ព័ត៌មានទាន់ហេតុការណ៍៖
'

ហ្វុីលីពីនក៏លើកលែងការធ្វើចត្តាឡីស័កដល់អ្នកទេសចរមកពី«តំបន់ខៀវ»ដែរ

ប្រទេសក្នុងតំបន់អាស៊ាន ក្នុងនោះមានថៃ សិង្ហបុរី ឥណ្ឌូនេស៊ី បានបើកដំណើរការវិស័យទេសចរណ៍ហើយថែមទាំងលើកលែងការធ្វើចត្តាឡីស័កដល់ពលរដ្ឋមកពីប្រទេសដែលមិនមានករណីឆ្លងកូវីដ-១៩ខ្ពស់ ។ នៅពេលនេះដែរហ្វុីលីពីនក៏បានប្រកាសលើកលែងការធ្វើចត្តាឡីស័កដល់អ្នកទេសចរមកពីប្រទេសមួយចំនួនផងដែរ។ អ្នកនាំពាក្យប្រធានាធិបតីហ្វុីលីពីន លោក Harry Roque នៅថ្ងៃទី១៥ខែតុលា បានប្រកាសថា ហ្វុីលីពីននឹងលុបការធ្វើចត្តាឡីស័កដោយបង្ខំដល់អ្នកទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់មកពីប្រទេសចិន និង៤០ប្រទេសផ្សេងទៀតក្នុងតំបន់ដែលមានករណីឆ្លងកូវីដ-១៩ទាប ... Read More »

រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តនូវ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥

ភ្នំពេញ៖ ក្រសួងទេសចរណ៍មានកិត្តិយសសូមជម្រាបជូនសាធារណៈជូន ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ជាតិ និងអន្តរជាតិឲ្យបានជ្រាបថា, កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តនូវ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងទេសចរណ៍ ដែលអង្គភាព”នគរដ្រេហ្គន”ទទួលបាននៅរសៀលថ្ងៃទី១៥ ... Read More »

យោធាមីយ៉ាន់ម៉ាមិនអនុញ្ញាតឱ្យឧបការីអាស៊ានជួបលោកស្រី អោងសាន ស៊ូជីឡើយ

អ្នកនាំពាក្យកម្លាំងទាហានមីយ៉ាន់ម៉ាបានប្រកាសឱ្យដឹងថា ពួកគេនឹងមិនអនុញ្ញាតឲ្យឧបការីអាស៊ានមកធ្វើទស្សនកិច្ចប្រទេសនេះ ហើយមិនអនុញ្ញាតឱ្យជួប អតីតមេដឹកនាំគណបក្សសម្ព័ន្ធមិត្តជាតិដើម្បីប្រជាធិបតេយ្យលោកស្រីស៊ូជីនោះឡើយ។ បច្ចុប្បន្នលោកស្រីស៊ូជីត្រូវបានឃុំខ្លួនដោយចោទប្រកាន់ទោសជាច្រើន ។ អ្នកនាំពាក្យកម្លាំងទាហានមីយ៉ាន់ម៉ា លោក Zau Min Tun បានឱ្យដឹងថា ការណ៍ដែលអង្គការសហប្រជាជាតិយឺតយ៉ាវក្នុងការអនុម័តឯកអគ្គរដ្ឋទូតរបស់រដ្ឋាភិបាលយោធា គឺមានសកម្មភាពនយោបាយ។ អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ាបានបង្ហាញឯកសារសង្ខេបកាលពីថ្ងៃទី១៤ខែតុលា ... Read More »

នគរបាលវរសេនាតូចការពារព្រំដែន ឃាត់ខ្លួនពលករប្រុសស្រី១៣នាក់បម្រុងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ

