ព័ត៌មានទាន់ហេតុការណ៍៖
'

ថ្ងៃ​នេះ​​​​កម្ពុជា! ​បន្តរកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ២៧២នាក់(PCR) និង​​អ្នក​ជាសះស្បើយ​ ៤៩៤នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ១៥នាក់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅរសៀល​ថ្ងៃពុធទី​១៣​​ ខែតុលា​​​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ២៧២នាក់(PCR) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៤៩៤នាក់ និងករណីស្លាប់​ ១៥នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​១២ ខែតុលា​​​​​​ ... Read More »

បើប្រជាពលរដ្ឋណាម្នាក់ខ្វះខាតស្បៀងសាលាខណ្ឌព្រែកព្នៅនិងផ្តល់ជូនភ្លាម មិនឱ្យនរណាម្នាក់ស្លាប់ដោយអត់បាយក្នុងដំណាក់ជំងឺកូវីដ-១៩នេះទេ

ភ្នំពេញ ៖ លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋដែលខ្វះខាតទាំងអស់ ដែលមានការខ្វះខាតស្បៀងអាចមកទំនាក់ទំនងតាមរយៈមន្ត្រីក្នុងមូលដ្ឋានហើយរាយការណ៍មករដ្ឋបាលខណ្ឌ នោះសាលាខណ្ឌនិងផ្តល់ស្បៀងចែកជូនបងប្អូនប្រជាពលរដ្ឋ មិនឱ្យនរណាម្នាក់ស្លាប់ដោយអត់បាយក្នុងដំណាក់ជំងឺកូវីដ-១៩នេះ នៅក្នុងខណ្ឌព្រែកព្នៅនោះឡើយ។ លោកអភិបាលខណ្ឌព្រែកព្នៅមានប្រសាសន៍បែបនេះនៅក្នុង ពិធីប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន ... Read More »

ព័ត៌មានបន្ថែម ៖ ម្ចាស់រថយន្ត Rolls Royce ពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវគឺជាអតីតភរិយាលោក ដួង ឆាយ

ភ្នំពេញ ៖ មកដល់ពេលនេះគេស្គាល់អត្តសញ្ញាណម្ចាស់រថយន្តស៊េរីទំនើបម៉ាក Rolls Royce ពាក់ស្លាកលេខ កម្ពុជា-MR.IDOL ដែលបានពន្លះជាមួយរបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យបាក់អស់មួយកង់ រួមនឹងបង្គោលភ្លើងមួយដើមបាក់រាបដល់ដីហើយ គឺអតីតភរិយារបស់លោក ដួង ឆាយ។ គួររំលឹកថា កាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែតុលា ... Read More »

Rashford អរគុណចំពោះការគាំទ្រយ៉ាងច្រើនបន្ទាប់ពីការរំលោភបំពានប្រកាន់ពូជសាសន៍នៅអឺរ៉ុប

ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេស និងក្រុមបិសាចក្រហម Manchester United កីឡាករ Marcus Rashford បាននិយាយថា គាត់មិនដែលជួបប្រទះនូវការគាំទ្រដែលគាត់ទទួលបានពីអ្នកគាំទ្រនោះទេដែលគាត់គឺជាគោលដៅនៃការរំលោភបំពានប្រកាន់ពូជសាសន៍ បន្ទាប់ពីការស៊ុតបាល់ប៉េណាល់ទីរបស់គាត់បរាជ័យក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់អឺរ៉ុបកាលពីខែកក្កដា។ ការស៊ុតបាល់ប៉េណាល់ទីរបស់ Rashford ក្នុងការស៊ុតបាល់ប៉េណាល់ទីទល់នឹងអុីតាលីនៅទីបំផុតធ្វើឱ្យអង់គ្លេសបាត់បង់ពានរង្វាន់នៅឯកីឡដ្ឋាន Wembley។ មិត្តរួមក្រុមវ័យ២៣ឆ្នាំរបស់គេគឺ ... Read More »

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១២ ខែតុលា​!​ មានចំនួន ៥ករណី៖ឃាត់ខ្លួន (អប់រំ និងពិន័យ)​ ៥នាក់​,ឃាត់យានយន្ត (គ្មាន​)​ និងពិន័យជាប្រាក់ចំនួន ១,០០០,០០០រៀល

