ព័ត៌មានទាន់ហេតុការណ៍៖
'

លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល​ អនុប្រធានទី១​ នៃរដ្ឋសភា ដឹកនាំគណៈប្រតិភូរដ្ឋសភាគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋគម្រប់ខួប៩ឆ្នាំ

ភ្នំពេញ៖ ក្នុងឱកាសគម្រប់ខួប៩ឆ្នាំនៃការសោយព្រះទិវង្គតរបស់​ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា បានដឹកនាំ ... Read More »

រដ្ឋបាលរាជធានី ៖ អាជីវកម្មដែលមានហានិភ័យខ្ពស់កាលពីមុនត្រូវបានដកចេញខ្លះពីបម្រាមរបស់រដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ អាជីវកម្មដែលមានហានិភ័យខ្ពស់កាលពីមុនត្រូវបានដកចេញខ្លះពីបម្រាមរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ការលក់គ្រឿងស្រវឹងក៏មិនត្រូវបានដាក់ឱ្យហាមឃាត់ទៀតដែរ។ នេះគឺជាសញ្ញាវិជ្ជមានថ្មីនៃការបើកឡើងវិញនៃចរន្តទេសចរណ៍ក្នុងស្រុកជាបណ្តើរៗ។ សិល្បៈករ សិល្បការិនីដែលបានប្រឈមនឹងបញ្ហាសេដ្ឋកិច្ចខ្លាំងក្នុងរយៈពេលកន្លងមក នឹងចាប់ផ្តើមមានការងារធ្វើវិញនាពេលខាងមុខ។ យ៉ាងណាមិញសាលារាជធានីភ្នំពេញបានសម្រេចបន្តផ្អាកអាជីវកម្មដែលមានហានិភ័យខ្ពស់និងការជួបជុំមនុស្សដែលមានចំនួនលើស៥០ នាក់នៅរយៈពេល១៤ថ្ងៃ បន្តទៀតខណៈអាជីវកម្មលក់ និងសេពគ្រឿងស្រវឹងត្រូវបានដកចេញពីការហាមឃាត់។  សូមបញ្ជាក់ថា, ក្នុងសេចក្តីសម្រេចចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ... Read More »

សម្តេចតេជោ ៖ ថ្ងៃទី១៥ តុលា គឺជាថ្ងៃគម្រប់ខួប ៩ឆ្នាំ ដែលសម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះអង្គបានសោយទិវង្គត នៅទីក្រុងប៉េកាំងប្រទេសចិន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា, ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ គឺជាថ្ងៃគម្រប់ខួប ៩ឆ្នាំ ដែលសម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ ... Read More »

គណៈប្រតិភូកាកបាទក្រហម បានអញ្ជេីញចូលរួមក្នុងពិធីថ្វាយកម្រងផ្កា​ និងគោរពព្រះវិញ្ញាណក្ខន្ធខួប​ ៩ឆ្នាំ នៃការ​យាងសោយព្រះទិវង្គតរបស់ ព្រះករុណាព្រះបាទសម្តេច​ ព្រះ​នរោត្តម​ សីហនុ

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី​ ១៥​ ខែតុលា​ ឆ្នាំ២០២១​ នេះ​ គណៈប្រតិភូកាកបាទក្រហមកម្ពុជា​ដឹកនាំដោយ​ លោកស្រី ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការ​រងទី១​ បានអញ្ជេីញចូលរួមក្នុងពិធីថ្វាយកម្រងផ្កា​ និងគោរពព្រះវិញ្ញាណក្ខន្ធខួប​ ៩ឆ្នាំ ... Read More »

លោករដ្ឋមន្ត្រីក្រសួងបរិស្ថានដឹកនាំប្រតិភូ អញ្ជើញចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំថ្នាក់ដឹកនាំ ... Read More »

ក្រសួង ស្ថាប័ន ៥៦ ដឹកនាំប្រតិភូ ចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញាណក្ខន្ធ ព្រះ ករុណាព្រះបាទសម្ដេច ព្រះនរោត្ដមសីហនុ ព្រះបរមរតនកោដ្ឋ នៅវិមានព្រះបរមរូប

      ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១  ថ្នាក់ដឹកនាំតាមក្រសួងស្ថាប័ន សរុប ៥៦ នឹងអញ្ជើញដឹកនាំប្រតិភូចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ  នៅវិមានព្រះបរមរូប ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ អញ្ជើញចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបរមរតនកោដ្ឋ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋានបានអញ្ជើញចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្ដេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ... Read More »