ខេត្តបន្ទាយមានជ័យ៖ ពលករចំនួន១៣នាក់បានចាញ់បោកមេខ្យល់ដឹកទៅប្លុងចោលក្នុងចម្ការដំឡូងមីមូយកន្លែង យកថ្លៃឈ្នួលឆ្លងដែនទៅប្រទេសថៃម្នាក់៦,០០០បាត មិនបានសម្រេច ក៏ត្រូវកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨០៧ល្បាតប្រទះឃើញ និងធ្វើការឃាត់ខ្លួន នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៤ខែតុលាឆ្នាំ២០២១ នៅចំណុចខាងកើតផ្លូវលេខ៥៨ក្រវ៉ាត់ព្រំដែន ប្រហែល៥០ម៉ែត្រ ក្នុងភូមិសាស្រ្តភូមិក្តឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក  រួចបញ្ជូនឲ្យនគរបាលស្រុកថ្មពួក ដើម្បីមានវិធានការបន្ត ។ ... Read More »

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបិតាឯករាជ្យជាតិដែលយាងសោយព្រះទិវង្គតគម្រប់ខួប៩ឆ្នាំ

  ខេត្តមណ្ឌលគិរី៖ រដ្ឋបាលខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ បានរៀបចំប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបិតាឯករាជ្យជាតិ ដែលជាអង្គសម្តេចឪ សម្តេចតា សម្តេចតាទួតនៃប្រជារាស្ត្រខ្មែរ ... Read More »

ក្រសួងធម្មការ និងសាសនា បានហាមឃាត់ផ្សព្វផ្សាយកម្មវិធីបុណ្យកឋិន ដង្ហែតាមដងផ្លូវ ឬជុំវិញព្រះវិហារ ដោយគ្រាន់តែវេរប្រគេន ត្រៃចីវរជាកិច្ចសម្រេចបុណ្យ

ភ្នំពេញ ៖ ការប្រារព្ធពិធីបុណ្យកឋិនទាន នៅក្នុងឆ្នាំនេះ ត្រូវបានហាមឃាត់ផ្សព្វផ្សាយកម្មវិធីបុណ្យ ការដង្ហែតាមផ្លូវ ឬជុំវិញព្រះវិហារ ដោយគ្រាន់តែវេប្រគេនត្រៃចីវរជាកិច្ចសម្រេចបុណ្យ។ នេះបើយោងតាមសេចក្តីណែនាំបន្ថែម ស្តីពីពិធីបុណ្យកឋិនទាន របស់ក្រសួងធម្មការ និងសាសនា ដែល ទទួលបាននាព្រឹកថ្ងៃទី១៥ ខែតុលា ... Read More »

សមត្ថកិច្ច​ចម្រុះ​បង្ក្រាបទីតាំងបទល្មើសធនធានរ៉ែ នៅតំបន់សំពៅលូន

ខេត្ត​ត្បូងឃ្មុំ​ ៖​ សមត្ថកិច្ចចម្រុះ ដឹកនាំដោយលោក សូ សុវិទ្យា ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៤ តុលា ឆ្នាំ២០២១ បានចុះបង្ក្រាបនិងឆែកឆេរ ទីតាំងបទល្មើស ធនធានរ៉ែ ... Read More »

តំណាងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អញ្ជើញជាអធិបតី ប្រគល់ម៉ូតូដឹកសំរាម សំណល់រឹង ចំនួន១១គ្រឿង និងទូកម៉ាស៊ីនចំនួន៣គ្រឿង ដល់រដ្ឋបាលក្រុង ស្រុក ចំនួន ១១ មកពីខេត្តចំនួន៤

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ តំណាងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតី ប្រគល់ម៉ូតូដឹកសំរាម សំណល់រឹង ... Read More »

អគ្គិភ័យឆេះផ្ទះមួយកន្លែង នៅសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង

ភ្នំពេញ ៖ នៅវេលាម៉ោង ៩និង៤៣នាទីព្រឹក ថ្ងៃសុក្រ ៩កេីត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ មានករណីអគ្គិភ័យ មួយកន្លែងកើតឡើងនៅចំណុចផ្ទះលេខ១៧៥ ... Read More »

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ អ្នកស្រី Manal Rawaeh អាយុ ៤៧ ឆ្នាំ និង កូនប្រុស Bilal អាយុ ១៨ ឆ្នាំ បានចុះឈ្មោះរៀនថ្នាក់ជាមួយគ្នាផ្នែក Biomedical Science