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពី​លោក​ គឹម​ សន្តិភាព​ រដ្ឋលេខាធិការ​ ​និងជាអ្នកនាំពាក្យក្រសួង​យុត្តិធម៌​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​១៣ ខែតុលា​​ ឆ្នាំ​២០២១នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១២ ខែតុលា​​ ឆ្នាំ​២០២១​។  ​លោក​ ... Read More »

នាយឧត្តមសេនីយ៍វង្ស ពិសេន ដឹកនាំកិច្ចប្រជុំពិភាក្សាការងារគោលនយោបាយ ការងារអភិវឌ្ឍន៍ឃុំ-សង្កាត់ឆ្នាំ២០២២

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការងារគោលនយោបាយ និងការងារអភិវឌ្ឍន៍ឃុំ-សង្កាត់ ឆ្នាំ២០២២។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅតាមប្រព័ន្ធទូរគមនាគមន៍ ដោយមានការចូលរួមពីមន្ត្រីក្រុមការងារចុះមូលដ្ឋានឃុំទាំង៩ របស់ស្រុកពារាំង៕ ... Read More »

ដើម្បីធានានូវភាពជោគជ័យនៃការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ សម្តេចតេជោ ហ៊ុន សែន បានលើកជាអនុសាសន៍៧ចំណុចសំខាន់ៗ

ភ្នំពេញ៖ ក្នុងទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នេះ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងផ្តល់ជាអនុសាសន៍ថា, ពេលគ្រោះមហន្តរាយតាមរយៈយន្តការរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយរាជធានី ខេត្ត ក្រុង ... Read More »

សារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១

ភ្នំពេញ៖ សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ បងប្អូនជនរួមជាតិទាំងអស់ជាទីស្រឡាញ់! ... Read More »

អតីតលេខ១ពិភពលោក Andy Murray ត្រៀមខ្លួនជួបជាមួយ Alexander Zverev ក្នុងជុំទី៣ព្រឹត្តិការណ៍ Indian Wells

កីឡាករវាយតឺន្នីស Andy Murray និយាយថា គាត់នឹងត្រូវនៅទីនោះប៉ះជាមួយនឹង Alexander Zverev នៅពេលដែលគាត់ត្រៀមខ្លួនជួបគ្នានៅព្រឹត្តិការណ៍ Indian Wells ក្នុងការប្រកួតជុំទី៣។ ជនជាតិអង់គ្លេសវ័យ៣៤ឆ្នាំត្រូវប្រកួតជាមួយកីឡាករអាល្លឺម៉ង់លេខ៤ពិភពលោកក្នុងជុំទី៣នៅរដ្ឋកាលីហ្វ័រញ៉ាកាលពីយប់ថ្ងៃអង្គារ។ ម្ចាស់ជើងឯក Grand Slam ... Read More »

Man Utd នឹងពិចារណាកាត់បន្ថយតម្លៃផ្ទេរក្នុងខែមករាសម្រាប់ Jesse Lingard ប្រសិនបើនៅតែបន្តបដិសេធកិច្ចសន្យាថ្មី

ក្លិបបិសាចក្រុម Manchester United នឹងពិចារណាបញ្ចុះតំលៃ១៥លានផោនសម្រាប់តម្លៃខ្លួនខ្សែប្រយុទ្ធ Jesse Lingard នៅខែមករាប្រសិនបើគាត់នៅតែបន្តបដិសេធកុងត្រាថ្មី។ ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអង់គ្លេសរូបនេះបានព្យាយាមបំបែកខ្លួនចូលទៅក្នុងជម្រើស១១នាក់ដំបូងរបស់លោក Ole Gunnar Solskjaer ចាប់តាំងពីគាត់ត្រឡប់មកវិញនៅរដូវក្តៅនេះ។ គាត់បានចេញពីកៅអីបម្រុងដើម្បីរកគ្រាប់បាល់ឈ្នះនៅអតីតក្លិប West Ham ... Read More »

Ronaldo រកបាន៣គ្រាប់ជួយព័រទុយហ្គាល់យកឈ្នះលុចហ្សាំបួរក្នុងវគ្គជម្រុះ World Cup តំបន់អឺរ៉ុប