ឃាត់ខ្លួនក្មេងពាល៣នាក់ពីបទកំហែង​យក​ទូរស័ព្ទព្រះសង្ឃ​ ដកហូត​ថ្នាំញៀននិងកាំភ្លើង​បាញ់​គ្រាប់កង់​ ១​ដើម​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​  កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូ​រី​ បាន​សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ល្វា​ ស្រុក​ប​វេល​ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជាក្មេងពាលចំនួន​ ០៣​នាក់​ ពាក់ព័ន្ធ​ករណី​កំហែង​យក​ទូរស័ព្ទ​របស់​ព្រះសង្ឃ​តាម​ទី​វត្ត​អារាម​ផ្សេងៗ​ពី​គ្នា​ នៅស្រុក​មង្គល​បូ​រី​ ។​ ការបង្រ្កាបនេះធ្វើឡើងកាលពីវេលាម៉ោង៧យប់នៅ​ថ្ងៃ​ព្រហស្បតិ៍​ ៨​កើត​ ខែអស្សុជ​ ឆ្នាំឆ្លូវ​ ត្រី​ស័ក ... Read More »

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១៤ ខែតុលា​!​ មានចំនួន ១១ករណី៖ឃាត់ខ្លួន (អប់រំ និងពិន័យ) ១៥នាក់,ឃាត់រថយន្ត ១គ្រឿង,ពិន័យជាប្រាក់ចំនួន ៧,៨០០,០០០រៀល

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពី​លោក​ គឹម​ សន្តិភាព​ រដ្ឋលេខាធិការ​ ​និងជាអ្នកនាំពាក្យក្រសួង​យុត្តិធម៌​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​១៥ ខែតុលា​​ ឆ្នាំ​២០២១នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១៤ ខែតុលា​​ ឆ្នាំ​២០២១​។  ​លោក​ ... Read More »

ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខ​តំណែង ថ្នាក់អធិការ​ អធិការរង​ នាយផ្នែកស្រុក​ នាយររងផ្នែកស្រុក​ នាយប៉ុស្តិ៍​ នាយរងប៉ុស្តិ៍​ និងបំពាក់ឋានន្តរសក្តិ​ ជូនមន្រ្តីនគរបាលជាតិខេត្តកំពង់ចាម​

ខេត្តកំពង់ចាម​ ៖​ នៅស្នងការដ្ឋាននគរ​បាលខេត្តកំពង់ចាម​ បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខ​តំណែង ថ្នាក់អធិការ​ អធិការរង​ នាយផ្នែកស្រុក​ នាយររងផ្នែកស្រុក​ នាយប៉ុស្តិ៍​ នាយរងប៉ុស្តិ៍​ និងបំពាក់ឋានន្តរសក្តិ​ ជូនមន្រ្តីនគរបាលជាតិ ចំនួន៦៦​នាក់ ស្រីចំនួន០៥​នាក់​ ... Read More »

បង្រ្កាបករណីគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យម្នាក់និងថ្នាំញៀន២៨កញ្ចប់នៅស្រុកស្អាង

ខេត្តកណ្ដាល៖ នគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកស្អាង  សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងយ៉ូវ ដឹកនាំដោយលោកវរសេនីយ៍ទោ ពុយ ទ្រី អធិការរងផ្នែកប្រឆាំងគ្រឿងញៀនស្រុក ក្រោមការចង្អុរបង្ហាញពីលោកវរសេនីយ៍ឯក រស់​ ចន្ថា អធិការនគរបាលស្រុកស្អាង ធ្វើការបង្ក្រាបករណីគ្រឿងញៀន ឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់​និងដកហូតថ្នាំញៀនចំនួន២៨កញ្ចប់។ ករណីប​ង្ក្រាបនេះ​ធ្វើឡើង​ កាលពីថ្ងៃទី១៤ ... Read More »

កម្លាំងកងរាជអាវុធហត្ថបញ្ជូនខ្លួនជនជាតិកូរ៉េម្នាក់ ចេញសែកអត់សាច់ប្រាក់ចំនួន១៣មុឺនដុល្លារទៅកាន់តុលាការ