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ លោក ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះលើ facebook របស់លោកថា, អ្នកស្រី Manal Rawaeh អាយុ ... Read More »

រដ្ឋបាលខេត្តព្រះសីហនុ គោរពវិញ្ញាណ ក្ខន្ធព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដី និងឯក ភាពជាតិខ្មែរ ព្រះបរមនររតនកោដ្ឋ គម្រប់ខួប ៩ឆ្នាំ (១៥ តុលា ២០១២ – ១៥ តុលា ២០២១) នៃការយាងសោយព្រះទិវង្គត

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះ សីហនុ បានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្ដេច ... Read More »

ប្រេីកាំភ្លេីងភ្ជង់ប្លន់យកលុយ​និងទ្រព្យសម្បត្តិពីកន្លែងកោសជប់បានសម្រេច​ ត្រូវសមត្ថកិច្ចខណ្ឌដង្កោស្រាវជ្រាវឃាត់ខ្លួនបានម្នាក់​ក្នុងចំណោមបក្ខពួក៣នាក់

ភ្នំពេញ​ ៖​ កម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌខណ្ឌដង្កោ​ បានធ្វេីការស្រាវជ្រាវរហូតចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់​ក្នុងចំណោមបក្ខពួក៣នាក់​ កាលពីវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី១៤​ ខែតុលា​ ឆ្នាំ​២០២១​នៅត្រង់ចំណុចផ្លូវលេខ៣៧១ ស្ថិតក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ​ ពាក់ព័ន្ធ​ករណីលួចមានស្ថានទម្ងន់ទោស (ប្រើកាំភ្លើងភ្ជង់ប្លន់យកលុយ និងទ្រព្យសម្បត្តិ) ... Read More »

លោក​ វង្ស សុភី អធិការស្រុកអូររាំងឪទើបឡើងថ្មី​ ដឹកនាំ​កម្លាំង​បង្ក្រាប​បទ​ល្មើស​នេសាទ​

ខេត្ត​ត្បូងឃ្មុំ​ ៖​ លោក​ វង្ស សុភី អធិការ​នគរបាលស្រុកអូររាំងឪទេីបនឹងឡើងថ្មី​ បានបំពេញភារកិច្ចក្នុងដែនសមត្ថកិច្ចរបស់ខ្លួន​ ដោយបានដឹកនាំ​កម្លាំង​ចុះបង្ក្រាប​បទ​ល្មើស​នេសាទ​ឆក់​ត្រី​ខុសច្បាប់​ នៅចំណុចវាលស្រែ​នៃតំបន់ពោធិ៍កំបោរខាងកើតភូមិគោកទី ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយសហការជាមួយកម្លាំងប៉ុស្តិ៍នគរ​បាលរដ្ឋបាលចក និងកម្លាំងប្រជាការពារ​ ។  ... Read More »

កំពុងច្រូតស្មៅចម្ការដំឡូង រន្ទះបាញ់ស្លាប់ក្មេងស្រីជំទង់ម្នាក់យ៉ាងអាណោចអាធ័ម

ខេត្តសៀមរាប៖ ពិតជាអកុសលណាស់ ដែលក្មេងស្រីជំទង់ម្នាក់ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗ កាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១  នៅភូមិត្រពាំងត្រុំ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ពេលកំពុងច្រូតស្មៅសម្អាតចម្ការដំឡូង។ មន្ត្រីនគរបាលខេត្តសៀមរាប បានឲ្យដឹងថាជនរងគ្រោះឈ្មោះ ហេត សុធារ៉ា ហៅ ... Read More »

មេខ្យល់៣នាក់ត្រូវសមត្ថកិច្ចស្ទាក់ឃាត់ខ្លួន​បានខណៈកំពុងនាំពលករបម្រុងឆ្លងដែនខុសច្បាប់