ការស៊ុតបាល់បញ្ចូលទី Hat-trick អាជីពលើកទី៥៨ពីកីឡាករ Cristiano Ronaldo បានជួយឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់យកឈ្នះក្រុមភ្ញៀវលុចហ្សាំបួរក្នុងលទ្ធផល ៥-០ ក្នុងវគ្គជម្រុះពូល A នៃការប្រកួតវគ្គជម្រុះបាល់ទាត់ពិភពលោកកាលពីយប់ថ្ងៃអង្គារ។ ពានរង្វាន់៣ដែលមានន័យថា រ៉ូណាល់ដូបានក្លាយជាកីឡាករដំបូងគេដែលរកបានគ្រាប់បាល់អន្តរជាតិចំនួន១០លើកធ្វើឱ្យគេរកបាន១១៥ គ្រាប់ពីការប្រកួតអន្តរជាតិចំនួន១៨២លើក ខណៈដែលរូបគេនៅតែបន្តឈរជាអ្នកស៊ុតបញ្ចូលទីក្នុងការប្រកួតអន្តរជាតិគ្រប់ពេលវេលា។ ជ័យជម្នះធានាថា ... Read More »

រថយន្តទំនើបម៉ាក Rolls Royce ពាក់ស្លាកលេខ កម្ពុជា-MR.IDOL ចង់សាកកម្លាំងជាមួយរបាំងថ្មពុះចែកទ្រូងផ្លូវ

ភ្នំពេញ​៖ រថយន្តទំនើបម៉ាក Rolls Royce ១គ្រឿង​ ប្រហែលជាចង់សាកកម្លាំងបានបេីកទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវ​យ៉ាងពេញទំហឹង​បណ្ដាលឱ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ​ និងបង្កឱ្យក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាត​ រួមទាំងបាក់អស់បង្គោលភ្លេីងមួយដេីមផង បង្កការភ្ញាក់ផ្អេីលទាំងយប់។  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​ នាវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១៣​ ខែតុលា ... Read More »

ឃាត់ខ្លួនស្ត្រីជាជនសង្ស័យពីរនាក់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន

ខេត្តកំពង់ស្ពឺ​៖ ជនសង្ស័យជាស្ត្រីពីរនាក់ត្រូវបានកម្លាំងការិ​យាល័យប្រឆាំងគ្រឿងញៀនខេត្តនិងអាជ្ញាធរភូមិ-ឃុំ-ស្រុក ដោយមានកិច្ចសហការពីកម្លាំងមន្ទីរប្រឆាំងគ្រឿង​ញៀន​ (ក៤)បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធទៅនឹងករណីជួញដូរគ្រឿងញៀន។   ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២៣និង១៥នាទី​ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១  ស្ថិតនៅចំណុចផ្ទះរបស់ឈ្មោះ​ គង់ សំណាង ភេ​ទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ... Read More »

ចាប់រាល់ថ្ងៃ!!យោធាថៃ ចាប់ជនជាតិថៃប្រុស-ស្រី១៦នាក់ និងស្រ្តីមីយ៉ាន់ម៉ាម្នាក់ កំពុងលួចឆ្លងដែនចូលប្រទេសកម្ពុជា

     ប្រទេសថៃ ៖ របាយយការណ៍ពីប្រទេសថៃឱ្យដឹងថា កាលពីវេលាម៉ោង០៣និង១៤នាទី ថ្ងៃទី១២ តុលា ២០២១ កម្លាំងទាហានការពារព្រំដែនរបស់ថៃ ធ្វើការរឹតបន្តឹងជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការលួចឆ្លងដែនចូលប្រទេស និងការនាំទំនិញខុសច្បាប់ចេញ-ចូល បរិវេណបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងអំឡុងស្ថានការណ៍រាតត្បាតរបស់ជំងឺកូវីដ-១៩ ដោយកម្លាំងទាហានប្រចាំស្រុកតាព្រះយ៉ា ... Read More »

មន្រ្តីនគរបាលសម្រាកព្យាបាលជំងឺ​ ចំនួ​ន០២រូប​ ទទួលបានអំណោយរបស់លោក នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិ​ត​ អគ្គស្នងការនគរបាលជាតិ​

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បានចាត់ឲ្យតំណាង​ ចុះសួរសុខទុក​ កងកម្លាំងកំពុងសម្រាកព្យាបាលជំងឺ​ ចំនួ​ន០២រូប​ ៖ ១-ចាត់ឲ្យ​លោកឧត្តមសេនីយ៍ត្រី​ ... Read More »