ភ្នំពេញ ៖ បុរសជនជាតិកូរ៉េម្នាក់ ពាក់ព័ន្ធនិងសំណុំរឿងខ្ចីប្រាក់មិត្តភក្ដិចំនួន១៣មុឺនដុល្លារ ហើយចេញសែកស្អុយសងទៅវិញត្រូវបានសមត្ថកិច្ចអាវុធហត្ថចាប់ខ្លួនបញ្ជូនមកសាលាដំបូងកាលពីព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២១ដើម្បីប្រគល់ឲ្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបើកការស៊ើបសួរតាមនីតិវិធីច្បាប់។      ជនត្រូវចោទដែលត្រូវចាប់ខ្លួនឈ្មោះ KIM MOO JIN ភេទប្រុស ... Read More »

នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចកាត់ខ្សែភ្លើង

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព ករណីលួច កាត់ខ្សែរភ្លើងនៅវេលាម៉ោង០២៖៣០នាទី យប់រំលងអធ្រាត្រឈានចូល ថ្ងៃទី១៥ខែតុលា ឆ្នាំ២០២១នៅចំណុចផ្ទះលេខ២៤ផ្លូវលំ ក្រុម ០៤ ភូមិ ផ្សារតូចសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។  -ជនរងគ្រោះឈ្មោះ ... Read More »

លោក​ ហ៊ុន​ ម៉ានី​ សូមលំឱនកាយថ្វាយបង្គំចំពោះព្រះបរមវិញ្ញាណក្ខន្ធ ព្រះករុណា សម្តេចព្រះនរោត្តមសីហនុ “ព្រះបរមរតនកោដ្ឋ”

ភ្នំពេញ​៖​ លោក​ ហ៊ុន​ ម៉ានី​ ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានបង្ហោះសារនៅលេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់ខ្លួន​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០២១នេះ​ ... Read More »

សម្ដេចចក្រី​ ហេង​ សំរិន​ សូមក្រាបបង្គំថ្វាយមហាព្រះរាជកុសលចំពោះព្រះបរមវិញ្ញាណក្ខ័ន្ធ ព្រះបរមរតនកោដ្ឋ

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពី​សម្ដេច​អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ នៅព្រឹកថ្ងៃសុក្រទី១៥​ ខែតុលា​ ឆ្នាំ​២០២១នេះ​​ថា៖​ ថ្ងៃ១៥ តុលា ឆ្នាំ២០២១នេះ ជាខួបឆ្នាំទី៩ ដែលព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ... Read More »

ឥណ្ដាសាងសង់លេណដ្ឋានជិតព្រំដែនមានវិវាទជាមួយចិន ពលរដ្ឋបារម្ភខ្លាចមានសង្គ្រាមនាំគ្នាជម្លៀសចេញ

ពលរដ្ឋរស់នៅក្នុងតំបន់ជិតព្រំដែនដែលមានវិវាទរវាងចិននឹងឥណ្ឌា បាននាំគ្នាចាកចេញពីផ្ទះសម្បែង ភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាពព្រោះបារម្ភខ្លាចផ្ទុះសង្គ្រាម ក្រោយពីរដ្ឋាភិបាលទីក្រុងញូវដេលី ប្រកាសពីគម្រោងជីកលេណដ្ឋាន(Boongke)។ លោក Gyalson និងគ្រួសារ បានរស់នៅតំបន់ Chushul ក្នុងរដ្ឋ Ladakh ប្រទេសឥណ្ឌាជិតតំបន់ដែលមានវិវាទជាមួយចិន ។ លោក ... Read More »

មានករណីផ្ទុះគ្រាប់បែកពីរលើកនិងបាញ់ប្រហារទៅលើក្រុមបាតុករនៅរដ្ឋធានីលីបង់ស្លាប់និងរបួសរាប់សិបនាក់(មានវីដេអូ)

នៅថ្ងៃទី១៤ខែតុលា ក្នុងរដ្ឋធានី Beirut ប្រទេសលីបង់ មានករណីផ្ទះគ្រាប់បែកពីរលើកនិងបាញ់ប្រហារទៅលើក្រុមបាតុករ ដែលចូលរួមធ្វើបាតុកម្មប្រឆាំងនឹងការស្រាវជ្រាវរបស់តុលាការស្តីពីការផ្ទុះកំពង់ផែ Beirut កាលពីខែសីហាឆ្នាំ២០២០។ សារព័ត៌មាន រ៉យទ័របានដកស្រង់ប្រភពព័ត៌មានពីកម្លាំងយោធាលីបង់ដែលបានឱ្យដឹងថា ករណីផ្ទុះគ្រាប់បែកនិងបាញ់ប្រហារបានសម្លាប់មនុស្ស ៦នាក់ និងរបួស ៦០នាក់ ។ ... Read More »