ខេត្តបាត់ដំបង៖ មេខ្យល់៣នាក់ត្រូវកម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ រួមមានវរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោកលេខ​៨១៧ កម្លាំងយោធាសឹករងស្រុកសំពៅលូន និងកម្លាំង​វរសេនា​តូច​លេខ៥៣៣ បានធ្វើការល្បាតស្ទាក់ឃាត់ខ្លួនបានខណៈដែលពួកគេកំពុងនាំពលករ​ខ្មែរចំនួន៥នាក់បម្រុង​ធ្វើ​សកម្មភាព​ឆ្លងដែន​ចូលទៅ​ប្រទេស​ថៃដោយ​គ្មាន​ច្បាប់​អនុញ្ញាត​។   ការឃាត់ខ្លួនក្រុមមេខ្យល់និងពលករខ្មែរខាងលើនេះធ្វើឡើងនៅវេលាម៉ោង១និង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២១ នៅ​ក្នុងភូមិសាស្ត្រ ភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុកសំពៅ​លូន ... Read More »

រំដួលក្រចេះ សារី សុវត្តី គ្រងមកុដកញ្ញាឯក Miss World Cambodia 2021

  ភ្នំពេញ៖ កម្មវិធីប្រកួតសម្រស់ Miss World Cambodia 2021  បានឈានជើងមកដល់វគ្គផ្តាច់ព្រ័ត្យហើយ កាលពីរាត្រីថ្ងៃទី១៤ ខែតុលាឆ្នាំ ២០២១នេះ ដោយក្នុងនោះគេបានស្វែងរកឃើញម្ចាស់ជ័យលាភីសរុបចំនួន៥ដោយក្នុងនោះម្ចាស់មកុដកញ្ញាឯក Miss World Cambodia ... Read More »

លោក ឃួង ស្រេង ចាត់ឱ្យលោកស្រី មុំ ចាន់ដានីនាំយកគ្រឿងឧបភោគបរិភោគផ្ដល់ជូនមណ្ឌលនិងសមាគមចំនួន៦ដើម្បីសម្រួលជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់

     ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់ឱ្យលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ជាតំណាងរូបលោកនាំយកគ្រឿងឧបភោគបរិភោគជាមីចំនួន ១.០០០កេស ... Read More »

បញ្ជូនខ្លួនចោរលួចម៉ាស៊ីនទូកម្នាក់ទៅតុលាការក្រោយចាប់បានកន្លងមក

ខេត្តព្រៃវែង៖ សមត្ថកិច្ចបញ្ជូនខ្លួន ជនសង្ស័យ​ជា​ចោរលួច​ទូក​ម៉ាស៊ីន​កាលពី​ខែសីហាកន្លងមកទៅសាលាដំបូងខេត្តអនុវត្តទោសតាមផ្លូវច្បាប់។ សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​១៣ ខែតុលា ក្រោម​ការ​ដឹកនាំ​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការ​នគរបាល​ខេត្តព្រៃវែង និង​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​ឱ្យធ្វើ​ការ​ស្រាវជ្រាវ​វែកមុខ​ចោរលួច​ទូក​ម៉ាស៊ីន​១​គ្រឿង របស់ប្រជាពលរដ្ឋ។ ... Read More »

Update ៖ ឆេះខុនដូនៅកោះតៃវ៉ាន់ អ្នកស្លាប់កើនឡើងដល់៤៦នាក់ ឯមូលហេតុមិនទាន់ដឹងនៅឡើយទេ

