ជំរិតនៅក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ៣នាក់

ខេត្តព្រះសីហន÷កាលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៣៖៥៨នាទីរំលងអធ្រាត្រ ត្រង់ចំណុចក្បែរផ្សារទំនើប វ័នតា ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានជនមិនស្គាល់អត្តសញ្ញាណចំនួន០១ក្រុម ធ្វើការចាប់ជនរងគ្រោះឈ្មោះ LI BINGHUI ភេទប្រុស ... Read More »

ស្ត្រីវ័យក្មេងជាឃាតករតាមដងផ្លូវ សាម មុីជូ សមត្ថកិច្ចបានបិទច្រកអស់ហើយ(ពេលនេះសមត្ថកិច្ចជំនាញកំពុងតាមចាប់ខ្លួនព្រមទាំងអ្នកឃុបឃិតជួយលាក់បំពួន)

ភ្នំពេញ : ស្ត្រីវ័យក្មេងជាឃាតករតាមដងផ្លូវ សាម មុីជូ ដែលជាអ្នកមានស្តុកស្តម មានទីលំនៅផ្ទះលេខ៧៨៩K ផ្លូវលេខ ១៨០០ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ! ដែលស្ត្រីរូបនេះគេនិយមហៅថា ... Read More »

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបន្តបង្ក្រាបនិងឃាត់ខ្លួនក្មេងទំនើង១ក្រុមមានគ្នា០៣នាក់

ខេត្តកំពង់ស្ពឺ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនក្មេងទំនើងបានជាច្រើននាក់នាពេលកន្លងមក ដែលធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់និងមានការចង្អុល បង្ហាញពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជា ការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបនិងឃាត់ ... Read More »

ឃាត់ខ្លួនបានហេីយ! ក្រុមជនបង្កដែលព្រួតគ្នាចូលទៅវាយជនរងគ្រោះដល់ក្នុងមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ 

ខេត្តបន្ទាយមានជ័យ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៦ វេលាម៉ោង១៧:១០នាទីឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋានដឹកនាំកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ, កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកណ្តាលបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណី ... Read More »

សមត្ថកិច្ចចុះបិទទីតាំង «ពេទ្យស្រ៊ិន» នៅស្រុកកោះសូទិន ក្រោយសង្ស័យគ្មានសញ្ញាបត្រ និងជួលឈ្មោះគេបើកអាជីវកម្ម រហូតបង្កឱ្យមានមនុស្សស្លាប់

ខេត្តកំពង់ចាម៖ ករណីភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងស្រុកកោះសូទិន បន្ទាប់ពីគណៈកម្មការលុប បំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ បានចុះអន្តរាគមន៍បិទទីតាំងបន្ទប់ថែទាំជំងឺមួយកន្លែងដែលគេស្គាល់ថាជា «ពេទ្យស្រ៊ិន» និងបានសម្តែងការ ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសពនៅឃុំជីហែ។ យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញបានចុះទៅធ្វើការបិទទីតាំងបន្ទប់ថែទាំជំងឺមួយកន្លែង ... Read More »

កងរាជអាវុធហត្ថខេត្ដព្រះសីហនុឃាត់ខ្លួនជនសង្ស័យ ចំនួន១៥នាក់ (ស្រី ០៥នាក់) បុគ្គលិកអនឡាញ,ចំនួន ០៨នាក់ (ស្រី ០១នាក់) ជនជាតិចិន ពាក់ព័ន្ធនឹងករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)

ខេត្តព្រះសីហនុ៖ អនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ ... Read More »

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖ កម្លាំងនគរបាលកំពុងតាមឃាត់ខ្លួនស្រ្តីបើកឡានបង្ក!

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់ការយ៉ាងម៉ឺងម៉ាត់។ ករណីស្រ្តីបើកឡានបុកមន្រ្តីសាធារណការម្នាក់ស្លាប់ ម្ចាស់រថយន្តជាកូនស្រីឧកញ៉ា មានទ្រព្យស្តុកស្តម្ភម្នាក់។ ស្ដ្រីបើករថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក AVATAR ... Read More »

ឈ្មួញទុច្ចរឹតនៅតែលួចលាក់នាំចូលទំនិញខុសច្បាប់ច្រើនប្រភេទរាប់សិបតោនពីថៃ ត្រូវសមត្ថកិច្ចស្ទាក់ចាប់បាននៅខេត្តព្រះវិហារ 