ត្រីផ្សោតសមុទ្រធំមួយក្បាល ងាប់អណ្តែតមកលើឆ្នេរព្រែកត្រែង ក្នុងភូមិសាស្ត្រ ស្រុកស្ទឹងហាវ

ខេត្តព្រះសីហនុ៖ ពលរដ្ឋប្រាប់ថា មានត្រីផ្សោតសមុទ្រធំមួយក្បាល ងាប់អណ្តែតមកលើឆ្នេរព្រែកត្រែង ក្នុងភូមិសាស្ត្រ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីព្រឹកព្រលឹមថ្ងៃ១៤តុលា២០២១ ។ក្រោយទទួលសេចក្តីរាយការណ៍អំពីករណីនេះ នៅថ្ងៃដដែល មន្រ្តីជំនាញជលផល នៃខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចុះពិនិត្យមើលត្រីផ្សោត១ក្បាលដែលងាប់នេះ ហើយបានបញ្ជាក់ថា ត្រីផ្សោតសមុទ្រមួយក្បាលដែលងាប់នេះមានទម្ងន់ ... Read More »

រថយន្តស្ទូចបោះពួយយ៉ាងលឿនជាន់ហ្វ្រ័ងមិនសុីជ្រុលទៅបុករះរថយន្ត២គ្រឿងនិងឡំប្រឺតាមួយគ្រឿង​ទៀតបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តស្ទូចក្នុងល្បឿនលឿន ជាន់ហ្វ្រ័ងមិនសុីជ្រុលទៅបុករះរថយន្ត២គ្រឿង និងឡំប្រឺតាមួយគ្រឿងខណៈយានយន្តទាំងនេះកំពុងឈប់ភ្លើងស្តុប បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមាននរណារងរបួសនោះទេ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមផ្លូវភ្នំពេញ-ហាណូយ ជាប់ភ្លើងស្តុប២៤ម៉ោង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ... Read More »

លោកស្រីរដ្ឋមន្ត្រីក្រសួងកិច្ចការនារីនឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីស្ត្រីអាស៊ាន លើកទី៤ ក្រោមប្រធានបទ “សេដ្ឋកិច្ចឌីជីថល និងបរិយាបន្នហិរញ្ញវត្ថុ ដើម្បីពង្រឹងការប្រកួតប្រជែងស្ត្រីអាស៊ាន” នៅថ្ងៃទី១៥ តុលា

ភ្នំពេញ៖ ក្រសួងកិច្ចការនារីបានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពី លោកស្រីកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីស្ត្រីអាស៊ាន លើកទី៤ ក្រោមប្រធានបទ “សេដ្ឋកិច្ចឌីជីថល និងបរិយាបន្នហិរញ្ញវត្ថុ ដើម្បីពង្រឹងការប្រកួតប្រជែងស្ត្រីអាស៊ាន” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ ... Read More »

ថៃលើកលែងការធ្វើចត្តាឡីស័កដល់អ្នកទេសចរមកពី៥ប្រទេសក្នុងនោះក៏មានចិនដែរ

ចាប់ពីថ្ងៃទី១ ខែវិច្ឆិកាទៅ ថៃនឹងលើកលែងការធ្វើចត្តាឡីស័កដល់អ្នកទេសចរដែលចាក់វ៉ាក់សាំងរួចរាល់ ហើយធ្វើដំណើរតាមយន្តហោះមកពី៥ប្រទេស ក្នុងនោះមាន អង់គ្លេស អាមេរិក អាល្លឺម៉ង់ សិង្ហបុរី និងចិន។ លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលដោះស្រាយស្ថានភាពកូវីដ-១៩ របស់រដ្ឋាភិបាលថៃ ... Read More »

នគរបាលខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៩និង៤០នាទីព្រឹក កម្លាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួនស្រ្តីជនសង្ស័យម្នាក់ជាក់ស្ដែងក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចរបងឃ្លាំងគ្មានលេខ ផ្លូវលេខ ១២៣ សង្កាត់ទួលទំពូង ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ លោកវរសេនីយ៍ទោ ផន អូន ... Read More »

លោកអភិបាលខណ្ឌចំការមន បានអញ្ជើញចុះសួរសុខទុក្ខលោកប្រធានការិយាល័យអប់រំ យុវជន និងកីឡាខណ្ឌចំការមន ដែលកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋាន

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល ... Read More »