គ្រោះអគ្គិភ័យដែលឆាបឆេះខុនដូជាប្រវត្តិសាស្ត្រមិនធ្លាប់មាននៅកោះតៃវ៉ាន់នោះ មកដល់ពេលនេះបានសម្លាប់មនុស្សកើនឡើងដល់ទៅ៤៦នាក់ហើយបើគិតត្រឹមថ្ងៃទី១៥ខែតុលា ដោយនៅមានអ្នករបួសធ្ងន់ជាច្រើននាក់ទៀត ហើយអ្នកស្លាប់អាចនឹងបន្តកើនឡើងខ្ពស់ថែមទៀត។ ពលរដ្ឋកោះតៃវ៉ាន់បានបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ក្រោយពីមានហេតុការណ៍អាក្រក់ខាងលើកើតឡើង ។ ការឆាបឆេះកើតឡើងនៅទីក្រុងកៅ សុង (Kaohsiung) ភាគខាងត្បូងកោះតៃវ៉ាន់ ខណៈដែលក្រុមអ្នកស៊ើបអង្កេតកំពុងស្វែងរកមូលហេតុដែលបង្កឱ្យមានគ្រោះអគ្គិភ័យទ្រង់ទ្រាយធំបំផុតសម្រាប់កោះតៃវ៉ាន់ ក្នុងពេលជាច្រើនទសវត្សរ៍មកនេះមិនទាន់មានគ្រោះអគ្គិភ័យដ៏ធំបែបនេះនៅឡើយទេ។ គ្រោះអគ្គិភ័យនេះ បង្កក្តីព្រួយបារម្ភអំពីស្តង់ដារសុវត្ថិភាពនៅកោះតៃវ៉ាន់ ... Read More »

អ្នកទេសចរទៅកាន់ទីក្រុងស៊ីដនីលើកលែងការធ្វើចត្តាឡីស័កចាប់ពីថ្ងៃទី១ខែវិច្ឆិកា

នៅថ្ងៃទី១៥ខែតុលា រដ្ឋាភិបាលរដ្ឋ NSW ប្រទេសអូស្ត្រាលី បានប្រកាសការសម្រេចបើកព្រំដែនរដ្ឋនេះ ក្នុងនោះមានទីក្រុងស៊ីដនីចាប់ពីថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២១តទៅ។ មិនតែប៉ុណ្ណោះរដ្ឋនេះបានសម្រេចលុបចោលការធ្វើចត្តាឡីស័កសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់។ លោក Dominic Parrattet អភិបាលរដ្ឋ NSW បានប្រកាសឱ្យដឹងថា មន្ត្រីរដ្ឋាភិបាលក្នុងរដ្ឋនេះបានធ្វើការជាមួយរដ្ឋាភិបាលអូស្ត្រាលី ដើម្បីផ្តល់លក្ខខណ្ឌងាយស្រួលក្នុងការធ្វើដំណើរ។ ... Read More »

លោកបណ្ឌិត អ៉ិត សំហេង ដឹកនាំប្រតិភូរបស់ក្រសួង ថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ

ភ្នំពេញ៖ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ បានអញ្ជើញដឹកនាំប្រតិភូរបស់ក្រសួងចូលរួមថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ ... Read More »

ក្រសួង​សុខាភិបាល​​​​​កម្ពុជា! ​រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ២៦៥នាក់(PCR) និង​​អ្នក​ជាសះស្បើយ​ ៤៩៩នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ២៦នាក់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃសុក្រ​ទី​១៥​​ ខែតុលា​​​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ២៦៥នាក់(PCR) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៤៩៩នាក់ និងករណីស្លាប់​ ២៦នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​១៤ ខែតុលា​​​​​​ ... Read More »

កីឡាករឆ្នើមៗដែលមានឈ្មោះក្នុងការប្រណាំងប្រជែងចុងក្រោយសម្រាប់ពានរង្វាន់ Ballon d’Or

ការប្រកួតប្រជែងដណ្តើមពានរង្វាន់ Ballon d’Or ឆ្នាំ២០២១ បានចាប់ផ្តើមហើយបន្ទាប់ពីបញ្ជីឈ្មោះកីឡាករទាំង៣០នាក់ត្រូវបានបញ្ចេញ។ ការរាប់ថយក្រោយនឹងបញ្ចប់នៅថ្ងៃទី២៩ ខែវិច្ឆិកានៅពេលពិធីប្រគល់ពានរង្វាន់ប្រព្រឹត្តទៅនៅទីក្រុងប៉ារីសប្រទេសបារាំង។ បន្ទាប់ពីភាពលេចធ្លោរបស់ Lionel Messi និង Cristiano Ronaldo អស់រយៈពេលជាច្រើនឆ្នាំក្រៅពីភាពរអាក់រអួលកាលពីឆ្នាំ២០១៨ នៅពេលដែល ... Read More »

ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ៩ ឆ្នាំ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ លោក ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំប្រតិភូក្រសួង ចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ... Read More »

លោកស្រី ម៉ែន សំអន បានបង្ហាញនូវសុន្ទរកថាគន្លឹះ ក្នុងពិធីបិទវេទិកាអាស៊ី-អឺរ៉ុប ស្តីពី ស្រ្តីសន្តិភាព និងសន្តិសុខ ដែលជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣

ភ្នំពេញ៖ នៅចំពោះមុខឥស្សរជនសំខាន់ៗនៃទ្វីប អឺរ៉ុប និងទ្វីបអាស៊ី តាមរយៈប្រព័ន្ធហ្ស៊ូម កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ម្សិលមិញ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា៖ កម្ពុជា បានប្រែក្លាយពីប្រទេសធ្លាប់ទទួលកងកម្លាំងរក្សាសន្តិភាព ... Read More »

ពេលសមត្ថកិច្ចជំនាញសួរ​​នាំជនសង្ស័យទេីប​បែកធ្លាយ​រឿងចោរកម្មក៏ឃាត់ខ្លួនទាំង៤នាក់តែម្តងនៅស្រុកដងទង់និងភ្នំពេញ

ខេត្តកំពត៖ យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា មនុស្ស៤នាក់ត្រូវបានកម្លាំង​សមត្ត​កិច្ច​នគរបាល​ខេត្តកំពតហៅមកសួរអំពីករណីនារីម្នាក់ តែបែរជាបែកធ្លាយរឿងផ្សេងទៅវិញ។ ការឃាត់ខ្លួនជនសង្ស័យទាំងនេះបានធ្វើឡើងកាលពី​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២១ ហើយជននេះជាមុខសញ្ញា​គំរាមកំហែងហែកកេរ្តិ៍ ដែលក្នុងនោះមានម្នាក់​ឈ្មោះ ទាវ សុខ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ស្រូវ​លើ ឃុំ​ដងទង់ ... Read More »

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ “ព្រះបរមរតនកោដ្ឋ”

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ... Read More »

Cameron Norrie ឈានដល់វគ្គ៨ក្រុមចុងក្រោយក្នុងកម្មវិធី​ IndianWells

កីឡាករវាយកូនបាល់លេខ២ជនជាតិអង់គ្លេស Cameron Norrie បានផ្តួលកីឡាករអាមេរិក Tommy Paul ក្នុង៣សិតដើម្បីឈានទៅវគ្គ៨ក្រុមចុងក្រោយនៃកម្មវិធី Indian Wells Masters ។ Norrie ដែលឈរលេខ២៦ពិភពលោកបានឈ្នះ ៦-៤ ៤-៦ ... Read More »

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ “ព្រះបរមរតនកោដ្ឋ”

ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូ ក្រសួង រួមមាន លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ចូលរួមក្នុងពិធីថ្វាយកម្រងផ្កា ... Read More »

Pedri យល់ព្រមបន្តកុងត្រាថ្មីជាមួយក្លិប Barcelona ជាមួយតម្លៃ១ពាន់លានអឺរ៉ូ

ក្លិបអ្នកមានបុណ្យ Barcelona បានប្រកាសថា ខ្សែបម្រើវ័យជំទង់ Pedri បានយល់ព្រមបន្តកុងត្រាជាមួយក្លិប Barcelona ដែលរួមបញ្ចូលទាំងលក្ខខណ្ឌផ្សេងៗក្នុងតម្លៃ១ប៊ីលានអឺរ៉ូ (៨៤៦លានផោន) ។ កិច្ចសន្យាថ្មីរបស់កីឡាករវ័យ១៨ឆ្នាំរូបនេះនឹងបន្តរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ហើយគេរំពឹងថា នឹងចុះហត្ថលេខាជាផ្លូវការនៅថ្ងៃសុក្រនេះ។ ... Read More »