ខេត្តព្រះវិហារ៖ ប្រតិបត្តិការបង្ក្រាបបទល្មើសជលផល និងកសិកម្មឆ្លងដែនដ៏ធំមួយបានកើតឡើង ដោយសមត្ថកិច្ចបានរឹបអូសអង្ករដំណើបប្រមាណ ៣០តោន និងត្រីប្រាលួចនាំចូលខុសច្បាប់ ១៨តោន ដែលមានប្រភពដើមចេញពីប្រទេសថៃ មុននឹងឆ្លងកាត់ទឹកដីឡាវ ហើយលួចជ្រៀតចូលមកក្នុងប្រទេសកម្ពុជាតាមច្រកកំពង់ស្រឡៅ ស្ថិតក្នុងស្រុកឆែប ខេត្តព្រៈវិហារ ក្នុង រយៈពេល ៣ថ្ងៃបន្តបន្ទាប់គ្នាមកនេះ។ ... Read More »

ករណីម៉ូតូជ្រុលចូលផ្លូវរថយន្តបុកស្លាប់ពីរនាក់ផ្អើលបណ្ដាញសង្គមកើតនៅ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច

ខេត្តកំពង់ស្ដឺ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ បុរស២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ពេលបើកម៉ូតូឌុបគ្នា បត់ឆ្លងផ្លូវចូលរថយន្តនៅតាមផ្លូវជាតិលេខ៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅវេលាម៉ោងក១២៖៥០នាទីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ម៉ោង១២និង៥០នាទី។ វីដេអូគ្រោះថ្នាក់ដ៏រន្ធត់នេះ ត្រូវបានគេចែកចាយព្រោង ព្រាតតាមបណ្តាញសង្គម ... Read More »

សម្តេចធិបតី ៖ តើសង្រ្គាមព្រំដែនរវាងកម្ពុជានិងថៃ ពិតជាធ្វើឱ្យរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដួលរលំមែនដែរឬទេ?

ខេត្តកណ្តាល ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងថា មានអ្នកខ្លះបានដាក់ទិសដៅថា សង្រ្គាមព្រំដែននឹងធ្វើឱ្យគណបក្សប្រជាជនកម្ពុជាដួលរលំ ជាពិសេសត្រកូលហ៊ុននឹងរបូតអំណាច។ ថ្លែងនៅក្នុងឱកាសអញ្ជើញប្រគល់បណ្ណដីធ្លីជាង២ម៉ឺនបណ្ណ ជូនប្រជាពលរដ្ឋស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ... Read More »

កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិដ៏ធំបំផុតមួយនាខែសីហាខាងមុខនេះ! 

ភ្នំពេញ៖ ប្រទេសកម្ពុជា បានត្រៀមខ្លួនជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊េរីពិព័រណ៍ និងសន្និសីទអន្តរជាតិនៅកម្ពុជា ឆ្នាំ២០២៦ (Cambodia expo series 2026 KICK-OF) ដោយរួមបញ្ចូលនូវពិព័រណ៍ឯកទេសចំនួន៩ ក្នុងគោលបំណងលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ និងដៃគូអាជីវកម្មនៅតាមវិស័យសេដ្ឋកិច្ចសំខាន់ៗ។ ពិព័រណ៍នេះ ... Read More »

Update ៖ ស្ត្រីជាម្ចាស់រថយន្តបុកមន្ត្រីសាធារណការយប់មិញនេះ ! មានអាជីវកម្មក្នុងដៃច្រើនណាស់ និងជាអ្នកមានស្តុកស្តម្ភមួយរូបនៅកម្ពុជា 

ភ្នំពេញ ៖ ជនបង្ករគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់យប់មុិញ ត្រូវបានគេដឹងថា ឈ្មោះ សាម មុីជូ មានទីលំនៅផ្ទះលេខ៧៨៩K ផ្លូវលេខ ១៨០០ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ! ... Read More »

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ឯកភាពរុញឆ្ពោះទៅមុខបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងបណ្ដុះបណ្ដាល

ជំនួបរវាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្ដម អារីហ្វ ហាវ៉ាស់ អូហ្គូសេណូ អនុរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ី នៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ បានផ្ដល់ឱកាសឱ្យភាគីទាំងពីរ ... Read More »

សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត ចាប់ផ្តើមការវាយប្រហាររួមគ្នាលើកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់

សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត បានប្រកាសពីការវាយប្រហារ លើក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីសងសឹកចំពោះការវាយប្រហារដោយកងកម្លាំងអ៊ីរ៉ង់។ សារព័ត៌មាន AFP បានផ្សាយថា យោធាអាមេរិកបានឱ្យដឹងថាយន្ដហោះចម្បាំងអាមេរិក និងអារ៉ាប៊ីសាអូឌីត បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសនៅថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៉ីរ៉ង់នៅក្នុងប្រទេសអារ៉ាក់ ... Read More »