នគរបាល រកឃើញពលករខ្មែរប្រុសស្រី ចំនួន២២នាក់ដែលមេខ្យល់យកមកប្លុងចោល

ខេត្តបន្ទាយមានជ័យ៖ នគរបាលស្រុកស្វាយចេក រកឃើញពលករខ្មែរប្រុសស្រី ចំនួន២២នាក់ត្រូវមេខ្យល់យកមកប្លុងចោល នៅផ្ទះមួយកន្លែង ស្ថិតក្នុងភូមិតេជោភ្នំឆ័ត្រ៣១៧ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង០៤និង៣០នាទីល្ងាចថ្ងៃទី១៣ខែតុលា ឆ្នាំ២០២១នេះ ។ លោក ជា ស្លូញ ... Read More »

លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន អនុញ្ញាតិឱ្យសភាពាណិជ្ជកម្មម៉ាឡេស៊ី ប្រចាំកម្ពុជា ជួបពិភាក្សាការងារ

ភ្នំពេញ៖ នៅក្នុងជំនួបពិភាក្សាការងារ ជាមួយសភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំកម្ពុជា លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវិនិយោគិនម៉ាឡេស៊ី ដែលមានបំណងមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ស្របពេលដែលកម្ពុជា មានសុខសន្តិភាព ស្ថេរភាពនយោបាយ និង ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ័រូបវន្តទូទាំងប្រទេស ... Read More »

ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៤៨គ្រួសារ ដែលមានជីវភាពទីទ័លក្រ ទទួល​បាន​អំណោយមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាបានដឹកនាំក្រុមការងារ អនុសាខាស្រុកព្រៃនប់ មន្រ្តីសាខា អ្នកស្ម័គ្រចិត្ត  នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ... Read More »

ថ្នាក់ដឹកនាំកងយោធពលខេមរភូមិនចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូសទី៣ ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិការចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ-១៩ ក្រសួងការពារជាតិ អមដំណើរដោយនាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា នឹងជាអនុប្រធានប្រតិបត្តិចាក់វ៉ាក់សាំងក្រសួងការពារជាតិ ... Read More »

កម្លាំងចម្រុះនៅតាមបន្ទាត់ព្រំដែនឃាត់ខ្លួនពលករខ្មែរប្រុសស្រី៣៧នាក់បម្រុងលួចឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ

ខេត្តបន្ទាយមានជ័យ៖ មួយរយៈនេះហាក់បីដូចជាមានកំណើនចំពោះពលករខ្មែរដែលបំណងឆ្លងដែនត្រូវកម្លាំងសមត្ថកិច្ចនៅតាមបន្ទាត់ព្រំដែនធ្វើការទប់ស្កាត់បាន ជាក់ស្ដែងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២១នេះនៅ ភូមិសិលាខ្មែរ ឃុំ អូរបីជាន់ ស្រុក អូរជ្រៅ ពលករខ្មែរប្រុស ស្រី ចំនួន៣៧ នាក់ ... Read More »

ប្រធានគណ:កម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណ:កម្មការ​ ដើម្បីពិនិត្យទៅលើសេចក្តីព្រាងច្បាប់ចំនួនពីរ

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​រដ្ឋសភា​​ បានឱ្យដឹងថា​ លោកកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណ:កម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណ:កម្មការដើម្បីពិនិត្យទៅលើសេចក្តីព្រាងច្បាប់ចំនួនពីរ​។ ក្នុង​កិច្ចប្រជុំផ្ទៃក្នុងនេះដែរ​ បានធ្វើឡើង​នារសៀលថ្ងៃទី១៤ ខែតុលា​ ឆ្នាំ២០២១ នៅបន្ទប់ប្រជុំរបស់គណ:កម្មការទី៦​ ... Read More »

សម្តេចក្រឡាហោម ស ខេង ណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យមានផែនការយុទ្ធសាស្ត្ររៀបចំធនធានមនុស្សទុកមុន សម្រាប់បំពេញតម្រូវការជ្រើសរើសពេលអនាគត

ខេត្តពោធិ៍សាត់ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត ត្រូវមានផែនការ ឬយុទ្ធសាស្ដ្ររៀបចំធនធានមនុស្សទុកជាមុន សម្រាប់បំពេញតម្រូវការជ្រើសរើសអ្វីមួយនាពេលអនាគត ព្រោះថា មានខេត្តមួយចំនួន ធ្វើបានជោគជ័យ។ នេះបើយោងតាមនាយកដ្ឋានព័ត៌មានវិទ្យា ... Read More »