នគរបាល​ប្រឆាំងគ្រឿងញៀនខេត្ត​កំពង់ចាម​បេីកការ​បង្ក្រាប​គ្រឿងញៀន​ ដោយឃាត់​ខ្លួន​ជនសង្ស័យ​បាន៩នាក់

ខេត្តកំពង់ចាម​ ៖​ លោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការ​ងារប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១​ បានដឹកនាំក្រុម​ការ​ងារបេីក​កិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ករណី ដោយប្រេីវិធានរដ្ឋបាលចំហ ហេីយបានឃាត់ខ្លួនជនសង្ស័យចំនួន០៩​នាក់សុទ្ធតែប្រុស​ និងដក​ហូតវត្ថុតាងរួមមាន​ថ្នាំញៀនចំនួន ១៦​កញ្ចប់ ... Read More »

ព្រហេីនមែន!! សុទ្ធតែជនបរទេសមកលួចលាក់ណាត់ជួបជុំគ្នាផឹកសុីនៅផ្ទះល្វែងមួយកន្លែងក្នុងសង្កាត់បឹងត្របែក​ មិនខ្លាចឆ្លងកូវីដ-១៩​ ល្មេីសនឹងវិធានការរដ្ឋបាលរាជធានីភ្នំពេញ

​   ភ្នំពេញ​ ៖​ ទីតាំងផ្ទះល្វែងពណ៌ឈាមជ្រូកមួយកន្លែង​ នៅតាមបណ្ដោយផ្លូវលេខ៤៧៤​ កែងផ្លូវលេខ១០៣​ ក្នុងសង្កាត់បឹងត្របែក​ ខណ្ឌចំការមន​ ត្រូវបានជនបរទេសជួលដេីម្បីលួចបេីកការជួបជុំផឹកសុី រាំលេង​កម្សាន្ត​ជារៀងរាល់ថ្ងៃ​ដោយមិនខ្លាចឆ្លងជំងឺកូវីដ-១៩​ និងមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ​ឡើយ ។  ​   ... Read More »

បុរសម្នាក់បេីករថយន្តយ៉ាងលឿនទៅបុករថយន្តដឹកប្រេងឥន្ធនៈPETROLពីក្រោយ​បណ្ដាលឲ្យរងការខូចខាត​ សំណាងដែរគ្មានប្រេងក្នុងរថយន្ត

ភ្នំពេញ​ ៖​ បុរសម្នាក់បានបេីករថយន្តមួយគ្រឿង​ក្នុងល្បឿនលឿន​ និងមិនប្រយ័ត្នបានជ្រុលទៅបុករថយន្តដឹកប្រេងឥន្ធនៈPETROLពីក្រោយដែលកំពុងឈប់ស្តុប​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ សំណាងល្អដែរគ្មានអ្នករបួស​ ។  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១​ និង១០នាទីយប់ថ្ងៃទី១២​ ខែតុលា​ ឆ្នាំ​២០២១​ នៅចំណុចស្ទុបបារគូ​ តាមបណ្ដោយផ្លូវ២១៧​ (ចំការដូង)​ ក្នុងសង្កាត់ដង្កោ​ ... Read More »

សម្តេចតេជោ ហ៊ុនសែន ៖ ខ្ញុំសូមអបអរសាទរចំពោះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជ័យជំនះលើក្រុមកីឡាករក្រុមកោះហ្គាំរបស់អាមេរិក ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះ Play-Off នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅម៉ោង១នឹង៣០នាទីឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ បានថ្លែងថា, ខ្ញុំសូមអបអរសាទរចំពោះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជ័យជំនះលើក្រុមកីឡាករក្រុមកោះហ្គាំរបស់អាមេរិក ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះ Play-Off នៅកីឡដ្ឋាន ... Read More »

បុរសម្នាក់បេីករថយន្ត​Toyota ស៊េរីចាស់ទៅបុករថយន្តស្ទួចពីក្រោយពេញទំហឹងបណ្ដាលឲ្យរងរបួស​យ៉ាងដំណំ

     ភ្នំពេញ​ ៖​ បុរសម្នាក់បានរងរបួសហូរឈាមពេញខ្លួន​ បន្ទាប់ពីបេីករថយន្តToyota​ស៊េរីចាស់មួយបាំងកន្លះទៅបុករថយន្តហុីយ៉ាន់ដាយ​ប្រភេទរថយន្តស្ទួចពីក្រោយពេញទំហឹង​បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង៨​ និង១០នាទីយប់ថ្ងៃទី១២​ ខែតុលា​ ឆ្នាំ​២០២១​ នៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ​ ក្នុងសង្កាត់ជេីងឯក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។  ... Read More »

WHO នឹងទទួលស្គាល់វ៉ាក់សាំង Sputnik V របស់រុស្ស៊ីនៅចុងឆ្នាំនេះ

អង្គការសុខភាពពិភពលោក WHO បានប្រកាសថា នឹងអនុម័តទទួលស្គាល់វ៉ាក់សាំង Sputnik V របស់រុស្ស៊ីជាផ្លូវការនៅចុងឆ្នាំ ២០២១នេះ ប្រសិនបើទីក្រុងមូស្គូ ចុះហត្ថលេខាលើឯកសារ ចាំបាច់នៅពេលខាងមុខ ។ ក្រុមអ្នកឯកទេសរបស់អង្គការសុខភាពពិភពលោក បានប្រកាសថា «មានឯកសារមួយចំនួន ... Read More »

រដ្ឋបាលខេត្តសៀមរាបសូមបំភ្លឺពាក់ព័ន្ធនឹងការលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ អំពីបញ្ហាដីធ្លី !

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាបសូមបំភ្លឺពាក់ព័ន្ធនឹងការលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ អំពីបញ្ហាដីធ្លីនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមតាប។ ព័ត៌មានលម្អិតសូមអានសេចក្តីបំភ្លឺដូចមានភ្ជាប់មកជាមួយខាងក្រោម ៖ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និង ... Read More »

ការឆ្លងកូវីដ-១៩នៅក្នុងប្រទេសវៀតណាមថយចុះយ៉ាងខ្លាំងជាសញ្ញាដ៏ល្អសម្រាប់បើកទ្វារសេដ្ឋកិច្ចវិញ

នៅយប់ថ្ងៃទី១២ខែតុលា ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា មានករណីឆ្លងកូវីដ-១៩ ចំនួន២.៩៤៩នាក់ប៉ុណ្ណោះ ក្នុងរយៈពេល ២៤ម៉ោងកន្លងមក។ ការរកឃើញនោះគឹស្ថិតនៅខេត្តក្រុងចំនួន ៤៣ទូទាំងប្រទេសវៀតណាម។ នេះជាករណីឆ្លងទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល ២ខែកន្លងមក ។ ការរកឃើញករណីវិជ្ជមានកូវីដ-១៩ ក្នុងប្រទេសវៀតណាម គឺទាបជាងថ្ងៃទី១១ខែតុលា ដល់ទៅ៦៧៨នាក់ ... Read More »

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់អំណោយជួយសម្រាលការលំបាកដល់កម្មករសំណង់ ដែលត្រូវវះកាត់ព្យាបាលជើងខាងស្តាំ ដោយសាររងរបួសមុតដែកគោល !

ភ្នំពេញ៖ នៅទីស្នាក់ការកណ្តាល នាថ្ងៃអង្គារ ទី ១២ ខែតុលា ឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយជួយសម្រាលការលំបាកដល់ លោក ... Read More »

រូបភាពនៃពិធីតាំងពិព័រណ៍អាវុធការពារជាតិរបស់កូរ៉េខាងជើង

កូរ៉េខាងជើងបានដាក់បង្ហាញអាវុធជាច្រើនប្រភេទ ក្នុងនោះមានកាំជ្រួចមីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូ និងសម្ភារយោធាជាច្រើនផ្សេងទៀតនៅក្នុងពិធីតំាងពិព័រណ៍នាថ្ងៃទី១១ខែតុលា។ ក្នុងចំណោមមីស៊ីលដែលបានដាក់តាំងមានទាំងមីស៊ីលដែលទើបតែបានសាកល្បងដោយជោគជ័យ និងកាំជ្រួចមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូ។ តាមរូបភាពដែលបានផ្សព្វផ្សាយនាថ្ងៃទី១២ខែតុលា មេដឹកនាំគីមជុងអ៊ុន បានពិភាក្សាជាមួយមន្ត្រី នៅក្នុងពិធីតាំងពិព័រណ៍អាវុធនោះ។ សារព័ត៌មាន KCNA បានផ្សាយថា ក្នុងចំណោមមីស៊ីលដែលកូរ៉េខាងជើងបានដាក់តាំងនោះ គឺមានមីស៊ីល Hwasong-8 ... Read More »

ក្រុមជម្រើសជាតិអាល្លឺម៉ង់មានសិទ្ធិចូលរួមការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ក្រោយយកឈ្នះម៉ាសេដូនៀខាងជើងក្នុងវគ្គជម្រុះទ្វីបអឺរ៉ុប

ក្រុមជម្រើសជាតិអាល្លឺម៉ង់បានក្លាយជាក្រុមអឺរ៉ុបដំបូងគេដែលមានសិទ្ធិឡើងទៅលេង World Cup ២០២២ ដោយបានបំបាក់ក្រុមម៉ាសេដូនៀ ៤-០ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី១២ តុលានេះដើម្បីទទួលបានចំណាត់ថ្នាក់កំពូលតារាងក្នុងពូល J ដោយនៅសល់២ប្រកួតទៀត។ ការប្រកួតក្នុងតង់ទី២ក្រុមអាល្លឺម៉ង់រកបានទាំង៤គ្រាប់ ដោយគ្រាប់ទី១រកបានដោយកីឡាករ Kai Havertz ... Read More »

អាជ្ញាធរសង្កាត់ចោមចៅទី៣សហការជាមួយមន្ត្រីមន្ទីរសាធារណការរាជធានីចុះធ្វើសកម្មភាពកៀរដីនិងបាញ់ទឹកសម្អាតលេីផ្លូវជាតិលេខ៤

ភ្នំពេញ​៖ នៅរសៀលថ្ងៃទី១២ខែតុលា​ ឆ្នាំ២០២១​ លោកវ៉ា​ សាវឿន​ ចៅសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ និងលោក​ សុទ្ធ​ សុជាតិ​ ចៅសង្កាត់រងទី២​ បានដឹកនាំក្រុមប្រឹក្សាសង្កាត់និងប្រជាការពារសហការជាមួយមន្ត្រីមន្ទីរសាធារណការរាជធានីភ្នំពេញចុះធ្វេីការកៀរដីនិងបាញ់ទឹកសម្អាតលេីកំណាត់ផ្លូវជាតិលេខ៤​ដេីម្បីកុំឱ្យមានការហុយដីប៉ះពាល់ដល់បងប្អូនអ្នកធ្វេីដំណេីររួមទាំងប្រជាពលរដ្ឋដែលរស់នៅតំបន់នោះនិងធ្វេីឱ្យបរិស្ថានបានល្អប្រសេីរផងដែរ។  លោកវ៉ា​ សាវឿន​ ចៅសង្កាត់ចោមចៅទី៣​ បានថ្លែងថា​ ... Read More »

កម្លាំងចម្រុះដុតបំផ្លាញទំនិញខូចគុណភាពចំនួន ២.៦៥៥,៦២គីឡូក្រាមដែលដកហូតបានគន្លងមក

ខេត្តបន្ទាយមានជ័យ៖ មន្ត្រីជំនាញដុតបំផ្លាញផលិតផល ខូចគុណភាព​ចម្រុះ និងហួសកាលបរិច្ឆេទការប្រើប្រាស់ធ្វើការចាប់ និង ដកហូត នៅតាមទីផ្សារកន្លងមកសរុប មាន ចំនួន ២.៦៥៥,៦២គីឡូក្រាមនៅថ្ងៃ ទី ១២  ខែតុលា  ឆ្នាំ ២០២១នេះ ... Read More »

រដ្ឋបាលខណ្ឌដូនពេញ បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ តាមរយៈការបញ្ជូនរូបភាព និងសំឡេង (Video Zoom Meeting)

ភ្នំពេញ​៖​ រដ្ឋបាលខណ្ឌដូនពេញ នៅព្រឹកវេលាម៉ោង ០៨​ និង​៣០នាទី​ថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ តាមរយៈការបញ្ជូនរូបភាព ... Read More »

កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ​ឃាត់ខ្លួន​ជនជាតិចិន​៤នាក់​រួម​នឹង​គ្រឿង​ញៀន​មួយចំនួន​ធំ

ខេត្តព្រះសីហនុ៖ បើ​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងនៅថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះថា​៖​ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ... Read More »